ភាគ:១៣៩+១៤០

Background color
Font
Font size
Line height

ភាគ:១៣៩

« សប្បាយចិត្តណាស់ហីពេលធ្វើឲ្យគេយំ?» រីហ្វីដានាងនៅមិនកែទម្លាប់អាសម្លក់មុខនោះទេ។
« ទៅៗបងខុសហើយ»
« បើដឹងចឹងល្អហើយ»
«ឥឡូវនេះពួកយើងបានទាក់ទងគ្នាហើយណាហាមអូនទៅលួចមានអ្នកណាផ្សេងពីបងឲ្យសោះតែមនុស្សដូចអូននេះមិនដែលត្រូវធាតុជាមួយអ្នកណាស្រាប់ហើយចឹងបងមិនពិបាកប្រច័ណ្ឌទេ»ជុងគុកគេនិយាយផងសើចផងអស់សំណើចជាមួយនាងកាន់តែខ្លាំងចំណែកគេក៏ចង់សើចនឹងសម្ដីខ្លួនឯងនិយាយទៅដូចគ្នា។
«ខ្ញុំមិនទាន់បាននិយាយឯណាម៉េចក៏មកអាកាត់តែម្នាក់ឯង? »
«តែកាយវិការសម្ដីអូនបាននិយាយបង្ហាញវាចេញមកហើយចឹងឈប់ប្រកែកគ្នាជាមួយបងទៅបងនិយាយលើកចុងក្រោយណា»
« តែខ្ញុំ....អ៊ុប» ជុងគុកមិនទុកឲ្យមាត់ពូកែតវ៉ាជាមួយគេច្រើននោះនៅទំនេរទៀតឡើយនាយក៏អោនទៅថើបបំបិតមាត់នាងភ្លេតហើយនាងក៏មិនបានបករកែកបណ្ដោយឲ្យគេថើបសូកអណ្ដាតលូកចូលទៅប្រលែងលេងនឹងអណ្ដាតនាងតាមចិត្តរបស់គេចង់ធ្វើចុះពែលនេះនាងធ្វើតាមបេះដូងអារម្មណ៍ខ្លួនឯងដែលមានទៅលើគេ។
« ប៉ុណ្ណឹងអាចទាក់ទងជាមួយបងបានអត់? »
«ពួកយើងបាននិយាយគ្នាកាលពីលើកមុនរួចទៅហើយតើកាលពីនៅផ្ទះថ្មីដែលលោកពូបានទិញទុកឲ្យនោះ? »រីហ្វីដានាងរំលឹកដល់គ្រាមួយហ្នឹងឲ្យជុងគុកបានភ្ញាក់ខ្លួនមកម្ដងទៀតថាពួកគេបានទាក់ទងគ្នាតាំងពីពេលនោះមកម្លេះឥឡូវនេះមកធ្វើឯងអីថាណេះឆ្កុយ។
«ពេលនោះបងខូចចិត្តអូនចូលមកលួងលោមដើម្បីកុំឲ្យបងឈឺចាប់ទៀតប៉ុណ្ណោះតែពេលនេះម៉ិងនេះបងមិនបានកើតទុក្ខអ្វីទាំងអស់បងមានតែអារម្មណ៍សប្បាយៗចឹងហើយពួកយើងចាប់ផ្ដើមទាក់ទងគ្នាម្ដងទៀតនៅវិនាទីនេះ»ជុងគុកគេបញ្ជាក់មកម៉ាត់ៗមិនឲ្យរីហ្វីដានាងតបតឆ្លើយមកកាត់ពាក្យសម្ដីនាយនិយាយទេមុនពេលគេនិយាយរឿងមួយនេះគេដឹងពីរឿងកាលពីមុនរួចអស់មកទៅហើយ។
«ក៏បានខ្ញុំព្រមទទួលយកការស្រលាញ់របស់លោកយល់ព្រមទាក់ទងជាមួយលោកក៏បាន» នាងឆ្លើយដោយគ្មានលក្ខខណ្ឌសំខាន់នាងឆ្លើយចេញពីចិត្តផ្ទាល់ទៀត។
«បងសប្បាយចិត្តខ្លាំងណាស់វាសប្បាយជាងពេលពួកយើងផ្ដើមមកម្លេះ»គេសប្បាយអររីករាយលើសពីអ្វីៗទាំងឡាយដែលមកបាំងឃាំងឃាត់គេគ្រប់យ៉ាងគេបានជួបគេជម្នះវាបានមួយរឿងទៀតមួយទៀតគេអាចយកបេះដូងថ្មទឹកកករីហ្វីដាបាន។
   បើទៅមើលនៅផ្ទះជុងគុកឃើញថាមានមនុស្សនៅក្នុងច្រើនគួរសមកំពុងតែនិយាយជជែកគ្នាលេងនៅកន្លែងទទួលភ្ញៀវចំណែកក្មេងៗក៏រត់ប្រលែងគ្នាលេងពេញហ្នឹងហើយក៏គ្មានអ្នកណាផ្សេងក្រៅពីថេយ៉ុងនិងឡាគីរ៉ាទេ។
«នេះក្មួយៗមកយូរណាស់ទៅហើយមីងរវល់តែនាំនិយាយភ្លេចឲ្យឈឹងថាក្មួយៗទើបតែធ្វើដំណើរមកដល់ឥឡូវនេះក្មួយអាចឡើងទៅរកបន្ទប់សម្រាកបានណាមីងបានឲ្យគេរៀបចំមុនពេលក្មួយមកេួចអស់ហើយ» លោកស្រីគូរ៉ូសាមាគិគាត់និយាយដោយរាងស្រងាកចិត្តនឹងខ្លួនឯងបន្តិចដែរ។
«មិនអីទេទេអ្នកមីងពួកខ្ញុំមិនបានទៅហត់អីប៉ុន្មានច៎ាសអ្នកមីងកុំមានអារម្មណ៍ថាខុសឆ្គងអី»
« ច៎ាសក្មួយ»
«ចឹងអូនហើយអ្នកមីងនៅជជែកគ្នាបន្តចុះបងទៅលើកអីវ៉ាន់ទៅទុកសិន»ថេយ៉ុងនាយក្រោកឈរអស់កម្ពស់និយាយប្រាប់ទៅភរិយាដែលអង្គុយជិតនោះ។
« ច៎ាសបង» ឡាគីរ៉ានាងញញឹមឡើងស្រស់បំព្រងដាក់លោកប្ដីសំណប់ចិត្ត។
« អ្នកមីងចុះបន្ទប់នៅឯណា? »
« ឯងឆាប់នាំក្មួយថេយ៉ុងទៅ»

« ច៎ាសលោកស្រី!អ្នកប្រុសសូមមកតាមខ្ញុំមកច៎ាស» លោកស្រីគូរ៉ូសាមាគិគាត់ប្រាប់អ្នកបម្រើស្រីម្នាក់នោះហើយនាងក៏បាននាំថេយ៉ុងទៅរកបន្ទប់ដែលបានរៀបចំទុកដាក់ឲ្យពួកគេរួចរាល់ហើយនោះ។
«អ្នកមីងចុះអ្នកផ្សេងទៀតពួកគាត់ត្រឡប់ទៅវិញអស់ហើយមែនទេ?ខ្ញុំមកនេះមិនបានខលទៅសួរអ្នកម្ខាងទៀតទេ»
«គឺថាទៅបាត់អស់ហើយទើបឥឡូវឃើញក្មួយទាំងពីរមកក្រោយគេ»
«ជាយ៉ាងណាក៏ក្មួយសុំទោសដែលមិនបានមកចូលរួចពិធីបុណ្យសពរបស់លោកពូក្មួយពិតជាសុំទោសពិតមែន»
«ហ៊ឹម!មិនអីទេក្មួយមីងមិនបានទៅថាអីទេណាមួយពួកយើងនៅប្រទេសឆ្ងាយពីគ្នាហើយការធ្វើដំណើរក៏វាពិបាកចឹងមិនអីទេមីងយល់»
«ក្មួយអរគុណអ្នកមីងខ្លាំងណាស់ម៉្យាងវិញទៀតក្មួយរកពេលទំនេរសឹងមិនចង់បានទៀត»
«ក្មួយប្រាកដជាហត់ណាស់ហើយធ្វើការផងមើលកូនៗផងនោះ»
«អរ...!ឡារីដានិងយ៉ុនជុនមានអ្នកម៉ាក់គាត់ជួយមើលហើយចឹងខ្ញុំមិនសូវហត់»
« ច៎ាសក្មួយ» អ្នកទាំងពីរនិយាយដូចជាចំសម្រុងគ្នាសម្បើមណាស់គ្មានខុសគ្នាអីមួយម៉ាត់សោះទោះទើបបានជួបបានស្គាល់គ្នាត្រឹមរយ:ពេលខ្លីក៏ដោយហើយណាមួយគាត់ក៏បានចេះនិយាយភាសាកូរ៉េបានច្រើនទៀត។
     ភោជនីយដ្ឋាន.....!
ហ្វាន់ឌីម៉ានាងអង្គុយរងចាំមនុស្សម្នាក់ដែលបានណាត់នាងឲ្យមកញាំអាហារពេលល្ងាចជាមួយគ្នាឥឡូវមិនទាន់បានឃើញគេមកដល់ទៀត។
« នេះខ្ញុំជាអ្នកណាត់គេឬគេជាណាត់ខ្ញុំទៅ?» បានជានាងនិយាយបែបនេះដោយសារតែនាងត្រូវគេណាត់មកសោះតែនាងមកបានមុនគេឡើងយូរទៅហើយមិនទាន់ឃើញស្រមោលអ្នកណាត់ញេមកនោះបញ្ចេញរូបកាយមកឡើយ។
«បើដឹងថាអញ្ចឹងខ្ជិលមកវិញណាស់»ហ្វាន់ឌីម៉ានាងអង្គុយរអ៊ូម្នាក់ឯងភ្នែកមើលទៅមាត់ទ្វាចូលក្នុងហាងរហូត។
« សុំទិសដែលឲ្យនាងចាំយូរ» ភ្លាមៗនោះហាមិនាយបានមកដល់គេប្រញាប់សុំទោសហ្វាន់ឌីម៉ាព្រោះតែគេទើបនាងមកអង្គុយម្នាក់ឯងចាំគេ។
« នេះខ្ញុំរៀបចេញទៅវិញហើយតើលោកទើបតែមក? » ហ្វាន់ឌីម៉ានាងបាញ់ការឌឺដងទៅរកគេហើយក៏ខឹងជាមួយគេដូចគ្នា។
«កុំទាល់ទៅអីនេះខ្ញុំសុំទោសនាងពិតប្រាកដមិនបានលេងសើច»
«ខ្ញុំដឹងតើលោកឈប់និយាយអាពាក្យសុំទោសនោះទៀតទៅសំខាន់ឥឡូវនេះខ្ញុំឃ្លានលោកហៅគេឲ្យយកមីនុយមកខ្ញុំត្រូវការកម្មង់ម្ហូបអាហារ»ហ្វាន់ឌីម៉ានាងនិយាយបញ្ជាគេភ្លេតមិនឲ្យគេអង្គុយបានស្រួលបួលដូចគេសោះនេះនាងប្រញាប់ដល់ថ្នាក់ណាដែរទៅ?តែនាយមិនបានប្រកែកមានតែហៅអ្នករត់តុមកកត់មុខម្ហូបដែលហ្វាន់ឌីម៉ាត្រូវការគេចាំតែតាមនាងទាំងអស់។
« តែប៉ុណ្ណឹងទេមែនអ្នកនាង? » អ្នកកត់មុខម្ហូបនោះបានសួរបន្ថែមពីហ្វាន់ឌីម៉ា។
«លោកត្រូវការអ្វីផ្សេងទៀតអត់?» នាងងាកមកសួរហាមិម្ដងព្រោះថាមិញនេះនាងជាអ្នកជ្រើសរើសទាំងអស់គេមិនបានមាត់កទេ។
« អត់ទេ» នាយក្រវីក្បាលបាននិយាយ
«អញ្ចឹងមានតែប៉ុណ្ណឹង»ហ្វាន់ឌីម៉ានាងប្រាប់គេរួចអ្នកកត់មុខម្ហូបដែលនាងឲ្យធ្វើនោះបានចាកចេញទៅយ៉ាងលឿនដើម្បីឲ្យទាល់ចិត្តរបស់ភ្ញៀវហើយហ្វាន់ឌីម៉ានាងមើលទៅមុខហាមិហាក់ដូចជាសង្ស័យទៅលើគេដូចជារឿងអីមួយណាស់ចឹងដែរតែនាងមិនបានមាត់អីក៏អង្គុយធ្វើមិនដឹងមិនលឺស្ងៀមៗដូចហាមិដែរទៅ។
______
ភាគ:១៤០

ទោះបីជាគេលើកអាហារមកដាក់ពេញតុក៏ដោយគ្មាននរណាម្នាក់និយាយគ្នាទាល់តែសោះតែមាត់របស់ហ្វាន់ឌីម៉ានៅតែចង់សួរគេដដែល។
«លោកមានការអ្វីជាមួយខ្ញុំក៏ឆាប់និយាយមកកុំនៅអូសក្រឡាយូរយារពេកបើពេលខ្ញុំញាំរួចគឺទៅវិញហើយ» ហ្វាន់ឌីម៉ានាងដួសម្ហូបដាក់ក្នុងចានខ្លួនហើយបាននាងស្រដីទៅប្រាប់ហាមិ។
«ញាំបាយរួចចាំនិយាយគេថានិយាយគ្នាពេលបាយចឹងអត់ល្អឡើយ»ហាកនេះគេចង់យ៉ាងម៉េចទៀត?នាងបានមកជួបគេហើយនៅអូសបន្លាយច្រើនដល់ក?នាងដាក់ស្លាបព្រានិងសមមួយឡែកមើលទៅហាមិដោយការចង់ចញ្ចើមជាប់។
«ថីនិយាយពេលញាំអត់កើតឬ?ខ្ញុំប្រញាប់ទៅវិញបើលោកមិននិយាយអត់ទៅខ្ញុំប្រាប់តែប៉ុណ្ណឹងអរ..!មួយទៀតលើកក្រោយបើណាត់ខ្ញុំមកហើយសូមមកឲ្យលឿនជាងនេះករណីដែលលោករវល់មកមិនទាន់ពេលអាចខលផ្ដល់ដំណឹងមកខ្ញុំផងទៅ»ហ្វាន់ឌីម៉ានាងសម្លឹងចូលទៅចក្ខុទាំងពីរហាមិនាងនិយាយទៅកុំឲ្យគេខកពេលវេលាដូចពេលក្រោយទៀតនេះជានាងបើជាអ្នកផ្សេងគេទៅចោលគ្មានបាននៅឲ្យឃើញមុខគ្នាឡើយហាមិនាយងក់ក្បាលជំនួសមិនបានហើបមាត់និយាយទេ។
«លោកមិននិយាយអីបន្តិចទេចុះ?ខ្ញុំខំនិយាយចង់បែកពពុះមាត់ហើយលោកនៅធ្វើធម្មតាចឹងទៀតឬ? » ហ្វាន់ឌីម៉ានាងក្រៅឆេវទៀតនាងចេះតែនៅមិនសុខសោះក្នុងចិត្តចេះតែរសាប់រសល់មិនឈប់ជាពិសេសនៅពេលឃើញហាមិធ្វើដូចមិនសូវជាមួយនាង។
«ខ្ញុំដឹងហើយ»នាយចេះតែធ្វើតាមហ្វាន់ឌីម៉ាប្រាប់ទាំងអស់ដោយសារតែគេមិនចង់ជំនួសអ្វីនឹងនាងឲ្យមានរឿងឈ្លោះគ្នា។
« លោកគ្មានអីនិយាយពិតមែនឬ? »
« ខ្ញុំប្រាប់រួចហើយថាចាំពេលញាំរួចខ្ញុំនឹងប្រាប់យល់? »
« តែខ្ញុំមិនចង់យល់»
« តាមចិត្ត»
« លោក....»
« បាទ? »
«ហ៉ើយ...!ថ្ងៃនេះលោកឯងវាចេះតែយ៉ាងម៉េចក្នុងខ្លួនហ្នឹងខ្ញុំតាមមិនទាន់អារម្មណ៍នាយទេ»

« ខ្ញុំក៏ដូចគ្នា»
«ដូចគ្នា?មើលលោកនិយាយមកចុះមិនដឹងក្បាលមិនដឹងកន្ទុយពិតមែន»
«ប៉ុណ្ណឹង?»នាយចេះតែធ្វើមុខងឿយឆ្ងល់ទុកឲ្យនាងខឹងជាមួយគេតែឯងទៅព្រោះគេនិយាយអីតែការពិតមិនបានបញ្ឆិតបញ្ឆៀងមកពីណា?ដូច្នេះគេមិនបានខុសចង់នាងខឹងស្អប់បែបណាក៏យ៉ាងហ្នឹងទៅ។ហ្វាន់ឌីម៉ាដោយខ្ជិលនិយាយនាំតែហត់ទៀតក៏បានញាំបាយធម្មតាឯហាមិលួចញញឹមតិចៗអស់សំណើចជាមួយនាងខ្លាំងមែនទែន។
មួយសន្ទុះក្រោយនៅពេលញាំអាហាររួចហ្វាន់ឌីម៉ានាងចោលភ្នែកសម្លឹងមើលទៅហាមិមិនដាក់ភ្នែកចំណែកនាយលើកទឹកមកផឹកក៏ឈ្លក់ភ្លាមៗ។
«  នាងចង់ដឹងណាស់ឬ? » ហាមិគេប្រាកដចិត្តណាស់ថាប្រាប់នាងនូវរឿងអ្វីមួយ។
«ច៎ាស»នាយឆ្លើយទាំងមិនបានគិតច្រើនព្រោះនាងចង់ដឹងពិតណាស់។

«ផាច់ៗៗ....»ហាមិញញឹមបន្ទាប់មកនាយបានទះដៃបីដងគ្រានោះឃើញថាមានអ្នករត់តុម្នាក់បានយកផ្កាកុលាបមួយបាច់កាន់សំដៅមករកពួកគេទាំងពីរនាក់និយាយទៅការទះដៃរបស់គេមានប្រសិទ្ធិភាពមែន។ហ្វាន់ឌីម៉ានាងចេះតែធ្វើមុខមានចម្ងល់ពេញខួរក្បាលមិនយល់ថាហាមិកំពុងតែធ្វើអីនោះទេនាងមានតែចាំមើលសកម្មភាពរបស់ហាមិបន្តទៀតហើយអ្នកកាន់ផ្កាមកក៏បានមកដល់កន្លែងពួកគេអង្គុយ។
« លោកចង់ធ្វើអី?ចាំបាច់មានផ្កាមកឲ្យខ្ញុំទៀតឬ? »
     ក្រឹប...!
ឌីម៉ានាងទទួលយកបាច់ផ្កាព៏គេថែមទាំងសួរទៀតតែគេមិនបានឆ្លើយបែរជាលត់ជង្គង់ចុះនៅចំពោះមុខនាងដោយសារមុននេះពួកគេបានក្រោកចេញពីកៅអីអង្គុយហើយនោះ។
«មានន័យថាយ៉ាងម៉េច?លោកជួយពន្យល់ឲ្យខ្ញុំឆាប់យល់ផងបានទេ?ឥឡូវខ្ញុំវង្វេងអស់ហើយ» ហេតុអ្វីគេមិនឆ្លើយតបនឹងនាងគេនៅលត់ជង្គង់ដដែលតែបន្តិចក្រោយនាយបានលូកយករបស់ម៉្យាងចេញពីក្នុងហោប៉ៅខោខ្លួនដោយនិយាយថា÷
« រៀបការនិងខ្ញុំបានទេ វ៉ាង ហ្វាន់ឌីម៉ា? » នាយនិយាយដោយស្នាមញញឹមជាប់ថ្ពាល់សងខាងនិងបង្ហាញចិញ្ចៀននៅក្នុងប្រអប់មួយឲ្យនាងបានឃើញផងដែរគេគិតថាវាលឿនខ្លាំងណាស់ដែលមកសុំនាងរៀបការឆៅៗដោយមិនបានទាក់ទងមើលចិត្តរបស់គ្នាសោះហ្វាន់ឌីម៉ានាងអស់អីត្រូវហើបមាត់និយាយចេញមកម៉ងនាងភាំងភ្លឹកមួយកន្លែងហើយចំណែកមនុស្សម្នានៅទីនោះចេះតែបន្ទរមកជាមួយគ្នាដើម្បីឲ្យនាងយល់ព្រមទទួលពាក្យហាមិនិយាយស្នើរសុំទៅកាន់នាងប៉ុន្តែនៅមិនទាន់ទទួលបានចម្លើយចេញពីមាត់របស់នាងសោះនាងនៅតែឈរស្ងៀមទ្រឹងហាមិនាយដូចជាអស់សង្ឃឹមថានាងនិងយល់ព្រមណាស់ភាគរយដែលគិតថានាងព្រមវាសឹងតែគ្មានផងគេលែងសង្ឃឹមខ្ពស់ទៀតហើយចាប់ពីពេលនេះទៅនោះសំខាន់ឥឡូវគេនៅរងចាំចម្លើយចេញពីមាត់មនុស្សស្រីគេស្រលាញ់សិន។
« ខ្ញុំ....គឺខ្ញុំ.....» ហ្វាន់ឌីម៉ានាងនៅទាក់ទើរមិនទាន់ប្រកដពីចិត្តរបស់ខ្លួនឯងទាល់តែសោះនាងមើលទៅមនុស្សជុំវិញខ្លួនពួកគេគាំទ្រឲ្យនាងឆ្លើយព្រមទៅកាន់ហាមិណាស់តែសម្រាប់វាស្រពេចស្រពិលពិបាកសម្រេចមែនទែន។
«ខ្ញុំគិតថាវាឆាប់រហ័សសម្រាប់តែបើចម្លើយនាងចេញមកបែបណាក៏ខ្ញុំព្រមទទួលដូចគ្នា»
« ខ្ញុំយល់ព្រម...គឺព្រមហើយ...ហ៊ឹកៗៗៗ» ហ្វាន់ឌីម៉ានាងស្រដីឆ្លើយមកវិញម្ដងនេះច្បាស់ៗពេញត្រចៀកម៉ងឡើងហាមិមុននេះអោនមុខចុះត្រូវងើបមុខមកវិញទាំងស្នាមញញឹមសឹងមិនចង់ជឿនិងត្រចផកសងខាងដែលគេបានស្ដាប់លឺទេនាងនិយាយចេញមកវាជាការពិតឬ?ហាមិនាយក្រោកឈរអស់កម្ពស់វិញចាប់ទាញឌីម៉ាមកអោបយ៉ាងណែន។
     ផាច់ៗៗ...!
សម្លេងមនុស្សម្នានៅទីនោះបានទះដៃអបអរសាទរគូរសង្សាមួយនេះយ៉ាងសប្បាយចិត្តជំនួសហ្វាន់ឌីម៉ាទោះបីជាវាមិនសូវមានភាពរ៉ូមេនទិចក្ដីប៉ុន្ដែកាយវិការរបស់ហាមិធ្វើឲ្យគ្រប់គ្នាច្រណែនព្រោងព្រៀត។
« បងអរគុណអូនណាស់ឌីម៉ា» គេប្រលែងការអិបនោះហើយក៏បានពាក់ចិញ្ចៀនទៅលើដៃល្ងាងខាងឆ្វេងទៅឲ្យនាងហ្វាន់ឌីម៉ានាងមើលទៅចិញ្ចៀននោះទាំងទឹកភ្នែកស្រក់ចុះមកការពិតទៅនាងក៏ស្រលាញ់ហាមិដែរប៉ុន្ដែគួរដឹងហើយថាចិត្តនាងនេះវារឹងណាស់ដូចរីហ្វីដាអញ្ចឹងបេះដូងពោលថាចង់បានគេតែទង្វើនឹងមាត់វិញធហវើដូចស្អប់គេណាស់ចឹងហើយលើកនេះដែរឌីម៉ានាងព្រមទទួលស្គាល់ពីអារម្មណ៍ខ្លួនឯងហលយនាងមិនអាចលាក់បាំងវាបន្តទៀតទេហើយនាងក៏រង់ចាំពេលវេលាដ៏មានតម្លៃមួយនេះមកជាយូរដូចគ្នា។
« អូនក៏រំភើបដែរអូនស្រលាញ់បងហាមិ» នាងតូចនោះសារភាពមុខគេរួចហើយក៏អោបគេយ៉ាងណែនគេនេះស្ងាត់ៗនេះតែអាចឲ្យនាងរំភើបដល់ថ្នាក់ហូរទឹកភ្នែកមកបាន។
«បងរំភើបសប្បាយចិត្ហខ្លាំងជាងអូនទៅទៀតបងស្មានថាអូនមិនព្រមជាមួយបងទៅហើយតើបងមិបដែលបានឃើញអូនបង្ហាញអារម្មណ៍ចេញមកខាងក្រៅឲ្យបងបានចាប់បានសោះ»
«ហ៎ាសហ៎ា...»
« ម៉េចក៏សើច?បងនិយាយអីខុស? »
« អត់ខុសទេ»
«អូនឯងនេះ!មួយទៀតបងគិតថាវាលឿនតែយ៉ាងណាសង្ឃឹមថាអូនមិនខឹងទៅចុះ»
«អូនមិនបានខឹងជាមួយបងទេ!នេះឬជារឿងដែលបងចង់និយាយជាមួយអូន?»
«ពិតណាស់»អ្នកទាំងពីរចាប់ពីពេលនេះទៅបានទាក់ទងគ្នាដូចជាជុងគុកហើយរីហ្វីដាដែរហើយនិយាយទៅពួកគេពីរគូរនេះខាងស្រីចិត្តរឹងដូចគ្នាមិនព្រមនិយាយប្រាប់ខាងប្រុសឲ្យបានដឹងទាល់តែសោះដល់ពេលគេសារភាពមុនបាននិយាយថានាងក៏ស្រលាញ់គេជាយូរមកដូចគ្នាមិនយល់គឺមិនយល់សោះពួកគេឈរអោបគ្នានៅកណ្ដាលហាងដោយមិនបានខ្មាសអៀននឹងមនុស្សជុំវិញខ្លួនឡើយគឺអោបគ្នាយ៉ាងមានក្ដីសុខទោះអ្នកណាចង់ច្រណែនដល់មើលមកពួកគេមិនបានទៀតក៏អត់ទៅសំខាន់វិនាទីមួយនេះវាជាសេចក្ដីសុខមួយដ៏ល្អសម្រាប់ពួកគេ។


You are reading the story above: TeenFic.Net