ភាគ:១៣

Background color
Font
Font size
Line height


   រីហ្វីដា ហ្វៀឌីណា ត្រឡប់មកឲ្យជុងគុកបានឃើញមុខនេះវាជាចេតនារបស់នាងដែលបានកើតឡើងមក រីហ្វីដាម្នាក់ដែលត្រឡប់មកម្ដងទៀតមិនមែនជារីហ្វីដាដូចពីមុនឡើយ ។ នាងជាអ្នកនាងបងធំប្រចាំក្រុមពពួកម៉ាហ្វៀដែលមានកាន់កូនចៅរាប់ពាន់នាក់ ហើយនាងក៏ជាម្ចាស់របស់ពួកគេទាំងអស់នោះដែរ បានជានាងត្រូវបានក្លាយជាមេបក្សធំប្រចាំក្រុមម៉ាហ្វៀនេះក៏ព្រោះតែកាលនាងនៅប្រទេសកូរ៉េនាងបានឃើញមានមនុស្សជាច្រើនបានស្កាត់វៃធ្វើបាបមនុស្សម្នាក់ហើយម្នាក់នោះជាមេបងធំប្រចាំក្រុម រីហ្វីដានាងបានចូលទៅជួយហើយគេម្នាក់នោះបានអរគុណនាងដែលបានជួយជីវិតគេ ។
បន្ទាប់ពីថ្ងៃមួយនោះមកនាងហើយនឹងគេម្នាក់នោះបានក្លាយជាកូនធម៌ឪធម៌ជាមួយគ្នារហូតមកដល់ឥឡូវនេះ មានតែ វ៉ាង ហ្វាន់ឌីម៉ា ម្នាក់ទេដែលបានដឹងពីនាង ។ នាងបានកាន់បក្សមួយនេះតាំងពីយូរមកហើយគ្រាន់តែនាងមិនបានបង្ហាញឲ្យអ្នកផ្សេងបានឃើញទើបតែឥឡូវនេះប៉ុណ្ណោះដែលនាងហ៊ានបញ្ចេញខ្លួនមក ។ សត្រូវវិញនាងក៏មិនខ្វះតែពួកគេមិនទាន់បានស្គាល់មុខពិតរបស់នាងនៅឡើយទេ ។ ហេតុផលនោះគឺពេលនាងចេញទៅប្រយុទ្ធជាមួយពួកគេដោយការបិតមុខ ។ ក្រុមដែលនាងគ្រប់គ្រងគឺ ក្រុម យ៉ាគូសាដែលល្បីល្បាយពីក្រុមមួយនេះពេញប្រទេសអ្នកណាក៏បានដឹងបានស្គាល់ប៉ុន្ដែមិនបានស្គាល់មុខអ្នកដឹកនាំថ្មីនោះឡើយពួកញេបានស្គាល់តែអ្នកដឹកនាំចាស់ប៉ុណ្ណោះ ។ ការងាររបស់នាងនៅពេលឥឡូវនេះគឺត្រូវកំចាត់ពពួកក្រុមម៉ាហ្វៀដែលប្រព្រឹត្តអំពើអាក្រក់ដែលចូលចិត្តធ្វើបាបអ្នកទន់ខ្សោយជាងខ្លួន នាងតែងតែធ្វើអ៊ីចឹងអស់ពេលមកជាយូរហើយ ។ ដូចជាពេលមុននេះនាងបានរៀបចំផែនការបានរួចរាល់អស់កែងឲ្យមានបញ្ហាដូចជាពេលមុនទៀតហើយសន្មត់ឲ្យច្បាស់ទៅនាងជាម៉ាហ្វៀនឹងគេដែរតែប្រកាន់សច្ច:ច្រើនណាស់ល្អជាងក្រុមម៉ាហ្វៀដទៃ ។ មានក្រុមម៉ាហ្វៀមួយចង់មកកំចាត់ ជុងគុក គូរ៉ូសាមាគិ នោះនាងបានដឹងហើយថាវាជាក្រុមអ្នកណានោះ ក្រុម ស៊ូរ៉ាកាក់ ធ្លាប់មករករឿងនាងម្ដងតែនាងមិនបានតដៃបានជាពួកគេបែរសញ្ញាទៅរកជុងគុកហើយ ។
ផ្ទះយ៉ាគូសា...!
    ក្រុមមួយនេះបែងចែកជាពីរក្រុមហើយអ្នកដឹកនាំក៏ផ្សេងគ្នាដែរ ប៉ុន្តែអ្នកដឹកនាំទាំងពីរនោះមិនបានដឹងឡើយថាពួកគេធ្វើការជាមួយគ្នា ។ ព្រោះតែមេធំបំផុតរបស់ញេនោះមិនបាននិយាយប្រាប់ចឹងហើយបានជាម្នាក់ណាចង់ធ្វើអ្វីក៏បានទាំងអស់ ។ យ៉ាគូសាជាក្រុមបក្សអ្នកខ្លាំងជាងគេតាំងពីដូនតាមកដែលបានបន្សល់ឲ្យកូនចៅអ្នកជាប់សាច់ឈាមជាមួយគ្នាឲ្យបន្តជាប់មកដល់ឥឡូវនេះ ។
« លោកពូ » បើមកមើលបន្ទប់ទទួលភ្ញៀវនេះវិញមានបុរសវ័យចំណាស់ម្នាក់អង្គុយគងទាក់ខ្លានិងមានបុរសម្នាក់ទៀតនៅជាមួយគ្នា បើមើលនៅខាងក្រៅវិញមានអង្គរក្សជាច្រើនឈរតម្រៀមឈរក្បែរគ្នាពេញទាំងហ្នឹង ។
« ហៅពូមានអ្វីត្រូវការ? » អ្នកជាលោកពូគេនោះសួរមកគេថាមានត្រូវការអ្វីបន្ថែមទៀតមែន? បានជាគេមកដល់កន្លែងលោកពូផ្ទាល់បែបនេះ? ទាល់តែមានការសំខាន់បានលោកម្ចាស់ក្មួយគាត់ព្រមមក តែថាគេមកនេះចង់បានអ្វីហើយតាមមើល ។
« លោកពូកាលប្រាប់ខ្ញុំបានដឹងទៅ? លោកពូថាគេមកដល់ពេលណាពេលនោះហ្នឹងប្រាប់ តែនេះវាយូរពេកហើយណាលោកពូ ពូឲ្យខ្ញុំនៅរងចាំគេម្នាក់នោះដល់ពេលណាទៀត? ស្រីឬប្រុស? ពូក៏មិនប្រាប់? ឲ្យខ្ញុំនិយាយយ៉ាងម៉េចទៀតបានព្រមប្រាប់ ? »  មេយ៉ាគូសា គាត់ត្រូវជាលោកពូរបស់ជុងគុក គូរ៉ូសាមាគិ ហើយត្រូវជាប្អូនប្រុសបង្កើតរបស់ម៉ាក់គេដោយសារតែលោកពូគេជាមេបងធំមួយនេះហើយបានម៉ាក់របស់ជុងគុកមិនសូវជាមើលមុខគ្នាជាមួយប្អូនត្រូវម្ដងណាឡើយប៉ុន្ដែឥឡូវនេះលែងអីហលយក៏ព្រោះតែជុងគុកគេសុំខ្លួនមកចូលបក្សពួកជាមួយលោកពូចំណែកម៉ាក់់របស់គេប្រឹងឃាំងឃាត់យ៉ាងណាក៏មិនបានមានតែបណ្ដោយតាមចិត្តសេរីរបស់ជុងគុក ។ ជុងគុកគេមកជួបលោកពូដោយសារតែរឿងគាត់បានថាមានមនុស្សម្នាក់ទៀតជាអ្នកគ្រប់គ្រងបក្សមួយនេះជាមួយជុងគុក ដូច្នេះហើយបានថ្ងៃនេះគេមកជួបលោកពូ គេពិតជាចង់ដឹងណាស់ ។ មុនដំបូងគេស្មានថាអ្នកដឹកនាំក្រុមអាចមានតែម្នាក់គត់ប៉ុន្ដែឥឡូវនេះមានរហូតដល់ពីរនាក់ ។

«ក្មួយហ្នឹងបានដឹងនៅថ្ងៃណាមួយមិនខានទេរងចាំបន្តទៅពូប្រាប់បានប៉ុណ្ណឹងទេ » លោកពូគេនិយាយដោយស្នាមញញឹមមកកាន់គេ គាត់នៅតែបន្តលាក់មិននិយាយប្រាប់គេឲ្យគេនៅចាំដល់ពេលណា? គេអស់ការអត់ធ្មត់ហើយលោកអយលោកពូៗអយហេតុអ្វីក៏វាពិបាកយ៉ាងនេះ? គេគិតថាវាស្រួលណាស់ ។
« បាទពូ » ជុងគុកឆ្លើយតបដាក់គាត់ទាំងមិនសមទឹកមុខវិញលោកពូគេនោះអាចមើលដឹងចង់សើចតិចអីតិចម៉េចៗទេ គាត់ចង់ប្រាប់ដែរប៉ុន្តែទុកឲ្យគេបានដឹងដោយខ្លួនឯងចុះគាត់មិនចង់លូកដៃជាមួយរឿងមួយនេះទៀតឡើយ ។
« ពូចង់ទៅសម្រាកសិនហើយ ក្មួយចង់នៅបន្តឬទៅផ្ទះវិញតាមចិត្តពូមិនហាមឃាត់ក្មួយទេ » អ្នកជាលោកពូនោះក៏ក្រោកអស់កម្ពស់ឡើងទៅជាន់ខាងលើទៅបន្ទប់គេងរបស់គាត់វិញ ។ រីឯជុងគុកគេអង្គុយម្នាក់ឯងស្មុកស្មាញកាន់តែច្រើន គេចង់ដឹងគាត់មិនព្រមនិយាយប្រាប់អីមួយម៉ាត់ដល់ពេលចឹងគេធ្វើបែបម៉េចបានសម?
« ចៅហ្វាយចង់ទៅវិញឥឡូវក៏នៅទីនេះ? » ហាមិពេលបានឃើញចៅហ្វាយនៅម្នាក់ឯងហើយបានគេចូលមកសួរជុងគុកថាគេទៅខនដូរវិញឬក៏នៅទីនេះម្នាក់ឯងសិនដោយសារលោកពូគេគាត់សុំឡើងទៅសម្រាកវិញហើយដូចច្នេះនៅសល់តែគេនឹងកូនចៅជាច្រើននាក់នោះ ។
« តោះទៅវិញ » ជុងគុកនិយាយតែមួយឃ្លាបន្តិចនេះរួចហើយគេក្រោកងើបចេញទៅខនដូរវិញ ឯកូនចៅរបស់លោកពូនោះក៏អោនគោរពលាជុងគុកចេញទៅដោយការគោរពព្រោះតែជុងគុកនេះជាមេរបស់់ពួកគេបន្តហើយ ។
« ចៅហ្វាយកំពុងតែគិតអីដែរទៅទាន? ទឹកមុខមិនអំណោយផងសោះ » នៅក្នុងឡានកំពុងតែបើកនោះហាមិងាកមកបាំងខាងក្រោយសួរចៅហ្វាយនាយ ពេលចេញមកខាងក្រៅភ្លាមទឹកមុខក៏ប្រែ ។
« យើងកំពុងតែឆ្ងល់ថាវាជាអ្នកណា? ស្រីក៏ប្រុស? ហ៊ឹម..!នេះវាកន្លងផុតទៅតាំងពីយើងចូលមកក្នុងទឹកដីមួយនេះម្លេះមួយទៀតយើងដឹងត្រឹមថាក្នុងមួយក្រុមមានមេតែម្នាក់តែឥឡូវនេះក្រុមយើងមានមនុស្សគ្រប់គ្រងទាល់តែពីរនាក់ឯណោះបើឲ្យយើងតាមស្វែករកម្នាក់ទៀតក៏មិនដឹងរកតាមណាកើតបើគាត់មិនឲ្យតម្រុយពីជនម្នាក់ទៀតផងនោះទោះរកដល់ស្លាប់ខ្លួនទៀតក៏មិនឃើញមានតែអ្នកមានភ្នែកទិព្ធិបានរកឃើញ»ជុងគុកគេមានអីត្រូវទប់បន្តបានទៅ?គេចង់សួរគាត់បន្តណាស់មានហេតុអ្វីគាត់មិនបង្ហាញមុខម្នាក់ទៀតឲ្យគេដឹង? គេត្រូវចាំ  ចាំដល់ពេលណា?ចាំដល់គេផុតដង្ហើមលែងដកហើយតាមមើល ឲ្យតាមរកប៉ុន្តែរកបែបណាវិញ? អត្តសញ្ញាគេម្នាក់ហ្នឹងយ៉ាងម៉េចក៏ជុងគុកមិនដឹងថែមមួយកម្រិតទៀត រកតាមវិធីមួយណាទើបវាបានផល?
« ចៅហ្វាយធ្វើចិត្តឲ្យសប្បាយសិនទៅទាន ពេលណាលោកប្រុសធំគាត់អារម្មណ៍ល្អគាត់នឹងព្រមប្រាប់ហើយចៅហ្វាយគួរតែគិតនៅពេលនេះថាមានពួកក្រុម ស៊ូរ៉ាកាក់ កំពុងតែតាមចង់សម្លាប់ចៅហ្វាយគ្រប់ជំហ៊ាន ចៅហ្វាយត្រូវគិតរឿងមួយនេះសិនចាំគិតរឿងមួយនោះក្រោយ »
« យើងក៏យល់ថាអញ្ចឹងដែរ » ជុងគុកងក់ក្បាលយល់ស្របតមកូនចៅប្រាប់មួយពេលនេះទៅចុះចាត់ទុកថាគេសំណាងណាស់ហើយបានជុងគុកយល់ស្របជាមួយបែបហ្នឹង? ហាមិបែរទៅបើកឡានបន្តវិញ ឲ្យបានដល់ខនដូរ។


You are reading the story above: TeenFic.Net