ភាគ:១២៩
នៅពេលរីហ្វីដាអោនមុខទៅជិតប៉ារបស់នាងគេចឹងនាយក៏រៀងងឿយឆ្ងល់ថានាងកំពុងតែគិតអ្វី?ឬមួយនាងចង់និយាយខ្សឹបដាក់លោកប៉ារឿងអីមួយ?
«លោកមកនិយាយជាមួយគាត់មក»រីហ្វីដានាងបក់ដៃហៅជុងគុកមកជិតលោកប៉ារបស់គេនាយក៏មិនបានប្រកែកដើរមកតាម។
« លោកប៉ា....ប៉ាដឹងខ្លួនហើយ » ជុងគុកនាយអរសប្បាយចិត្តណាស់ពេលឃើញលោកប៉ាបានដឹងខ្លួន។
« ជុងគុក....កូនមក...ហើយ » គាត់បានដោះប្រដាប់ដែលមានអុកស៊ីសែននោះចេញហៅកូនតិចហារស្ដីដោយការពិបាកគាត់រំភើបពេលបានឃើញមុខកូនប្រុសទឹកភ្នែកគាត់ហូរមកកាត់ថ្ពាល់ជុងគុកនាយលើកដៃទៅជូតជំនួសគាត់។
« បាទ....បាទកូនមកហើយ ..ហ៊ឹកៗៗៗកូនមកមើលប៉ាហើយ » ឪពុកកូនគេទាំងពីរអោបគ្នាទឹកភ្នែកហូរមករីហ្វីដានាងបានដកខ្លួនចេញមកខាងក្រៅបាត់មិនចង់នៅទើសទាល់ការនិយាយគ្នារវាងឪពុកកូននេះទេឯជុងគុកក៏មិនបានដឹងដែរថារីហ្វីដាបានចាកចេញនោះគេនៅតែអោបក្រសោបលោកប៉ានិយាយរឿងរ៉ាងកាលពីកន្លងមកនិយាយពីហេតុផលគ្រប់យ៉ាងចេញមក។
រីហ្វីដានាងចេញមកខាងក្រៅហើយក៏បានដើរចេញមកក្រៅមន្ទីរពេទ្យរកមើលលោកស្រីគូរ៉ូសាមាគិនាងនៅរងចាំផ្លូវគាត់ក៏ប៉ុន្ដែអស់ពេលជាយូរណាស់មកហើយមិនឃើញគាត់ត្រឡប់មកវិញសោះ។
«គាត់ពេលណាមកទៅ?នេះទៅយូរគួរសមល្មមអាត្រឡប់មកវិញហើយឬមួយមានរឿងអ្វីមិនស្រួលទេដឹង? » នាងដើររ៉េរ៉ពេញមុខមន្ទីរពេទ្យដើរចុះដើរឡើងពេញទាំងហ្នឹងទឹកមុខវិញក៏មានការព្រួយបារម្ភពីអ្នកម៉ាក់ជុងគុកខ្លាំងណាស់ដែរគាត់ជាមនុស្សចាស់ផងទៅណាមកណាតែម្នាក់ឯងចឹងប្រឈមមុខនិងគ្រោះថ្នាក់ណាស់។
« មិនស្រួលទេមានតែទៅតាម » នាងតូចបន្តនៅមួយកន្លែងដូច្នេះមិនបានទៀតបានជានាងចេញមកតាមណាមួយនាងឃើញថាហាងតូបលក់របស់ញាំអីហ្នឹងនៅម្ដុំៗនេះដែរសោះវាមិនដែលគួរណាគាត់នៅយូរបែបនេះឡើយបើមិនឲ្យនាងបារម្ភវាមិនសម។
«អ៊ឹមមម.....» នាងតូចពេលដើរមកដល់កន្លែងរាងស្ងាត់បន្តិចក៏មាននរណាម្នាក់យកស្អីក៏មិនដឹងដែរមកខ្ទប់ច្រមុះនាងពីខាងក្រោយខ្នងមកនាងមិនអាចជួយខ្លួនឯងបានទេទើបត្រូវសន្លប់បាត់មាត់ឈឹងនៅលើដៃជនម្នាក់នោះ។ គេបានលើកលីនាងតូចទៅមុខនោះបន្តិចឃើញមានឡានមួយបានមកទទួកយកគេរួចជាស្រេចគេម្នាក់នោះដាក់រីហ្វីដាឲ្យស្រួលហើយបានចេញដំណើរទៅមុខទៀត។
ជុងគុកវិញគេទើបតែចាប់អារម្មណ៍ថាបាត់រីហ្វីដាពីក្នុងបន្ទប់មួយនេះហើយគេខំបើកទ្វាមកមើលខាងក្រៅតែមិនបានឃើញនាយមានអារម្មណ៍ភ័យខ្លាចទៀតហើយតែមិនដឹងថាមកពីអ្វីទេ។
«អូនទៅណាទៅរីហ្វីដា?ខលទៅហើយមិនទទួលទៀតដឹងទេថាបងបារម្ភ» ជុងគុកកាន់ទូរស័ព្ទខលទៅលេខរីហ្វីដារហូតឥឡូវនេះម៉ាក់របស់គេគាត់នៅមិនទាន់មកគេស្មុកស្មាញរកអីគិតមិនចេញទាល់តែសោះ។
« ហ៊ឹម....!សូមកុំឲ្យអូនកើតអីឲ្យសោះណា » នាយក្ដាប់ទូរស័ព្ទនៅដៃបន់ស្រន់កុំឲ្យនាងកើតអីឡើងទេនាយដាក់គូថអង្គុយលើកៅអីក្បែរលោកប៉ាគាត់ពេលនេះបានគេងលក់វិញហើយទលបគេមានពេលទំនេរដើរទៅនេះដើរទៅនោះបាន។
(យើងមិនហ៊ានធានាដែរព្រោះតែនាងស្អាតខ្លាំងណាស់ដែរតើ)
«ឯងប្រាប់មកថាឯងនៅទីកន្លែងណា?យើងនិងទៅជួបឯងឥឡូវនេះភ្លាម »
(អូខេបានណាយើងនិងផ្ញើទីតាំងទៅឲ្យ)
« ឲ្យឆាប់រហ័សផងទៅ... ទឺត...ទឺត...» ដូលេកាបានចុចទូរស័ព្ទបាត់រកតែជុងគុកនិយាយជាមួយទៀតមិនបានទេគេនៅតែមិនអាចសម្រេចបានសោះព្រោះលោកប៉ាគេគាត់នៅតែម្នាក់ឯងប៉ុន្ដែបើគេមិនទៅជួយអ្នកម៉ាក់និងរីហ្វីដាវាកាន់តែយ៉ាប់ហឺតលើសដើនទៀតចឹងហើយវាលំបាកសម្រាប់ការសម្រេចចិត្ដមួយនេះពិតមែន។
«អ្នកគ្រូពេទ្យខ្ញុំសុំពឹងឲ្យអ្នកគ្រូពេទ្យជួយចូលទៅមើលថែលោកប៉ារបស់ខ្ញុំនៅខាងក្នុងផងខ្ញុំត្រូវមានការប្រញាប់ទៅសិនហើយ»ជុងគុកឃើញអ្នកគ្រូពេទ្យម្នាក់ដើរកាត់ទីនេះនាយហៅពឹងឲ្យមកជួយភ្លាមគេត្រូវប្រញាប់ឲ្យបានលឿនជាងនេះ។អ្នកគ្រូពេទ្យម្នាក់ហ្នឹងគាត់មិនបានថាអ្វីដែរមានតែចូលទៅមើលលោកគូរ៉ូសាមាគិខាងក្នុងប៉ុណ្ណោះហ្នឹងឯង។
______
ភាគ:១៣០
បើទៅមើលហ្វាន់ឌីម៉ានិងហាមិវិញពេលនេះនាងបានភ្ញាក់ដឹងខ្លួនមកវិញហើយដោយមានអ្នកគ្រប់គ្នានៅមើលនាង។
« ឯងចង់បានអ្វីពីយើង?ដូលេកា សាំងគីល?ខ្ញុំដូចជាមិនបានមានរឿងទើសទែងជាមួយលោកឡើយ? » ស្ថិតនៅស្ថានភាពមួយនេះក្ដីតែសម្ដីក៏និយាយដោយស្នាមញញឹមចុងមាត់ភាពជឿជាក់របស់នាងទាំងប៉ុន្មានមិនបានភ័យខ្លាចទាល់តែសោះសំខាន់នាងដឹងថាខ្លួនឯងខ្លាំងជានិច្ចមិនអាចឲ្យអ្នកណាមកជាន់ពន្លិចបានឡើយ។
«នាងមិនមានតែនាងជាមនុស្សស្រីដែលអាជុងគុកវាស្រលាញ់រឿងគ្រប់យ៉ាងក៏ត្រូវធ្លាក់មកលើនាងដូចគ្នា! »
«ហេតុផលអីយកមកពាក់ព័ន្ធនឹងខ្ញុំ?លោកគួរតែពិចារណាឲ្យច្បាស់លាស់តិចទៅហ៊ឹម!ខ្ញុំមិនចង់ខាតពេលវេលាអត់ប្រយោជន៍ជាមួយលោកឯងឡើយ »
«ហ៎ាសហ៎ា...!តាមមើលដូចមិនស្រួលដូចនាងស្នើសុំទេ »ដូលេកាសើចលឺពន្លឺពេញក្នុងឃ្លាំងទាំងមូលរីហ្វីដានាងរាងក្ដៅស្លឹកត្រចៀកបន្តិចដែរពេលគេមកសើចចំពោះនាង។
«ចុះលោកចាប់អ្នកម៉ាក់ជុងគុកមកធ្វើអីដែរទៅ?គាត់មានអីទាក់ទងជាមួយលោកដែរ?អរ..!ឬមួយមកពីរឿងជំនួញនោះលោកចង់ធ្វើបាបគ្រប់គ្នាដែលជិតសិទ្ធិជុងគុក?ហ៎ាសហ៎ា...!»រីហ្វីដានាងមិនខ្លបខ្លាចទៀតនាងដាក់ទៅបាំងៗវិញកុំចង់មកសាកនិងរីហ្វីដាហ្វៀឌីណាឲ្យសោះដូលេកានាយចុកចាប់មិនស្ទើជាមួយសម្ដីរិហ្វីដានាងដាក់មកចំៗពេកហើយរកតែគេនិយាយបន្តទៀតមិនចង់បាន។
« នាងចាំតែមើលចុះគេមិនមកជួយនាងជាដាច់ខាន »
« គួរឲ្យអស់សំណើចណាស់ ហ៎ាសហ៎ា....»
« នាងឯង....!ផាច់..» មួយដៃវាត់ទៅលើថ្ពាល់សរលោងរបស់នាងតូចរីហ្វីដាត្រូវងាកមុខទៅម្ខាងដោយសារតែកម្លាំងដៃមនុស្សប្រុសម្នាក់នេះឡើងចេញឈាមរឹមៗតាមគែមមាត់តែនងហាក់ដូចជាមិនបានឈឺសោះបែរជាញញឹមយ៉ាងស្រស់ដោយការឌឺដងត្រឡប់ទៅវិញ។
«សម្ដីលោកតែប៉ុន្មានម៉ាត់នេះសោះកុំស្មានតែខ្ញុំព្រមជឿនោះចរិតអន់គ្មានមាយាទដូចលោកឯងសមតែនៅក្រោមសំពត់មនុស្សស្រីតែប៉ុណ្ណោះខ្លួនឯងមិនខ្លាំងប៉ុន្មានផងតែអាងមានកូនចៅគ្នាខ្នងជួយសោះកុំដំឡើងរឹកពេកថ្ងៃណាមួយឯងនិងធ្លាក់ខ្លួនចូលគុកត្រូវយើងយកឯងដាក់មិនខានទេ»រីហ្វីដានាងនិយាយទៅដោយមិនបានខ្វាយខ្វល់ជាមួយកែវភ្នែកពិឃាតរបស់ដូលេកាដែលសម្លក់សម្លឹងចង់អាឃាតជាមួយនាងណាស់នាយខឹងរីហ្វីដាជាខ្លាំងហ៊ានមកនិយាយមើលងាយគេបែបនេះផងទាំងពីមុនគ្មានអ្នកណាម្នាក់មកដំឡើងសម្លេងស្រែកនិយាយតវ៉ាដាក់គេសូម្បីតែម្នាក់ត្រឹមនាងជាមនុស្សស្រីធម្មតាហ៊ានដល់ថ្នាក់ហ្នឹងនេះនាងមិនខ្លាចសេចក្ដីស្លាប់ចំពោះមុខសោះ។
You are reading the story above: TeenFic.Net