ភាគ:១៣៧
មួយសប្តាហ៍ក្រោយមក...
អាការ:របស់រីហ្វីដានាងបានធូរស្បើយលែងមានអ្វីជាបញ្ហាទៀតនោះទេហើយនាងក៏បានចេញពីមន្ទីរពេទ្យវិញដូចគ្នាព្រោះតែនាងធុញថប់ក្នុងការដេកមួយកន្លែងស្ងៀមៗណាស់។ថ្ងៃនេះនាងនិងបងស្រីបានទៅប៉ុស្ដិ៍ប៉ូលីសដើម្បីទៅសួរសុខទុកមនុស្សម្នាក់។
« បងស្រីតើពួកយើងគួរចូលទៅទេ? » ហ្វីដានាងចាប់កាន់ដៃបងស្រីសួរគាត់ជាមុនបើសម្រាប់នាងគឺមិនចង់ជួបមនុស្សរបស់គេម្នាក់ហ្នឹងទាល់តែសោះហើយ។
«មិនអីទេណាបើជ្រុលជាមកហើយក៏ចូលទៅមើលគេបន្តិចទៅ » ហ្វាន់ឌីម៉ានាងញញឹមអង្អែលខ្នងដៃប្អូនស្រីកុំឲ្យនាងមានអារម្មណ៍ថារាងឆ្គងៗអីព្រោះមាននាងជាបងស្រីនៅជាមួយហើយ។
« ច៎ាសបង»
« ចឹងដើរពីក្រោយបងមក » នាមជាបងស្រីនោះឃើញកាយវិការប្អូនរាងចង់ផ្អើលៗចឹងក៏អស់សំណើចដែរឥឡូវនេះតាំងពីចេញពីពេទ្យមកធ្វើកាយវិការប្លែកៗរហូតម៉ងរីហ្វីដានាងងក់ក្បាលដើរតាមក្រោយបងស្រី។
« អត់ទោសអ្នកនាងមករកអ្នកណាដែរ? » ភ្លាមៗនោះមានប៉ូលីសអ្នកយាមនៅទីនេះបានចេញមុខមកសួរពួកនាងទាំងពីរ។
« ខ្ញុំមកសួរសុខទុក្ខដូលេកា សាំងគីល» ហ្វាន់ឌីម៉ានាងបញ្ជាក់ឈ្មោះច្បាស់ៗដូច្នេះហើយក៏បានឲ្យពួកនាងទាំងពីរទៅអង្គុយកន្លែងបន្ទប់ជួបគ្នា។
«បងស្រីតើពួកយើងនឹងអាចស្លាប់ក្រោមស្នាដៃគេម្នាក់ហ្នឹងឬអត់?បើតាមខ្ញុំឃើញគេនៅក្រៅគេសាហាវណាស់និយាយប៉ះពាល់អីបន្តិចគឺទះកំភ្លៀងខ្ញុំយកម៉ងឡើងខ្ញុំលែងចង់នៅក្បែរឬចង់ឃើញមុខរបស់គេហើយ » រីហ្វីដានាងរៀបរាប់បែកអូរហូរស្ទឹងដាក់ហ្វាន់ឌីម៉ាទាំងនិយាយមិនដកមាត់សោះការពិតមកពីចឹងសោះបានរីហ្វីដានាងរាងមិនសូវទុកចិត្តពេលមកកន្លែងមួយនេះនាងសុំខ្លាចគេហើយតាំងពីជួបគ្នាលើកដំបូងមកនោះ។
«ប្អូនបងមិនមែនចេះតែខ្លាចគេផ្ដេសផ្ដាសទេណាម៉េចឥឡូវចេះតែខ្លាចគេរហូតចឹង? »
«ហ៉ើយ!ទោះខ្ញុំនិយាយម៉េចក៏បងនៅតែគិតមកលើខ្ញុំបែបហ្នឹងដែរ »
« អាវ!បើវាអញ្ចឹងមែន? »
« បងម៉ា» នាងតូចធ្វើមុខឡើងក្រញ៉ូវដាក់ហ្វាន់ឌីម៉ាដោយសារតែនាងចូលចិត្តញ៉េះញ៉ោះណាស់។
« អ្នកទោសបានមកដល់ហើយ » រកថានិយាយគ្នាបន្តទៅហើយចៃដន្យអីប៉ូលីសម្នាក់បាននាំដូលេកាមកល្មមថែមទាំងដៃរបស់គេជាប់ខ្នោះជាមួយគ្នាដែរ។
«ពួកនាងមកសើចចម្អកខ្ញុំឬ?ពេលឃើញខ្ញុំក្លាយទៅជាបែបនេះ? » ដូលេកាដាក់គូថអង្គុយកៅអីទល់មុខហ្វាន់ឌីម៉ានឹងរីហ្វីដាបោះសម្ដីមកដូចចង់ស៊ីមួយកណ្ដាប់ដៃរបស់ហ្វាន់ឌីម៉ាមែនទែន។
«លោកចង់គិតអីគិតទៅតែខ្ញុំមកនេះមកមើលលោកឯងតែប៉ុណ្ណឹងមិនបានមកសើចចម្អកឬម៉ាកងាយឡើយ» រីហ្វីដាដល់ពេលនៅមុខគេអ៊ីចឹងមុខវិញឡើងម៉ូវហើយកាចថែមទៀតមុននេះធ្វើខ្លួនដូចជាខ្លាចគេសោះហ្នឹងហ៎ា។
«មករកខ្ញុំធ្វើអ្វី?»ដូលេកានាយធ្វើរឹកព្រងើយកន្ដើយមិនខ្វាយខ្វល់ជាមួយពីរនាក់ស្រីៗនោះទេមានតែសួរក្បកទៅវិញទៀត។
«យី!ឯងនិយាយមិនចេះស្ដាប់គ្នាទេយ៉ាងម៉េច?យើងមកសួរសុខទុក្ខឯងសោះក៏មិនបានមែន?យើងយល់ថាឯងបានភ្ញាក់លឹកខ្លួនលែងធ្វើខ្លួនអាក្រក់ទៀតតែនេះមើលចុះរឹកខ្លាំងជាងមុនឆ្ងាយណាស់»រីហ្វីដានាងមិនចេះទប់កំហឹងផងក៏ដាក់ទៅផាំងៗគ្មានខ្វល់ថានេះជាគុកដាក់អ្នកទោសអីឡើយសំខាន់ឥឡូវនាងខឹងដូលេកាជាមួយកាយវិការដែលគេបញ្ចេញមកនេះណាស់នាងសែនជ្រុកជ្រេញនឹងសាហាវម៉ងហ្វាន់ឌីម៉ានាងចាំតែអង្គុយស្ដាប់ប្អូនស្រីនិយាយដាក់ដូលេកាប៉ុណ្ណោះ។
«បានៗអ្នកទាំងពីរឈប់ឈ្លោះប្រកែកគ្នាទៅខ្ញុំមកនេះគ្រាន់តែមកមើលលោកតែបន្តុចទេគ្មានបំណងអាក្រក់ទេសូមលោកយល់ផងទៅចុះ » ហ្វាន់ឌីម៉ាឃើញថារឿងចេះតែមានមិនដាច់បាននាងចូលមកនិយាយជំនួស។
« បើអស់អីត្រូវនិយាយហើយខ្ញុំទៅវិញ » ដូលេកានាយនិយាយពាក្យចុងក្រោយនេះរួចក៏ក្រោកដើរចេញទៅបាត់ហើយក៏គ្មានអ្នកណាហាមឃាត់គេទេ។
ព្រលានយន្តហោះ....!
ក្រុមគ្រួសារមួយបានដឹកដៃកូនម្នាក់មួយៗដើរចេញពីកន្លែងចុះចតមកខាងក្រៅដោយទឹកមុខម្នាក់ៗស្រស់ស្រាយខ្លាំងលើសពីអ្វីទាំងអស់ជាពិសេសកូនៗរបស់ពួកគេ។
តុក...!តុក....!
ចិត្តកំពុងតែសញ្ជឹងគិតនោះបានរសាយអស់រលីងដោយសារតែមានអ្នកមកគោះទ្វាបន្ទប់ធ្វើការរបស់គេ។
« អញ្ជើញចូលមក » នាយឆ្លើយពីខាងក្នុងទៅភ្លាមអ្នកខាងក្រៅក៏បើកទ្វាចូលមកភ្លេត។
«អ្នកមីងបានផ្ញើអាហារមកឲ្យលោកហើយកុំភ្លេចញាំផងគាត់បារម្ភ» រីហ្វីដានាងយកម្ហូបមកដាក់លើតុនៅមិនឆ្ងាយពីកន្លែងជុងគុកអង្គុយប៉ុន្មានទេ។
«ខ្ញុំស្មានតែនាងមានចិត្តយកមកឲ្យខ្ញុំខ្លួនឯងតើនៀកខំតែសប្បាយចិត្តគិតថានាងព្រួយបារម្ភចំពោះខ្ញុំ » ជុងគុកនិយាយបែបលេបខាយដាក់មករីហ្វីដាគិតថានិយាយចឹងហើយនាងសប្បាយអរជាមួយនោះគឺគ្មានឡើយគេបានមកវិញត្រឹមកែវភ្នែកពិឃាតចាក់ទម្លុះបេះដូងគេប៉ុណ្ណោះនាងមិនងាយបើកចិត្តព្រមទទួលយកគេទាល់តែសោះគេមិនយល់ឡើយ។
____
ភាគ:១៣៨
«ខ្ញុំមិនបានទន់ចិត្តអីនឹងពាក្យសម្ដីលោកនិយាយចេញមកឡើយ»រីហ្វីដានាងចង់សើចតិចអីតិចបើទឹកមុខឡើងធ្លាក់ចុះលែងមានសង្ឃឹម។
« ហ៊ឹម» នាយដកដង្ហើមធំមួយឃូសលែងនិយាយបន្តបើនាងចង់ចេញទៅពេលណាក៏បានគេឈប់និយាយចេញទៅហើយ។
(អ៎េ..!តិចគេខឹងជាមួយខ្ញុំទៅ?តែថានេះខ្ញុំនិយាយតាមអ្វីដែលខ្ញុំគិតទៅតើ?គេទទួលយកមិនបាន?ហ៊ឹម!តែថាមិនអាចៗទេគេមិនមែនជាមនុស្សដូច្នេះទេ)រីហ្វីដានាងចុចទូរស័ព្ទតែក្នុងចិត្តកំពុងតែគិតថាជុងគុកតូចចិត្តជាមួយនាងឬក៏អត់?ប៉ុន្តែពីមុនទោះនាងនិយាយដាក់គេធ្ងន់ៗនាងនេះទៀតក៏គេមិនបានធ្វើរឹកហីៗដាក់មកនាងដូចឥឡូវនេះដែរ។
« លោក....លោកហ៎ា»
« ហៅរកអី? »
«គឺថាម្នាក់ស្រីដែលខ្ញុំជួបលើកមុននាងបាត់ទៅណា?ម៉េចមិនឃើញចឹង? » ដើម្បីរកពាក្យមកនិយាយបាននាងមានតែរំលឹកដល់នារីតាំងពីមុនជុងគុកក៏លួចញញឹមចុងមាត់បន្តិច។
«នាងសួរធ្វើអ្វី? ប្រច័ណ្ឌខ្ញុំឬកាលពីមុននោះ? »
«អត់នោះទេខ្ញុំសួរលេងទៅបើលោកមិនចង់ឆ្លើយសំណួរខ្ញុំក៏អត់ទៅ»
« អរ...!»
រីហ្វីដានាងនិយាយទាំងពេបមាត់ពេបកមួយសន្ទុះក្រោយក៏ចេញទឹកភ្នែកមកពិតៗនាងមិនចង់បានកាយវិការដូចគេធ្វើមិញៗនេះទេហេតុអ្វីទៅៗៗ?ត្រឹមមួយពព្រិចភ្នែកសោះចង់ឈប់ស្រលាញ់នាង?មនុស្សស្អីក៏ម៉េះៗទេលោកអើយនាងមិនដែលជួបឡើយទើបជួបបានគេមួយហ្នឹង។
«អាវ!មានអ្នកណាឲ្យយំទៅលោកព្រះមិញនេះធ្វើសាកចិត្តលេងតើ?ម៉េចមកយំស្រែកដូចកូនក្មេងទៅកើត? » ជុងគុកស្រឡាំងកាំងបន្តិចពេលឃើញនាងទៅជាចឹងចេះមកយំនៅមុខគេទៅកើតពេលគេសួរឲ្យនាងឆ្លើយមកវិញមិនព្រមឆ្លើយទេដល់ពេលគេថាឈប់ស្រលាញ់វក៏មកយំតួញសោកទៅរួច។
« បាត់យំទៅៗបងថាលេងទេ» ជុងគុកនាយមកអង្អែលខ្នងរីហ្វីដានិយាយលួងលោមគេដើរមុនទាន់ចិត្តមនុស្សស្រីឡើយម្ដងថាចេះម្ដងថាចោះខុសរហូត។
« ហ៊ឹកៗៗៗ»
«បានហើយៗ!អូនជាអ្នកមិនចង់បានក្ដីស្រលាញ់ពីបងដោយខ្លួនឯងអញ្ចឹងមិនបាច់មកបន្ទោសបងទេបងខំនិយាយថាស្រលាញ់ៗអូនរហូតបងតែងតែបញ្ចេញកាយវិការមកគ្រប់បែបគ្រប់យ៉ាងតែអូនវិញមិនតបឆ្លើយឆ្លងមកវិញសូម្បីតែមួយម៉ាត់បងក៏ចេះតូចចិត្តដូចគ្នា» ជុងគុកនាយនិយាយបណ្ដើរឈរអោបអង្អែលខ្នងនាងបណ្ដើរនេះគេបង្ហាញវាចេញមកហើយនាងនៅមិនទាន់ដឹងពីជម្រៅចិត្តគេអស់ផងគេចាំតែខុសរហូតពិតមែនឬ?រីហ្វីដានាងឈប់យំឈរចាំស្ដាប់ការរៀបរាប់ជុងគុកវិញនាងក៏អាណិតគេតែចិត្តនាងនេះវារឹងទទឹងពេកទើបវាលំបាកសម្រាប់នាង។
« គឺអត់ហ៊ាន» ហ្វីដានាងឆ្លើយទាំងមុខក្រហមដូចផ្លែប៉េងប៉ោះជុងគុកលឺភ្លេតអស់សំណើចភ្លាមៗ។
«ហ៎ាសហ៎ា....!បើចឹងបងក៏មិនហ៊ានស្រលាញ់អូនដូចគ្នាហើយ»ជុងគុកសកទៅវិញយ៉ាងឆ្ងាញ់មាត់ចាំតែឲ្យនាងឈ្នះតែម្នាក់ឯងនោះ។
« ឆឺស»
« កុំបាច់មកឆឺសឆួយអីជាមួយបងឲ្យសោះ»
« ថីទើស? »
« អត់បានទើស»
« ចុះមុននេះ?គេមិនហៅថាទើសទេឬ? »
« ពិតហើយ»
« ចឹងលោកឆ្កួត?»
«បើបងឆ្កួតអូនក៏ឆ្កួតដូចបងព្រោះអូនអាចនិយាយជាមួយមនុស្សឆ្កួតដូចបងបាន»
« នេះលោកចង់ជេរខ្ញុំ? »
«ហា៎កបងនិយាយទៅមានន័យថាបងចង់ជេរអូនពីកាល?អូនគិតម្នាក់ឯងសោះ» ជុងគុកចេះតែបន្តទៅបន្តមកដាក់រីហ្វីដាវិញគេសប្បាយចិត្តណាស់ទៅហើយពេលបានមកប្រកែកគ្នាជាមួយនាងបែបហ្នឹង។
«ហ្អា៎យយ....!»ដោយឈ្លោះមិនឈ្នះគេនោះនាងតូចក៏ស្រែកពេញបន្ទប់អូហ្វីសរបស់ជុងគុកនាងចង់យំចេញមកម្ដងទៀតព្រោះតែសម្ដីញ៉ោះអត់បានការរបស់ជុងគុកតែកុំមើលអ្នកនិយាយនោះសើចសប្បាយចិត្តសម្បើមណាស់ពេលឃើញនាងទៅជាអញ្ចឹង។
You are reading the story above: TeenFic.Net