Ep32: បងរំភើបខ្លាំងណាស់ថេយ៍!

Background color
Font
Font size
Line height

  
       ជុងហ្គុកនាំថេយ៉ុងទៅក្រេបទឹកឃ្មុំមួយសប្តាហ៍ពេញដោយទម្លាក់ការងារអោយមិត្តនិងកូនចៅជួយធ្វើនាយរវល់នាំប្រពន្ធទៅដើរលេងនៅក្រៅប្រទេស។ដំបូងឡើយថាទៅលេងកោះជេជូតែនឹកឃើញថានៅបារាំងទិញផ្ទះទុកចោលទើបចង់នាំប្រពន្ធទៅលេងណាមួយមានកន្លែងដើរលេងច្រើនអាចថាទៅដើរលេងឆ្លងប្រទេសផងព្រោះមិនងាយបានដើរលេងនោះទេ។
ទៅដើរលេងផងក្រេបទឹកឃ្មុំផងអេនខ្លាំងណាស់ មួយសប្តាហ៍ល្មមអាចអោយពួកគេកាន់តែយល់ចិត្តគ្នាស្រលាញ់គ្នាកាន់តែខ្លាំងហើយក៏អាចនឹងមានក្មេងជាប់មកជាមួយក៏ថាបាន។

      ក្រោយពីដំណើរក្រេបទឹកឃ្មុំមួយសប្តាហ៍របស់ពួកគេរួចរាល់ ក៏ត្រឡប់មកបំពេញការងាររៀងៗខ្លួនវិញហើយមកលើកនេះក៏ប្រហែលមិនសូវបានឃើញមុខគ្នាដែរព្រោះជុងហ្គុកក៏រវល់ថេយ៉ុងក៏រវល់ ប៉ុន្តែបើមានពេលទំនេរពួកគេតែងតែចំណាយពេលនៅជាមួយគ្នាទោះបីជាតិចតួចក៏ដោយដូចជាថ្ងៃនេះយ៉ាងចឹងជុងហ្គុកធ្វើការងាររួចភ្លាមក៏មកទទួលប្រពន្ធចេញពីធ្វើការភ្លេត។
      "ធ្វើការហត់ទេ?"ថេយ៉ុងរត់ចេញមកអោបនាយមួយទំហឹងទើបជុងហ្គុកអោបអង្អែលក្បាលនាងតិចៗសួរនាំ។
      "មិនសូវអីទេចុះបង?ហត់ឬអត់?មើលចុះមុខបងស្លក់ដល់ហើយ"
      "មកពីបងប្រញាប់ធ្វើការងារអោយរួចនឹងបានមានពេលនៅជាមួយអូនអោយច្រើនៗនោះអីសឺត!"
      "បើអូនយាមបងគួរតែចូលគេងអោយលឿនៗកុំនៅធ្វើការដល់យប់ជ្រៅពេក"
      "បាទ ពីពេលនេះទៅបងនឹងធ្វើតាមសម្តីអូន"
      "បានហើយអូនឃ្លាន"ថេយ៉ុងពេបមាត់ដាក់លោកប្តី
ដោយសារមួយរយៈនេះនាងឃ្លានញឹកណាស់ពេលខ្លះយប់ជ្រៅក៏ឃ្លានដែរចំណែកជុងហ្គុកឮតែប្រពន្ធឃ្លានមិនបានទេនាំឡើងឡានបើកជូនទៅទិញរបស់ដែលគេឃ្លានភ្លេត។
      "អូនចង់ញាំមួយនេះ មួយនេះហើយនិងមួយនេះ
ភីហ្សាក៏អូនចង់ញាំ កុំភ្លេចស្រ្តបឺរីរបស់អូនផង"គ្រាន់តែជូនមកដល់កន្លែងភ្លាមក៏ចង្អុលគ្មានទម្លាក់ដៃ អាចថាប្រពន្ធនាយប្លែកតាំងពីមកពីក្រេបទឹកឃ្មុំ ឃ្លានអីប្លែកៗហើយញាំច្រើនថែមទៀតប៉ុន្តែនាយគិតថាប្រហែលមកពីនាងឃ្លានខ្លាំងហើយបានជាញាំច្រើនបែបនេះ។
       "នំខេកអូនយកទេ?"
       "យក!"
       "ចង់ញាំអីទៀត?"
       "ស៊ុប សាច់អាំង អូនឃ្លានទាំងអស់"ឮហើយចង់ខ្យល់ព្រោះប្រពន្ធនាយឃ្លានគ្រប់សព្វបែបនេះ មានតែវិធីមួយប៉ុណ្ណោះគឺនាំទៅញាំអីនៅផ្សាររាត្រីតែរបស់នេះទិញយកទៅដាក់ក្នុងទូរខ្លាចនាងឃ្លានចង់ញាំទៀត។
       "អ៊ីចឹងបងនាំអូនទៅដើរលេងញាំអីនៅផ្សាររាត្រីយ៉ាងមិចដែរ?"ទីនោះសម្បូររបស់ញាំចង់ញាំអីចូលតាមតូបនីមួយៗទៅបានហើយឯថេយ៉ុងឮហើយក៏ងក់ក្បាលទាំងសប្បាយចិត្ត។ជុងហ្គុកនាយមិនធ្លាប់ឃើញប្រពន្ធនាយបែបហ្នឹងពីមុនមកទេ មើលចុះដូចកូនក្មេងបានរបស់ដែលខ្លួនចង់បានចឹង។

       ជុងហ្គុកបើកឡាននាំប្រពន្ធមកផ្សាររាត្រីដើរលេងក៏ដូចជាញាំអីតាមអ្វីដែលនាងចង់។ថេយ៉ុងញាំច្រើនណាស់ទាំងគ្រឿងសមុទ្រ ប្រហិត សាច់អាំងញាំឡើងប៉ោងមាត់មិនអស់ចិត្តនៅអូសប្តីចូលតង់សាច់អាំងញាំថែមទៀត។
        "មានក្តីសុខដល់ហើយ"ថេយ៉ុងញាំញាប់មាត់គ្រវីខ្លួនទាំងសប្បាយចិត្តទាំងមិនដឹងថាខ្លួនឯងញាំឡើងប្តីធ្វើភ្នែកស្លើមើលអីអត់ទេ។
      "អូនញាំច្រើនយ៉ាងនេះមិនទាន់ឆ្អែតទៀតឬ?"
      "អូនញាំមិនចេះឆ្អែតសោះ ពោះចេះតែឃ្លានរហូត"
នាងក៏ទំពារចង់រោយថ្គាមដែរតែវាឆ្ងាញ់ហើយពោះតែឃ្លានញាំមិនចេះឆ្អែតសោះ។
     "អូនញាំល្មមបានហើយប្រយ័ត្នក្អួត"នាយឃើញនាងញាំច្រើនណាស់ ច្រើនដល់ថ្នាក់សូម្បីមនុស្សឃ្លានខ្លាំងក៏ញាំមិនដល់នាងដែរ។

     "ញាំសាច់អាំងរួចអូនឈប់ញាំហើយ"ថេយ៉ុងលើកទឹកជ្រលក់មកជ្រលក់ញាត់មាត់រួចទើបនិយាយ នៅឆ្លៀតដួសគីមឈីមកញាំថែមទៀត។
      "បងហារមាត់មក"ថេយ៉ុងដួសបញ្ចុកប្តីម្តងទាំងញញឹមមុននឹងចាប់សាច់មកញាំបន្តអោយប្តីតាមមើលតាមcareរហូតញាំរួច។ ពេលញាំហើយក៏នាំគ្នាត្រឡប់ទៅវិញតែថាថេយ៉ុងញាំឆ្អែតក៏ទន់ភ្នែកគេងលក់តាំងពីឡើងឡានបានបន្តិចម៉្លេះ។
      "ញាំឆ្អែតក៏គេងលក់បាត់"ជុងហ្គុកអស់សំណើចមើលមុខភរិយាដែលគេលក់ដូចកូនក្មេងញាំឆ្អែតគេង មុននឹងលើកដៃទៅវាសសក់អោយហើយអង្អែលក្បាលនាងតិចៗទម្រាំមកដល់ផ្ទះ។

      មកដល់ផ្ទះជុងហ្គុកបីថេយ៉ុងឡើងទៅបន្ទប់ថ្នមៗខ្លាចនាងភ្ញាក់ ឃើញនាងគេងលក់មិនចង់ដាស់ចាំដល់បន្ទប់សឹមដាស់អោយងូតទឹក។ជុងហ្គុកប្រើខ្នងបើកទ្វាររុញចូលមុននឹងបីប្រពន្ធដាក់ទៅលើពូកថ្នមៗរួចទើបដើរមកបិទទ្វារវិញ។
        "ថេយ៍ ថេយ៍អូន ក្រោកងូតទឹកសិនចាំគេង"
       "ងូតទឹកអោយអូន"ថេយ៉ុងនិយាយទាំងបិទភ្នែកព្រោះមានអារម្មណ៍ថាអស់កម្លាំង ងងុយភ្លាមៗមិនចង់ធ្វើអ្វីទាំងអស់ហេតុនេះទើបជុងហ្គុកក៏ដោះខោអាវលើកបីភរិយាចូលក្នុងបន្ទប់ទឹកចាត់ការងូតទឹកអោយតាមបញ្ជាព្រោះមើលទៅងងុយគេងបើកភ្នែកលែងរួចហើយ។

       ជុងហ្គុកដាក់ប្រពន្ធអោយអង្គុយផ្អែកខ្នងទល់មុខនាយមុននឹងចាក់សាប៊ូដុះមុខលើដៃញីអោយឡើងពពោះរួចក៏យកមកញីថ្នមៗលើមុខប្រពន្ធ នាយធ្វើតាមកាយវិការដែលនាងធ្វើរាល់ថ្ងៃរាល់ពេលងូតទឹកជាមួយគ្នា
រួចក៏លាងមុខអោយទើបងូតទឹកផ្តើមក្បាលទាំងពីរនាក់រួចទើបកក់សក់តែថាធ្វើយ៉ាងមិចក៏ថេយ៉ុងនៅតែបិទភ្នែកគេងដែរ។ពេលកក់សក់ហើយក៏ដុះខ្លួន នាយដុះខ្លួនឯងហើយទើបដុះងោយប្រពន្ធម្តងតែនាងក៏ស្ងៀមអោយធ្វើតាមចិត្តព្រោះងងុយបើកភ្នែកមិនរួច ទម្រាំងូតទឹកហើយក៏ចូលជិតមួយម៉ោងឯណោះ។
        "អង្គុយសិនបន្តិចទៀតបានគេងហើយ"
        "ហឹកៗអូនងងុយណាស់ជុង"
        "បាទ បងដឹង បងផ្លុំសក់អោយមួយភ្លេតទេណា" គ្រាន់តែផ្លុំហើយក៏ដាក់នាងអោយគេងអោយស្រួល មួយសន្ទុះក្រោយទើបយកគ្រីមលាបមុខមកលាបអោយនាងតិចៗទើបនាយឡើងមកកេងបិទភ្លើងទាញនាងមកអោបបំពេរតិចៗ។

      ព្រឹកឡើងមិនទាន់ថេយ៉ុងស្ទុះក្រោកក្អួតសឹងតែមិនទាន់ ជុងហ្គុកស្លន់ស្លោក្រោកមកជួយទប់ប្រពន្ធដែលក្អួតគ្មានសំចៃកម្លាំងទេ ញាំចូលទាំងប៉ុន្មានក៏មកវិញសឹងទាំងអស់។
        "អូនយ៉ាងមិចហើយ?"នាយជួយរឹតខ្នងអោយតិចៗបារម្ភព្រោះតែនាងក្អួតឡើងទន់ខ្លួនមិនចង់បន្ទោសព្រោះដឹងថាយប់មិញនាងឃ្លាន។
        "អូនមិនអីទេគ្រាន់តែអស់កម្លាំងបន្តិចប៉ុណ្ណោះ សម្រាកបន្តិចលែងអីហើយ"នាងគិតថាមកពីយប់មិញនាងញាំច្រើនពេកក្រពះទទួលកិនមិនអស់ទើបព្រឹកមិនទាន់នាងក្អួតចេញមកវិញ។ថេយ៉ុងសង្ងំបិទភ្នែកអោបជុងហ្គុកមួយសន្ទុះទើបលាងមុខលាងមាត់ចេញមកក្រៅវិញ។
        "បើអូនមិនស្រួលខ្លួនបងគិតថាមិនបាច់ទៅធ្វើការទេ ចាំបងនិយាយជាមួយលោកតាអោយ"
        "មិនអីទេសម្រាកតែបន្តិចលែងអីហើយអូនមិនចង់ឈប់ទេ"
       "ចុះបើអូនក្អួតទន់ខ្លួនម្តងទៀត?"
       "បើទៅមិនរួចចាំអូនប្រាប់លោកតាបងកុំបារម្ភអីណា"
       "មិនអោយបងបារម្ភបានយ៉ាងមិច?ប្រពន្ធបងមិនស្រួលខ្លួនទាំងមូល?"ជុងហ្គុកក្រសោបមុខថេយ៉ុងដែលមួយរយៈនេះនាងប្លែកគ្រប់យ៉ាងទាំងការញាំការនិយាយនិងកាយវិការ។
       "អូនអាចធ្វើការបានមិនអីទេ"
       "បើជ្រុលជាទៅហើយពិនិត្យសុខភាពខ្លួនឯងផងហើយត្រូវខលប្រាប់បងថាអូនកើតអី"
      "បានចាំអូនអោយបងៗជួយពិនិត្យអោយ"ថេយ៉ុងញញឹមស្ងួតព្រោះអស់កម្លាំង ក្អូតឡើងស្លេកមុខ។ 
      "អូនសម្រាកបន្តចុះបងចុះទៅខាងក្រោមអោយអ្នកបម្រើធ្វើស៊ុបអោយអូនហុត"ថេយុងគ្រាន់តែញញឹមងក់ក្បាលរួចក៏បិទភ្នែកគេងវិញ។ប្រហែលមួយសន្ទុះជុងហ្គុកលើកយកស៊ុបព្រមជាមួយបបរគ្រឿងមួយចានមកបញ្ចុកប្រពន្ធមុនទៅធ្វើការ។
       "អូនក្រោកមកញាំបបរហុតស៊ុបសិនមក"
       "អឺម ពេលណាទើបបងទៅធ្វើការ?"ថេយ៉ុងបើកភ្នែកក្រោកទាំងគ្មានកម្លាំងទើបជុងហ្គុកចូលមកជួយគ្រាអោយអង្គុយស្រួលបួល។

        "បងទៅលុះត្រាតែអូនមានកម្លាំងសិន ការងារធ្វើពេលណាក៏បានបើបន្ទាន់បងអាចលើកបានតែបើប្រពន្ធបងកើតអី បងមិនអាចទុកអូនចោលបានទេ"ថេយ៉ុងឮហើយញញឹមសប្បាយចិត្តទាំងព្រឹកព្រោះលោកប្តីដ៏សែនល្អរបស់នាង។ដំបូងរាងភ័យដែរខ្លាចរៀបការហើយនាយប្រែប្រួលប៉ុន្តែពេលរៀបការរួចល្អជាងពេលនៅជាសង្សារឆ្ងាយណាស់ដូចលោកប៉ាយ៉ាងចឹង។សូម្បីនិយាយរួចក៏ឆ្លៀតដួសបបរបញ្ចុលនាងថែមទៀត ដួសបបរមួយម៉ាត់ដួសទឹកស៊ុបអោយនាងហុតមួយម៉ាត់ រហូតទាល់តែអស់បើទោះជានាងចង់ឈប់ពាក់កណ្តាលទីក៏នាយនៅបញ្ចុកទាល់តែអស់ដែរ។
       "បានហើយបងទៅធ្វើការទៅ"
       "អត់ទេចាំទៅជាមួយគ្នាដូចរាល់ដង"
       "តែថ្ងៃនេះអូនចូលម៉ោង8"
       "បងចង់ចូលម៉ោងប៉ុន្មានក៏បានបងជាម្ចាស់ក្រុមហ៊ុន!"កុំអោយប្រពន្ធប្រកែកបានមានតែវិធីនេះហើយទើបថេយ៉ុងឈប់ដេញប្តូរមកជាអង្គុយផ្អែកគ្រែអោយនាយមើលថែថើបថ្នាក់ថ្នម។
       "ក្នុងខ្លួនអូនយ៉ាងមិចហើយ?ឈប់ចង់ក្អួតឬនៅ?"
       "រាងធូរហើយប៉ុន្តែនៅតែចង់ក្អួតតិចៗសាបៗមាត់ថាមិចត្រូវ អូនមិនធ្លាប់បែបហ្នឹងពីមុនមកទេតែមួយរយៈមកនេះអូនញាំច្រើនណាស់ឬក៏មកពីក្រពះ ពោះវៀនអូនមិនល្អ?"
       "មិនអាចទេដឹងអូនកុំគិតច្រើនអី"
       "តែអូនមិនដែលឈឺទេហើយបើក្អួតគឺកម្រណាស់ អូនសង្ស័យតែអូនឈឺអ្វីមួយហើយ"នាងធ្វើជាពេទ្យបានត្រឹមតែសង្ស័យជំងឺខ្លួនឯងដូច្នេះមានតែអោយដុកទ័រពិនិត្យអោយទើបបាន។
         "បងជូនអូនទៅពិនិត្យរួចសឹមទៅធ្វើការហើយអូនក៏ធ្វើការនៅពេទ្យតែម្តងយ៉ាងមិចដែរ?"ថេយ៉ុងងក់ក្បាល
រួចទើបជុងហ្គុកទាញនាងទៅអោបអង្អែលក្បាលតិចៗសង្ឃឹមថាប្រពន្ធនាយមិនបានកើតអ្វីមានសុខភាពល្អផងទៅចុះ។ពួកគេនៅគេងអោបគ្នារហូតទាល់តែជិតដល់ម៉ោងទើបនាំគ្នាងូតទឹករៀបចំខ្លួនដើម្បីទៅមន្ទីរពេទ្យទាំងអស់គ្នា ពេលរួចរាល់ជុងហ្គុកក៏បើកឡានជូនប្រពន្ធទៅធ្វើការហើយនាយក៏ចូលទៅជាមួយផងដែរ។
       "អា៎វ!ថ្ងៃនេះលោកចនមកជាមួយដែរឬ?"
       "ខ្ញុំជូនថេយ៍មកពិនិត្យសិនទើបទៅធ្វើការ"
       "ថេយ៉ុងកើតអី?"
       "យប់មិញញាំច្រើនព្រឹកឡើងក៏ក្អួត គាត់ខ្លាចយើងកើតអីទើបជូនមកពិនិត្យចង់ដឹង"
       "អ៊ីចឹងចាំបន្តិចទៅហ្យុងស៊ីកហ្យុងមកឥឡូវហើយ"
       "យើងដឹងហើយ"
       "ថ្ងៃនេះនៅជុំគ្នាល្អណាស់"ហ្យុងស៊ីកជាមួយយ៉ុងជូដើរមកជាមួយគ្នាទើបមកដល់ឃើញថេយ៉ុងជីមីននិងជុងហ្គុកនៅជុំគ្នា។
      "ហ្យុងស៊ីកហ្យុងជួយពិនិត្យថេយ៉ុងបន្តិចមកព្រោះគេមិនស្រួលខ្លួន លោកចនជូនមកពិនិត្យចង់ដឹងថាប្រពន្ធកើតអីទើបព្រមទៅធ្វើការ"ជីមីននេះក៏ពូកែថែមល្បោយទៀតឯហ្យុងស៊ីកក៏បារម្ភដែរឮបែបនេះទើបប្រញាប់ទុករបស់ហើយមកពិនិត្យអោយថេយ៉ុងដោយមានគ្រប់គ្នាឈរចាំស្តាប់។ហ្យុងស៊ីកសួរនាំតិចតួចរួចទើបពិនិត្យអោយនិងសួរបន្តមុននឹងអោយជីមីនបូមឈាមគេយកទៅពិនិត្យមួយតង់ទៀត។
       "តាមបងស្តាប់ ថេយ៍ដូចជាមិនមែនឈឺក្រពះឬមានបញ្ហាពោះវៀនទេ ជីបចរអូនរញ៉េរញ៉ៃណាស់បងថាទៅសាលស៊ូជុនទៅ"
       "អឹក!បងគិតថាខ្ញុំ?"
       "ឆាប់ទៅៗថេយ៍ យើងក៏ចង់ដឹងដែរ"ជីមីនរហន់ជាងគេព្រោះកំពុងភ្ញាក់ផ្អើលចង់ដឹងទើបទាញមិត្តអោយក្រោកនាំទៅសាលមួយទៀតដែលជាសាលសម្ភពនិងរោគស្រ្តីឯជុងហ្គុកមិនដឹងរឿងរាងភ័យដែរតែហ្យុងស៊ីកទះស្មាញញឹមស្រស់ដាក់ចំណែកស្រីៗបីនាក់ក៏ទៅដល់សាលមុនបាត់។
       "ថេយ៍កើតអី?"នាយមិនអស់ចិត្តហេតុអីរុញទៅសាលមួយទៀត?
        "ខ្ញុំថាបើចង់ច្បាស់ទៅជាមួយខ្ញុំទៅ"ហ្យុងស៊ីកនាំផ្លូវទើបជុងហ្គុកទៅតាម

      មកដល់សាលគ្រប់គ្នាក៏រាងភ្ញាក់ផ្អើលដែរប៉ុន្តែក៏គិតថាថេយ៉ុងរៀបការរួចហើយហេតុអីចូលសាលនេះមិនបានហើយណាមួយកាលពីមុនថេយ៉ុងក៏ឧស្សាហ៍មកជួយស៊ូជុនដែរវាក្លាយជារឿងធម្មតាទៅហើយគ្រាន់តែមួយរយៈនេះបាត់ថេយ៉ុងទើបតែឃើញមកលើកហ្នឹង។
      "ដើម្បីអោយច្បាស់យកតេស្តទៅបន្ទប់ទឹកទៅ"ថេយ៉ុងកាន់ប្រដាប់តេស្តទឹកនោមទាំងបុកពោះព្រោះស្តាប់ដុកទ័រយ៉ុងមីនិយាយមកគឺស្រតែ80%ទៅហើយ។
     "ឆាប់ឡើងថេយ៍"ជីមីនរុញថេយ៉ុងអោយទៅបន្ទប់ទឹក
រួចក៏បិទទ្វារចាំខាងក្រៅ។ឯថេយ៉ុងក៏ចូលបន្ទប់ទឹករួចក៏តេស្តវាទាំងភ័យម្នាក់ឯង ដល់វាឡើងពីរគំនូសថេយ៉ុងខ្ទប់មាត់តែម្តង។
      "ហ្ហឹកៗកូនម៉ាក់"វាជាការពិតនាងក្លាយជាម៉ាក់របស់គេហើយ ចុះបើជុងហ្គុកដឹងនាយត្រេកអរប៉ុណ្ណាទៅ?នៅមានអ្នកផ្ទះនាងនិងលោកតាទៀត។ពេលរួចរាល់ថេយ៉ុងកាន់តេស្តមកក្រៅធ្វើមុខធម្មតាអោយជីមីនភ័យវិញម្តង។
     "ថេយ៍ យ៉ាងមិចហើយ?តើពិតឬអត់?អ្ហាយ៎!!!"គ្រាន់តែថេយ៍លើកមកបង្ហាញជីមីនស្រែកចង់ភ្លាត់សម្លេង។
     "អបអរសាទរផងណាមិត្ត ហឹកៗយើងសប្បាយចិត្តណាស់"ជីមីនអោបថេយ៉ុងណែនមុននឹងប្រញាប់ជូតទឹកភ្នែកនាំថេយ៉យងចេញមកក្រៅដើម្បីប្រាប់អ្នកខាងក្រៅ។
      "ថេយ៍ អូនកើតអី?មុននេះអ្នកណាជាអ្នកស្រែក?"នាយប្រុងសម្រុកទៅបន្ទប់ទឹកហើយតើតែហ្យុងស៊ីកឃាត់ព្រោះទីនេះជាមន្តីរពេទ្យធ្វើចិត្តអោយស្ងប់គ្មានរឿងអ្វីទើបនាយបានតែឈរចាំទាំងអន្ទះសារ។
     "គឺខ្ញុំទេ"ជីមីនប្រញាប់ឆ្លើយមុននឹងអោយសញ្ញាយ៉ុងជូនិងហ្យុងស៊ីកថាថេយ៉ុងពិតជាមានកូនមែន។
     "រួចចុះអូន?ពេទ្យថាយ៉ាងមិច?អូនកើតអី?"
     "អូនមិនបានកើតធ្វើធ្ងន់ធ្ងរទេអូនគ្រាន់តែ....."
     "អូនកើតអីថេយ៍?!"នាយរន្ធត់ចិត្តសឹងអីហើយប្រពន្ធមកនិយាយបង្អូសទៀតចាប់ថើបឥឡូវហើយ។
     "នេះ"ថេយ៉ុងលើកតេស្តអោយនាយមើលទាំងញញឹមមានក្តីសុខ ធ្វើអោយអ្នកដែលក្លាយជាលោកប៉ាថ្មីថ្មោងគាំងស្កុបមួយកន្លែងសម្លឹងមើលតេស្តនោះទាំងសប្បាយចិត្តរកអ្វីមកបរិយាយមិនចេញដឹងត្រឹមថាអ្វីដែលនាយប៉ងក្លាយជាការពិត។
      "បងសប្បាយចិត្តទេ?អ្ហាយ!"
      "បងរំភើបខ្លាំងណាស់ថេយ៍ សឺតៗៗអរគុណអូន អរគុណដែលបំពេញបំណងរបស់បងជុប៎ៗ"
      "ហ្ហឹសៗ បានហើយខ្មាសគេ"ថើបមិនក្រែងចិត្តអ្នកនៅក្បែរនោះអីបន្តិច គិតថានៅតែពីរនាក់មែន?
     "អូនចូលទៅមើលអេកូសិន"ថេយ៉ុងនិយាយទាំងញញឹមមុននឹងចូលទៅខាងក្នុងដោយនាំជុងហ្គុកចូលទៅជាមួយ។
     "ម៉ាក់ៗនិងកូនសុខភាពល្អចូលរួមអបអរផងណាថេយ៉ុង ហើយក៏អបអរម្តងទៀតដែលបានកូនភ្លោះ"ថេយ៉ុងចំហរមាត់សម្លឹងមើលមុខជុងហ្គុកដែលខ្ទប់មាត់ភ្ញាក់ផ្អើលដូចគ្នា ភ្លោះមែនទេ?មិនដឹងថាត្រូវជប់លៀងប៉ុណ្ណាទេអោយសម។
     "អរគុណបងយ៉ុងមី" ក្រោយរួចរាល់ក៏នាំគ្នាចាកចេញទៅទាំងទឹកមុខម្នាក់ៗញញឹមស្រស់តែម្តង។ជុងហ្គុកសឹងតែបីប្រពន្ធមិនអោយដើរតើ នាយប្រហែលជាសុំអោយប្រពន្ធលាឈប់ហើយមើលទៅ។

     "ថាមិចកូនភ្លោះ?លោកចននេះសាហាវពិតៗសូមសរសើរ"ពេលមកដល់សាលទើបថេយ៉ុងប្រាប់អ្នកទាំងបីថាគេមានកូនភ្លោះសុខភាពល្អទាំងអស់គ្នាម្នាក់ៗឡើងភ្ញាក់ខ្លាំងយកតែមែនទែន។
      "មែនហើយ!បានម្តងពីរមិនហត់បង្កើតច្រើនដង"
      "បងប្រហែលជាត្រូវរៀនតាមគេហើយ"ផាច់!! យ៉ុងជូវាយហ្យុងស៊ីកមួយដៃនាំអោយគ្រប់គ្នាអស់សំណើច។តាមពិតជុងហ្គុកចង់អោយថេយ៉ុងសម្រាកតែនាងសុំធ្វើការមួយថ្ងៃឯនាយខលប្រាប់ម៉ាក់ទាំងពីរហើយលោកតាក៏ដូចជាមិត្តៗអោយបានដឹង ចង់តែរៀបចំកម្មវិធីអោយណាណីទេសប្បាយចិត្តពេកបានម្តងពីរ។

Waiting for the last part...✨️💕
សរសេរដោយ៖ រ៉ាជេក៍🫶


You are reading the story above: TeenFic.Net