♧ភាគបញ្ចប់♧

Background color
Font
Font size
Line height


       តាំងពីដឹងថាថេយ៉ុងមានផ្ទៃពោះមក ថេយ៉ុងត្រូវទៅគេងនៅភូមិគ្រឹះចនហើយសម្រាកពីការងារ អាចថាឈប់តែម្តងប៉ុន្តែបើនាងចង់ធ្វើពេលណាលោកតាបើកដៃទទួល នាងជានិច្ច។រីឯជុងហ្គុកធ្វើការផងខលជាមួយប្រពន្ធសួរនាំរាល់ថ្ងៃហើយក៏តែងតែចេញមកពីធ្វើការលឿនៗដែរទោះជានៅផ្ទះមានទាំងម៉ាក់ទាំងពីរផងលោកយាយម៉ែដោះផងក៏ដោយ។ពីមួយខែទៅមួយខែពោះថេយុងកាន់តែខ្ទាតធំទៅៗណាមួយកូនពីរនាក់ពោះតែ6ខែធំស្មើនឹង7-8ខែទៅហើយ។
        "សឺតៗឮប៉ានិយាយទេកូន?កុំសូវធ្វើបាបម៉ាក់ៗពេកម៉ាក់ៗមិនសូវបានគេងទេ"តាំងពីដឹងភេទកូនហើយ
ដឹងពីរបៀបមើលថែប្រពន្ធកូនមកនិយាយពីអោបអង្អែលថើបពោះប្រពន្ធគ្មានឈប់ទេរាល់យប់ បើឈប់សម្រាកការងារវិញសឹងតែគេងអង្អែលពោះនាងមួយថ្ងៃមិនធ្វើអីតែម្តង។
       "កូនប្រុសប៉ាទាំងពីរឆ្លាតធាក់តិចៗបានហើយណា"
អង្អែលថើបៗនិយាយម្នាក់ឯងធ្វើដូចបាននិយាយជាមួយមួយកូនចំណែកថេយ៉ុងសើចលោកប្តីរាល់លើក ញញឹមមានក្តីសុខណាស់ព្រោះកំណើតកូនភ្លោះមួយគូរនេះជីវិតនាងដូចព្រះនាងយ៉ាងចឹងមិនហត់មិនអផ្សុកមិនដែលមានអារម្មណ៍ថាពិបាកព្រោះស្វាមីនាងរាប់រងទាំងអស់ទោះហត់ក៏មិនរអ៊ូមានតែញញឹមនិយាយជាមួយកូនអោយថ្នមម៉ាក់រហូត មកពីធ្វើការហត់ក៏នៅមកបម្រើប្រពន្ធសួរនាំអាការៈរួចក៏ឡើងមកគេងនិយាយថើបពោះនាងនិយាយជាមួយកូន។

       លុះដល់ថេយ៉ុងជិត9ខែទើបជុងហ្គុកសម្រាកការងារទម្លាក់អោយកូនចៅហើយមិត្តក៏ចុះមកជួយតែជុងហ្គុកក៏មិនបានទុកចោលទាំងស្រុងដែរការងារណានាយត្រូវធ្វើឬ ស៊ីញ៉េនាយធ្វើទាំងអស់។ដល់ពេលនាយគ្រប់ខែជាពេលដែលគ្រប់គ្នាចាប់ផ្តើមភ័យព្រួយព្រោះមិនដឹងថានឹងត្រូវឈឺថ្ងៃណា។
       "ពិបាកគេងខ្លាំងទេអូន?"នាយគេងអង្អែលពោះនាងថ្នមៗលួងលោមអោយគេងព្រោះរាល់ដងតែស្មើនេះនាងគេងលក់ហើយប៉ុន្តែប្រហែលមកពីឈឺព្រោះឬក៏ពិបាកប្រែខ្លួនខ្លាំងហើយមើលទៅព្រោះពោះនាងធំ។
        "មិនអីទេអូនអាចគេងបាន"
        "បងថាស្អែកទៅគេងពេទ្យអោយហើយល្អទេ?"ដោយសារនាងគ្រប់ថ្ងៃហើយទៅគេងចាំនៅពេទ្យមុនទៅមានអារម្មណ៍សុវត្ថិភាពជាងណាមួយក្នុងពោះមានកូនពីរផងនាយបារម្ភទាំងប្រពន្ធទាំងកូន។ថេយ៉ុងងក់ក្បាលញញឹមតិចៗទើបជុងហ្គុកអោនថើបទល់ថ្ងាសអង្អែលថ្ពាល់នាងថ្នមៗអាណិតប្រពន្ធដែលត្រូវពពោះយូរហើយនៅត្រូវឈឺខ្លាំងពេលបង្កើតទៀត គ្រាន់តែបានអាចអត្ថបទពីការមានផ្ទៃពោះ សម្រាលអីអស់នេះនាយស្រម៉ៃការឈឺចាប់ប្រពន្ធដល់ចង់យំ បើសិនជាអាចនាយចង់ៗជំនួសការឈឺចាប់នេះខ្លាំងណាស់។
      ព្រឹកឡើងមិនទាន់អ្នកនៅផ្ទះនាំគ្នារៀបចំឥវ៉ាន់ញាប់ដៃញាប់ជើងដើម្បីយកទៅមន្ទីរពេទ្យចំណែកជុងហ្គុកជាអ្នកនាំប្រពន្ធទៅ។ គ្រាន់តែទៅដល់បានមួយយប់ថេយ៉ុងក៏ឈឺពោះ ម្នាក់ៗនិយាយពីស្លន់ស្លោចាំនៅខាងក្រៅបន្ទប់ទាំងបុកពោះចំណែកជុងហ្គុកចូលទៅផ្តល់កម្លាំងចិត្តអោយប្រពន្ធនៅខាងក្នុង។ពេលដែលបានឃើញសម្រែកឈឺចាប់របស់នាង នាយសឹងតែទប់អារម្មណ៍មិនបានទៅហើយ ចុងក្រោយពេលកូនទី1ចេញមកជុងហ្គុកក៏យំពិតមែន។
        "ង៉ាៗៗៗ"
        "ម៉ាក់ៗធ្វើបានល្អណាស់ ម៉ោះមួយទៀត"
        "ស៊ូៗណាប្រពន្ធសម្លាញ់ បងស្រលាញ់អូន"ជុងហ្គុកចាប់ដៃប្រពន្ធជូតញើសថើបនាងព្រមទាំងលួងលោមរហូតដល់កូនមួយទៀតសម្រាលបានសម្រេច។
       "អូនធ្វើបានល្អណាស់ថេយ៍"

     *1ឆ្នាំកន្លងផុតទៅ

     រយៈពេល1ឆ្នាំដែលថេយ៉ុងកើតបានកូនភ្លោះហើយក៏ជាថ្ងៃខួបកំនើតកូនប្រុសក៏ដូចជារំលឹកដល់ថ្ងៃឈឺចាប់ដែលនាងបានប្រឹងប្រែងបង្កើតកូនប្រុសទាំងពីរមកដូចគ្នា។រយៈពេលកន្លងមកនេះថេយ៉ុងទទួលបានអារម្មណ៍កក់ក្តៅ មានក្តីសុខខ្លាំងណាស់ព្រោះមានគ្រួសារ មានស្វាមីល្អចាំមើលថែមិនអោយនាងហត់នឿយឡើយ។
ជុងហ្គុកជាអ្នកមើលកូនផងមើលថែប្រពន្ធផងមិនដែលធ្វើអោយនាងមានអារម្មណ៍ពិបាកចិត្តម្តងណាឡើយរហូតដល់កូនៗនាងមានអាយុមួយឆ្នាំ មកដល់ថ្ងៃនេះក៏ជុងហ្គុកនៅតែបំពេញតួនាទីជាប្តីដ៏ល្អ លោកប៉ាដ៏ល្អសម្រាប់កូនៗដែរបើទោះជារវល់យ៉ាងណាក៏មកវិញមើលកូនប្រុស បើសិនជាយំពេលយប់វិញនាយជាអ្នកក្រោកអោយប្រពន្ធគេងអោយបានស្កប់ស្គាល់ព្រោះតែនាងលំបាកពពោះមក9ខែ10ថ្ងៃ ឈឺទាំងពេលសម្រាលហើយបើសិនអោយនាងសម្រាលហើយត្រូវក្រោកយប់មើលកូនច្បាស់ជាគ្មានកម្លាំងនោះទេ។បើនិយាយពីយាយតួត យាយៗវិញស្រលាញ់ចៅស្ទើរលេប មួយថ្ងៃៗមើលចៅម្នាក់មួយនិយាយពីមិនដែលស្គាល់ពាក្យថាស្ងាត់ ពាក្យថាអផ្សុកយ៉ាងមិច ចំចៅៗកំពូលរពិសទៀតផ្ទះមិនដែលស្ងាត់ឡើយ។

      ថ្ងៃនេះពួកគេរៀបចំធ្វើខួបកំណើតកូនប្រុសទាំងពីរដោយធ្វើសម្រាប់តែជួបជុំគ្រួសារនិងមិត្តៗប៉ុណ្ណោះ ម្នាក់ៗមកគឺជួយធ្វើគ្រប់សព្វពិសេសជួយមើលកូនប្រុសអោយទៀតនាំគ្នាទារពរម្នាក់ម្តងៗទំនងជាខ្នាញ់ខ្លាំងហើយមើលទៅ។
        "ជុងយ៉ុន ជុងវ៉ុនមុខដូចគ្នាសឹងតែមើលមិនដឹងថាមួយណាជុងយ៉ុន មួយណាជុងវ៉ុនទៅហើយ"ជីមីននិង
យ៉ុងជូពរដាក់ជិតគ្នារួចទើបនាំគ្នាវិភាគអាល្អិតទាំងពីរ ដូចគ្នាសឹងតែ100%។
       "ថែមទាំងកាត់រកប៉ាទាំងពីរនាក់ទៀត"
       "ដែលសំខាន់ចេះហៅប៉ាមុនម៉ាក់ទៀតហាសហា"

       "ហៅប៉ាៗមើលវ៉ុនៗ"
       "ប៉ា-ប៉ា"
       "គួរអោយខ្នាញ់ណាស់លោកអើយសឺតៗ"
       "ហៅម៉ាក់ៗមើលជុងយ៉ុន"
       "ម៉ាក់!!"
       "មួយម៉ាត់ដាច់ភឹងតែម្តងហើយ"ពួកគេនាំគ្នាសើច
ខ្នាញ់ក្មេងៗមុននឹងបីទៅអោយតាយាយម្តងព្រោះពួកគេត្រូវទៅជួយថេយ៉ុងធ្វើម្ហូបវិញ។បកមកមើលប្រុសៗមួយក្រុមនេះវិញមានទាំងមិត្តជុងហ្គុកបីនាក់ថែមហ្យុងស៊ីក ស៊ូជុននិងអ្នកផ្សេងៗនិយាយគ្នាលេងសើចបែបបែកគ្នាយូរ។
       "ពេលវេលាដើរលឿនដល់ហើយទើបតែឮថាសម្រាកថ្ងៃមុនសោះឥឡូវមួយឆ្នាំបាត់"
       "យើងមិនទាន់ឈប់សរសើរឯងទេអាជុង!ម្តងពីរវើយមើលចែកធីបគ្នាបន្តិចទៅមើល"ផាដូននិយាយបែបលេងសើច
       "ចាំឯងការចាំយើងប្រាប់"
       "ចង់ប៊ូលីយើងហ្ហេស?"
       "យើងមិនបាននិយាយទេ យើងថាចាំឯងរៀបការចាំយើងប្រាប់អោយសម្រុកពេលនោះតែម្តង"គ្រប់គ្នាក៏នាំគ្នាសើច
       "ខ្លាំងពិតៗសូម្បីតែកូនក៏មុខដូចដែរ"
       "ហ្សែនគេល្អចឹងហើយ"
       "នាំគ្នានិយាយតែរឿងហ្នឹងមិននិយាយរឿងរកស៊ីខ្លះទេហី"
       "និយាយអីទេនាំតែអួតគ្នា"
       "អួតបែបមិត្តភាពមិនមែនអួតឈ្នះចាញ់ឯណាយ៉ាងណាក៏ចង់ដឹងនឹងបានរកស៊ីជុំគ្នានោះអីមិនមែនមានតែរឿងអួតមួយឯណា"
      "គ្មានអីអួតទេបើយើងដើរវាយតែគេហាសហា"
       "យើងថាជិតដល់ថ្ងៃចាំប្រាប់តែពេលនេះប្រាប់អោយហើយបីខែទៀតយើងរៀបការហើយ"យ៉ុនហ្គីនិយាយកុំអោយបរិយាកាសអាប់អួរធ្វើអោយម្នាក់ៗនាំគ្នាអបអរសាទរព្រោះដឹងថាពួកគេភ្ជាប់ពាក្យតាំងពីក្មេងៗហើយខាងស្រីក៏មិនទាន់ចង់រៀបការប៉ុន្តែពេលនេះប្រហែលជាយល់ចិត្តគ្នាហើយទើបព្រមរវបការបែបនេះ។
         "ពួកវានាំគ្នាការចោលយើងអស់ហើយ"
         "ចេះច្បាស់លាស់ជាមួយអារម្មណ៍ខ្លួនឯងទៅ ឯងនឹងរកបានមនុស្សស្រីម្នាក់មិនខាន"
         "ចុះឯងប៊ែកហ៊ុន?"
         "យើង?យើងកំពុងឈឺក្បាលជាមួយក្លឹបមិនទាន់មានពេលគិតទេ"
        "ក្លឹបវាមានចេះរត់ទៅណាឯងគួរតែទុកមួយឡែករកគូរជីវិតនឹងគេហើយ"
       "ខ្ញុំដូចជាឃើញលោកឧស្សាហ៍ទៅមន្ទីរពេទ្យខ្ញុំធ្វើការ ចាប់អារម្មណ៍អ្នកណា?"ហ្យុងស៊ីក
       "មែនហើយយើងចង់សួររឿងនោះឯងបានឃើញដែរឬ?"ស៊ូជុន
       "អីយ៉ា!ឯងកើតស្អីមិចមិនប្រាប់ពួកយើង?"
       "យើងគ្រាន់តែមុតដៃបន្តិចនឹងណាទើបទៅពេទ្យមានបានកើតអីធ្ងន់ធ្ងរឯណា"
        "តែដូចជាឃើញរត់តាមអ្នកគ្រូអៃដាក់ថ្ងៃមុន?" រឿងគេប្រហែលបែកធ្លាយព្រោះដុកទ័រពីរនាក់នេះហើយមើលទៅ។ចុងក្រោយប៊ែកហ៊ុនក៏សារភាពថានាយកំពុងតែតាមស្រលាញ់អ្នកគ្រូពេទ្យដែលធ្វើការនៅមែនវុលដូចគ្នាទើបម្នាក់ៗនាំគ្នាបង្អាប់ហើយលាយបន្ទោសព្រោះលាក់បាំង។ពួកគេនៅនិយាយគ្នាពីនេះពីនោះឯស្រីមក៏តាមស្រីៗទៅដែលសំខាន់អៃដាក់ក៏មកទើបពួកគេណែនាំអោយគ្នាស្គាល់តែម្តង អាណិតតែផាដូទេអត់គូរព្រោះរកមិនទាន់ឃើញ។

       ដល់បេលពិធីចាប់ផ្តើមពួកគេក៏នាំគ្នារាំច្រៀងរួចទើប
រៀបចំអោយកូនៗដោយថេយ៉ុងនិងជុងហ្គុកជាអ្នកផ្លុំដោយពរកូនៗម្នាក់មួយ ពេលផ្លុំរួចពួកគេក៏ជូនពរកូនៗពួកគេហើយលោកពូអ្នកមីងដែលចូលរួចក៏មានកាដូរអោយពួកគេយ៉ាងច្រើន។ចំណែកលោកតាលោកយាយដឹងថាពួកគេចង់ចំណាយពេលនិយាយគ្នាលេងជួបជុំទើបពរចៅៗមកបញ្ចុកនំតិចៗនិយាយគ្នាលេងឯមិត្តៗក៏ជុំគ្នានិយាយគ្នាផឹកទឹក មានទឹកផ្លែឈើផង ទឹកក្រូចផង ស្រាផងតែក្នុងចំណុះតិចតួច។ស្រីៗក៏ជុំគ្នានិយាយលេងពីការងារពីជីវិតហើយក៏មានរឿងស្នេហា គូរជីវិតផងដែរមើលទៅដូចមិនមែនខួបកំណើតដូចជាការជួបជុំមិត្តវិទ្យាល័យទៅវិញ។ ពេលនិយាយហើយពួកគេក៏បង្កើតការរាំច្រៀងថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។ជុងហ្គុកបានឡើងច្រៀងជាមួយសម្លេងដ៏ពិរោះរបស់នាយអោយមិត្តក៏ដូចជាប្រពន្ធបានស្តាប់ ដែលសំខាន់វាជាបទដែលនាយនិពន្ធសម្រាប់ថេយ៉ុងជាពិសេសដល់ថ្នាក់នាងស្តាប់ហើយរំភើបដល់យំ។
       "បងអរគុណអូនណាស់ថេយ៍ អរគុណដែលអូនចូលមកក្នុងជីវិតដ៏ខ្មៅងងឹតរបស់បងមួយនេះ បងស្រលាញ់អូននិងកូនខ្លាំងបំផុតក្នុងជីវិតនេះ ហើយក៏អរគុណម៉ាក់ក៏ដូចជាមិត្តៗទាំងបីដែលតែងតែជួយមើលថែលើកទឹកចិត្តរហូតមក"
      "មានអារម្មណ៍ថាដូចរឿងប្រលោមលោកយ៉ាងចឹង"
      "រួចចុះអូនចង់បានស្នេហាបែបណា?"ប៊ែកហ៊ុន
      "បែបរ៉ូមែនទិច"
      "សឺត!ប៉ុន្នឹងរ៉ូមែនទិចហើយឬនៅ?"អៃដាក់វាយនាយមួយដៃមុននឹងងាកទៅស្តាប់រឿងស្នេហាម៉ាក់ប៉ារបស់ជុងយ៉ុន ជុងវ៉ុនវិញ។
       "មិត្តខ្ញុំពិតជាជ្រើសរើសមនុស្សត្រូវពិតមែន"ជីមីន ក្តាប់ដៃចូលគ្នាមើលពួកគេយ៉ាងរំភើបចិត្តព្រោះទីបំផុតមិត្តគេមានក្តីសុខសុភមង្គលពិតប្រាកដហើយ។
       "រួចចុះអូនគិតថាជ្រើសរើសបងត្រូវឬខុស?"
       "ស្អីរបស់បងដែរ?"
       "ជុប៎!បងសួរអូន"
       "មិនដឹងទេ"ជីមីនតបទាំងអៀនមិនហ៊ានឆ្លើយត្រង់ព្រោះបើសិនគេមិនស្រលាញ់មិនជ្រើសរើសនាយតើគេអាចយល់ព្រមរៀបការជាមួយនាយដែរឬ?

       "ចាំមើលអូនរៀនចប់មកសុំរៀបការដែរហើយ" ងាកមើលគូរហ្យុងស៊ីក យ៉ុងជូវិញក៏មិនណយដែរ ខាងប្រុសទទូចរហូតដូចកូនក្មេងយ៉ាងចឹង។
       "មិនបាច់ខូចចិត្តទេលោកផាដូ យើងsingleបានពីរនាក់"អ៊ីស៊ុនមិនដឹងផុសចេញមកពីប្រឡោះណាទេមកអង្គុយជិតផាដូនិយាយឡើងកំសត់។
       "ស្អីរបស់ឯងដែរ?"
       "ខ្ញុំឃើញលោកមុខស្ងួតៗក៏ចូលមកលើកទឹកចិត្ត" ផាដូអស់សំណើចទើបខ្ចិលនិយាយតក៏នាំគ្នាងាកទៅមើលវីឌីអូគូរស្នេហ៍របស់មិត្តវិញ។
      
       លុះបញ្ចប់កម្មវិធីម្នាក់ៗក៏ត្រឡប់ទៅវិញនៅសល់តែថេហ្គុកដែលនៅជូនដំណើររហូតដល់អស់ទើបនាំគ្នាទៅគេងមើលផ្កាយនៅក្រោយភូមិគ្រឹះជាមួយគ្នា។
     "សម្រាកការងារបងគិតថាចង់នាំអូននិងកូនទៅលេងប៊ូសាន"
     "អូនឮម៉ាក់ថាចង់ទៅលេងស្រុកកំណើតគាត់ដែរដូច្នេះពួកយើងទៅទាំងគ្រួសារតែម្តងទៅ"
    "សឺត ប្រហែលជាពីរថ្ងៃទៀតបងសម្រាកហើយអូនប្រាប់ម៉ាក់ទៅ"
   "អូនដឹងហើយ"
   "សឺតៗអរគុណអូន អរគុណគ្រប់យ៉ាងតាំងពីពេលចាប់ផ្តើមរហូតមកដល់ពេលនេះ"
   "តាំងពីព្រឹកមកបងអរគុណអូនជិត100ដងហើយណា"
    "ទោះអរគុណមួយជីវិតក៏បងនៅតែនិយាយ"
    "បងដឹងទេថាអូនមានក្តីសុខកក់ក្តៅខ្លាំងណាស់កន្លងមកអូនក៏អរគុណបងដូចគ្នា ថ្ងៃនេះអូនកាន់តែរំភើបមិននឹកស្មានថាបងស៊ុបប្រាយថតវីឌីអូទុករាល់លើកសោះ"គេមើលឡើងយំកាលពីប៉ុន្មានម៉ោងមុននេះនាយធ្វើអោយនាងរំភើបមានក្តីសុខគ្រប់ពេល មិននឹកស្មានថាជាតិនេះនាងមានសំណាងខ្លាំងយ៉ាងនេះ។
     "បងចង់ចងក្រងទុកអោយកូនៗយើងមើលពេលធំឡើងថាស្នេហាប៉ានិងម៉ាក់របស់គេជួបគ្នាបែបណា" ថេយ៉ុងឮហើយកាន់តែរំភើបមិននឹកស្មានថានាយរៀបចំបានយ៉ាងល្អបែបនេះសោះ។ថេយ៉ុងងើបមកអោបស្វាមីយ៉ាងណែនមុននឹងនាំគ្នាឡើងទៅគេងតែមុននឹងគេងក៏ឆ្លៀតចូលទៅមើលកូនៗសិនដែរ។ពួកគេទម្លាប់អោយកូនគេងបែកបន្ទប់ប៉ុន្តែពេលខ្លះក៏មកគេងជាមួយកូនដែរ។
    
      ក្រោយជុងហ្គុកបញ្ចប់ការងាររួចក៏នាំគ្រួសារទៅលេងនៅប៊ូសានដែលជាទឹកដីកំណើតព្រមទាំងបានទិញផ្ទះលំហែក៏ដូចជាចំការសមល្មមមួយនៅមិនឆ្ងាយពីផ្ទះចាស់ម៉ាក់របស់នាយ។ពួកគេចំណាយពេលជាគ្រួសារនៅទីនោះមួយសប្តាហ៍យ៉ាងសប្បាយរីករាយដោយមានថតរូបក៏ដូចជាវីឌីអូទុកជាមួយកូនៗដែលចេះដើររត់លេងជាមួយពួកគេនៅទីធ្លាផ្ទះជាមួយទេសភាពដែលមានធម្មជាតិខៀវខ្ចីគួរអោយចង់រស់នៅ។

                        ចប់ដោយបរិបូរណ៌
                            23/01/25
     
    អេតមីនអរគុណដែលបានតាមដានរឿងមួយនេះពីដើមរហូតដល់ចប់ ជូនពរអោយអ្នកទាំងអស់គ្នាសុខភាពល្អ មានតែរឿងល្អៗចូលមកក្នុងជីវិតក្នុងឆ្នាំ2025នេះ ជួបគ្នានៅរឿងក្រោយទៀត🫶💕


You are reading the story above: TeenFic.Net