ត្រឡប់បន្តសន្យា
ភាគ៨៧+៨៨+៨៩
«ម្ចាស់បងជុង..» អែលលីណាក៏ពោលឡើងទាំងទឹកភ្នែកហូរជោគផែនថ្ពាល់ ជំហានជើងញាប់ស្អេកបោះរត់ទៅរកម្ចាស់បងដែលឈរសំឡឹងមើលមកទាំងភាំងភ្លឹកនោះ អែលលីណាចូលអោបក្រសោបទ្រង់ទាំងយំសស្រាក់។
«ហ៊ឹកហ៊ឺ..» សំឡេងយំរបស់អែលលីណាប្រៀបដូចជាកាំបិតមុតស្រួចចាក់ចូលទ្រូងរបស់អ្នកអង្គម្ចាស់ជុងហ្គុកអញ្ចឹងដែរ ព្រះហស្ថទ្រង់ញ័រទទ្រើតលូកក្រសោបអោបនាងវិញ ទ្រង់បិទភ្នែកសម្រក់ទឹកនេត្រាថ្លាយ៉ង់ប្រៀបបីដូចជាបេះដូងថ្លាគ្មានដង្ហើមរបស់ទ្រង់មុននោះអ៊ីចឹង អ្នកអង្គម្ចាស់ជុងក៏បើកភ្នែកឡើងឃើញព្រះនាងអែលឡាដែលនៅឈររេរាក្បែរនោះហាក់មិនហ៊ានចូលមក។
«អែលឡា..មករកបងមក» អ្នកអង្គម្ចាស់ជុងហ្គុកក៏ឧទានឡើងហៅម្ចាស់ប្អូនម្នាក់ទៀតដែលនៅឈររេរាក្បែរនោះ ព្រះនាងអែលឡាក៏មិនទាន់ហ៊ានយាងចូលទៅត្បិតថាទ្រង់ក្រែងចិត្តអែលលីណា មិនដឹងថានាងព្រមនៅក្បែរនាងនឹងអោបនាងដូចជាកាលពីមុនរឺក៏អត់ឡើយ ព្រោះទ្រង់រអៀសនឹងទង្វើដេលទ្រង់ធ្លាប់ធ្វើកាលពីមុននោះ។
«អែលឡា..» អ្នកអង្គម្ចាស់ជុងហ្គុកក៏ឧទានហៅម្ចាស់ប្អូនជាថ្មីម្ដងទៀតតែលើកនេះអែលលីណាក៏ដកខ្លួនពីការអោបរបស់ម្ចាស់បងភ្លាម កែវភ្នែកងាកមើលទៅអែលឡាព្រមជាមួយនឹងទឹកមុខស្មើធេង នាងក៏លែងដៃពីខ្លួនម្ចាស់បងរួចបែរដើរសម្ដៅទៅរកអែលឡា ដៃទាំងសងខាងក្ដាប់ជាប់ណែន អ្នកគ្រប់គ្នាក៏ហាក់ភាំងនឹងទិដ្ឋភាពនោះ សូម្បីតែព្រះនាងអែលឡាក៏អោនមុខបិទភ្នែកត្រៀមទទួលយកលទ្ធផលនាពេលបន្តិចទៀតនេះដែរ។
ភឹប!
ស្ងាត់..
គ្រប់យ៉ាងហាក់នៅស្ងៀមទ្រឹងមួយកន្លែងមិនដំណើរការបន្តទៀតកាលបើអែលលីណាមិនបានធ្វើអ្វីអាក្រក់ទៅលើព្រះនាងអែលឡាតែនាងក៏ចូលទៅអោបក្រសោបទ្រង់ជំនួសវិញ។
«អ..អែល» ព្រះនាងអែលឡាដែលបិទព្រះនេត្រមុននោះក៏បើកឡើងទាំងមានទឹកថ្លាមួយតំណក់ហូរតក់កាត់ផែនថ្ពាល់ ទ្រង់មិនស្មានថាអែលលីណាចូលមកអោបទ្រង់ទាំងបែបនេះ។
«ខ្ញុំសុំទោស..អែលឡាលំបាកហើយកន្លងមកនេះ» នាងមិនបានខឹងហើយក៏ថែមទាំងសុំទោសដែលព្រោះតែការត្រឡប់មកវិញរបស់នាងធ្វើឲ្យជីវិតរបស់ព្រះនាងអែលឡាក្រឡាប់ចាក់អស់ហើយទ្រង់ក៏ត្រូវនារទេះខ្លួនចេញពីប្រទេសទាំងបែបនេះថែមទៀត។
«សុំទោសអី ហ៊ឹកៗខ្ញុំទេដែលគួរសុំទោសអែល..សុំទោសៗៗ ទោះជាសុំទោសដល់ស្លាប់ក៏មិនអាចលុបលាងចិត្តបាប អំពើបាបរបស់ខ្ញុំអស់ដែរ ហ៊ឹកៗហ៊ឺ ឲ្យខ្ញុំសុំទោសអែល» ព្រះនាងអែលឡាមានបន្ទូលទាំងយំកាន់តែខ្លាំង សំឡេងទ្រង់ហាក់បង្ហាញភាពធូរស្រាលចិត្ត សប្បាយចិត្តដែលអែលលីណានាងអត់អោនទោសឲ្យទ្រង់ ទាំងដែលទ្រង់ខ្លួនឯងក៏មិនដឹងថាមួយជីវិតនេះនាងអាចលើកលែងឲ្យទ្រង់រឺអត់ផងនោះ តែអែលលីណាក៏បង្ហាញច្បាស់ថានាងមិនបានខឹង មិនបានចងគំនុំអ្វីទៀត។
«បងអហោសិកម្មឲ្យឯងយូរហើយអែលឡា..មិនថាឯងទៅជាបែបណាក៏ឯងនៅតែជាប្អូនល្អរបស់បង ពួកយើងជាកូនភ្លោះ មុខមាត់តែមួយ ចិត្តតែមួយនោះ ឯងភ្លេចហើយរឺ?» អែលលីណាដកខ្លួនពីការអោបក្រសោបរួចក៏សំឡឹងមើលទៅម្ចាស់ប្អូនដែលនាងស្រឡាញ់ស្មើនឹងជីវិត នាងសំឡឹងមើលទៅផ្ទៃមុខនឹងកែវភ្នែកភ្លឺថ្លាហាក់ដូចជានាងបានឃើញពីភាពបរិសុទ្ធរបស់អែលឡាជាថ្មីម្ដងទៀត ទីបំផុតទ្រង់ក៏អាចដោះខ្លួនពីគំនុំនឹងការចងអាឃាតមួយនោះទៅហើយ វាជាការល្អណាស់។
«បងសប្បាយព្រះទ័យណាស់ អឹប» គ្រានោះពួកនាងក៏មិនស្មានថាមានអ្នកចូលមកអោបក្រសោបខ្លួនពួកនាងមួយតង់ទៀតហើយនោះក៏ជាអ្នកអង្គម្ចាស់សូរិកនឹងឯង ទ្រង់ចូលមកអោបប្អូនៗទាំង២ព្រមទាំងស្នាមញញឹម អ្នកអង្គម្ចាស់ជុងហ្គុកក៏ញញឹមមុននឹងងាកមើលទៅអ្នកដែលឈរពីចម្ងាយនោះប្រហែលជាអ្នកដែលជូនអែលលីណាមកហើយ។
(អ..អូយ៎វ៉ាយ៍! មិចក៏វាយបង?)
(បើឡានដូចបង្ហោះកាណូតកាត់ទឹក ដឹងអត់ថាកូនគេភ័យ ទៅវិញតែអ៊ីចឹងទៀតអូនញឹងទាល់តែដាច់ស្លឹកត្រចៀក អូននិយាយឲ្យហើយ)
ហើយវាក៏បានដូចជាការគិត ការផុសចេញរបស់វ៉ាយ៍តែមួយរសៀលប៉ុណ្ណោះមានអ្នកស៊ែរចែកចាយរាប់សែននាក់នឹងមានអ្នកចូលមកបង្ហាញការអបអរ ទោះបីជាមានអ្នករិះគន់នឹងការត្រឡប់មករបស់ព្រះនាងអែលឡាក៏ដោយតែក៏នៅមានអ្នកសប្បាយនឹងការចួបជុំគ្នាឡើងវិញនេះដែរ។
វត្តមានរបស់លោកប្រធានាធិបតីជុននីអូដែលអង្គុយនៅការិយាល័យក៏សំឡឹងមើលទៅវីដេអូនោះរួចញញឹមបិទមាត់មិនជិតតែម្ដង គេស្ដាយដែលមិនបានជូនអែលលីណាទៅព្រោះតែមានកម្មវិធីដែលត្រូវរៀបចំនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះហើយ។
«ញញឹមបែបនេះប្រហែលជាមានរឿងល្អហើយមែនទេបងប្រុស?!» នាយអ៊ែនហ្សូដែលនៅអង្គុយទីនោះដែរក៏ពោលឡើង ជុននីអូក៏ដាក់ទូរសព្ទ័ចុះរួចងាកញញឹមទៅកាន់ប្អូនបន្តិច។
«បងសប្បាយចិត្តដែលអែលបានចួបជុំគ្នាជាមួយគ្រួសាររាជវង្សវិញ តែថា..បងសួរឯងបន្តិចបានទេ?!» ជុននីអូក៏ខិតមកជិតប្អូនប្រុសបន្តិចរួចក៏ទាញយកប្រអប់មួយចេញម្រួចបើកបង្ហាញចិញ្ជៀនស្រស់ស្អាតមួយទៅកាន់អ៊ែនហ្សូ។
«នេះបងគិតសុំខ្ញុំរៀបការរឺយ៉ាងមិច? មិនបានទេអូនខេតកាចណាស់ មានសាហាយមិនបានទេ សុំទោសផង»
«ឯងនេះ..បងចង់ឲ្យឯងជួយមើលថាប៉ុណ្ណឹងបានទេ? បងគិតចង់សុំអែលរៀបការ តែនៅមិនទាន់រកបានពេលល្អ..ឯងមានយោបល់ទេ?!» អ៊ែនហ្សូក៏ជ្រួញចិញ្ចើមបន្តិចរួចក៏ងាកមើលទៅនាឡិកាប៉ោលដែលនៅជាប់ជញ្ជាំងឯណោះរួចក៏ប្រញាប់ប្រញាល់ក្រោកភ្លាម។
«យ៉ាងមិចឯង ធ្វើដូចជាឃើញខ្មោច!!»
«បើខ្ញុំទៅទទួលដេនហ្សូយឺត វាអាក្រក់ជាងឃើញខ្មោចទៀតបងអូ ខេតច្បាស់ជាសម្លាប់ខ្ញុំជាមិនខានឡើយ ខ្ញុំទៅសិនហើយ» អ៊ែនហ្សូក៏មិនបង្អង់ទាញសោរឡានចេញទៅបាត់ ស្របនឹងគ្រាដែលគេចេញទៅនោះក៏មានវត្តមានរបស់មនុស្សស្រីម្នាក់ចូលមក វត្តមានដែលនាំឲ្យជុននីអូញញឹមបន្តិច ត្បិតថាគេខានចួបនាងយូរគួរសមដែរហើយ។
(អាឡូ សំណព្វចិត្តបង)
«ផ្អែមណាស់ណ៎» ក្រឡេកមើលមកអ្នកដែលខលទៅជុននីអូឯណេះវិញ អែលលីណាក៏ញញឹមបន្តិចកាលបើបានលឺជុននីអូនិយាយបែបនេះ ស្កាលេត ជូហ្វីដែលនៅអង្គុយជុំគ្នានៅទីនោះក៏ញញឹមឡើងមិនស្ទើរ។
«កុំផ្អែមពេកអាក្អូន មីងច្រណែន» ស្កាលេតក៏និយាយឡើងនាំឲ្យគ្រប់គ្នាអស់សំណើច ពួកគេនៅអង្គុយជុំគ្នាជួយរើសឈុតឲ្យអែលលីណាដើម្បីចូលរួមកម្មវិធីនៅសេតវិមានប៉ុន្មានថ្ងៃនេះ។
(អូនរើសបានឈុតរឺនៅ?!)
«ក៏អ្នកម៉ាក់រើសឲ្យអូនរួចហើយ តែអូន..អូននៅភ័យ» អែលលីណានិយាយឡើងភ្លាម ជូហ្វីឯណោះក៏លូកកាន់ដៃនាងជាប់ណែន ស្នាមញញឹមកក់ក្ដៅក៏បង្ហាញមកយ៉ាងច្បាស់តែម្ដង អែលលីណាក៏ដាក់ទូរសព្ទ័ចុះក្រោយពីនិយាយចប់ ជូហ្វីក៏មិនបង្អង់ប្រញាប់ឡើងមកអង្គុយជិតអនាគតកូនប្រសារស្រីរួចកាន់ស្មានាង។
«កូនកុំភ័យអី..ថ្ងៃនោះកូននឹងស្រស់ស្អាតជាងគេ សាកសមជាងគេបំផុតហើយ ជឿតាមមីងណា៎» ស្កាលេតក៏តែងតែលើកទឹកចិត្តដល់នាងជានិច្ច អែលលីណាក្ដាប់មាត់បន្តិចរួចងាកមើលមកជូហ្វី អតីតFirst ladyនៅក្បែរនាងនេះឯង។
«ម៉ាក់មីងលេតនិយាយត្រូវ ការពិតទៅតំណែងfirst ladyវាគ្រាន់តែជាងារមួយដែលអមតំណាងលោកប្រធានាធិបតីប៉ុណ្ណោះ សំខាន់លើចិត្តកូន អាកប្បកិរិយារបស់កូន សន្ដានចិត្តកូនទៅវិញទេ តែម៉ាក់ឃើញថាកូនមានគ្រប់យ៉ាងហើយអែល កូនសាកសមជាFirst ladyបំផុតហើយ»
«អរគុណណាស់អ្នកម៉ាក់» អែលលីណាក៏ញញឹមរួចអោបម្ដាយក្មេកជាប់ណែន ភ្នែករលីងរលោងព្រោះតែនាងរំភើបចិត្ត នាងក៏ងាកមើលទៅផ្ទះបាយដែលមានវត្តមានលោកប៉ានាងទាំង២នៅទីនោះ នាងក៏ហាក់នឹកឃើញអ្វីម៉្យាងក្នុងចិត្ត។
«កូនដឹងហើយថាថ្ងៃនោះកូនគួរលើកអ្វីមកនិយាយនោះ»
បើភាគនេះបាន៨០០នៅម៉ោង10កន្លះ អេតមីនជូន៣ភាគបន្ត។
You are reading the story above: TeenFic.Net