ភាគ៨២+៨៣+៨៤

Background color
Font
Font size
Line height

ត្រឡប់បន្តសន្យា
ភាគ៨២+៨៣+៨៤

(មាយាស្ត្រី)

«អូននិយាយថាមិចមិញ?!» ជុននីអូសំឡឹងមើលអែលលីណារួចលូកដៃអោបចង្កេះនាង អែលលីណាក៏សំឡឹងមើលទៅគេរួចចងចិញ្ចើមបន្តិច ដៃតូចស្រឡូនក៏លូកទាញដៃគេចេញបន្តិចហាក់ដូចជាចង់ងក់ងរដាក់គេ។
«ងក់ងរទៀតហើយរឺ?!»
«មិនបានងរទេ គ្រាន់តែមិនចង់និយាយដដែលៗនឹងណា៎ មើស៎ក្រោកឡើងខ្ញុំថប់ដង្ហើមណាស់» អែលលីណាក៏រើបម្រាស់ខ្លួនពីការអោបរួចទៅអង្គុយនៅសាឡុងម្ខាងទៀត ដៃទាញយកកញ្ជ្រែងអាវចាក់យកមកចាក់ធ្វើមិនដឹង ជុននីអូឃើញមនុស្សស្រីជាទីស្រឡាញ់កំពុងតែងរគេមិនចង់ទៅរញ៉េរញ៉ៃបានត្រឹមតែដើរបង្ហូសទៅអង្គុយនៅតុធ្វើការរួចច្រត់ចង្ការសំឡឹងមើលមកនាងទាំងញញឹម។

វីឡាហ្វាល់លីដា..
ល្ងាចក៏ឈានចូលមកដល់ជុននីអូក៏នាំអែលលីណានឹងកូនមកចួបប៉ាម៉ាក់របស់គេជាលើកដំបូងតាំងពីស្រឡាញ់គ្នាមក ជុននីអូនាំនាងយកមកចួបប៉ាម៉ាក់ពិតមែនតែគេក៏ជាមនុស្សតែម្នាក់ដែលអង្គុយមើលនាងគ្រប់ជំហាន មិនតែប៉ុណ្ណឹងនៅញញឹមបិទមាត់មិនជិតទៀត។
«ហ៊ើយ! កូនឯងនេះងប់នឹងស្នេហាលើសកាលឯងនៅកម្លោះទៀតអាជុនអើយ» ខណៈដែលជុននីអូកំពុងមើលអែលលីណាហើយញញឹមនោះក៏មានមនុស្សចាស់២នាក់ដែលអង្គុយក្រលែងវីស្គីសំឡឹងមើលទៅគេ។
«កាលឯងក៏មិនណយដែរអាស៊ុក ឈ្លោះៗគ្នាសុខៗបានកូនមួយអត់អំពើ បីបមលើកចុះលើកឡើង ថ្នាក់ថ្នមសម្បើមណាស់ កុំស្មានថាយើងមិនដឹង ហ៊ឹស» ណាមជុនសើចហ៊ឹសៗស្របនឹងដៃចាក់វីស្គីចូលកែវថែម ភ្នែកក៏ងាកមើលទៅកូនប្រុសកម្លោះដែលតាមសំឡឹងមើលអនាគតលោកស្រីផ្ទះនេះមិនឈប់នោះ។
«បងនិយាយដើមអូនរឺ?!» ស្កាលេតដែលទើបតែចេញពីផ្ទះបាយមកក៏និយាយឡើងពីក្រោយខ្នងហូស៊ុក នាងដាក់ចានសណ្ដែកដីនៅលើតុរួចក៏ច្រត់ដៃលើស្មាស្វាមីបន្តិច មុននេះនាងបានលឺច្បាស់ណាស់ថាពួកគេនិយាយពីអី។
«បងជុនក៏អ៊ីចឹងដែរ សុខៗមកលើករឿងពីមុនមកនិយាយនៀក៎..ថ្នាក់ថ្នមបីបមឯណាខ្ញុំខឹងនឹងចារិកមានៈរបស់តាបុិស៊ុកនេះមិនទាន់បាត់ផង» ស្កាលេតនិយាយលះយកៗដាក់ណាមជុននឹងហូស៊ុក សំឡេងស្រួយស្រៈរបស់នាងក៏លឺដល់អ្នកកំពុងតែឈរចម្អិនម្ហូបនៅឯផ្ទះបាយឯណោះ។
«ហ៊ើយ!មិនដឹងជាស្នេហាអីទេ នៅឈ្លោះគ្នាដូចជាក្មេងលោកហូស៊ុកនឹងអូនលេតនេះ..» ជូហ្វីពោលទាំងអស់សំណើច ដៃក៏កូរសម្លសារ៉ាយនៅក្នុងឆ្នាំងឯណោះ នាងក៏ញញឹមបន្តិចហាក់ដូចជានឹកឃើញដល់អ្វីម៉្យាង។
«បើសិនជាលោកប៉ានៅគាត់ច្បាស់ទាមទារចង់ហូបសម្លនេះជាមិនខានឡើយ»
«តែលោកប៉ាជុនក៏ចូលចិត្ត..អូ..» អែលលីណាលើកដៃទប់មាត់បន្តិចកាលបើនាងច្រឡំហៅណាមជុនថាលោកប៉ា ជូហ្វីកាលបើលឺនាងនិយាយបែបនោះក៏សប្បាយចិត្តនឹងដាក់វែកសម្លចុះ ដំណើរបោះជំហានឈានចូលមករកអែលលីណារួចលូកដៃកាន់ស្មានាងជាប់ណែន។
«ហៅថាប៉ាម៉ាក់ៗធម្មតាទៅណាអែល..ពួកយើងជាគ្រួសារតែមួយទេតើ មែនទេ?! ម៉ាក់តែងតែទន្ទឹងចង់ចួបកូនជានិច្ច»
«ខ្ញុំស្មានតែអ្នកម៉ាក់ស្អប់ខ្ញុំ ខឹងខ្ញុំដែលធ្វើឲ្យជុននីអូផ្ដាច់ពាក្យនឹង..» អែលលីណានិយាយផងអោនមុខចុះទាំងដឹងខុស ជូហ្វីក៏ញញឹមរួចកាន់ច្បិចចង្ការអនាគតកូនប្រសារបន្តិច។

«អ្នកណាថាម៉ាក់ខឹង? ម៉ាក់មានតែស្រឡាញ់នឹងអាណិតកូន ម៉ាក់ដឹងរឿងកូនចងចាំជាតិបានណា៎ ម៉ាក់មិនហ៊ានស្រម៉ៃទេថាកូនឆ្លងកាត់រឿងបែបណាខ្លះ លំបាកបែបណាខ្លះ..អែល» ជូហ្វីបញ្ចប់ការសន្ទនាត្រឹមការចូលអោបក្រសោបអែលលីណាទាំងយំ នាងអាណិតអែលលីណា ក្រោយពីបានលឺគ្រប់យ៉ាងមក នាងជាក្មេងល្អមិនថាជាតិនេះរឺជាតិមុន តែទេវតាហាក់មិនមេត្តានាងសោះ ជុំវិញខ្លួននាងសុទ្ធសឹងតែជាអ្នកចាំមើលបំណាំនឹងធ្វើបាបនាង តែនាងក៏មិនបានខឹងស្អប់ ចងគំនុំតែក៏បែរជាយកក្ដីស្រឡាញ់មកចងភ្ជាប់នឹងប្រែមនុស្សទាំងនោះឲ្យក្លាយជាមនុស្សដែលដឹងកំហុសទាំងមិនបាច់ប្រើធម៌ក្ដៅ ជីវិតនាងនៅពេលនេះគឺស្ងប់សុខនៅក្នុងពិភពដ៏តូចមួយរបស់នាង។
«ខ្ញុំតែងតែចង់មានម៉ាក់ ចង់និយាយពាក្យម៉ាក់ឲ្យបានម្ដងក្នុងមួយជីវិតនេះ ព្រោះសូម្បីតែអតីតជាតិក៏ខ្ញុំមិនបានហៅនឹងប្រើពាក្យម៉ាក់ឲ្យពេញលេញដែរ» អែលលីណាពេបមាត់តិចៗហាក់ព្យាយាមទប់មិនចង់ឲ្យយំ ជូហ្វីក៏ដកខ្លួនពីការអោបរួចលូកដៃវែកសក់នាងស្រាលៗ។
«អ៊ីចឹងហៅម៉ាក់ថាម៉ាក់មក កូនចង់ហៅមួយថ្ងៃប៉ុន្មានដងក៏បាន សេវឈ្មោះម៉ាក់ដាក់គ្រប់កន្លែងបានតាមចិត្ត ព្រោះម៉ាក់ជាម៉ាក់របស់កូនណាអែល.. កុំយំមើល លែងគួរឲ្យស្រឡាញ់អស់ហើយសំណព្វចិត្តម៉ាក់» ជូហ្វីក៏លូកដៃផ្ដិតទឹកភ្នែកពីថ្ពាល់អែលលីណារួចញញឹមទៅកាន់នាងតិចៗ អែលលីណាក៏ញញឹមរួចងក់ក្បាលតប។
«ប្រុសអូមើលមកកូនឡើងភ្លឹកអស់ហើយ កូនម្នាក់នេះមិនដឹងគ្នាអៀនអីទេ កាត់ទៅលោកប៉ាគេមិនខុស» ជូហ្វីក៏ចាប់ភ្លឹកឃើញកូនប្រុសអង្គុយមើលមកអែលលីណាទាំងញញឹមមិនឈប់ឯណោះ ស្រីតូចក៏ងាកមើលទៅគេរួចក្រវីក្បាលបន្តិច។

កន្លះម៉ោងក្រោយអាហារក៏ត្រូវបានរៀបចំអស់សព្វគ្រប់ នាងតូចអែលលីណាក៏ត្រូវបានជូហ្វីដឹកដៃទៅអង្គុយនៅតុឯណោះ ជុននីអូក៏ដើរពីក្រោយចាំឲ្យតែម្ដាយទៅបាត់គេនឹងអង្គុយជិតប្រពន្ធកូន តែនរណាទៅដឹងថាម៉ាក់គេអង្គុយត្រង់នឹងជាមួយអែលដែរ។
ជុននីអូបានត្រឹមច្បូញមាត់រួចដើរត្រុកៗទៅអង្គុយជាមួយលោកប៉ានឹងលោកពូស៊ុកគេឯណោះ គេទម្លាក់ខ្លួនអង្គុយភឹបដល់ថ្នាក់ចាស់ទុំទាំង២ងាកមើលមុខ ណាមជុនក៏ងាកមើលមកឃើញថាស្រីៗគេអង្គុយតែគេនាយក៏សើច។
«នេះពួកអូនៗចង់បំបែកស្នេហាក្មេងៗរឺ ឲ្យគេអង្គុយជិតប្រពន្ធកូនគេផងទៅ..»
«មិនអីទេប៉ា ខ្លាចទើសទាល់ចិត្ត» ជុននីអូក៏និយាយឡើងបង្ហាញប្រាប់ថាគេក៏ចេះងរដែរ អែលលីណាក៏ស្ដាប់បាននឹងសង្គ្រឺតធ្មេញបន្តិច នាងក៏មើលទៅជុននីអូបន្តិចរួចលូកអោបដៃម៉ាក់ក្មេក។
«កូនប្រុសអ្នកម៉ាក់មិនស្រឡាញ់ខ្ញុំទេ ហ៊ឹក» អែលលីណាក៏ធ្វើជាញិញ៉ក់ចង់បានការចាប់អារម្មណ៍ពីជូហ្វីនឹងស្កាលេត ជុននីអូឯណោះក៏មិនបានបន្តអីព្រោះរវល់ភ្ញាក់ដែលនាងហៅម្ដាយគេថាម៉ាក់ៗពេញមាត់បែបនេះ។
«អ្នកណាហ៊ានធ្វើអីកូនប្រសារស្រីម៉ាក់?! ប្រុសអូ..ឯងនិយាយអីមុននឹងដឹងខ្លួនអត់?» ជូហ្វីនិយាយឡើងនាំឲ្យណាមជុនឯណោះចងចិញ្ចើមតែអស់សំណើច។
«ទុកឲ្យម្ដាយកូនគេធ្វើអីធ្វើទៅ កំពុងតែស្រឡាញ់គ្នាណាស់ពេលនេះ..»
«មែននឹងហើយ» ហូស៊ុកក៏បន្ទរឡើងតែក៏ខ្ជឹបមាត់វិញគ្រាដែលឃើញភរិយាគេសំឡក់មុខពីចម្ងាយមកនោះ ស្កាលេតក៏ចូលទៅជិតអែលលីណារួចកាន់ស្មានាងតិចៗមុននឹងសំឡឹងមើលទៅខាងប្រុសៗម្ដងទៀត។
«អែលក៏ជាក្មួយប្រសារខ្ញុំដែរ អ្នកណាហ៊ានធ្វើអីក្មួយប្រសារខ្ញុំច្បាស់ជាត្រូវជាមិនខានឡើយ» ស្កាលេតនិយាយឡើងនាំឲ្យអែលលីណាកាន់តែកក់ក្ដៅឡើង ស្រីតូចក្រៀកដៃមីងម្នាក់ទៀតរួចងាកមើលទៅជុននីអូ។
«ខ្ញុំមិនខ្លាចអ្នកណាទេព្រោះខ្ញុំមានអ្នកម៉ាក់នឹងមីងលេតនៅទីនេះហើយ..នីណាក៏បែបនឹងដែរ»
«នីណា?!» ជូហ្វីនឹងស្កាលេតក៏ភ្ញាក់កាលបើបានលឺឈ្មោះចម្លែកដែលអែលលីណានិយាយមុននោះ ស្រីតូចក៏ញញឹមរួចទម្លាក់ដៃចុះអង្អែលពោះនាងស្រាលៗ។

«កូនក្នុងផ្ទៃខ្ញុំជាកូនស្រី ហើយខ្ញុំដាក់ឈ្មោះនាងថានីណា»
«ជុននីអូបូកជាមួយអែលលីណា ចេញជានីណា?! យី..ឈ្មោះពិរោះបស់គេអាក្មួយ» ហូស៊ុកក៏លើកឡើងនាំឲ្យជុននីអូញញឹមកាន់តែខ្លាំងរួចប្រញាប់ចូលមករកនាងភ្លាម ជូហ្វីក៏ខិតបន្តិចឲ្យជុននីអូបន្ទន់ជង្គង់ពីមុខកៅអីអែលលីណា។
«អែលលីណា..» ជុននីអូហៅឈ្មោះនាងរួចក៏លូកកាន់ក្រសោបម្រាមដៃនាងស្រាលៗថ្នមៗ អែលលីណាក៏មើលមុខគេរួចញញឹមបន្តិច។
«សុំទោសដែលទុកឲ្យបងរង់ចាំម្ដងហើយម្ដងទៀត កន្លងទៅប៉ុន្មានជាតិភពក៏បងនៅតែរង់ចាំអូននឹងតាមរកអូនបែបនេះ..ហ៊ឹម» អែលលីណានិយាយមិនទាន់ចប់ផងជុននីអូក៏ក្រោកឡើងថើបមាត់នាងបន្តិច អែលលីណាក៏លើកដៃអោបករគេជាប់រួចថើបតបវិញ ជូហ្វីនឹងស្កាលេតក៏នាំខ្លួនក្រោកទៅរកស្វាមីឯណោះ។
«កុំសុំទោសបង..បងទេដែលគួរតែនិយាយថា..»
«អរគុណ..អរគុណដែលអូនមកវិញ អរគុណដែលនៅចងចាំស្នេហាពួកយើថងកន្លងមកណា៎ អរគុណដែលមករួមរស់ជាមួយនឹងបងម្ដងទៀត..»
«អ្នកណាថា?!» អែលលីណាក៏ស្រាប់តែនិយាយឡើងនាំឲ្យគ្រប់គ្នានឹងជុននីអូភ្ញាក់ នាងក៏លាដៃឆ្វេងបង្ហាញគេ ប្រាប់ថាគេភ្លេចអ្វីមួយហើយពេលសារភាពបែបនេះ។
«បង..ហីយ៉ា!ចាំបងមួយភ្លែត»
«មិនបាច់ទេកូនប្រុស..» សំឡេងគ្រលរធំបន្លឺឡើងនាំឲ្យអែលលីណាភ្ញាក់ នាងក៏ភាំងកាលបើបានឃើញវត្តមានមនុស្ស២នាក់ចូលមក។
«លោកប៉ា? ប៉ាតូច?» លោកវីលក៏ចូលមកព្រមជាមួយនឹងស្នាមញញឹម គាត់ចូលហួសមករួចហុចប្រអប់មួយឲ្យទៅជុននីអូ នាយក៏បើកវាមើលរួចភ្ញាក់បន្តិចត្បិតថាវាជាខ្សែករក្រវិលកំប៉ុងរបស់ពួកគេ ហេតុអីក៏គាត់មានវា?!
«អ្នកអង្គម្ចាស់ជុងផ្ញើវាមកហើយផ្ដាំមកអបអរអែលនឹងឯងផង..»
«ចុះទ្រង់នៅឯណាទៅប៉ា?!» អែលលីណាក៏និយាយឡើងមុននឹងភ្នែកងាកមើលទៅពន្លឺឡានដែលនៅក្បែរនោះ ឡានក៏បើកចាកចេញទៅយឺតៗស្របនឹងអែលលីណាកាន់ជាយរ៉ូបរត់ទៅតាមឡានមួយនោះ។
«អែល..អែលឈប់សិន»
«ម្ចាស់បង កុំទាន់អាលទៅ ឈប់មួយភ្លែតសិន ហ៊ឹក»
(ហេតុអីក៏ម្ចាស់បងនៅតែរក្សាទុកវា?)
(ព្រោះវាជារបស់ដែលឯងស្រឡាញ់បំផុតណាអែល ប្អូនសម្លាញ់បង)


You are reading the story above: TeenFic.Net