ភាគ:១២៥+១២៦

Background color
Font
Font size
Line height

ភាគ:១២៥

នាងតូចចងចិញ្ចើមកាន់តែមានចម្ងល់លើសដើមគេនិយាយអ្វីមកកាន់តែឆ្កុយៗនាងស្ដាប់មិនសូវជាចូលត្រចៀកប៉ុន្មានសោះ។
« លោកកុំអូសក្រឡាយូរពេកមានអីក៏និយាយទៅ »
«ខ្ញុំនិយាយប្រាប់នាងក៏បាន!ខ្ញុំបានឈ្លោះគ្នាជាមួយអ្នកផ្ទះតាំងខ្ញុំនៅវ័យជំទង់មកម្លេះមកដល់ឥឡូវនេះក៏ខ្ញុំមិនបានទៅមើលប៉ាម៉ាក់ទៀតដែរទើបតែមុននេះពូគាត់ហៅទៅដើម្បីនិយាយរឿងប៉ាម៉ាក់....ហ៊ឹម...ខ្ញុំមិនដែលដឹងសោះថាលោកប៉ាខ្ញុំកើតជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយហើយហ៊ឹកៗៗៗខ្ញុំជាកូនមិនល្អមិនដែលចាប់អារម្មណ៍សោះថាលោកប៉ាគាត់មានជំងីតាំងពីយូរមកហើយ ហ៊ឹកៗៗៗ » ជុងគុកនាយនិយាយរៀបរាប់ប្រាប់រីហ្វីដាបណ្ដើរចេញទឹកភ្នែកហូរមកបណ្ដើរនាយងាកមុខចេញពេលរីហ្វីដានាងចាប់មុខរបស់គេមកមើលនាងសម្លឹងមើលចូលចក្ខុទាំងពីររបស់ជុងគុកចង់ដឹងពីអារម្មណ៍គេតាមក្រខ្សែភ្នែកមួយគូរនោះ។
« បើបែបហ្នឹងលោកមិនគិតទៅមើលគាត់ទៅ?»
« តែ.....»
«វាគ្រាន់តែជារឿងអតីតកាលប៉ុន្តែពេលនេះវាបច្ចុប្បន្នហើយលោកគួរគិតវាសារឡើងវិញកុំឲ្យបាត់បង់ឱកាសល្អអីនាំតែសោកស្ដាយនៅពេលក្រោយប៉ុណ្ណោះ » នាងវាចាមកហើយបញ្ចេញស្នាមញញឹមមកយ៉ាងស្រស់បោះឡើងជុងគុកភ្លឹកជាមួយហើយគេកាន់តែមានចិត្តស្រលាញ់លើរីហ្វីដាខ្លាំងលើសដើមទៅទៀតតែពាក្យសម្ដីនាងនិយាយក៏វាត្រឹមត្រូវរឿងគេឈ្លោះគ្នាជាមួយគ្រួសារវាជារឿងអតីតប៉ុន្តែឥឡូវនេះជាបច្ចុប្បន្នហើយគេនៅគិតវាធ្វើអ្វីទៀតវាគ្មានបានអីមកវិញឡើយ។
«ត្រូវណាស់វាជាឱកាសល្អសម្រាប់ខ្ញុំដែលត្រូវធ្វើវាតែមិនដឹងគះរចាប់ផ្ដើមពីត្រង់ណាមកទាល់តែសោះដូចជាពេលខ្ញុំនៅជាមួយនាងដែរ» គេលែងមានអារម្មណ៍ថាកើតទុក្ខអទៀតហើយនៅពេលបានរីហ្វីដាមកនិយាយគ្នាលេងជាមួយគេនោះគេឆ្លៀតឱកាសនេះមកចចារតែម្ដងគេលាក់បាំងអារម្មណ៍ខ្លួនឯងមិនបានទៀតទេ។
« ហ៎ាស?ខ្ញុំយ៉ាងម៉េច? »
« គឺថា....»
« លោកចេះតែយ៉ាងម៉េចឲ្យប្រាកដទៅ? »
« ខ្ញុំស្រលាញ់នាង! »
«លោកកុំយកសម្ដីប៉ុន្មានម៉ាត់នេះមកបោកប្រាស់ខ្ញុំអីយល់ល្អលោកល្មមទៅមើលលោកប៉ារបស់លោកទៅ » រីហ្វីដានាងយល់ថាការនិយាយសារភាពគេវាគ្រាន់តែជាពាក្យនិយាយចេញមកមួយឆាវៗតាមចិត្តដែលគេកំពុងកើតទុក្ខតែប៉ុណ្ណឹងអ៊ីចឹងហើយបានជានាងមិនជឿជុងគុកគេឡើងស្លេស្លឺអស់រលីងខំរកឱកាសមកសារភាពហើយមកថាគេនិយាយលេងចឹងឬ?មុខគេពេលប្រាប់នាងទៅគួរឲ្យអស់សំណើចណាស់មែន?
« ខ្ញុំនិយាយចេញទៅវាជាការពិត ប៉ុន្តែមិនអីទេទុកថានាងមិនលឺសម្ដីអត់ប្រយោជន៍របស់ខ្ញុំទៅចុះខ្ញុំទៅមើលលោកប៉ាសិនហើយ » នាយហាក់ដូចជាអស់សង្ឃឹមណាស់នាងប្រហែលជាមិនបានស្រលាញ់គេវិញឡើយចឹងហើយគេមិនចង់នៅរំខាននាងទេគេសុខចិត្តដើរចេញវាល្អជាង រីហ្វីដានាងបិតភ្នែកហាក់កំពុងសម្រួលអារម្មណ៍ចង់និយាយតបតជាមួយជុងគុកវិញណាស់តែមាត់របស់នាងហារវាមិនចេញទេបានត្រឹមមើលដំណើររបស់ជុងគុកដើរចេញទាំងទឹកមុខស្រងោតស្រងាត់។
«ខ្ញុំចង់ស្រលាញ់លោកវិញណាស់តែខ្ញុំមិនយល់ពីខ្លួនឯងទេខ្ញុំសុំទោសពេលណាល្អខ្ញុំនិងប្រាប់លោកវិញជាក់ជាមិនខានទេ » រីហ្វីដានាងនិយាយទាំងក្រៀមក្រំម្នាក់ឯងឥឡូវនេះនាងមិនទាន់ស្គាល់ថាអ្វីជាស្នេហាឲ្យប្រាកដទេតែអ្វីដែលសំខាន់សម្រាបើនាងគឺមិនចង់ឃើញជុងគុកនៅក្បែរមនុស្សស្រីណាផ្សេងក្រៅពីខ្លួនសោះនាងមានចិត្តប្រច័ណ្ឌគេភ្លេត។
«ខ្ញុំស្រលាញ់លោកណាស់ជុងគុក » នាងនិយាយភ្លាមក៏អោនមុខចុះមកវិញបាត់ក្ដាប់ម្រាមដៃខ្លួនឯងជាប់មិនលែងទេនាងចង់យំចេញមកហើយនៅពេលនេះពីព្រោះតែចិត្តរបស់វាស្រែកទាមទាឲ្យសារភាពទៅនៅលាក់ដល់ពេលណាទៀតបើចិត្តស្រលាញ់មានឲ្យគ្នារៀងៗគ្នាម្នាក់សារភាពហើយម្នាក់ទៀតក៏យល់ព្រមជាមួយម្នាក់ទៀតទៅ?ទ្រាំមកអង្គុយកើតទុក្ខយំសោកតែម្នាក់ឯងធ្វើអ្វី?
« មនុស្សស្រីមាត់រឹង!បងស្រលាញ់អូនណាស់រីហ្វីដា ហ្វៀឌីណា » ភ្លាមៗនោះជុងគុកបានបង្ហាញខ្លួនមកភ្លឹតនាយនិយាយឌឺដងទៅរីហ្វីដាដោយញញឹមស្ញេញគេរងចាំពាក្យនេះមកជាយូរហើយដល់ពេលឥឡូវបានលឺផ្ទាល់ត្រចៀកសងខាងគេមិនបានយល់សប្តិឡើយដែលរីហ្វីដាអាចនិយាយថា"ខ្ញុំស្រលាញ់លោក"រីហ្វីដានាងភ្ញាក់ផ្អើលមិនស្ទើរទេពេលគេចាប់បានស្រស់"ៗនៅមុខចឹងរកពាក្យមកដោះសារក៏មិនបានទៀតព្រោះថានេះនាងនិយាយវាចេញមកពិតមែមនោះ។

«ក្រែងមិញនេះលោកឯងទៅបាត់ហើយហីត្រឡប់មកវិញធ្វើអី?មួយវិញទៀតលោកមានបានស្ដាប់លឺខ្ញុំនិយាយអីឬអត់? » រីហ្វីដានាងចាប់ជម្រិតសួរគេភ្លាមៗនាងមិនសូវជាទុកចិត្តជុងគុកប៉ុន្មានទាល់តែសោះ។
« លឺតើ!លឺឡើងពេញត្រចៀក » ជុងគុកគេមិនចេះនិយាយស្រួលបួលឲ្យបានល្អត្រឹមត្រូវយ៉ាងម៉េចដូចគេដូចឯងសោះបើមិនបានធ្វើមុខធ្វើមាត់ឌឺដងអ្នកម្ខាងទៀតគឺមិនអស់ចិត្តសោះឥឡូវមកញាក់ចិញ្ចើមដាក់នាងពឺតៗ។
«អា៎យយយ.....!និយាយមកថាលោកមិនបានលឈទេ »រីហ្វីដានាងស្រែកប្រាប់ថាកុំឲ្យគេធ្វើលឺឲ្យសោះនាងខ្មាស់មិនស្ទើរទេលោកព្រះអើយឲ្យនាងយកមុខទៅទុកឯណាវិញទៅ?
«អត់ចង់រឿងនេះ....ហ៊ឹម...!ដូចជាសំខាន់ដល់ហើយនៀកតើខ្ញុំគួរយកទៅនិយាយប្រាប់អ្នកណាខ្លះឲ្យបានដឹងដែរទៅនាងជួយគិតបន្តិចមក »
«ខ្ញុំថាកុំប្រាប់អ្នកណាអីល្អជាងណាខ្ញុំសុំលោកទៅចុះណា »
« អាវ!ហេតុអ្វីទៅ?រឿងល្អយ៉ាងនេះ»
«ខ្ញុំប្រាប់ហើយថាកុំឲ្យប្រាប់អ្នកណាទៀតហេតុអ្វីក៏លោកចូលចិត្តឌឺផ្គើនជាមួយខ្ញុំម្លេះហ៎ាស?»

«ឌឺព្រោះស្រលាញ់ណាដែលលឺដែរទេបងស្រលាញ់អូនៗៗៗ.....» ជុងគុកនៅតែពោលពាក្យដដែលមិនប្ដូរឡើងរីហ្វីដាលឺហើយអៀនមុខក្រហមដូចផ្លែប៉េងប៉ោះអស់រលីងបើគេនិយាយពាក្យ"បងស្រលាញ់អូន"នេះយ៉ាងច្រើនដង។
« អ៎ាយយយយ.....លោកចង់ធ្វើអី?» រីហ្វីដានាងភ្ញាក់ដោយសារតែគេម្ដងទៀរនៅសុខៗក៏អង្គុយលើបង់នោះដែរក៏ចាប់លើកនាងមកអង្គុយលើភ្លៅរបស់គេភ្លាមៗនាងវិញរឹងខ្លួនស្កឺត។
« រំលោភអូននៅអីនេះទេដឹង? »
«សម្ដីលោកចេញមកនេះសុំតែសុំមួយដៃបែកមាត់របស់ខ្ញុំហើយ»
« ខ្ញុំមិនខ្លាច »
« ហ៉ើយ!អាឡប់នេះ... អ៊ុប..» ទៅចេះជំនាញខាងជេរអីតែនាងគេក៏ចេះវិញដែរដោយអោបទៅថើបបំបិតមាត់របស់រីហ្វីដាតែម្ដង។
« លោកមានដឹងខ្លួនទេថាកំពុងតែធ្វើអី? »
«ខ្ញុំដឹងច្បាស់ណាស់ពីអារម្មណ៍ខ្លួនឯងមិនដូចជាអ្នកខ្លះមិនទាន់យល់ទេក្បាលក៏រឹងមាត់ក៏រឹងបើបែបហ្នឹងមិនដឹងជាពេលណាបានសង្សាដូចគេដូចឯងទេ »
« លោកចង់និយាយពីអ្នកណា? »រីហ្វីដានាងចាប់ផ្តើមឆេះដុំមកម្ដងបន្ដិចៗកាន់តែខ្លាំងទៅៗគេនិយាយមកដៀមដាមនាងសាហាវណាស់។
« អ្នកនៅជិតៗនេះឯង » នាយអោនទៅមើលមុខអ្នកអង្គុយលើភ្លៅគេដោយស្នាមញញឹមចុងមាត់នាងមិននិយាយតបតឈ្លោះប្រកែកជាមួយំេទេមានតែអង្គុយស្ងៀមៗលើភ្លៅគេទៅ។

«បងស្រលាញ់អូនស្ដាប់លឺទេថាបេះដូងបងលោតញាប់គ្រប់ពេលឲ្យតែបាននៅក្បែរអូន» គេចាប់នាងឲ្យមកស្ដាប់ចង្វាក់បេះដូងខ្លួននៅពេលនេះវាលោតញាប់ពិបាកបរិយាយចេញមកខ្លាំងមែនទែននាងក៏ចេះតែអៀនខ្លាំងថែមទៀតឯគេបានត្រឹមអង្គុយអោបចង្កេះរីហ្វីដាញញឹមយ៉ាងមានក្ដីសុខលើសពីការរំពឹងទុក។
______
ភាគ:១២៦

«ពួកយើងអាចចាប់ផ្ដើមទាក់ទងគ្នាឥឡូវនេះវិនាទីនេះបានទេ?បងមិនចង់ឲ្យអ្នកណាដណ្ដើមយកអូនចេញពីបងបានឡើយបងមិនចង់បាត់បង់រូបអូនទៀត » ជុងគុកនាយដាក់ចង្កាលើស្មានាងដោយនិយាយប្រាប់ថាចាប់ផ្ដើមស្រលាញ់គ្នាទៅគេចង់នៅក្បែរនាងណាស់មានពេលវេលាច្រើនជាមួយគ្នាវាល្អជាង។
« ខ្ញុំមិនទម្លាប់ទេ » នាងក្រវីក្បាលពោលពាក្យពិតចេញមកនាងមិនដែលធ្លាប់មានប្រវត្តិមានស្នរហាអីដូចជាគេផងនោះនៅពេលចឹងរាងអៀនៗណាស់។
« យូរៗទៅទម្លាប់ហើយ »
« អូខេក៏បាន » ពីព្រោះតែចិត្តស្រលាញ់មានឲ្យគ្នារៀងៗខ្លួនលែងលាក់បាំងអីទៀតហើយក៏យល់ស្របតាមគ្នាដោយគ្មានការរារែកចិត្តទៀតហើយ ។
« បងស្រលាញ់អូនមែនទែនរីហ្វីដា »
« ដឹងហើយល្មមឈប់និយាយទៅគឺខ្ញុំអៀនណាស់ » រីហ្វីដានាងវៃដើមដៃគេតិចៗមិបសូវខ្លាំងទេខ្លាចថាសង្សារបស់ខ្លួនឈឺបានតែញញឹមអឹមអៀនចំពោះមុខគេប៉ុណ្ណឹង។
«ឈប់ក៏បានតែបងចង់ប្រាប់អូនថាបេះដូងបងដាក់តែអូនម្នាក់គត់ប៉ុណ្ណោះគ្មានអ្នកណាអាចជំនួសកន្លែងរបស់អូនបានឡើយ » គេបើកចំហរបេះដូងបញ្ចេញពីក្នុងអារម្មណ៍ទាំងមូលមកប្រាប់នាងថាសម្ដីពាក្យពេចន៍គ្រប់ម៉ាត់របស់គេវាមានន័យណាស់ព្រោះតែគេមិនបានលេងសើចជាមួយអារម្មណ៍អ្នកណាទេបើគេថាស្រលាញ់គឺស្រលាញ់រហូតហើយគ្មានថ្ងៃអាចបំភ្លេចបានឡើយរីហ្វីដានាងអង្គុយញញឹមលួចសរសើរពីចិត្តស្មោះសររបស់គេណាស់នៅរងចាំការស្រលាញ់ត្រឡប់ពីនាងមកវិញទៀតមិនថានាងលែងមានវត្តមានលើពិភពលោកមួយនេះក៏ដោយ។ ប៉ុន្តែឥឡូវនេះនាងបានត្រឡប់មកវិញហើយបានផ្សំបេះដូងបានត្រឡប់មកថែបេះដូងដែលប្រេះស្រាំរបស់គេឲ្យរស់េរានមានជីវិតឡើងវិញធ្វើឲ្យគេស្គាល់អ្វីៗគ្រប់យ៉ាងនៅពេលបាននៅជាមួយនាង។
«ហ៊ឹម....!ខ្ញុំគិតថាលោកគួរទៅមើលប៉ាលោកហើយ » រីហ្វីដានាងរំលឹកដល់ជុងគុកនៅពេលសារសងគ្នារួចអស់ដាច់ស្រេចអាចយល់ពីចិត្តគ្នារៀងៗខ្លួនហើយ។
«បងសុំបានទេ?ឈប់ហៅបងថា"លោក"ទៀតទៅ!អាចហៅដូចជាគូរស្នេហ៍គេដទៃទៀតផងបានអត់? » ជុងគុកលេងទឹកមុខយ៉ាងកំសត់អង្វររីហ្វីដាស្ដាប់មើលទៅវាមិនទំនងសោះដែលនិយាយថាពួកគេទាក់ទងគ្នាដោយសារការនិយាយចេញមកខុសដាច់ពីគេ។
«អាវ!បើឲ្យដូរទៅនិយាយបងដូចគេនោះខ្ញុំមិនអាចទេនិយាយវាហាស្ដីមិនចង់រួចសោះ » នាងចុះពីលើភ្លៅគេហើយក៏ក្រោកឈរសម្លឹងមើលទៅជុងគុក។
«កុំធ្វើមុខចឹងមើលចាំខ្ញុំកែវាម្ដងបន្តិចៗក៏បានវាមិនទាន់ហួសពេលឯណាត្រូវទេ? » រីហ្វីដានាងអោនមកចាប់ទាញថ្ពាល់ជុងគុកសងខាងដើម្បីលួងលោមនាយជាសង្សាថ្មីថ្មោងរបស់នាងដូចដែលនាងនិយាយចឹងនាងហាស្ដីហៅមិនត្រូវឡើយបើបងប្រុសនាងអាចហៅបានប៉ុន្ដែបើរឿងស្នេហាអីនេះវាពិបាកសម្រាប់នាង។
«ក៏បានដែរបងចាំព្រោះបងធ្លាប់ចាំអូនមកអស់ពេលជាយូរហើយលើកនេះមួយទៀតក៏គ្មានបញ្ហា »
« អរគុណលោកណាស់ដែលយល់ »
«ជាសង្សាគ្នាហើយបើមិនយល់ពីសង្សាខ្លួនឲ្យបងទៅយល់ចិត្តរបស់អ្នកណាវិញចុះ?អូនកុំចេះតែមកនិយាយអីមិនដឹងទៀតនោះ » នាយសម្លក់មុខរីហ្វីដាបន្តិចហើយទើបញញឹមស្ញេញដាក់នាងម្ដងវិញ។

« តោះល្មមទៅបានហើយ »
« បាទ » ជុងគុកក្រោកឈរជាមួយគ្នារួចអស់ហើយទើបកាន់ដៃរីហ្វីដាដើរចេញទៅ។ឃើញទេថាការស្រលាញ់នៅរងចាំរបស់ជុងគុកវាពិតជាបានផកពិតប្រាកដមែនណាទោះវាមានរយ:ពេលយូរក្នុងការរងចាំនេះក៏ដោយឥឡូវពួកគេក៏ចាប់ផ្តើមទាក់ទងគ្នាបណ្ដើរៗដើម្បីស្វែងយល់ពីគ្នាច្បាស់លាស់ជាងនេះបន្ថែមពីលើទៀតវា។
    មកដល់មន្ទីរពេទ្យឯណេះហាមិបាននៅមើលថែហ្វាន់ឌីម៉ាទាំងកាន់ដៃរបស់នាងជាប់ដោយសារតែតែសុខភាពនាងបានធូរស្បើយហលយចំណែកគ្រូពេទ្យក៏យល់ព្រមឲ្យគ្រួសារចូលមើលបានដូចគ្នាលោកគ្រូពេទ្យគាត់ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញថានាងមានអាការ:ធូរស្បើយឆាប់រហ័សយ៉ាងនេះត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

«ឆាប់ដឹងខ្លួនមកណាខ្ញុំមិនចង់ឃើញនាងនៅគេងលក់ទៀតទេខ្ញុំចង់ឲ្យនាងភ្ញាក់ឡ់ងក្រោកមកឈ្លោះគ្នាជាមួយខ្ញុំទៀតណាស់ » ហាមិនាយមិនបានទៅណាឆ្ងាយពីហ្វាន់ឌីម៉ាទេគឺគេអង្គុយនៅទីនេះជាប់ទោះបីនាងបានធូរស្បើយក៏ពិតមែបប៉ុន្ដែនាងមិនទាន់ដឹងខ្លួនមកទេគេនៅតែនិយាយពាក្យទាំងអស់នេះជាប់រហូតតាំងពីចូលមកដល់ក្នុងបន្ទប់ដាក់នាងសម្រាកមកម្លេះអ្នកផ្សេងទៀតដែលបានមកដែរតែពេលបានឃើញហាមិនៅជាមួយហ្វាន់ឌីម៉ាដូច្នេះហើយពួកគាត់ក៏មិនបានចូលទៅរំខានអីដែរបានត្រឹមមើលពីខាងក្រៅរួចចាកចេញទៅវិញចាំពេលណានាងដឹងខ្លួនចាំមកមើលតាមក្រោយទៀតពេកនេះនាងមានអ្នកមើលថែដិតដល់ទៅហើយនោះ។
«ឲ្យតែនាងបានដឹងខ្លួនមកខ្ញុំនិងនាំនាងទៅដើរលេងសព្វទីកន្លែងដែលនាងចង់ទៅតែម្ដងឆាប់ដឹងខ្លួនមក » នាយអិនទៅថើបខ្នងដៃនាងខ្ទប់មុខលើដៃនាងជាប់មិនងើបមុខទៅណាសោះ។
    ចំណែកគូឡេស្ទីននិងជីជីវិញពួកគេទាំងពីរបាននិយាយចចារជាមួយគ្នារួចអស់មកទៅហើយនាងក៏បានយល់ពីគូឡេស្ទីនលើសពីមុនទ្វេរដង។
« ស្អែកអូនអាចចេញពីពេទ្យបានហើយណា» គូឡេស្ទីនអង្គុយបញ្ចុះបបរដល់ជីជីបណ្ដើរនិយាយប្រាប់នាងបណ្ដើរនាងល្អិតជីជីគ្រាន់តែញញឹមតបតដាក់គេតែមិនបាននិយាយអីទេ ។
«ហ៊ឹម!លើកក្រោយកុំធ្វើបាបខ្លួនឯងដូចជាពេលនេះទៀតឲ្យសោះដឹងទេថាបងភ័យខ្លាចប៉ុណ្ណា?បងចង់ឃើញអូនស្ថិតនៅស្ថានភាពមួយនោះទៀតទេសន្យាជាមួយបងបានទេ?បងស្រលាញ់អូនដោយចិត្តស្មោះម៉្យាងពួកយើងមិនមែនជាបងប្អូនបង្កើតឯណាអញ្ចឹងហើយអូនកុំគិតច្រើនរឿងថាពួកយើងជាបងប្អូនជាមួយគ្នានោះបងសុំរឿងនេះបានអត់?»គូឡេស្ទីនដាក់ចានបបរទៅម្ខាងបាននាយនិយាយស្នើរសុំទៅកាន់ជីជីគេភ័យខ្លាចបំផុតពេលសុខៗឃើញនាងស្ថិតនៅលើថ្នុកឈាមក្រហមច្រាលបែបនោះគេស្ទើរតែគ្មានព្រលឹងនៅក្មុងខ្លួន។
«ច៎ាសបងខ្ញុំលែងធ្វើបែបហ្នឹងទៀតហើយព្រោះឥឡូវនេះខ្ញុំបានអ្នកមើលថែហើយ»នាងអាចញញឹមស្ញេញមកវិញបានហើយគូឡេស្ទីននាយថារាងធ្វើមុខងឿយឆ្ងល់ចងចិញ្ចើមជាប់ដោយមិនអស់ចិត្តបានជាសួរ÷
«ចុះរាល់ថ្ងៃនោះបងខំមើលថែអូនហើយនិងជាអ្វីវិញ? »គេមានចម្ងល់ត្រង់ហ្នឹងទើបសួរនាងឲ្យដឹងច្បាស់លាស់និងគ្នា។
«ពីមុនបងមើលថែខ្ញុំក្នុងនាមជាប្អូនស្រីឥឡូវប្ដូរហើយដោយសារបងឥឡូវជាសង្សារបស់ខ្ញុំនោះអីទើបវាខុសគ្នាត្រង់ហ្នឹងបងយល់ឬនៅ? »
«អូរ!បងយល់ហើយអូននិយាយមកធ្វើឲ្យបងវល់តែម្ដង »
« ហេតុអ្វីក៏បងថាឲ្យខ្ញុំ? »
«គឺអូននិយាយមិនព្រមថាឲ្យចប់ទេទុកឲ្យបងមានចម្ងល់ពេញហ្នឹងចឹងហើយមិនថាឲ្យបងវិលវល់ជាមួយអូនទៀតឬ?»នាយញាក់ចញ្ចើមដាក់នាងល្អិតជីជីយ៉ាងច្រឡើមញញឹមចេញមកឡើងស្រស់ស្រាយ។
«ឆឺសមកពីបងខ្លួនឯងតើមិនយល់ពីសម្ដីរបស់អូននោះកុំមកចោទថាគ្រប់យ៉ាងមកពីអូន »
«អូខេ!បែបហ្នឹងក៏បានបងចាញ់អូនហើយឥឡូវញាំទឹកសិនទៅនឹងបានសម្រាកយកកម្លាំងឲ្យមានសុខភាពមាំមួនដូចមុន»គូឡេស្ទីននាយយកទឹកមកហុចឲ្យនាងញាំឯនាងញញឹមងក់ក្បាលដាក់នាយរួចបានទទួលយកទឹកមកញាំ។
« គេងទៅ »
«ច៎ាសបង»ជីជីនាងក៏ប្រាសខ្លួនគេងឯគូឡេស្ទីនបានលើកភួយមកគ្របដណ្ដប់ត្រឹមដើមទ្រូងរបស់នាងជីជីមុនពេលគេងក៏មិនភ្លេចផ្ដល់ស្នាមថើបបោះត្រាលើថ្ពាល់សងខាងរបស់គូឡេស្ទីនដែរឯនាយវិញក៏យកដៃមកអង្អែលក្បាលនាងតិចៗដោយក្ដីស្រលាញ់ពេញបេះដូងទាំងមូល។


You are reading the story above: TeenFic.Net