Ep23: នាងជាអ្នកណា?

Background color
Font
Font size
Line height


       នាយឆ្លើយយ៉ាងច្បាស់ធ្វើអោយលោកតាជូនប្រាកដចិត្តថាគេមិនបានប៉ះទង្គិចក្បាលធ្ងន់ធ្ងរដូច្នេះហើយប្រហែលជាអាចវិលទៅរកផ្ទះវិញឃើញ គាត់មិនបាច់ត្រូវចិញ្ចើមគេឡើយ។
        "ឯងមានចាំហេតុការណ៍កើតឡើងទេហេតុអីឯងទៅដេកដួលក្នុងស្មៅបែបនេះ?"
       "គឺពេលនោះខ្ញុំត្រូវគេតាមសម្លាប់ ខ្ញុំស្មានថាខ្លួនឯងស្លាប់ហើយតើព្រោះត្រូវបុកជាមួយឡានដឹកទំនិញពេញទំហឹងប៉ុន្តែមុននឹងបុកខ្ញុំបានបើកទ្វាឡានមួយចំហៀងគ្រាន់តែហក់មិនទាន់ផុតឡានក៏បុកគ្នាក្រោយពីនោះខ្ញុំមិនចាំឡើយ" ដោយសារនាយសន្លប់តាំងពីបុកខ្ទាតចេញពីឡាន អាចថាជាសំណាងក៏ថាបានព្រោះឡាននាយបើកលឿនចាប់ហ្វ្រាំងមិនទាន់តែអាចបន្ថយបានគួរសមតែក៏នៅតែជាសំណាងព្រោះនាយខ្ទាតចេញមកបាន។ លោកតាជូនស្តាប់ហើយក៏ងក់ក្បាលសួរនាំបន្តអោយអាល្អិតយ៉េសុងស្តាប់យ៉ាងជក់ចិត្តដូចជាស្តាប់រឿងនិយាយទាំងដែលវាជាជីវិតពិតគ្រោះថ្នាក់ផ្ទាល់ៗ។
           "យើងថាឯងទៅវិញគួរតែសម្រាកអោយបានច្រើនហើយលាក់ខ្លួនសិនទៅ ចាំរកឃើញពួកវាហើយសឹមបង្ហាញខ្លួន នេះឯងសំណាងរួចជីវិតមកពីរដងហើយកុំអោយមានលើកទី3ទៀតចាត់ការវាអោយបានមុនទៅ"
ស្តាប់រឿងនាយរៀបរាប់ហើយសឹងតែមិនគួរអោយជឿថាអាកម្លោះម្នាក់នេះបុណ្យខ្ពស់ណាស់មិនស្លាប់ហើយនៅរួចផុតពីការពិកាថែមទៀត។
         "ដំបូងពួកខ្ញុំគិតគ្នារួចហើយប៉ុន្តែមិនទាន់បានអនុវត្ត
ផងក៏វាធ្វើស៊ីខ្ញុំមុន"
         "តែឯងក៏មិនគួរណាប្រថុយដែរព្រោះពួកវាធ្លាប់ធ្វើបាបឯងបានម្តងវាដឹងចំណុចខ្សោយដូច្នេះឯងកុំប្រហែសទៀតអោយសោះ"ស្តាប់ទៅគាត់ដូចជាមិនមែនមនុស្សមិនចេះអក្សររស់នៅតែលតោលរើសតែសំបកដបទេ លោកតាជូនឃើញគេសម្លឹងគាត់ៗក៏សម្រេចចិត្តនិយាយប្រវិត្តគាត់អោយនាយស្តាប់តែម្តងទៅកុំអោយថាជួយជីវិតគេហើយគេមិនស្គាល់។

        ក្រោយពីនិយាយគ្នាហើយគាត់ក៏រកខោអាវគ្រាន់បើអោយគេស្លៀកមួយឈុតនាំចេញមកផ្លូវធំទៅរកទូរស័ព្ទខលទៅមិត្ត។គាត់ក៏ជូនគេទៅអាល្អិតក៏ទៅជាមួយគ្នាដែរ
ចង់ទៅជូនដំណើរទើបស្គាល់គ្នាបានប៉ុន្មានថ្ងៃ នាយដឹងខ្លួនភ្លាមក៏ចេញទៅភ្លាម។
         "យើងមានតែប៉ុន្នឹងទេ ទាល់តែយើងទៅរើសសំបកដបយកទៅលក់បានមានលុយទៀត"
        "លោកតាអោយខ្ញុំ?មិនអីទេលោកតាទុកចុះខ្ញុំអរគុណលោកតាណាស់ ពេលខ្ញុំខលទៅមិត្តហើយខ្ញុំមានលុយហើយ ខ្ញុំមិនខ្វះលុយចាយទេ"
        "អូហូ៎!បានន័យថាមិចទៅបង?"នាយជាអ្នកមានមែនទេ?
       "គឺបងមានលុយច្រើនៗនោះអីយ៉េសុងចង់បានទេ?"
       "ចង់!ខ្ញុំក៏ចង់ទៅរៀនដែរ"
       "មិនអីទេចាំបងចាត់ចែងអោយ"ពួកគេនិយាយបណ្តើរដើរទៅរកទូរស័ព្ទបណ្តើរឯលោកតាក៏ដើរតាមក្រោយមើលពួកគេ មានអីអាកម្លោះនេះគ្រាន់បើតើ។ទម្រាំដើរមករកទូរស័ព្ទសាធារណៈបានវាក៏ឆ្ងាយល្មមដែរ លោកតាបានអោយលុយសម្រាប់ដាក់ដើម្បីខលទើបជុងហ្គុកដាក់ហើយខលទៅលេខរបស់ផាដូ។
     《ហាឡូ》
     "ហាឡូផាដូ"
    《??លោកជាអ្នកណា》
    "យើងគឺជុងហ្គុក"
   《ហ្ហាស?!!ឯងកុហកយើងមែនទេ?》
   "អាចង្រៃបើមិនជឿជិះមកផ្លូវ£$¥€$%&មកយើងចាំ"

មុននឹងប្រាប់ក៏ងាកមកសួរលោកតាដែរព្រោះអត់ស្គាល់ថាផ្លូវឈ្មោះអី ចំណែកផាដូវិញស្តាប់ដំបូងសម្លេងដូចជុងហ្គុកហើយតែពេលឮគេថាជាជុងហ្គុកទៀតកាន់តែភ្ញាក់មិនចង់ជឿ។ផាដូនាំកូនចៅហើយក៏នាំអ៊ីស៊ុនទៅជាមួយដែរចង់ដឹងថាជាការពិតមែនឬអត់។តែថាយកឡានទៅតែពីរទេកុំអោយផ្អើលនាំគេសង្ស័យ បើកឡានផងក្នុងចិត្តភ័យអរៗព្រោះនិយាយមិនបានប៉ុន្មានក៏បិទដោយសារជុងហ្គុកថាគេប្រើទូរស័ព្ទសាធារណៈហើយអត់មានលុយដាក់ទើបមិនអាចប្រើបានយូរតែប្រាប់អោយផាដូប្រញាប់មកថែមទាំងអោយយកលុយសុទ្ធមកខ្លះថែមទៀត ក្នុងចិត្តសង្ស័យខ្លាចថាជាជុងហ្គុកបន្លំព្រោះនាយប្រាប់អោយយកលុយសុទ្ធទៅស្តាប់ទៅឡើងដូចមនុស្សបោកតែជុងហ្គុកជេរទើបគេព្រម។

         ផាដូបើកឡានរកទីតាំងឃើញដែលវានៅឆ្ងាយពីកន្លែងដែលនាយគ្រោះថ្នាក់គួរសម មកដល់ឃើញជុងហ្គុកអង្គុយក្រោមដើមឈរជាមួយអ្នកណាមិនដឹងតែសំខាន់អាវចាស់មើលទៅឡើងដូចកសិករ។
       "អាជុង!!គឺឯងមែនទេ?"
       "ហើយឯងគិតថាអ្នកណា?យើងនៅរស់ទេវើយ!"
       "ចៅហ្វាយ!!!!!"
      "អូ៎យ!!!ឯងអោបអីក៏អោបខ្លាំងម៉្លេះ"
      "អាជុង!!!"ផាដូម្នាក់ទៀតអោបជុងហ្គុកឡើងគ្នាចង់ថប់ដង្ហើម
       "គេកំពុងមានរបួសពួកឯងអោបសម្បើមម៉្លេះ"លោកតាលូកមាត់ដោយសារពួកគេអោបអាក្រក់អាក្រៃពេក។
      "គាត់គឺ?"
      "គាត់ជាអ្នកជួយជីវិតយើង បើមិនបានគាត់ទេយើងប្រហែលដេកស្លាប់បាត់ហើយ"
      "រឿងវាយ៉ាងមិច?មើល!ឯងយ៉ាងមិចហើយរួចចុះសាកសពនោះ?"
      "ចាំទៅវិញយើងនិយាយអោយស្តាប់ឯណាលុយ?"
     "នេះ!យកធ្វើអី?"
     "លោកតាខ្ញុំជូនលោកតាអរគុណដែលបានជួយជីវិត  ខ្ញុំនឹងចាត់ចែងអោយយ៉េសុងបានចូលរៀនហើយខ្ញុំនិងរកទិញផ្ទះនៅក្បែរសាលាដើម្បីអោយអ្នកទាំងពីររស់នៅ"
      "មិចបាច់ដល់ថ្នាក់នឹងទេអាកម្លោះ យើងរស់នៅសាមញ្ញៗបានហើយអោយតែយ៉េសុងវាបានរៀនទៅ"
       "មិនបានទេ!ចាំខ្ញុំចាត់ចែងអោយ អរគុណលោកតាម្តងទៀតដែលបានជួយជីវិត ខ្ញុំចាត់ការរឿងខ្ញុំរួចរាល់ខ្ញុំនឹងទៅលេងអ្នកទាំងពីរ"ជុងហ្គុកនិយាយហើយក៏អោបគាត់រួចក៏អង្អែលក្បាលយ៉េសុងមុននឹងឡើងឡានមួយទុកឡានមួយជូនលោកតានិងចៅទៅផ្ទះ។លោកតាជូន
គាត់ក៏រំភើបដែរព្រោះបានជួយមនុស្សល្អ គេជួយវិញសឹងតែស្តារជីវិតគាត់ជាថ្មី។

       តាមផ្លូវអ៊ីស៊ុននិយាយហូរហែឯផាដូសម្លឹងមុខជុងហ្គុកមិនដាក់ខ្លាចក្លែងក្លាយដល់ថ្នាក់ជុងហ្គុកជ្រួញចិញ្ចើមសួរនាំទើបគេឈប់មើល។ដល់ផ្ទះមិនទាន់ក៏ជំរិតសួរដល់ជុងហ្គុកដូចជាអ្នកទោស ជនជាប់ចោទចឹង។ពេលដែលសួរនាំដឹងរឿងទើបគេប្រាប់រឿងដែលកើតឡើងក្រោយនាយគ្រោះថ្នាក់ ជុងហ្គុកអាណិតម៉ាក់គេហើយនិងថេយ៉ុងខ្លាំងណាស់ប៉ុន្តែនាយមិនអាចទៅលួងលោមអ្នកទាំងពីរពេលនេះបានទេលុះត្រានាយចាត់ការមនុស្សអាក្រក់ហើយសិន។
        "យើងមានផែនការថ្មីរឿងនេះដឹងតែគ្នាយើងបានហើយៗយើងនឹងធ្វើជាបាត់ការចងចាំនៅពេលថេយ៍មកមើលថែយើង"
       "ចុះម៉ាក់របស់ឯង?"
      "ចាំយើងធ្វើជាចងចាំសិនសឹមប្រាប់គាត់"
      "អាហ៊ុនវាកំពុងរកទីតាំងប្អូនវាហើយៗអាយ៉ុនវាក៏កំពុងតែចាត់ចែងពីរឿងគ្រប់យ៉ាងបណ្តើរៗហើយដែរត្រៀមចាំតែភស្តុតាងគ្រប់គ្រាន់ចាប់វាមកទេ"
       "យើងថាវានៅក្បែរៗយើងទេ"
       "យើងក៏គិតចឹងដែរ"

       "រឿងនេះទាល់តែពឹងក្រុមអាស៊ូហើយ"
       "អឺ!យើងភ្លេចអាស៊ូអោយឈឹង!"ក្រុមក្មេងស្ទាវពូកែស៊ើបមកចក៏គេភ្លេចទៅកើតធ្លាប់វាយគ្នាសោះហ្នឹងណា។

       ពេលពិភាក្សារួចជុងហ្គុកក៏ខ្ចីទូរស័ព្ទផាដូខលលេងសើចជាមួយយ៉ុនហ្គីនិងប៊ែកហ៊ុន ម្នាក់ៗភ័យមិនស្ទើរទេស្មានតែផាដូត្រូវជុងហ្គុកចូលហើយតើ។គ្រាមតែបានដឹងថាមិត្តនៅមានជីវិតមួយៗជិះឡានគ្មានខ្លាចងាប់ទេ។ពេលបានជុំគ្នាក៏ជប់លៀងផឹកដែលគេចពីស្លាប់ផុត
ផឹកលាយយំឯអ៊ីស៊ុនចូលរួមដែរនិយាយពីតាប៉ែជាងគេហេតុតែស្រលាញ់ចៅហ្វាយ។

      * ពីរថ្ងៃកន្លងផុតទៅ

      ពួកគេអនុវត្តផែនការដោយហៅថេយ៉ុងអោយមកផ្ទះ
ផាដូថាមានមនុស្សម្នាក់ចង់អោយនាងជួយមើលថែទាំងដែលថេយ៉ុងទើបតែមកពីដេហ្គូទៅលេងផ្ទះរបស់នាងបន្ធូរអារម្មណ៍បាន2ថ្ងៃណាមួយថ្ងៃស្អែកត្រូវចូលធ្វើការងារវិញទើបឡើងមកក៏មកផ្ទះផាដូតែម្តងល្ងាចក៏ទៅគេងភូមិគ្រឹះចនកំដរម៉ាក់ជុងហ្គុកក្នុងនាមជាកូនស្រីធម៌។
        "សួស្តីអ្នកនាងថេយ៉ុង"
       "ចាស៎!សួស្តី"ដោយសារតែជាមិត្តជុងហ្គុកទើបនាង
ព្រមមកតាមការស្នើរបើសិនអ្នកដទៃនាងប្រហែលមិនទទួលមើលថែអ្នកណាឡើយព្រោះមានអ្នកធ្លាប់និយាយថាមិនអោយនាងមើលថែអ្នកណាក្រៅពីនាយនោះអី?
       "ខ្ញុំរំខានអ្នកនាងហើយមើលទៅសុំទោសផងប៉ុន្តែមនុស្សម្នាក់នេះពិបាកនិយាយគ្នាណាស់មិនព្រមអោយពេទ្យណាមកក្បែរឡើយហេតុនេះទើបសាកហៅអ្នកនាងមក"
       "ចាស៎មិនអីទេមិនរំខានទេ តើអ្នកជំងឺនៅឯណា?"
      "គឺនៅខាងលើ មកតាមខ្ញុំមក"ផាដូនាំផ្លូវទៅថេយ៉ុងក៏
ដើរតាមក្រោយឡើងទៅជាមួយ។ផាដូលួចអោយសញ្ញាទៅអ្នកខាងលើរួចគ្រាន់តែមកដល់លើភ្លាមក៏ឮសម្លេងធ្លាក់បែករបស់ចេញពីបន្ទប់នោះភ្លេត។
        "គឺថាគេឆេវឆាវបន្តិចហើយ"ផាដូធ្វើជាញញឹមមិនសូវសមតែក្នុងចិត្តពិតជាសរសើរមិត្តគេណាស់ប៉ិនរកគំនិតគ្មានពីរ។
        "មិនអីទេទុកអោយខ្ញុំចុះ"
        "ខ្ញុំទុកចិត្តលោកអ្នកនាងហើយ"ថេយ៉ុងញញឹមងក់ក្បាលមុននឹងដើរសំដៅទៅបន្ទប់នោះដោយគ្មានភាពភ័យខ្លាចសូម្បីផាដូក៏សរសើរក្នុងចិត្តដែរ នាងក្លាយហានណាស់អ៊ីចឹងតើទើបអាចបង្រ្គាបជុងហ្គុកកាលពីឃុំខ្លួនឯងបាន។

       * ក្រាក

      គ្រាន់តែបើកទ្វារមកសុទ្ធតែរបស់របររញ៉េរញ៉ៃពេញបន្ទប់មានទាំងអំបែងកែវទៀត ថេយ៉ុងមើលសភាពបន្ទប់មិនសមណាផាដូនាំមនុស្សបែបនេះមកនៅជាមួយសោះ ថេយ៉ុងរកអីមកបោសវាសវាចេញជៀសវាងមុតជើងមុតដៃ។ចំណែកផាដូនិងមិត្តៗនាំគ្នាលួចអើតមើលតិចៗដូចអ្នកជិតខាងចឹង។
        "នាងជាអ្នកណា?!"ជុងហ្គុកដើរមកឈរមុខអ្នកអោនមុខរើសរបស់របរចេញទាំងសម្តែងឡើងសម។ថេយ៉ុងងើយមុខឡើងឃើញមុខអ្នកខាងលើហើយគាំងជ្រុះរបស់ដែលខំរើសពីក្នុងដៃភ្លឹកមើលនាយឯនាយក៏ចង់ភ្លឹកវិញដែរតែបំណាច់ថាសម្តែងហើយក៏ប្រឹងធ្វើមុខមាំមិនខ្វល់។
       "ឮខ្ញុំសួរទេថានាងជាអ្នកណា?!"
       "ជុ-ជុងហ្គុក បង?"
      "មិចក៏ស្គាល់ឈ្មោះខ្ញុំ!!នាងជាអ្នកណា?!"ថេយ៉ុងឮនាយសួរនាងថាជាអ្នកណា ម្តងជាពីរដងបេះដូងនាងវាចាប់ផ្តើមឈឺហាក់ដូចជាការដែលជួបមនុស្សដែលយើងលួចស្រលាញ់គេពីក្មេងធំឡើងគេមិនចងចាំយើងយ៉ាងចឹង។
      "ខ្ញុំ-ខ្ញុំជាសង-ជាអ្នកដែលត្រូវមកមើលថែលោក"វាហាក់ដូចជាការចាប់ផ្តើមថ្មីយ៉ាងចឹងតែដូចជាការយល់សិប្តបន្តិចអីបន្តិចតើជុងហ្គុកពិតជានៅរស់មែនឬ?តើរឿងនេះវាយ៉ាងមិច?។គេមិចនឹងអាចថានាងជាសង្សារនាយទៅបើមិនដឹងថាជាការពិតឬអត់ផង។
     "ខ្ញុំមិនត្រូវការទេឆាប់ចេញទៅវិញទៅ!!"
     "អេ!កុំចូលមកប្រយ័ត្នមុតជើង!"
     "រឿងខ្ញុំ!!នាងចេញទៅវិញទៅ!"ថេយ៉ុងខាំមាត់ខ្នាញ់ នេះមិនមែនជុងហ្គុករបស់នាងទេដូចជុងហ្គុកផ្សេងដែលមិនធ្លាប់ស្គាល់ចឹង!។

      "លោកជាជុងហ្គុកមែនឬអត់?!"
      "គឺខ្ញុំហ្នឹងហើយ!!នាងចង់យ៉ាងមិច?"
      "ឆាប់ទៅអង្គុយទៅ!"ថេយ៉ុងទាញនាយទៅអង្គុយលើពូករួចក៏ចាប់ផ្តើមសម្អាតបន្ទប់អោយឯអ្នកខាងនោះលួចញញឹមប៉ុន្តែក៏ធ្វើជារអ៊ូបន្ថែម។ថេយ៉ុងបោសបណ្តើរគិតបណ្តើរតែនាងគិតថានេះមិនមែនជាជុងហ្គុករបស់នាងទេ
ព្រោះមើលទៅនាយមិនស្គាល់នាងឡើយ។ក្រោយពីសម្អាតរួចនាងក៏ឆ្លៀតមកសួរនាំផាដូខ្លះៗទើបបានដឹងថាជុងហ្គុកមិនទាន់ស្លាប់  នាងសប្បាយចិត្តណាស់បើទោះជានាយបាត់ការចងចាំមិនចាំនាងក៏ដោយអោយតែនាយនៅរស់នាងសប្បាយចិត្តណាស់ទៅហើយបើលោកស្រីដឹងគាត់ច្បាស់ជាសប្បាយចិត្តតែផាដូហាមមិនអោយអ្នកណាដឹងទេព្រោះជុងហ្គុកកំពុងបាត់ការចងចាំទើបថេយ៉ុងយល់ព្រមមិនប្រាប់អ្នកណា។

          ថេយ៉ុងចូលមកក្នុងបន្ទប់ជុងហ្គុកវិញតែអ្នខាងនោះសម្លក់ដូចស្អប់នាងចឹងតែនាងមិនខ្វល់នាយសម្លក់អីសម្លក់ទៅនាងបំពេញតួនាទីជាអ្នកមើលថែ អាចខុសគ្នាលើកមុននាយពិការលើកនេះនាយកាចខុសរឿងព្រោះបាត់ការចងចាំតែមិនអីទេចាំនាងបង្រ្គាបម្តងទៀត។
         "ញាំអាហារទៅ ឮលោកផាដូថាលោកមិនញាំអី"
         "ខ្ញុំមិនញាំ!!"
         "ហេតុអីមិនញាំ?!ម្ហូបទំនងសឹងអីឆាប់ញាំទៅ"
         "នាងញាំខ្លួនឯងទៅ"នាយនិយាយហើយក៏គេងទាញភួយមកដណ្តប់ធ្វើមិនដឹងធ្វើអោយថេយ៉ុងខ្នាញ់អត់ចោលទេអាទម្លាប់ពិបាកនិយាយ មិនព្រមញាំបាយហ្នឹង។
       "នែ៎!ឆាប់ក្រោកមកញាំបាយ លោកមិនអាចមិនញាំបានទេលោកកំពុងមានរបួសណាអ្ហាយ!!!"ហៅគេទាញគេអោយក្រោកមានឯណាគេទាញវិញក៏ដួលទៅលើគេមួយទំហឹង ជុងហ្គុកក៏រហ័សទៀតបែរមកអោបនាងជាប់លួចស្រង់ក្លិនក្រអូបគេតិចៗទៀត។
        "ខ្ញុំមានអារម្មណ៍ថាដូចជាធ្លាប់ធុំក្លិននេះពីមុនមក"
         "ឆាប់លែងភ្លាមអឺសៗ"ថេយ៉ុងប្រញាប់ស្រវេស្រវាក្រោកយ៉ាងលឿនមុននឹងវាយនាយពីរបីដៃកុំអោយគេងចំណេញ។
        "អូ៎យ!ឈឺក្បាល"ហើយនាងវាយខ្លួននាយឈឺក្បាល?តែជុងហ្គុកសម្តែងឡើងដូចពិតៗធ្វើជាឈឺក្បាលដូចជាចាំអ្វីម្យ៉ាងអោយថេយ៉ុងប្រញាប់មកជិតសួរនាំអាការៈ។
        "លោកយ៉ាងមិចហើយ?ជុងហ្គុកបើកភ្នែក!បើកភ្នែកមើលមកខ្ញុំមកលោកបានឃើញអីហើយចាំអ្វី?"
         "ខ្ញុំឃើញបន្ទប់មួយមានមនុស្សស្រីម្នាក់ប៉ុន្តែវាព្រិលមើលមិនច្បាស់"
          "ចាំអ្វីទៀត?"
          "ក្លិនរបស់នាងគឺដូចក្លិនរបស់នាង"ថេយ៉ុងចាប់ផ្តើមមានសង្ឃឹមលួចញញឹមក្នុងចិត្តគិតថានាយឆាប់ចងចាំបើសិននាងនៅក្បែរហើយរំលឹកវា។
         "ហើយខ្ញុំថើបស្រីម្នាក់នោះ"នាយនិយាយដល់ពាក្យនេះថ្ពាល់ថេយ៉ុងស្រាប់តែក្រហមព្រឿងៗឡើងមក។ជុងហ្គុកលួចសម្លឹងមុខនាងដែលខំលាក់ភាពអឹមអៀនរបស់ខ្លួនទាំងខ្នាញ់ចង់តេចាប់ថើបក្រញិចអោយណាណីទេ។
          "ហើយ?"
          "តែប៉ុន្នឹង នាងធ្វើស្អី?!"នាយធ្វើជាច្រឡោតក្រវាសដៃដែលក្តោបថ្ពាល់នាយចេញមួយទំហឹងអោយថេយ៉ុងភ្ញាក់ព្យាយាមទប់ខ្លួន។
           "ខ្ញុំមើលអាការៈរបស់លោកដែលបានចងចាំប៉ុណ្ណោះ ម៉ោះញាំបាយទៅកុំចចេសដូចកូនក្មេងនិយាយមិនស្តាប់អី លោកធំហើយខ្លួនលោកក៏មានរបួសត្រូវការកម្លាំង"
         "នាងគួរអោយធុញណាស់"នាយធ្វើជាសម្លក់ខាំមាត់ដាក់តែថេយ៉ុងបែរជាសើចហើយលើកអាហារមកបញ្ចុក។
        "ចាំទិញស្ករគ្រាប់លួងកុំអោយធុញ"
       "នាងគិតថាខ្ញុំជាក្មេងមែនទេ?!!"
       "មនុស្សធំមិនពិបាកនិយាយគ្នាទេគ្រាន់តែញាំបាយសូម្បីក្មេងមួយចំនួនដែលស្តាប់បង្គាប់ក៏អាចញាំបានដោយខ្លួនឯងដែរ"នេះប្រៀបធៀបថានាយជាក្មេងមិនល្អមែនទេ?អ្នកគ្រូពេទ្យមិនចោលទម្លាប់ស្តីអោយប្រៀបធៀបហ្នឹងសោះ នាយខ្នាញ់អើយសែនខ្នាញ់។

តិចទៀតចាប់អ្នកឃូពេទ្យឯងហើយខំប្រឹងជឿប្រូហ្នឹងទៅ😞
To be continued.......
សរសេរដោយ ៖ រ៉ាជេក៍🤍


You are reading the story above: TeenFic.Net