ត្រឡប់បន្តសន្យា
ភាគ៨៥+៨៦
«ម្ចាស់បងជុង..ហ៊ឹកហ៊ឺ ឈប់សិន»
«អ..អូយ៎» រាងកាយតូចស្រឡូនដែលកំពុងតែរត់ញាប់ស្អេកនោះក៏បែរជាដួលខ្ពោកនៅលើស្មៅ អែលលីណាយំសស្រាក់ដៃកាន់ខ្សែករបន្តោងក្រវិលកំប៉ុងដែលម្ចាស់បងនាងបានរក្សាទុករហូតមកដល់ពេលនេះ ដល់ពេលទ្រង់ត្រូវប្រគល់មកឲ្យនាង ទ្រង់ក៏មិនបានប្រគល់ដោយផ្ទាល់ តែក៏បែរជាផ្ដាំផ្ញើនឹងលោកប៉ាចិញ្ចឹមឲ្យយកមកឲ្យនាងទៅវិញ។
«អែល..អែល» ជុននីអូដែលរត់មកតាមក្រោយអែលលីណាឯណោះក៏ប្រញាប់ចូលមករកនាងក្រសោបលើមនុស្សស្រីជាទីស្រឡាញ់ដែលកំពុងតែយំនោះឡើង។
ជុននីអូអាចមើលឃើញស្នាមទឹកភ្នែកដែលនៅដិតដាមលើភ្នែកនាងហើយក៏ឃើញថានាងកំពុងតែអោបខ្សែក្រវិលកំប៉ុងដែលជាវត្ថុអនុស្សាវរីយ៍ មិនត្រឹមតែរវាងពួកគេ តែវាមានគ្រប់យ៉ាងទាក់ទងនឹងអ្នកគ្រប់គ្នាផងដែរ។
«ម្ចាស់បងជុង..មកវិញមក ហ៊ឹកហ៊ឺ..» អែលលីណាក៏នៅតែយំសោកដង្ហើយហៅរកឡានដែលបើកចាកចេញទៅនោះ ជុននីអូក៏បានត្រឹមតែងាកមើលឡានរបស់អ្នកអង្គម្ចាស់ជុងហ្គុកបើកចាកចេញទៅនោះ មិនដឹងថាទ្រង់នឹងយាងទៅណាបន្តឡើយ។
«អែលកូន..កូនកំពុងមានពោះពុងណា កូនមិចនឹងអាចរត់បានផ្ដេសផ្ដាសបែបនេះទៅ?!» ប៉ាតូចដែលរត់មកដល់តាមក្រោយឯណោះក៏ចូលមករកកូនស្រីរួចអោបនាងជាប់ណែន គ្រប់គ្នាដែលមុននេះមានវត្តមាននៅឯបន្ទប់អាហារក៏មកដល់ទីនេះគ្រប់គ្នា ព្រោះតែពួកគេសុទ្ធតែបារម្ភពីអែលលីណាកាលបើនាងរត់ចេញមកទាំងបែបនេះ។
«ខ្ញុំចង់ចួបម្ចាស់បងជុង ហ៊ឹក ខ្ញុំចង់និយាយជាមួយទ្រង់ ជុននីអូ..ជុននីអូជួយអូនផងបានទេ? ហ៊ឹក» អែលលីណាក៏ងាកបែរទៅរកជុននីអូរួចលូកដៃកាន់ក្រសោបអាវគេជាប់ណែន ហាក់បីដូចជាព្យាយាមសុំជំនួយគេដូចជាកាលពីលើកមុនទៀត។
«អែល..អែលស្ងប់អារម្មណ៍សិនណា៎» ជុននីអូព្យាយាមនិយាយលួងលោមទៅកាន់មនុស្សជាទីស្រឡាញ់តែនាងក៏កាន់តែយំខ្លាំងឡើង ហើយព្យាយាមរើកញ្ជ្រោលក្រោកព្រោះចង់ទៅរកអ្នកអង្គម្ចាស់ជុងបន្ត។
«ហ៊ឺ..»
«អែល..អែលអូនកើតអី? អែល..» រាងកាយតូចច្រឡឹងរបស់អែលលីណាក៏ដួលខ្ពោកទៅក្នុងរង្វង់ដៃរបស់ជុននីអូជាថ្មីម្ដងទៀត តែលើកនេះគឺនាងដួលសន្លប់បាត់មាត់បាត់ករតែម្ដង ជុននីអូស្រវ៉ាក្រសោបបីរាងកាយរបស់អែលរួចនាំនាងចូលទៅខាងក្នុងបាត់ អ្នកគ្រប់គ្នាក៏ចូលទៅដូចគ្នាដែរ។
«ដាក់កូនអែលត្រង់នេះមកប្រុសអូ..» ជូហ្វីដែលបានឱកាសចូលមកមុនក៏រៀបចំគ្រែពូកយ៉ាងមានរបៀបនឹងចាំទទួលជុននីអូនាំអែលលីណាចូលមក នាយក៏ទម្លាក់រាងកាយនាងថ្នមៗលើពូករួចទាញភួយមកដណ្ដប់រាងកាយអែល។
«នេះទឹកនឹងកន្សែងជូតខ្លួន» ស្កាលេតឯណោះក៏រហ័សចូលមកព្រមជាមួយនឹងកន្សែងព្រមទាំងទឹកត្រជាក់ៗមកដើម្បីឲ្យជុននីអូចាត់ចែងជូតខ្លួនឲ្យនាង។
២ថ្ងៃកន្លងផុត..
ខណៈអ្នកគ្រប់គ្នាកំពុងតែព្យាយាមតាមរកអ្នកអង្គម្ចាស់ជុងឯណោះ ទ្រង់ក៏មិនបានទៅណាឆ្ងាយ ទ្រង់យាងមកសម្ងំលាក់ព្រះកាយនៅវិមានដែលនៅមាត់សមុទ្រ វិមានដែលម្ចាស់មីងរបស់ទ្រង់បានបន្សល់ទុកនោះ។
ព្រះកាយមាំទាំនៅឈរប្របមាត់សមុទ្រឯណោះក៏ ព្រះនេត្រសំឡឹងមើលទៅផ្ទៃសមុទ្រធំល្វឹងល្វើយដាច់កន្ទុយភ្នែក អ្នកអង្គម្ចាស់ជុងហ្គុកបានធ្វើរឿងមួយដែលជារភងចុងក្រោយដែលទ្រង់គួរធ្វើនោះគឺការបានឃើញម្ចាស់ប្អូនទ្រង់បានរស់នៅស្ងប់ស្ងាត់ អែលលីណាក៏បានចួបនឹងរស់នៅជាមួយមនុស្សជាទីស្រឡាញ់ ចំណែកព្រះនាងអែលឡានឹងអ្នកអង្គម្ចាស់សូរិកក៏ទៅរស់នៅឯស្រុកស្រែចម្ការឆ្ងាយពីភ្នែកអ្នកគ្រប់គ្នា ក៏ព្រោះតែពួកទ្រង់បានសាងកំហុសយ៉ាងធ្ងន់ធ្ងរទៅកាន់បងប្អូនខ្លួនឯង ព្រោះតែភាពអាត្មានិយមមួយពេល ចំណែកឯបិតារបស់ព្រះនាងភ្លោះក៏ត្រូវគេឃុំខ្លួននៅវិមានវែលលីមិនឲ្យចេញទៅណាបានចាត់ទុកជាការដាក់ទោសដែលទ្រង់មានចិត្តសាមាន្យរួចគំនិតធ្វើបាបបុត្រីរបស់ម្ចាស់ក្សត្រីវែលលីទាំង២ ពេលនេះអ្នកអង្គម្ចាស់ជុងទ្រង់ក៏លែងមានសេសសល់នរណាទៀតដែរក្រៅមហេសីនឹងបុត្រារបស់ទ្រង់។
«អ្នកអង្គម្ចាស់..» សំឡេងស្រាលបន្លឺឡើងពីមាត់របស់ព្រះនាងហ្វីលីណា ទ្រង់យាងចូលមកស្របជាមួយនឹងអាវក្រាស់យកមកគ្របស្មាជូនព្រះស្វាមី ព្រះនាងហ្វីលីណាក៏ចូលអោបក្រសោបព្រះកាយទ្រង់ចាត់ទុកថាជាការលួងលោមដល់ព្រះទ័យទ្រង់ អ្នកអង្គម្ចាស់ជុងក៏ទាញមហេសីមករួចអោបជាប់ណែនតែម្ដង ទ្រង់ធ្មិចព្រះនេត្រស្រាលៗរួចសម្រក់ទឹកនេត្រាប៉ុន្មានតំណក់ចុះមកព្រោះតែចុកទ្រូង។
«ម្ចាស់បងជុង..» សុខៗក៏ស្រាប់តែមានសំឡេង២បន្លឺឡើងព្រមគ្នា អ្នកអង្គម្ចាស់ជុងហ្គុកក៏ងាកបែរសំឡឹងមើលទៅផ្លូវ ទ្រង់ក៏ភ្ញាក់កាលបើបានឃើញវត្តមានរបស់មនុស្ស២នាក់ដែលទ្រង់ស្រឡាញ់បំផុតនៅឈរនៅទីនោះ ទ្រង់ក៏អោនមើលទៅហ្វីលីណា តែព្រះនាងក៏ងក់ក្បាលហាក់ប្រាប់ទ្រង់ថាឲ្យយាងទៅរកពួកគេទៅ។
«ម្ចាស់បងជុង»
«អែលឡា..អែលលីណា?!»
បើភាគនេះបាន៨៥០នៅម៉ោង១០ អេតមីនជូន៣ភាគ
You are reading the story above: TeenFic.Net