ភាគ:៩៧+៩៨

Background color
Font
Font size
Line height


ភាគ:៩៧
  ក្រោយពេលពួកនាងញាំអាហារពេលព្រឹករួចរាល់អស់ហើយក៏មកអង្គុយកន្លែងទទួលភ្ញៀវព្រោះតែហ្វាន់ឌីម៉ាមានរឿងចង់សួរហ្វីដា ។
« អូនទើបតែមកពីណា? ចេញពីផ្ទះទៅច្រើនថ្ងៃហើយអូនមានរឿងអ្វី?បងទាក់ទងទៅក៏មិនបានទៀត » នាងចាប់ដៃប្អូនស្រីសួរដេញចោលរកឬសរកគល់ឲ្យដឹងស្រេចឲ្យអស់ នាងព្រួយបារម្ភពីរីហ្វីដាណាស់ ។
«អូនមានកិច្ចការត្រូវធ្វើច្រើនណាស់ទើបមិនបានប្រាប់បង»នាងនិយាយតាមតែការពិតដែលនាងចេញទៅស៊ើបរកកិច្ចការងារពីថៃគូរសត្រូវដែលត្រៀមខ្លួនថានិងវៃឆ្មក់នោះ ។
«ទៀតហើយហ៎េសហ្វីដា?អូនមិនចេះស្ដាប់សម្ដីបងទេ? បងហាមប្រាមអូនប៉ុន្មានដងហើយ?អូនមានយកត្រចៀកមកស្ដាប់ដែរទេ?អូនធ្វើបងបារម្ភរហូតមិនចេះចប់មិនចេះហើយ»ដល់ពេលនិយាយមិនចេះស្ដាប់រហូតចឹងនាងខឹងក្ដៅក្រហាយជាមួយណាស់និយាយមែននាងខឹងនាងមិនចូលចិត្តអ្នកណាមិនចេះស្ដាប់តាមនាងទេបានជានិយាយខ្លាំងៗដាក់ទៅរីហ្វីដា ។
«អូនមិនចង់រំខានបងនិងគ្រប់គ្នាទៀតបងក៏ដឹងដែរខ្ញុំមិនចូលចិត្តឲ្យអ្នកណាចូលរួមចំណែកក្នុងរឿងដែលខ្ញុំកំពុងតែធ្វើឡើយខ្ញុំខ្លាចថាមានគ្រោះថ្នាក់បើមានរឿងអីកើតឡើងមកត្រូវតែខ្ញុំម្នាក់បានហើយអ្នកផ្សេងទៀតរស់នៅឲ្យបានសុខចុះបងយល់ពីបំណងរបស់ខ្ញុំផងទៅមិនបានទេឬ?ខ្ញុំពិបាកនិយាយបកស្រាយឲ្យបងគ្រប់រឿងណាស់បងកុំយករឿងទាំងនេះមកពាក់ព័ន្ធឲ្យពួកយើងឈ្លោះគ្នាបានទេ?ខ្ញុំសុំតែប៉ុណ្ណឹងទេខ្ញុំសុំឡើងទៅបន្ទប់វិញហើយ»រីហ្វីដានាងនិយាយបាំងៗដាក់មកវិញនាងរៀបរាប់មកជាហូរហែរគ្មានឲ្យហ្វាន់ឌីម៉ានាងកាត់ពាក្យសម្ដីរបស់នាងបានឡើយម៉្យាងវិញទៀតរឿងទាំងអស់នាងបានចាត់ការនាងបាននិយាយប្រាប់តាំងពីយូរយាណាស់មកទៅហើយហេតុអ្វីក៏មិនចាំពីការនិយាយរបស់នាងផង?គ្រាន់តែព្រួយបារម្ភពីសុវត្ថិភាពគ្រប់គ្នាពេកក៏ខុសដែរមែនទេ?បើចឹងដដែលមិនបាច់ដើរជាមួយគ្នាវិញទៅមិនល្អជាងហី?បើយល់ថានាងខុសគ្រប់ពេលបែបហ្នឹង? នាងបញ្ចេញកំហឹងតាមការនិយយមកទាំងអស់រួចឡើងទៅខាងលើបន្ទប់របស់ខ្លួនបាត់ទៅនាងអន់ចិត្តតូចចិត្តជាមួយបងស្រីណាស់នាងសុខចិត្តគេវមុខមិននិយាយជាមួយគាត់មុនចុះមិញនេះនៅសើចសប្បាយជាមួយគ្នាសោះមកដល់ឥឡូវទាស់សម្ដីគ្នាម្ដងទៀតហើយទាំងដែលវាកើតឡើងដឹងតែរហូតទៅហើយចំណែកនាងក៏ជាអ្នកទទួលខុស ។
«រីហ្វីដា..ហ្វីដា...ហ្វីដា...មកនិយាយគ្នាឲ្យបានដឹងរឿងសិន...ហ្វីដាឆាប់ត្រឡប់មកវិញ...ឯងមិនលឺបងហៅទេឬយ៉ាងម៉េចហ៎ា?ហ្វីដា...ឯងមិនអាចគេចខ្លួនចេញទៅទាំងអញ្ចឹងទេណា...ហ្វីដា.....!»ហ្វាន់ឌីម៉ានាងស្រែកហៅឲ្យហ្វីដាត្រឡប់មកនិយាយគ្នាឲ្យបានដឹវរឿងច្រើនជាងនេះបើមិនទាន់បានដឹងរឿងអីផងនាងដើរចេញទៅបាត់ចឹហហើយនោះនាងដឹងថាសម្ដីខ្លួននិយាយទៅដូចជាទម្លាក់កំហុសគ្រប់យ៉ាងមកឲ្យនាងពិតប្រាកដមែនប៉ុន្តែនាងគ្មានបំណងធ្វើឲ្យវាក្លាយអៅជារញ៉េរញ៉ៃដូចឥឡូវនេះទេ ។
«ហ៉ើយ!នាងម៉ាអើយនិយាយអីចេញមកមិនចេះគិតទេនាងឯងនេះ»នាងនិយាយបន្ទោសខ្លួនឯងម៉ួម៉ៅជាខ្លាំងខឹងស្អប់ខ្លួនឯងជាទីបំផុតហើយ ។
ងឺត...!
   ចំពេលដែលនាងពិបាកចិត្តមានឡានបើកចូលមកដាក់ក្នុងបរិវេណផ្ទះហ្វាន់ឌីម៉ានាងប្រញាប់ជូតទឹកភ្នែកចេញរួចហើយក៏ដើរចេញមកមើលថាអ្នកណាមកផ្ទះរបស់នាងទាំងព្រឹកហ្នឹង ។
« លោកមករកខ្ញុំទាំងព្រឹកធ្វើអ្វី? » នាងសួរទៅជុងគុកទើបតែចុះពីក្នុងឡានដោយសារថ្ងៃនេះនាយបើកឡានមកខ្លួនឯង ។
«ខ្ញុំចង់សួរនាងពីរឿងរបស់ហ្វីដាថានាងបានត្រឡប់មកផ្ទះវិញឬក៏នៅ?»គម្រោងរបស់គេមកទីនេះព្រោះតែរីហ្វីដាមនុស្សជាទីស្រលាញ់របស់គេតែប៉ុណ្ណឹងឯង ។
«នាងមកកាលពីយប់មិញលោកអាចចូលទៅមើលនាងបាន»នាងងក់ក្បាលមុននិយាយប្រាប់ថារីហ្វីដាបានត្រឡប់មកវិញនាងសប្បាយចិត្តខ្លាំងណាស់ពរលបានលឺអញ្ចឹង ។
« នាងនៅក្នុងបន្ទប់ឬ?» ជុងគុកងាកមកក្រោយសួរហ្វាន់ឌីម៉ាថារីហ្វីដានាងនៅក្នុងបន្ទប់របស់នាងឬមួយក៏អត់នោះ។

« ហ៊ឹម! » នាងមិនបាននិយាយអីច្រើនទៀតមានងែក្រហឹមដើមកងក់ក្បាលជំនួសតែប៉ុណ្ណោះជុងគុកជើញកាយវិការនាងប្រាប់មកហើយរត់ទៅជាន់ខាងលើយ៉ាងលឿន ។
« យ៉ាប់មែនហើយ ! » នាងឈរក្រវីក្បាលហួសចិត្តអស់អីថ្លែងតែម្ដងហើយពីរនាក់គេនេះសមគ្នាដល់កក្រមិចក្រមើមដូចគ្នាបេះបិតតែម្ដង។
« រកទៅក្រុមហ៊ុនដែរហើយ » នាងតូចឡើងមកជាន់ខាងលើដែរតែនៅបន្ទប់ផ្សេងមួយទៀតរបស់នាង ។
ក្រុមហ៊ុនវ៉ាង...!
    ហ្វាន់ឌីម៉ាដើរចូលមកខាងក្នុងក្រុមហ៊ុនទាំងស្នាមញញឹមស្រស់បស់ល្អណាស់ឃើញហើយចង់លង់ស្នេហ៍ជាមួយនាងហើយ ។
« ជម្រាបសួរអ្នកនាងប្រធាន » បុគ្គលិកទាំងអស់ធ្វើដូចជារាល់ដងពេលឃើញហ្វាន់ឌីម៉ានាងចូលមកនោះ ។
« ច៎ាសសួស្ដីអ្នកទាំងអស់គ្នា » នាងឆ្លើយតបទៅវិញទាំងគួរសមជាទីបំផុតរាល់ដងនាងមិនសូវនិយាយតបវិញតែឥឡូវនាងរួសរាយធម្មតាៗប៉ុណ្ណោះឯង។នាងដើរទៅមុខបន្តទៀតដើម្បីទៅបន្ទប់អូហ្វីសរបស់ខ្លួននោះ ។
«អ៎េឯង!ថ្ងៃនេះអ្នកនាងប្រធានឆ្ល់យតបមកកាន់ពួកយើងវិញណាថែមទាំងបញ្ចេញស្នាមញញឹមមកយើងចង់លង់ហើយនេះយើងមិនបានយល់សប្តិទេមែនហីពួកឯង?»គ្នាអ្នកបុគ្គលិកប៉ុន្មាននាក់នោះបាននិយាយគ្នាក្រោយពេលដែលហ្វាន់ឌីម៉ានាងដើរវេញទៅបាត់ពួកនាងនិយាយពីថារំភើប ។
« អ៊ូយ! មិចក៏ឯងមកក្ដិចយើង?»
«ឲ្យវាប្រាកដថាឯងមិនបានយល់សប្តិទេនេះជាការពិតដឹងឬនៅ?»មិត្តរួមការងារនាងបានក្ដិចដើមដៃរបស់នាងទុកជាការបញ្ជាក់ប្រាប់កុំ្យតែចេះស្រមើស្រម៉ៃផ្ដេសផ្ដាសពេកនាងពិបាកប្រាប់ណាស់ ។

«ហ្អាយយយ....!យើងចង់ស្រលាញ់ស្រីដូចគ្នាហើយណាវ៉ើយ»នាងនេះចង់បែកគំនិតហើយពេលបានឃើញស្រីៗគ្នាឯងស្រស់ស្អាតបែបនេះ?និយាយទៅនាងមិនសូវជាចាប់អារម្មណ៍ជាមួយវាទេតែឥឡូវនេះនាងពេញចិត្តហើយអ្នកស្រលាញ់ភេទដូចគ្នាព្រោះវាធ្លាក់មកលើនាងហើយនៀក ។
« មិនកើតទេណាឯង! នេះជាចៅហ្វាយរបស់យើងណា ឯងឈប់ស្រម៉ៃទៀតទៅតោះទៅធ្វើការងារបន្តវិញ »
«យើងនិយាយលេងទេវ៉ើយ!កុំទាល់អាលធ្វើដូចជាប្រច័ណ្ឌយលងទៅមើល? »
«យើងមិនបានប្រច័ណ្ឌទេណាឯងកុំគិតតែម្នាក់ឯងពេក »អ្នកទាំងពីរសើចសប្បាយនៅពេលបាននិយាយបង្អាប់គ្នាចុះឡើងនោះមិនថាជាមនុស្សស្រីដូចគ្នាក៏ដោយតែបើគំនិតនាងចេញមកបែបណាហើយនាងនិងធ្វើឲ្យដូចមាត់ខ្លួនឯងនិយាយមិនខានទេ ។
______
ភាគ:៩៨

បើទៅមើលរីហ្វីដានិងជុងគុកវិញពួកគេហាក់ដូចមិនសូវត្រូវរូវជាមួយគ្នាសោះហើយមើលមុខគ្នាក៏មិនចំទៀត ជុងគុកនាយងឿយឆ្ងល់និងកាយវិការព្រងើយកន្ដើយដាក់ខ្លួនបែបនេះ ។

« ហ្វីដា....ហ្វីដា.. » ជុងគុកហៅនាងនៅពេលដែលឃើញថារីហ្វីដាកំពុងតែអង្គុយចុចកុំព្យូទ័រគ្មានបានរវីរវល់ខ្វល់ខ្វាយជានាយសោះហើយ ។
«លោកចេះតែយ៉ាងមិចមករំខានខ្ញុំកំពុងតែធ្វើការហ្នឹង? លោកនេះគ្មានសុជីវធម៌ពិតមែនហើយលោកអើយខ្ញុំមិនដែលជួបមនុស្សប្រុសដូចលោកឡើយ» រីហ្វីដានាងទ្រាំចាំស្ដាប់ជុងគុកហៅពេកទៀតអត់បានក៏ព្រមនិយាយនាងធុញណាស់មនុស្សកំពុងរវល់ផងមករញ៉េរញ៉ៃជាមួយនៀក ។
« នាងធ្វើអី? អាចឲ្យខ្ញុំជួយផងបានទេ?» នាយអោនមុខទៅមើលកុំព្យូទ័ររបស់នាងចង់ដឹងថានាងធ្វើអីបើគេជួយបានគេនឹងជួយហើយ។
« នេះនាងរកទិន្នន័យរបស់ ណាកាស៊ីម៉ា ខេនតូធ្វើអីច្រើនយ៉ាងនេះ?»ជុងគុកនាយលាន់មាត់ភ្លាមៗនាងមិនបានលាក់បាំងអីជាមួយជុងគុកឡើយបើគេឃើញក៏ឃើញទៅនាងមិនខ្វល់ទេទោះគេប្រឹងសួរដល់ស្លាប់ទៀតក៏នាងធ្វើមិនដឹងមិនលឺជាមួយ ។
«ខ្ញុំចង់រកចំណងចងជើងវាឲ្យជាប់បើប៉ូលីសធ្វើអីវាមិនបានផងខ្ញុំមានតែប្រើវិធីរបស់ខ្ញុំទៅលើវាប៉ុណ្ណោះបើលោកមិនយល់ស្របនៅពេលខ្ញុំធ្វើវាទេក៏ចេញទៅវិញចុះ » នាងដឹងហើយថាជុងគុកច្បាស់ជាមិនយល់ស្របជាមួយនាងមិនខានឡើយហេតុអ្វីនាងគ្រាន់តែធ្វើតាមចិត្តរបស់ខ្លួនឯងសោះក៏មិនបានដែរឬ?នាងហត់នឹងពិភពលោកមួយនេះខ្លាំងណាស់ដាក់ទោសនាងឲ្យមកឃុំខ្លួនឯងរហូតនាងហត់នឹងពិភពលោកមួយនេះខ្លាំងណាស់ដាក់ទោសនាងឲ្យមកសម្ងំលាក់ខ្លួនយ៉ាងម៉េចបានទៅ?
« ខ្ញុំព្រមបើនាងចង់ធ្វើវា ប៉ុន្តែខ្ញុំមានលក្ខខណ្ឌជាមួយនាងមួយ » ជុងគុកលេចស្នាមញញឹមមកភ្លាមពេលនាងសួរមតិយោបល់ជាមួយនឹងគេគេរីករាយជួយនាងជានិច្ចមិនថាវាលំបាកបែបណាក៏ដោយ សំខាន់រីហ្វីដានាងជាមនុស្សដែលសំខាន់សម្រាប់គេ ។
« លក្ខខណ្ឌស្អីរបស់លោកក៏និយាយចេញមក »រីហ្វីដានងមិនចង់ទៅនិយាយដេញដោលអីជាមួយជុងគុកទេតែនាងនឹកឃើញថាបើមិនទទួលយកលក្ខខណ្ឌរបស់គេទេនាងដឹងតែមានរឿងធំជាមួយលោកប៉ាធម៌ទៀតមិនខានទេដូច្នេះចាត់ទុកថាឲ្យគេឈ្នះមួយរឿងសិនចុះនាងសុខចិត្តចុះចាញ់ដើម្បីផលប្រយោជន៍ ។
« បើអញ្ចឹងនាងត្រូវទៅប្រទេសអ៊ីតាលីជាមួយខ្ញុំ! នាងទៅបានទេ?បើនាងមិនទៅខ្ញុំនឹងយករឿងនេះទៅនិយាយប្រាប់លោកពូឲ្យហាមឃាត់មិនឲ្យនាងធ្វើការងារមួយនេះបន្តទេ»ជុងគុកហាក់មានប្រៀបលើរីហ្វីដាច្រើនណាស់ដែរចំណែកនាងបានតែខាំមាត់សង្កត់ចិត្តពិបាកសម្រេចចិតហតណាស់នាងគុតអីចេះខុសថាគេនិងលើកយ្រឿងនេះមកនិយាយគម្រាមបញ្ឆោតនាងមកមិនខានទេឥឡូវនេះគឺថាមែនៗ ។
« លោកចង់យកពាក្យនេះជាលេស? » នាងមិនទាន់អាចយល់ព្រមជាមួយនឹងគេដោយងាយៗបានទេនាងស្អប់គេណាស់ ។
« អត់ទេតែខ្ញុំនឹងធ្វើវាពិតមែន? នាងជឿឬក៏អត់ស្រាច់តែនាងទៅខ្ញុំមិនខ្វល់ » ជុងគុកញាក់ស្មាម្ខាងសប្បាយរីករាយមែនទែនធ្វើបាបគេហើយមាអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តប្លែកពីរាល់ដង ។
«ហ្នឹងហើយបើអ៊ីចឹងលោកចេញដំណើរពេលណាស្រួលខ្ញុំរៀបចំអីវ៉ាន់!អូរមួយទៀត!លោកទៅដើម្បីអ្វីដែរទៅបានខ្ញុំត្រូវទៅជាមួយ?»រីហ្វីដានាងមិនបានដឹងពិតមែនថាជុងគុកនេះចង់នាំនាងទៅប្រទេសអ៊ីតាលីដើម្បីអ្វីបើញេទៅធ្វើការក៏មិនសមតហរូវយកនាងទៅម៉្យាងទៀតពួកគេទាំងពីរមិនបានត្រូវជាអ្វីជាមួយគ្នាផង?
«នាងទៅគុំតែដឹងទេ!ប្រហែលស្អែកនេះហើយនាងរៀបចំអីវ៉ាន់ឲ្យរួចរាល់ទៅស្អែកខ្ញុំនិងមកទទួលយកនាងទៅព្រលានយន្ដហោះ»ជុងគុកញាក់ចុញ្ចលមព្រឺតៗធ្វើរឹកពាក្រអើតក្រទមសម្បើមដៃខ្លាំងណាស់ពេលនាងចុះចាញ់និយាយស្រួលៗជាមួយគេបែបនេះនិយាយពីថាមាត់ញញឹមបិតមិនជិតទេ ។
«ចឹងក៏បានដែរឥឡូវនេះលោកល្មមចេញទៅវិញហើយខ្ញុំចង់គេងសិន»នាងចុចបិទកុំព្យូទ័ររួចនិយាយតឿនឲ្យជុងគុកចាកចេញទៅវិញនាងចង់នៅស្ងាត់ៗម្នាក់ឯង ជុងគុកមិនបានមាត់កអីទៀតក្រៅពីបើកទ្វាចេញទៅតាមបញ្ជារបស់ហ្វីដា ។
« នេះគេទៅពិតមែន? ហ៉ើយ! » ពេលគេចេញទៅបាត់ក៏មកអង្គុយខឹងជាមួយគេនាងកំពុងតែគិតអ្វីឲ្យប្រាកដដែរទៅ? គេនៅដេញ? ពេលគេមិននៅក៏អជ្សុកចាប់ផ្តើមនឹកគេ? ចិត្តមនុស្សស្រីដូចជានាងនៀកស្មានមិនត្រូវមែន ។
«ទៅក៏ទៅៗខ្ញុំមិនបានចាប់អារម្មណ៍លើរូបអាមុខដូចបង្គួចព្រៃនិងផង ឈប់គិតពីគេទៅនាងហ្វីដា » នាងវៃក្បាលខ្លួនផាំងៗដើម្បីបញ្ឈប់គំនិតទាំងអស់នេះឲ្យចេញឆ្ងាយពីខ្លួន ។
«ខ្ញុំគួរតែរកភស្ដុតាងពីគេឲ្យបានច្រើនជាងនេះហើយអាណាកាស៊ីម៉ាយើងនិងសម្លាប់ឯងដោយផ្ទាល់ដៃរបស់យើងជាក់ជាមិនខានទេយើងទ្រាំចាំមើលឯងប្រព្រឹត្តខុសទៀតលែងបានហើយ៉ងរស់នៅបានសុខស្រួលយូរណាស់ទៅហើយឥឡូវនេះឯងនុងបានសាកល្បងការឈឺចាប់ម្ដង»រីហ្វីដានិយាយតែដៃរបស់នាងខ្ញាំចូលគ្នាឡើងជាប់នាងខឹងស្អប់គុំជាមួយ ណាកាស៊ីម៉ា

ខេនតូនេះមែនទែនបើអាចនាងចង់តែទៅខ្វេះយកគ្រាប់ភ្នែករបស់វានិងកាត់ក្បាលរបស់វាមកដាក់តាំងមុខផ្ទះរបស់ខ្លួនរបស់វាមិនខានទេតែយ៉ាងណាក៏ដោយក៏នាងត្រូវតែប្រុងប្រ័ត្នមើលីដៃគូរសត្រូវឲ្យបានជាក់ចាំចាប់ផ្តើមផែនការទៅ ។
«ហ៊ឹម!ហើយចុះគេចង់នាំខ្ញុំទៅប្រទេសអ៊ីតាលីធ្វើអី?ហេតុអ្វីក៏ខ្ញុំរកនឹកមិនឃើញសោះចឹង?គេមានរឿងអីលាក់បាំងជាមួយខ្ញុំ?»រីហ្វីដានាងមកគិតរឿងមួយទៀតហើយទាំងដែលរឿងណាកាស៊ីម៉ានាងមិនទាន់ធ្វើវាបានសម្រេចផងនោះនាងពូកែណាស់អារឿងខាងឈឺក្បាលមិនឈប់ហ្នឹង។រីហ្វីដាប្រឹងរកនឹកថានៅទីនោះមានអ្វីតែនឹកមិនឃើញទាល់តែសោះហើយគេមិនថែមទាំងនិយាយចឹងទេនៅមានទឹកមុខញញឹមណញែមមិនឈប់ទៀតនាងកាន់តែសង្ស័យលើសដើម ។


You are reading the story above: TeenFic.Net