ភាគ:៩៩+១០០

Background color
Font
Font size
Line height


ភាគ:៩៩

    រីង...!រីង....!
ឆ្លៀតពេលដែលរីហ្វីដានាងកំពុងតែអង្គុយបត់សម្លៀកបំពាក់ដាក់ក្នុងវ៉ាលីមានគេខលចូលមកក្នុងទូរស័ព្ទរបស់នាង ។
«ហាឡូ!»នាងលើកយកមកនិយាយទាំងសម្លេងស្រទន់ ទោះដឹងហើយថាអ្នកខលមកជាអ្នកណា ។
(ចៅហ្វាយស្រីខ្ញុំបានជួយរំដោះពួកនាងៗដែលនៅម្នុវឡានមួយនោះអស់ឲ្យមានសុវត្ថិភាពហលយអញ្ចឹងសូមអ្នកនាងសប្បាយចិត្តចុះ)កូនចៅនាងខលមកនិយាយប្រាប់តាមខ្សែទូរស័ព្ទទៅចៅហ្វាយនាយរបស់គេ ដោយសារតែពេលនាងចាកចេញមកដល់ផ្ទះនាងបានខលហៅឲកយកូនចៅទៅជួយយកក្មេងស្រីចេញពីក្នុងឡានដែលនាងបានសង្ស័យនោះ ។
« ល្អហើយ ! ពួកឯងទាំងអស់គ្នាធ្វើការបានល្អពិតមែន អរគុណណាស់ដែលធ្វើវាបានល្អប្រសើរ » រីហ្វីដានាងញញឹមចេញមកបានដោយគ្មានទុក្ខកង្វល់អ្វីទាំងអស់បានត្រឹមតែរីករាយសើចសប្បាយប៉ុណ្ណឹងទៅនាងរីករាយពេកក្រៃណាស់ហើយ ។
( បាទចៅហ្វាយស្រី )
« អញ្ចឹងបានហើយ » ទឺត! ទឺត..!  នាងជាអ្នកចុចទូរស័ព្ទបិទបាត់ទុកឲ្យកូនចៅរបស់នាងឈរសប្បាយចិត្តនៅពេលបាននិយាយគ្នាជាមួយចៅហ្វាយនាយរបស់គេនោះ ។
« អ្នកនាងរបស់ខ្ញុំគួរឱ្យស្រឡាញ់ខ្លាំងណាស់ » កូនចៅម្នាក់ដែលបានខលទៅរករីហ្វីដាឥឡូវនេះគេកំពុងតែឈឲរអោបទូរស័ព្ទញញឹមញញែម ។
«តែយ៉ាងណាខ្ញុំគ្មានវាសនាបានអ្នកនាងមកថ្នាក់ថ្នមឡើយខ្ញុំសុខចិត្តលួចស្រលាញ់អ្នកនាងតែម្ខាងក៏បានដែរ » គេពោលមកទាំងកំសត់ពេញឱរ៉ាទាំងមូល គេចង់ស្រក់ទឹកភ្នែកមកមកហើយទោះគេជាមនុស្សប្រុសក៏ដោយនោះវាពិបាកទប់ក្នុងចិត្តលួចលាក់ម្នាក់ឯងទៀតណាស់លួចស្រលាញ់នាងមកជាយូរហើយក៏មិននិយាយប្រាប់នាងដែរបើនាងមានសេចក្ដីសុខជាមួយអ្នកណាម្នាក់នោះគេរីករាយជានិច្ចហើយគេមានតែពាក្យជូនពរសម្រាប់មនុស្សដែលគេស្រលាញ់ប៉ុណ្ណោះឯង ទោះគេបានដឹងថាការស្រលាញ់គេម្នាក់ឯងនេះវាឈឺចាប់ដល់កម្រិតណានោះនាយយល់វាច្បាស់ថែមទៀតផង ។នាយមិននៅបង្អង់យូរឈរខូចចិត្តបន្តទៀតក៏ដើរចេញពីកន្លែងមួយនោះរកការងារមកធ្វើដើម្បីបន្លប់ទុក ។
ភូមិគ្រឹះ ឆាហ្វូកុ...!
    តាំងពីថ្ងៃដែលគូឡេស្ទីនបានដុតកម្ទេចឃ្លាំងគ្រឿងញៀនរបស់ស៊ូវ៉ាន់គីអស់រលីងមកនាយមានជីវិតមួយរីករាយខ្លាំងណាស់នៅពេលបានក្បែរជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន ។
« បងប្រុសថ្ងៃនេះបងមិនទៅធ្វើការទេឬ? ទើបមានពេលទំនេរមកអង្គុយកំដរខ្ញុំមើលទូរស័ព្ទអញ្ចឹង?»នាងតូចជីជីសួរបងប្រុសព្រោះនាងងឿយឆ្ងល់ថាហេតុអ្វីក៏ថ្ងៃនេះបងប្រុសមានពេលទំនេរមកអង្គុយកំដរនាងនោះ ។
«បងទំនេរពីការងារអញ្ចឹងហើយទើបបងមានពេលនៅជាមួយប្អូនស្រីរបស់បងនោះហើយយ៉ាងម៉េចមិនសប្បាយចិត្តពេលឃើញបងនៅជាមួយឬ?បើមិនស្រួលក្នុងចិត្តចាំបងចេញទៅខាងក្រៅវិញ»គូឡេស្ទីននិយាយឡកលើយដាក់ប្អួនចង់ដឹងថាប្រតិកម្មរបស់នាងបែបណាពេលបានលឺនាយនិយាយបែបហ្នឹងចេញមក ។

«អត់ទេណាបងនៅជាមួយខ្ញុំបែបនេះហើយខ្ញុំសប្បាយចិត្តណាស់ទៅហើយពេលបានបងមកនៅជាមួយ » នាងល្អិតតោងដៃរបស់បងប្រុសជាប់ថែមទាំងក្រវីក្បាលងរង៉ក់ដូចជាកូនក្មេងមិនចេះធំដូចជានាងគូឡេស្ទីនលើកដៃមកអង្អែលក្បាលរបស់ជីជីអស់សំណើចជាមួយរឹកពារបស់នាងណាស់ ។
« បងនិយាយលេងទេ ! » គូឡេស្ទីននាយសើចសប្បាយណាស់នៅពេលបានឃើញទឹកមុខខ្ចូតៗរបស់ជីជី ។
«ហិហិ!ខ្ញុំដឹងតើបានជាដាក់អារម្មណ៍ទៅតាមសម្ដីបងដែរ  » នាងល្អិតក្បាលខូចនោះក៏មិនអន់ដែរ លេងទឹកមុខម៉ាឆ្ងាញ់ខាងកំសត់ចូលតួហ្នឹងឡើងគូឡេស្ទីនជឿស្លុងតាម ។
« ថ្ងៃនេះអូនចង់ទៅដើរលេងឯណាចាំបងជូនទៅ? » គូឡេស្ទីនបើកសិទ្ធឲ្យជីជីនាងរើសថាព្រមទៅដើរលេងទេ? ស្រួលគេរកកន្លែងដើម្បទៅទីនោះ ។
« ទៅ...ទៅចា៎សបើបងទំនេរហើយខ្ញុំក៏រីករាយទៅដែរ »គ្រាន់តែលឺពាក្យថាដើរលេងភ្លាមអរសប្បាយចិត្តណាស់ទៅហើយនាងខានដើរលេងយូរណាស់មកទៅហើយអញ្ចឹងហើយមានតែយល់ព្រមទៅ ។
«អូខេ!អូនឆាប់ទៅរៀបចំខ្លួនទៅពួកយើងតហរូវចេះដំណើរនៅពេលឥឡូវនេះហើយ »
«ទៅឥឡូវនេះ?ហេតុអ្វីក៏បងមិនប្រាប់ខ្ញុំឲ្យលឿនជាងនេះទៅ? បើចឹងខ្ញុំរៀបចំខ្លួនមិចនឹងទាន់ទៅ? » ជីជីនាងឆ្លេឆ្លាពេញហ្នឹង រកធ្វើអីមិនត្រូវសោះហើយ បើលេងមកប្រាប់ទាន់ហន់គូឡេស្ទីនមិនបានជួយអ្វីក្រៅពីអង្គុយសើចនឹងរឹកពាររបស់នាងប៉ុណ្ណោះ ។
«ឯងកុំធ្វើមុខភ័យពេកទៅមើលបងបានឲ្យគេរៀបចំរួចអស់ហើយ ឯងនេះចំជាយ៉ាប់មែន » នាយក្រោកឈរមកក្រវីក្បាលហួសចិត្តជាមួយជីជីណាស់ នៅគិតតែឈរមួយកន្លែងស្ងៀមទ្រឹងលោកអើយ ។
« អ៉ាវ!ហេតុអ្វីក៏បងមិននិយាយប្រាប់ខ្ញុំតាំងពីយូរទៅ?» នាងធ្វើមុខស្អុយប៉ែដាក់បងប្រុសចេះតែមកបោកបញ្ឆោតនាងរហូតអញ្ចឹងនាងច្បាស់ជាគាំងបេះដូងស្លាប់មួយកន្លែងមិនខានទេ ។

« តោះពួកយើងល្មមទៅបានហើយណា » នាយចាប់ទាញដៃរបស់ជីជីឲ្យដើរតាមពីក្រោយខ្លួន
« បងចង់ទៅដើរលេងនៅឯណា? »
« ទៅប្រទេសកូរ៉េ »
« ទៅកូរ៉េឬបង?ខ្ញុំស្ដាប់មិនច្រឡំទេ? យ៎េៗៗ...! អរគុណបងណាស់ដែលព្រមនាំខ្ញុំទៅ ខ្សឺតៗៗ » នាងល្អិតជីជីនិយាយពីថាសើចសប្បាយខ្លាំងណាស់ពេលនេះលោតហក់កញ្រ្ជោលដូចជាស្អីក៏មិនដឹងបានជានាងសប្បាយចិត្តគ្រាន់តែលឺថាទៅកូរ៉េនោះព្រោះតែមានគម្រោងទៅទីនោះយូរមកទៅហើយតែបងប្រុសគ្មានពេលបានទៅឡើយទើបតែលើកមួយនេះគាត់អាចមានពេលទំនេរកំដរនាងទៅឥឡូវនេះបានដូចចិត្តមិនឲ្យនាងសប្បាយអរម៉េចនិងកើតទៅ?នាងបានចាប់ទាញមុខរបស់គូឡេស្ទីនមកចាប់ថលបឡើងពេញផ្ទៃមុខរបស់បាយតែម្ដងហើយនាងរំភើបខ្លាំងពេកហ៎?
« ខ្ញុំមិនយល់សប្តិទេ?» គូឡេស្ទីននិយាយខ្សឹបៗម្នាក់ឯងថានេះមិនមែនយល់សប្តិពេលបានឃើញប្អូនស្រីទាញគេយកមកថើបនាងមិនសូវបែបនេះពីមុនមកអេទើបនាយយល់ថាលោកនេះវាប្លែកខ្លាំងៗ ។
« បងនិយាយថាម៉េចមិញនេះ? » ជីជីនាងស្ដាប់មិនបានទើបសួរបងប្រុសថាកំពុងតែនិយាយពីអីមុននេះ។

«បងមិនបាននិយាយអីទេតោះពួកយើងចូលទៅក្នុងឡានទៅស្មាននេះយន្ដហោះជកតចេញដំណើរទៅហើយបើនៅពន្យាពេលទៀតដឹងតែមិនបានទៅហើយ » គូឡេស្ទីននិយាយប្រាប់ប្អូនស្រីរួចហើយក៏នាំនាងមកចូលក្នុងឡានកូនចៅនៅក្នុងឡាននោះពេលបានឃើញចៅហ្វាយនាយចូលមកអង្គុយបានស្រួលបួលហើយក៏បើកឡានចេញពីក្នុងភូមិគ្រឹះនេះ ។
______
ភាគ:១០០

ថ្ងៃស្អែកឡើងរីហ្វីដានាងបានអូសវ៉ាលីចុះពីលើផ្ទះមកទាំងវេទនាព្រោះនាងគ្មានបំណងថាទៅណាទេប៉ុន្ដែកាល:ទេស:បង្ខំហើយនាងមានតែទៅតែនាងនៅមានចម្ងល់ជាមួយខ្លួនឯងណាស់ថាហេតុអ្វីចុះចាញ់គេម្នាក់ហ្នឹងត្រឹមប៉ុណ្ណឹងនាងមិនយល់ពីអារម្មណ៍ខ្លួនឯងសោះតាំងពីយូរមកទៅហើយ។ហ្វាន់ឌីម៉ានាងឃើញប្អូនស្រីអូសវ៉ាលីចុះមកហើយក៏មានចិត្តសង្ស័យមិនដឹងថានាងចង់ទៅណាទាំងមានវ៉ាលីទៅជាមួយផងនោះ ។
«ឯងចង់ទៅណាមែនទេ?»ហ្វីដាបានដើរមកដល់ជិតរួចនាងក៏សួរ។
« ខ្ញុំត្រូវទៅជាមួយនាយជុងគុកណាបង »នាងឆ្លើយមុខឡើងក្រញ៉ូវមិនបានរីករាយក្នុងការចេញដំណើរទៅជាមួយជុងគុកឡើយហ្វាន់ឌីម៉ាលឺប្អូនស្រីថាទៅជាមួយជុងគុកហើយក៏សួរបន្តទៀត÷
« គេទៅណា?»
«លឺថាទៅអ៊ីតាលីបងខ្ញុំសង្ស័យថាគេទៅដើម្បីធ្វើការហើយអញ្ចឹងនោះ»នាងដាក់វ៉ាលីជិតសាឡុងកន្លែងនាងអង្គុយហើយលើកទឹករបស់បងស្រីមកផឹកក្អឹកមិនទើសក្បាលអ្នកណាម្នាក់ទេ ។
« អេ៎! ម៉េចឯងមកផឹកទឹករបស់បង? » នាងយកមកមិនទាន់បានផឹកផងប្អូនកំហូចនេះក៏ផឹកមុនបាត់មិនចេះសុំនាងជាមុនទេហ្វីដាវិញញញឹមស្ញេញហាក់ដូចជាគ្មានរឿងអ្វីកើតឡើងចឹង ។
« ឆឺស...! » នាងធ្វើមុខឌឺដាក់បងស្រីធ្វើព្រងើយ
«ហើយនិយាយចឹងគេចង់នាំឯងទៅទីនោះប៉ុន្មានថ្ងៃដែរទៅ?បងមិនចង់សួរដេញដោលប៉ុន្មានទេប៉ុន្ដែបងបារម្ភពីប្អូនរបស់បងណាទើបបានបងសួរឯង»ហ្វាន់ឌីម៉ានាងបានយល់ហើយគ្រាន់តែបង្ហើបមកតែប៉ុណ្ណឹងនោះនេះនាងមិនគិតនឹករកទេឬ?ថាជុងគុកទៅទីនោះដើម្បីបំណងអ្វីឲ្យប្រាកដ?នាងបានយល់ហើយថាជុងគុកចង់នាំនាងទៅប្រទេសអ៊ីតាលីនោះព្រោះអី?នាងយល់ច្បាស់ណាស់!បានជាត្រូវសួររីហ្វីដាថានាងទៅទីនោះប៉ុន្មានថ្ងៃដែរទៅ?
« ខ្ញុំអត់ដឹងទេបងដោយសារតែគេមិនបានប្រាប់ខ្ញុំផង »រីហ្វីដានាងអង្គុយលើកជើងមកដាក់លើតុក្បែរហ្បឹងទាំងខ្លួនឯងជាស្រីសោះមិនចេះធ្វើខ្លួនឲ្យត្រឹមត្រូវដូចស្រីៗផ្សេងទៀតទេ ។
«ផាច់...!ណ៎ែក!បងប្រាប់ហើយថាកុំឲ្យដាក់ជើងធ្វើចឹងវាមិនល្អទេឯងជាស្រីផងធ្វើខ្លួនដូចជាមនុសហសប្រុសប្រដៅមិនចេះស្ដាប់»អត់មិនបានឌីម៉ាវៃជើងដែលដាក់លើតុនោះមួយដៃលឺសូរតែផាច់គ្រឺតជាមួយកាយវិការរបស់នាងលោកស្រីប្អូនណាស់ ។
«អ៊ូយ!ម៉េចបងមកវៃខ្ញុំទៅវិញ?ខ្ញុំអង្គុយតែចឹងសោះធ្វើមើលតែទើបតែម្ដង»រីហ្វីដានាងពោលទាំងមុខស្អុយប៉ែនាងបានទៅខុសឯណា?ត្រឹមប៉ុណ្នឹងសោះដូចជាមានរឿងអីធំដុំចឹងលោកព្រះជាម្ចាស់បងអើយ ។
«មកពីច្រើនដងពេកនឹងហើយបានបងចេះតែវៃរាល់លើកត្រូវអត់ចុះ? »

«បងខ្ញុំទៅសិនហើយជុងគុកប្រហែលជាមកដល់ហើយចាំមកវិញខ្ញុំប្រកែកជាមួយបងទៀតឥឡូវនេះប្រញាប់ណាស់»រីហ្វីដានាងប្រញាប់ក្រោកឈររួចហើយទាញវ៉ាលីក្បែរហ្នឹងអូសចេញមកខាងក្រៅបាត់ពេលនិយាយចប់ភ្លាមគ្មានបានទៅឲ្យបងស្រីស្ដីបន្ទោសទាន់ទេបើនាងរត់ចេញយ៉ាងលឿននោះ ។
« នាងប្អូននេះវ៉ី » អ្នកជាបងនេះហត់ចិត្តជាមួយប្អូនម្នាក់នេះណាស់បើចរិតចេញមកម៉ាកៗនេះអីមើលហើយសែនវិលមុខធ្វើអីមិនត្រូវទាល់តែសោះហើយ ។
«ជុងគុកតើលោកចង់នាំនាងប្រទេសអ៊ីតាលីដូចដែលខ្ញុំគិតដែរឬក៏អត់?»ហ្វាន់ឌីម៉ានាងនឹកឃើញសម្ដីរីហ្វីដាថានាងនិងទៅអ៊ីតាលីជាមួយជុងគុកនាងសង្ស័យថាជុងគុកនាំនាងទៅជួបជាមួយគ្រួសាររបស់នាងវិញណាស់នាងគិតដល់ត្រឹមនេះបេះដូងអួលណែនបាត់ទៅហើយបើវាដូចជាការគិតរបស់នាងពិតមែនរួចហើយរីហ្វីដាទៅរស់នៅជាមួយគ្រួសារនាងវិញ?តែនាងបានទទួលដំណែងពីលោកពូហើយនោះនាងទៅបានដែរឬក៏អត់? នាងបែកពីពួកគេយូរក្រែលដែរហើយអញ្ចឹងជុងគុកក៏នាំនាងទៅ?តែរីហ្វីដាហាក់ដូចជាមិនសូវចាប់អារម្មណ៍ពីរឿងមួយនេះឡើយ  នាងវិលវល់អស់ហើយត្រឹមនេះ ។
« ខ្ញុំព្រមទទួលគ្រប់យ៉ាងទាំងអស់ » នាងនិយាយមកដល់ត្រឹមនេះនិយាយអីលែងចេញនាងត្រៀមខ្លួនទទួលយកវាហើយបើរីហ្វីដាទៅបានជួបជាមួយគ្រួសាររួចរស់នៅទីនោះទៀតនងក៏គ្មានពាក្យអីនិយាយអង្វរកដែរ ។

«លោកបើកឡានមកខ្លួនឯងចឹងចុះបងហាមិគាត់ទៅណា?»រីហ្វីដានាងបានឡើងឡានចេញដំណើរមកជាមួយជុងគុកបានជានាងសួរជុងគុកលឺហ្វីដាហៅហាមិដែលជាកូនចៅរបស់គេថា"បង"ហើយក៏ខឹងបាត់បើកឡានយ៉ាងលឿនបន្ថែមទៅទៀតមិនដឹងជាខឹងស្អីណាស់ទេមនុស្សប្រុសគឺថាចឹងមែន ។
« លោកហេតុអ្វីក៏មិនឆ្លើយជាមួយខ្ញុំ?» រីហ្វីដាហេតុតែចង់ដឹងនៅសួរគេម្ដងទៀត ទោះបីជាគេធ្វើមិនដឹងមិនលឺនាងសួរក៏ដោយ ។
« ខ្ញុំឲ្យគេធ្វើការជំនួស » ជុងគុកឆ្លើយមកកំបុតៗស្ដាប់មិនចូលត្រចៀករបស់នាងទាល់តែសោះហើយមិញដូចឃើញញញឹមសប្បាយចិត្តធម្មតាសោះឥឡូវមកធ្វើឯងមុខក្រញ៉ូវអីណាមិនយល់ទេបើគេប្ដូរកាយវិការជាពិសេសពីទឹកមុខលឿនយ៉ាងនេះ ។
« អរ...! ឆ្លើយមកតាំងពីយូរក៏មិនហត់និយាយទៀត » រីហ្វីដានាងពេបមាត់និយាយដាក់ជុងគុកខ្នាញ់អើយសែនខ្នាញ់ជាមួយនាយម្នាក់នេះដល់កតែម្ដងហើយជុងគុកគេមិនមាត់ទប់ស្មារតីបើកឡានតាមធម្មតាឯរីហ្វីដានងមិនបាននិយាយអ្វីជាមួយជុងគុកដែរនាងសម្ងំខ្លួនអង្គុយមើលទៅខាងក្រៅកញ្ចក់ឡានទៅជុងគុកក្រឡេកមើលនាងបន្តិចនឹងងាកមុខមកលួចញញឹមម្នាក់ឯង ។
    បើនៅឯក្រុមហ៊ុនឯណេះវិញហ្វាន់ឌីម៉ានាងរវល់ច្រើនខ្លាំងណាស់ឡើងវីវក់ពេញបន្ទប់អូហ្វីសទៅហើយ មុខវិញអង្គុយតែចុចកុំព្យូទ័រឡើងញាប់ដៃអស់រលីង ។
« ការងារលំបាកដល់ម្លឹងផង? » នាងអង្គុយមើលទៅឯកសារលើតុនិងកិច្ចការដែលមាននៅក្នុងកុំព្យូទ័រោះមើលឃើញហើយសុំលែងចង់ធ្វើបន្តទៀតហើយ ។
ក្រាក....!
« អូរ! ស៊ូមិលោកត្រឡប់មកវិញហើយឬ? » ហ្វាន់ឌីម៉ាកំពុងតែស្មុគស្មាញផងក៏បានលឺសម្លេងបើកទ្វាចូលមក ឃើញថាជាស៊ូមិនាងសួរទៅកាន់គេភ្លេត ។
« មកពេលព្រឹកមិញនេះទើបត្រឡប់មកធ្វើការ » នាយនិយាយមកទាំងញញឹមស្រស់ស្រាយជាទីបំផុត ហ្វាន់ឌីម៉ាក៏ចេះតែញញឹមតបតវិញទៅកុំឲ្យថានាងខ្វះសុជីវធម៌ទោះបីជានាងបានដឹងរឿងអ្វីក៏ដោយយ៉ាងគួរតែធ្វើខ្លួនឲ្យដូចធម្មតាប៉ុណ្ណោះកុំឲ្យស៊ូមិងឿយឆ្ងល់ ។
«ច៎ាសលោកនេះសមជាបុគ្គលិកល្អមែនទែនខ្ញុំសុំសរសើរលោក »
« បាទខ្ញុំមិនសូវហ៊ានទទួលសោះ »
« និយាយដោយពាក្យពិតណា »
« ទទួលយកក៏បានដែរបាទ! នេះតាមមើលការងារច្រើនណាស់ចាំខ្ញុំជួយ » ហ្វាន់ឌីម៉ានាងមិនបានប្រកែកតវ៉ានិងស៊ូមិមានតែយល់ព្រមឲ្យគេជួយធ្វើការងារឲ្យទេណាមួយវាពិតជាច្រើនណាស់បើនាងធ្វើម្នាក់ឯងពេញមួយថ្ងៃនេះក៏មិនហើយដែរ ។


You are reading the story above: TeenFic.Net