ភាគ០២

Background color
Font
Font size
Line height

បែកគ្នាមួយថ្ងៃសុខទុក្ខយ៉ាងណាដែរអ្នកអានទាំងអស់គ្នា?

ត្រឡប់បន្តសន្យា
ភាគ០២

"ហ៊ឹម?" អែលលីណាក៏ភ្ញាក់បន្តិចកាលបើនៅសុខៗនាយកម្លោះក៏ស្រាប់តែក្រោកចាកចេញទៅយ៉ាងលឿន ស្រីតូចមិនបានឆ្ងល់អ្វីច្រើនតែក៏មានកូនចិត្តមួយផ្សេងទៀតជម្រុញឲ្យនាងចេញទៅតាមមើលគេក៏ព្រោះថាបើសិនជាគ្មានរឿងអីគេក៏មិនមែនក្រោកចេញទៅលឿនបែបនេះដែរ។
ស្រីតូចក៏បោះជំហានមួយៗដើរទៅកាន់មាត់ទ្វារក្រោយពីបានឃើញជុននីអូគេនៅឈរក្រោមសំយ៉ាបផ្ទះខាងមុខរួចនិយាយទូរសព្ទ័ជាមួយនឹងនរណាមិនដឹង អែលលីណាក៏ឈរសំឡឹងមើលគេពីចម្ងាយទាំងដែលនាងមិនទាំងលឺផងថាគេនិយាយអ្វីខ្លះនោះ?
"អែលឡា"
ក្រឡេកមើលទៅខាងជុននីអូឯណោះវិញ គ្រាន់តែនាយមកដល់ខាងក្រៅផ្ទះរួចមកគេក៏ប្រញាប់លើកលេខរបស់ព្រះនាង អាចថាជាអនាគតភរិយារបស់គេក៏បាន។ នាយចេញមកលើកទូរសព្ទ័នៅខាងក្រៅក៏ព្រោះតែគេមិនចង់ឲ្យអែលលីណានាងដឹងថាគេនិយាយជាមួយនឹងមនុស្សស្រីម្នាក់ទៀត ទាំងដែលស្រីម្នាក់នោះជាគូដណ្ដឹងរបស់គេ អែលលីណាគ្រាន់តែជាអ្នកដទៃប៉ុណ្ណោះ...ហេតុអី?
"អូនឲ្យគេតាមមើលបងមែនទេ?" ប្រយោគបន្ទាប់ពីការឧទានហៅឈ្មោះរបស់ទ្រង់គឺជុននីអូសួរនាំត្រង់ៗជាមួយនឹងអ្វីដែលគេកំពុងតែគិតក្នុងចិត្តពេលនេះ។
(តាមដាន? អត់ទេ...គ្រាន់តែអូនសួរនាំអ្នកបើកឡានរបស់បងហើយគេក៏ផ្ញើរូបនេះមកឲ្យអូនមើលប៉ុណ្ណោះ)
ព្រះនាងអែលឡាក៏ឆ្លើយតបនឹងសំនួររបស់ជុននីអូយ៉ាងសាកសមនឹងមិនទាស់អ្វីបន្តិចឡើយ ជុននីអូក៏មិនទាន់បាននិយាយអីក្រៅពីព្រលែងខ្យល់ដង្ហើមស្រាលដូចជាបានស្រាលចិត្តបន្តិច។
(ទ្រង់មិនសង្ស័យគឺល្អហើយ)
គេមិនត្រឹមតែលួចព្រលែងដង្ហើមបែបស្រាលចិត្ត តែគេក៏នៅឆ្លៀតរួចសប្បាយចិត្តដែលទ្រង់មិនយកព្រះទ័យមកត្រិះរិះថានាយមកអ៊ីរ៉ាក់ព្រោះតែអ្វីនោះ ទាំងដែលការពិតវាគ្រាន់តែជាកលល្បិចដែលនាយប្រើដើម្បីរំដោះខ្លួនពីទ្រង់សោះតែថា...
ហេតុអីក៏នាយតែងតែព្យាយាមគេចពីទ្រង់?
....
ក្រោយពីចំណាយពេលមួយសន្ទុះធំនិយាយទៅកាន់គូដណ្ដឹងរួចមកជុននីអូនាយក៏បញ្ចប់ការសន្ទនានោះដើរទឹកមុខញញឹមបែបស្រាលចិត្តបន្តិច គេក៏បែរត្រឡប់មកកាន់កាន់ទ្វារផ្ទះបំណងចង់ចូលទៅរកអែលលីណាវិញ តែគេក៏បែរជាទុចដំណើរ៖
"អែលលីណា?" វត្តមានម្ចាស់កាយតូចឈរសំឡឹងមើលមកគេព្រមជាមួយនឹងក្រសែភ្នែកម៉្យាងដែលលាក់បង្កប់រាល់ចម្ងល់ជាច្រើន តែក្រោយឃើញថានាយងាកមកចំមុខនាង ស្រីតូចក៏ប្រញាប់នាំខ្លួនចូលទៅខាងក្នុងវិញ ស្របនឹងសម្រឹបជើងធ្ងន់ៗរបស់ជុននីអូចូលមករកនាង តែនាងគ្មានថ្ងៃអាចលឺឡើយ។
"អែល...អែលលីណាឈប់សិន" ជុននីអូចូលមករកនាងរួចចាប់កាន់ដៃនាងតូចជាប់ណែន ក្នុងខួរក្បាលគិតថាមុននេះនាងនៅឈរមើលនិយាយឆ្លើយឆ្លងជាមួយព្រះនាងអែលឡា នាងមានបានសម្គាល់ដឹងរឺក៏លួចអានមាត់គេដែរទេ?
"ហ៊ឺ" នាងល្អិតអែលលីណាក៏ប្រញាប់រលាស់ដៃគេចេញបន្តិចរួចទម្លាក់ខ្លួនអង្គុយចុះនឹងដួសមីស្រុះរបស់នាងញ៉ាំធ្វើដូចជាគ្មានរឿងអីកើតឡើងសោះ។
ជុននីអូក៏ឈរសំឡឹងមើលនាងរួចទម្លាក់ខ្លួនអង្គុយចុះផ្ទាល់នឹងឥដ្ឋក្បែរនាង អែលលីណាមិនបាននិយាយអីតែក៏ប្រញាប់ដកខ្លួនខិតចេញឆ្ងាយពីនាយ ដូចជានាំឲ្យជុននីអូកាន់តែងឿងឆ្ងល់អញ្ចឹងដែរ។
(នាងមានលួចអានមាត់ខ្ញុំនិយាយគ្នាមុននេះទេ?)
កំពុងតែដួសមីញ៉ាំពេញៗមាត់ក៏បែរជាមានក្ដារហ្វឺតមួយហុចពីក្រោមដៃរបស់នាង អែលលីណាក៏ឈប់ទំពារមីរួចងាកមើលទៅអ្នកម្ខាងទៀតព្រមជាមួយថ្ពាល់ប៉ោងមើលទៅទន់ៗគួរឲ្យស្រឡាញ់ជាទីបំផុតតែម្ដង ដល់ថ្នាក់អ្នកកំពុងតែមើលមុខនាងចំប្រែមកជាអស់សំណើចទៅវិញ។
(អានមាត់យ៉ាងមិចទៅ? ខ្ញុំមិនដែលដឹងផង)
អែលលីណាលុបឃ្លាប្រយោគដែលនាយសួរមុននោះចោលរួចសរសេរឃ្លាប្រយោគថ្មីដែលជាចម្លើយរបស់នាង ជុននីអូអានឃ្លានោះរួចក៏ងាកមើលទៅនាងព្រមជាមួយនឹងទឹកមុខបែបមិនប្រាកប្រជា អែលលីណាក៏លូកទាញក្ដាហ្វឺតនោះមកវិញរួចសរសេរអ្វីផ្សេងទៀតដែលចំណាយពេលមិនជាយូរប៉ុន្មាន ព្រោះប្រយោគនោះខ្លឺគួរសមដែរ។
(ឆាប់ហូបទៅនឹងអាលបានទៅវិញ ខ្ញុំចង់សម្រាក)
"ទៅវិញរឺ? យើងចង់នៅជាមួយនាងណាស់អែលលីណា" ជុននីអូនិយាយតិចៗទាំងក្នុងទ្រូងកើតមានអារម្មណ៍មួយដែលបញ្ជានាយ ប្រាប់មកនាយថាហេតុអីក៏ចាំបាច់ទៅវិញ? នៅទីនេះជាមួយនឹងនាងមិនបានទេរឺ?
(ក៏បាន ជាអាហារដែលនាងធ្វើខ្ញុំនឹងខំញ៉ាំវាឲ្យបានច្រើនៗចុះ)
ទោះបីជាចិត្តមិនចង់ឃ្លាត តែគេក៏ត្រូវតែហាមឃាត់ព្រោះគេមិនចង់ឲ្យនាងមានអារម្មណ៍ទើសទាល់នឹងមានអារម្មណ៍មិនល្អជាមួយគេ ជុននីអូក៏ខិតខ្លួនអង្គុយត្រង់ចង្កេះរួចឈោងដៃដួសមីដាក់ចូលចានមិនភ្លេចដួសស៊ុតដែលនៅក្នុងឆ្នាំងនោះឲ្យអែលលីណាផងដែរ។
អែលលីណាងាកមើលមុខនាយបន្តិច ជុននីអូបញ្ជូនស្នាមញញឹមស្រស់សង្ហាទៅកាន់នាងបន្តិចរួចអោនដួសមីញ៉ាំពេញៗមាត់ ដោយឃើញថាគេចូលចិត្តបែបនេះអែលលីណាក៏លួចញញឹមបន្តិច ស្រីតូចមានអារម្មណ៍ល្អប្លែកក៏ព្រោះតែនាងខានមានគ្នាញ៉ាំអាហារជាមួយួររឺក៏មកពីភាពទន់ភ្លន់ដែលគេមានមកកាន់នាង?
(ឯងកំពុងគិតអីនឹងអែលលីណា? បានហើយ...)

ម៉ោងប្រម៉ាណជា៨នឹង៣០នាទីអាហារចម្អែតក្រពះមួយពេលនោះក៏បញ្ចប់ទៅដោយរលូន អែលលីណានឹងជុននីអូញ៉ាំជាមួយគ្នា នាយមិនបានត្រឹមតែអង្គុយញ៉ាំមួយមុខឡើយតែនាយក៏បានជួយលាងចានក្បានរបស់នាងផងដែរ។
"ហ៊ឺ?" អែលលីណាចេញពីផ្ទះបាយមកស្របនឹងភាពភ្ញាក់ព្រឺតព្រោះតែម្ចាស់កាយមាំទាំកំពុងតែឈរគាស់ឈើនៅពីមុខបន្ទប់របស់នាង ស្រីតូចប្រញាប់រត់ស្ររចូលទៅជិតគេរួចទាញគេឲ្យក្រោកទាំងកម្រោលតែម្ដង។
អែលលីណាលូកដៃទាញឈើគាស់ដែលនៅក្នុងដៃនាយរួចសួរចង្អុលទៅវាដូចជាចង់សួរគេថាចង់ធ្វើអី? ជុននីអូមិនទាន់តបតែក៏ទាញរើសដីសពីលើដីមករួចសរសេរលើឈើដែលគេគាស់នោះបន្តិច វាពិបាកណាស់ដែលគេមិនអាចនិយាយភាសាកាយវិការបាន អញ្ចឹងនោះ មានតែការសរសេរនឹងឯង។
(ឈើមុខបន្ទប់នេះវារលើងឡើងហើយ នាងអាចនឹងទាក់ដួលអញ្ចឹងទើបបានជាខ្ញុំគាស់វិញចេញ)
អែលលីណាក៏ទាញយកឈើនោះមកអានរួចជុននីអូក៏បន្តរៀបចំគាស់ឈើដែលនៅសេសសល់បន្តទៀត សកម្មភាពស្វាហាប់របស់នាយកម្លោះក៏នាំឲ្យអ្នកដែលកំពុងតែឈរមើលនោះភាំងភ្លឹកមើលទៅកាន់គេ ទឹកមុខភាំងភ្លឹកក៏ប្ដូរមកជាញ៉ោចស្នាមញញឹមតិចៗក៏ព្រោះតែនាងមិនដែលមាននរណាមកយកចិត្តទុកចិត្តជាមួយនាងបែបនេះឡើយ។
កើតមកជាមនុស្សដែលមានកាយសម្បទាមិនគ្រប់គ្រាន់វាមិនមែនជាបញ្ហាសម្រាប់នាងខ្លួនឯងឡើយ នាងអាចរស់នៅនឹងប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជុំវិញខ្លួនបានតាមការប្រើកាយវិការនឹងការសរសេរផ្សេងៗបាន គ្រាន់តែសួរថាតើមជ្ឈដ្ឋានខាងក្រៅអាចទទួលយកនាងបានរឺមួយក៏អត់? ជាពិសេសនោះតើពួកគេអាចសម្របខ្លួនជាមួយនឹងនាងបានដូចជានាងព្យាយាមសម្របខ្លួនរស់នៅក្នុងមជ្ឈដ្ឋានរបស់ពួកគេទេ?
គិតមកដល់ចំណុចនេះទឹកមុខរបស់នាងក៏ប្រែក្លាយជាស្រពាប់ស្រពោន នាងទម្លាក់ឈើនោះចុះក្បែរខ្លួនជុននីអូរួចក៏បន្តទៅកាន់ផ្ទះបាយវិញ ជុននីអូក៏ងាកមើលទៅនាងបន្តិចតែក៏មិនបានគិតឆ្ងល់អ្វីដែរព្រោះតែគេរវល់តែធ្វើការងារទាំងនេះឲ្យចប់។
ម៉ោង១០យប់...
អែលលីណានាងក៏ចេញពីផ្ទះបាយមកស្របជាមួយនឹងផ្លែឈើមួយចាននឹងទឹកសុទ្ធមួយដបមកផង ព្រោះតែនាងគិតថាជុននីអូប្រហែលជាហត់នឿយហើយដោយសារតែប៉ុន្មានម៉ោងមុននេះលឺក្ដុងក្ដាំងមិនឈប់ ទើបតែស្ងាត់មួយសន្ទុះមុននេះឯង។
(អេ៎...នេះគេគេងលក់រឺ? តែហេតុអីក៏មើលទៅដូចជាគេរងា?)
"ហ៊ឺ.." នាយកម្លោះក្រោយពីជួយការងារនៅក្នុងផ្ទះនាងមួយល្ងាចនោះក៏បែរជាដេកញ័រខ្លួនទទ្រើតមិនឈប់ អែលលីណាក៏ប្រញាប់ទម្លាក់ខ្លួនអង្គុយលើសាឡុងដែលគេដេកនោះរួចលើកដៃស្ទាបថ្ងាសគេ។
(ហេតុអីក៏បែរជាក្ដៅខ្លួនអញ្ចឹងរឺមកពីគេញ៉ាំមី?)
អែលលីណាគិតរួចក៏ប្រញាប់ក្រោកឡើងទៅបន្ទប់ដើម្បីយកបន្ទះត្រជាក់មកឲ្យគេស្អំ អ្នកដែលរងាខ្លួនញ័រមុននោះក៏បើកភ្នែកឡើងតាមមើលនាង នាយក៏លូកដៃចូលហោប៉ៅរួចយកដុំកម្ដៅមកដាក់លើក្បាលបន្ថែម ដៃចុចទូរសព្ទ័ហាក់ដូចខលទៅនរណាមិនដឹង។
"អេនឌី..ឯងទៅសណ្ឋាគារដេកចុះ មិនបាច់ចាំយើងទេ យប់នេះយើងសម្រាកនៅទីនេះ" ការពិតនាយមិនបានឈឺចាប់ក្នុងខ្លួនអ្វីទេតែនាយប្រើកលល្បិចដើម្បីបាននៅទីនេះ គេមិនចង់ទៅវិញទេ។
(បាទលោកប្រធានាធិបតី)
ការនិយាយទូរសព្ទ័ក៏ត្រូវបានកាត់ផ្ដាច់ ជុននីអូក៏ញញឹមរួចយកដុំកម្ដៅនោះដាក់លើក្បាលបន្ត មិនថាហេតុផលបែបណាក៏គេនឹកឃើញឲ្យតែបាននៅក្បែរនាង។
"ហ៊ឹម" មួយសន្ទុះអែលលីណាក៏ចូលមកវិញព្រមជាមួយនឹងកូនកាតូទឹកមួយដែលមានកូនកន្សែងដាក់លើដៃកាតូទឹកនោះមកជាមួយផង មកដល់នាងក៏លូកដៃទាញគេឲ្យបែរមករកនាងរួចចាត់ចែងគួកកូនកន្សែងនោះរួចយកវាមកគ្របក្បាលរបស់ជុននីអូ នាងក៏អាចដឹងដល់ដៃមាំទាំម្ខាងដែលលូកកាន់ប៉ះចង្កេះនាងតែអែលលីណាមិនបាននិយាយអីព្រោះតែគេកំពុងតែមិនស្រួលខ្លួន គេអាចនឹងមមើរក៏ថាបាន។
(អេ៎...) អែលលីណានាងភ្ញាក់ក្នងចិត្តបន្តិចកាលបើសុខៗគេក៏លូកដៃមកកាន់ប៉ះចង្កេះនាងរួចទាញនាងឲ្យគេងក្បែរគេ បានឃើញនាងមិនប្រកាន់ជុននីអូក៏កាន់តែបានចិត្តនឹងទាញនាងមកអោបកាន់តែកៀកនឹងរឹតកាន់តែណែន។
"រងាណាស់...រងា" ជុននីអូរអ៊ូធ្វើដូចជាមិនស្រួលខ្លួននឹងអោបនាងកាន់តែណែន ស្នាមញញឹមបែបខូចខិលក៏ញ៉ោចឡើងលើផ្ទៃមុខស្រស់សង្ហារបស់គេ អែលលីណាក៏នៅស្ងៀមព្រោះតែនាងដឹងថាគេកំពុងតែឈឺ ហើយវាក៏ជាកំហុសរបស់នាងទៀតផង។
(ស្អីនឹង?) ដោយសារតែគេចូលអោបនាងកាន់តែកៀកដៃរបស់អែលលីណាក៏ប៉ះនឹងដុំរក្សាកម្ដៅដែលគេលាក់ទុកនៅខាងក្រោយខ្នងនោះ អែលលីបម្រាស់ខ្លួនបន្តិចដើម្បីលូកយករបស់មួយនោះមក ស្រីតូចខាំក្ដាប់មាត់បន្តិច នេះគេហ៊ានប្រើល្បិចកុហកនាងផងហ្អេស៎?
"នាងរងាដែររឺ? ហ៊ឹមល្អណាស់..." អែលលីណានាងក៏ចូលកាន់តែជិតគេនឹងអោបគេជាប់ណែន ជុននីអូក៏កាន់តែសប្បាយចិត្តនឹងអោបនាងកាន់តែស្និតស្នាលលើសដើម។
"អូយ៎!ក្ដៅ...ក្ដៅៗ" ជុននីអូក៏ស្រែកយ៉ៃកាលបើដុំកម្ដៅដែលគេលាក់ទុកក្រោយខ្នងនោះបែរជាមកប៉ះនឹងត្រចៀករបស់គេដល់ថ្នាក់នាយមិនអាចទ្រាំបានប្រញាប់ក្រោកចេញពីសាឡុងទាំងកម្រោល សល់តែនាងតូចអែលលីណាដែលក្រោកអង្គុយតាមក្រោយនឹងលើកដុំទឹកក្ដៅនោះបង្ហាញគេ ចិញ្ចើមចងឡើងបែបខឹងនឹងគេ នាងមិនបង្អង់ច្រើនតែក៏ចូលទៅរកនាយរួចរុញនាយឲ្យចេញពីផ្ទះនាង។
"អែល...អែលស្ដាប់សិន"
គ្រាំង!
រកតែគេនិយាយមិនទាន់ផងកាយគេទាំងស្រុងក៏ត្រូវបានច្រានចេញទៅខាងក្រៅផ្ទះបាត់ទៅហើយ នាយឈរជ្រែងហោប៉ៅបន្តិចរួចលើកដៃឈ្លីក្បាលខ្លួនឯងបន្តិច តែទ្វារផ្ទះនាងក៏បើកជាថ្មី។
"អែល...ផឹប" ជុននីអូងាកទៅញញឹមព្រោះគិតថានាងប្រហែលជាមិនដាច់ចិត្តថ្នាក់នឹងទេ តែគេគិតខុស។ នាងមិនបានបើកទ្វារឲ្យគេចូលទេ តែនាងគប់អាវក្រៅចំកណ្ដាលមុខលាន់ផឹបរួចក៏ទាញទ្វារបិទវិញលាន់គ្រាំង។
"មិនថាជាតិណា នាងនៅតែកាចឆ្នាស់! តែយើងចូលចិត្ត..."

លង់ស្នេហ៍ស្រីឆ្នាស់ ហុហុ

You are reading the story above: TeenFic.Net