ភាគ:១៥+១៦

Background color
Font
Font size
Line height

ភាគ:១៥

ហើយកុំឆ្ងល់អីថានាងចូលមកដោយរបៀបមិចនឹងបិទទ្វាចាក់សោរខាងក្រៅបែបណានោះព្រោះនាងមានកូនចៅមកជំនួយហើយបើនាងចូលមកដល់ខាងក្នុងកូនចៅនៅខាងក្រៅក៏បិទទ្វាចាក់សោរឲ្យបានដូចដើមវិញ ។ បើឥឡូវនេះដូចគ្នាដែរ រីហ្វីដានាងហៅក្មេងៗឲ្យមកជុំគ្នានាងនឹងនិយាយប្រាប់ពួកគេថាត្រូវធ្វើបែបណាខ្លះពេលត្រូវចេញពីលើកប៉ាល់មួយនេះ ។
« ប្អូនយល់ពីអ្វីដែលបងស្រីបាននិយាយប្រាប់ដែរទេ?» ពេលនិយាយចប់ហើយបាននាងសួរបញ្ជាក់មកក្មេងៗថាបានចាំអ្វីនាងប្រាប់មុននេះដែរទេ?
«ពួកខ្ញុំបានយល់ហើយបងស្រីស្អាត»ក្មេងៗហៅនាងថាបងស្រីស្អាតពេញមាត់ដោយមានស្នាមញញឹមមកវិញពួកគេនឹងមានជីវិតបានទៅជួបប៉ាម៉ាក់ម្តងទៀត ។
«ល្អណាស់បើអញ្ចឹងទោះមានរឿងអ្វីកើតឡើងក៏ប្អូនៗមិនត្រូវតក់ស្លុតជាមួយនឹងវាឡើយណាត្រូវចាំសម្ដីរបស់បងឲ្យច្បាស់»រីហ្វីដានាងផ្ដល់ស្នាមញញឹមកក់ក្ដៅជាខ្លាំងមកពួកគេគ្រប់ៗគ្នានាងញញឹមញញែមឡើងស្រស់ស្រាយ ។
  ក្រឡេកមកមើលអ្នកនៅខាងក្រៅកប៉ាល់នេះ ពួកកូនចៅរបស់ក្រុមស៊ូរ៉ាកាក់កំពុងតែរង់ចាំនរណាម្នាក់មកដើម្បីចេញបញ្ជាអ៊ីចឹង ហើយភ្នែកផ្ទៀងទៅមើលនាឡិកានៅជាប់ដៃជាប់ព្រោះតែវាជិតដល់ម៉ោងត្រូវចេញដំណើរទៅហើយ ។ បើក្រុមកូនចៅរបស់រីហ្វីដាពួកគេពួននៅមើលសកម្មភាពអ្នកទាំងនោះដដែលមិនបានទៅណាដូចគ្នា ។
«រីហ្វីដានៅឯណា?»ចៃដន្យអីពេលនោះមានសម្លេងមនុស្សស្រីម្នាក់ស្រែករកឈ្មោះរីហ្វីដា ពួកគេក៏ងាកទៅតាមសម្លេងស្រែកហៅ ។
«អ្នកនាងហ្វាន់ឌីម៉ា?»ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះបានឃើញហ្វាន់ឌីម៉ានាងមកដល់ទីនេះដែរ ក្រែងអ្នកនាងធំគេប្រាប់ថាហ្វាន់ឌីម៉ានាងជាប់រវល់ចាត់ការរឿងមួយនោះប្រហែលជាយូរណាស់បានធ្វើរួចឥឡូវនេះមិនបានប៉ុន្មានផងក៏មកដល់ភ្លាមៗបែបហ្នឹងពួកគេមិនភ្ញាក់?
«ខ្ញុំសួរថារីហ្វីដានាងនៅឯណា?ហេតុអ្វីមិននៅជាមួយពួកឯង?»ហ្វាន់ឌីម៉ានាងសួរម្ដងទៀតចង់ដឹងថារីហ្វីដានាងនៅឯណា?នាងនិយាយច្បាស់ៗប្រាប់នាងហើយថានឹងនៅរងចាំជាមួយកូនចៅប៉ុន្តែពេលមកដល់មិនបានឃើញនាងទៅវិញ ។
«អ្នកនាងធំគាត់នៅខាងក្នុងកប៉ាល់ឯណោះអ្នកនាងខ្ញុំចង់ហាមមិនឲ្យគាត់ចូលទៅដែរតែខ្ញុំមិនអាចធ្វើវាបានសោះខ្ញុំសុំទោសអ្នកនាងដែលបណ្ដោយឲ្យអ្នកនាងធំចូលទៅខាងក្នុងដែល កំពុងមានគ្រោះថ្នាក់នោះ » ស៊ូមិគេជាអ្នកស្ម័គ្រចិត្តនិយាយប្រាប់ហ្វាន់ឌីម៉ា នាងបានស្ដាប់លឺហើយមិនអាចរងចាំបន្តទៀតបានទេក៏ព្រោះតែកប៉ាល់រៀបនឹងចេញដំណើរទៅហើយបើទៅជួយមិនទាន់គឺមិនទាន់ឡើយ។ចង់ឲ្យកូនចៅទាំងនោះស្រែកដាច់កន្លើតទៀតក៏នាងមិនបានលឺជាមួយនឹងគេដែរ។ហ្វាន់ឌីម៉ានាងកាន់កាំភ្លើងជាប់ដៃដាក់គ្រាន់ឡើងពេញហ្នឹងនាងដើរចូលទៅរកសត្រូវដោយមិនបានខ្លាចញញើតទោះនាងកំពុងតែចូលរោងខ្លាម្នាក់ឯងក៏ដោយ ។
ផាំងៗៗ...ផាំងៗៗ..បាំងៗៗ.. !
   ចូលទៅដល់ហ្វូងពួកគេភ្លាមនាងលើកកាំភ្លើងបាញ់តម្រង់ទៅពួកនោះមិនដាក់ដៃ នាងបាញ់រះទៅរកអ្នកនៅឈរជិតនោះឡើងដេករ៉េល ។ ហ្វាន់ឌីម៉ានាងកាន់កាំភ្លើងទាំងដៃសងខានបាញ់ចេញទៅដោយមិនបានព្រិចភ្នែកសូម្បីតែបន្តិចសោះ ពោលញឺនាងខ្លាហ៊ានមែនទែន ។

ផាំងៗៗ...ផាំងៗៗ...!
   កូនចៅរបស់នាងវិញពួកគេមិនអាចឈរមើលអ្នកនាងខ្លួនត្រូវគេត្រួតបាញ់ដូច្នេះបានក៏ចេញខ្លួនមកជួយបាញ់ទៅពួកទាងនោះជាមួយនឹងគ្នា ។
« អរគុណហើយដែលមកជួយ » ហ្វាន់ឌីម៉ានាងពោលពាក្យអរគុណរួចហើយក៏រត់ចូលមកខាងក្ន្ងកប៉ាល់ប៉ុន្តែពេលនាងចូលមកដល់មានអ្នកណាយកកាំភ្លើងមកផ្ជង់ក្បាលរបស់នាងពីខាងក្រោយ ។

«ឆាប់ដាក់កាំភ្លើងចុះបើនាងមិនចង់ងាប់ជាខ្មោចយាមកប៉ាល់មួយនេះទេ»មានបុរសម្នាក់ជាកូនចៅមើលការទីនេះនោះគឺគេទើបតែចេញពីបន្ទប់ទឹកពេកចេញមកឃើញបែបនេះហើយបានយកកាំភ្លើងមកគម្រាមនាង ។
«ខ្ញុំដាក់ក៏បានដែរតែលោកត្រូវសន្យាថានឹងមិនបាញ់ខ្ញុំ? »នាងតូចដាក់កាំភ្លើងក្នុងដៃចុះយឺតៗតាមដែលអាចទៅបាននាងនិយាយអូសក្រឡាជាមួយនឹងគេជាប់ តែនាងមិនបានខ្លាចដូចពាក្យសម្ដីនាងកំពុងតែនិយាយបែរខ្នងដាក់គេនេះទេ ។
ផាំងៗៗ..!
    ស្នូកាំភ្លើងបីគ្រាប់ហោះមកតំណាលគ្នាប្រុសម្នាក់ដែលផ្ជង់កាំភ្លើងគម្រាមហ្វាន់ឌីម៉ាក៏ដួលខ្ពោក នាងបែរមកមើលអ្នកនៅក្រោយខ្នង ។
«រីហ្វីដា?»ហ្វាន់ឌីម៉ានាងរត់ទៅអោបរីហ្វីដាយ៉ាងណែននាងភ័យសឹងស្លាប់ស្មានតែនាងមានគ្រោះថ្នាក់ដល់អាយុជីវិតទៅហើយ ។
«មិចក៏បងមកដល់ទីនេះវិញ?ខ្ញុំឲ្យបងនៅធ្វើការងារមួយនោះចុះ? »
« បងធ្វើវារួចហើយបានបងមកដល់ទីនេះ ឯងកុំបារម្ភអីបងមកជួយឯងឲ្យចេញពីទីនេះរួមទាំងក្មេងៗទៀត ពួកយើងត្រូវតែប្រញាប់បន្តិចហើយ »  ហ្វាន់ឌីម៉ានាងតូចរៀបរាប់ចេញមកហូរហែរហើយនាងក៏អាចញញឹមចេញមកបានវិញ ។
« ហិហិ អូនដឹងហើយ តោះបងទៅមើលក្មេងៗទៅ តិចទៀតពួកវានឹងនាំកូនចៅមកច្រើនជាងនេះមិនខានទេ»រីហ្វីដានាងប្រញាប់និយាយប្រាប់ហ្វាន់ឌីម៉ាពីរឿងនេះរវល់តែសួរគ្នាចុះឡើងចង់ភ្លេចរឿងដែលត្រូវធ្វើហើយ ហ្វាន់ឌីម៉ានាងងក់ក្បាលនឹងដើរតមពីក្រោយរីហ្វីដា  ។នាងទាំងពីរដើរមកដល់កន្លែងទុកក្មេងៗទាំងនោះហើយក៏ញញឹមម្ដងទៀតមុននឹងរីហ្វីដានាងចេញទៅមើលស្ថានភាពខាងក្រៅពេលបានលឺសម្លេងកាំភ្លើងបាញ់តទល់គ្នាចុះឡើងនោះនាងក៏ចេញទៅទើបបានដឹងថាជាបងស្រីនាង ។
« នេះជាបងស្រីរបស់បងទេណាប្អូនៗកុំធ្វើមុខភ័យអី ពេលនេះស្ថានភាពនៅខាងក្រៅវឹកវរណាស់កំពុងតែបាញ់គ្នាទៅវិញទៅមកមិនទាន់បានស្ងាត់ឡើយដូច្នេះប្អូនៗសម្ងំនៅតែក្នុងនេះបានហើយ»រីហ្វីដានាងនិយាយទៅក្មេងៗឲ្យបានដឹងថាខាងក្រៅមិនអាចចេញទៅបានឡើយពេលនេះពួកគេកំពុងតែប្រយុទ្ធយកឈ្នះចាញ់ជាមួយនឹងគ្នា។ហ្វាន់ឌីម៉ាហើយរីហ្វីដាពួកនាងបែងចែកគ្នាទៅម្ខាងៗព្រោះបានលឺសម្រឹបជើងដូចជាមានអ្នកដើរចូលមកហើយក្មេងនោះចូលទៅអង្គុយកន្លែងផ្ទាល់ខ្លួនរបស់ពួកគេវិញ ។
ដឹបៗៗ... !
   រីហ្វីដានាងហក់មកវៃប្រុសម្នាក់ពេលគេចូលមកខាងក្នុងភ្លាមរហូតអាចឲ្យគេដួលសន្លប់បានដោយងាយមិនចាំបាច់ប្រើកម្លាំងខ្លាំងជាងនេះឡើយ ។
«ធ្វើបានល្អណាស់»ហ្វាន់ឌីម៉ានាងលើកមេដៃទាំងសងខាងឲ្យនាងមើលទៅនាងដូចជាវីរ:នារីម្នាក់ពិតជាអស្ចារ្យខ្លាំងណាស់ក្មេងៗបានឃើញហើយក៏ទះដៃឲ្យនាងដូចគ្នាវាពិតជារកអ្វីមកបករៀបផ្ទឹមមិនបានទាល់តែសោះហើយ ។
«ធម្មតាៗទេបង»រីហ្វីដានាងមិនចង់ទទួលការអបអរនេះសោះដោយសារតែនាងគ្មានអារម្មណ៍ថារីករាយសោះ ។
«បងជួយមើលក្មេងៗជំនួសខ្ញុំផងខ្ញុំចេញទៅមើលខាងក្រៅបន្តិចសិន »
«ទៅប្រយ័ត្នប្រយែងផងបងបារម្ភណាស់»ចិត្តនាងមិនចង់ឲ្យរីហ្វីដានាងទៅឡើយតែធ្វើមិចហាមនាងមិនទាន់ទេនាងចេញទៅបាត់ហើយហ្វាន់ឌីម៉ានាងមានតែនៅនិយាយគ្នាលេងជាមួយក្មេងៗនឹងមើលទៅទ្វាមិនដាក់ភ្នែកខ្លាចមានអ្នកណាចូលមកធ្វើបាបពួកគេ។
_______
ភាគ:១៦

ផាំងៗៗ....ផាំងៗៗ
   ពេលរីហ្វីដានាងចេញទៅមានស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បាញ់ទៅរកគ្នាចុះឡើងៗមិនដាច់អាសូរហើយមានអ្នកគរជើងគ្នាស្លាប់ច្រើនណាស់ ។
«អ្នកនាងប្រយ័ត្នផាំងៗៗ»រីហ្វីដានាងចេះតែដើរទៅមុខមិនបានមើលអ្នកនៅខាស្ដាំដៃសោះថាកំពុងតែផ្ជង់កាំភ្លើងមករកនាង។សំណាងពេលនោះស៊ូមិហៅនាងរួចក៏បាញ់គេម្នាក់ហ្នឹងស្លាប់មួយកន្លែងដេកស្អាតល្អមែនទែន ។
«អរគុណហើយដែលបានជួយ»រីហ្វីដានាងនិយាយអរគុណស៊ូមិរួចហើយដើរចេញពីគេទៅម្ខាងទៀតនាងក្រឡេឃើញមានកូនចៅរបស់ស៊ូរ៉ាកាក់នោះមកច្រើនណាស់(ក្រុមស៊ូរ៉ាកាក់នឹងគឺជាឈ្មោះរបស់អ្នកធំជាងគេក្នុងក្នុងបានយកឈ្មោះរបស់គេមកដាក់ជាក្រុម ) ។ ស៊ូមិក៏ដើរទៅតាមក្រោយរីហ្វីដាព្រោះគេមិនអាចឲ្យនាងទៅណាម្នាក់ឯងបានឡើយ ។
« អ្នកនាងធំចុះអ្នកនាងហ្វាន់ឌីម៉ាវិញនៅឯណា? គាត់បានរត់ចូលមកក្នុងនេះតាំងពីមុនអ្នកនាងឲ្យដំណឹងថាចូលមកទៅទៀតប៉ុន្តែពេលខ្ញុំចូលមកមិនបានឃើញសោះ»មុននាងចូលមករីហ្វីដាផ្ដាំឲ្យស៊ូមិដឹកនាំកូនចៅចូលទៅពេលនាងឲ្យដំណឹងតែត្រូវខកវិញពេលហ្វាន់ឌីម៉ានាងរត់ចូលមកទាំងកម្រោលបានគេត្រូវចូលមកតាមដែរ ។
«បងឌីម៉ាគាត់នៅជាមួយក្មេងៗឯណោះចំណែកលោកឆាប់នាំកូនចៅផ្សេងទៀតឲ្យទៅជួយគាត់ផងទៅទុកទីនេះខ្ញុំជាអ្នកចាត់ការយ៉ាងណាពេលនេះត្រូវយកក្មេងៗចេញពីទីនេះឲ្យផុត»នាងតូចកាន់ដៃស៊ូមិដោយទឹកមុខអង្វរកនាយ គេចង់ប្រកែកក៏មិនបានដូចគ្នា ។ ស៊ូមិងក់ក្បាលទតួលយកបញ្ជាមួយនេះនឹងនាំកូនចៅមួយក្រុមទៅតាមគេពីក្រោយខ្លួននាយនៅងាកមកក្រោយមើលរីហ្វីដាទៀតតែនាងលើកដៃអូខេបញ្ជាក់ឲ្យដឹងថានាងមិនអីទេ ។

ផាំងៗៗ.... បាំងៗៗ....ផាំងៗៗ.....!
   រីហ្វីដានាងបាញ់ទៅពួកទាំងនោះមិនបន្ធូរដៃជាមួយទេ នាងរត់មកពួនក្បែរសសរមួយដែលបាំងខ្លួននាងជិតនោះយកគ្រាប់មកដាក់ក្នុងកាំភ្លើងមុននឹងចេញខ្លួនមកបាញ់ម្ដងទៀត ។ ការបាញ់សម្លាប់គ្នាតទល់ លះបង់ដោយជីវិតមិនអាចកាត់ថ្លៃបាននាងសុខចិត្តប្ដូរជីវិតមួយនេះក៏មិនសោកស្ដាយដែរ ។
«ឆុយយក្សមកគ្នាច្រើនដល់ម្លឹងផង?»នាងច្រលួសមាត់ស្មានមិនដឹងទេថាពួកគេនាំគ្នីគ្នាមកច្រើនទៅៗ ប៉ុន្តែពួកគេមិនអាចយកឈ្នះរីហ្វីដាតែម្នាក់បានឡើយ ចូលមកត្រូវដេកស្លាប់ភ្លាមៗទៅណាមិនបានឆ្ងាយឬបកបាញ់មកនាងវិញទេនាងផ្ទួលខ្លួនក្រឡាប់ពីរបីជុំបាញ់ពួកគេដួលរ៉េលគ្មានឲ្យសល់នាងរត់ភៀសខ្លួនចេញពីកន្លែងមួយនោះនាងបានឃើញគ្នារបស់នាងចេញខ្លួនមកហើយដូច្នេះបាននាងត្រូវបញ្ឆោតឲ្យពួកគេទៅឲ្យឆ្ងាយមិនឲ្យឃើញទាន់ ។
«មកត្រង់នេះមក»ហ្វាន់ឌីម៉ាបក់ដៃហៅឲ្យគ្រប់គ្នាចូលទៅកន្លែងលាក់ខ្លួនសិន បើទៅទាំងកម្រោលបែបនេះទៅមិនរួចខ្លួនទេណាមួយពួកគេត្រូវការពារក្មេងៗជាច្រើននាក់បន្តទៀត  ។
« អ្នកនាងគិតថាពួកយើងគួរទៅផ្លូវមួយណា? » ស៊ូមិឈរមើលទៅឆ្វេងស្ដាំរួចសួរហ្វាន់ឌីម៉ា គេឃើញមានផ្លូវច្រើនកន្លែងតែមិនដឹងទៅផ្លូវមួយណាឲ្យពិតសោះ ។

« លោកនៅទីនេះសិនទៅ ចាំខ្ញុំជាអ្នកទៅមើលផ្លូវវិញ បើផ្លូវណាស្ងាត់ចាំខ្ញុំប្រាប់ លោកមើលក្មេងៗជំនួសខ្ញុំផង »
« តែអ្នកនាងទុកឲ្យខ្ញុំទៅវិញ »
« ខ្ញុំជាអ្នកទៅ » ហ្វាន់ឌីម៉ានាងរៀងតំឡើងសម្លេងដាក់ស៊ូមិ គេគួរតែធ្វើតាមនាងមិនគួរប្រកែកពាក្យសម្ដីរបស់នាងសោះ ។ ស៊ូមិគេមិនមាត់អ្វីទៀតដូចជានិយាយជាមួយរីហ្វីដាដែរគេនៅស្ងៀមចាំស្ដាប់តែសម្ដីអ្នកនាងទាំងពីរនិយាយឲ្យធ្វើអ្វីតាមចិត្តប៉ុណ្ណោះ ។
« ផ្លូវនេះស្ងាត់ល្អណាស់ » ដើរទៅមុខជារឿយៗចេញទៅផុត នាងញញឹមបន្តិចមានសង្ឃឹមនឹងបានចេញដោយរលូនហើយ ។
« ប៉ូលីសមកចំពេលណាស់ » មុនពេលនាងមកដល់ទីនេះបានប្ដឹងប៉ូលីសរួចអស់ទៅហើយវាមិនពិបាកឡើយសម្រាប់នាង នាងក៏មិនបានប្រាប់ប៉ូលីសបានស្រួលបួលឡើយគឺនិយាយបញ្ឆិតបញ្ឆៀងឲ្យប៉ូលីសតាមរកដោយខ្លួនឯងឥឡូវនេះមកលឿនដែរ ។
នាងរត់ចូលមកខាងក្នុងវិញផ្ដល់ដំណឹងនេះឲ្យអ្នកខាងក្នុងបានដឹងវិញ ។
«អ្នកទាំងអស់គ្នាចេញខ្លួនមកខ្ញុំដឹងហើយថាយើងត្រូវទៅផ្លូវណាឲ្យចេញផុតពីទីនេះ » ហ្វាន់ឌីម៉ានាងរត់មកដល់យ៉ាងលឿនប្រាប់ពួកគេឲ្យបង្ហាញខ្លួនមក ពួកគេបានចេញមកខាងក្រៅកន្លែងហ្វាន់ឌីម៉ានាងឈរ ។
« តោះពួកយើង » ពួកគេយល់ស្របតាមនាងដោយមិនបាននិយាយឬសួរអ្វីពីនាងទេ ហ្វាន់ឌីម៉ានាងជាអ្នកនាំផ្លូវគ្រប់គ្នាចេញទៅ ។ មិនយូរប៉ុន្មាននោះពួកគេចេញមកដល់ខាងក្រៅជុំគ្នា ។
«ប្អូនមើលទៅនោះជាឡានប៉ូលីសពួកគេមកជួយយើងចេញពីទីនេះហើយ ប្អូនៗត្រូវរត់ចេញឲ្យលឿនដឹងដែរទេ ? » ហ្វាន់ឌីម៉ាចាប់ដៃក្មេងស្រីម្នាក់និយាយប្រាប់និងមើលទៅមុខក្មេងៗទាំងអស់ ពួកគេងក់ក្បាលយល់ព្រមស្ដាប់តាមនាង ។
  ហ្វាន់ឌីម៉ានាងផ្ដល់ស្នាមញញឹមឲ្យពួកគេរួចហើយក៏ឲ្យរត់ទៅកន្លែងប៉ូលីសកំពុងតែនៅឯនាងក៏មើលផ្លូវពីក្រោយខ្នងតាមការពារក្រែងល៎មានអ្នកចង់សម្លាប់ក្មេងៗនោះ ។ ក្មេងៗសាមគ្គីគ្នាណាស់មិនយូរពួកគេរត់ទៅដល់ប៉ូលីសហើយក៏មានឪពុកម្តាយរបស់ក្មេងៗមកជាមួយដូចគ្នា ហ្វាន់ឌីម៉ា ស៊ូមិ និងកូនចៅមួយក្រុមទៀតមើលទៅពួកគេទាំងស្នាមញញឹមព្រមៗគ្នា ។
« កូន ហ៊ឹកៗៗៗ ម៉ាក់នឹកកូនណាស់ » ពេលពួកគេរត់ទៅដល់ម៉ាក់ប៉ាម្នាក់ៗរត់មកទទួលកូនពួកគាត់គ្រប់ៗគ្នា ទឹកភ្នែកឪពុកម្តាយស្រក់មកដោយមិនបានព្រៀងទុក ពួកគាត់គិតថាមិនបានជួបមុខកូនទៀតផង ។
« កូនមិនស្មានបានជួបប៉ាម៉ាក់ទៀតឡើយ ហ៊ឹកៗៗៗ » ក្មេងៗទាំងនោះនិយាយទាំងទឹកភ្នែកហូរមកកាត់ផែនថ្ពាល់ដូចគ្នា ពួកគេរំភើបរកអ្វីមកប្រដូចមិនបានទេ ។
« ចុះអ្នកណាជាអ្នកជួយកូនចេញមក? » ឪពុកម្តាយទាំងអស់គ្នាសួរមកកាន់កូនរៀងៗខ្លួន គាត់មើលដឹងថាកូនគាត់មិនអាចចេញមកដោយងាយស្រួលបែបនេះមិនបានមានជំនួយទេ គឺមានអ្នកជួយមកពីខាងក្រោយខ្នងមកមិនខាន ។
« នោះ » ក្មេងៗចង្អុលទៅជ្រុងម្ខាងកន្លែងពួកគេបានរត់ចេញមកនោះ ឪពុកម្តាយពួកគេងាកទៅមើលតាមដៃកូន  ពួកគាត់គ្មានអ្វីនិយាយជាមួយអ្នកដែលបានជួយកូនពួកគាត់ក្រៅពីអោនគោរពក្រុមរបស់ហ្វាន់ឌីម៉ាជួយនោះទាំងទឹកភ្នែក ។ ហ្វាន់ឌីម៉ា ស៊ូមិ និងអ្នកផ្សេងទៀតបានឃើញដូច្នេះហើយក៏អោនក្បាលគោរពមកវិញឲ្យសមភាពគ្នា នាងញញឹមសប្បាយចិត្តពេលបានឃើញក្មេងៗមានសុវត្ថិភាពគឺនាងអស់ចិត្តទៅហើយ ។
« យើងគួរតែទៅរករីហ្វីដាសិនទៅ ពេលនេះមិនដឹងថានៅទីណាឡើយ » ហ្វាន់ឌីម៉ាទើបតែនឹកឃើញថាមានរីហ្វីដាម្នាក់ទៀតមិនទាន់បានចេញផុតពីខាងក្នុង ។
« ខ្ញុំក៏ភ្លេចឲ្យឈឹងទៅ » ស៊ូមិក៏ទើបតែនឹកឃើញដូចគ្នា រួចហើយពួកគេរត់ចូលមកខាងក្នុងវិញដោយប្រញាប់ប្រញាល់ ។


You are reading the story above: TeenFic.Net