ថេយ៉ុង ទប់អារម្មណ៍មិនជាប់ទ្រហោយំសោកសៅចំពោះម្តាយទាំងអារម្មណ៍ក្តុកក្តួលព្រមជាមួយនឹងទឹកមុខក្រៀមក្រំក្នុងចិត្តឈឺចាប់ក៏មិនចាញ់គាត់អ្វីប៉ុន្មាននោះដែរ។ កន្លងមកនេះគេរស់នៅលំបាកគួរសម បន្ទាប់ពីមិនដែលទទួលបានប្រាក់កាក់ពីម្តាយដើម្បីយកមកចាយវាយសោះនោះឡើយ ហើយថែមទាំងគេចវេសពីក្រុមគ្រួសារនិងមិនព្រមផ្តល់ដំណឹងឱ្យនរណាម្នាក់សោះថាខ្លួនទៅរស់នៅកន្លែងណា ហើយធ្វើការអី រស់នៅក្នុងស្ថានបែបម៉េច ងាយស្រួលឬមួយពិបាកប៉ុណ្ណាទៅ?
លោកស្រី ហ្គូហ្សិន អង្អែលថែថើបមុខកូនប្រុសជាច្រើនដង បង្ហាញពីទំហំចិត្តនិងសេចក្តីស្រលាញ់ដែលមិនអាចកាត់ថ្លៃបានចំពោះកូន ដ្បិតតែគាត់សម្តីអាក្រក់ ពេលខ្លះក៏កាចខុសទំនង តែគាត់ស្រលាញ់កូនខ្លាំងណាស់ ទោះបីមានពេលខ្លះគាត់មិនសូវបាននៅក្បែរមើលថែកូនឱ្យបានដិតដល់ក៏ដោយក្តី តែការខិតខំប្រឹងប្រែងគ្រប់យ៉ាង គាត់ត្រូវការធ្វើវាដើម្បីបំពេញក្តីសុខនិងរៀបចំអនាគតឱ្យកូន គ្រប់សព្វបែបយ៉ាងជ្រុងជ្រោយមុនពេលដែលជីវិតរបស់គាត់ផុតរលត់ទៅនោះដែរ។
“ថេយ៍..ទៅនៅជាមួយម៉ាក់វិញណាកូនណា!” គាត់យំអង្វរហើយលន់តួទាំងទឹកភ្នែកហូរសស្រាក់ស្ទើរក្លាយទៅជាឈាម។
“ខ្ញុំទៅមិនបានទេម៉ាក់ ពេលនេះខ្ញុំមានគ្រួសារហើយ តទៅខ្ញុំត្រូវប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីខ្លួនឯង ម៉ាក់កុំបារម្ភពីខ្ញុំទៀតអី សុំឱ្យខ្ញុំទៅតាមជីវិតដែលខ្ញុំចង់បានទៅណាម៉ាក់!” ថេយ៉ុង ព្យាយាមប្រកែកហើយអធិប្បាយជូនគាត់ស្តាប់ ទោះបីជាពេលនេះគេមិនទាន់រឹងដៃរឹងជើងនៅឡើយ តែតទៅថ្ងៃមុខក៏មិនប្រាកថាគេនិងលំបាកដូច្នេះទៀតដែរ។
“តែម៉ាក់មិនចង់ឃើញឯងលំបាក!”
“ជីវិតអ្នកណាមិនលំបាកនោះទៅម៉ាក់?” ថេយ៉ុង សួរគាត់ត្រលប់ទៅវិញហើយយំឱ្យញ័រខ្លួនសសឹកទៅកាន់ម្តាយចាស់។
“ឯងនេះរឹងតាំងពីតូច និស្ស័យមិនល្អមករហូត!”
កែវភ្នែកគាត់ដក់ដាមទៅដោយទឹកភ្នែក សូរសំឡេងវ័យចាស់ជរារបស់គាត់ស្អកលាន់បន្លឺរងុំរណ្តំបេះដូងអ្នកដែលបានស្តាប់ឱ្យឈឺចុកអួលអនេករកថាមិនត្រូវឡើយ។
អ្វីៗតែងមានការកំណត់ វាប្រៀបដូចជាផ្លូវជីវិតដែលត្រូវឆ្លងដែនបន្តទៅមុខឥតឈប់ឈរដូច្នេះដែរ។
ថេយ៉ុង ប្រឹងញញិមបន្លំភាពសោកសៅទាំងអម្បាល់មាណឱ្យអស់ ហើយជំនួសមកវិញនូវស្នាមញញិមនិងក្តីសង្ឃឹមយ៉ាងមុតមាំទៅកាន់ម្តាយមុននឹងអធិប្បាយតាមដោយទឹកមុខស្រស់បស់÷
“ម៉ាក់ឈប់បារម្ភពីខ្ញុំទៀតទៅ ពេលនេះខ្ញុំមាន ជុងហ្គុក នៅក្បែរហើយ គេមើលថែទាំខ្ញុំបានល្អណាស់ មានប៉ុណ្ណាខ្ញុំញាំប៉ុណ្ណឹង ខ្ញុំចេះរិះ ចេះថាំ ចេះច្បិច ចេះត្បិតត្បៀត មិនខ្ជៈខ្ជាយដូចពីមុនទៀតឡើយ សូមម៉ាក់កុំ...កុំបារម្ភពីរឿងទាំងអស់នេះទៀតអី!” លោកស្រី ហ្គូហ្សិន ក្រឡេកទៅសម្លឹងមើលមុខ ជុងហ្គុក ដែលឈរខាងក្រោយខ្នង ថេយ៉ុង បុរសនោះងក់ក្បាលយ៉ាងសន្សឹមនិងញញិមប្រាកដទឹកមុខយ៉ាងហ្មត់ចត់ចំពោះគាត់ជាថ្មីម្តងទៀត។
“តែលុយដែលម៉ាក់ឱ្យចាយនុះជិតអស់ពីកុងរបស់ឯងទៅហើយណាកូន!” ថេយ៉ុង ឱនមុខចុះព្រមទាំងងក់ក្បាល។
“ថេយ៍យកបន្ថែមទៀតទៅ!”
“អត់ទេម៉ាក់..ខ្ញុំមិនយកទេ!” គេចាប់ប្រកែកឡើងម្តងទៀតហើយគ្រវីក្បាលឱ្យញ័រតតាត់ដាក់គាត់បន្ថែម។
“បើឯងមិនយកឯងបានអីចាយវាយអ្ហាស?” គាត់គំហកតឹងសរសៃក មើលទៅគេចាស់ចិត្ត ចាស់គំនិតមែនទេនហើយទើបចេះតែប្រកែកចំពោះពាក្យទូន្មានប្រដែប្រដៅឪពុកម្តាយមិនព្រមឈប់។
“ខ្ញុំថាមិនយកគឺមិនយកហើយ ពេលខ្ញុំបានការងារធ្វើ ម៉ាក់កុំទន្ទេញពាក្យហៅខ្ញុំ ឱ្យទៅយកលុយម៉ាក់មកចាយទៀតអី ខ្ញុំខ្មាស់ម៉ាក់ណាស់ ម៉ាក់ចាស់ហើយ ខ្ញុំក៏ធំទៅហើយដែរ បន្តិចទៀតខ្ញុំមានការងារធ្វើ មានប្រាក់ខែ លុយដែលបានមកពីញើសឈាមរបស់ខ្ញុំ ចាយវាយទៅក៏មានក្តីសុខជាងណាម៉ាក់!”
“ម៉ាក់កុំគិតច្រើនអី..ម៉ាក់ទុកប្រាក់វិញចុះ ទុកឱ្យខ្ញុំជាអ្នកមើលថែ ថេយ៉ុង ម្តងទៅ!!” ជុងហ្គុក និយាយទាំងសំឡេងមានទម្ងន់ ទឹកមុខរបស់គេមាំទាំសម្បើមណាស់ ហាក់បីដូចជាអាចផ្តល់ភាពកក់ក្តៅឱ្យគាត់ អាចគិតបានធូរស្បើយក្នុងចិត្តនិងរីករាយចំពោះការផ្ញើជីវិតកូនប្រុសគាត់ទៅក្នុងកណ្តាប់ដៃបុរសម្នាក់នេះដែរ។
“ជុង កុំធ្វើឱ្យកូនម៉ាក់អស់សង្ឃឹមណា!”
“ខ្ញុំមិនធ្វើដាច់ខាតឡើយ ម៉ាក់កុំបារម្ភអី!” លោកស្រីហ្គូហ្សិន បានត្រឹមតែងក់ក្បាលញាប់រន្ថើន ខំប្រឹងស្រវាចាប់ទាញរាងកាយ ថេយ៉ុង មកឱបថើបជាប់ដើមទ្រូងដ៏កក់ក្តៅរបស់ខ្លួនទាំងអារម្មណ៍ល្វើយជាខ្លាំង។
ថ្ងៃបន្ទាប់
បន្ទាប់ពីថ្ងៃកើតហេតុវត្តមានរបស់នាង ខារ៉ា ក៏បានបាត់ខ្លួនឈឹងពុំបានបង្ហាញមុខមាត់ឱ្យ ជុងហ្គុកបានឃើញម្តងទៀតឡើយ។ ខាងក្នុងបន្ទប់ការិយាល័យមានបរិយាកាសស្ងាត់ជ្រងំល្អគួរសម គួបផ្សំទៅដោយភាពស្ងប់ស្ងាត់ល្អ ញ៉ាំងឱ្យផ្លូវចិត្តប្រុសកំលោះហាក់មានអារម្មណ៍រីករាយនិងខ្នះខ្នែងចង់ធ្វើការយ៉ាងហ្មត់ចត់ជាងមុនសម្បើមណាស់ដែរ។
ជុងហ្គុក ធ្វើការថ្នឹកដៃបានល្អជាងពេលមុនៗសូម្បីតែឪពុកធម៌របស់គេក៏សរសើរថាគេងាយចាប់បានឆាប់ចេះជាមួយមុខជំនាញទាំងអស់នេះដែរ។
“ជុងហ្គុក ឥឡូវកាន់តែរីកចម្រើនទៅមុខបន្តបន្ទាប់ទៀតហើយកូនប្រុសប៉ា បន្តិចទៀតគង់តែអាចសាងស្នាដៃធំៗសម្រាប់ខ្លួនឯងបានហើយ!”
“ដោយសារតែមានប៉ា ជាអ្នកជួយជ្រោមជ្រែងជួយខ្ញុំពីក្រោយដែរ ទើបខ្ញុំទទួលបានការបណ្តុះបណ្តាលបានដិតដល់កម្រិតនេះ!” ជុងហ្គុក ញញិមដាក់លោកហ្វីឌ័រ សឹមឱនមកបំពេញការងារបន្តរហូតដល់ចប់ចុងចប់ដើមទើបក្រឡេកទៅមើលម៉ោងលើនាឡិការព្យួរឃើញថាដល់ពេលសម្រាកល្មមទៅហើយដែរ។
“ហ្វីឌ័រ!!!”
“លោក គីម?” កែវភ្នែកទាំងសងបែរប្រទះទៅនឹងវត្តមានភ្ញៀវចំណូលថ្មី ទឹកមុខគាត់ញញិមមិនសូវសមកាលបើបានឮដំណឹងទើបតែស្បើយពីត្រចៀកមិនទាន់បានកន្លះថ្ងៃផងទៅនោះ។
“លោកជាអ្នកធានាយកកូនស្រីខ្ញុំឱ្យ មកមើលការខុសត្រូវលើជំនាញបង្រៀនការងារដល់កូនប្រុសរបស់លោក ប៉ុន្តែគេនោះបែរជាបានប្រើពាក្យពេចន៍មិនល្អមកកាន់កូនខ្ញុំជាមនុស្សស្រី តើលោកនិងមានដំណោះស្រាយអ្វីសម្រាប់ជួសជុលប៉ះប៉ូវដល់កិត្តិយសរបស់កូនស្រីខ្ញុំទៅ?” លោក គីម មិនសូញសាញច្រើន ទើបនឹកចោលសំណួរឡើង តាមដោយទឹកមុខខឹងសម្បារទៅកាន់លោកហ្វីឌ័រដែលបានដើរតួជាឪពុកពុំបានមើលថែប្រិតប្រៀនប្រដៅកូនកំលោះរូបស្រស់ខាងណោះឱ្យមានគំនិតចេះគិតដល់កេរ្តិ៍ឈ្មោះកិត្តិយសមនុស្សស្រីមុនពេលនិយាយស្តីអ្វីម្យ៉ាងឡើយ។
“តែកូនស្រីលោកជាអ្នកឱ្យដៃខ្ញុំមុន ហៅខ្ញុំទៅដល់បន្ទប់ខន់ដូ បបួលខ្ញុំឱ្យធ្វើរឿងស្អុយកខ្វក់ នៅប្រើករិយាមាយាទ ជាមាយាស្រីមករញេរញៃកំឡុងពេលដែលខ្ញុំកំពុងតែផ្តោតអារម្មណ៍ធ្វើការងារបន្ថែមទៀត រឿងនេះទោះខ្ញុំមិននិយាយស្តីអាក្រក់ តែលោកសាកគិតទៅមើល៍ថានាងនោះខូចខាតជាងខ្ញុំជាមនុស្សប្រុសប៉ុណ្ណាទៅ? អរថាមិនត្រូវនាងប្រហែលជាទៅលួចយំស្រែក ហើយប្រាប់ថាខ្ញុំលូកលាន់ខ្លួនប្រាណឱ្យមានជាប់ស្នាម ខាតបង់ អាប់ឱនកិត្តិយស ព្រោះខ្ញុំបំពាន តែសូមប្រាប់លោកឱ្យដឹងផងទៅចុះណាថាខ្ញុំឆ្អើមរអើមស្រីប្រភេទនេះខ្លាំងណាស់!”
“អាជុងហ្គុក!!!”
“លោកខឹងអ្ហេស? មើលទៅទឹកមុខរបស់លោកចុះក្រហមដល់ហើយ!” ជុងហ្គុក ញញិមចំអកសំដែងចរិតឈ្លើយកោងកាចហួសនិស្ស័យដាក់គាត់ទាំងអារម្មណ៍ជម្រេញជាពិសេសពេលបានឃើញមុខកូនស្រីរបស់គាត់គេកាន់តែត្រមល់ ទោះស្អាត មានប៉ុណ្ណា បើក្នុងក្រសែភ្នែកគេមើលទៅកាន់នាងវាខ្មៅងងឹតងងុលយ៉ាងនេះទៅហើយកុំបាច់សង្ឃឹមនាំតែសៅហ្មងទៀតអី។
“បងសំឡាញ់!!” សំឡេងស្រួយស្រែះបន្លឺទន្ទឹមនិងជំហ៊ានជើងស្រឡូនក៏ស្រាប់តែទច់ឈប់ភ្លាមៗ។
ថេយ៉ុង សម្លឹងមើលមុខគ្រប់គ្នា ធ្វើភ្នែកភ្លឹះៗឃើញដូច្នេះ ជុងហ្គុក ស្រាប់តែញញិមចុងមាត់រួចដើរបង្ហួសវត្តមានពីរនាក់ឪពុកកូនចូលទៅចាប់ឱបក្រសោបចង្កេះស្រឡូនទាញមកផ្អឹបជាប់នឹងដើមទ្រូងរបស់ខ្លួនរួចមិនភ្លេចថើបទៅលើថ្ពាល់ ថេយ៉ុង នាំឱ្យកាយតូចញោចខ្លួនទាំងអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
“បង!” ថេយ៉ុង ថាទាំងវាយលើចង្កួយស្មាមាំបន្ថែម។
“នឹកអូនណាស់..ប្រពន្ធសំឡាញ់ ថ្ងៃនេះមកតាមបងដល់ក្រុុមហ៊ុនតែម្តង តោះយើងទៅញាំអាហារថ្ងៃត្រង់ ឃ្លាន ធុញថប់ មិនចង់នៅឈរស្តាប់ឮសំឡេងពួកមាត់ចាបមាត់ព្រាបនិយាយស្តីមិនពិត ពូកែភូតភរកុហក ធុញទ្រាន់មែនទេន!!”
“ប៉ា..ត្រូវតែរកយុត្តិធម៌ឱ្យខ្ញុំ..ខ្ញុំមិនសុខចិត្តទេ!” ខារ៉ា ជំទាលស្រែកយំអង្រួនដើមដៃលោកឪពុកទាំងទ្រូងហេលហាលបើនាងព្រលែង ជុងហ្គុក ត្រឹមណេះនាងច្បាស់ជាសល់តែបាតដៃទទេជាក់ជាមិនខានឡើយ។
ថេយ៉ុង គ្រឺតក្នាញ់ក្នុងចិត្តខ្លាំងណាស់ ឃើញនាងនុះមាយាដកទងស្រែកយំទទូចដាក់ឪពុកទាមទារចង់បានប្តីខ្លួនឱ្យញ័រទទ្រើក ទើបគេមិនទុកមាត់ ព្រោះទ្រាំមិនជេរនាងនោះមកច្រើនថ្ងៃហើយ÷
“សង្ឃឹមថាលោកនឹងយល់ ហើយមិនបណ្តែរបណ្តាយឱ្យកូនស្រីវិវឌ្ឍន៍ក្លាយខ្លួនទៅជាស្រីខូចតាមចិញ្ចើមថ្នល់ដែរ!” ថេយ៉ុង មិនតស៊ូនៅជជែកវែកញែកនាំតែខាតពេលឡើយ ទើបគេតាំងចិត្តស្រែកបញ្ចប់សេចក្តីខឹងគ្រោតគ្រាតក្នុងកំហឹងចិត្តកំពុងពុះកញ្ជ្រោលទៅកាន់ឪពុកកូនពីរនាក់នោះយ៉ាងញ័រប្របេរមាត់ទទ្រើក។
“បងឯកភាពអូនសំឡាញ់!” ជុងហ្គុក ងើយផែនមុខម៉ដ្ឋភ្លឺរលោងអមទៅដោយស្នាមញញិមចុងមាត់ ព្រមទាំងលូកដៃចូលទៅឱបក្រសោបចង្កេះភរិយាដោយដៃម្ខាងទើបញ៉ាំងឱ្យរាងតូចហាក់មានកម្លាំងចិត្តបន្តដៀលត្មិះទៅកាន់ឪពុកកូនពីរនាក់នោះបន្ថែមទៀត។
“ទូរស័ព្ទប្តីខ្ញុំ នាងជាអ្នកផ្ញើរូបអាសអាភាសចូលមកច្រើនសន្លឹកណាស់ បើគិតថាខ្លួនជាស្រី មានកិត្តិយស មានតម្លៃ នាងធ្វើបែបហ្នឹងធ្វើអី?” ខារ៉ា សម្លឹងមុខ ថេយ៉ុង ដោយកែវភ្នែដក់ទៅដោយសំណើមរហាម ពេលត្រូវគេចាប់ពិរុទ្ធ នាងបែរជាស្ងាត់ ធ្វើភ្នែកឡិងឡង់ៗមិនដឹងឆ្លើយពីត្រង់ណាទៅមុននោះឡើយ ឃើញនាងស្លាក់ស្លើតឆ្លេឆ្លាដូចមាន់រកពងទើប ថេយ៉ុង ក្នុងទឹកមុខរាបស្មើធេងប្រាកដប្រជា កាន់តែមានគំនិតចង់ស៊កសៀតស្នៀតសម្តីឱ្យនាងនោះបាក់មុខងើបលែងរួច។
“មាត់ស្រែកជំទាល ទាមទារចង់បានយុត្តិធម៌ តែទង្វើថោកទាប ពូកែសំដែងណាស់ ស្រីស្មោគគ្រោក មិនដឹងជាធ្លាប់ ឆ្លងកាត់មនុស្សប្រុសមកប៉ុន្មានទឹកទៅហើយទេ ចង់ណាស់ ស្រេកឃ្លាន តាមតោងទាមប្តីគេ ខ្ញុំមិនសំពោងក្បាលនាងដល់កន្លែង ចាត់ទុកថាខ្ញុំទុកផ្លូវឱ្យរស់ហើយ មួយវិញទៀត លោកកុំស្មានឱ្យសោះថាខ្ញុំព្រមចប់ត្រឹមនេះ លោកចាំតែមើលចុះ ថាពេលបន្ទាប់ខ្ញុំនិងរៀបចំរឿងទាំងអស់នេះ ឱ្យប្រែក្លាយទៅជាបញ្ហាធំដុំខ្លាំងប៉ុណ្ណា?”
“ពីព្រោះសង្គមប្រាប់ថាចូលចិត្តភាពអធិកអធមណាអ្នកប្រុស!” អីនយូ លួចបន្ទរសម្តីតាមពីក្រោយសម្តី ថេយ៉ុង នាំឱ្យកាយតូចខាងណោះនឹកឈរអស់សំណើច។
“ពិតណាស់ អីនយូ! មនុស្សសម័យនេះទាល់តែចាប់ហែកស្បែកមុខឱ្យដល់គ្រោងឆ្អឹងទើបបាន ព្រោះស្បែកវាក្រាស់ ហើយចូលចិត្តណាស់ ខាងដើរតួសំដែងជាជនរង់គ្រោះ!”
“ប៉ា!!!”
“លែងដៃយើង!” លោកគីម រលាស់ដៃចេញពីកូនស្រីទាំងអារម្មណ៍ខឹងសម្បារហើយហាក់មានអារម្មណ៍ថាបាក់មុខខ្លាំងសម្បើមណាស់។ គាត់ថែមទាំងដើរគេចវេសចេញព្រមជាមួយនឹងទឹកមុខចងទៅដោយកំហឹងរង់ការអាម៉ាស់យ៉ាងធ្ងន់ធ្ងរចំពោះទង្វើកូនស្រីជើងល្អ ទោះបីជាចង់និយាយពាក្យអ្វីដើម្បីស្រោចស្រង់កិត្តិយសក្នុងពេលនេះក៏មិនអាចធ្វើបានផង។
“នាងនៅឈរត្រង់នេះដល់ពេលណាទៀត នាងមុខក្រាស់បេះមិនចេញបែបនេះ នាងចង់ជួបរឿងអាម៉ាស់មុខច្រើនជាងនេះទៀតមែនទេ?” ថេយ៉ុង កញ្ជ្រោលស្រែកដាក់នាងជើងល្អ បើកុំតែយល់ថានៅចំពោះមុខចាស់ទុំ ថ្មើរណេះគេវាយនាងនោះឱ្យបាក់ឆ្អឹងទាំងកំណាត់ៗបាត់ទៅហើយ។
“ផ្ញើទុកសិនចុះ!” ខារ៉ា វាចាទាំងដំណក់ទឹកភ្នែកហូរដាបរហាមចុះមកឥតឈប់ឈរ ពេលនេះបេះដូងនាងរង់ការប៉ះទង្គិចធ្ងន់ធ្ងរណាស់ ហើយពិតជាខ្មាស់ចំពោះមុខគ្រប់គ្នាដែលបានមើលមកកាន់នាងតាមដោយខ្សែភ្នែកចំអកឡកឡាយ។
“អរគុណអូន!” ជុងហ្គុក គ្រវីក្បាលដាក់ ថេយ៉ុង បើគេជាមនុស្សប្រុសឃើញមនុស្សស្រីមិនបាន អាងអីស្រវាចាប់ក្រសោប បំពានរាងកាយ ភិតក្បត់ ព្រាននារីមិនដឹងថា ថេយ៉ុង ខូចចិត្តចំពោះគេយ៉ាងណាឡើយ។
“ចាំប៉ាដោះស្រាយ បើប៉ាមិនយកនាងមក វាក៏គ្មានរឿងនេះកើតឡើងដែរ!” លោក ហ្វីឌ័រ ស្រាប់តែមានប្រសាសន៍ឡើងដូច្នោះ ជុងហ្គុក កាន់តែគ្រវីក្បាលញាប់ស្អេកហើយស្ទុះទៅចាប់ដើមដៃឪពុកធម៌ដោយក្តីមិនពេញចិត្ត។
“មិនអ៊ីចឹងទេប៉ា..វាមិនមែនជាកំហុសរបស់ប៉ាឡើយ ខុសមកពីនាងតែម្នាក់គត់ ដែលចូលមក ហើយធ្វើខ្លួនគួរឱ្យស្អប់ខ្ពើមបែបនោះ!”
“តាមខ្ញុំដឹង អ្នកនាងខារ៉ាម្នាក់នោះ ចូលចិត្តធ្វើបែបហ្នឹងដាក់មនុស្សប្រុសសឹងតែគ្រប់គ្នាទៅហើយ ប៉ុន្តែសំណាងដែរ ដែលអ្នកប្រុសរ៉ូឌីន..”
“អីនយូ!” ជុងហ្គុក ជ្រួញចិញ្ចើម។
“អរគឺ..អ្នកប្រុស ជុងហ្គុក មិនបានខ្វល់ខ្វាយជាមួយទើបត្រូវសុំការសំណូមពរពីឪពុកឱ្យជួយ..ជួយចូក ជួយចែវនិងអាលបានដល់ត្រើយ!”
“ធ្វើម្តេចនិងដល់បើខ្ញុំជាអ្នកកាច់!”
“កាចសម្បើមណាស់!” ថេយ៉ុង ដៀងកន្ទុយភ្នែកសម្លក់មុខស្វាមី ហើយក៏មិនភ្លេចយួរកន្ត្រកដាក់ប្រអប់អាហារទៅលើតុបន្ថែម។
“មកញាំបាយទៅ..អូនខំខ្ចប់មកពីផ្ទះ..មួយរយៈនេះឧស្សាហ៍ឃើញតែព័ត៌មានពុលចំណីអាហារច្រើនណាស់ បងកុំចេញទៅញាំអីនៅខាងក្រៅទៀតអី!” ជុងហ្គុក លួចញញិមដ្បិតឃើញភរិយាចេះសន្សំសំចៃច្រើនជាងមុន ហើយថែមទាំងពូកែធ្វើម្ហូបឆ្ងាញ់ទៀតឥឡូវនេះ។
“បើអ៊ីចឹងពួកឯងនាំគ្នាញាំអាហារចុះ អីនយូ មកតាមខ្ញុំ!”
“ចាស!” ថាចប់អ្នកទាំងពីរក៏ប្រញាប់ប្រញាល់ដើរចេញពីបន្ទប់ទៅបាត់អស់នៅសល់តែ គូស្នេហ៍មួយគូនោះដែលអង្គុយសម្លឹងមើលមុខគ្នាទៅវិញទៅមក។
“ហ្អឺ..ឆ្ងាញ់ណាស់!” ជុងហ្គុក ញាត់អាហារចូលមាត់ទំពារញាំៗ លាន់មាត់សរសើរថ្វីដៃដ៏ចំណានរបស់ភរិយាទាំងស្នាមញញិមពេញចិត្ត។
“បើឆ្ងាញ់ញាំឱ្យអស់ទៅ..អាងមានកម្លាំងធ្វើការទៀត!” ថេយ៉ុង លូកដៃទៅចាប់ច្បិចយកគ្រាប់បាយលើគែមបបូរមាត់ស្វាមីមកដាក់ចូលមាត់ថែមទាំងសើចហែកថ្ពាល់គ្រហាញដាក់ស្វាមីយ៉ាងគួរឱ្យស្រឡាញ់ថែមទៀត។
You are reading the story above: TeenFic.Net