ភាគ:៧៧+៧៨

Background color
Font
Font size
Line height


ភាគ:៧៧

    ហ្វាន់ឌីម៉ាអង្គុយផឹកស្រាម្នាក់ឯងចងចេញទឹកភ្នែកមកហើយនាងតូចចិត្តពេញទីហើយនាងបានតែផឹកដើម្បីបំភ្លេចទុក្ខសោកមួយនេះប៉ុណ្ណោះ ។
« ហេតុអ្វីក៏នាងមកអង្គុយផឹកបែបនេះ? » ហាមិនាយបានមកដល់ក៏សួរនាងងឿយឆ្ងល់លើសពីអ្វីទាំងអស់ ។
«ពេលលោកមកក្លឹបផឹកទឹកក្រូចឬ?ចេះសួរបែបនេះទៅរួច»ហ្វាន់ឌីម៉ានាងនិយាយដាក់ហាមិខ្លាំងៗនាងនៅមិនទាន់ធូរស្បើយក្នុងចិត្តផងមកធ្វើជាឯងនិយាយស្ដីឲ្យនាង ។
« នាងកើតថីឲ្យប្រាកដដែរទៅ? » គេដាក់គូថអង្គុយនៅក្បែរនាងដោយសួរម្តងទៀត ។
«មានរឿងពិបាកចិត្តណាស់ហើយខ្ញុំគ្មានអ្នកណាត្រូវនិយាយពិភាក្សាជាមួយក្រៅពីលោកទេ ហ៊ឹស! ខ្ញុំអន់ចិត្តមែនទែន»នាងប្រាប់គេរួចដោយផឹកស្រាទៀតនាងអស់ជិតបីដបហើយនៅំមិនទាន់ឈប់ទៀត ហាមិគេទាញកែវស្រាក្នុងដៃរបស់នាងចេញព្រោះតែមិនចង់ឃើញនាងធ្លាក់មកក្នុងសភាពបែបនេះឡើយ ។
« និយាយមកបើខ្ញុំអាចជួយបានខ្ញុំនឹងជួយនាង »នាយនិយាយជាមួយនាងទៀតទាំងចង់ដឹងពន់ពេកថាមានរឿងអីកើតឡើងចំពោះនាងដែរទៅ ។
« លោក... » ហ្វាន់ឌីម៉ានាងស្វាងភ្នែកមកវិញចែសពេលនាងឃើញក្រុមមួយកំពុងតែដើរចូលក្នុងក្លឹបនេះជាក្រុមនាងចង្អុលទៅប្រាប់ហាមិនាយមើលទៅតាមដៃនាងហើយចងចិញ្ចើមទៀតហើយ ។
«ពួកគេយ៉ាងម៉េច?នាងសាកនិយាយឲ្យច្បាស់លាស់ជាងនេះបានដែរទេ? » គេយល់ពីនាងហៅហើយបានសួរនាង
« ពួកគេគួរឲ្យសង្ស័យណាស់គួរតែទៅតាមដានល្អទេ? »នាងងាកមកនិយាយប្រាប់ពីគម្រោងរបស់ខ្លួនទៅនាយម៉្យាងនាងចូលចិត្តណាស់ខាងតមដានអ្នកណាគួរឲ្យសង្ស័យនោះ ។
« នាងមិនខ្លាចទេបានចង់ទៅតាមមើលពួកគេ? នេះពួកយើងកំពុងតែនៅតំបន់របស់គេផងវានិងពិបាកសម្រាប់់ពួកយើងពេលគេតាមទាន់ » ហាមិនាយពោលទាំងដាស់តឿននាងខ្លះៗដែរណាមួយនេះជាតំបន់របស់ពួកគេស្រាប់ផងមិនស្រួលជាមួយគ្នាទេពួកគេនិងនាំទុក្ខមកដាក់ខ្លួនមិនខាន ។
« តែខ្ញុំចង់ដឹងលោកមិនទៅក៏ហីទៅ » នាងនិយាយចប់ហើយបាននាងងើបចេញដើរទៅតាមពួកបុរសឈុតខ្មៅនោះទាំងអស់ ។
« ហ៉ើយ! ហាមមិនឈ្នះទេ » នាយស្ទុះងើបចេញឡើងលឿនមិនអាចឲ្យហ្វាន់ឌីម៉ាទៅម្នាក់ឯងបានទេយ៉ាងណាបើមានរឿងអីក៏មិនអាចឲ្យនាងមានគ្រោះថ្នាក់បានទេ ។
« លោកដើរថ្នមៗបានទេ? តិចពួកគេលឺរត់មិនរួចខ្លួនទាំងពីរទៅ » នាងវៃដើមដៃគេតិចរួចស្ដីបន្ទោសនាយបើលែងដើរលឿនមិនចេះថ្នមសម្លេងទៀត ថាឲ្យនាងអីចេះអីចោះនោះ ។

« ដឹងតើមិនបាច់មកប្រាប់ខ្ញុំ » ហាមិគេឌឺទៅវិញម្ដងមិនឲ្យនាងខ្លាំងតែម្ខាងបានឡើយ ហ្វាន់ឌីម៉ានាងសម្លក់មុខរបស់ហាមិទាំងក្ដៅចិត្តជាទីបំផុតតែម្ដង គ្រឺតខ្នាញ់អើយសែនខ្នាញ់លោកព្រះ ខឹងចិត្តណាស់ ។
« នោះពួកគេចេញមកហើយ » ហ្វាន់ឌីម៉ានាងនិយាយទៀតព្រោះបានមកដល់ទីកន្លែងសំខាន់របស់គេនាងក្រឡែកមើលទៅឆ្វេងស្ដាំក្រែងមានកាមេរ៉ាសុវត្ថិភាពនៅទីនោះវាមានចន្លោះចេញចូលច្រើនកន្លែងខ្លាំងណាស់បើអ្នកណាមិនប្រយ័ត្ននិងមានរឿងធំកើតឡើងមចំពោះរូបគេមិនខាន ។ នាងក្រឡេកប៉ះចប់កាមេរ៉ាមួយនៅជិតទីនោះដែរទាស់ត្រង់ថាវានៅឆ្ងាយពីកន្លែងរបស់ពួកគេកំពុងតែពួនឃ្លាំមើលសកម្មភាគពួកគេទាំងនោះដោយសម្ងាត់។
« លោកកុំទាន់ដើរទៅទៀតអី » នាងទាញដៃឲ្យហាមិមកខាងក្រោយខ្នងរបស់ខ្លួនវិញ ដោយសារតែពេលគេដើរទៅកាមេរ៉ានោះអាចចាប់រូបគេបានហើយ វាអាចវីវ៉ធំដល់ខ្លួនទៀតផង ។
« មានអីឬ? » នាយជ្រួញចិញ្ចើមចូលគ្នា
«បើលោកគេទៅមុខបន្តទៀតគេនិងចាប់បានហើយដូច្នេះនៅបន្តពួនទីនេះហើយនៅពីមុខយើងមានកាមេរ៉ាសុវត្ថិភាពរបស់ពួកគេនៅ » ហ្វាន់ឌីម៉ានាងប្រាប់ហាមិគ្រប់ពាក្យសម្ដីរបស់នាងដែលបានសង្កេតមើលគ្រប់យ៉ាងហាមិនាយដូចមិនសូវជឿជាមួយនងសោះទើបបានគេមើលជុំវិញខ្លួនដូចហ្វាន់ឌីម៉ានាងមើលមុននេះដែរ ។
« អូរ! មានមែនតើ »
« តោះទៅវិញ ពួកយើងមានតម្រុយថ្មីហើយសម្រាប់តាមស៊ើបរកមើលនោះ » ហ្វាន់ឌីម៉ានាងចាប់អូសដៃហាមិរត់ចេញទៅយ៉ាងលឿន ព្រោះបានលឺសម្រឹបជើងរបស់មនុស្សកំពុងតែដើរមកកន្លែងដែលពួកគេកំពុងពួននេះហើយ ។
« ហ៉ើយ! » នាងដកដង្ហើមធំធូរក្នុងអារម្មណ៍បានខ្លះយ៉ាងណាមិញនេះមានក៏រាងសប្បាយចិត្តលែងមានទុក្ខកង្វល់អីមកជ្រៀតជ្រែកក្ដីសុខនាងបន្តទៀតហើយនាងក៏សច្ចាក្នុងចិត្តយ៉ាងមុតមាំជានិច្ច។
« នាងរត់ធ្វើអីក្រែងធ្វើខ្លួនឯងនឹងខ្លាំងណាស់ហី? ឥឡូវនេះមកក្រហេបក្រហបដកដង្ហើមមិនដល់គ្នាចឹង?  »
«ទៅបានហើយ!នេះចាត់ទុកថាពួកគេបើកផ្លូវឲ្យពួកយើងចូលទៅស្រួលមិនពិបាកហើយបើជាអ្នកផ្សេងទៀតវាមិនងាយដូចលោកគិតថាចូលបានហើយចេញមកខាងក្រៅវិញបានងាយដូចជាឥឡូវនេះហើយ »
«ខ្ញុំព្រមទទួលថាដូចនាងនិយាយប៉ុន្តែនាងកុំមកធ្វើជាខ្លួនឯងខ្លាំងគ្រប់ពេលពេកវាអចានាំផលមិនល្អដាក់នាងនៅពេលណាមួយ » ហាមិនាយរៀបរាប់ដូចកំពុងប្រៀនប្រដៅនាងចឹង? មិនគួរឲ្យជឿទាន់តែសោះហើយ គេធ្លាប់បានជួបប្រទះហើយអ្នកខ្លាំងតែឆាប់រងនូវការឈឺចាប់ច្រើនជាងអ្នកទន់ជ្រាយទៀត ។

«យល់ហើយតោះទៅផ្ទះវិញខ្ញុំងងុយគេងណាស់រឿងដែលចង់និយាយជាមួយលោកនោះចាំណាត់ជួបលោកពិភាក្សាគ្នាម្តងទៀត » ហ្វាន់ឌីម៉ានាងនិយាយប្រាប់ហាមិត្រឹមប៉ុណ្ណឹងក៏បែកផ្លូវគ្នាទៅរកឡានរៀងៗខ្លួនហាមិបានតែលើកដៃមកញីសក់ក្បាលខ្លួននិងធ្វើមុខឆ្ងល់ជាមួយនាងកាន់តែមែនទែន ។
ក្រឹប...!
    សម្លេងបិទទ្វាឡានបានលឺឡើងនោះហ្វាន់ឌីម៉ានាងចូលមកដល់ក្នុងឡាននាងកាច់សោរបញ្ឆេះឡានបើកចេញទៅបាត់ឯហាមិនាយមិនទាន់បានចូលមកក្នុងឡានទេគឺនាយនៅសង្កេតមើលកន្លែងជុំវិញនេះទាំងអស់វាមានអីឲ្យសង្ស័យដែរឬក៏អត់នោះ ។
« ពួកគេរកស៊ីអីទើបអាថ៌កំបាំងយ៉ាងនេះ? ឬជាថ្នាំញៀន? » ហាមិនាយឈរគិត ជាពិសេសមុននេះនាយឃើញថាមានហិបធំៗជាច្រើនបានបញ្ឈរនៅជិតគ្នាតែមិនដឹងជាហិបអ្វី ។

«ក្រុមដែលគួរឲ្យសង្ស័យច្រើនណាស់តើពួកវាជាក្រុមមួយណាឲ្យប្រកដ»នាយបើកទ្វាចូលមកក្នុងឡានហើយក៏និយាយពីវាម្ដងទៀតនាយឡើងអស់អីត្រូវគិតហើយនៀក តែក៏បញ្ឆេះឡានបើកចេញទៅផ្ទះរបស់គេទៅ ។
_______
ភាគ:៧៨

ពេលមកដល់ចូលក្នុងផ្ទះភ្លាមមានមនុស្សម្នាក់កំពុងតែអង្គុយចាំនៅកន្លែងទទួលភ្ញៀវល្មមហ្វាន់ឌីម៉ានាងសើចញឹមៗដាក់ប្អូនស្រីនិងដើរមកអង្គុយជាមួយដែរ ។
« បងទើបមកពីណាយប់ស្មាននេះហើយ? បងទៅណាមកណាមិននិយាយប្រាប់ខ្ញុំសូម្បីតែមួយម៉ាត់បែបនេះ?ខ្ញុំនិយាយជាមួយបងអស់ជាច្រើនលើកជាច្រើនសារហើយបងនៅតែមិនស្ដាប់ខ្ញុំទៀត? បើបងបានប្រាប់ខ្ញុំក៏មិននៅអង្គុយចាំមករហូតដល់ជិតកណ្ដាលអធ្រាត្រដែរ » ដាក់គូថមកអង្គុយភ្លាមត្រូវអ្នកនាងប្អូនស្រីស្ដីឲ្យប៉ែសៗមិនសួរនាំអីសិនទេនាងនៅមិនកែអាទម្លាប់មួយនេះដដែលការនិយាយមកដូចជាខ្សែពួរដែលគេបន្លាយវាមិនឈប់អញ្ចឹងហ្វាន់ឌីម៉ានាងបានលឺហើយក៏អស់ត្រូវនិយាយទៀតព្រោះបើបរិយាយប្រាប់នាងឥឡូវក៏គ្មានបានផលត្រឡប់មកវិញដែររីហ្វីដានាងស្លៀកពាក់ខោអាវគេងយប់ស្ដើងតែវាជាឈុតនោះនិងមានអាវក្រៅគ្របដណ្ដប់លើខ្លួននាងដែរនាងសម្លឹងមើលទៅភ្នែកហ្វាន់ឌីម៉ាមិនឈប់ទេ ។
«បងទៅខាងក្រៅបន្តិចព្រោះតែបងមានអារម្មណ៍មិនល្អបងខ្ជិលប្រាប់ឯងបើប្រាប់ទៅឯងហ្នឹងបន្ទោសថាបងធ្វើការមិនចេះគិតនោះទេ » នាងឆ្លើយតបទៅរីហ្វីដាទាំងញញឹមតិចៗ នាងងងុយគេងស្ទើរស្លាប់ហើយប៉ុន្ដែដរាបណារីហ្វីដានៅសួរដេញដោលនាងមានតែត្រូវនៅអង្គុយនិយាយគ្នាដូចជាឥឡូវចឹង ។
«នេះបងទៅផឹកស្រាបានមានក្លិនស្រាឲ្យហួងនៀកខ្ញុំធុំក្លិនហើយចង់សន្លប់បើបងមានរឿងអីមិនសប្បាយចិត្តកុំទៅផកស្រានាំតែខូចសុខភាពខ្លួនឯងអីខ្ញុំសុំណា » ហ្វាន់ឌីម៉ានាងញញឹមងក់ក្បាលស្ដាប់តាមសម្ដីនាង ដោយសារនាងដឹងថារីហ្វីដាបារម្ភពីខ្លួននាងមិនបានសួរនាំច្រើននាំឲ្យឌីម៉ាគិតច្រើនបន្តទៀតនោះទេគឺនាងធ្វើតាមធម្មតាបើចង់និយាយក៏និយាយទៅធ្វើជាមិនដឹងមិនលឺទៅវាប្រសើរជាងណាស់ ។
«ល្មមទៅគេងបានហើយយប់ជ្រៅណាស់ហើយបងក៏ងងុយដែរ!បងសូមសន្យាថាបើបងមានរឿងអីមិនសប្បាយចិត្តបងនឹងប្រាប់ឯងគ្រប់រឿងណា » រីហ្វីដានាងក៏រីករាយសប្បាយចិត្តជាមួយគ្នា ឌីម៉ាក្រោករួចហ្វីដាក៏ក្រោកតាមក្រោយដើរឡើងទៅគេងដំណាលគ្នាមួយវិញទៀតផ្ទះរបស់ពួកនាងមិនមានអ្នកបម្រើអីដូចជាពេលមុនឡើយនាងបានឲ្យគាត់ចាកចេញទៅរកការងារផ្សេងពីនេះព្រោះតែនាងខ្លាចគាត់អាចមានគ្រោះថ្នាក់ផងក៏មិនដឹងនាងតាមការពារមិនទាន់េពេលទេ ។
    ក្នុងបន្ទប់ងងឹតមួយប្រជុំទៅដោយអ្នកជាមេខ្លោងនិងកូនចៅទាំងអស់របស់គេប្រជុំនិយាយគ្នារឿងអ្វីម៉្យាងហាក់ដូចសំខាន់ណាស់។ក្នុងចំណោមនោះមានគូឡេស្ទីនផងដែរនាយកំពុងអង្គុយលើកៅអីធ្វើព្រងើយដូចគេជាបងធំរបស់គេណាស់។ស៊ូវ៉ាន់គីនាយអង្គុយមើលមុខកូនចៅគ្រប់គ្នាមិនលើកលែងសូម្បីតែគូឡេស្ទីន ។
«ខ្ញុំហៅអ្នកទាំងអស់គ្នាមកបនរជុំម្ដងទៀតគឺពួកយើងត្រូវមានរឿងត្រូវធ្វើច្រើនទៀតណាស់មួយវិញទៀតពួកយើងមិនទាន់បញ្ជូនគ្រឿងញៀនទៅឲ្យគេនៅប្រទេសអាឡឺម៉ង់ទេដូច្នេះត្រូវនាំយកវាចេញនូវថ្ងៃស្អែកនេះឲ្យបានដឹងដែរទេ?នៅមានទៀតរៀបចំកូនចៅឲ្យបានច្រើនទៅជួយការងារឲ្យឆាប់រួចរាល់នឹងបានបញ្ជូនវាទៅនិងតាមជួយការពារពីខាងក្រៅមិនឲ្យអ្នកណាមកបំផ្លាញផែនការទៀត » ស៊ូវ៉ាន់គី នាយរៀបរាប់ហូរហែរឪ្យកូនចៅគ្រប់គ្នាយល់ចាំស្ដាប់មិនឲ្យចន្លោះគ្រប់គ្នាដែលគេបាននិយាយចេញមកទាំងប៉ុន្មាននោះកូនចៅគ្រប់គ្នាអោនក្បាលគោរពទទួលបញ្ជានិងធ្វើតាមចៅហ្វាយនាយពួកគេឲ្យបាននោះ ពួកគេនិងធ្វើលែងឲ្យប្រហែសទៀតមិនខានទេ ។
« ខ្ញុំនឹងធ្វើឲ្យបានទានមិនឲ្យចៅហ្វាយខកបំណងទេ » ពួកកូនចៅបានឆ្លើយមកដំណាលគ្នាមិនពិបាកនិងចាំស្ដាប់គ្រប់សម្ដីរបស់ស៊ូវ៉ាន់គីជាចៅហ្វាយនាយ ។
«ចុះឯងវិញគូឡេស្ទីនឆាហ្វូកុឯងនិងធ្វើវាបានដែរឬទេ? មិនត្រូវប្រហែសដូចមុនទេបានអត់?យើងសុំឯងតែប៉ុណ្ណឹង ធ្វើការងារឲ្យបានល្អទៅ » គូឡេស្ទីនងក់ក្បាលបន្តិចរួចងាកទៅមើលអីផ្សេងធ្វើមិនបនរៀបដូចសម្ដីមិញនេះគេស្ដាប់ចូលត្រចៀកបានមួយភ្លេតហើយវាក៏បាត់ទៅវិញទៅស៊ូវ៉ាន់គីនាយមិននិយាយសាំតាប៉ែច្រើនជាមួយគូឡេស្ទីនឡើយនាយបែរមកនិយាយជាមួយកូនចៅវិញ÷
«ពួកឯងត្រូវតែរៀបចំផែនការទាំងអស់ឲ្យបានរៀបរយលើកនេះយើងទុកឲ្យគូឡេស្ទីនគេចេញទៅមើលការខុសត្រូវម្ដងទៀតបើឯងធ្វើមិនបានក៏ប្រឹងប្រែងឲ្យវាខ្លាំងជាងមុនទៅបានហើយ » នាយងាកមើលឆ្វេងស្ដាំមើលគូឡេស្ទីនបន្តិចមើលទៅកូនចៅរបស់គេបន្តិចម្ដងម្នាក់ៗឡើងពួកនោះពនរឺសម្បុរដូចកូនសត្វដែលវាធ្លាក់ចូលទឹកណាស់ ។

«បើចង់ឲ្យសម្រេចណាស់ឯងទៅមើលការខុសត្រូវម្នាក់ឯងទៅខ្ញុំមិនរវីរវល់ជាមួយឯងទេ » គូឡេស្ទីនសូកសៀតក្បកទៅវិញកុំចេះតែចង់ខ្លាំងជាមួយគូឡេស្ទីនឲ្យសោះមិនបានយីរទេដឹងតែចាញវិញហើយស៊ូវ៉ាន់គីស្ពឹកមុខមិនស្ទើរដែរនៅពេលអញ្ចឹងទៅវាពិបាកដែរតើ។
«ឯង....ហ៉ើយ....!ពួកឯងចេញទៅឲ្យអស់ទៅយើងចង់នៅម្នាក់ឯងហើយកុំភ្លេចឲ្យសោះត្រូវធ្វើការងារនេះចាប់ពីស្អែកទៅបានទេ? » ស៊ូវ៉ាន់គីនាយបង្គាប់កូនចៅឲ្យចាកចេញឲ្យផុតទៅ គេធុញថប់មែនទែនគេនេះចង់នៅបោកប្រាស់អ្នកផ្សេងទៀតដល់ពេលណាមិនចេះគិតពីអារម្មណ៍របស់គេសោះឡើយមិនយល់គ្រប់យ៉ាងដែលគេកំពុងតែធ្វើ ។
«បាទទាន » ពួកគេចាកចេញទៅម្ដងម្នាក់ៗរហុតដល់អស់គូឡេស្ទីននាយចេញទៅក្រោយគេពេលចេញក៏មើលទៅមុខស៊ូវ៉ាន់គីបន្តិចដែរតែគេមិនខ្វល់ជាមួយវិញ ។
«សង្ឃឹមថាស្អែកគ្មានអ្នកណាមកបំផ្លាញគោលការណ៍របស់យើងទៀតបើនៅតែដដែលដឹងគ្នាមិនខានទេ » ស៊ូវ៉ាន់គីអង្គុយលើកៅអីនោះហើយនាយយកបារីមកជក់ទៀតហុយផ្សែងពេញទាំងហ្នឹងគ្មានគិតពីអ្វីទេ នាងបន់កុំឲ្យុំានអ្នកណាទៅបំផ្លាញទមនិញរបស់គេតែនាយមិនព្រមចុះទៅមើលការងារនោះដោយខ្លួនឯងទៀតនោះទេចាំតែប្រើប្រាស់ក្រោយបង្គាប់មិនចេះចប់មិនចេះហើយចឹងហើយញេគ្មានកំហុសអ្វីឬប៉ូលីសម្នាក់ណាសង្ស័យលើរូបគេឡើយគេចាំតែទទួលយកដំណឹងទាំងប៉ុន្មានទាំងអស់តែគេមិនបាមដឹងរឿងថាកូនចៅទាំងនោះមានភាពលំបាកបែបណាខ្លះនៅពេលធ្វើវាយ៉ាងប្រញាប់ប្រញាល់បែបនេះចឹងឬ?បែបហ្នឹងមិនសុក្រឹតឡើយបើគេយកតែរួចខ្លួនឯងអ្នកផ្សេងទៀតចង់យ៉ាងម៉េចទៀតក៏ទៅជាបែបនោះទៅព្រោះមិនមែនជារូបគេផង ។


You are reading the story above: TeenFic.Net