ភាគ:១៣១+១៣២

Background color
Font
Font size
Line height


ភាគ:១៣១

កែវភ្នែកសម្លឹងរកគ្នាចង់ស៊ីសាច់ហុតឈាមគ្នាទាំងមូលដោយគ្មានបានអត់អោនឲ្យគ្នាអីឡើយរីហ្វីដានាងញញឹមក្របួចមាត់ចង់គេនិយាយអ្វីទាក់ទងជុងគុកក៏នាងមិនខ្វល់ទោះគ្មានគេមកជួយនាងក៏អាចរត់យកជីវិតខ្លួនឯងបានដែរត្រឹមរឿងប៉ុណ្ណឹងសោះនាងពូកែស្ទើគ្រប់រឿង។
«ដូលេកាឯងគិតខុសម្ដងទៀតហើយឯងមិនសមកើតមកជាកូនប្រុសទេបើឯងជាប្រុសពិតមែនឯងប្រាកដជាខំប្រឹងរកមធ្យោបាយរកស៊ីឲ្យរីកចម្រើនដូចដៃគូរប្រជែងហើយប៉ុន្ដែឯងមានខួរមួយដ៏ល្ងង់មិនចេះគិតអ្វីឲ្យមានផលល្អទាល់តែសោះឯងនៅចាំតែឈ្នានីសគេគ្រប់ជំហ៊ានមិនចេះមើលសមត្ថភាពខ្លួនឯងទៅត្រង់កន្លែងណាផងចង់មកលេបត្របាក់អ្នកមានលំនឹងលើកាងាររបស់គេដូចជុងគុកយ៉ាងម៉េចបានទៅ?»ដូលេកានាយស្ដាប់ពីសម្ដីរីហ្វីដានិយាយលើកតម្កើងពីជុងគុកគេកាន់តែខឹងស្អប់ជុងគុកពីលើថែមទៀតគេស្អប់អ្នកណាដែលនិយាយល្អពីជុងគុកគូរ៉ូសាមាគិនេះណាស់មតែយ៉ាងណារីហ្វីដានាងនៅនិយាយបន្តពាក្យមិនចេះផុតសោះទោះគេខឹងដល់ដាច់សរសៃរឈាមងាប់មុខនាងទៀតក៏នាងមិនខ្វាយខ្វល់ជាមួយគេឡើយ។
«អាជុងគុកវាល្អដល់ថ្នាក់ណាទើបគ្រប់គ្នាចេះតែនិយាយលើកសរសើរវាគ្រប់គ្នា?ខ្ញុំនៀកល្អជាងវាឆ្ងាយណាស់គ្មានអ្នកណានិយាយសរសើរខ្ញុំផងទៅហ៎ាស?វាអស្ចារ្យកម្រិតណា?នាងឆ្លើយជាមួយខ្ញុំមក!ខ្ញុំចង់ដឹងពីវា» នាយស្រែកលឺខ្ទរពេញឃ្លាំងសម្លុតនាងតូចឡើងខ្លាំងធ្វើឲ្យអ្នកសម្ងំខ្លួនដូចមិនទាន់ដឹងខ្លួនភ្ញាក់ខ្លួនព្រឺត។លោកស្រីគូរ៉ូសាមាគិបានដឹងខ្លួនមកយូរហើយប៉ុន្តែរីហ្វីដានាងនិយាយខ្សឹបៗមិនទាន់ឲ្យគាត់បើកភ្នែកមកទេព្រោះតែនាងអាចចាប់ភ្លឹកដឹងថាគាត់បានដឹងខ្លួន។
«ខ្ញុំមិនអាចឆ្លើយបានតែឯងមើលពីទង្វើកាយវិការរបស់ជុងគុកទៅ?ចាំបាច់អីមកសួរយើង? »
« ក្រែងនាងជាស្រីរបស់វា? »
«យ៉ាងម៉េច?ទោះខ្ញុំស្រលាញ់គ្នាជាមួយជុងគុកយ៉ាងណាក៏ខ្ញុំមិនអាចដឹងពីគេគ្រប់រឿងឯណា?អរ..!នេះឬមកពីឯងខ្លួនឯងទេដឹង?ច្រណែនឈ្នានីសគេគ្រប់រឿងបែបយ៉ាងនោះ?ឯងមិនសមកើតមកជាមនុស្សទេសូម្បីតែសត្វក៏វាចេះគិតជ្រៅជ្រះជាងឯងទៅទៀតអាដូលេកា សាំងគីលយើងខ្ពើនចង់ហៅឈ្មោះរបស់ឯងណាស់ប៉ុន្ដែយើងទ្រាំហៅទាំងចិត្តមិនចង់យើងក្រើនរំឮកទៅដល់ឯងចុះឯងគួរតែមានខួរគិតល្អជាងនេះបានត្រូវ » លេងសើចជាមួយអ្នកណាមិនលេងមកលេងជាមួយរីហ្វីដាចាំតែនាងឲ្យឈ្នះឲ្យសោះជីវិនាងរស់នៅតស៊ូបែបណានាងជួបស្ទើទាំងអស់ដូច្នេះហើយរឿងការតស៊ូនាងយល់ច្បាស់ជាងថ្ងៃទៀតដូលេកានាយចុកឈាមកាន់តែខ្លាំងលើសដើម។
« ទះមកយើងមិនខ្លាច...» រីហ្វីដានាងងើយមុខទៅឲ្យដូលេកាពេលគេលើកដៃថានិងទះរីហ្វីដាម្ដងទៀត។
«ហ៉ឹស....!»ដូលេកាធ្វើអ្វីមិនបានទៀតក៏ដើរចេញដោយមានកំហឹងពេញខ្លួនទាំងមូល។
« ហេតុអ្វីកូនធ្វើបែបនេះ?ដឹងទេថាវាមានគ្រោះថ្នាក់? »លោកស្រីគូរ៉ូសាមាគិគាត់ងាកមកនិយាយដាក់រីហ្វីដាគាត់នេះព្រួយបារម្ភចង់ងាប់ហើយតែមើលចុះនាងតមាត់ដាក់គេម្នាក់ហ្នឹងមិនបាត់អីមួយម៉ាត់។
« ម៉ាក់កុំបារម្ភអីខ្ញុំមិនខ្លាចគេឡើយ »
« កូននេះ....» គាត់ក្រវីក្បាលហួសចិត្តម៉ងចេញមកចឹងៗពេក
« ពេលនេះខ្ញុំរកផ្លូវចេញមិនឃើញទេ »
« មិនអីទេពួកយើងនិងអាចចេញពីទីនេះបានហើយ »
« ច៎ាសម៉ាក់» ពួកគេទាំងពីរនាក់មិនអាចធ្វើអ្វីបានមានតែអង្គុយមួយកន្លែងប៉ុណ្ណោះណាមួយពេលនេះនាងរកវិធីអីមិនទាន់ចេញឡើយ។
    ក្រឡេកមកមើលជុងគុកឯណេះគេមកដល់កន្លែងដែលដូលេកាឲ្យមកហើយប៉ុន្ដែមិនឃើញមានអ្នកណាម្នាក់នៅទីនេះសោះគេដើរមកឡានវិញទាំងទាត់ឡានមួយជើង។

«ឯងហ៊ានកុហកយើងផងឬអាដូលេកា?»ជុងគុកនាយខំបើកឡានយ៉ាងលឿនមកដល់ក៏បានចាញ់បោកតាមដូលេកាគេផ្ញើទីតាំងមកជាយក្រុងឥឡូវនេះមកដល់កន្លែងស្ងាត់ឲ្យឈឹង។
រីង....រីង...!
« ប្រាប់មកថាឥឡូវឯងនៅកន្លែងណា? » ជុងគុកចុចលើកទូរស័ព្ទខលចូលមកយ៉ាងលឿនថែមទាំងស្រែកសួរ
(អូរ!សុំទោសណាខ្ញុំប្រាប់់ទីតាំងឯងខុស)ដូលេកាសើចតាមទូរស័ព្ទមកជុងគុក
«អាចង្រៃ....ឯងកុំនៅអូសក្រឡាយូរពេកឆាប់និយាយមកបើឯងមិនចង់ងាប់ក្រោយស្នាដៃរបស់យើងមិនខាន »ជុងគុកនាយក្ដាប់ដៃចង់បាក់ម្រាមនិយាយដោយអាការ:ខឹងសម្បាមែនទែន ។
(ឯងចាំទទួលទីតាំងផងតែប្រហែលឯងមកមិនទាន់ទេដឹង?ព្រោះថាបន្តិចទៀតអ្នកងាប់ប្រហែលមិនមែនយើងទេដឹង?ហ៎ាសហ៎ា....!គ្រាប់បែកដែលយើងបង្កប់នូវក្នុងឃ្លាំងមួយនោះសង្ស័យថាជិតអស់ពេលហើយឯងប្រញាប់មកមើលសាកសពរបស់ម៉ាក់និងមនុស្សដែលឯងស្រលាញ់ទៅ )
«អាដូលេកា....អាចង្រៃ....ហ៉ើយ! » នាយស្រែកបញ្ចោរយ៉ាងក្ដៅក្រហាយតែចង្រៃយអីដូលេកាចុចបិទទូរស័ព្ទបាត់ទើបគេត្រូវប្រញាប់ធ្វើដំណើរមកកន្លែងមួយផ្សេងទៀតដែលដូលេកាផ្ញើមកឲ្យនាយជឿថាគេមិនកុហកបោកប្រាស់ទៀតទៅចុះ។
«រីហ្វីដាម៉ាក់កុំកើតឲ្យសោះខ្ញុំនឹងទៅជួយអ្នកទាំងពីរហើយ»គេខំប្រឹងជាន់ហ្គាំយ៉ាងលឿនទៅមុខនិយាយតិចៗផ្ដល់សង្ឃឹមដល់ខ្លួនឯងគេនិងជួយម៉ាក់និងមនុស្សដែលគេស្រលាញ់ទាល់តែបាន។
    រីហ្វីដាវិញនាងបានលឺសម្លេងមួយដូចជាសម្លេងគ្រាប់បែកដែលជិតផ្ទុះអញ្ចឹង។
« កូនមាមបានលឺអ្វីឬអត់? »
« លឺតើម៉ាក់នេះដូចសម្លេងគ្រាប់់បែក »
«គ្រាប់បែក?នេះគេម្នាក់ហ្នឹងចង់សម្លាប់ពួកយើងពិតមែនហ៌?»
«ម៉ាក់ស្ងប់អារម្មណ៍ណាខ្ញុំនៅទីកន្លែងនេះហើយម៉ាក់កុំភ័យ»នាងព្យាយាមនិយាយបន្លប់កុំឲ្យគាត់មានអារម្មណ៍ខ្លាចទៀត។

«តែម៉ាក់....ហ៊ឹកៗៗៗម៉ាក់ខ្លាចមិនបានចេញពីទីនេះផុតណាស់កូនហ៊ឹកៗៗៗ»គាត់ធ្វើអ្វីមិនបានក៏យំចេញមកភ្លាមៗគាត់ស្លុតចិត្តណាស់ពេលដឹងថាខ្លួនឯងជិតស្លាប់នៅទីនេះគាត់មិនទាន់បាននិយាយលាជាមួយស្វាមីផងហេតុអ្វីក៏ព្រហ្មលិខិតចារមកបែបនេះទៅវិញ?គាត់ចង់សួរថា ហេតុអ្វីៗៗៗទៅ?
«ម៉ាក់....»រីហ្វីដានាងចង់យំចេញមកតាមលោកស្រីគូរ៉ូសាមាគិហើយនាងយល់ពីចិត្តគំនិតរបស់គាត់កំពុងតែគិតនេះណាស់នាងហាមឃាត់មិនឲ្យទឹកភ្នែកគាត់ឈប់យំបានឡើយមានតែបណ្ដោយតាមហ្នឹងចុះ។
   បើមកមើលស្ថានភាពនៅខាងក្រៅវិញឃើញថាដូលេកាកំពុងឈរមើលមកឃ្លាំងមួយនោះទាំងញញឹមសមចិត្តខ្លាំងណាស់។
« ចៅហ្វាយគិតចង់ធ្វើបែបនេះមែន? »

«មែនហើយ!បន្តិចទៀតអាជុងគុកវាហ្នឹងមកដល់មិនខានវាមិនបណ្ដោយទុកឲ្យពួកគេទាំងពីរនាក់មានគ្រោះថ្នាក់ឡើយតែបើវាមកមិនទាន់ក៏ទុលឲ្យងាប់ទាំងពីរទៅតោះយើងទៅវិញ»ដូលេកានាយបក់ដៃហៅកូនចៅរបស់គេទាំងអស់ទៅវិញគេនិយាយហើយធ្វើហើយមិនបកក្រោយឬស្ដាយក្រោយជាមួយទង្វើរបស់ខ្លួនដែលធ្វើចេញទៅនោះឡើយ។
______
ភាគ:១៣២

ស្ថិតមកមើលផ្នែកខាងក្នុងនេះរីហ្វីដានាងរកមើលឃើញថាគ្រាប់បែកនៅទីណាហើយតែនាងមិនអាចស្រាយខ្លួនចេញពីចំណងមួយនេះបាន ។
ក្រាក....!
ក្នុងពេលនោះទ្វាឃ្លាំងបិទជិតមុនហ្នឹងត្រូវបានបើកមកវិញហើយបង្ហាញឲ្យឃើញបុរសម្នាក់ដើរចូលមកទាំងប្រញាប់។
« ម៉ាគូស៊ីកា?លោកមកទីនេះបានដោយរបៀបណា? » រីហ្វីដាភាំងស្លុតស្មារតីដែលឃើញម៉ាគូស៊ីកាមកដល់កន្លែងនាងកំពុងតែនៅដូច្នេះ។
« ខ្ញុំនិងប្រាប់នាងតាមក្រោយ » គេនិយាយត្រឹមប៉យណ្ណោះក៏អង្គុយចុះជួយស្រាយខ្សែជាប់ដៃជើងរបស់នាងនិងលោកស្រីគូរ៉ូសាម៉ាគិ។
ទឺត...ទូត....ទឺត....!
សម្លេងគ្រាប់បែកបានពន្លឺម្តងទៀតម៉ាគូស៊ីកាពេលនាយស្រាយអ្នកទាំងពីរនោះរួចហើយក៏ដើរសំដៅទៅរកប្រព័ន្ធកន្លែងមានផ្ទុកគ្រាប់បែកនៅទីនោះភ្លេត ។
« ម៉ាក់ឆាប់រតើចេញពីទីនេះឲ្យលឿនទៅ» នាងតូចរុញខ្លួនឲ្យអ្នកម៉ាក់ជុងគុកចេញទៅមុននាង តែគាត់ក្រវីក្បាលជាប់មិនព្រមទៅចោលនាងសោះ។
« ម៉ាក់ទៅចោលកូនមិនបានទេ»
«ម៉ាក់ត្រូវតែទៅម៉ាក់ធ្វើដើម្បីកូនទៅចុះណាកូនសមម៉ាក់»នាងលើកដៃសំពះចង់ឲ្យគាត់ចាកចេញញទៅពិតមែនដោយគាត់អស់ជម្រើសហើយក៏រត់ចេញពីក្នុងឃ្លាំង។
« លោកយ៉ាងម៉េចហើយ?»
« ខ្ញុំរកខ្សែដកមិនឃើញទេវាច្រើនពណ៌ពេក » ម៉ាគូស៊ីកាគេឡើងវង្វេងអស់រលីងពេលមកមើលកន្លែងខ្សែព័ទ្ធពេញកន្លែងមួយហ្នឹងវាមានពណ៌ក្រហមខៀវលឿនខ្មៅមិនអាចរើសថាគួរដកមួយណាចេញទេកុំឲ្យវាផ្ទុះនោះ។
«ខ្ញុំថាទុកវានៅហ្នឹងចុះពួកយលយប្រញាប់ចេញទៅចាជិតអស់នាទីហើយណាបើពួកយើងបន្តនៅទៀតវាផ្ទុះមិនខាន»រីហ្វីដានាងចាប់លើកដៃម៉ាគូស៊ីកាឲ្យចេញព្រោះនាងមើលទៅនាទីវាសល់តែ20វិនាទីទៀតប៉ុណ្ណោះ ម៉ាគូស៊ីកានាយមើលទៅឃើញថាសល់បាទីតិចចឹងគេមិនបានមាត់ច្រើនទៀតក៏ចាប់ទាញដៃរីហ្វីដារត់មកខាងក្រៅភ្លាម។
ផាំងៗៗ....ប៉ឺង......!

រាងកាយប្រុសស្រីពីនាក់បានរត់ចេញមកនោះត្រូវបានលោតចេញមកយ៉ាងខ្ពស់ពីលើដីដោយសារតែកម្លាំងគ្រាបើបែកនេះវាខ្លាំងខ្លាណាស់អាចធ្វើឲ្យរីហ្វីដានិងម៉ាគូស៊ីកាខ្ទាត់ខ្លួនចេញមកយ៉ាងឆ្ងាយឃ្លាំងទាំងមូលឆេះសន្ធោសន្ធៅជាខ្លាំង។លោកស្រីគូរ៉ូសាមាគីឃើញពីចម្ងាយគាត់ទន់ដៃទន់ជើងអស់រហូតដល់សន្លប់បាត់ស្មារតីគាត់មិនទាន់បានឃើះកូនស្រីចេញមកវិញផងវាបានផ្ទុះបាត់។
ងឺត.....!
ឡានសេរីទំនើបមួយបានជាន់ហ្វ្រាំងឡានយ៉ាងលឿនគេមកយឺតមួយជំហ៊ានហើយពេលនេះអ្វីៗគ្រប់យ៉ាងត្រូវបានឆេះខ្ទេចជិតអស់ទៅហើយជុងគុកគេចុះពីក្នុងឡានទន់ជើងលត់ជង្គង់នៅលើដីទឹកភ្នែកនាយស្រក់មកគេលើកដៃមកវាយដីទាំងសោកស្ដាយបើឥឡូវនេះគេចូលទៅក៏រករីហ្វីដាហើយអ្នកម៉ាក់មិនឃើញដែរ។
«រីហ្វីដា.....ហ៊ឹកៗៗៗ....ម៉ាក់...អ្នកទាំងពីរនៅទីណា?ហ៊ឹកៗៗៗ...ខ្ញុំបានមកដល់ហើយ»ជុងគុកគេស្រែកហៅពីខាងក្រៅទឹកភ្នែកហូរសស្រាក់គេក្រោកឈរមកហើយក៏រៀបដើរចូលទៅខាងក្នុងដើម្បីស្លាប់ទៅតាមរីហ្វីដាដែរប៉ុន្ដែនាយបានប្រទាក់ភ្នែកឃើញអ្នកម៉ាក់របស់គេគេងសន្លប់នៅខាងស្ដាប់ដៃរបស់នាយ ។
«ម៉ាក់....ម៉ាក់ដឹងខ្លួនឡើង»ជុងគុករត់មកដល់រាងកាយអ្នកម៉ាក់ចាប់អង្រួនគាត់ដើម្បីឲ្យភ្ញាក់ឡើងមកតែគាតមិនបានកម្រើកមកសោះជុងគុកនាយហូតយកទូរស័ព្ទចេញពីក្នុងហ៊ោប៉ៅខលទៅឡានសង្រ្គោះបន្ទាន់យ៉ាងងលឿន។
មកមើលនៅគុម្ពស្មៅជិតនោះដែររីហ្វីដានាងបានបើកភ្នែកមកតិចៗទាំងក្ដីវេទនានាងត្រូវរបួសក៏មិនតិចដែរ ។
«ជួយ...ខ្ញុំ...ផង...ខ្ញុំ...នៅ....ទីនេះ...»រីហ្វីដានាងស្រដីទាំងវេទនានិយាយទម្រាំចេញមួយពាក្យៗប៉ុន្តែក្រោយមកនាងក៏សន្លប់បាត់មាត់ឈឹងទៅលែងលឺសម្លេងអ្វីៗទាំងអស់រាងកាយនាងវិញពោរពេញទៅដោយឈាមក្រហមឆ្អិនឆ្អៅដោយសារតែកម្លាំងគ្រាប់បែក។
   ចំណែកម៉ាគូស៊ីកាគេមិនបាននៅឯណាឆ្ងាយពីរីហ្វីដាឡើយតែតាមមើលទៅគេហាក់ដូចជាមិនត្រូវរបួសធ្ងន់ធ្ងរគេគ្រាន់តែមានឈាមដោយសារតែត្រូវរបួសបន្តិចគេប្រឹងក្រោកឈរខ្លួនឯងទាំងលំបាកលំបិន។
«ជុងគុក.....»ម៉ាគូស៊ីកានាយមានកម្លាំងស្រែកហៅជុងគុកពីចម្ងាយឯជុងគុកវិញងាកមកយ៉ាងលឿននៅពេលលឺសម្លេងអ្នកហៅគេនោះ។
« ម៉ាគូស៊ីកា....? » គេឧទានតិចៗនិងដាក់អ្នកម៉ាក់ខ្លួននៅលើដីសិននិងរត់ទៅរកម៉ាគូស៊ីកាពេលគេរៀបនឹងដួលសន្លប់។

ព្រូស...!
ជុងគុកមកចាប់នាយមិនទាន់ឡើយគេត្រូវដួលព្រូសទៅលើដីភ្លាមៗដោយមិនបានព្រៀងទុកជាមុននោះ។
«ម៉ាគូស៊ីកាឯងយ៉ាងម៉េចហើយ?ន៎ែក!ឯងមានលឺខ្ញុំហៅទេ?»ជុងគុកខំកេះផងស្រែកហៅគេផងក៏គ្មានបានផលមកវិញទៀតចំពេលនោះឡានពេទ្យបានមកដល់ល្មមដែរនាយទុកម៉ាគូស៊ីកាមួយកន្លែងនោះសិនគេបានរត់មករកម៉ាក់របស់គេម្ដងគ្រូពេទ្យបានចេញពីក្នុងឡានមកដោយមានគ្រែមកដែរក្រុមពួកគ្រូពេទ្យបានលើករាងកាយរបស់លោកស្រីគូរ៉ូសាមាគិដែលត្រូវជាអ្នកម៉ាក់ជុងគុកចូលទៅខាងក្នុងឡានបាត់ទៅ។
« លោកគ្រូពេទ្យនៅមានមនុស្សម្នាក់ទៀតនៅទីនោះ? »ជុងគុកនាយប្រាប់គ្រូពេទ្យថាមានមនុស្សម្នាក់ទៀតត្រូវរបួសនៅទីនេះដែរ។
« បាទចាំខ្ញុំខលហៅឲ្យគេយកឡានមកទៀត » គ្រូពេទ្យម្នាក់នោះងក់ក្បាលបន្ទាប់មកគាត់បានយកទូរស័ព្ទខលទៅក្រុមគ្រូពេទ្យទៅ។ជុងគុកនាយបាននាំគ្រូពេទ្យម្នាក់ហ្នឹងឲ្យមកមើលម៉ាគូស៊ីកាហើយគាត់បានពិនិត្យមើលអាការ:ម៉ាគូស៊ីកាយ៉ាងល្អិតល្អន់។
«បើម៉ាគូស៊ីកានៅទីនេះចុះរីហ្វីដាអូននៅឯណា?រីហ្វីដា....អូននៅឯណា?»ជុងគុកក្រោកឈរស្រែកហៅម្ដងហើយម្ដងទៀតជាច្រើនសារទៅរហូតមកដល់គុមពស្មៅមួយគេចម្លែកចិត្តជាមួយកន្លែងមួយហ្នឹងក៏បានវែកស្មៅចូលទៅវានៅជិតម្ដុំមុខឃ្លាំងនោះមិននៅឆ្ងាយពីគ្នាឡើយ។
«រីហ្វីដា....រីហ្វីដា....»ជុងគុកបានឃើញរីហ្វីដាគេងសន្លប់នៅលើស្មៅទាំងខ្លួនប្រាណរបស់ដាបពេញទៅដោយឈាមពេញហ្នឹងគេញ័រដៃញ័រជើងអស់សភាពនាងយ៉ាប់យឺតដូច្នេះគេទទួលយកមិនបានសោះក្រុមគ្រូពេទ្យនៅសល់ទៀតបានរត់មកកន្លែងជុងគុកស្ថិតនៅភ្លេត។
«អូនកុំកើតអីឲ្យសោះណាហ៊ឹកៗៗបងមកហើយហ៊ឹកៗៗៗអូន....អូនហ៎ា...ហ៊ឹកៗៗៗ»ជុងគុកយំអោបរាងកាយនាងទឹកភ្នែកគេហូរមកពេញថ្ពាល់ទាំងសងខាងគេញ័រដៃខ្លាំងណាស់លើកដៃទៅអង្អែលសក់នាងទាំងគ្មានព្រលឹងនៅក្នុងខ្លួន។
«សូមលោកថយខ្លួនបន្តិចខ្ញុំសុំមើលអាការ:របស់អ្នកនាងម្នាក់នេះសិន»គ្រូពេទ្យមកដល់បានឲ្យជុងគុកថយឆ្ងាយពីរីហ្វីដាគ្រូពេទ្យយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះនាងក៏ព្រោះនាងមានរបួសធ្ងន់ធ្ងរច្រើនជាងម៉ាគូស៊ីកាឆ្ងាយមែនទែនជុងគុកនាយអង្គុយបន់សុំកុំឲ្យរីហ្វីដាកើតអ្វីឲ្យសោះនោះគេភ័យខ្លាចជាខ្លាំងគេមិនដែលចង់ឃើញនាងស្ថិតនៅស្ថានភាពដូចនេះឡើយ។


You are reading the story above: TeenFic.Net