ត្រឡប់បន្តសន្យា
ភាគ៨០+៨១
នៅតាមផ្លូវក្រោយពីឡានបើកចាកចេញពីទីវាលបញ្ចុះព្រះសពអ្នកអង្គម្ចាស់មេគ៌រួចមកអែលលីណាក៏អង្គយស្ងៀមមួយកន្លែង ភ្នែកសំឡឹងមើលទៅខាងក្រៅជាប់មិនមានកាយវិការអ្វីទាល់តែសោះ ជុននីអូដែលអង្គុយនៅក្បែរនោះក៏ចាប់ភ្លឹកដឹងដល់ភាពស្ងប់ស្ងាត់របស់នាងរួចក៏ខិតចូលមកកាន់តែកៀកជិតជាមួយនាង ដៃមាំទម្លាក់ចុះរួចក្រសោបកាន់ដៃនាងជាប់ណែន។
«អូនមិនអីទេមែនទេ? អូយ៎..» ជុននីអូងាកសំឡឹងនាងចំមុននឹងងាកមុខចេញបន្តិចគេភ្លេចទៅហើយថានាងឃើញមុខគេម្ដងណានាងមានអារម្មណ៍ចង់ក្អួតរហូត កាយវិការងាកចេញរបស់ជុននីអូមុននេះក៏នាំឲ្យអ្នកដែលអង្គុយស្រងូតស្រងាត់ម្នាក់ឯងនោះធ្លាយសើចបន្តិចព្រោះតែនាងស្មានមិនដល់។
«អូនសើចហើយ?!» ទោះជាជុននីអូងាកមុខចេញនៅឡើយតែនាយក៏អាចដឹងថាអ្នកដែលកំពុងអង្គុយក្បែរខ្លួនមុននេះសើចទាំងមិនដឹងខ្លួន ជុននីអូក៏កាន់ដៃនាងកាន់តែជាប់ណែនបូកផ្សំនឹងអារម្មណ៍សប្បាយចិត្ត។
«អរគុណបងណាស់..» អែលលីណាក៏ពោលនូវពាក្យមួយឃ្លាដែលនាំឲ្យអ្នកកំពុងតែសើចនោះភាំងទ្រឹងមួយសន្ទុះធំ ឡានដែលកំពុងតែបើកនោះក៏ចូលចតនៅខាងមុខសេតវិមាននាំឲ្យនាងតូចអែលលីណាបានឱកាសបើកទ្វារចុះភ្លាម ជុននីអូឯណោះក៏តាមមើលអែលលីណាទាំងមុខឡើងក្រហមងាំង។
«លោកប្រធានាធិបតីមិនចុះទេរឺទាន៎? ខ្ញុំបាទ៎នឹងអាលយកឡានទៅចតក្នុងការ៉ាស់..»
«មុននេះឯងមានលឺនាងនិយាយអីទេ?» ជុននីអូខ្លាចខ្លួនស្ដាប់ច្រឡំទើបសួរទៅតៃកុងឡានរបស់គេ នាយម្នាក់នោះក៏ងាកមើលមកចៅហ្វាយនាយរួចព្យាយាមចងចិញ្ចើមរកនឹកមើលបន្តិច។
«អ្នកនាងនិយាយថាអរគុណបង..»
«ល្អណាស់ ល្ងាចនេះយើងឲ្យឯងសម្រាកមួយថ្ងៃនាំប្រពន្ធកូនដើរលេងឲ្យសប្បាយចុះ យើងទៅហើយ..» ជុននីអូតបទាំងសប្បាយចិត្តរួចបើកទ្វារចុះពីឡានបាត់ទុកឲ្យតៃកុងម្នាក់នោះនៅអង្គុយអេះក្បាលខ្លួនឯងទាំងមិនយល់។
ជុននីអូឯណោះចុះពីឡានមកក៏មិនទាន់ចូលទៅក្នុងតាមនាងពោលគឺគេទាញសារ៉េកអាវនឹងក្រវ៉ាត់ករឲ្យស្រួលបួលជាមុនសិន។ នាយបោះជំហានចូលបន្តិចម្ដងៗរហូតមកដល់ខាងមុខជណ្ដើរដែលត្រូវឡើងទៅជាន់ខាងលើនោះក៏ឃើញមានបុគ្គលិកនៅសេតវិមានប៉ុន្មាននាក់នៅឈរមើលដូចជាកំពុងមើលអ្វីម៉្យាង ជុននីអូក៏មិនបង្អង់ប្រញាប់ចូលទៅរួចក៏ភ្ញាក់។
«នេះមិចក៏គ្មានអ្នកណាជួយនាង? មិនឃើញនាងកំពុងតែមានទម្ងន់ទេហេស៎?» ជុននីអូរៀងក្ដៅស្លឹកត្រចៀកបន្តិចដែរព្រោះមកដល់ឃើញអែលលីណាកំពុងតែឈរឆុងទឹកដោះគោនៅខាងក្រោមឯណេះ។
«អែល..ហេតុអីក៏មិនប្រើបុគ្គលិក?!»
«ហេតុអីក៏ត្រូវប្រើបុគ្គលិកគ្រាន់តែឆុងទឹកដោះគោមួយកែវនឹង?!» អែលលីណាក៏ចោទសួរទៅជុននីអូវិញមិនឲ្យបាត់សំនៀង សំនួរនាងក៏នាំឲ្យបុគ្គលិកដែលនៅឈរនៅក្បែរនោះលួចញញឹមរួចប្រញាប់ចូលខ្លួនទៅរកអែលលីណា។
«អ្នកនាងឆុងរួចទុកនៅលើនេះហើយចាំពួកនាងខ្ញុំលើកយកទៅជូតនៅខាងលើ ព្រោះខ្លាចវាកំពប់»
ទឺត!ទឺត..
(អាឡូប្រុសអូ?!)
ក្រោយពីរង់ចាំអស់មួយសន្ទុះធំលោកប៉ារបស់គេក៏ទទួលទូរសព្ទ័ ជុននីអូមិនបង្អង់ក៏ប្រញាប់នាំខ្លួនចេញទៅឈរនៅឯរានហាលរួចងាកមើលមកអែលលីណាដែលកំពុងតែអង្គុយចាក់អាវឯណោះ។
«ខ្ញុំមានរឿងចង់ពិភាក្សាជាមួយប៉ា» ជុននីអូក៏បើកកាំមេរ៉ាមើលទៅលោកប៉ាគេបន្តិច ណាមជុនក៏ទាញវែនតាចុះរួចដាក់សៀវភៅនៅលើតុបន្តិច នេះនាងខលទៅចំពេលលោកប៉ានៅបន្ទប់សិក្សារឺ?
«អែលលីណា នាងឃើញមុខខ្ញុំចេះតែចង់ក្អួត» ជុននីអូក៏ប្រាប់ទៅលោកប៉ាគេពីដំណើរដើមទងនៃសាច់រឿងដែលកំពុងតែកើតឡើង ឪពុករបស់គេដើមឡើយធ្វើធម្មតាតែក្រោយពីបានលឺបែបនេះគេក៏ក្រោកអង្គុយត្រង់ខ្លួនរួចដូចជាចង់សើចបន្តិចអីបន្តិច។
(ឯងមានភ្លេចងូតទឹកទេប្រុសតូច?)
«នាងចាញ់ណា៎ប៉ា មិនមែនមកពីខ្ញុំមិនងូតទឹកទេ» ណាមជុនកាលបើឃើញកូនប្រុសតបទាំងមិនបានគិតបែបនេះគេក៏សើចឡើងតែម្ដង ជុននីអូក៏លើកដៃញីថ្ងាសបន្តិចរួចសំឡឹងមើលស្រមោលអ្នកណាម្នាក់ដើរមកពីក្រោយលោកប៉ាគេ។
(ប៉ាមិនច្បាស់ដែរ ព្រោះកាលកំណើតឯង ម៉ាក់ឯងដេញថើបតែប៉ានឹង..)
«ច្រណែនជីវិតប៉ាដល់ហើយ..» ជុននីពេបមាត់បន្តិចរួចទ្រាំមើលលោកប៉ាសើចឲ្យគេ ណាមជុនឯណោះឃើញកូនមិនមាត់ៗគេកាន់តែបានចិត្តនឹងសើចកូន។
(បើប្រុសអូជឿសម្ដីប៉ាចប់ទាំងស្រុងហើយ ម៉ាក់កាលនោះក៏អញ្ចឹងដែរ កុំតែប៉ាឯងនៅជាប់មើលមីងលេតនៅបារាំងទេ កុំអីម៉ាក់នឹងក្អួតកណ្ដាលមុខឲ្យមើលហើយ) គ្រានោះជូហ្វីក៏មកកាន់ស្មាណាមជុនជាប់ណែន ស្រមោលអ្នកចូលមកមុននោះការពិតជាជូហ្វីសោះ
បើភាគនេះបាន៨៥០ឡាច៎ អេតមីនជូន៣ភាគ៕
You are reading the story above: TeenFic.Net