ភាគ:១២

Background color
Font
Font size
Line height

        បន្ទប់ប្រជុំ...!
   ក្នុងបន្ទប់ប្រជុំក្នុងឃ្លាំងទីងងឹតមួយមានប្រុសៗជាច្រើននាក់ឈរអោនក្បាលគោរពមិនដាក់ មើលតាមទឹកមុខពួកគេដោយមិនអំណោយផលទេ ។ បើមកមើលអ្នកជាមេធំនេះវិញអង្គុយបង្ហុយផ្សែងបារីមើលទៅអ្នកដែលឈរនៅមុខប៉ុន្មាននាក់ទៀតទាំងញញឹមចុងមាត់មិនដឹងថាគោលបំណងរបស់គេជាអី?
« ការងារមួយនេះដូចជាស្រួលណាស់សម្រាប់ពួកឯងចាត់ការហេតុអ្វីក៏ធ្វើមិនបាន? ពួកឯងអួតយើងថាត្រឹមមនុស្សតែម្នាក់ស៊ីផុយ ! ឥឡូវស៊ីសាច់ផុយរបស់ឯងសោះមែនទេ? ហ៊ឹម...! បើយកឯងទៅកិលរួចហើយយកមកធ្វើជាសាច់ដឹកយកទៅធ្វើទំនិញរបស់យើងបានត្រូវ » អ្នកជាមេបងធំប្រចាំក្រុម ស៊ូរ៉ាកាក់ ស្រដីទាំងសប្បាយក្នុងចិត្តណាស់ទាំងកូនចៅលត់ជង្គង់អង្វរកកុំឲ្យគេធ្វើអញ្ចឹងក៏គេមិនយកភ្នែកមើល និយាយចប់ត្រឹមនេះហើយមានពួកកូនចៅប៉ុន្មាននាក់នាំពួកគេចេញទៅហើយក៏ធ្វើដូចមាត់គេនិយាយបេះបិត ។
«  បើអ្នកណាធ្វើការមិនបានល្អដូចជាពួកវាហ្នឹងត្រូវជួបទោសដូចគ្នា » មេក្រុមស៊ូរ៉ាកាក់នោះមិនចេះស្ដាប់ហេតុផលរបស់គេឡើយ ដឹងត្រឹមថាអ្នកណាដែលធ្វើការមិនបានល្អដឹងតែត្រូវគេយករាងកាយទាំងមូលទៅដាក់ក្នុងម៉ាស៊ីនកិលសាច់នោះមិនខានទេ ។
« បាទលោកបង ពួកខ្ញុំយល់ហើយ » ពួកគេទាំងនោះពិតជាខ្លាចភាពអាក្រក់របស់មេក្រុមម្នាក់នេះមែនទែនគេមិនបានដឹងទេថាគ្រប់គ្នាខ្លាចញញើតមិនចង់បាត់បង់ជីវិតព្រោះតែបែបនេះឡើយ ។
« ចេញទៅវិញទៅ » អ្នកទាំងនោះចាកចេញទៅយ៉ាងលឿនបើនៅខ្លាចតែត្រូវងាប់ទេ ។ មេក្រុមស៊ូរ៉ាកាក់ បន្តអង្គុយបង្ហុយផ្សែងបារីម្ដងទៀត តែគេកំពុងតែគិតពីនារីម្នាក់ដែលកូនចៅបាននិយាយប្រាប់គេពេលមុននេះបន្តិចទាំងចងចិញ្ចើម ។
« ឬក៏ជានាងទៅ ?? » ចូលមកដល់ចំណុចនេះរឿងកាន់វែងឆ្ងាយគេចង់និយាយពីអ្នកណាម្នាក់ទៀត? ឬមួយជាមេខ្លោងពួកគេ? រឿងនេះកាន់តែមិនអាចហើយ ចុះគេមានបំណងចង្អុលទិសទៅរកម្នាក់ណា?

« បើនាងត្រឡប់មកហើយខ្ញុំនិងរងចាំជួបនាងណា »សម្ដីគេនិយាយគ្មានដឹងទិសរង្វាន់អីទេនិយាយឲ្យយល់តែខ្លួនឯងបើមានអ្នកផ្សេងមកស្ដាប់គេនិយាយច្បាស់ជាថាគេមនុស្សឆ្កួតផងមិនដឹង?
   កាត់ចូលមកក្នុងបន្ទប់គេងរបស់រីហ្វីដាវិញក៏មានហ្វាន់ឌីម៉ានាងអង្គុយរឿងម៉្យាងមកនចេញទាល់តែសោះគិតឡើងមុខម្នាក់ៗមិនរីកហើយ ។ ហ្វាន់ឌីម៉ានាងអង្គុយទ្រចង្ការខ្លួនហើយដៃក៏ឆែករកមើលក្នុងកុំព្យូទ័រដែលនាងកំពុងតែឆែករកមើលនោះ ។ រីហ្វីដានាងអង្គុយផ្ទៀងមើលទៅឯកសារជាច្រើននិយាយទៅពួកនាងទាំងពីរដូចជាធ្វើរឿងមួយន្លេះសម្ងាត់ខ្លាំងណាស់ ។ ដោយសារតែមុននិងចូលមកផ្ដែផ្ដាំមិនឲ្យអ្នកណាមកជិតបន្ទប់មួយនេះជាដាច់ខាតមិនដឹងថានាងកំពុងតែចង់ធ្វើអ្វីឲ្យប្រកដនោះឡើយ ។
« បងឌីម៉ាមានរកឃើញតម្រុយអ្វីទេ? បងគួរតែប្រយ័ត្មបន្តិចព្រោះទីនោះមានកាមេរ៉ាជាច្រើនបានដាក់ » រីហ្វីដានាងពោលពាក្យសម្ដីប្រាប់បងស្រី ពេលនាងដើរមកមើលហ្វាន់ឌីម៉ាកំពុងតែចុចកុំព្យូទ័រយ៉ាងញាប់ដៃនោះ ។
«បងឃើញហើយប៉ុន្តែមើលទៅកាមេរ៉ាមួយនោះដូចមិនងាយនិង Hack ចូលទាល់តែសោះតាមមើលដូចជាតឹងរឹងល្អណាស់ » ហ្វាន់ឌីម៉ានាងងាកមកឆ្លើយជាមួយប្អូនបន្តិចមុននឹងបន្តការ ហ៊េកចូលក្នុងគណីមួយដែលមានបំពាក់កាមេរ៉ាសុវត្ថិភាពជាច្រើនគ្រាប់ ។ នាងចូលមកក្នុងក្រុមហ៊ុនមួយកន្លែងហ៊េកចូលមកក្នុងប្រព័ន្ធក្រុមហ៊ុនមួយនោះ នាងមើលទៅដូចជាជំនាញខាងហ៊េកធឺមួយនឹងខ្លាំងណាស់ ។ ប្រវត្តិរបស់ វ៉ាង ហ្វាន់ឌីម៉ា ម្នាក់នេះគ្មានអ្នកណាបានដឹងច្បាស់នោះឡើយថានាងជាអ្នកណាឲ្យពិតប្រាកដនោះ នាងជាអ្នក ហេ៊កធឺជំនាញ ជាងគេ ប៉ុន្តែនាងតែងតែលាក់សម៉ាសធាតុពិតរបស់ខ្លួនគ្មានអ្នកបានដឹងក្រៅពីរីហ្វីដាឡើយ សូម្បីតែប៉ាម៉ាក់នាងក៏គាត់មិនបានដឹងថាកូនស្រីម្នាក់នេះធ្វើការងារអ្វីឲ្យប្រកដនោះ ។
«បងតាមខ្ញុំមើលតាមរបាយការណ៍ដែលកូនចៅស៊ើបផ្ញើមកឲ្យនេះវាអាចគ្រប់គ្រាន់សម្រាប់អូសទាញក្រុមហ៊ុនមួយនោះឲ្យធ្លាក់មកដល់បាតបានដោយងាយនៅមានរភងដែលពួកវាចាប់ជម្រិតកូនក្មេងជាច្រើនសម្រាប់នាំចេញទៅក្រៅប្រទេសទៀតវាកាន់តែធ្ងន់លើសដើមទៅទៀត » រីហ្វីដានាងមើលទៅឯកសារដែលជារបាយការណ៍កូនចៅរបស់នាងដែលបានឲ្យទៅស៊ើបមើលទៅក្រុមហ៊ុនមួយបានដឹងរឿងរណុកក្នុងគ្រប់យ៉ាងហើយផ្ញើមកឲ្យរីហ្វីដានិងហ្វាន់ឌីម៉ាមើល ។

« ជ័យោបងហ៊េកវាចូលបានហើយ បងបានរៀបចំវាអស់ហើយ ចំណែកលុយក្នុងកុងរបស់ពួកវានឹងត្រូវបានបាត់នៅពេលប៉ុន្មានថ្ងៃទៀតទាំងអស់បងបានយកលុយរបស់វាមករក្សាទុកក្នុងកុងរបស់បងមួយទៀតមិនមានអ្នកណាអាចដឹងបានទេ » ហ្វាន់ឌីម៉ានាងញញឹមចង់រីកថ្គាមពេលការងារធ្វើនេះបានសម្រេចដោយគ្មានឧបសគ្គរារាំងនាង ។ រីហ្វីដានាងបានលឺហើយក៏ញញឹមសប្បាយរីករាយដូចគ្នា ។
រីង..! រីង..!
   កំពុងតែសើចសប្បាយជាមួយគ្នានោះមានសម្លេងទូរសព្ទមួយបានខលចូលក្នុងទូរស័ព្ទរបស់រីហ្វីដា នាងបានចុចទទួលវាទាំងសម្លឹងមើលទៅបងស្រីដែលមើលមក ។
« មានការអីទៀត? » រីហ្វីដានាងជាអ្នកផ្ដើមសួរទៅលេខខលចូលមកនោះមុនព្រោះតែបានដឹងថាជាអ្នកណាហើយ ។
(អ្នកនាងចង់ឲ្យពួកខ្ញុំចូលទៅជួយក្មេងៗនៅពេលណាដែរទៅ? កប៉ាល់ដែលត្រៀមដឹកក្មេងៗយកទៅនៅថ្ងៃស្អែកពេលល្ងាចនេះហើយទាន )
«ចាំស្អែកពេលរសៀលនាំគ្នាទៅឡោមព័ន្ធកំផែដាក់កប៉ាល់នោះឲ្យជិតទៅខ្ញុំនឹងទៅចាត់ការជាមួយពួកឯង » រីហ្វីដាសម្លេងនាងនិយាយអាចថាវាខុសប្លែកជាងរាល់ដងនាងម៉ឹងម៉ាត់ល្អណាស់ ។
( បាទទាន ) ទឺត...ទឺត...
   នាងក៏ចុចទូរស័ព្ទបិទមុនកូនចៅនិយាយចប់ភ្លាមហ្វីដានាងមកអង្គុយលើគ្រែមានហ្វាន់ឌីម៉ាមកអង្គុយជិតនាង ។
« កើតរឿងអី? » ហ្វាន់ឌីម៉ានាងឆ្លៀតសួររីហ្វីដាពេលមកអង្គុយជិតគ្នាទៅហើយ នាងតូចធ្វើមុខឡើងគួរឲ្យខ្នាញ់ពេលគេសួរចឹងទៅ ។
«ស្អែកពេលល្ងាចពួកវានាំយកក្មេងៗចេញទៅក្រៅប្រទេសហើយបានជាពួកគេខលមកនិយាយជាមួយខ្ញុំ » នាងតូចពោលទាំងមិនបានញញឹមដូចជាពេលមុននេះឡើយ នាងខ្លាចតែខ្លួនឯងចូលទៅជួយក្មេងៗមិនទាន់ពេលវេលា នាងធ្លាប់ធ្វើឲ្យនារីម្នាក់ត្រូវបានស្លាប់ដោយសារការធ្វេសប្រហែសរបស់នាងចំពោះនារីម្នាក់នោះនាងបើនាងទៅឲ្យទាន់ក៏គ្មានរភងអ្វីកើតឡើងចំពោះមនុស្សស្រីម្នាក់នោះឡើយ ។ ហ្វាន់ឌីម៉ានាងមកអង្អែលខ្នងប្អូននាងបានយល់ហើយថាពេលនេះរីហ្វីដានាងនឹកឃើញដល់រឿងអតីតទៀតហើយបាននាងប្ដូរទឹកមុខលឿនយ៉ាងនេះ ។
« កុំគិតពីវាទៀតបានទេ? »
« ច៎ាសបង ! ខ្ញុំនឹងធ្វើឲ្យពួកវាបានឃើញថាលើកនេះខ្ញុំធ្វើវាបាន ចំណែកបងនៅថ្ងៃស្អែកត្រូវទៅបកស្បែកមុខរបស់វាឲ្យបានឯខ្ញុំនឹងទៅជួយក្មេងៗទាំងអស់ឲ្យត្រឡប់មកជួបប៉ាម៉ាក់របស់ពួកគេវិញមិនខានទេបងជឿជាក់លើខ្ញុំចុះ » រីហ្វីដានាងពោលដោយភាពជឿជាក់លើកនេះវាខុសបំណងទៀតឡើយនាងមិនឲ្យខ្លួនឯងធ្វើខុសដូចជាលើកមុនទៀតទេ ។ និយាយព្រមព្រៀងគ្នាអស់ហើយបានពួកនាងឈប់និយាយឬសួរនាំគ្នាបន្តទៀតគឺគេងម្ដង ។


You are reading the story above: TeenFic.Net