ភាគ:៧៥
ប្រទេសអ៊ីតាលី ទីក្រុងរ៉ូម!
ក្នុងទីក្រុងប្រទេសមួយនេះអ្នកណាក៏បានស្គាល់បានដឹងពីវាដែរត្រូវទេ?ព្រោះតែការស៊ីវិល័យរបស់ប្រទេសមួយនេះវាគួរជាទីគាប់ចិត្តរបស់មនុស្សម្នាគ្រប់គ្នានោះ ។ មានអគារខ្ពស់ៗជាច្រើនជាន់នោះមានសោភ័ណភាពល្អប្រណិតបើទៅមើលក្រុមហ៊ុនអ្នកជំនួញមួយដែលល្បីល្បាយក្នុងប្រទេសមួយនេះទាំងមូល គេនោះគឺ រិកគី ហ្វៀឌីណាគេផ្លាស់ប្ដូរខ្លួនច្រើនខ្លាំងមែនទែនតាំងពីបានស្គាល់គ្នាជាមួយម៉ារីជាភរិយារបស់ខ្លួននោះគេប្ដូរពីប្រុសសាវ៉ាមកស្រលាញ់តែភរិយាម្នាក់គត់តែនៅមានរឿងដែលធ្វើឲ្យគេមានវិប្បដិសារីលើខ្លួនឯងថែនមួយទៀតផង ។ចិត្តកាយអារម្មណ៍គេទាំងប៉ុន្មានបានដក់ជាប់នូវក្នុងបេះដូងក្នុងទ្រូងជាបងប្រុសរបស់គេគេតែងតែគិតថាវាជាកំហុសគ្រប់យ៉ាងរបស់គេបានធ្វើវាឡើងមកនោះ ។
តុក...! តុក..!
« អញ្ជើញចូលមក »
ក្រាក..!
« អូនមកទីនេះរកបងមានអ្វីមែនទេ? » រិកគីបានឃើញភរិយាខ្លួនបើកទ្វាចូលមកហើយក៏សួរទៅនាងចំណែកគេក្រោកចេញពីលើកៅអីអង្គុយធ្វើការទៅអង្គុយជិតម៉ារីជាភរិយារបស់ខ្លួន ។
«អូនយកអាហារមកឲ្យបងញាំព្រោះតែបងមិនបានញាំអីតាំងពីព្រឹកមកម្លេះទើបអូននេះបារម្ភពីសុខភាពបងយកអាហារមកឲ្យបងចូលចិត្តតែធ្វើការមិនសូវខ្វល់ពីខ្លួនឯងសោះនៅតែឲ្យអូនតាមឃ្លាំមើលនិងព្រួយបារម្ភពីបងរហូត»ម៉ារីនាងស្រដីដោយរឹកពាង៉ក់ងរដាក់អ្នកជាស្វាមីរបស់ខ្លួននាងធ្វើជាងាកមុខចេញទៅម្ខាងដោយអោបដៃខ្លួនឯងនោះរិកគីឃើញបែបហ្នឹងក៏ខិតមកអោបនាងពីខាងក្រោយខ្នងគេដឹងពីអារម្មណ៍ព្រួយបារម្ភរបស់ប្រពន្ធខ្លួនប៉ុន្តែយ៉ាងណាក៏គេមិនអាចទុកការងារចោលបានដែរបានជាចេះតែមិនគិតពីសុខភាពខ្លួនថាបានញាំបាយហើយឬក៏នៅ?ម៉ារីនាងលួចញញឹមតិចដែរពេលបានស្វាមីមកអោបក្រសោបពីក្រោយខ្នងរបស់នាងនោះ តែប្រឹងធ្វើចិត្តឲ្យខឹងមិនងាកមើលមុខរបស់គេទៀតទេ ។
«បងសុំទោសណាបងលែងឲ្យមានលើកក្រោយទៀតហើយអូនជឿបងទៅណាបងសន្យាក៏បានមលនិយាយជាមួយបងវិញមកបងខុសហើយបងនិងលែងធ្វើឲ្យអូនបារម្ភពីបងទៀតហើយណាជឿតាមបងទៅ » រិកគីនាយអោបនាងទាំងទឹកមុខកំសត់ព្រោះតែភរិយាមិនអាសូរឬអាណិតដល់ចិត្តរបស់គេទាល់តែសោះនាងចាំតែខឹងនឹងអន់ចិត្តជាមួយគេរហូតនាយពិបាកនិយាយពន្យល់ជាមួយនាងណាស់ចាំតែម៉ារីនាងរវីរវល់ជាមួយទៀតនោះគឺអត់ទេនាងអង្គុយធ្មឹងៗធ្វើជាមិនដឹងមិនលឺជាមួយវិញ ។
«អូនណាកុំស្ងាត់ទៅមើលបងលែងធ្វើដូចជាពេលនេះហើយអូនកុំគិតលើបងផ្លូវអាក្រក់ពេកអាណិតចិត្តប្ដីម្នាក់នេះផងទៅបងតឹងទ្រូងមែនទេននៅពេលអូនស្ងាត់ » នាយបន្តនិយាយដាក់ភរិយាមិនឈប់បើនាងនៅតែមិនព្រមងាកមកនិយាយតបតជាមួយគេនាយខំប្រឹងនិយាយយកចិត្តនាងអស់ពីសមត្ថភាពហើយតែគ្មានបានផលអីបន្តិច ។
«បងនិយាយបែបនេះច្រើនដងហើយបងមិនគិតនិងរាប់មើលទេ?ខ្ញុំតែងតែស្ដាប់កឺសម្ដីបងនិយាយមករហូតប៉ុន្តែខ្ញុំក៏សម្របសម្រួលតាមបងជានិច្ចបើបងមិនយល់ពីអារម្មណ៍នឹងសេចក្ដីព្រួយបារម្ភខ្ញុំចំពោះបងទៀតក៏អត់ទៅខ្ញុំមិនខ្វល់ជាមួយបងទេ » ម៉ារីនាងនិយាយមកទល់មុខជាមួយគេមិនបានញញឹមដាក់គេសោះមុខឡើងក្រញ៉ូវមិនប្រាប់ក៏ដឹងថាអន់ចិត្តជាមួយរិកគីដែរតាមមើលទៅហើយនៅមានការនិយាយថាមិនឲ្យដូចដើមយ៉ាងណានៅតែដដែលគេមិនព្រមព្រួលប្រែជាមួយអ្នកណាម្នាក់ឡើយសូម្បីតែនាងជាប្រពន្ធ។
« បងសន្យាលែងថាអញ្ចឹងទៀតហើយ » រិកគីនាយនៅតែអោបក្រសោបនិងថើបកញ្ចឹងករបស់នាងជាច្រើនខ្សឺតទៀតឪ្យតែនាងឈប់បាត់ខឹងជាមួយគេ នោះគេអស់ចិត្តលែងខឹងជាមួយទៀតហើយ ។
« ម៉ើសលែងទៅឈប់មកថើបអូនទៀត »
«នេះជាប្ដីរបស់អូនណា?បើមិនឲ្យបងថើបនិងអោបចុះអ្នកឲ្យអ្នកណាមកជំនួសកន្លែងរបស់បងវិញចុះ? » នាយសួរផ្ចាញ់ផ្ចាល់ជាមួយនាងវៃចិញ្ចើមផ្ទឺនាងយ៉ាងឡូយសង្ហាថែមទៅទៀតលោកអើយមិនគួរឲ្យចង់ជឿសោះថាគេពូកែឌឺដងនាងរហូតមិនចេះហត់ ម៉ារីនាងគ្មានអ្វីនិយាយទៀតក៏បេះដៃរបស់គេចេញយ៉ាងណាក៏បេះចេញមិនបានឡើយដៃគេស្អិតឡើងដូចតុកកែ ។
«ឲ្យអ្នកផ្សេងគេអោបទៅ? បងគិតថាខ្ញុំមិនហ៊ានឬ? ចែកឲ្យអ្នកផ្សេងអោបនិងថើបផងវាមិនខុសអីទេបងយល់ដូច្នេះដែរអត់? បើតាមអូនគិតគឹថាវាល្អតើ » ម៉ារីនាងនៅតែតាមផ្ចាញ់ទៅរិកគីមិនឈប់ជាមួយគ្នាសោះនាងនិយាយតែប៉ុណ្ណឹងហើយវៃចិញ្ចើមខាងស្ដាំដាក់នាងមួយគូនេះសមគ្នាមែនទេនឈ្លោះគ្នាមិនចេះចប់ឡើយ ។
« អូនកុំឌឺបងមួយរឿងខ្លះបានទេ? កុំព្រោះតែរឿងបន្តិចនាំយករឿងឲ្យពួកយើងឈ្លោះគ្នាអីបានអត់? បងសុំតែប៉ុណ្ណឹងចុះណា » ម្តងនេះនាយជាអ្នកសម្រួលម្ដងដោយឲ្យម៉ារីនាងជាអ្នកឈ្នះចុះគេមិនចង់ធ្វើឈ្នះចាញ់ជាមួយភរិយារបស់ខ្លួនទេ។រិកគីគេអង្គយក្រវីក្បាលមិនព្រមជាមួយសម្ដីដែលនាងនិយាយចេញមកនោះទេនិយាយតាមត្រង់ទៅនោះ ឲ្យតែពេលនាងខឹងរឿងអីក៏ចេញមកដែរមិមថាវារត់ពីកន្លែងមួយណាឡើយគឺចេញមកបានទាំងអស់ម៉ង ។
«អូនអត់បានឌឺតែអូននិយាយសុទ្ធតេជាការពិតណាបងកុំយល់ច្រឡំឲ្យសោះ » ម៉ារីរ៉េដៃថានាងនិយាយទាំងប៉ុន្មានពាក្យទៅគឺពាក្យពិតទាំងអស់តើ? នេះចង់គិតថានាងកុហក? ហ៊ឹម! មិនយល់ទាល់តែសោះហើយលោកព្រះអើយ ។
« បងឈប់ហើយកុំវៃបងទៀតអី » រិកគីនាយរត់ចេញពីនាងហើយស្រែកប្រាប់ថាគេឈប់និយាយទៀតរឿងមួយហ្នឹងដែលថានាងមិនចេះចងចាំអ្វីនោះ ។
« ហ៊ឹស! ហត់ខ្លាំងណាស់ » ម៉ារីនាងដាក់គូថអង្គុយលើសាឡុងទាំងដកដង្ហើមមិនចង់ដល់គ្នាក៏ព្រោះតែដេញវៃលោកប្ដីកំហូចនោះឯង ឯគេវិញឈរញញឹមសើចស្ញេញទៅរួចដែរនៀកមិនយល់ទាល់តែសោះហើយ ។
« មានបានធ្វើអ្វីផងហត់បាត់ហ៎ាស? » រិកគីនាយសម្ដីទៅរឿងផ្សេងនិយាយមកម៉ារីនាងអាចកាត់យល់ន័យរបស់គេបានច្រើនខ្លាំងណាស់ហើយបាននាងងើបមុខមកសម្លក់គេថ្មែរ ។
«អ៎េៗៗ!កុំមើលមកបងដោយក្រខ្សែភ្នែកបែបនេះបានទេ? បងខ្លាច »
« ឆឺស » ម៉ារីគៀសសក់ចេញទៅម្ខាងធ្វើមុខឌឺដងដាក់លោកប្ដីយ៉ាងឡូយនេះគុំតែពេលថ្ងៃទេណាបើពេលយប់កាលណាគេនិងដាក់ឲ្យទ្រោបខ្លួនតែម្ដងចាំតែមើលទៅ ។
ក្លឹប....!
មានមនុស្សម្នាមិនថាស្រីប្រុសគឺចូលមកពេញហើយពោរពេញទៅដោយមនុស្សយុវវ័យទាំងអស់នៅមានភ្លឺគ្រប់ពណ៌ចម្រុះពេញក្នុងក្លឹបមានទាំងឌីជេកំពុងចាក់ភ្លេចពន្ញាក់អារម្មណ៍ទៀតមានស្រីៗស្លៀកពាក់ស៊ិចស៊ីរាំក្រលែងចង្កេះយ៉ាងម៉ាសប្បាយ។បើទៅមើលកន្លែងអង្គុយម្ខាងទៀតក៏បានឃើញមាននារីម្នាក់កំពុងតែអកស្រាដូចផឹកទឹកបើទឹកមុខមិនបានញញឹមសប្បាយឡើយបើអ្នកផ្សេងគេលេងសប្បាយពេញហ្នឹង ។
You are reading the story above: TeenFic.Net