Ep03: នាងធ្វើស្អី?!

Background color
Font
Font size
Line height


លោកស្រីចនប្រញាប់បិទភ្លើងបិទបន្ទប់យ៉ាងលឿនទាំងគម្រោងគាត់នៅបញ្ចុកអាហារដល់នាយប៉ុន្តែសុខៗអាការៈកូនបែបនេះគាត់ក៏មិនហ៊ានប្រឆាំងដែរ។គាត់ប្រញាប់ចុះមកក្រោមដើម្បីជួបនិយាយជាមួយថេយ៉ុងពីរឿងនេះខ្លាចលោមានដំណោះស្រាយដែលកូនគាត់មិមទាន់សមនឹងពន្លឺបាន។
"លោកស្រីចុះមួយៗ"ថេយ៉ុងដែលអង្គុយរងចាំក៏ងាកមើលទៅអ្នកដែលចុះមកលឿនៗហាក់ដូចបានជួបខ្មោចយ៉ាងចឹងចំណេកមេដោះឃើញហើយក៏រត់ទៅរកខ្លាចគាត់ធ្លាក់ជណ្តើរ។
"តើមានរឿងអីមែនទេ?"នាងគិតថាអ្នកខាងលើច្បាស់ជាមានប្រតិកម្មអ្វីហើយបានជាគាត់ស្លន់ស្លោបែបនេះ។
"គឺកូនជុងសុខៗគេក៏ក្តាប់ដៃខ្ញុំជាប់ថែមទាំងទារបិទភ្លើងដេញអោយខ្ញុំចេញពីបន្ទប់គេយ៉ាងលឿនទៀតផង"
"ប្រហែលអ្នកមិនទាន់ធ្វើចិត្តបានទេដឹងលោកស្រី ខ្ញុំថាអោយគាត់សម្រាកសិនទៅ"
"មេដោះនិយាយត្រូវអោយគាត់សម្រាកសិនទៅ"
"គឺថាគេមិនទាន់ញាំអាហារទេ"
"ចាំមួយសន្ទុះទៀតក៏មិនអីដែរ"
"ក៏បាន ចុះពេទ្យតូចចង់និយាយអ្វីជាមួយខ្ញុំមែនទេ?"
"គឺថាខ្ញុំចង់សួរលោកស្រីថាមានក្រដាសពេទ្យពីមុននៅសល់ដែរទេ?ខ្ញុំសុំមើលបន្តិច"
"នៅទាំងអស់ចាំខ្ញុំយកមកអោយពេទ្យតូចមើល"
លោកស្រីថាហើយក៏ដើរចេញទៅយកមកអោយថេយ៉ុងមើលទាំងអស់មិនថាX-rayជើងក៏ដូចជាក្រដាសឈាមនិងក្រដាសផ្សេងៗសូម្បីក្រដាសបង់លុយក៏យកមកមិនអោយសល់។
"ដំបូងគ្រូពេទ្យនៅទីនោះថាយ៉ាងមិចខ្លះទាក់ទងនិងជើងនិងកាយសម្បទារអ្វីផ្សេងៗរបស់កូនលោកស្រី?"
ថេយ៉ុងស្រាប់តែសួរធ្វើអោយលោកស្រីរកនឹកបន្តិចមុននឹងឆ្លើយតាមអ្វីដែលថេយ៉ុងសួរដេញបន្តរហូតឯអ្នកផ្សេងឈរស្តាប់ៗទៅសមហេតុផលណាស់។
"ចុះដំបូងៗមានអ្នកមកចាក់ថ្នាំអ្វីអោយគាត់ទេ?ឬក៏ផ្តល់ថ្នាំអោយលេបជាប្រចាំ មាននៅសល់ដែរទេខ្ញុំចង់មើល"លោកស្រីចនគាត់មិនចាំទេថាវាបែបណាដោយសារកាលនោះអោយកូនប្រុសលេបអស់ហើយ។
"ចាស៎!មាន"គ្រប់គ្នាងាកមកមើលមុខមេដោះសឹងគ្រប់គ្នាទើបគាត់បកស្រាយ។
"គឺគ្រូពេទ្យនោះបានប្រគល់អោយខ្ញុំយកអោយអ្នកប្រុសលេបនៅខែចុងក្រោយប៉ុន្តែនៅពេលនោះខ្ញុំមិនបានអោយព្រោះគាត់ចាប់ផ្តើមឃុំខ្លួនឯងក្នុងបន្ទប់តាំងតែពីអ្នកនាងម៉ូរីសុំបែកពីគាត់"
"មេដោះថាជាថ្នាំលេបចុងក្រោយ?"វាកាន់តែធ្វើអោយថេយ៉ុងឆ្ងល់ហើយតើមានថ្នាំលេបចុងក្រោយដែរឬ?គ្រួសារនាយមិនបានក្រអត់លុយទិញថ្នាំទេហើយថ្នាំបើលេបពេលនាយនៅឈឺគឺត្រូវលេបជាប់រហូតទាល់តែនាយធូរស្បើយហើយគ្រប់កម្រិតដែលបានផ្តល់តើគ្រូពេទ្យមួយណាទៅដែលព្យាបាលបែបនេះ?រឿងនេះដូចជាមិនធម្មតាទេនាងត្រូវរកជំនួយហើយទើបបាន ហើយអ្នកដែលនាងរកគ្មានអ្នកណាក្រៅពីលោកតាមែនវុលទេ គាត់ជំនាញណាស់ហើយក៏មានបណ្តាញចករើនដែរ។
"ចាស៎អ្នកគ្រូពេទ្យចាំខ្ញុំយកមកអោយមើល"
"ខ្ញុំថាមិនមែនជារឿងលេងសើចទេលោកស្រី ខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានបានទេប៉ុន្តែការព្យាបាលនេះចម្លែកណាស់"
"តើ-តើចម្លែកបែបណាទៅ?"ថេយ៉ុងសម្លឹងមើលមុខគាត់ឯអ៊ីស៊ុនចាំស្តាប់ព្រោះគេក៏សង្ស័យតាំងពីដំបូងមកដែរ។សុខៗចៅហ្វាយគេគ្រោះថ្នាក់ហើយប៉ូលីសបែរជាសន្និដ្ឋានថាជាឧប្បទ្ទេវហេតុមកពីនាយបើកលឿនក្រោយ
មកគ្រូពេទ្យក៏ប្រាប់ថានាយពិការមិនអាចដើរបានទាំងដែលពេលដឹងខ្លួនដំបូងគេឃើញជើងចៅហ្វាយគេអាចកម្រើកបានតិចៗ ដោយសារពេលនោះនាយរវល់មិនបានទៅជាមួយវាក៏ចំពេលនាយគ្រោះថ្នាក់ទើបនាយមិនបានដឹងថាចៅហ្វាយគេបើកបរស្ថិតក្នុងស្ថានភាពបែបណាឡើយ។

ពេលដែលម៉ែដោះយកថ្នាំមកអោយថេយ៉ុងមើល វាជាថ្នាំបំបាត់ការឈឺចាប់ធម្មតាតែគេចាប់អារម្មណ៍ថ្នាំពណ៌ក្រហមតូចចម្លែកជាងគេមួយទើបសុំដើម្បីទុកសួរលោកតាពេលទៅធ្វើការនៅថ្ងៃស្អែក។ថេយ៉ុងបាននិយាយជាមួយលោកស្រីចនពីក្រដាសបញ្ជាក់ពីការថតជើងរបស់នាយដែលតាមមើលវាមិនដូចការដែលគាត់និយាយទេព្រោះរូបភាពនិងសម្តីពេទ្យដែលប្រាប់គាត់និយាយអោយនាងស្តាប់គឺខុសគ្នា។ថេយ៉ុងគ្រាន់តែគិតមិនទាន់និយាយអ្វីនោះទេចាំនាងរកការពិតបាននាងនឹងប្រាប់គាត់តាមក្រោយហើយក៏មិនភ្លេចសុំក្រដាសនោះទុកដូចគ្នា។
"ទុកអោយខ្ញុំយកអាហារអោយគេ ខ្ញុំក៏ចង់ពិនិត្យមើលជើងរបស់គេដែរ"ថេយ៉ុងទទួលថាសអាហារ

រួចឡើងទៅខាងលើឯលោកស្រីបារម្ភតិចៗដែរខ្លាចកូនគាត់ធ្វើបាបនាងទើបអោយអ៊ីស៊ុននិងកូនចៅម្នាក់ទៀតទៅតាមមើល។

តុតុ

"ខ្ញុំយកអាហារមកអោយ"
"......."
"គេងលក់ហើយទេដឹង? លោកខ្ញុំយកអាហារមកអោយ"
"........"
"បើគេងលក់មែនក៏ល្អងាយស្រួលមើលជើងរបស់គេ"
គិតហើយក៏រុញទ្វារចូលតិចៗហើយក៏បិទ្វារវិញ ដើរថ្នមៗចូលទៅក្បែរគ្រែ។
"តើងងឹតល្អត្រង់ណាទៅមើលអ្វីមិនឃើញផង ប្រុសម្នាក់នេះចំមែន"ថេយ៉ុងរអ៊ូក្នុងចិត្តដៃម្ខាងកាន់ថាសដៃម្ខាងរាវរកកុងតាក់ភ្លើងដើម្បីបើក។ពេលបើកហើយក៏ដើរទៅដាក់ថាសអាហារលើតុរួចក៏ដើរទៅមើលអ្នកគេងលើគ្រែឃើញថាពិតជាគេងលក់មែនទើបនាងដើរបកមកចុងជើងវិញ។
"ចុះបើគេភ្ញាក់មកនោះ?តើដាស់គេល្អទេ?"
ចុងក្រោយក៏សម្រេចចិត្តបើកជើងរបស់គេថ្នមៗដើម្បីពិនិត្យតែអ្នកណាទៅដឹងថាគេគ្រាន់តែសង្ងំមិនបានគេងនោះ?គ្រាន់តែថេយ៉ុងលើកភួយដល់លើបានបន្តិចគេក៏ស្ទុះក្រោកសម្លក់នាងភ្លាមៗតែម្តង។
"នាងធ្វើស្អី?!!!!"
"លួសព្រលឹងស្លាប់ហើយ!ខ្ញុំមកពិនិត្យជើងអោយលោក"សំណាងគេមិនបានព្រលឹងខ្សោយកុំអីគាំងភ្ញាក់បាត់ហើយស្រែកនោះស្រែក។
"ឆាប់ចេញទៅកុំមកប៉ះយើង!!!"ស្មានតែគេចង់ប៉ះមែនទេបានជាធ្វើមកហួងហែងខ្លួនបែបនេះ?នាងមកពិនិត្យគិតថាគេមករំលោភឬយ៉ាងមិច។
"នៅអោយស្ងៀមទៅ!"គំហកមកគម្រាមទៅចាំមើលថានាយធ្វើយ៉ាងមិចជាមួយជើងដើរមិនបានហ្នឹង នាងគ្រាន់តែមើលតើ។
"យើងប្រាប់ថាកុំ-"
"កម្រើកបានឬអត់?!"
"បើកម្រើកបានគេហៅថាពិការដែរទេ?!!"នាយស្រែកសួរដោយកំហឹងច្រានបុកពេញទ្រូងតែម្តងស្រីម្នាក់នេះប្រហើនខ្លាំងណាស់។
"ចុះហេតុអីដឹងថាខ្ញុំបើកភួយ?"
"នាងគិតថាយើងជាមនុស្សរុក្ខជាតិមែនទេ?!!!"
"និយាយធម្មតាបានតើស្រែកធ្វើអីមិនឈឺកខ្លះទេហ្ហេស?"នាយខឹងសឹងតែស្លឈាមតែនាងវិញធ្វើដូចធម្មតានៅឌឺតមាត់មិនឈប់។
"នៅក្នុងបន្ទប់យូរដែលធ្វើចលនាឬអត់?ឬក៏អង្គុយតែលើរទេះរុញ?ខ្ញុំសួរក្នុងនាមជាគ្រូពេទ្យមើលថែមិនបានផ្ចាញ់ផ្ចាលឌឺដង ខ្ញុំដឹងថាអ្នកជំងឺដែលប៉ះទង្គិចផ្លូវចិត្តដូចលោកតែងតែគិតថាអ្នកដែលសួរសំណួរស្តាប់ទៅបញ្ឈឺគឺសុទ្ធតែចង់សើចចំអកប៉ុន្តែខ្ញុំជាគ្រូពេទ្យសួរក្នុងន័យចង់ដឹងអាការៈនិងបានថែទាំព្យាបាលមិនមែនឌឺដងផ្លែផ្កា"
"នៅលើរទេះរុញយូរៗផ្លាស់ទីម្តង"នាយស្រាប់តែតប
ទោះមិនកាចតែក៏រាងបន្ថយសម្លេងអោយថេយ៉ុងញញឹមព្រោះគេស្តាប់សម្តី។

"ចាប់ពីស្អែកទៅខ្ញុំនឹងបង្រៀនលោកធ្វើចលនាចាត់ទុកថាជាការរៀនដើរសារឡើងវិញ"
"បើអស់អីហើយចេញទៅបិទភ្លើងផង"
"នៅទេ!លោកញាំអាហារទៅហើយបន្ទប់ឈប់បិទភ្លើងទៅវាល្អសម្រាប់លោកប៉ុន្តែអ្នកដទៃក្នុងផ្ទះលោកមិនបានល្អជាមួយទេ ខ្ញុំក៏ចង់អោយ-"
"ឈប់និយាយច្រើនទៅថ្លង់ណាស់!!"
"បានញាំអាហារទៅ"
"យើងមានដៃ ដៃយើងមិនបានពិការ!!"
"នេះញាំទៅ"
"ចេញទៅ"
"ខ្ញុំចាំយកថាស"នាយសម្លឹងមុខនាងដែលកំពុងញញឹមស្រស់ដាក់នាយហាក់ដូចមិនឈឺមិនខ្វល់ពីសម្តីដេញរបស់នាយវាកាន់តែធ្វើអោយនាយមួម៉ៅលើសដើមញាំបានបន្តិចនាយក៏បោះទាំងថាសចោលលាន់សូរតែប្រាវអោយអ្នកខាងក្រៅនាំគ្នាសម្រុកចូលមកខ្លាចថាចៅហ្វាយបង្ហាញកាយវិការមិនល្អដាក់អ្នកគ្រូពេទ្យ។
"អ្នកគ្រូពេទ្យមានរឿងអី?!"
"ចេញអោយអស់ទៅ!!!!"
"បាទចៅហ្វាយ"កូនចៅនាំគ្នាត្រង់កន្ទុយថយក្រោយចេញឯថេយ៉ុងយល់ថាអារម្មណ៍នាយបែបណាក៏ដើរទៅប្រមូលអម្បែងចានដាក់ថាសរួចក៏បើកទ្វារហុចអោយអ៊ីស៊ុនយកចុះទៅក្រោមទុកនាងជាអ្នកសម្អាតបន្ទប់របស់នាយ។
"នាងមកវិញធ្វើស្អី?!!"ភ្នែកនាយពេលនេះចាប់ផ្តើមក្រហម ដង្ហើមនាយចាប់ផ្តើមញាប់ដោយការខឹងសម្បារអោយថេយ៉ុងជ្រួញចិញ្ចើមនឹងអាការៈរបស់នាយព្រោះតែវាប្រែប្រួលលឿនជ្រុល។
"លោកកើតអី?"ថេយ៉ុងដើរចូលព្រោះឃើញថានាយមានអាការៈចម្លែក
"ចេញទៅកុំចូលមកជិតយើង!!!"ជុងហ្គុកស្រាប់តែស្រែកសម្លក់ជាមួយកែវភ្នែកក្រហមធ្វើអោយថេយ៉ុងរាងញញើតដែរត្បិតមិនធ្លាប់ជួបអ្នកជំងឺប្រភេទដូចនាយ។
"លោកដកដង្ហើមសម្រួលអារម្មណ៍សិនទៅ"
"យើងប្រាប់ថាអោយចេញទៅ!!អ្ហា៎!!!!!"ជុងហ្គុកស្រែកដូចសត្វតោបង្អើលព្រៃលើកដៃខ្ទប់ត្រចៀកបិទភ្នែកហាក់ដូចមានអ្វីមកលងបន្លាចថេយ៉ុងក៏រត់ទៅបិទភ្លើងទើបនាយរាងស្ងប់ចិត្ត។
"តើវាជាអាការៈអ្វី?នាយមិនមែនកើតតេតាណូសទេមែនទេ?"នាងចាប់ផ្តើមវិលវល់អស់ហើយមួយថ្ងៃជាមួយអ្នកជំងឺផ្លូវចិត្តនាងក៏ចង់សតិអារម្មណ៍តាមដែរ។អាការៈរោគនាយច្រើនពេកនាងសន្និដ្ឋានមិនចេញមានតែកត់ទុកៗសួរហ្យុងស៊ីកនិងលោកតាមែនវុលវិញ។
"ជុងហ្គុក?លោកយ៉ាងមិចហើយ?"ថេយ៉ុងដើររាវទៅរកគ្រែចង់សួរថានាយបានធូរហើយឬនៅ នាងមិនទាន់បើកភ្លើងព្រោះខ្លាចនាយស្រែកទៀត។
"អ្ហាយ!!!អ៌ា!សឺត"នាងស្រវាឡើងលើគ្រែស្ទាបរកមនុស្សមានឯណាជុងហ្គុកទាញនាងដូចទាញសំឡីអោយទ្រោបពីលើនាយហើយនាយក៏ខាំទាំងមើលមិនឃើញអោយថេយ៉ុងស្រែកឈឺភ្លាមៗ។
"លោកគឺខ្ញុំទេ ខ្ញុំ-ខ្ញុំជាអ្នកមើលថែរបស់លោក"ទោះជាឈឺត្រង់ស្មាតែថេយ៉ុងនៅតែព្យាយាមលួងលោមអោយនាយស្ងប់ចិត្តទាំងខាំធ្មេញចំណែកអ្នកខាំសង្ងំស្រង់ក្លិនឈប់ខាំមុននឹងលើកដៃអោបនាងជាប់។
ថេយ៉ុងរាងភ្ញាក់ចង់ស្ទុះក្រោកតែឈឺស្មាហើយនាយអោបជាប់មិនលែងទើបក្រោកមិនរួចសង្ងំអោយគេអោបទាំងនាងខ្លួនឯងមិនដែលអោយនរណាមកប៉ះខ្លួនបានងាយៗ។

ចំណែកអ្នកដែលស្តាប់ទាំងភ័យខាងក្រៅក្រោយពីស្ងាត់សម្លេងក៏នាំគ្នាពិភាក្សាថាគួរចូលឬអត់?ឬចាំថេយ៉ុងចេញមកខ្លួនឯង ដោយសារមុននេះនាងនិយាយថាបើគ្មានការហៅពីនាងមិនបាច់ចូលនាំប៉ះពាល់អារម្មណ៍អ្នកខាងក្នុង។
"តិចអ្នកប្រុសធ្វើអីអ្នកគ្រូពេទ្យទៅ?"
"គាត់បែបហ្នឹងធ្វើអីអ្នកនាងបានទៅក្រៅពីស្រែកនិងរុញតែថាតិចគាត់វៃអ្នកគ្រូពេទ្យទៅ?"

"បើមែនអ្នកគ្រូពេទ្យនឹងស្រែកមិនខានតែមិនឮគាត់ស្រែកទេ"
"គួរចូលទៅឬអត់?"
"ខ្ញុំថាមិនបាច់ទេ"
"តែមុននេះអ្នកប្រុសស្រែកខ្លាំងណាស់"
"តិចអ្នកគ្រូសន្លប់បាត់ទៅ?"
"ចូលទៅដើម្បីអោយប្រាកដចិត្ត"ចុងក្រោយក៏នាំគ្នា
បើកទ្វារចូលយឺតៗ
"ងងឹតឈឹងហ្នឹងមេដោះ"
"ស៊ូច!!ស្ងាត់ប្រយ័ត្នអ្នកប្រុសឮស្រែកដេញទៅ"
"មេដោះចូលទៅខ្ញុំមិនហ៊ានទេ"
"អ្នកគ្រូពេទ្យ"មេដោះហៅថ្នមសម្លេងបំផុតព្រោះខ្លាចតោកំណាចឮស្រែកផ្អើលចំណែកថេយ៉ុងសង្ងំទប់ខ្លួនមិនអោយសង្កត់លើអ្នកគេងលក់ក៏ដកដង្ហើមឆ្លើយវិញតិចៗ។
"ខ្ញុំមិនអីទេ"ម្នាក់ៗនាំគ្នាធូរទ្រូងបិទទ្វារវិញថ្នមដៃបំផុតនាំគ្នាញញឹមចុះទៅក្រោមដើម្បីប្រាប់លោកស្រីវិញ។
"សឺត!មិចក៏អោបស្អិតយ៉ាងនេះ"ថេយ៉ុងខាំមាត់ទប់ខ្លួនចង់ងើបចេញតែនាយអោបស្អិតមិនលែងហើយបែបហ្នឹងចេះដេកលក់ទៅកើត។កន្លងមកប្រហែលខ្វះភាពកក់ក្តៅហើយបានជាគ្រាន់តែអោបនាងយូរបន្តិចសោះគេងលក់បាត់។

3ម៉ោងក្រោយជុងហ្គុកភ្ញាក់ដឹងខ្លួនទាំងមានអារម្មណ៍ស្រស់ស្រាយជាងរាល់ដងក៏ក្រោកមកសម្លឹងមើលឆ្វេងស្តាំព្រោះបន្ទប់ភ្លឺមិនមែនងងឹតតែនាយអាចគេងបានទាំងមិនចាំងភ្នែក។ពេលទម្លាក់ភ្នែកមកខាងស្តាំក៏ឃើញថាមានរទេះរុញថ្មីទើបព្យាយាមរំកិលខ្លួនដើម្បីបានឡើងអង្គុយ។
"កូនភ្ញាក់ហើយឬ?"លោកស្រីចនឡើងមកមើលកូនប្រុសឃើញថាគេចង់ឡើងអង្គុយលើរទេះរុញទើបបញ្ជាអោយអ៊ីស៊ុនជួយតែអ្នកខាងនោះមិនមាត់ក
ភ្នែកសម្លឹងមើលនេះមើលនោះជុំវិញបន្ទប់។
"ប្លែកភ្នែកមែនទេ?បន្ទប់របស់កូនគឺពេទ្យតូចជាអ្នកអោយអ្នកបម្រើតុបតែងអោយ"
"ចៅហ្វាយចង់ចេញក្រៅទេ?"
"ម៉ាក់អោយគេជួសជុលជណ្តើរយន្តរួចហើយកូនចង់ទៅមើលសួនខាងក្រោយទេ?"គាត់បានអោយគេធ្វើជណ្តើរយន្តតាំងពីនាយគ្រោះថ្នាក់ដំបូងប៉ុន្តែក៏លែងប្រើព្រោះកូនរបស់គាត់លែងចេញពីបន្ទប់។
"ម៉ាក់ធ្វើតាមនាងមែនទេ?"
"អ្វីដែលធ្វើអោយកូនធូរស្រាលម៉ាក់ធ្វើតាមទាំងអស់"
"មិនបាច់ទេ"
"ជុង!!/ចៅហ្វាយ!!"នាយស្រាប់តែទាញខ្លួនឯងអោយធ្លាក់ពីរទេះរុញសូម្បីអ៊ីស៊ុនក៏ចាប់មិនទាន់។
"ម៉ាក់ឃើញទេថាខ្ញុំមិនអាចធ្វើអ្វីបានដូច្នេះមិនបាច់ខំប្រឹងឡើយ"
"ហ្ហឹកៗជុង"លោកស្រីចនអោបកូនប្រុសទាំងឈឺចាប់ព្រោះកូនគាត់នៅតែមិនឈប់គិតថាខ្លួនជាមនុស្សពិការឥតបានការវាកាន់តែធ្វើអោយគាត់អួលណែនមិនដឹងថាគួរធ្វើបែបណាបន្តសូម្បីអ៊ីស៊ុនក៏ចង់យំដែរដោយសារថ្ងៃនោះក៏មានចំណែកគេដែលមិនបានទៅតាមចៅហ្វាយ។

To be continued......
សរសេរដោយ៖ រ៉ាជេក៍🤍


You are reading the story above: TeenFic.Net