ភាគបញ្ចប់

Background color
Font
Font size
Line height

យប់...!
     ក្នុងពេលវេលានេះដែរជុងគុកនិងរីហ្វីដាពួកគេបាន ត្រឡប់មកដល់ផ្ទះវិញហើយដោយនាងបានមកផ្ទះ របស់ជុងគុកព្រោះទើបដឹងថាឡាគីវ៉ានិងថេយ៉ុងបាន មកទីនេះ។
« បងស្រី» ពេលរីហ្វីដាដើរចូលមកដល់ក្នុងផ្ទះ បានឃើញឡាគីវ៉ាចេញពីផ្ទះបាយហៅនាង។ «ឡាគីនេះអូនមកតាំងពីពេលណា?ហេតុអ្វីមិន ប្រាប់បងតាំងពីមកអញ្ចឹង?»ហ្វីដានាងកាន់ដៃឡា គឺរ៉ាមករកកន្លែងអង្គុយស្រួលបួលដើម្បីនិយាយ សំណេះសំណាលគ្នាដោយសារតែពួកនាងមិនសូវ បានមានពេលជជែកគ្នាលេងឡើយបើម្នាក់ៗរស់នៅ ប្រទេសផ្សេងៗគ្នាអ៊ីចឹងនោះ។
«អូនចង់ស៊ុបប្រាយបងនឹងហើយទើបមិនបានប្រាប់ បងនោះ»ឡាគីវ៉ានាងនិយាយទាំងញញឹមបិតមាត់មិន ជិតទេឯហ្វីដាក៏ដូចគ្នាដែរ។
«ចឹងក៏ចឹង!អូនយកឡារីដានិងយ៉ុនជូនមកដែរទេ? តាំងពីនៅប្រទេសអ៊ីតាលីអូនមិនព្រមយកក្មួយៗបង ទៅដែរសោះបងខំតែសប្បាយចិត្តពេលដឹងថាអូនបាន ទៅទីនោះ»រីហ្វីដានាងរំលឹកដល់ពេលនាងបានទៅ អ៊ីតាលីផ្ទះរបស់ខ្លួនជួបជុំជាមួយគ្រួសារតែមិនបាន ឃើញថាឡាគីវ៉ាយកកូនៗនាងទៅជាមួយទេសុខចិត្ត នថាឡាប៉ាម៉ាក់នឹនមើលជំងឺសរមួយទេស ទុកនៅផ្ទះឲ្យប៉ាម៉ាក់នាងមើលជំនួសវិញ។
«ខ្ញុំមិនចង់ឲ្យពួកគេពិបាកទេដោយសារតែពេលហ្នឹង កូនៗមិនសូវស្រួលខ្លួនបានខ្ញុំមិនយកទៅជាមួយតែ ឥឡូវបានយកមកហើយ»រីហ្វីដានិងឡាគីរ៉ាក៏ញញឹម ស្នេញដាក់គ្នាគ្មានទាល់បានមើលទៅមុខរបស់ជុងគុក ឡើយគេចូលមកដំណាលគ្នាដែរសោះតែឡាគីវ៉ាធ្វើ ដូចមិនបានឃើញគេអញ្ចឹង។ « ចុះពេលនេះក្មួយៗទៅណាអស់ហើយ? »
«ប្រហែលជានៅលេងខាងក្រៅហើយបងមិញនេះ ខ្ញុំរវល់នៅផ្ទះបាយជាមួយអ្នកមីងទើបមិនបាន មើលទៅ»
៊« ធ្វើម្ហូបមែនទេ? ?»
« ចាសបង»
«ចឹងបងសុំទៅជួយធ្វើដែរចាំពេលធ្វើហើយចាំលេង ជាមួយក្មួយៗក៏បានវាក៏មិនអី» រីហ្វីដានាងគិតចុះ គិតឡើងបានសម្រេចមិនទៅមើលក្មួយៗប្រុសស្រី ខាងក្រៅវិញនាងបានស្ម័គ្រចិត្តជួយធ្វើម្ហូបអាហារញាំ ជុំគ្នាវិញល្អជាង។
«អាវ!នេះខ្ញុំភ្លេចមើលលោកជុងគុក!សុំទោសផង ណា» ឡាគីវ៉ានាងងាកមកបានទើបចាប់អារម្មណ៍ ជាមួយនឹងជុងគុកនាងនិយាយទាំងមុខកំសត់ ព្រោះថាវាពិតមែននាងមិនបានធ្វើលេង។
« ខ្ញុំមិនប្រកាន់» ជុងគុកឆ្លើយមកសើរៗដូចគ្មាន ព្រលឹងក្នុងខ្លួនណាស់។
«ច៎ាសលោក!អញ្ចឹងលោកនៅអង្គុយចាំទីនេះសិន ក៏បានខ្ញុំនិងបងស្រីចូលផ្ទះបាយហើយណា»ឡាគីរ៉ា នាងស្រដីលាជុងគុកទៅធ្វើអ្វីមួយកន្លែងជាមួយនឹង រីហ្វីដាហើយនាងបានទាញហ្វីដាទៅបាត់ទាំងហ្វីដា មិនទាន់បានក្រោកឈរស្រួលត្រង់ខ្លួនទៀត។ជុង គុកនាយក្រវីក្បាលហួសចិត្តអស់អ្វីថ្លែងនៅពេល បានឃើញចរិតក្មេងឡាគីរ៉ានៅដដែលមិនប្រួលប្រែ ទៅណាសោះហើយគេនៅមិនអស់ចិត្តជាមួយឡាគី រ៉ាសោះអាមនុស្សពិនមនុស្សមើលមិនឃើញលោក ព្រះជាម្ចាស់អើយទើបតែឃើញម្នាក់មួយនេះទេចេញ មកខុសគេរហូតបើមិនខុសមិនមែន ឡាគីវ៉ា ហៀ ណាឡើយ។
បើក្រឡេកមកមើលភូមិគ្រឹះធំស្ទឹងស្ពៃមួយទៀត នេះវិឃើញថាមានមនុស្សប្រុសស្រីមួយគូរកំពុងតែ អង្គុយលើសាឡុងកន្លែងទទួលភ្ញៀវនោះខាងប្រុស អង្គុយអង្អែលតែពោះខាងស្រីប៉ុណ្ណោះអង្អែលទាំង ស្នាមញញឹមពេញចិត្តយ៉ាងខ្លាំងហើយក៏គ្មានអ្នកណា ក្រៅពីគូឡេស្ទីននឹងនាងល្អិតជីជីនេះដូចគ្នា។
«បងសប្បាយចិត្តណាស់អូនមានដឹងដែរអត់?បង រងចាំថ្ងៃដ៏ល្អមួយនេះអស់ពេលមកជាយូរទៅហើយ បងថែមទាំងមិនបានគិតសោះថាពួកយើងទាំងពីរ អាចឈានជើងដើរមកដល់ចំណុចមួយនេះ»គូ ឡេស្ទីនអោបជីជីដែលនាងអង្គុយលើភ្លៅរបស់គេ នោះគេរីករាយហើយវាក៏ចំណែកមួយនៃសេចក្តីសុខ សុភមង្គលសម្រាប់មនុស្សដូចជាគេគេស្រលាញ់អស់ ពេលជាយូរវាមិនអត់ប្រយោជន៍ឡើយប៉ុន្តែគេត្រូវ ចំណាយពេលយូរក្រែលដែរសម្រាប់សារភាពប្រាប់ទៅ នាងទោះជាពេលវេលាដែលគេសារភាពនោះមើលទៅដូចមិនសូវសមក៏ដោយតែចិត្តបេះដូងគេទាំងប៉ុន្មាន បានប្រគល់ទៅឲ្យកញ្ញាជីជីតែម្នាក់គត់មានតែនាង ម្នាក់អាចគ្រប់គ្រងបេះដូងគេបាន។
៊៊៊« អូនក៏សំណាងណាស់បានបងមកស្រលាញ់អូនហ៊ឺ កៗៗៗទោះជាអូននៅមិនទាន់មានចរិតចាស់ទុំនៅតែ ក្មេងខ្ចីក៏ដោយតែបងនៅក្បែរចាំលើកទឹកចិត្តអូនរហូត មិនថាអូនស្ថិតនៅស្ថានភាពបែបណាហ៊ឹកៗៗៗអូន រំភើបពេលបានបងអោបអូនកក់ក្តៅពេលបានបងមក និយាយលួងលោមអូនរីករាយពេលបងយល់ពីចិត្ត អូនហើយអូនក៏សប្បាយចិត្តលាយឡំទឹកភ្នែកជាមួយ ការស្រលាញ់របស់បងដែរហ៊ឹកៗៗៗ»ជីជីរៀបរាប់មិនឲ្យខ្វះចន្លោះអីមួយពាក្យទេព្រោះតែនាង ចង់បង្ហាញវាចេញមកខាងក្រៅឲ្យគូឡេស្ទីនបានដឹង ពីនាងទោះបីជានាងនៅមានចរិតឡិកឡក់មិនទាន់ ស្គាល់អ្វីច្បាស់លាស់ក៏ដោយ។ «ឈប់យំទៅប្រយ័ត្នប៉ះពាល់ដល់កូនក្នុងពោះ ណាគ្រូពេទ្យបានប្រាប់ថាម៉េចខ្លះ?អូនមិនចាំទេ ឬ?»ពេលនេះគូឡេស្ទីនហើយជីជីពួកគេមានកូនតូច មួយនៅក្នុងពោះហើយតែកុំមើលចរិតអ្នកជិតក្លាយជា អ្នកម៉ាក់គេនោះវិញពិបាកទទួលយកបន្តិចមែនប៉ុន្តែ យ៉ាងណាក៏នាងត្រូវធ្វើខ្លួនឲ្យបានល្អពេលកូននាងកើតមកដូចគ្នា។

« ច៎ាសអូនដឹងតើបងកុំបារម្ភពេក»
« បងការពារអូនទុកជាមុនទៅ»
«ហាសហា..»អ្នកទាំងពីរនាក់នេះក៏សើចសប្បាយ ជាមួយគ្នាយ៉ាងមានក្តីសុខទោះបីជាពួកគេមិនទាន់ បានរៀបការជាមួយគ្នាក្តីប៉ុន្តែចិត្តស្រលាញ់អ្នកទាំងពីរ ឥឡូវនេះបានក្លាយទៅជាប្តីប្រពន្ធគ្នាទៅហើយ។
     បើទៅមើលបុរសកំសត់ស្នេហ៍ពីរនាក់នេះវិញមក អង្គុយផឹកស្រាក្នុងក្លឹបតាមមើលដូចកំសត់ក្រៃលែង រកថាមិនត្រូវបើម្នាក់ៗគិតតែពីអកស្រាមិនឈប់អីមួយ កែវសោះ។
«ឯងគិតថាពួកយើងទាំងពីរគួររកអ្នកណាមកស្អំ បេះដូងហើយកុំឲ្យនៅតែដើរអាវាសែដូចជាឥឡូវ ទៀត» ម៉ាគូស៊ីកាលើកស្រាមកផឹកដាច់មួយកែវហើយ នាយបាននិយាយទៅប្រាប់ណាកាស៊ីម៉ាដែលអង្គុយ នៅជិតនោះ។
«មានអ្នកណាមកស្រលាញ់យើងទៅ?បើយើងយក នាងៗមកដើម្បីកំដរអារម្មណ៍មួយពេលៗហ្នឹង? » ណា កាស៊ីម៉ានាយសើចចុងមាត់អស់សំណើចនិងរឿងមាន ស្នេហានេះណាស់ឥឡូវនេះមកលឺម៉ាគូស៊ីការំលឹករឿង នឹងទៀត។
«យ៉ាងណាវាក៏ដល់ពេលពួកយើងមានគូរស្រករ ជាមួយគ្នាហើយ»
« តែយើងនៅមិនទាន់ចង់យក»
«ហើយ!ឯងនេះយើងនិយាយប្រាប់បែបណាទៀតក៏ ឯងនៅមិនស្តាប់ដែរ»
«ហ៊ឺស!បើឯងចង់បានក៏យកមុនយើងទៅយើង មិនបានហាមឃាត់»
« យើងមានបានថាឯងហាមឃាត់យើងឯណា? »
« ទៅឈប់និយាយរឿងមួយនេះទៀត»
«ក៏បាន!តែឥឡូវយើងសុំខលហៅមិត្តរបស់យលង ម្នាក់ឲ្យវាមកផឹកកំដរដែរ» ម៉ាគូស៊ីកានាយទាញ ទូរស័ព្ទខលទៅហើយបាននិយាយប្រាប់ណាកាស៊ីម៉ា ដល់ពេលចឹងរកនិយាយអីមិនបានដែរទោះហាមក៏ មិនបាន។
    ចំពោះលោកអារ៉ូគីនេះវិញគាត់បានចាកចេញពី ភូមិគ្រឹះខ្លួនទុកវារបស់ជុងគុកនិងរីហ្វីដាទាំងអស់ ព្រោះគាត់បានដឹងហើយថាពួកគេទាំងពីរទាក់ទងគ្នា ចាត់ទុកថាផ្ទះមួយនេះជាចំណងដៃមុនពេលគេ រៀបការជាមួយគ្នាទៅចុះ។
« លោកប្រុសចង់ទៅរស់នៅទីនោះរហូតមែនទេទាន?»កូនចៅម្នាក់ដែលបានបើកឡានជូនលោកអារ៉ូគី ទៅរកន្លែងរស់នៅថ្មីផ្សេងពីបានទីនេះគេចង់សួរនាំពី ចៅហ្វាយនាយ។

«មែនហើយ!ដោយសារតែនៅទីនេះវាជាតំបន់ធម្មជាតិ ខ្ញុំចូលចិត្តការរស់នៅបែបនោះឥឡូវខ្ញុំក៏ចាស់ណាស់ ដែរអញ្ចឹងចង់នៅម្នាក់ឯងស្ងប់ស្ងាត់វាប្រសើរជាង»លោកអារ៉ូគីគាត់បានមើលទៅទេសភាពនៅខាងក្រៅ កញ្ចក់ឡានដែលកំពុងបើកបរនោះគាត់បានសម្រេច ចិត្តរួចអស់ហើយថានិងទៅរស់នៅបែបតំបន់ព្រៃភ្នំ ណាមួយគាត់មានផ្ទះមួយជិតតំបន់ភ្នំនោះគាត់តែងតែ ចង់ទៅនៅទីនោះរហូតឥឡូវបានដូចបំណងរបស់ខ្លួន បានជាពេលនេះគាត់ចេញទៅដំណើរទៅទាំងយប់ អញ្ចឹងនោះ។
៊៊៊

«បាទទាន!ខ្ញុំសង្ឃឹមថាលោកប្រុសរស់នៅទីនោះមាន សេចក្តីខ្ញុំជាកូនចៅនេះសប្បាយចិត្តណាស់» នាយ ជាកូនបាននិយាយទៅលោកអារ៉ូគីទាំងចិត្តមិនចង់ ចាកចេញពីចៅហ្វាយនាយឡើយព្រោះគាត់មិនបាន ឲ្យគេទៅនៅជាមួយទេ។

«យើងសប្បាយរីករាយរហូតហើយតើឯងមិនឃើញទេ ឬ? »

«គឺឃើញតើទានប៉ុន្តែលោកប្រុសត្រូវនៅកន្លែងថ្មីបាន កុំភ័យអីយើងចេះមើលថែខ្លួនឯងបានហើយ» « បាទទាន» នាយជាកូនចៅបានងក់ក្បាលមើល ចៅហ្វាយនាយតាមកញ្ចក់ក្នុងឡានពីខាងមុខញ ទាំងមិនសូវសមបើវាជាជម្រើសរបស់ចៅហ្វាយទៅហើយ។
«គឺឃើញតើទានប៉ុន្តែលោកប្រុសត្រូវនៅកន្លែងថ្មីបាន ខ្ញុំចេះតែព្រួយបារម្ភពីចម្ងាយ»

« កុំភ័យអីយើងចេះមើលថែខ្លួនឯងបានហើយ»

« បាទទាន» នាយជាកូនចៅបានងក់ក្បាលមើល ចៅហ្វាយនាយតាមកញ្ចក់ក្នុងឡានពីខាងមុខញញឹម ទាំងមិនសូវសមបើវាជាជម្រើសរបស់ចៅហ្វាយទៅ ហើយចង់គេហាមឃាត់បែបណាក៏មិនបានគេមានតែ បណ្តោយតាមហ្នឹង។
    មកមើលនៅឯក្លឹបនេះវិញឥឡូវមិត្តភក្តិរបស់ម៉ាគូ ស៊ីកាគេបានមកដល់ហើយអង្គុយផឹកជជែកគ្នាលេង។ «ពេលណាបានឯងឈប់ប្រព្រឹត្តខុសទៅមុខទៀតទៅ ការ៉ាគិ?» គួរបានដឹងហើយថាការ៉ាគិ ស៊ីម៉ាតុដែលជា មេក្រុមស្នូកូគ៌នោះគេក៏ជាមិត្តភក្តិជិតដិតរបស់ម៉ាគូស៊ី កានេះហើយឥឡូវពួកគេបានមកជួបជុំគ្នាផឹកស្រាទៅ ហើយ។
«យើងគិតថាឈប់ហើយតាមមើលទៅបើនៅធ្វើបែប ហ្នឹងទៀតវានាំក្តីវិនាសដល់យើងវិញជាងអ្នកណា ទាំងអស់ហើយបន្ទាប់មកយើងនិងបើកភោជនីយដ្ឋាន មួយត្រឹមត្រូវឲ្យដូចគេដូចឯងវិញមិនខាន»ការ៉ាគិ នាយលើកស្រាមកផឹកអកដាច់មួយផឹងបានគេឆ្លើយ ណាមួយវិញទៀតគេឃើញថាមិត្តភក្តិគេមួយនេះបាន កែប្រែខ្លួនឯងជាមនុស្សល្អត្រឹមត្រូវវិញអស់ហើយ នៅឡើយតែគេប៉ុណ្ណោះដែលមិនបានកែខ្លួនជាមនុស្ស ល្អ។
«យើងបានលឺឯងនិយាយដូច្នេះហើយយើង សប្បាយចិត្តណាស់ព្រោះយើងមិនចង់ឲ្យឯងនៅប្រពូ រិត្តខុសតទៅមុខម៉្យាងទៀតមនុស្សយើងបើបានកែខ្លួនទាន់ពេលវាជាការល្អបំផុតដូចជាឯងដែរ»
«ផាច់!ល្អណាស់» ណាកាស៊ីម៉ាគេស្តាប់មិត្តភក្តិគេ នេះបានពិភាក្សាគ្នារឿងការងារល្អសុចរិតក៏បានទះស្មា ការ៉ាគិមួយដៃដោយពោលពីរពាក្យចុងក្រោយដោយ ស្នាមញញឹមសរសើរពីចិត្តស្មោះរបស់កាវ៉ាគិ។

«ហ៊ឺស!មនុស្សយើងកើតមកតែងតែមានល្អនិង អាក្រក់ហើយក៏មានអ្នកធ្វើការងារល្អនិងមានការ ងារអាក្រក់វាជារឿងធម្មតាទៅហើយយើងគួរតែ ទទួលយកវា»

«ដល់ពេលអ៊ីចឹងឯងដូចជាមានទ្រឹស្តីល្អដល់ហើយ យើងសុំខ្លាចឯងណាស់»ម៉ាគូស៊ីកានាយស្ងើចសរសើរ ពីមិត្តខ្លួនចេញពីចិត្តដ៏ស្មោះសរក្នុងនាមគេជាមិត្តម្នាក់ នេះ។ ចាប់ពីពេលនេះទៅកាវ៉ាគិស៊ីម៉ាតុបានកែប្រែ ខ្លួនឯងវិញដោយគ្មានអ្នកណាបានប្រៀនប្រដៅហើយ ទៅមានរឿងជាមួយនិងគេឡើយណាកាស៊ីម៉ានិងកា វ៉ាគីអ្នកទាំងពីរបានចាប់ផ្តើមធ្វើជាមិត្តភក្តិជាមួយគ្នា ដូចជាម៉ាគូស៊ីកាដែរហើយដល់ពេលអញ្ចឹងនិយាយពី ថាត្រូវដៃត្រូវជើងគ្នាសាហាវណាស់។

អាហារពេលល្ងាចត្រូវបានញាំរួចរាល់អស់ហើយ អ្នកគ្រប់គ្នាបានាំគ្នាមកអង្គុយជជែកគ្នានៅកន្លែង អង្គុយលេងនោះបើក្មេងៗវិញបានប្រលែងគ្នាលេង ពេញផ្ទះដោយមានចាស់ៗនៅអង្គុយមើលសើចចង់រឹក ពោះ។

«នេះជារបស់បងទេមិនមែនជារបស់ឯងឡើយ»សម្តី ក្មេងប្រុសតូចបាននិយាយទៅកាន់ប្អូនស្រីភ្លោះ តែមួយជាមួយដែលគេស តែមួយជាមួយគេនោះទាំងសម្លក់គ្នាចុះឡើងចង់ស៊ី ហុតឈាមទាំងដែលពួកគេនៅតូចៗញិបៗសោះ បើការនិយាយស្តីវិញប្រៀបដូចជាមនុស្សពេញវ័យ អញ្ចឹង។

« ទេវាជារបស់ខ្លួនខ្ញុំមិនមែនជារបស់បងឡើយ» ក្មេងស្រីតូចជាប្អូននោះមិនចុះញ៉ូមចាញ់បងប្រុស របស់ខ្លួនទេព្រោះអីតុក្តតាមួយហ្នឹងអ្នកម៉ាក់ជា អ្នកទិញមកឲ្យនាងផ្ទាល់វាមិនអាចក្លាយជារបស់ បងប្រុសនាងឡើយ។

«ឈប់ៗណាយ៉ុនជុនរបស់កូនគឺនៅទីនោះហើយតុក្ត តាមួយនេះវាជារបស់ប្អូនណា»ឡាគីវ៉ានាងបានចូល មកដើម្បីសម្រួលកូនៗបើបន្តមើលហើយមិនបានជួយ សម្រួលដឹងតែនៅឈ្លោះប្រកែកគ្នាមិនព្រមបាត់នៅ ហ្នឹងហើយនាងបានចង្អុលទៅតុក្តតាមួយទៀតវានៅ ជិតជណ្តើរឡើងទៅណាមួយវាមានរូបរាងស្រដៀងគ្នា ណាស់ដែរអាចឲ្យយល់ច្រឡំ។ « នោះបងឃើញនៅ? » នាងជាប្អូនបាននិយាយឌឺដង ទៅប្រាប់បងប្រុសគេប្រាប់ហើយមិនជឿ។
« ឆឹស» អ្នកជាបងដើរចេញទាំងងាកមុខចេញមិនខ្ចី មើលមុខឡារីដាអីបន្តិចសោះដើរទៅយតុក្កតារបស់ ខ្លួន។
« យ៉ាប់ណាស់ចៅៗអស់នេះ» លោកស្រីហៀឌីណា គាត់ពោលដោយញញឹមសម្លឹងមើលទៅចៅៗ។ការពិត គាត់មិនទាន់ត្រឡប់ទៅប្រទេសអ៊ីតាលីវិញឡើយ ម្នាក់ៗបានទៅស្នាក់នៅផ្ទះរបស់ហ្វាន់ឌីម៉ាទេហើយ លោកស្រីគូរ៉ូសាម៉ាគិគាត់ក៏ចេះតែនិយាយប្រាប់ឡាគីរ៉ាទាំងមិនសូវដឹងរឿងច្បាស់ដូចគ្នា។
« ក្មេងៗវាចេះតែអញ្ចឹងដូចគ្នាតែទាំងអស់ហ្នឹង» « មែនហើយអ្នកតម្លេង»

«អ្នកម៉ាក់ខ្ញុំឡើងទៅខាងលើមុនហើយ» រីហ្វីដានាង បាននិយាយសុំលាចាស់ទុំដែលនៅអង្គុយជុំគ្នានោះ ចាកចេញ។
«មិនអីទេកូន»លោកស្រីទាំងពីរបានឆ្លើយតបទៅរី ហ្វីដាទាំងមិនបានថាអ្វីនាងអីឡើយព្រោះគាត់ឃើញ ទឹកមុខនាងដូចមិនសូវស្រួលសង្ស័យថាឈឺហើយ។ «ប៉ាសម៉ាក់» វីហ្វីដានាងបានក្រោកដើរចេញពី អ្នកគ្រប់គ្នាឡើងមកជាន់ខាងលើដែលជាបន្ទប់របស់ នាងត្រូវសម្រាកដោយសារយប់នេះនាងត្រូវគេងនៅ ផ្ទះជុងគុក។

«ជុងគុកកូនបានដឹងឬនៅ?ថាលោកពូរបស់ឯងគាត់ ឈប់រស់នៅផ្ទះមុនហើយគេបានទុកវាឲ្យឯងនិងកូន ហ្វីដាណា»លោកស្រីគូរ៉ូសាមាគ៌គាត់ងាកមកនិយាយ ជាមួយកូនប្រុសជុងគុកគេស្លេស្ដីមិនបាបដឹងពីរឿង មួយនេះសោះថាលោកពូលែងរស់នៅទីនោះ?ចុះ គាត់ទៅរស់នៅទីណាវិញ? គេមិនដែលបានដឹងផងថា លោកពូនាយមានផ្ទះនៅទីណាខ្លះ?

«ម៉េចលោកពូគាត់មិនបាននិយាយប្រាប់ខ្ញុំឲ្យបានដឹង អីបន្តិចសោះអញ្ចឹង?» ជុងគុកនាយសួរនាំពីអ្នកម៉ាក់ នាយសង្ស័យថាគាត់អាចដឹងពីហេតុផលមួយនេះ។ «ម៉ាក់ក៏មិនសូវដឹងពីពូឯងដែរលឺថាដូចជាចង់រស់នៅ បែបព្រៃភ្នំអីបែបហ្នឹងចឹងឯងរឿងផ្សេងទៀតម៉ាក់ក៏ មិនដឹងដូចគ្នា»

« បាទម៉ាក់»

«មិញម៉ាក់ភ្លេចប្រាប់កូនហ្វីដាចឹងកូនចាំប្រាប់រីហ្វីដា ផងទៅហើយម៉ាក់សង្ឃឹមថាកូននិងមើលថែរក្សាផ្ទះ នោះឲ្យបានល្អដឹងទេ?»

«បាទខ្ញុំដឹងហើយអ្នកម៉ាក់!ឥឡូវនេះខ្ញុំឡើងទៅប្រាប់រី ហ្វីដាឲ្យហើយខ្លាចថាខ្ញុំភ្លេច»

« ចាសកូនតាមសប្បាយម៉ាក់មិនហាមឡើយ» គាត់ និយាយមកដូចមានបំណងអ្វីផ្សេងអ៊ីចឹងជុងគុកនាយ មិនបានគិតច្រើនទេក៏ក្រោកដើរចេញទៅបាត់។
«អូនមើលទៅថាជុងគុកគេស្រលាញ់រឺហ្វីដាបងស្រីអូន ខ្លាំងប៉ុណ្ណានោះអូនឃើញនឹងភ្នែកឬនៅថាគេស្មោះ ជាមួយបងស្រីអូនណាស់ដូចជាបងស្រលាញ់អូន ដកខ្លួនទៅណាក៏មិនបានទាំងអស់»ថេយ៉ុងអោនមក ខ្សឹបតិចៗលឺតែគេនិងឡាគីរ៉ាប៉ុណ្ណោះគេនិយាយលើ កតម្កើនខ្លួនឯងខ្លាំងណាស់ដែរហ្នឹងហាំឡើងឡាគីរ៉ា នាងពេបមាត់ជ្រេញរឹកពាលោកប្តីរបស់ខ្លួនណាស់។ «ឈប់បានឈប់ទៅអូនសុំអូនមានបានថាលោកជុង គុកមិនបានស្រលាញ់បងស្រីអូនតាំងពីពេលណា? នេះបងប្រឌិតយកវាមកនិយាយដោយខ្លួនឯងកុំ ស្មានតែអូនមិនបានដឹងពីបងនោះបោកអូនទាំងអុ ននៅចំពោះមុខទៀត»ឡាគីរ៉សម្លក់ស្វាមីតិចបាន នាងញញឹមស្រស់ដូចធម្មតាវិញនៅពេលបានឃើញ គ្រប់គ្នាងាកមកចាប់អារម្មណ៍ពួកពីរចឹងនោះឯថេ យ៉ុងគេអង្គុយសើចយ៉ាងឡូយសង្ហារួមមានហា មិនិងហ្វាន់ឌីម៉ាពួកគេទាំងពីរអង្គុយមើលមុខគ្នា ញញឹមដាក់គ្នាទៅវិញទៅមកសប្បាយរីករាយណាស់ ទាំងដែលហាមិអង្គុយអង្អែលតែចិញ្ចៀនលើម្រាម ដៃហ្វាន់ឌីម៉ាជាប់ដោយគ្រប់គ្នាក៏បានដឹងពីរឿងរ៉ា វក្មេងៗស្រលាញ់ពួកគាត់មានតែពាក្យជូនពរឲ្យកូនៗ ក្មួយៗស្រលាញ់គ្នារហូតទៅចេះអត់អោនអធ្យាស្រ័យ គ្នាចេះយោគយល់គ្នាទៅវិញទៅមកពួកគាត់រំភើប ខ្លាំងណាស់ឃើញពួកគេមានសេចក្តីសុខអាចសើច សប្បាយបានដោយគ្មានទុកកង្វល់។

ក្នុងបន្ទប់...!
      ជុងគុកនាយចូលមកដល់ក្នុងបន្ទប់ដែលរីហ្វីដានាង បានចូលមកមុនពេលគេមកដល់ហើយនាយឃើញថា នាងបានសម្ងំខ្លួនគេងនាយដើរយឺតៗទៅរករីហ្វីដា។ « នេះអូនមិនស្រួលខ្លួនទេមែនបានជាឆាប់គេង ម្លេះ? » ជុងគុកនាយសំដៅមករករីហ្វីដាស្ទាបថ្ងាស នាងមើលថាក្តៅឬត្រជាក់ដែរទៅតែពេលស្ទាប មើលទៅដូចជាមានអ្វីគួរឲ្យព្រួយបារម្ភទេ។

« បងអង្គុយសិនមក» រីហ្វីដានាងទះគ្រែតិចៗកន្លែង ជិតនាងហ្នឹងឲ្យគេឆាប់អង្គុយភ្លាម។

« អូនកើតអីថ្ងៃនេះ?មើលទៅធ្វើខ្លួនចម្លែក ដល់ហើយ»

« អូនមានប្លែកត្រង់ណា? »

« ប៉ុណ្ណឹងហើយអូនមិនគិតថាវាចម្លែកទៀត?»

« ចាសនិងហើយ»

«ហ៊ឹម!បងមានរឿងចង់ប្រាប់អូន» ជុងគុកនាយឈប់ និយាយរឿងមុននេះនាយក៏ដកដង្ហើមធំមើលទៅរីហ្វី ដាកំពុងតែគេងបើកភ្នែកប៉ក់ៗដាក់មកគេងដូចជាកូន ឆ្មា។

«រឿងលោកប៉ាគាត់បានចេញពីផ្ទះទុកផ្ទះមួយនោះ មកឲ្យពយកយើងហើយគាត់ចេញទៅរស់នៅកន្លែង ស្ងប់ស្ងាត់នោះឬ? » រីហ្វីដានាងទាញដឹងទុកជាមុន ហើយនាងក៏បានដឹងវាមុនជុងគុកទៀតព្រោះ លោកប៉ាបានខលមកនិយាយជាមួយនាងរួចជាស្រេច អស់ទៅហើយ។

« ហេតុអ្វីក៏អូនមិនប្រាប់បងតាំងពីយូរ? »

«អូនគិតថាប្រាប់បងពេលញាំបាយរួចនេះហើយតែឥ ឡូវបងមកនិយាយបានមុនអូន»

« អរ...»

« បងខឹង? »

« បងមានបានខឹងមកពីណា? »

« តែមើលមុខបងចុះក្រញ៉ូវជាប់»

« បងមានបានខឹងមកពីណា? »

« តែមើលមុខបងចុះក្រញ៉ូវជាប់»

« ម៉្លោះៗបានហើយបងល្មមចូលគេងហើយ» រីហ្វីដា នាងខ្ជិលនៅនិយាយច្រើនបន្តទៀតក៏ប្រាប់ជុងគុកឲ្យ ចូលគេងឯគេក៏ក្រោកពីកន្លែងអង្គុយមុននេះតែត្រូវរីហ្វី ដានាងចាប់ដៃគេជាប់។

« បងគិតទៅណា? »
« គឺទៅបន្ទប់បងនោះហើយ»
«អត់ទេបងត្រូវគេងជាមួយអូនព្រោះអូនចង់គេងអោបបងឲ្យណែនជាប់ណាស់ដូច្នេះហើយបងឡើងមក» រីហ្វីដានាងនិយាយដាក់កំហិចទៅជុងគុកឲកយគេប្រញាប់ធ្វើតាមពាក្យសម្ដីរបស់នាងប្រាប់ទៅគេទាំងប៉ុន្មានមុននេះ។
«អូខេ»ជុងគុកលឺចឹងឡើងសប្បាយចិត្តមិញគេធ្វើសាកអារម្មណ៍រីហ្វីដាប៉ុណ្ណោះមិននឹកស្មានថានាងព្រមហៅគេឲ្យបងគេងអោបជាមួយគ្នាសោះ។
«ដៃបង»ជុងគុកនាយដាក់ដៃឲ្យរីហ្វីដាកើយឯនាងក៏មិនបង្អង់យូរក៏លើកដៃអោបគេស្អិតជាតុកកែទៅទៀតបើបេះវិញមិនចង់បានទាល់តែសោះជុងគុកនាយរភើបហើយក៏មានសេចក្ដីសុខក្នុងជីវិតពេលបានរីហ្វីដាមកគ្រប់គ្រងបេះដូងគេម្ដងទៀតពីមុនគេគិតម្នាក់ឯងថាមិនបាននាងមកធ្វើប្រពន្ធឡើយព្រោះគេបានដឹងនាងស្លាប់បាត់ម្ដងរួចទៅហើយ។នាងបានត្រឡប់មកម្ដងទៀតនេះបានស្អំបេះដូងថែបេះដូងមួយនេះឲ្យស្ថិតស្ថេរវិញហើយគេស្រលាញ់នាងហើយនាងក៏ស្រលាញ់គ្នានេះហើយបានគេហៅថាស្នេហាពិតប្រាកដដោយប្រកែកមិនបានឡើយ។ម្នាក់ៗចាប់ពីពេលនេះទៅសុទ្ធតែមានសុភមង្គលក្នុងជីវិតជាមួយមនុស្សដែលគេស្រលាញ់ហើយលែងមានការលាំងបាំងបន្តទៀតពួកគេបានបើកជំហរបង្ហាញឲ្យឃើញគ្រប់ៗគ្នានេះបានហៅថាអ្នកគឺស្រលាញ់គេស្មោះពិតប្រកដចេញពីបេះដូង។

           ចប់ដោយបរិបូរណ៌!


You are reading the story above: TeenFic.Net