ថ្ងៃថ្មីចូលមកដល់វាក៏ជាថ្ងៃដែលរីហ្វីដានិងបងស្រីត្រូវបំពេញតួនាទីចេញទៅហើយ ហ្វាន់ឌីម៉ានាងទៅកន្លែងក្រុមហ៊ុនរបស់មេក្រុម ស៊ូរ៉ាកាក់រីឯរីហ្វីដានាងនាងត្រូវចេញដំណើរទៅកំពង់ផែ ។នាងតូចហ្វីដាបានមកដល់កន្លែងកំពង់ផែហើយមានកូនចៅប៉ុន្មាននាក់បាននាំនាងចូលមករកកន្លែងសុវត្ថិភាពកុំឲ្យពួកគេទាំងនោះមើលឃើញ ។
« ពួកគេនឹងចេញដំណើរម៉ោងប៉ុន្មាន? » ហ្វីដានាងសម្លឹងមើលទៅកប៉ាល់មួយនោះមិនដាក់ភ្នែក ស៊ូគិ ដែលជាកូនចៅរបស់រីហ្វីដាក៏ឆ្លើយ÷
« ប្រហែលជាម៉ោង 6ល្ងាចហើយអ្នកនាង » ស៊ូមិផ្ទៀងមើលទៅនាឡិការបស់គេឆ្លើយតបតជាមួយរីហ្វីដា ។
« បើអ៊ីចឹងត្រៀមខ្លួនឲ្យរួចរាល់ទៅអ្នកទាំងអស់គ្នា ពួកយើងត្រូវជួយរំដោះក្មេងៗចេញពីកន្លែងមួយនោះកុំឲ្យក្មេងៗមានគ្រោះថ្នាក់ជាដាច់ខាតស្ដាប់បានទេ? » ខណ:ពេលនាងនិយាយប្រាប់កូនចៅទាំងអស់នាងចាប់អារម្មណ៍ឃើញមានបុរសម្នាក់ទំនងជាមេធំគេនោះបាបង្ហាញខ្លួនចេញមករីហ្វីដាពេលហ្នឹងនាងចង់តែទៅបាញ់សម្លាប់អាម្នាក់ហ្នឹងខ្លាំងណាស់ សំណាងបានស៊ូមិហាមឃាត់មិនឲ្យនាងចេញវិញ ។
«អ្នកនាងតាំងចិត្តឲ្យស្ងប់ណាពួកយើងមិនអាចបញ្ចេញសកម្មភាពនៅពេលនេះបានឡើយត្រូវរង់ចាំឱកាសសិន »ស៊ូមិឲ្យនាងសម្រួលអារម្មណ៍ហើយញេនៅក្បែរនាងរហូតនាងតែងតែមាន:ចង់យកឈ្នះគេប៉ុន្ដែហ្វីដានាងស្ទលតែទប់ទល់កម្លាំងខ្លួនឯងបានទាល់តែសោះហើយ ។
«ខ្ញុំដឹងហើយ»រីហ្វីដានាងឆ្លើយតែគ្មានបានមើលមុខអ្នកណាម្នាក់ទេភ្នែកនាងរវល់មើលទៅកប៉ាល់នោះម្ដងទៀតនាងស្រណោះក្មេងៗទាំងអស់នោះណាស់មិនដឹងថាពួកគេភ័យខ្លាចយ៉ាងណាខ្លះទេ នាងចង់ស្រក់ទឹកភ្នែកព្រោះតែការអាណិតចំពោះក្មេងៗ ។
«ចៅហ្វាយចង់ចេញដំណើរពេលឥឡូវនេះឲ្យហើយឬក៏ចាំដល់ម៉ោងត្រូវទៅទាន?»នាយជាកូនចៅមើលករខុសត្រូវក្នុងកន្លែងមួយនេះសួរទៅចៅហ្វាយនាយគេជាមេក្រុមស៊ូរ៉ាកាក់ ។
« ម៉ោងប៉ុន្មានហើយឥឡូវ? »
« ម៉ោង5:30នាទីល្ងាចហើយទាន »
« ឆាប់ចេញទៅពេលនេះចុះ »
«បាទទាន»កូនចៅទទួលបានបញ្ជាពីចៅហ្វាយនាយពួកគេរួចហើយមេក្រុមស៊ូរ៉ាកាក់នោះបានដើរចេញទៅបាត់ទុកកិច្ចការទាំងនេះឲ្យកូនចៅអ្នកធ្វើបន្តពីគេ ។
បើក្រុមរីហ្វីដាវិញពួកគេនៅពួនចាំមើលសកម្មភាពរបស់ពួកក្រុមផ្សេងទៀតដោយការយកចិត្តទុកដាក់បើធ្វេសប្រហែសតែបន្តិចក៏មិនបានដែរនៅពេលឥឡូវនេះ ។
«អ្នកនាងពួកគេបានប្រាប់ថានឹងចេញដំណើរនៅពេលនេះហើយទាន » កូនចៅរីហ្វីដារត់ក្រហេបក្រហបមករកកន្លែងនាងអង្គុយនោះ ។
« ប្ដូរម៉ោងលឿនយ៉ាងនេះ? » នាងមិនបានទៅភ្ញាក់ផ្អើលជាមួយនឹងដំណឹងមួយនេះឡើយនាងចាំរួចជាស្រេចក្នុងការបាញ់ប្រហារគ្នាក្នុងលើកមួយនេះនាងមិនអាចនៅឈរស្ងៀមៗចាំមើលពួកគេធ្វើអីមិនល្អចំពោះក្មេងៗទាំងអស់នោះ ។
« ហ៊ឹកៗៗៗ... ម៉ាក់ប៉ា ហ៊ឹកៗៗៗ » នាងតូចធ្វើអីមិនបានមានតែអង្គុយចុះវិញអោនមុខយំម្នាក់ឯងឯក្មេងដទៃៗទៀតក៏មិនខុសពីនាងប៉ុន្មានដែរ ពួកគេស្រែកដង្ហៅររកឪពុកម្តាយគ្រប់គ្នា ។
« ឯងកុំយំអីណា ពួកយើងទាំងអស់គ្នាប្រាកដជាបានចាកចេញពីកន្លែងមួយនេះមិនខានឈប់យំទៅ » សុខៗក៏មានក្មេងប្រុសម្នាក់មកគោះស្មានាងឲ្យមើលមកគេ នាយតូចនិយាយប្រាប់ដោយមាក្ដីសង្ឃឹនជាក់ច្បាស់ណាស់ថានឹងមានអ្នកមកជួយគេចេញពីកន្លែងមួយនេះមិនខាន ។
« ពេលណាដែរទៅ? ហ៊ឹកៗៗៗ ខ្ញុំមិនចង់នៅទីនេះបន្តទៀតឡើយ ឯងមានដឹងទេថាខ្ញុំខ្លាចណាស់ ហ៊ឹកៗៗៗ ម៉ាក់ប៉ាខ្ញុំពេលនេះគាត់មិនដឹងថារកខ្ញុំនៅទីណាខ្លះទេ ហ៊ឹកៗៗៗ ខ្ញុំចង់ទៅរកពួកគាត់វិញហ៊ឹកៗៗ ឯងលឺទេ? » នាងតូចម្នាក់នោះដូចជាមានការចេះដឹង ការនិយាយស្ដីអីចេញមកត្រឹមត្រូវគ្មានចន្លោះនោះទេនាងប្រៀបបាននឹងមនុស្សធំអញ្ចឹងទាំងការពិតខ្កួនឯងអាយុត្រឹម10ឆ្នាំសោះនោះនាងនិយាយមកបានច្បាស់ៗមែនទែន ។
« ខ្ញុំយល់ហើយ តែខ្ញុំមកប្រាប់នាងបានប៉ុណ្ណឹងទេ » នាយតូចនោះក៏ក្រោកដើរចេញពីនាងតូចទៅកន្លែងគេអង្គុយមុននឹងវិញ ។ នាងតូចបានឃើញគេដើរទៅវិញបែបនេះហើយងាកសម្លឹងមើលទៅក្មេងប្រុសតូចនោះមិនដាក់ភ្នែក ។
« ខ្ញុំជឿឯងសិនក៏បានដែរ អរគុណដែលមកប្រាប់ឲ្យខ្ញុំមានសង្ឃឹម » នាងតូចនិយាយខ្សឹបៗម្នាក់ឯងរួចហើយក៏ឈប់មើលទៅក្មេងម្នាក់នោះបន្តទៀត នាងសម្ងំអង្គយស្ងៀមម្នាក់ឯង ។
ក្រឹប...!
ពេលនោះសម្លេងទ្វាក៏លឺក្មេងៗនោះកាន់តែភ័យបុកពោះបន្តទៀត ទ្វារចាប់ផ្តើមបើកម្ដងបន្តិចៗរហូតបានឃើញរូបរាងរបស់អ្នកណា ?
«ស៊ូច..!កុំនាំគ្នាស្រែកឲ្យសោះនេះបងមកជួយពួកឯងទេណា ស្ងាត់មាត់ភ្លាមទៅ » ការពិតជារីហ្វីដាសោះនាងចូលមកបានសម្រេចហើយមើលទៅពួកអ្នកយាមទាំងនោះអន់ខ្លាំងណាស់ដែលធ្វើអ្វីនាងមិនបាននោះ ។
« តើខ្ញុំអាចជឿបងស្រីបានដែរឬ? » ក្មេងស្រីដែលទើបនឹងអង្គុយយំនេះបានដើរមកឈរទល់មុខរីហ្វីដានៅពេលក្មេងៗព្រមស្ដាប់តាមនាងឲ្យស្ងាត់ ។
« អាចជឿបានណា បងស្រីមិនបាននិយាយកុហកប្អុនៗទេ ប៉ុន្តែពេលនេះប្អូនៗធ្វើខ្លួនឲ្យដូចដើមវិញទៅណាកុំឲ្យមានអ្នកណាចូលមកសង្ស័យ » រីហ្វីដានាងនិយាយប្រាប់ក្មេងៗហើយឈានជើងចូលមកជិតពួកគេទាំងនោះយឺតៗ ។
You are reading the story above: TeenFic.Net