ភាគ:១២៧
ជុងគុកនាយបានស្គាល់កន្លែងដែលប៉ារបស់គេសម្រាកនៅហើយទើបគេប្រញាប់រូសរាន់មកជាមួយរីហ្វីដាទៅ។
« ម៉េចមិនចុះទៅលោកនៅក្នុងឡានដល់ពេលណា? » រីហ្វីដានាងងឿយឆ្ងល់និងគេណាស់បើជ្រុលជាមកហើយមិនព្រមចុះចេញពីឡានទៅសោះ។
«បងនៅសម្រួលអារម្មណ៍សិនអូនអាចចេញទៅមុនបងបាន»ជុងគុកនាយអង្គុយដកដង្ហើនធំអស់ជាច្រើនសានាងបានតែអង្គុយក្រវីក្បាលហួសចិត្តមើលទៅជុងគុក។
«តោះទៅបានហើយ»នាយចុះពីក្នុងឡានរួចហើយក៏ដឹកដៃរីហ្វីដាដើរចូលមកក្នុងមន្ទីរពេទ្យហើយនាយមិនបានទៅសួរនាំពីគ្រូពេទ្យនៅអីនោះដែរណាមួយគេថែមទាំងបានដឹងថាលោកប៉ារបស់ខ្លួនស្ថិតនៅបន្ទប់មួយណាទៀត។
«លោកមិនសួរពេទ្យទេចុះធ្វើម៉េចបានស្គាល់បន្ទប់ប៉ាលោកកំពុងតែសម្រាកទៅ? » រីហ្វីដានាងចាប់ដៃឲ្យគេឈប់មុននិងសួរ
« អត់ទេព្រោះស្គាល់ហើយ »
« ម៉េចមិនព្រមប្រាប់តាំងពីដំបូងទៅ? » រីហ្វីដានាងបេះដៃរបស់ជុងគុកចេញធ្វើមុខឡើងក្រញ៉ូវជាប់។
«កុំធ្វើមុខចឹងបងគ្រាន់តែមិនចង់ប្រាប់ស្មានតែអូនយល់ហើយ»
« ឆឺស!តោះទៅ » នាយទាញនាងមកជិតខ្លួនមកភ្លាមរួចនាំនាងប្រញាប់ទៅភ្លេត។
មិនយូរពួកគេបានមកដល់បន្ទប់សម្រាកលោកប៉ារបស់នាងហើយពួកគេឈរនៅមុខបន្ទប់នៅឡើយអត់ទាន់ចូលខាងក្នុងទេ។
« បងចូលទៅ» នាងរុញដៃជុងគុកឲ្យបើកទ្វាចូលទៅខាងក្នុងបន្ទប់នោះ។
« ហ៊ឹម » នាយដកដង្ហើមធំម្ដងទៀតទើបបានសម្រេចចិត្តចូលទៅខាងក្នុងអ្នកម៉ាក់របស់គេក្រឡេកបានមើលមកកូនប្រុសខ្លួនទាំងចង់យំគាត់មិននឹកស្មានសោះថាគេនឹងមកទីនេះសោះគាត់គិតថានាយលែងចាត់ទុកពួកគាត់ជាឪពុកម្ដាយទៀតហើយ។
« កូនជុង... » គាត់ក្រោកចេញពីលើកៅអីដើរយឺតៗមករកកូនប្រុសតែជុងគុកបែរជាដើរថយក្រោយឆ្ងាយពីគាត់ទៅវិញនោះ។
« ម៉ាក់.....» ជុងគុកនាយមិនបានមាត់អីច្រើនហៅតែឈ្មោះរបស់គាត់រួចក៏រត់មកអោបអ្នកម៉ាក់ខ្លួនទាំងយល់ពីអារម្មណ៍គាត់ជាម្ដាយគេហាក់ដូចជាកក់ក្ដៅចម្លែកពេលបានអោបម៉ាក់ខ្លួនគេខានទទួលយកអារម្មណ៍បែបនេះអស់ពេលជាយូរទៅហើយទើបគេចង់អោបអ្នកម៉ាក់ឲ្យបានយូរ ។
«ជុងគុក....ហ៊ឹកៗៗៗ...នេះកូនអាចហៅម៉ាក់ថាម៉ាក់ហើយឬ?ហ៊ឹកៗៗៗ....ម៉ាក់រំភើបណាស់កូនដឹងទេ?ហ៊ឹកៗៗៗ...»គាត់អោបរឹតកូនប្រុសថែមគាត់លឺហើយសែនរំភើបជាខ្លាំងឡើងចេញទឹកភ្នែកមកគាត់នឹកគាត់ចង់អោបគាត់ខុសដែលពីមុននិយាយអ្វីមិនល្អដាក់កូនប្រុសសូម្បីតែតែការផ្ទេរក្រុមហ៊ុនទៅឲ្យជុងគុកក៏គេមិនបានមកទទួលដែរគឺឲ្យកូនចៅជំនិតរបស់ខ្លួនទទួលជំនួសគេសិននោះ។ឥឡូវនេះឃើញមុខគេភ្លាមគាត់សប្បាយចិត្តណាស់កាលដើមឆ្នាំគាត់បានឃើញជុងគុកត្រឡប់មកកាន់ផ្ទះវិញនោះគេមិនបាននិយាយរកអ្នកម៉ាក់ឡើយគឺមានចិត្តចង់ចូលមកមើលតែបន្តិចនិងចេញទៅវិញ។
«កូនសុំទោសអ្នកម៉ាក់ដែលកាលពីមុនកូនមិនបាននៅជិតមើលថែកូនមានតែខឹងជាមួយម៉ាក់រហូតមិនបានខ្វាយខ្វល់ពីចិត្តម៉ាក់ទេកូនសុំទោសកូនខុសដែលបានធ្វើបែបហ្នឹងក៏ព្រោះតែចិត្តខឹងមួយពេលបិះតែធ្វើឲ្យស្ដាយក្រោយទៅហើយហ៊ឹកៗៗៗសូមម៉ាក់អភ័យទោសឲ្យកូនផងហ៊ឹកៗៗៗកូនដឹងកំហុសហើយ»ជុងគុកពោលទាំងទឹកភ្នែកកំពុងស្រក់ចុះមកដាបពេញថ្ពាល់សងខាគេអោបរឹតអ្នកម៉ាក់យ៉ាងណែនគេធ្លាប់បានពិចារណារួចអស់ហើយទើបថ្ងៃនេះយកសម្ដីទាំងប៉ុន្មានមកនិយាយឲ្យអ្នកម៉ាក់បានដឹងថាពេលគេធ្វើអញ្ចឹងមិនមែនគេមិនខូចចិត្តទេគេកុំថាឃើញគេសប្បាយរីករាយនោះគេមានក្ដីសុខអីទៅគឺគេគ្មានឡើយរីហ្វីដាដែលមើលមកពីក្រោយខ្នងក៏ចេញទឹកភ្នែកមកដែរវារំជើបរំជួលខ្លាំងណាស់មានអ្នកធ្លាប់ជួបអារម្មណ៍មួយនេះប៉ុណ្ណោះបានយល់ពីវាច្បាស់។
«ម៉ាក់មិនខឹងកូនទេហ៊ឹកៗៗៗព្រោះគ្រប់បែបយ៉ាងក៏ព្រោះតែម៉ាក់ដែលនិយាយដាក់កូនមិនល្អតែងតែបង្ខិតបង្ខំកូនគ្រប់ពេលឡើងកូនគ្មានអារម្មណ៍ចង់ធ្វើវាទៀតហ៊ឹកៗៗៗម៉ាក់ទើបតែដឹងថាកូនលំបាកណាស់នៅពេលម៉ាក់ប៉ាបង្ខំគ្រប់ពេលវេលាកញនតែងរងទុក្ខលំបាកម្នាក់ឯងមិនសូវបាននិយាយប្រាប់ម៉ាក់ប៉ាឲ្យបានដឹងពីទុក្ខរបស់ខ្លួនហ៊ឹកៗៗៗម៉ាក់បានដឹងខ្លួននៅពេលដែលគ្មានកូននៅក្បែរហ៊ឹកៗៗៗម៉ាក់សុំទោសកូនដូចគ្នាវាមិនមែនមកពីកូនតែម្នាក់ឯងទេហ៊ឹកៗៗៗ»អ្នកម៉ាក់ជុងគុកគាត់រៀបរាប់មកហូរហែរគាត់មិនអាចបន្ទោសជុងគុកបានឡើយដោយសារវាជាកំហុសរបស់គាត់ដែលត្រូវជាឪពុកម្ដាយរបស់គេនេះគាត់ត្រូវតែយល់ពីអារម្មណ៍កុំរឹតបន្តឹងកូនច្រលនពេកកុំឲ្យពេលកូនទ្រាំលែងបានក៏ចាកចេញទៅចោលពួកគាត់ដូចជាជុងគុកធ្វើដាក់ម៉ាក់ប៉ារបស់គេអញ្ចឹងដែរឥឡូវនេះគាត់ភ្ញាក់ខ្លួនមកវិញហើយ។
«បាទម៉ាក់ហ៊ឹកៗៗៗកូននិងមកមើលថែម៉ាក់ប៉ាដូចជាពេលមុនម្ដងទៀតណាហ៊ឹកៗៗៗកូនមិនទៅទីណាចោលលោកទាំងពីរទៀតហើយហ៊ឹកៗៗៗ » ជុងគុកលែងពីអោបអ្នកម៉ាក់បន្តិចរួចមកក៏អោបគាត់ម្ដងទៀតមិនចង់លែងទាល់តែសោះហើយ។
« ហ៊ឹកៗៗៗ » ក្នុងបន្ទប់ទាំងមូលលឺតែសម្លេងយំអោបគ្នារវាងម៉ាក់នោងកូនពីរនាក់នេះប៉ុណ្ណោះរីហ្វីដានាងឈរនៅស្ងៀមមិនបានលូកមាត់និយាយរំខានអ្នកទាំងពីរនេះទេនាងបានតែឈរញញឹមញញែមសប្បាយចិត្តទៅវិញនៅពេលបានឃើញជុងគុកនិងគ្រួសារត្រឡប់មកចុះសម្រុងគ្នាដូចកាលមុនវិញ។
« អង្គុយចុះសិនមកកូន » គាត់នៅអណ្ដឺតអណ្ដកមិនទាន់បាត់ទេតែក៏នាំជុងគុកមកអង្គុយលើសាឡុងនៅក្នុងបន្ទប់មួយនេះដែរគាត់មិនទាន់ចាប់អារម្មណ៍ថាមានមនុស្សម្នាក់ទៀតនៅទីនេះទេ។
« បាទម៉ាក់» នាយញញឹមដាក់គាត់និងមកអង្គុយតាមសម្ដីគាត់និយាយ។
« ម៉ាក់សុខភាពលោកប៉ាយ៉ាងម៉េចហើយ?» ជុងគុកនាយបានអង្គុយភ្លាមក៏បានសួរនាំពីសុខភាពលោកប៉ាគាត់អ្នកម៉ាក់នាយគាត់ញញឹមមិនសូវសមសោះពេលនឹកឃើញដល់សម្ដីគ្រូពេទ្យបាននិយាយប្រាប់ពីអាការ:របស់លោកប្ដីគាត់។
«ប៉ាកូនគាត់....គាត់អាចនិងរស់នៅមិនបានយូរទៀតទេ ហ៊ឹកៗៗៗ....គាត់កើតជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយហើយបើជួយសង្គ្រោះក៏មិនបានទៀតមានតែតាមព្រហ្មលិខិតប៉ុណ្ណោះ ហ៊ឹកៗៗៗ » គាត់អោនមុខចុះគាតើពិបាកចិត្តខ្លាំងណាស់ឲ្យគាត់ធ្វើបែបណាបន្តទៀត?ឬមួយគាត់ត្រូវបាត់បង់ស្វាមី?គាត់មិនអាចទទួលយកបានឡើយ។
«អ្នកម៉ាក់....លោកប៉ាគាត់ច្បាស់ជាមិនកើតអីនោះទេម៉ាក់ឈប់យំទៅម៉ាក់គះរតែថែទាំសុខភាពខ្លួនឯងឲ្យបានល្អប្រសើរជាងនេះណាលោកប៉ាគាត់មិនចង់ឃើញម៉ាក់កើតទុក្ខធ្លាក់ខ្លួនឈឺដោយសារតែគាត់ទេ»ជុងគុកបញ្ចុះបញ្ចូលម៉ាក់ខ្លួនណាមួយនេះកន្លងផុតទៅមិនដឹងជាប៉ុន្មានថ្ងៃហើយទេដែលអ្នកម៉ាក់នាយគាត់យំតួញសោកចំពោះជំងឺស្វាមី។
«ម៉ាក់ទប់ទឹកភ្នែកមិនជាប់ទេហ៊ឹកៗៗៗវាចេះតែចង់ស្រក់មករហូតកូនមានដឹងអត់?»
« ដូច្នេះហើយទើបកូនហាមមិនឲ្យអ្នកម៉ាក់យំ »
« ម៉ាក់និងឈប់យំហើយដើម្បីកូននិងលោកប៉ាកូនណា »គាត់លើកដៃមកជូតទឹកភ្នែកចេញទាំងផ្ដល់ស្នាមញញឹមឲ្យជុងគុកទៀតយ៉ាងមានក្ដីសុខជាមួយគ្នាគេបន់ឲ្យបាននៅក្បែលោកប៉ាអ្នកម៉ាក់ដូចជាពេលនេះណាស់ឥឡូវបានជួបហើយ។
« ជម្រាបសួរអ្នកមីង » រីហ្វីដានាងទើបដាច់ចិត្តចូលមកជម្រាបសួរម៉ាក់ជុងគុកដោយញញឹមដាក់គាត់ទៀត។
« ច៎ាសក្មួយ» គាត់ឆ្លើយតបមករីហ្វីដាយ៉ាងគួរសមតាមមនុស្សដែលទើបនិងស្គាល់គ្នាលើកដំបូង។
« កូននេះជាអ្នកណា? » គាត់ចង្អុលទៅរីហ្វីដាទាំងសួរជុងគុកដោយស្នាមញញឹមសង្ស័យតែនេះជា
អនាគតកូនប្រសាររបស់គាត់មិនខានទេ។
« ម៉ាក់នេះគឺរីហ្វីដាត្រូវជាសង្សារបស់កូនណា » ជុងគុកទាញដៃរីហ្វីដាឲ្យមកអង្គុយលើសាឡុងជាមួយអ្នកទាំងពីរដែរឯនាងឡើងអៀនអង្គុយមិនចង់ហ្នឹងសោះចេះមកនិយាយប្រាប់ចាស់ៗថានាងជាសង្សារបស់គេនៀក។
«ម៉ាក់គិតអីមិនចេះខុសឡើយម៉ាក់ឃើញមុនដំបូងមាននិស្ស័យជាមួយកូនណាស់អញ្ចឹងតើទើបឃើញកូនជុងសប្បាយរីករាយដល់ម្លឹងនោះគ្រាន់តែនិយាយពីឈ្មោះកូន » លោកស្រីគូរ៉ូសាម៉ាគិគាត់ញញឹមភ្ជាប់ជាមួយពាក្យសម្ដីគាត់ចាប់កាន់ដៃរបស់រីហ្វីដាជាប់មិនលែងសោះនាងវិញបានតែអង្គុយញញឹមតបតដាក់គាត់វិញទៅ។
« មិនចឹងពេកទេអ្នកមីង » នាងរ៉េដៃមិនព្រមទទួលស្គាល់ពីការពិតសោះហើយគាត់រុញដៃដែលនាងរ៉េនោះចេញរួចញញឹមទៀត។
«ឈប់ហៅម៉ាក់ថាមីងទៀតទៅវាមិនសមទំនងទៀតទេហៅម៉ាក់ដូចជាកូនជុងដែរទៅ »
« ច៎ាសអ្នកមីង...អ្នកម៉ាក់ » រីហ្វីដានាងភ្លាត់មាត់បន្តិចតែក៏រហ័សដូរវិញទៅនាងមិនទម្លាប់ហៅទេវាទើបតែចាប់ផ្ដើមសោះហ្នឹង?
« ល្អណាស់កូន »
« ច៎ាសម៉ាក់ »
« ម៉ាក់ហ៎ា.... » ជុងគុកនាយហៅម៉ាក់ទាំងបង្អូសសម្លេងអត់ដឹងថាមានរឿងអ្វីទេខ្លាចតែគេមិនចាប់អារម្មណ៍ជាមួយខ្លួនមែន?
« មានការអីឬកូន » ម៉ាក់នាយប្រញាប់មកសួរជុងគុក
«លោកប៉ាអាចមានសង្ឃឹមប៉ុន្មានភាគរយទៀតទៅ?កូនចង់ដឹងដើម្បី.... » អារម្មណ៍សប្បាយរីករាយជាមួយគ្នាមុននេះត្រូវបានរលាយអស់នៅពេលនឹកដល់លោកប៉ារបស់គេភ្លាមសម្ដីនិយាយឃ្លាចុងក្រោយនោះបង្កប់ន័យជ្រៅខ្លាំងណាស់បើសិនជាម្នាក់នោះបានយកវាមកគិតគេចង់ដឹងស្រួលពេលវេលានោះមកដល់នឹងបានត្រៀមខ្លួនបានជាមុនដោយមិនពិបាកចិត្តច្រើនជាងនេះ។
«លោកពូប្រហែលជាបានស្ដាប់លឺពួកយើងបាននិយាយហើយត្រូវទេ?ខ្ញុំបាននាំជុងគុកមកហើយបើលោកពូមានអីនិយាយក៏និយាយចុះខ្ញុំទុកពេលឲ្យនៅជាមួយគេតែពីរនាក់»រីហ្វីដានាងអោនទៅជិតត្រចៀកគាត់ទាំងនិយាយខ្សឹបដាក់នាងដឹងពេលបានងាកទៅមើលគាត់កំពុងតែសម្រាកគាត់បានភ្ញាក់ដឹងខ្លួនមកជាហូរគាត់នៅសម្ងំចាំស្ដាប់ឡើងយូរណាមួយគាត់ពិបាកនិយាយណាស់ព្រោះតែគាត់បានដាក់អុកស៊ីសែនហើយបើមិនដាក់ទេជីវិតគាត់ឆាប់ស្លាប់បានដោយងាយ។
You are reading the story above: TeenFic.Net