ភាគ:១៣៥+១៣៦

Background color
Font
Font size
Line height


ភាគ:១៣៥

« ជុងគុកជាលោកពិតមែនទេ? » នាងល្អិតជីជីនោះស្រែកបង្អាក់សកម្មភាពរបស់មនុស្សម្នាក់ដែលសង្ស័យថាជាជុងគុក។
« ជីជី?នាងមកទីនេះមកមើលអ្នកណា? » ម្នាក់នោះពិតជាជុងគុកប្រាកដនាយញញឹមទាំងសួរនាំថានាងមកមន្ទីរពេទ្យព្រោះអ្វី?
«ខ្ញុំមានរបួសទើបមកទៅថ្ងៃនេះខ្ញុំបានចេញហើយតែបានឃើញលោកនៅទីនេះបានដើរមកសួរទៅ!ចុះនេះជាម៉ាក់លោកមែន?»ជីជីនាងសើចតិចៗនិងមើលទៅម៉ាក់ជុងគុកជិតហ្នឹងនាងឃើញថាអ្នកទាំងពីរមានមុខមាត់ស្រដៀងគ្នាអញ្ចឹងបានសួរ។
« មែនហើយនេះជាអ្នកម៉ាក់របស់ខ្ញុំ » ជុងគុកមិនបានស្ទាក់ស្ទើរក្នុងការនិយាយកុហកចេញទៅឡើយ។
« ជម្រាបសួរអ៊ំស្រី »
« ច៎ាសក្មួយ » អ្នកទាំងពីរនិយាយរាក់ទាក់គ្នាយ៉ាងរីករាយហើយគូឡេស្ទីនបានតែឈរញញឹមដាក់គាត់ទាំងមិននិយាយអ្វីទេ។
« អ៊ំកើតអ្វីធ្ងន់ធ្ងរដែរអត់? »
«អ៊ំមិនអីទេក្មួយគ្រាន់តែហត់អស់កម្លាំងតែប៉ុណ្ណឹងមនុស្សចាស់គ្រប់គ្នាគឺតែងតែអញ្ចឹងឯង»
« តែខ្ញុំថាអ៊ំនៅក្នេងមិនទាន់ចាស់នៅឡើយទេ »
« មិនបាច់មកបញ្ជោអ៊ំទេក្មួយ » គាត់ក្រវីក្បាលគាត់ចាស់ហើយគាត់មិនមែននៅក្មេងដូចជាពេលមុនឯណា?ហើយគាត់ក៏មិនចេះស៊ីជោដូចអ្នកខ្លះដែរ។
« ក្មួយនិយាយតាមការមើលឃើញប៉ុណ្ណោះ » ជីជីនាងនិយាយទៅមិនបានកុហកដោយសារគាត់មើលទៅនៅក្មេងមែន។
« បានហើយអ៊ំអៀនណា »
« ច៎ាសអ៊ំ »
« ចុះអ៊ំស្រីមកទីនេះធ្វើអ្វីទៅ?»
« អ៊ំមកមើលកូនហ្វីដា »

«ហ្វីដា?បងរីហ្វីដាមែនទេអ៊ំ?»ជីជីនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលលឺថារីហ្វីដានាងចូលពេទ្យតើមានរឿងអ្វីកើតឡើងមកលើនាងទៅ?

« ច៎ាសនិងហើយក្មួយចុះក្មួយស្គាល់កូនរីហ្វីដាដែរឬ? » គាត់ច្រឹបចិញ្ចើមសួរសំណួរទៅជីជីម្ដង។
« ច៎ាសស្គាល់តើអ៊ំ »
« អញ្ចឹងពួកយើងចូលទៅមើលទៅ » លោកស្រីគូរ៉ូសាមាគិគាត់មានជុងគុកជាអ្នកនាំផ្លូវចូលទៅមុនឯជីជីនិងគូឡេស្ទីនក៏ចូលទៅតាមក្រោយគ្នា។
    ពេលចូលមកដល់ឃើញមនុស្សស្រីម្នាក់បានគេងស្ដូកស្ដឹងនៅលើគ្រែពេទ្យមើលហើយសែនអាណិតនាងជាខ្លាំងជីជីនាងដើរចូលទៅជិតរីហ្វីដាទុកឲ្យលោកស្រីគូរ៉ូសាមាគិគាត់ឈរស្លុតចិត្តខ្ទប់មាត់ទឹកភ្នែកហូរមកប្រទាក់ប្រដេញគ្នាគាត់មិននឹកស្មានថានាងធ្លាក់មកសភាពបែបនេះសោះមានទាំងបំពាក់អុកស៊ីសែនថែមទៀត។
«រីហ្វីដាម៉ាក់សុំទោសដែលនាំទុកមកឲ្យកូនបើមិនមកពីម៉ាក់កូនមិនមកគេងឈឺអញ្ចឹងឡើយម៉ាក់សុំទោសណាកូនហ៊ឹកៗៗៗ » គាត់មកអង្គុយលើកៅអីក្បែរគ្រែហ្វីដាគាត់លើកដៃនាងមកកាន់និយាយពាក្យសុំទោសនាងឡើងញ័រមាត់គាត់ពិបាកភ្នឺកមើលណាស់ពេលនាងធ្លាក់មកស្ថានភាពអ៊ីចឹង។
« ម៉ាក់សុំទោសណាកូនហ៊ឹកៗៗៗ.....ហ៊ឹកៗៗៗ.... » គាត់យំដោយលើកដៃនាងមកអោបថើបទាំងសេចក្ដីព្រួយបារម្ភជុងគុកនាយជួយអង្អែលខ្នងអ្នកម៉ាក់ពីខាងក្រោយខ្នងគេខូចចិត្តក៏មិនចាញ់អ្នកម៉ាក់របស់ខ្លួនណាស់ដែរ។
«បងស្រី....ហ៊ឹកៗៗៗ....បងដឹងខ្លួនមកណាហ៊ឹកៗៗៗខ្ញុំសុំទោសដែលមិនបានមកមើលបងឲ្យលឿនជាងនេះហ៊ឹកៗៗៗ»ជីជីនាងតូចអោនមុខទៅលើបាតដៃរីហ្វីដានាងមិនបានដឹងឡើយថារីហ្វីដាមកជួយរឿងអញ្ចឹងតាំងពីស្គាល់រីហ្វីដានាងតែងតែជួយការពារខ្លួនរហូតមកដល់ឥឡូវនាងធ្វើអ្វីមិនបានចង់ការពារនាងវិញក៏មិនបានហើយម៉្យាងវិញទៀតរីហ្វីដានាងប្រៀបដូចជាបងស្រីបង្កើតរបស់នាងមួយរូបដែរ។
«រីហ្វីដាត្រូវតែឆាប់ដឹងខ្លួនណា»គូឡេស្ទីននាយមិននិយាយលឺឲ្យអ្នកណាបានលឺឡើយគេថាខ្សឹបៗម្នាក់ឯងមើលទៅរីហ្វីដាដោយក្ដីអាណិតនាងដូចគ្នា។
ក្រាក...!
គ្រាមួយនោះដែរមានសម្លេងអ្នកបើកទ្វាចូលមកទាំងកម្រោលគ្រប់គ្នាបានភ្ញាក់នឹងការបើកទ្វានោះណាស់បានងាកទៅមើលគ្រប់គ្នា។
« រីហ្វីដាកូនរបស់ម៉ាក់.....» លោកស្រីហ្វៀឌីណាគាត់ចូលមកដល់ក្នុងបន្ទប់ពេទ្យឃើញរូបរាងរីហ្វីដាភ្លាមក៏ដួលសន្លប់បាត់ឈឹងពេលបានហៅឈ្មោះកូនស្រីជាទីស្រលាញ់របស់គាត់រួចទៅហើយនោះ។រិកគីដែលជាកូនប្រុសច្បងបានលើកបីអ្នកម៉ាក់ចេញពីបន្ទប់ដោយមិនមាត់អីមួយម៉ាត់ទាល់តែសោះគេចេញទៅរ៉ុយបើម៉ារីនិងលោកហ្វៀឌីណាវិញគឺឈរមើលទៅរីហ្វីដាដោយទឹកមុខក្រៀមក្រំស្រពាប់ស្រពោន។
«ហ្វីដាបងមករកឯងហើយណាឆាប់ភ្ញាក់មកមើលបងណាបងបាននាំម៉ូម៉ូមកដែរប៉ុន្ដែពេលនេះនាងបានគេងលក់ហើយតែឯងកុំភ័យអីបើពេលណាម៉ូម៉ូដឹងខ្លួនបងនិងឲ្យម៉ូម៉ូជាមួយឯង » ម៉ារីនាងដើរមកជិតរីហ្វីដាឲ្យជីជីនាងងាកចេញទៅម្ខាងសិននាងនិយាយទាំងមិនយំឡើយប៉ុន្ដែកែវភ្នែកនាងកំពុងតែដក់ទឹកភ្នែកហើយនាងនិយាយរៀបរាប់អស់ជាច្រើនជាមួយម៉ូម៉ូត្រូវជាកូនរបស់នាងនោះ។
«ជុងគុកអាចនាំម៉ាក់ទៅចូលបន្ទប់វិញបានទេ?ម៉ាក់....ហ៊ឹកៗៗៗ»លោកស្រីគូរ៉ូសាមាគិគាត់ទ្រាំនៅមើលរីហ្វីដាបន្តទៀតមិនបានទេទើបប្រាប់ឲ្យកូនប្រុសគាត់ជូនគាត់ទៅបន្ទប់សម្រាកសិនប៉ុន្តែគាត់ក៏មិនភ្លេចញញឹមដាក់មនុស្សគ្រប់គ្នាដែលចូលមកមិញៗនេះដែរ។
« បាទម៉ាក់ » ជុងគុកនាយលើកឲ្យអ្នកម៉ាក់ខ្លួនក្រោកមក
«លោកពូខ្ញុំសុំលាដើម្បីជូនអ្នកម៉ាក់ទៅសម្រាកសិនហើយ »
«បាទមិនអីទេក្មួយតាមមើលម៉ាក់ក្មួយគាត់អស់កម្លាំងណាស់ទៅហើយ »
« បាទលោកពូ» ជុងគុកអោនក្បាលលាគាត់ចេញទៅបាត់ទុកឲ្យប៉ុន្មាននាក់ទៀតនៅទីនេះចុះ។
«ខ្ញុំក៏សុំទៅវិញដែរណាលោកពូស្អែកខ្ញុំនឹងមកមើលបងរីហ្វីដាម្តងទៀត » ជីជីនិងគូឡេស្ទីនបានប្រាប់ទៅលោកហ្វៀឌីណាគាត់មិនបានថាអីក៏ញញឹមងក់ក្បាលដាក់ពួកគេទាំងពីរនាក់គាត់មើលក៏ដឹងថាពួកគេខូចចិត្តមិនចង់ឃើញរីហ្វីដាមកស្ថិតស្ថានភាពបែបហ្នឹងដូចគ្នា។
« ប៉ា....ហ៊ឹកៗៗៗហ្វីដា....ហ៊ឹកៗៗៗ » ម៉ារីដែលខំទប់ទឹកភ្នែកមុននេះបានទម្លាយចេញមកអស់គ្មានសល់ឡើយនាងយំនៅចំពោះលោកប៉ាក្មេងខ្លួនទាំងញ័រខ្លួនដូចកូនចាបធ្លាក់ទឹកបាងខ្ទប់មាត់យំមកអង្គុយលើសាឡុងក្នុងបន្ទប់លោកហ្វៀឌីណាគាត់ដើរមកអង្អែលខ្នងកូនស្រីគាត់សុខចិត្តមិនបង្ហាញភាពទន់ជ្រាយឲ្យអ្នកណាបានឃើញឡើយគាត់សុខចិត្តងាកមុខចេញលួចសម្រក់ទឹកភ្នែករួចជូតវាចេញយ៉ាងលឿននេះអាចឲ្យដឹងថារីហ្វីដាកាត់ទៅរកគាត់ណាស់ពិបាកចិត្តក៏មិនឲ្យអ្នកណាបានដឹងពីគាត់ឡើយ។
«កូនហ្វីដាលែងកើតអីធ្ងន់ធ្ងរហើយកូនឈប់យំឬៅកូនហ្វីដាមិនចង់ឃើញកូនកើតទុកដោយសារខ្លួនទេកូនត្រូវចាំសមហដីរីហ្វីដាទុកណាថាបាននិយាយយ៉ាងម៉េចខ្លះមកប្រាប់គាត់នោះអី?កូនត្រូវយកវាមកគិតវាសារឡើងវិញ »
« ច៎ាសប៉ាកូនដឹងហើយ »
« អញ្ចឹងក៏ឈប់យំទៅ »
« ច៎ាសប៉ា » ម៉ារីនាងជូតទឹកភ្នែកចេញអស់រួចមើលទៅកូនស្រីខ្លួនកំពុងតែគេងវិញហើយនាងក៏មិនចង់គិតច្រើនដូចគ្នាដោយសារតែនាងនឹកគិតដល់ពាក្យសម្ដីរីហ្វីដាធ្លាប់បាននិយាយប្រាប់មកនាងទើបនាងត្រឡប់មកធ្វើខ្លួនធម្មតាវិញ។
_____
ភាគ:១៣៦

យប់....!
ហ្វាន់ឌីម៉ានាងភ្ញាក់ដឹងខ្លួនមកមិនបានឃើញមាននរណានៅជាមួយនាងទេប្រហែលជាពួកគេរវល់ហើយតែយ៉ាងណានាងក៏មិនបានខឹងឬតូចចិត្តអ្វីដែរ ។ នាងតូចបានក្រោកចេញពីលើគ្រែគេងនាងដើរមកបើកទហវាចេញមកខាងក្រៅបន្ទប់សម្រាកខ្លួនតែចៃដន្យអីពេលនោះនាងបានឃើញម៉ាគូស៊ីកាកំពុងតែឈររ៉េរ៉នៅមុខបន្ទប់មួយបានជានាងដើរទៅមើលគេ។

«លោកមកឈរអីនៅត្រង់នេះ?ស្មាននេះទៅហើយលោកមិនទាន់ឬៅផ្ទះទៀតឬ? » ហ្វាន់ឌីម៉ានាងមកសួរគេតិចៗពីក្រោយខ្នងឡើងម៉ាគូស៊ីកាភ្ញាក់ខ្លួនទទ្រឺត។
«ហេតុអ្វីក៏នាងមកស្ងាត់ៗម្លេះ?ខ្ញុំលួសព្រលឹងអស់រលីងហើយ » ម៉ាគូស៊ីកានាយក្រវីក្បាលហួសចិត្តកាយវិការហ្វាន់ឌីម៉ាខ្លាំងមែនទែន។
« ខ្ញុំឃើញលោកនៅឈរហ្នឹងបានមកសួរ »
« អូខេ!ចុះនាងចេញមកខាងក្រៅធ្វើអ្វី? »
«ខ្ញុំខ្ជិលនៅតែក្នុងបន្ទប់ពេកក៏ចេញមកខាងក្រៅរួចហើយបានជួបលោកតែប៉ុណ្ណឹង »
«បាទនាងល្មមចូលទៅសម្រាកវិញទៅលឺថានាងមិនទាន់ជារបួសស្រួលបួលផង »គេពោលដោយការព្រួយបារម្ភចំពោះហ្វាន់ឌីម៉ាណាស់ តែនាងធ្វើមុខបែបឌឺៗដាក់គេវិញនាងទើបចេញមកសោះចង់ឲ្យទៅគេងវិញយ៉ាងម៉េច?នាងមិនខ្ចីទៅឡើយ។
« លោកមកទីនេះធ្វើអី?» ហ្វាន់ឌីម៉ាបង្វែររឿងមកសួរម៉ាគូស៊ីការឿងគេមកឈរនៅទីនេះវិញនាយរកពាក្យមកនិយាយមិនចង់ចេញទាល់តែសោះព្រោះតែគេមិនចង់ឲ្យនាងបានដឹងរឿងមួយនេះឡើយ។ហ្វាន់ឌីម៉ានាងឃើញរឹកពារម៉ាគូស៊ីការៀងប្លែកៗអ៊ីចឹងនងមិនបានសួរនាំបន្តដែរគឺនាងបើកទ្វាចូលទៅមើលម៉ងនាងហ៊ានខ្លាំងណាស់បើកន្លែងណាគួរឲ្យសង្ស័យហើយនាងត្រូវតែចូលទៅមើលទៅជិតឲ្យបានដឹងទាល់តែបានកុំចង់សាកមកជាមួយហ្វាន់ឌីម៉ាឲ្យសោះ។

« រីហ្វីដា....នេះរីហ្វីដាឯងកើតអីហ៎ាស?រីហ្វីដា...» ហ្វាន់ឌីម៉ានាងបើកទ្វាចូលមកភ្លាមបានឃើញរូបរាងកាយដេកស្ដូងស្ដឹងរបស់រីហ្វីដាចឹងនាងចង់អស់ជំហរលើខ្លួនឯងនាងបានចូលមកជិតហ្វីដានាងថាមិនចង់បញ្ចេញទឹកភ្នែកមកឡើយប៉ុន្ដែវាទប់មិនជាប់នាងមកដេកសម្រាកពេទ្យចឹងតើបានមិនឃើញនាងទៅមើលខ្លួន។
«ហ្វីដា....ហ៊ឹកៗៗៗហេតុអ្វីក៏ឯងក្លាយទៅជាបែបនេះ?អ្នកណាជាអ្នកធ្វើដាក់ឯងទៅហ្វីដា?ហ៊ឹកៗៗៗបងនឹងទៅតាមសងសឹកពួកគេជំនួសឯងណាហ៊ឹកៗៗៗគ្រប់គ្នាប្រាប់ខ្ញុំមកថាអ្នកណាបានធ្វើឲ្យរីហ្វីដាត្រូវរបួស?លោកពូអារ៉ូគីឆ្លើយតបជាមួយខ្ញុំភ្លាមមក!ហេតុអ្វីគ្រប់គ្នាស្ងាត់មាត់?ហ៊ឹកៗៗៗម៉េចមិនគុតរកមុខអ្នកធ្វើបាបហ្វីដា?ហ៊ឹកៗៗៗ»ហ្វាន់ឌីម៉ាដែលទើបនិងដឹងថារីហ្វីដានាងចូលពេទ្យចឹងនាងស្រែកយំពេញបន្ទប់ងាកទោសួរគេគ្រប់គ្នាក្នុងបន្ទប់មួយនេះនាងស្រែកសម្លុតជម្រិតសួររឿងដើមហេតុទាំងអស់ប៉ុន្ដែគ្មានបានអ្វីត្រឡប់មកវិញទាល់តែសោះហើយអ្នកទាំងគ្នាបានត្រឹមឈរមើលការស្រែកយំតួញសោកបោកខ្លួនហ្វាន់ឌីម៉ាមុនអាចចូលទៅហាមឃាត់នាងនៅពេលឥឡូវបានទេ។
«ហ្វីដា....នេះបងណា...បងមករកឯងហើយហ៊ឹកៗៗៗនាងដឹងខ្លួនមក » ហ្វាន់ឌីម៉ានាងនៅមិនព្រមឈប់ពីទង្វើរបស់ខ្លួនកំពុងតែធ្វើនេះទេគឺនាងនៅបន្តនិយាយហើយនិយាយទៀតនៅពាក្យដដែលជាច្រើនសារ។
« ឌីម៉ា....» ពេលនោះដែរហាមិនាយបានចូលមកដល់ដែរឃើញហ្វាន់ឌីម៉ានាងយំយ៉ាងខ្លាំងចឹងគេចង់ចូលមកមើលតែត្រូវបានម៉ាគូស៊ីកាឃាត់។
«ទុកឲ្យនាងនៅបែបនេះសិនទៅនាងមិនទាន់អាចសម្រួលអារម្មណ៍បានពេលនេះឡើយអញ្ចឹងឯងនៅមួយកន្លែងសិនទៅ»នាយនិយាយឃាត់ហាមិមិនឲ្យចូលទៅឥឡូវបានទេតាមមើលទៅសភាពហ្វាន់ឌីម៉ានាងមិនដែលចង់បានឃើញរីហ្វីដាមកដេកពេទ្យឡើយនាងចង់ការពារមិនឲ្យហ្វីដាមានរឿងអីណាស់តែនាងមិនអាចការពារប្អូនស្រីម្នាក់នេះបានទេទើបត្រូវមកអង្គុយបន្ទោសថាមកពីនាងទើបរីហ្វីដាក្លាយទៅជាចឹង។
« ហ៊ឹម» ហាមិនាយក្រហឹមដើមកបន្តិចនិងមើលទៅហ្វាន់ឌីម៉ាទាំងអារម្មណ៍គេក្ដុកក្ដួលណាស់ពេលឃើញមនុស្សជាទីស្រលាញ់ខ្លួនឯងឈឺចាប់គេឈឺក៏មិនចាញ់នាង។
« ខ្ញុំទ្រាំមិកបានទៀតទេ » ហាមិនាយមើលទៅយូរៗក៏គេពិបាកភ្នែកមើលណាស់ក៏បានដើរមកលើកបីហ្វាន់ឌីម៉ាយកចេញពីបន្ទប់មួយនេះតែម្ដងទោះបីហ្វាន់ឌីម៉ានាងខំប្រឹងស្រែកនិយាយប្រកែកតវ៉ាទៀតក៏មិនបានដាច់ខាត។
«មើលទៅក្មេងប្រុសម្នាក់នេះស្រលាញ់ក្មួយស្រីខាងនេះដល់ហើយ » លោកហ្វៀឌីណាដែលត្រូវជាលោកប៉ារីហ្វីដាគាត់ញញឹមយ៉ាងស្រស់ពេលឃើញក្មេងៗចេះស្រលាញ់គ្នាដល់ម្លឹងធ្វើឲ្យគាត់នឹកឃើញដលរឿងរ៉ាវដែលកើតមានកន្លងមកភ្លាមៗ។
«ពិតប្រាកដណាស់លោកពូបើតាមខ្ញុំស្មានខាងប្រុសនៅមិនទាន់សារភាពផងក៏មិនដឹង » ម៉ារីនាងចូលមកនិយាយជាមួយលោកប៉ាក្មេកខ្លួនត្រូវដៃត្រូវជើងគ្នាណាស់ហើយនាងស្រដីមកស្ទើត្រូវទាំងស្រុង។
«ហ៎ាសហ៎ាប៉ាក៏គិតដូចកូនដែរព្រោះថាក្មេងៗឥឡូវចូលចិត្តបង្ហាញមកខាងក្រៅឲ្យគេបានឃើញណាស់»
«លោកពូពូកែមើលធ្លុះដល់កបើខ្ញុំជាក្មេងនេះមើលមិនដឹងទាល់តែសោះ » ម៉ាគូស៊ីកានាយចូលមកឆ្លើយឆ្លងតបតជាមួយនិងឪពុកកូនមួយគូរនេះដែរ។
«ក្មួយនៅក្មេងគឺមើលមិនដឹងដូចពូជាមនុស្សចាស់នេះឡើយ »
«បាទលោកពូ!ចុះអ្នកមីងគាត់យ៉ាងម៉េចហើយពូ?»ម៉ាគូស៊ីកានាយសួរសុខទុក្ខពីលោកស្រីហ្វៀឌីណាដោយសារតែគាត់បានដួលសន្លប់នោះបាត់លែងលឺដំណឹងពីគាត់ភ្លេតទលបគេឆ្លៀតឱកាសនេះមកសួរ។
«អ្នកម៉ាក់គាត់នៅជាមួយបងរិកគីឥឡូវគាត់មិនទាន់បានដឹងខ្លួនឡើយខ្ញុំមិនទាន់បានទៅមើលអ្នកម៉ាក់ដែរហ្នឹង »ម៉ារីនាងឆ្លើយជំនួសលោកប៉ារួចបញ្ចេញទឹកមុខព្រួយបារម្ភមកភ្លាមនាងចង់ភ្លេចពីអ្នកម៉ាក់ខ្លួនទៅហើយនេះបានម៉ាគូស៊ីកានាយរំលឹកទេគុំអីភ្លេចឲ្យឈឹង។
« គាត់ប្រហែលជាតក់ស្លុតពេក»
« មែនហើយ» ម៉ារីនាងងក់ក្បាលថាវាពិតជាដូចសម្ដីរបស់ម៉ាគូស៊ីកានិយាយមកពិតប្រាកដមែន។


You are reading the story above: TeenFic.Net