ក្រោយពីគាត់លួងលោមកូនប្រុសរួចគាត់ក៏មកសង្ងំយំនៅបន្ទប់មើលរូបស្វាមីដែលបានចាកចេញទៅ7ឆ្នាំទៅ
ហើយ ទុកអោយគាត់និងកូនប្រុសរស់នៅតែពីរនាក់ប៉ុន្តែតាំងតែពីកូនប្រុសបោះបង់ខ្លួនឯងលែងមានទំនាក់ទំនងជាមួយសង្គមខាងក្រៅមកគាត់ហាក់ដូចជារស់នៅតែម្នាក់ឯងគ្មានគ្នាយ៉ាងចឹង។គាត់សង្ឃឹមណាស់ថាកូនប្រុសអាចត្រឡប់មកមានជីវិតស្រស់បំព្រងឡើងវិញទោះជើងមិនអាចដើរបានក៏សុំអោយតែគេព្រមបង្ហាញមុខចេញក្រៅអោយអារម្មណ៍ស្រស់ស្រាយខ្លះក៏គាត់សុខចិត្តដែរ គាត់មិនចង់ឃើញកូនប្រុសទៅជាបែបនេះទេ។
ស្អែកឡើង
កាលពីល្ងាចមិញមុននឹងទៅញាំសាច់អាំងជាមួយជីមីន ថេយ៉ុងក៏ឆ្លៀតកុហកគេថាអោយជូនទៅផ្ទះងូតទឹកតែប្រើអោយគេលាងរបួសរុំអោយទៀតតែថាត្រូវមាត់ជីមីនច្រើនណាស់ទម្រាំបានទៅញាំអី។ឥឡូវខលអោយមកយកទៅធ្វើការក៏រអ៊ូថែមទៀតមិនឈប់សោះហើយដូចលោកយាយចាស់ចឹង។
"ស្មាឯងយ៉ាងមិចហើយ?"
"លែងសូវឈឺហើយមុតមិនជ្រៅឯណាស្រាលតើឯងក៏ឃើញ"ជិះម៉ូតូបណ្តើរនិយាយគ្នាបណ្តើរមើលទៅទំនងសប្បាយណាស់។
"នៅនិយាយទៀត!!សួរតាមត្រង់ឯងមិនខ្លាចគេទេហ្ហេស?មួយថ្ងៃសោះឯងរបួសប៉ុន្នឹងចុះទម្រាំរាល់ថ្ងៃយើងស្រម៉ៃមិនចេញ!យល់ល្អឯងឈប់ទៅ"
"មានរឿងគួរអោយចាប់អារម្មណ៍ច្រើនណាស់ឈប់មិនបានទេ"គេលែងគិតថាលុយសំខាន់ហើយតែគេផ្តោតលើការថែទាំនាយព្រោះរឿងគ្រោះថ្នាក់របស់នាយវាគួរអោយសង្ស័យណាស់ថែមទាំងជំងឺដែលនាយមានសព្វថ្ងៃទៀតវាកាន់តែគួរអោយចាប់អារម្មណ៍។
"ឯងចង់បានន័យថាយ៉ាងមិច?"
"ចាំច្បាស់ការពេលណាយើងនិយាយប្រាប់ឯងតែឯងត្រូវជួយលាក់រឿងពីលោកតាអោយយើងផងថាយើងធ្វើការងារផ្សេងរកប្រាក់សងគាត់ ហើយរឿងដែលយើងធ្វើការនេះដាច់ខាតមិនអោយនិយាយនៅមន្ទីរពេទ្យទេឯងយល់ទេ?"
"ឯងគិតថាលាក់លោកតាមែនវុលបានមែនទេ?ឯងជាចៅសំណព្វរបស់គាត់ឯងគិតថាលាក់គាត់ជិត?"
"លាក់បានចេះតែលាក់សិនទៅកុំទាន់អោយគាត់ដឹងពេលនេះ"ព្រោះគេទើបនឹងចាប់ផ្តើមទេបើអោយគាត់ចាប់បានភ្លាមៗវាមិនកើតឡើយ។
"ឯងនេះ!!"
"ជួយលាក់ផងទៅណាមិត្តល្អរបស់យើង"
"គិតអោយដឹងតែយើងពីរនាក់មែនហ្ហេស?"
"ពីរនាក់ល្អបំផុត"
"ឯងថាសភាពគេគ្រាន់បើខ្លះហើយមែនទេ?"
"នៅមិនទាន់ទេគ្រាន់តែអាចចេញពីភាពងងឹតបានបន្តិច"
"ចុះគេសង្ហារដូចមនុស្សគ្រប់គ្នានិយាយទេ?សភាពគេពេលនេះយ៉ាងមិចដែរ?"
"ហេតុអីម្សិលមិញឯងមិនសួរអោយអស់?"
"រវល់ញាំហើយឃើញឯងអស់កម្លាំងទើបមិនសួរ ប្រាប់បន្តិចមក" ពួកគេជិះម៉ូតូនិយាយគ្នារហូតទាល់តែដល់មន្ទីរពេទ្យអាចថាថ្ងៃនេះមានរឿងច្រើនត្រូវនិយាយទើបនិយាយតាំងពីឡើងម៉ូតូរហូតជិះដល់មន្ទីរពេទ្យ។
"អរុណសួស្តីៗ"តាមទម្លាប់អ្នកធ្វើការទីនេះគឺបែបហ្នឹងរាល់ថ្ងៃ គ្រប់គ្នាត្រូវចេះគោរពស្រលាញ់គ្នាទៅវិញទៅមកមិនថាមានឋានៈអ្វីក៏ត្រូវធ្វើបែបហ្នឹងដែរទីនេះមិនអោយប្រកាន់ខ្លួនថានរណាធំជាងឡើយ។
"ថ្ងៃនេះថេយ៉ុងរាងស្លេកមិនស្រួលខ្លួនមែនទេ?"
"ពិតមែនឬ?អត់មានទេសិស្សច្បងខ្ញុំគេងបានគ្រប់គ្រាន់ញាំបានឆ្អែតល្អណាស់"
"ឬក៏ក្រែមស្រាលពេកទើបបងមើលឃើញស្លេក"
"សិស្សច្បងញោះខ្ញុំមែនទេ?"ថេយ៉ុងខាំមាត់សម្លក់ហ្យុងស៊ីកដែលនិយាយញោះតែដូចជាញ៉ែច្រើនជាង អាចថាសឹងតែគ្រប់ពេលនៅជិតនាយទៅហើយ។គ្រប់គ្នាមើលដឹងថាហ្យុងស៊ីកគិតអីជាមួយថេយ៉ុងមានតែក្មេងម្នាក់នេះទេដែលមិនដឹងប៉ុន្តែមិនមែនតែហ្យុងស៊ីកទេ ឌុកទ័រដទៃក៏ចាប់អារម្មណ៍នាងច្រើនដែរសូម្បីបុគ្គលិកផ្នែកជាមួយក៏លួចចាប់អារម្មណ៍ព្រោះនាងទាំងស្អាត នៅក្មេង មានចំណេះដឹង ពូកែថែមទាំងរួសរាយទន់ភ្លន់គួរអោយស្រលាញ់នោះអី។
"បងនិយាយការពិតថាថេយ៉ុងស្អាត"
"ខ្ញុំទទួលទៅចុះ"ថេយ៉ុងញញឹមតាមទម្លាប់ហើយកាលដែលហៅសិស្សច្បងគឺហ្យុងស៊ីកអនុញ្ញាតក្រៅពីនោះថេយ៉ុងហៅលោកគ្រូពេទ្យតាមឈ្មោះមានតែហ្យុងស៊ីកនិងស៊ូជុនប៉ុណ្ណោះ។ក្រោយពីនិយាយគ្នាហើយក៏ដើរមើលជំងឺដូចរាល់ដងដែលហ្យុងស៊ីកយកតែថេយ៉ុងតាមខ្លួនរហូតមិនអោយអ្នកណាយកទៅមុនបានទេ។
ដើរពិនិត្យនិងសួរសុខទុក្ខសុខភាពអ្នកជំងឺហើយថេយ៉ុងក៏ឆ្លៀតឱកាសសួរហ្យុងស៊ីកពីថ្នាំដែលនាងយកមកនោះហើយគ្រាន់តែបានឮពីការបកស្រាយរបស់នាយហើយ ថេយ៉ុងកាន់តែភ្ញាក់ផ្អើលប៉ុន្តែក៏ធ្វើធម្មតាកុហកនាយថារើសបានឃើញចម្លែកក៏សួរថែមទាំងទៅសួរស៊ូជុនពីបញ្ហាផ្លូវចិត្តទៀតផង។
"ឯងនៅជាមួយថេយ៉ុងរាល់ថ្ងៃមានឃើញនាង
ស្រ្តេសអ្វីដែរទេ?"គ្រាន់តែរួចរាល់ការងារស៊ូជុនដើរមកផ្នែកខាងហ្យុងស៊ីកសួរភ្លាមព្រោះថេយ៉ុងទៅសួរពីរោគសញ្ញាជំងឺផ្លូវចិត្តនោះអីនាយខ្លាចថានាងកើតអី។
"តាមធម្មតាអត់មានទេឯងកើតអីមកសួរបែបនេះ?"
"ឯងឧស្សាហ៍មើលនាងផងព្រោះព្រឹកមិញទៅសួរយើងពីរោគសញ្ញាជំងឺផ្លូវចិត្ត"
"ហ្ហាស?!ឬក៏មកពីយើងថានាងស្លេកស្លាំងថ្ងៃនេះ?"
"ហើយឯងទៅនិយាយបែបហ្នឹងធ្វើស្អី?!តិចនាងគិតថានាងគិតច្រើនស្រ្តេសដល់កើតជំងឺផ្លូវចិត្តហើយទឹកមុខស្លេកស្លាំងទៅ?អាចង្រៃអើយចេះនិយាយអោយសំណព្វចិត្តយើងចឹងទៅកើត!"
"យើងគ្រាន់តែញោះលេងមិនគិតថាថេយ៉ុងគិតបែបហ្នឹងទេ"
"ឯងឆាប់ទៅនិយាយលួងលោមនាងវិញភ្លាម!!"
"យើងដឹងហើយ!!ឯងមិននិយាយក៏យើងលួងដែរ"
ពួកគេធ្វើមុខដាក់គ្នាហើយក៏បំបែកទៅសរសេរឯកសារនៅបន្ទប់រៀងខ្លួនរីឯអ្នកដែលពួកគេបារម្ភកំពុងអង្គុយសរសេរឯកសារអោយឆាប់ចប់នឹងបានទៅបង្រៀនអ្នកជម្ងឺរបស់នាងព្រោះថ្ងៃនេះជាថ្ងៃបង្រៀននាយដើរដំបូងផង។
"ល្ងាចញាំបាយជាមួយគ្នាបានទេ?"ហ្យុងស៊ីកដើរមកបបួលអ្នកឈ្ងោកសរសេរឯកសារអោយព្រិចភ្នែកញាប់ៗគួរអោយស្រលាញ់ធ្វើដូចនាយបបួលលើកដំបូងចឹង។
"បបួលមិត្តបានឬអត់?"
"សុំញាំពីរនាក់ម្តងបានឬអត់?"នាយដាក់ខ្លួនអង្គុយមុននឹងផ្តេកក្បាលងាកមុខមករកធ្វើមុខកូនក្មេងឡើងគួរអោយខ្នាញ់។
"ខ្លាចមានគេយល់ច្រឡំ"
"បងដឹងថាថេយ៍មុខតែនិយាយបែបហ្នឹង បបួលមិត្តតាមចិត្តល្ងាចបងទៅទទួល"
"ចាស៎"
"រួចការងារទៅផ្ទះបានថ្ងៃសម្រាកចុះ"
"អរគុណសិស្សច្បង"ថេយ៉ុងញញឹមសប្បាយចិត្តព្រោះអាចមានពេលច្រើនបង្រៀនអ្នកជំងឺរបស់នាង។ថ្ងៃធ្វើការនាងធ្វើតែពេលព្រឹកប៉ុណ្ណោះតែបើថ្ងៃហ្យុងស៊ីកហៅឬក៏មានវះកាត់ផ្នែកជាមួយហ្យុងស៊ីកនាងត្រូវមកធ្វើជំនួយការ។
បន្ទាប់ពីរួចការងារថេយ៉ុងក៏ប្រញាប់មកភូមិគ្រឹះចន
ប៉ុន្តែមុនមកក៏ត្រូវញាំអាហារអោយហើយមកដល់នាងនឹងបានបង្រៀនគេតែម្តង។មកដល់ថេយ៉ុងក៏ញញឹមរាក់ទាក់អ្នកបម្រើក៏ដូចជាមេដោះប៉ុន្តែមិនឃើញលោកស្រី
ដោយសារគាត់នៅខាងលើកំពុងសុំអង្វរអោយកូនប្រុសញាំអាហារដោយសារនាយស្គមណាស់មិនអាចមិនញាំទេ។
"សួស្តីលោកស្រី"
"ពេទ្យតូចមកហើយហ្ហេស?ជួយអោយគេញាំអាហារផងទៅគេមិនព្រមញាំទេ"
"មិនអីទេលោកស្រីទុកអោយខ្ញុំចុះ"
"ខ្ញុំផ្ញើរផងណា"ថេយ៉ុងញញឹមងក់ក្បាលមុននឹងងាកមកមើលអ្នកអង្គុយធ្មឹងលើគ្រែមិនកម្រើក មុននេះមេដោះបានរៀបរាប់ហេតុការណ៍ម្សិលមិញពេលនាងចាកចេញទៅអោយស្តាប់នាងមិនគិតថានាយនៅតែមិនតាំងចិត្តបែបនេះសោះ។
"លោកញាំអាហារសិនទៅនឹងបានចាប់ផ្តើមរៀនដើរ"
ថេយ៉ុងមិនចង់សួរអីច្រើននាំប៉ះពាល់អារម្មណ៍របស់នាយទើបក្រោកទៅកាន់ថាសអាហារមកដាក់លើតុក្បែរគ្រែ លើកនេះនាងបញ្ចុកមិនអ៊ីចឹងញាំបានបន្តិចបោះចោលបំផ្លាញដូចម្សិលមិញឥឡូវហើយ។
"នេះញាំអាហារសិនទៅ ហារមាត់មកបើសិនជាលោកចង់ឆាប់ជាសះស្បើយអ្ហាយ៎!!"ថេយ៉ុងលើកបញ្ចុក
ព្រមទាំងនិយាយតែជុងហ្គុកក៏ចាប់ដៃនាងមួយទំហឹង
មិនមែននាងឈឺកដៃទេគឺឈឺស្មាដែលនាយខាំកាលពីម្សិលមិញចំណែកអ្នកធ្វើសម្លឹងមើលហើយក៏លែងដៃវិញ
ហាក់ដូចមើលដឹងថានាងមិនមែនឈឺកដៃតែឈឺត្រង់កន្លែងដែលនាយខាំម្សិលមិញ។
"ខ្ញុំនិយាយប្រាប់លោករឿងមួយចុះជើងរបស់លោកមិនមែនបាក់ខ្ទេចនោះទេវាគ្រាន់តែភ្លាត់ក្បាលឆ្កឹងខ្លាំងតាមខ្ញុំមើលX-rayជើងរបស់លោក មិនមែនបាក់ដល់តមិនបានមិនអាចដើរបានអស់មួយជីវិតទេបើលោកខំប្រឹងធ្វើអោយសុខភាពលោកល្អប្រសើរ ហាត់ដើរនោះលោកនិងអាចដើរវិញបានមិនខាន"
"កុំមកកុហកលួងលោមយើងអី"បើសិនបែបហ្នឹងមែន2ឆ្នាំនាយដើរបានហើយ
"ខ្ញុំជាគ្រូពេទ្យបើសិនខ្ញុំចង់បំភ័យលោកនោះគឺវាមិនពិបាកនោះទេហើយការនិយាយអោយតែរួចពីមាត់នោះកាន់តែងាយស្រួលថែមទៀត ប៉ុន្តែពាក្យលើកទឹកចិត្តមិនមែនចេះតែប្រើគ្រប់ទម្រង់ទេបើសិនមនុស្សជិតស្លាប់តើពេទ្យអាចប្រាប់អ្នកជម្ងឺថាអ្នកមិនអីទេ មិនស្លាប់ទេបានទេ?ខ្ញុំមិនសុំអោយលោកជឿប៉ុន្តែគ្រាន់តែធ្វើតាមខ្ញុំបានទេ?"
"ចុះបើយើងនៅតែមិនអាចដើរបាន?"
"វាអាស្រ័យលើការព្យាយាមរបស់លោក"នាយមិនមាត់តែសម្លឹងនាងជាប់ដល់ថ្នាក់នាងមានអារម្មណ៍ថាព្រឺ
។កែវភ្នែករបស់គេវាមានឥទ្ធិពលពេកហើយសម្រាប់នាងពេលនេះ ដូចជាត្រូវបានគេគម្រាមដោយប្រយោលចឹង។
"ហារមាត់មក"ទោះយ៉ាងណាក៏ត្រូវមើលថែនាយបន្តដើម្បីអោយនាយអាចប្រើសាច់ដុំជើងសារឡើងវិញ។
ជុងហ្គុកក៏ព្រមហារមាត់ពោយថេយ៉ុងសប្បាយចិត្តព្រោះនាយកំពុងស្តាប់សម្តីប្រហែលជាចង់ដើរបានប៉ុន្តែព្យាយាមគិតអវិជ្ជមានមិនចង់ធ្វើ។ថេយ៉ុងបញ្ចុករហូតទាល់តែអស់សូម្បីទឹកក៏បញ្ចុកដែរ ពេលរួចរាល់ក៏អោយគេអង្គុយសម្រាកសិនឯនាងក៏ទៅបើកបង្អួចបើកវាំងននព្រមទាំងកញ្ចក់ចង់អោយពន្លឺជះចូលមកដោយសារម្សិលមិញមិនអាចនាំនាយចេញក្រៅដូច្នេះមានតែវិធីនេះ។
"នាងបើកវាធ្វើអីឆាប់បិទវិញ!!"នាងប្រហើនណាស់ធ្វើអីមិនដែលសួរថែមទាំងផ្គើនអ្នកណាមិនខ្នាញ់ទៅ។
"ស្បែកលោកត្រូវការពន្លឺ ជើងលោកក៏ដូចគ្នា"
"........"នាងពិតជាក្បាលរឹងមែនបើកទាល់តែពន្លឺជះមកទាល់តែបាន។
"ឡើងរទេះមកខ្ញុំជូនទៅមើលទេសភាព"នាយធ្វើមិនឮព្រោះមួម៉ៅ
"អោយឆាប់ឡើងតើលោកកំពុងងងក់ដូចកូនក្មេងមិនបានស្ករគ្រាប់ឬ?មិនអីទេចាំខ្ញុំទិញអោយម៉ោះ"ស្អីគេ?!នាងចាត់ទុកគេជាកូនក្មេង?នាងអាយុប៉ុន្មានហើយមិចក៏ឈ្លើយបែបនេះ!!
"មកកម្តៅសាច់ដុំមុនដើរទៅឆាប់ឡើង"នាងនិយាយច្រើនខ្លាំងណាស់នាយដូចជាកាន់តែមួម៉ៅហើយបានគេស្តាប់សម្តីបន្តិចប្រហើនទៅៗ។
"លោកមិនចង់ឆាប់ចេះដើរទេ?"សួរផ្គើនទៀតហើយ?
"អីយ៉ា!ក្រោកមកចាំខ្ញុំជួយ"លើកដៃគេមិនទាំងចង់រួចផងចង់មកលើកខ្លួនគេផង មិនចេះប្រមាណខ្លួនសោះហើយ។
"ថយចេញទៅ!!"ទ្រាំស្តាប់លែងបាននាយក៏ព្រមរំកិលចុះពីគ្រែផ្លាស់ទៅរទេះរុញដោយខ្លួនឯងទើបថេយ៉ុងប្រញាប់រុញគេទៅរានហាលដើម្បីមើលទេសភាព។
"ឃើញទេថាស្អាតប៉ុណ្ណា លោកខានឃើញយូរ
ហើយមែនទេ?មើលអោយអស់ចិត្តទៅបន្តិចទៀតលោកត្រូវចាប់ផ្តើមជំហ៊ានថ្មីដូចមេឃដែលលោកបានឃើញថ្ងៃនេះចឹង"
"ខ្ញុំមានសំណួរចង់សួរលោក"
"សំណួរស្អី?!"
"តើលោកលេបថ្នាំពណ៌ក្រហមតូចនេះអស់ប៉ុន្មានគ្រាប់?"
"សួរធ្វើអី?!"
"គ្រាន់តែឆ្លើយហ្នឹងសំណួរខ្ញុំមកបានហើយកុំសួរបកបានទេ?"
"ប្រហែល8គ្រាប់"ថេយ៉ុងងក់ក្បាល ក្នុងចំនួនតិចដែរសំណាងហើយប៉ុន្តែមើលទៅបេះដូងនាយក៏ធ្វើទុកណាស់ដែរទោះក្នុងចំនួនតិចតួចក៏ដោយ។
"ចុះកាលដែលលោកគ្រោះថ្នាក់ចរាចរណ៍នេះលោកគិតថាជាឧប្បទ្ទេវហេតុឬក៏មានអ្នកបប៉ុនប៉ងធ្វើបាបលោក?"
"នាងជាអ្នកស៊ើបអង្កេត?!"
"ខ្ញុំអោយឆ្លើយ"
"នាងគ្រាន់តែជាអ្នកមើលថែទាំធ្វើតែតួនាទីរបស់នាងទៅកុំមកពាក់ព័ន្ធ"
"សុំទោសដែលរំលឹកពីវាឥឡូវយើងមកហាត់ក្រោកឈរវិញ"ថេយ៉ុងគិតថានាយច្បាស់ជាមិនសប្បាយចិត្តទើបឈប់សួរប៉ុន្តែនាងនៅតែមិនអស់ចិត្តនៅតែចង់ដឹងថាតើការសង្ស័យរបស់នាយវាពិតប្រាកដឬអត់។ថេយ៉ុងរុញនាយទៅខាងក្នុងវិញមុននឹងឈប់ត្រង់កន្លែងហាត់ដើរមានកូនសរសរដែកទុកសម្រាប់ទប់ក្រោកឈរនិងដើរ។
"ម៉ោះខ្ញុំជួយ"ថេយ៉ុងជួយនាយក្នុងការក្រោកឈរ ដំបូងៗនាយមិនអាចសូម្បីក្រោកប៉ុន្តែប្រហែលកន្លះម៉ោងក្រោយនាយក៏ធ្វើវាបានទាំងមិនគួរអោយជឿ។
"ឈានបានទេ?"នាយគ្រវីក្បាលទើបថេយ៉ុងអោយនាយឈររក្សាលំនឹងសិនដោយមាននាងជាអ្នកទប់ចង្កេះឯនាយទប់ស្មារបស់នាងប៉ុន្តែពេលដឹងខ្លួនក៏ដាក់ដៃទប់សរសរដែកវិញ។
"មិនបាច់ខ្មាសអៀនក្រែងចិត្តអីទេគ្រាន់តែទប់ខ្ញុំនោះ ហាមតែគេងចំណេញបានហើយ"នាងមិនមែនស្ងៀមអោយប៉ះទេគ្រាន់តែប្រាប់។
"មិនបានចង់ប៉ះកុំលើកខ្លួនឯងពេកអី!!"ស្តាប់ទៅក្តៅស្លឹកយ្រចៀកដែរតែខ្ចិលប្រកាន់មនុស្សដូចនាយបើមិនមែនអ្នកជំងឺរុញអោយដួលអុកគូទបាត់ហើយ។
"តើដឹងថាជាជើងខ្លួនឯងដែរទេ?"
"គឺដឹងតិចៗ"នាយមានអារម្មណ៍ថាវាជាជើងធ្វើអោយនាយភ្ញាក់ផ្អើលដូចគ្នាព្រមទាំងសម្លឹងមើលថេយ៉ុងដែលញញឹមដោយការគិតរបស់នាងគឺត្រូវ។
"លោកធ្វើបានល្អណាស់"
"ខ្ញុំថានាងទេដែលគេងចំណេញ"នាយនិយាយព្រមទាំងសម្លឹងមើលដៃដែលនាងទប់ចង្កេះរបស់នាយឯថេយ៉ុងឃើញហើយក៏ប្រញាប់លែងភ្លេចខ្លួនថយទន់ជើងដោយសារឈរយូរទើបជុងហ្គុកតាមទ្រទាញចង្កេះតូចមកអឹបក៏ដួលទាំងពីរព្រោះជើងនាយអស់ជំហរតែសំណាងជុងហ្គុកអោបនាងក្នុងរវង្វង់ដៃជាប់គ្មានបញ្ហាពេលនេះមុខពួកគេគឺកៀកគ្នាខ្លាំងម្នាក់ៗសម្លឹងភ្នែកគ្នាជាប់មិនដាក់។
តិចឆក់😞
To be continued......
សរសេរដោយ៖ រ៉ាជេក៍💜