ភាគ:៧៩
ថ្ងៃរសៀល...!
មនុស្សគ្រប់គ្នាបានមកប្រជុំគ្នាម្ដងទៀតហើយក្នុងចំណោមនោះមានមនុស្សប្រាំនាក់មិនប្រែរីហ្វីដានាងមកលើកនេះស្ងាត់ប្លែកជាងរាល់ដងតមដែលគ្រប់គ្នាបានឃើញ។សូម្បីតែលោកអារ៉ូគីមានការសង្ស័យលើរីហ្វីដាណាស់បើនាងស្ងាត់បាត់មាត់ឈឹងជុងគុកនាយមើលមុខនាងមិនត្រូវទេតាំងពីនៅក្រុមហ៊ុននោះមកនាយខ្លាចរំខានដល់នាងបានត្រូវធ្វើធម្មតាជាមួយ ។
« កូនកើតអីឡើងកម៉េចក៏ស្ងាត់អញ្ចឹង? » លោកអារ៉ូគីមិនអស់ចិត្តក៏សួរនាងគាត់មិនចង់ឃើញនាងស្ងាត់លែងសូវនិយាយស្ដីអីចេញមកខ្លាំងណាស់រាល់ដងធ្លាប់តែនាងឡូឡាជជែកសួរនាំពីគាត់រហូតមកដល់ឥឡូវនេះ ។
« រីហ្វីដា...ហ្វីដា.... ហ្វីដា... » ឌីម៉ានាងគោះស្មារបស់នាងពេលលោកប៉ាសួរហើយនាងបែរអង្គយធ្មឹងៗមិនបានស្ដាប់ការនិយាយរបស់លោកអារ៉ូគីទេបាននាងគោះស្មាកេះរីហ្វីដាឲ្យឆ្លើយជាមួយគាត់ ។
« ច៎ាសបង?? ... » រីហ្វីដានាងភ្ញាក់ស្មារតីមកវិញហើយឆ្លើយមកដូចស្លន់ស្លោជាមួយការកេះរបស់ហ្វាន់ឌីម៉ានេះណាស់ទាំងលោកប៉ាខំស្រែកហៅយ៉ាងលឺហើយនាងនៅមិនទាន់ដឹងទៀត ។
«កូនកើតអីថ្ងៃនេះប៉ាឃើញភ្លឹកៗតាំងពីចូលមកដល់ក្នុងផ្ទះម្លេះ?មានរឿងអីក៏និយាយមកប៉ាចាំស្ដាប់ឯងនិយាយគ្រប់យ៉ាង»គាត់កាន់ដៃរបស់កូនស្រីចង់ដឹងថានាងកើតអ្វីឲ្យប្រកដដែរទៅ?គាត់ព្រួយបារម្ភពីកូនណាស់នៅពេលនាងក្លាយទៅជាចឹងនោះទ្រូងជាឪពុកគេនេះពិបាកទ្រាំមើលកូនទៅជាអញ្ចឹងណាស់ ។
«អរ!កូនមិនអីទេលោកប៉ាប៉ុន្ដែឥឡូវកូនមានអារម្មណ៍ពិបាកពណ៌នាខ្លាំងណាស់ដូច្នេះហើយមិនអាចនិយាយប្រាប់លោកប៉ាបានទេកូនសុំទោសណា » រីហ្វីដានាងប្រាប់ទៅលោកប៉ាវិញនាងពិបាកវាចាចេញវាមកណាស់បើនិយាយវិញមិនដឹងគួរផ្ដើមពីត្រង់ណាឲ្យវាបានល្អត្រឹមត្រូវអីច្រើនទេនាងមានតែបញ្ចេញស្នាមញញឹមមកឲ្យលោកប៉ាកុំឲ្យគាត់បារម្ភពីនាងតែប៉ុណ្ណឹងទេ ។
« ប៉ាឃើញកូនស្ងាត់ទើបបានសួរនឹងណា រាល់ដងកូនមិនមែនជាមនុស្សដូចជាឥឡូវទេ បើកូនឆ្លើយថាមិនអីហើយប៉ាក៏មិនជំទាស់ទៀតដែរ » គាត់ញញឹមលើកដៃមកអង្អែលក្បាលរបស់នាងតូច គាត់ស្រឡាញ់គាត់ព្រួយបារម្ភចិត្តមនុស្សចាស់ជាឪពុកម្ដាយនេះស្រឡាញ់កូនខ្លាំងណាស់ឃើញគាត់មិនសូវរវល់ជាមួយពួកយើងប៉ុន្តែការពិតគាត់ស្រឡាញ់យើងណាស់ដូចលោកអារ៉ូគីកំពុងតែធ្វើនេះដែរគាត់មិនដែលសូវបង្ហាញការស្រឡាញ់ការថ្នាក់ថ្នមរីហ្វីដាចេញមកខាងក្រៅប៉ុន្មានទេឃើញតែប៉ុណ្ណេះក៏ដឹងច្បាស់អាចយល់បាន ។
«ច៎ាសលោកប៉ាព្រោះកូនមិនចង់ធ្វើជាក្មេងរំខានពេកទេឥឡូវកូនចេះគិតពីអ្វីនៅជុំវិញខ្លួនហើយ!តែលោកប៉ារឿងដែលលោកប៉ាដាក់្យធ្វើតែបួននាក់នេះខ្ញុំមិនអាចបន្តធ្វើបានទេព្រោះតែពួកវាមានកូនចៅច្រើនណាស់នៅពេលថ្ងៃស្អែកនេះបើពួកខ្ញុំចូលទៅតែបួននាក់ត្រូវស្លាប់ព្រោះតែស្នាដៃរបស់ពួកគេហើយមិនចឹង?អញ្ចឹងហើយបានកូនចង់មកសុំលោកប៉ាឲ្យកូនមានកូនចៅដូចមុនផងបានអត់?បើលោកប៉ាមិនចង់ឃើញសាកសពរបស់កូនទេនោះកូនសុំតែប៉ុណ្ណឹង » នាងនិយាយស្នើសុំលោកប៉ាជាទីគោរពរបស់នាងទោះនាងខ្លាំងនៅតែមានមារភ្លាត់ភ្លាំងដូចតែគ្នាតើមិនមែនអ្នកខ្លាំងសុទ្ធតែល្អត្រឹមត្រូវមានកាយសម្បទារឹងមាំរហូតឯណា?នាងចេះឈឺចាប់ដូចគេដូចឯងមិនមែនចេះតែធ្វើពុតអីផ្ដេសផ្ដាសឯណា?
«ប៉ាដឹងហើយប៉ារកនិយាយពីរឿងនេះហើយតែយ៉ាងណាកូនត្រូវមើលថែខ្លួនឯងរួមទាំងអ្នកផហសេងទៀតដែរប៉ាបានដឹងពីមេដឹងនាំគេនោះសុទ្ធតែអ្នកខ្លាំងទាំងអស់ដូចនេះហើយបានពួកយើងត្រូវប្រុងបករយ័ត្នគ្រប់ពេលដឹងដែរទេ? » លោកអារ៉ូគីគាត់ពោលមកសុទ្ធតែពាក្យតនរូវមិនបានខុសឡើយនិយាយទៅគាត់ថាតែមាត់ទេគាត់ឯណាទៅឲ្យកូនខ្លួនឯងទៅរកគ្រោះថ្នាក់បែបហ្នឹង?វាជាពាក្យគម្រាមរបស់គាត់តើ?ការពិតភ័យខ្លាចនាងមានរឿងកើតឡើងមកណាស់ ។
« ច៎ាសលោកប៉ា » នាងសើចស្ញេញមកដាក់គាត់អាចញញឹមចេញមកវិញបានមកវិញបានហើយនាងក៏រីករាយមកវិញទៀតបាន ។
« លោកពូ... » ជុងគុកដូចជាអន់ចិតនតជាមួយលោកពូណាស់ដែលគាត់មិនសូវជាយល់ពីសោះឡើយគេនិយាយតែជាមួយកូនស្រីធម៌ឯគេជាក្មួយប្រុសបង្កើតមិននិយាយជាមួយផង?
« ថីឯង? ហៅយើងនោះហៅ » គាត់មកសម្លក់មុខនាយទាំងខ្នាញ់ដល់កមែនទែនហើយ ។
«ខ្ញុំទើបតែហៅសោះមកថាហៅនោះហៅទៅកើយដែរលោកពូគិតពីខ្ញុំតែផ្លូវអវិជ្ជមានរហូតតែម្ដងហើយខ្ញុំតូចចិត្តពេលលោកពូធ្វើអញ្ចឹង?លោកពូគិតថាខ្ញុំមិនចេះឈឺទេចុះ? » ជុងគុកនាយស្រដីចេញមកខាងក្រៅទាំងទឹកមុខកំសត់ជាពន់ពេកនិយាយច្រើនក៏ខុសមិននិយាយក៏ខុសឲ្យគេអ្វើបែបណាដែរទៅ? មិនយល់ឡើយ ។
«ច៎ាស?ខ្ញុំនៅទីនេះតើ?ហៅធ្វើអីឬមួយខ្លាចភ្លេចឈ្មោះរបស់ខ្ញុំ?»រីហ្វីដានាងនៅតែមិនឈប់ឌឺដាក់ជុងគុកទៀតទេចង់លោកប៉ានាងអង្គុយមើលមុខទៀតក៏នាងធ្វើជាមិនឃើញជាមួយដែរ ជុងគុកចាំមាត់សម្លក់រីហ្វីដា ។
« អត់នោះទេ »នាយឆ្លើយដោយខឹងចិត្ត
« អរ! » នាងងក់ក្បាលដូចទើបនឹងយល់ពីជុងគុកនិយាយមកណាស់ធ្វើឲ្យគេនៀកក្ដៅក្រហល់ក្រហាយជាមួយនាងថែមទៀតហើយបើនាងគិតតែឌឺគេរហូតបែបហ្នឹង គេក៏ហត់ជាមួយនាងដូចគ្នា ។
«ប៉ាថាគួរឈប់ត្រឹមនេះបានហើយណា?ពួកយើងមកនិយាយសាច់ការវិញហើយ » លោកអារ៉ូគីគាត់និយាយរាងតម្លើងសមហលេងខ្លាំងដែរដើម្បីឲ្យពីរនាក់នោះឈប់ប្រកែកតវ៉ាតឹងសរសៃរកដាក់មកគ្នាទៀតពួកគេក៏ឈប់ពិតមែនពេលប្រាប់ស្រួលមិនឈប់ដល់ពេលសម្លេងខ្លាំងបានឈប់ ។
«នៅថ្ងៃស្អែកនេះបើពួកឯងត្រូវការកូនចៅបន្ថែមក៏ប្រាប់គេទៅខ្ញុំនិងបញ្ជូនទៅតាមក្រោយម៉្យាងទៀតពួកគេមកលើកនេះខ្លាំហជាងមុនទ្វេរដងចង់កំចាត់វាពិបាកណាស់ក្នុងការធ្វើ ប៉ុន្តែត្រូវប្រុងប្រយ័ត្នខ្លួនឲ្យបានច្រើន » លោកអារ៉ូគីនិយាយណែនាំពួកគេនិងលើកយកផែនទីមួយមកដាក់ចំពីមុខលើតុនោះពួកគេសម្លឹងមើលផែនទីលើតុទាំងជ្រួញចិញ្ចើមមិនយល់ថាគាត់កំពុងតែធ្វើអ្វី? ឬកំពុងជួយរៀបចំផែនការឲ្យពួកគេធ្វើវា?រីហ្វីដានាងទាញវាមកមើលដោយមិនយល់ពីផែនទីនោះទេវារញ៉េរញ៉ៃខ្លាំងណាស់ ។
« លោកប៉ាចង់ធ្វើបែបណា? បាននឹកឃើញយកផែនទីមកមើល? » ហ្វីដាចង់ចិញ្ចើមចង់ដឹងពីលោកប៉ាព្រោះនាងមិនអាចទុលចិត្តលោកប៉ាធម៌ម្នាក់នេះបានឡើយគាត់មានផែនការច្រើនរៀបចំល្បិចកល់អីចេញមកយ៉ាងល្អឥតច្ចោះតែម្ដងគ្មានអ្នកណាអាចចាប់បានទេ ។
« ច៎ាស/បាទពួកខ្ញុំយល់ហើយ » ពួកនាងទាំងពីរមានអីក្រៅពីឆ្លើយយល់ព្រមគ្រប់យ៉ាងតាមពួកគេទាំងពីរនោះដែរ បើសួរថាគាត់និយាយអ្វីខ្លះ? នាងមិនដឹងផងនោះ!
« បើយល់សព្វគ្រប់ហើយពួកឯងក៏ធ្វើតាមផង កុំមកសួរខ្ញុំទៀតព្រោះខ្ញុំបានលាលែងពីដំណែងជាមេយ៉ាគូសាហើយអ្នកស្នងដំណែងបន្ទាប់គ្រប់គ្នាក៏ដឹងដែរពួកឯងទាំងពីរជាអ្នកណានោះ? »លោកអារ៉ូគីគាត់ពោលមកដល់កន្លែងផ្សេងមួយទៀតហើយគឺគាត់មិនចង់ឲ្យកូនៗមានរឿងអ្វីមិនមានអីកើតឡើងមកទេ ។
«ច៎ាសលោកប៉ាតែថាលោកប៉ាដឹងរឿងនេះមកពីណាសូម្បីតែខ្ញុំនេះតាមស៊ើបរកមើលមិនទាន់ទាំងបានដឹងលឺអីផងនោះ »
«ប៉ាបានប្រាប់ហើយថាប៉ាមានបណ្ដាលស្គាល់គ្នាច្រើនណាស់ដូច្នេះហើយកូនមិនចាំបាច់សួរបន្តទៀតទេដឹងដែរឬក៏អត់? »
« ប៉ាកាន់តែធ្វើឲ្យខ្ញុំសង្ស័យច្រើនណាស់ »
« កូនសង្ស័យអីជាមួយប៉ា? ប៉ាក៏ប្រាប់ពីដំបូងដែររឿងនេះមិនអាចនិយាយប្រាប់ជាមួយកូនបានទេថ្លៃណាមួយកូននិងដឹង »
«ហ្វីដាប៉ុណ្ណេះបានហើយបើលោកពូគាត់មិនទាន់ចង់ប្រាប់អូនកុំទាន់ចង់ដឹងអីបានទេ? » ហ្វាន់ឌីម៉ានាងចូលមកនិយាយជាមួយដែរ ដោយទ្រាំមើលរីហ្វីដានាងមានចរិតឆរវឆាវបញ្ចេញកាយវិការមិនសមរម្យដាក់លោកប៉ាទេ ។
«ហ៉ើយ!ជម្រាបលាលោកប៉ាកូនសុំត្រឡប់ទៅវិញសិនហើយ » រីហ្វីដាហេតុតែតវ៉ាជាមួយអ្នកណាបាមទៀតក៏សុំគេចខ្លួនចាកចេញទៅបាត់ ហ្វាន់ឌីម៉ានាងតាមមិនចង់ទាន់ ។
« លោកពូហេតុអ្វីក៏មិនិយាយប្រាប់នាងផងទៅ? លោកពូចង់នៅលាក់បាំងដល់ពេលណា? ខ្ញុំដឹងថាពាក្យសម្ដីនេះខ្ញុំធ្លាប់បាននិយាយដាក់លោកពូច្រើនដងដែរតែយ៉ាងណាពូគួរតែប្រាប់នាងផងទៅក៏មិនបានដែរឬ? » ជុងគុកគេថាមិនចង់និយាយឈ្លោះគ្នាច្រើនជាមួយលោកពូបង្កើតរបស់គេទេប៉ុន្ដែគេនៅមិនទាន់យល់ពីបំណងរបស់គាត់ថាកំពុងគិតអ្វី?
« ឯងក៏នៅមិនទាន់ដឹងដែរ? អញ្ចឹងកុំមកធ្វើខ្លួនដូចឯងបានដឹងហើយចឹង » គាត់ឆ្លើយតបទៅជុងគុកទាំងញញឹមចុងមាត់រឿងរ៉ាវអ្វីក៏ដោយវាត្រូវឆ្លងកាត់តមកាល:ទេស:គ្រប់យ៉ាងមកដល់នោះគាត់ចង់ឲ្យពួកគេស្វែងយល់ពីពួកសត្រូវឲ្យបានច្រើនព្រោះតែដល់ថ្ងៃខាងមុខទៅពួកគេអាចជួបឧបសគ្គជាច្រើនកើតមកដំណាលគ្នានោះ ។
«ខ្ញុំដឹងហើយតើ!មិនមែនខ្ញុំមិនបានដឹងទេតែលោកពូគួរតែប្រាប់នាងលោកពូគួរគិតថានាងជាកូនឯលោកពូជាប៉ាអញ្ចឹងហើយអ្នកជាប៉ាទេមិនំះរមិននិយាយអីមកខាងក្រៅឲ្យកូនបានដឹងដែរទេ ? » ជុងគុកនាយដាក់ទៅវិញបាំងៗតាមការខឹងចង់ស្ទះទ្រូងគេនេះទោះរីហ្វីដាមិននិយាយច្រើនយ៉ាងណាក៏នាងរាងតូចចិត្តជាមួយដែរពេលនាងពិបាកចិត្តនាងមិនសូវដែលបញ្ចេញមកខាងក្រៅប៉ុន្មានទេ ។
You are reading the story above: TeenFic.Net