ភាគ:៩៥
កន្លងផុតទៅជាច្រើនថ្ងៃហើយដែលរីហ្វីដានាងខានមកជួបមុខរបស់ជុងគុកទាក់ទងទៅនាងមិនបានសោះ នាយរកហៅនាងមកសួររឿងអ្វីក៏មិនបានដែរឥឡូវនេះ ។
« យ៉ាងម៉េចទាក់ទងទៅនាងបានឬនៅ? » នាយកំពុងតែស្មុគស្មាញផងក៏ឃើញហាមិបើកទ្វាចូលមកក្នុងបន្ទប់របស់គេ ។
«មិនបានផលទេទានខ្ញុំខំទាក់ទងស៊ើបសួរបែបណាក៏មិនបាន » ហាមិក្រវីក្បាលថែមទាំងនិយាយពីក្រោយនាងពិតជាតាមរកដំណឹងរបស់រីហ្វីដាមិនបានពិតមែនជុងគុកបានតែអង្គុយធ្វើមុខអស់សង្ឃឹម ។
« បើអត់ឯងចេញទៅវិញចុះ » នាយប្រាប់ឲ្យហាមិចេញទាំងសម្លេងស្មើធេង មិនមានប្រតិកម្មសោះបាននាយព្រមចាកចេញទៅ ។
« នាងទៅនៅឯណាហ្វីដា? នាងស្អប់មុខខ្ញុំហើយមែន? » ជុងគុកនាយលើកដៃមកជ្រោងសក់ញីចុះឡើងៗ គិតដល់ពេលពួកគេជួបគ្នាលើកចុងក្រោយថ្ងៃនោះគេនិយាយអ្វីមិនបានជ្រុលមាត់ឯណា?គេចេះតែចាក់បណ្ដោយទៅតាមសម្ដីនាងតើ?បើខឹងឬស្អប់គួរតែកុំគេចមុខគេទៅបានហើយ! នាងធ្វើអញ្ចឹងគេពិបាកក្នុងខ្លួនណាស់ នេះនាងនៅមិនដឹងខ្យល់អីទៀតថាគេកំពុងតែស្រលាញ់តាមហួងហែងនាងរហូតមកនេះនាងមិនចាប់អារម្មណ៍ជាមួយទេ?គេខំប្រឹងបង្ហាញប៉ុណ្ណឹងហើយនាងនៅតែចាត់ទុកគេជាខ្យល់អាកាសដែលបក់នៅមុខនាងទៀត?បើថ្ងៃនោះចង់ថាគេខុសក៏មិបត្រូវដែរដោយសារនាយមិនបានទៅស្ដីបន្ទោសនិយាយអីខ្លាំងពេកណា?
« ហ៉ើយ! នាងធ្វើឲ្យខ្ញុំវិលវល់អស់ហើយមានដឹងទេ?» នាងអោនក្បាលទៅដាក់លើតុឈឺក្បាកលើសពីអ្វីៗទាំងអស់ត្រូវគ្នាមិនទាន់បានប៉ុន្មានផងក៏ត្រូវមកឈ្លោះគ្នាទៀតគេតាមទ្រនាងរហូតតែចិត្តរបស់នាងសាកមកពីអ្វីទៅលោកអើយគ្មានក្ដីមេត្តាករុណាមកកាន់គេអីបន្តិចសោះចឹង?នាយខំរក្សាចិត្តស្រលាញ់យូរណាស់ទៅហើយទោះគេមិននិយាយតែកាយវិការនាយបានបញ្ជាក់មកឲ្យមើលហើយនាងនៅមិនខ្វាយខ្វល់ឬរវីរវល់សោះ ។
«នាងនៅមានជម្រើសប្រហែលជានាងមានអ្នកណម្នាក់នៅក្នុងចិត្តបាត់ទៅហើយឯងឈប់មានទំនុកចិត្តលើខ្លួនឯងទៀតទៅបញ្ចប់ការស្រលាញ់ត្រឹមនេះវាមិនទាន់ហួសពេល » ក្ដីស្រលាញ់នេះវានិងត្រូវបញ្ចប់តែអារម្មណ៍របស់គេមិនទាន់ឲ្យគេឆាប់ចុះចាញ់តហរឹមរឿងប៉ុណ្ណេះឡើយគេទ្រាំមកបានយូរហើយបើទ្រាំបន្តទៀតវាមិនថ្វីប៉ុន្មានទេ ដូច្នេះគួរតែរកអ្នកណាមួយដែលល្អសម្រាប់នាង ព្រោះនាងនៅមានជម្រើសរើសយកអ្នកផ្សេងទៀតច្រើនណាស់មិនមែនមានតែនាយម្នាក់គ្រប់យ៉ាងគ្រាន់តែមារស្រមើលស្រមៃរបស់នាយទេ ។
កាត់ទៅមើលអ្នកដែលកេចមុខពីគេនេះវិញនាងមិនបានទៅណាឆ្ងាយឯណានាងបានចេញមកប្រតិបត្តិការការងារម្នាក់ឯងមិននិយាយប្រាប់អ្នកណាម្នាក់ទេនិយាយទៅគឺនាងមកស្ងាត់ៗ ។ ចូលមកដល់ក្នុងក្លឹបមួយកន្លែងដែលនាងធ្លាប់បានមកតាំងពីថ្ងៃដែលបងស្រីបាននិយាយប្រាប់នាងថាក្នុងក្លឹបនេះមានអីគួរឲ្យកត់សម្គាល់ច្រើនណាស់ ។
«ពួកវាអាចជាកំពុងរៀបផែនការសម្ងាត់មួយជាមួយគ្នាជាក់ជាមិនខានទេ » នាងលបមើលទៅពួកអង្គរក្សរបស់ម្ចាស់ក្លឹបនេះកំពុងតែអោនខ្សឹបគ្នាចុះឡើងពេញហ្នឹង នាងចូលមកដល់ខាងក្នុងហើយក៏តាមស៉ើយរកមើលទាំងប្រុងប្រយ័ត្នព្រោះតែវាជាតំបន់គ្រោះថ្នាក់សម្រាប់នាងច្រើនណាស់ ។
« ទៅផ្លូវមួយណាទៀតទៅលោកអើយ? ពួកវាកំពុងតែដើរសំដៅមកកន្លែងមួយនេះហើយ » រីហ្វីដានាងងាកមើលទៅម្ដងទៀតបានឃើញពួកនោះកំពុងតែដើរមកនិយាយគ្នាពីនេះពីនោះមិនបានមើលឲ្យគ្របើជ្រុងជ្រោយទេ។
« ឯងមិញនេះមានលឺសម្លេងអីឬអត់? » គ្នាពួកវាប៉ុន្មាននាក់នោះបានសួរគ្នាទៅវិញទៅមក។
«អត់មានបានលឺអីទេ? ចុះឯងបានលឺអ្វី? »
«ហ៉ើយ!ឈប់សួរទៅប្រហែលជាយើងស្ដាប់ច្រឡំខ្លួនឯងទេតោះដើរទៅមុខទៀតចៅហ្វាយនាយកំពុងតែប្រញាប់ធ្វើការផង » ពួកគេនិយាយគ្នាដឹងសាច់ការអស់ហើយក៏ដើរបន្តទៅមុខទៀតទាំងគ្មានបានខ្វល់ច្រើនទៀតក្រៅពីនេះ ។
ដឹប....!
រីហ្វីដានាងឃើញឱកាសល្អហើយក៏ចាត់ការកូនចៅម្នាក់របស់ពួកគេនោះនាងបានវាយឆ្មក់ឲ្យគេម្នាក់ហ្នឹងសន្លប់បាត់មាត់ឈឹងបាត់ទៅរួចហើយនាងបានដោះសម្លៀកបំពាក់របស់គេមកស្លៀក។នាងក្រឡេកទៅមើលផ្នែកម្ខាងទៀតបានឃើញមួកមួយរួចរត់ទៅយកវាមកពាក់ ។
«តែប៉ុណ្ណេះពួកវាមិនចាប់អារម្មណ៍មើលទេថាយើងជាអ្នកណានោះ»នាងពោលត្រឹមប៉ុណ្ណឹងហើយក៏ដើរទៅកន្លែងពួកគេទាំងនោះនាងរាងភ័យតិចៗដែរនៅពេលពួកគេសម្លឹងមកមើលនាង ។
« ហេតុអ្វីក៏ឯងចាំបាច់ពាក់មួក? » ចូលទៅដល់ភ្លាមមានកូនចៅម្នាក់សួរមកកាន់នាង រីហ្វីដាត្រជាក់ចុងដៃចុងជើងអស់រលីងហើយ ។
«គឺថាសក់ក្បាលខ្ញុំមិនទាន់បានកក់មួយខែហើយទើបត្រូវពាក់មួកមកបើមិនពាក់ទេដឹងតែធុំក្លិនអាក្រក់ពីសក់របស់ខ្ញុំហើយ » រីហ្វីដានាងប្រឹងត្បិតសម្លេងឲ្យដូចជាមនុស្សប្រុសទាំងវេទនាចិត្តតែក៏ព្រមធ្វើវាទៅ ។
«យី!ឯងនេះខ្ជិលរកលេខដាក់គ្មានគ្រាន់តែកក់សក់ប៉ុណ្ណឹងសោះក៏ខ្ជិលដែរ!នោះឯងទៅធ្វើការងាររបស់ឯងទៅ»គេម្នាក់ហ្នឹងដេញឲ្យនាងទៅធ្វើការនៅផ្នែកម្ខាងទៀតហើយនាងក៏យល់ព្រមទៅតាមការបញ្ជារបស់គេ ណាមួយសំណាងទៀតព្រោះថានៅម្ដុំនេះវាយប់អញ្ចឹងហើយពួកវាមើលមុខរបស់នាងមិនបានច្បាស់ទេ ។
« នេះជាអ្វីនៅក្នុងឡាំងមួយនេះ? ចុះឡានធំៗនោះដឹកអ្វីខ្លះទៅបានជាត្រូវការមនុស្សយាមរហូតអ៊ីចឹង? » នាងតូចដើរលបៗថានឹងទៅមើលរបស់នៅក្នុងឡាំងមួយនោះប៉ុន្ដែចៃដន្យអីមានគេមកពីខាងក្រោយបាននាងនៅឈរមួយកន្លែងស្ងៀមៗចាំស្ដាប់ពួកគេនិយាយគ្នាពីរឿងទំនិញទាំងនេះ ។
នាងបើកមួយឡាំងរួចឃើញថានៅពីលើនោះសុទ្ធសឹងតែជាស្ករគ្រាប់បៀមប៉ុន្តែបើពែលនាងសង្កេតមើលយូរៗឃើញថាមានថង់ពណ៌សជាច្រើនលាក់បង្កប់ក្នុងឡាំងមួយនោះពេញហ្នឹងមិននៅបង្អង់យូរបន្តទៀតនាងក៏ចុចថតយកៗដើម្បីទុកជាភស្ដុតាងចាប់គេម្នាកើនេះចូលគុកឲ្យទាល់តែបានមិនថាគេជាក្រុមម៉ាហ្វៀដែលធំបែបណាក៏ដោយនោះបើប៉ូលីសធ្វើអីគេមិនបាននាងនិងធ្វើអ្វីមួយដែលម៉ាហ្វៀភាគច្រើនបានធ្វើ ។
« នេះសុទ្ធសឹងតែគ្រឿងញៀន ណាកាស៊ីម៉ាយើងនិងកំចាត់ឯងចេញទាល់តែបានចាំតែមើលទៅ » នាងឈរក្ដាប់ដៃយ៉ាងណែនហើយក៏បើកទ្វាចេញមកវិញចេញមកមិនបានឃើញអ្នកណាម្នាក់នៅកន្លែងមួយនេះទេដោយសារតែពួកគេរវល់ជញ្ជូនរបស់របរដាក់ទៅក្នុងឡានមួយទៀតចំណែកនៅកន្លែងនេះរីហ្វីដានាងជាអ្នកយាមមើល ។
« យើងគយរតែចាកចេញពេលនេះវាល្អជាងហើយ » នាងឈរគិតមួយសន្ទុះធំរួចអស់ហើយទើបដើរចេញត្រង់កន្លែងមួយនោះទៅយកឡានខ្លួនបើកចេញទៅបាត់យ៉ាងលឿនមិនឲ្យអ្នកណាចាប់នាងទាន់បានឡើយបើនាងរហ័សជាងមនុស្សប្រុសទៅទៀត ។
ព្រឹកថ្ងៃថ្មី.....!
ទើបតែថ្ងៃនេះប៉ុណ្ណោះដែលបានឃើញរីហ្វីដានាងបានមកដល់ផ្ទះថែមទាំងចុះមកធ្វើម្ហូបឲ្យបងស្រីនាងញាំបន្ថែមទៀតហ្វាន់ឌីម៉ាសប្បាយចិត្តណាស់នៅពេលប្អូនស្រីបានត្រឡប់មកចូលផ្ទះវិញ ។
« ហ្វីដាអូនមកផ្ទះពីពេលណា? ហេតុអ្វីក៏បងមិនដឹងសោះចឹង? » នាងបានចូលមកក្នុងផ្ទះបាយហើយឃើញហ្វីដាឈរនៅចម្អិនអាហារបាននាងសួរប្អូនស្រី នាងចូលមកក្នុងផ្ទះក៏នាងមិនបានដឹងទៀតទើបសួរ។
You are reading the story above: TeenFic.Net