ភាគ:១៣៣+១៣៤

Background color
Font
Font size
Line height


ភាគ:១៣៣

ក្រុមគ្រូពេទ្យសង្រ្គោះបាននាំអ្នកមានគ្រោះថ្នាក់ទាំងប៉ុន្មានយកមកកាន់មន្ទីរពេទ្យអស់ហើយប៉ុន្តែរីហ្វីដាគ្រូពេទ្យត្រូវដាក់បន្ទប់សង្រ្គោះបន្ទាន់ជាប្រញាប់ជុងគុកនាយក្ដៅមុខក្ដៅមាត់ធ្វើអីមិនត្រូវសោះគេត្រូវរត់ទៅមើលអ្នកម៉ាក់ផងមកអង្គុយចាំរីហ្វីដានៅមុខបន្ទប់ទៀតគេចង់តែឆ្កួតឲ្យបាត់ទេ។
«ជុងគុក»ពេលនោះមាននរណាហៅឈ្មោះគេពីចម្ងាយតែនាយមិនបានងើបមុខងាកទៅមើលគេម្នាក់ហ្នឹងឡើយចង់អ្នកណាហៅៗទៅ។
«ហេតុអ្វីឯងមិនឆ្លើយជាមួយយើង? »
« ខ្ញុំគ្មានអារម្មណ៍ថាត្រូវឆ្លើយទេ »
«ហ៉ើយ!ឯងកុំធ្វើខ្លួនដូចជាវេទនាពេករីហ្វីដានាងមិនអីទេនាងបានមកដល់ដៃគ្រូពេទ្យហើយ »
«បើជាឯងវិញឯងគិតថាវាធម្មតាដូចសម្ដីគេនិយាយដែរទេ?»កែវភ្នែករឹងកំព្រឹងសម្លឹងចូលចក្ខុទាំងពីរណាកាស៊ីម៉ាគេមើលទៅយ៉ាងយូរបានងាកមុខចេញពីមុខរបស់នាយ។
«ហ៊ឹស....»ណាកាស៊ីម៉ាក៏មិនថាអីទៀតមានតែអង្គុយជិតជុងគុកហ្នឹង។
« ចុះគ្រប់គ្នាទៀតគាត់នៅឯណា? »
«លោកពូគាត់នៅកន្លែងប៉ូលីសឯណោះចំណែកអ្នកផ្សេងទៀតកំពុងតែនៅជាមួយប៉ារបស់ឯង»នាយប្រាប់ជុងគុកធ្វើឲ្យគេឆ្ងល់ហើយព្រោះលោកពូទៅប៉ុស្ដិ៍ប៉ូលីសធ្វើអីគាត់ធ្វើអ្វីខុសឬ?តែតាមគេដឹងពូគេមិនដែលចូលប៉ុស្ដិ៍ប៉ូលីសម្ដងណាឡើយទើបតែឥឡូវនេះប៉ុណ្ណោះ។
«លោកពូមានរឿងអ្វីទៅ?»ដោយការងឿយឆ្ងល់ពេកនាយក៏សួរណាកាស៊ីម៉ា
«លោកពូគាត់បានចាប់ខ្លួនមនុស្សម្នាក់និងកូនចៅរបស់វាជាច្រើនទៀតដូច្នេះហើយទើបគាត់ត្រូវទៅប៉ុស្ដិ៍ប៉ូលីសដើម្បីនិយាយគ្នាដោះស្រាយចំពោះរឿងមួយនេះ។
« ចាប់បានអ្នកណា?គេឈ្មោះអី? » ជុងគុកនេះកាន់តែចង់ដឹងបន្ថែមពីលើទៀតរឿងចឹងៗអីនាយចង់ស្ដាប់មែនទែនហើយឆ្ងល់ថាលោកពូគេហ្នឹងចាប់បានរួចហើយយកទៅកន្លែងនិងធ្វើអ្វី?ក្រែងរាល់ដងគាត់មិនដែលធ្វើអញ្ចឹងផង?
« គឺឈ្មោះ ដូលេកា សាំងគីលលោកពូគាត់មិនចង់ធ្វើខ្លួនឲ្យអាក្រក់ដើរតែសម្លាប់ញេដោយគ្មានហេតុផកឡើយតែគាត់បានភស្ដុតាងជាច្រើនដើម្បីចងរុំខ្លួនគេមិនអាចចេញពីក្នុងគុកបានទេបែបនេះហើយឯងកុំឆ្ងល់ច្រើនទៀត » និយាយទៅលោកអារ៉ូគីបានចេញមកតាមពីក្រោយម៉ាគូស៊ីកាដែរទើបគាត់ដឹងថាដូលេកាគេបានធ្វើអ្វីខ្លះហើយគាត់មិនបានទៅជួយសង្រ្គោះរីហ្វីដានិងបងស្រីឡើយរវល់តែតាមដេញចាប់ដូលេកានេះហើយឥឡូវនេះគាត់មិនទាន់មកទេតែបានខលមកណាកាស៊ីម៉ាសួរពីសុខទុក្ខរបស់បងស្រីនិងកូនរបស់គាត់រួចហើយ។
« ហ៊ឹម!ចុះពេលណារួចរាល់? »

«ប្រហែលជាមិនយូរទេបន្តិចទៀតគាត់អាចមកដល់ទីនេះក៏បាន »
«លោកប៉ាខ្ញុំគាត់យ៉ាងម៉េចហើយ?ពេលគាត់ភ្ញាក់មកមានបានសួររកខ្ញុំទេ? »
«គាត់សួររកឯងដែរតើប៉ុន្ដែខ្ញុំប្រាប់ថាឯងមានការរវល់ទើបមិនបានមក »
« អរគុណហើយចឹង »
«វាមិនអីទេត្រឹមរឿងប៉ុណ្ណឹងសោះ!ប៉ុន្តែឥឡូវខ្ញុំមិនដឹងគួរចូលទៅមើលអ្នកណាមុនសោះបើគ្នាច្រើនពេក » ណាកាស៊ីម៉ាគេចង់វិលក្បុលទៅហើយគួរទៅណាមុនទេបើអ្នកមីងគេក៏ចូលពេទ្យអ្នកស្គាល់គ្នានោះក៏ចូលពេទ្យ ហ្វាន់ឌីម៉ាក៏នៅក្នុងបន្ទប់សម្រាកមិនទាន់អាចចេញបានទៀតឯលោកពូរបស់គេក៏នៅគេងសម្រាកទាំងខ្លួនវេទនាទៀតចុះនៅរីហ្វីដាក្នុងបន្ទប់សង្រ្គោះទៀតនោះ?គ្រាន់តែក៏វិលវល់ជំនួសគេហើយក៏សំណាងដែលគ្រប់គ្នានៅក្នុងមន្ទីរពេទ្យតែមួយបើមិនអញ្ចឹងវេទនាគេថែមទៀត។

«ឯងចូលមើលម្ដងមួយៗទៅគ្រប់គ្នាហើយធ្វើមើលតែវាពិបាកណាស់ចឹង » ជុងគុកលឺសម្ដីណាកាស៊ីម៉ានោះហើយក្រវីក្បាលអស់អីត្រូវនិយាយបន្តជាមួយនិងគេពិតមែនចេញមកដឹងតែប្លែករហូតម៉ង។
«អឺ!មែនតើអញ្ចឹងខ្ញុំសុំទៅមើលអ្នកមីងសិនថាគាត់បានដឹងខ្លួនឬនៅ? »
« ទៅចុះហើយពេលគាត់ចឹងខ្លួនខលមកប្រាប់យើងផង »
«អូខេ»ណាកាស៊ីម៉ាដើរចេញទាំងលើកដៃអូខេយល់ព្រមថានិងខលទៅរកគេភ្លាមនៅពេលម៉ាក់ជុងគុកគាត់ដឹងខ្លួនមកវិញ។
    ចូលមកកន្លែងរបស់លោកប្រុសគូរ៉ូសាមាគិវិញគាត់បានភ្ញាក់មកមិនបានឃើញថាមានអ្នកណានៅជាមួយគាត់ឡើយគាត់ងាកមើលឆ្វេងស្ដាំហើយតែមិនឃើញដដែល។
« ជុងគុក...កូននៅទីណា?» គាត់សង្ហៅស្រែករកកូនប្រុសទាំងក្នុងខ្លួនអាការ:របស់គាត់កាន់តែទ្រុឌទ្រោមទៅៗហើយគាត់ពិបាកនិយាយបញ្ចេញទៅណាស់ជំងឺវាធ្វើទុក្ខឲ្យគាត់ពិបាកក្នុងខ្លួនកាន់តែខ្លាំងទៅៗ។
« មកជួបប៉ា....បន្តិច...បានទៀតទេ? » គាត់នៅតែបន្តនិយាយច្រំដែលទៀតគាត់ចង់ឃើញមុខជុងគុកនិងភរិយាជាលើកចុងក្រោយមុនពេលគាត់ដាច់ដង្ហើមទៅហើយលែងត្រឡប់មកវិញនោះ។
   ចំណែកហ្វាន់ឌីម៉ាធូរស្បើយបានកាន់តែច្រើនលើសពីពេលមុនទៅទៀតហើយដោយសារតែមានអ្នកនៅចាំមើលថែនាងជាបុរសសង្ហាផងនោះជំងឺនាងក៏ឆាប់បានជា។
«ហាមិចុះពួកគេរកឃើញហ្វីដាឬនៅ? »
« ខ្ញុំមិនបានដឹងទេ»
«អាវ?ម៉េចក៏ចឹង?នេះខ្ញុំស្មានតែលោកដឹងហើយតើនៀក?»

« បើគ្រប់គ្នាមិនទាន់ខលមកផងខ្ញុំម៉េចដឹងទៅ? »ហាមិខំប្រឹងធ្វើមុខដូចជាមិនបានដឹងរឿងពិតបក្រា្ដមែនដែលការពិតគេបានដឹងសឹងគ្រប់រឿងថារីហ្វីដានាងនៅបន្ទប់សង្រ្គោះបន្ទាន់ដែរតែនាយមិនចង់ប្រាប់ហ្វាន់ឌីម៉ាឥឡូវឡើយចាំពេលរីហ្វីដានាងចេញពីបន្ទប់សង្គ្រោះបន្ទាន់សិនចាំប្រាប់។
« អរ...លោកថ្ងៃណាទើបខ្ញុំអាចចេញពីពេទ្យបានទៅ? »នាងចង់ចេញពីទីនេះឆាប់ៗណាស់ប៉ុន្តែទៅមិនទាន់បានដោយតែគ្រូពេទ្យហាម។
« ប្រហែលជាស្អែកនេះហើយ »
« ចឹងខ្ញុំសុំគេងបន្តទៀតមុននិងចេញពីទីនេះ» ហ្វាន់ឌីម៉ានាងនិយាយចប់ភ្លាមក៏បិទភ្នែកគេងទៅនាងងងុយគេងណាស់បានបិទភ្នែកមួយសន្ទុះគេងលក់បាត់។ហាមិវិញមិនបាននិយាយអីទេនាយបានចាកចេញពីបន្ទប់របស់ហ្វាន់ឌីម៉ាដើរទៅទីណាក៏មិនដឹង។
  ក្រឡេកទៅមើលអ្នកម៉ាក់ជុងគុកវិញគាត់មិនបានកើតអ្វីធ្ងន់ធ្ងរឡើយគាត់គ្រាន់តែភ័យតក់ស្លុតរហូតដល់សន្លប់ប៉ុណ្ណោះហើយឥឡូវគាត់បានដឹងខ្លួនមកវិញ។
« អ្នកមីងដឹងខ្លួនហើយ? » ណាកាស៊ីម៉ានាយញញឹមដាក់គាត់ឯគាត់ក៏ញញឹមតបមកកាន់គេ។
« ច៎ាសក្មួយ »
« មីងកុំទាន់ក្រោកអីនៅសម្រាកទៀតចុះ »
«តែមីងមិនអីទៀតទេមីងចង់ទៅមើលកូនហ្វីដាពេលនេះយ៉ាងម៉េចយ៉ាងម៉ាហើយក៏មីងមិនទាន់ដឹងទៀត » លោកស្រីគូរ៉ូសាមាគុគាត់ពោលដោយសេចក្ដីព្រួយបារម្ភពីកូនទាំងមិនខ្វាយខ្វល់ពីសុខទុក្ខខ្លួនឯងថាកំពុងតែគេងព្យាបាលដូចគ្នានោះគាត់នៅចចេសមុនចង់ញេងទេគាត់ចង់ទៅមើលរីហ្វីដាខ្លាំងណាស់។
«អ្នកមីងរីហ្វីដានាងមិនអីទេអ្នកមីងគេងនីទីនេះចុះណាជឿតាមខ្ញុំបើសិបជាមីងទៅឥឡូវទាំងឈឺរីហ្វីដានាងអាចខឹងជាមួយអ្នកមីងក៏បានដែលមិនចេះបារម្ភេពីសុខភាពខ្លួនឯង»ណាកាស៊ីម៉ាព្យាយាមលើកយកហេតុផលជាច្រើនដើម្បីឲ្យគាត់ស្ដាប់តាមសម្ដីរបស់នាងទីបំផុតគាត់ក៏ងក់ក្បាលយល់ព្រមដាក់ខ្លួនគេងនៅលើគ្រែពេទ្យវិញដោយសារតែបានគិតគ្រប់ពាក្យនិយាយរបស់ណាកាស៊ីម៉ា។
_____
ភាគ:១៣៤

លោកអារ៉ូគីឥឡូវគាត់បានត្រឡប់មកមន្ទីរពេទ្យហើយនៅពេលដោះស្រាយរឿងរ៉ាងទាំងអស់ចប់សព្វគ្រប់ចំណែកដូលេកាត្រូវជាប់ពន្ធធនាគារអស់មួយជីវិតមិនអាចចេញមកធ្វើបាបអ្នកណាទៀតបានឡើយ។លោកអារ៉ូគីបានដើរសំដៅទៅបន្ទប់សម្រាករបស់រីហ្វីដាដោយសារតែនាងបានរួចផុតគ្រោះថ្នាក់ឥឡូវបានយកមកដាក់ក្នុងបន្ទប់ធម្មតាវិញហើយ។
« លោកពូមកវិញហើយ?» ជុងគុកកំពុងតែអង្គុយកាន់ដៃរីហ្វីដានោះងាកមកសួរលោកពូរបស់ខ្លួនភ្លេត។
« បើពូមិនទាន់មកឯងឃើញដែរទេ? » ជុងគុកធ្វើមុខឡើងស្អុយដែលគាត់និយាយបាក់មកគេចុកដល់ហើយគេគ្រាន់តែសួរយកគួរសោះក៏មិនបានដែរលោកពូម្នាក់នេះ។
« សួរអត់បានចុះ? »

« អឺ..!នៅមានរឿងមួយទៀត »
« រឿងអ្វី? »
«គឺបន្តិចទៀតគ្រួសាររបស់រីហ្វីដានិងមកដល់ទីនេះមិនខានទេព្រោះលោកស្រីហ្វៀឌីណាបានខលមកលេខរបស់ពូតែពូឆ្ងល់ថាគាត់បានលេខពូមកពីណា?ទាំងដែលពូមិនដែលបានស្គាល់គាត់ផង? » លោកអារ៉ូគីគាត់មកឈរងឿយឆ្ងល់ម្នាក់ឯងនិយាយខ្សឹបនៅឃ្លាចុងក្រោយតែគេចមិនផុតពីត្រចៀកដ៏វៃឆ្លាតរបស់ជុងគុកអីបន្តិតឡើយគេអាចស្ដាប់លឺថាលោកពូកំពុងតែនិយាយពីអី។
«ខ្ញុំជាអ្នកឲ្យទៅគាត់ដោយសារតែខ្ញុំបានប្រាប់ថាលោកពូជាប៉ាធម៌របស់រីហ្វីដាទើបគាត់សុំលេខរបស់លោកពូទៅ»ជុងគុកអង្គុយសើចយ៉ាងស្ញេញគ្មានខ្វល់ថាលោកពូរបស់ញេកំពុងតែសម្លក់មកខ្លួនចង់ជ្រុះគ្រាប់ភ្នែកហើយទៅនោះតែគាត់មិនបានទៅខឹងអីជាមួយជុងគុកទេគ្រាន់តែនិយាយគ្នាលេងតាមធម្មតាកុំឲ្យកើតទុកពេកបើគ្រួសារពួកគេជួយរឿងមកផ្ទួនៗគេជាច្រើនប៉ុន្តែឥឡូវដោះស្រាយវាបានសម្រេចអស់ទៅហើយ។
« ចុះអ្នកម៉ាក់របស់ឯងគាត់នៅឯណា? » លោកអារ៉ូគីរំឮកដល់អ្នកម៉ាក់ភ្លាមគេនឹកឃើញភ្លេតថាអ្នកម៉ាក់នាយក៏គេងសម្រាកទីនេះដែរ។
«អ្នកម៉ាក់គាត់សន្លប់ឥឡូវនេះនៅគេងនៅបន្ទប់លេខប៉ុន្មានទេនៀកខ្ញុំភ្លេចបាត់ទៅហើយ លោកពូខ្ញុំផ្ញើពូឲ្យនៅមើលរីហ្វីដាផងខ្ញុំសុំទៅមើលអ្នកម៉ាក់សិនហើយ»ជុងគុកផ្ដែផ្ដាំលោកពូរួចអស់បានប្រញាប់រត់ចេញពីក្នុងបន្ទប់ស្ទើតែរត់បុកទ្វាទាំងមិនទាន់បានបើកនោះគេបិះតែភ្លេចអ្នកម៉ាក់របស់ខ្លួនឯងគេនេះមិនសមជាកូនរបស់គាត់សោះចេះតែភ្លេចគ្រប់ពេលវេលាបែបហ្នឹង។

«យ៉ាប់ណាស់ក្មួយម្នាក់នេះធ្វើតែខ្លួនធម្មតាទៅគ្មានអ្នកណាទៅថាអ្វីទេ»គាត់ដើរមកអង្គុយកៅអីជិតគ្រែគេងរីហ្វីដានិយាយដាក់ជុងគុកពីក្រោយរួចហើយគាត់ក៏លើកដៃមកអង្អែលក្បាលរីហ្វីដាទាំងសេចក្តីស្រឡាញ់និងអាណិតកូនរបស់គាត់ណាស់មានរឿងមិនចេះចប់មិនចេះឈប់ទាល់តែសោះប៉ុន្ដេឥឡូវគាត់មិនឲ្យកូនគាត់កើតអ្វីទៀតឡើយ។
«កូនហត់មកច្រើនហើយប៉ាលែងឲ្យកូនលំបាកទៀតហើយណា»គាត់ស្រដីដោយស្នាមញញឹមយ៉ាងស្រស់នឹងអោនទៅថើបថ្ងាសរបស់រីហ្វីដាមួយខ្សឺតរួចអង្គុយនៅជិតមើលថែនាង។
   ជុងគុកនាយរត់មករកបន្ទប់អ្នកម៉ាក់ទាំងចង់វង្វេងឥឡូវបានមកដល់បន្ទប់អ្នកម៉ាក់ទៅហើយ។
«ម៉ាក់....ម៉ាក់មាននៅពិបាកត្រង់ណាទៀតអត់?កូនសុំទោសដែលមកមើលអ្នកម៉ាក់យឺតបន្តិចហើយ»ជុងគុកចូលមកភ្លាមឃើញអ្នកម៉ាក់គេក្រោកអង្គុយលើគ្រែនោះហើយនាយនិយាយហើយក៏អោបអ្នកម៉ាក់យ៉ាងណែនម៉ាក់របស់គេគាត់មិនបានទៅប្រកាន់អីទេគាត់មានតែសប្បាយចិត្តពេលបានឃើញកូនៗរបស់គាត់បាននៅជាមួយគ្នាបានច្រើន។
«ម៉ាក់អត់មានកើតអីឡើយកូនកុំបាច់បារម្ភអីហើយកូនហ្វីដាយ៉ាងម៉េចហើយ?បានដឹងខ្លួនមកវិញឬនៅ? ម៉ាក់ជាអ្នកនាំហេតុបណ្ដាលឲ្យកូនហ្វីដាមានគ្រោះថ្នាក់ជាមួយម៉ាក់ដែរម៉ាក់មើលថែហ្វីដាមិនបានល្អទេ » លោកស្រីគូរ៉ូសាមាគិគាត់បន្ទោសខ្លួនឯងកំហុសគឺមកពីគាត់តែម្នាក់គត់បើពេលនោះគាត់នាំរីហ្វីដាចាកចេញទៅជាមួយគ្នាមុនដំបូងក៏នាងគ្មានគ្រោះថ្នាក់អ្វីកើតឡើងចំពោះខ្លួនដែរតែមកពីគាត់ស្ដាប់តាមនាងត្រូវរតៀចេញមកមុនឯនាងត្រូវមកតាមក្រោយទាំងគ្រាប់ជិតផ្ទុះទៅហើយនោះជុងគុកនាយអោបអ្នកម៉ាក់យ៉ាងណែនអង្អែលខ្នងគាត់ពីខាងក្រោយកុំឲ្យគិតថាវាជាកំហុសរបស់គាត់អីគ្មានអ្នកណាចង់ឲ្យមានរឿងមួយនេះកើតឡើងមកឡើយ។
«មិនអីទេម៉ាក់រីហ្វីដានាងលែងកើតអីហើយតែនាងមិនទាន់ដឹងខ្លួនមកទេប៉ុន្តែម៉ាក់ឈប់បន្ទោសខ្លួនឯងទៅ » ជុងគុកព្យាយាមលួងលោមអ្នកម៉ាក់កុំឲ្យគាត់គិតពីរឿងមួយនេះទៀតគេមិនអាចឲ្យអ្នកម៉ាក់ខ្លួនគិតរឿងនេះយូរទៀតបានឡើយខ្លាចថាសុខភាពគាត់មិនល្អដូច្នេះហើយបាននាយខំប្រឹងអោបក្រសោបលួងលោមគាត់។
«ហ៊ឹម!ចឹងម៉ាក់សុំទៅមើលកូនហ្វីដាបានអត់?ម៉ាក់លែងកើតអីហើយម៉ាក់គ្រាន់តែសន្លប់មួយភ្លេតប៉ុណ្ណោះចឹងហើយកូនកុំបារម្ភអីម៉ាក់មានទៅកើតអីខ្លាំងណា? » គាត់និយាយលើកហេតុផលថាគាត់មិនបានកើតអីទេគាត់ថែមទាំងបានចុះពីលើគ្រែដោយគ្មានជំនួយពីអ្នកណាមកជួយគាត់ឡើយ។
« បានកូននាំអ្នកម៉ាក់ទៅក៏បានដែរ » ជុងគុកយល់ព្រមបាំអ្នកម៉ាក់គេចេញពីក្នុងបន្ទប់តែមិនភ្លេចដស់អ្នកគេងនៅលើសាឡុងនោះឲ្យភ្ញាក់មកដែរ។
«ណាកាស៊ីម៉ាឯងល្មមភ្ញាក់មកបានហើយនៅដេកដល់ពេលណាទៀតហ៎ាស?»ជុងគុកស្រែកដាស់ណាកាស៊ីម៉ាទាំងគ្មានខ្វល់ថាមនុស្សកំពុងតែគេងនេះសុខស្រួលសោះមកដាស់ទៅកើត។
« យីស!ឯងនេះ » ណាកាស៊ីម៉ាសម្លក់ខ្នងជុងគុកពីខាងក្រោយពេលគេកាន់ដៃអ្នកម៉ាក់ដើរចេញទៅទាំងអូសដែកដែលដាក់សេរ៉ូមនៅដែរណាកាស៊ីម៉ានាយបានដើរចេញទៅតាម។
   កាត់មកមើលជីជីហើយគូឡេស្ទីនវិញមួយគូរនេះដូចជាស្វីតជាមួយគ្នារហូតទោះជីជីនាងនៅគេងនៅមន្ទីរពេទ្យក៏ដោយតែឥឡូវពួកគេរៀបចេញពីមន្ទីរពេទ្យហើយតែចៃដន្យអីជីជីនាងបានឃើញជុងគុក។
« បងស្ទីនខ្ញុំបានឃើញលោកជុងគុកនៅទីនេះដែរណា »ជីជីនាងទាញដៃឲ្យគូឡេស្ទីនឈប់ជាមួយនាងដែរដោយប្រាប់ថាបានឃើញជុងគុក។
« នៅឯណាបងមិនឃើញផង? » គូឡេស្ទីនមើលទៅតាមដៃរបស់ជីជីតែមិនបានឃើញឡើយ។
«បងមកតាម»នាងល្អិតជីជីចាប់អូសគូឡេស្ទីនទៅតាមខ្លួនយ៉ាងលឿនទោះគេប្រាប់កុំឲ្យនាងរត់ក៏នាងមិនស្ដាប់សំខាន់យ៉ាងណារត់ឲ្យបានឃើញថាជុងគុកពិតជានៅទីនេះពិតប្រាកដមែនឬអត់កុំឲ្យនាងយល់ច្រឡំថាជាអ្នកណាផ្សេងនោះមើលឲ្យជាក់សិនបាននាងព្រមជឿថានោះមិនមែនជាជុងគុកឡើយ។


You are reading the story above: TeenFic.Net