ភាគ៩ (មិនមែនចៃដន្យ)

Background color
Font
Font size
Line height

<<បានហើយ! រំសាយការប្រជុំ!>> ឆេយ៉ុងក៏បានឡើងឈររំសាយការប្រជុំនេះចោលតែម្ដងទៅ ព្រោះនេះមិនមែនជាការប្រជុំធំដុំអ្វីនោះទេ នាងគ្រាន់តែចង់ណែនាំខ្លួនរបស់នាងប៉ុណ្ណោះ តែអ្នកណាទៅដឹងទៅបែរជាមានអ្នកមកមើលងាយសមត្ថភាពរបស់នាងទៅវិញ បន្ទាប់មកនាងក៏បានដើរចេញទៅបាត់ទៅជាមួយមីនជេជំនួយការរបស់នាងក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ។
<<អ្នកនាងចង់ទៅណាទៀតទេ?>> ដើរបណ្ដើរឆ្លៀតសួរនាំនាងបណ្ដើរក្រែងល៎នាងចង់ទៅដើរលេង គេនឹងអាចជូននាងទៅបាន ។
<<អស់អារម្មណ៍ហើយ!>> នាងក៏បានដើរយ៉ាងញាប់ជើងស្អេកព្រោះតែខឹងចិត្តចំពោះលោកយ៉ុងសុីកដែលមិនទាន់ដឹងអ្វីពីនាងផងបែរជានិយាយមើលងាយនាងទៅហើយដោយសារនាងក្មេងពេក? ឬក៏ដោយសារនាងជាស្រី?
<<ឆេយ៉ុង!>> ភ្លាមៗក៏មានសំឡេងមួយបានហៅឆេយ៉ុងពីខាងក្រោយ ធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបានឈប់ ទោះបីជាមិនទាន់បែរក្រោយមើលមុខក៏នាងដឹងទៅហើយថាគេជាអ្នកណា!
<<អ្នកនាងគេហៅអ្នកនាងមែនទេ?>> មីនជេឮហើយក៏បានសួរទៅកាន់នាងទាំងឆ្ងល់ព្រោះនាងនៅឈប់ង៉ក់មិនព្រមដើរទៅមុខនោះទេ ។
<<មិនមែនទេ! ឆេយ៉ុងមិនមែនមានតែខ្ញុំឯណា!>> និយាយហើយនាងក៏បានធ្វើជាធម្មតាដើរបន្តទៅមុខទៀតដោយមិនបានងាកក្រោយអ្វីឡើយ តែថានាងកុំគិតថាអាចគេចបានឱ្យសោះ ព្រោះថាម្ចាស់សំឡេងម្នាក់នោះក៏បានរត់មកពាំងពីមុខឆេយ៉ុងតែម្ដង ។
<<ហេតុអី្វក៏អូនគេចពីបង?>> បុរសម្នាក់នោះស្រាប់តែនិយាយដូចជាគេនឹងឆេយ៉ុងធ្លាប់មានទំនាក់ទំនងជ្រាលជ្រៅអ្វីអ៊ីចឹង ។
<<មីនជេ! លោកទៅចាំខ្ញុំនៅក្នុងឡានសិនទៅ ខ្ញុំនឹងទៅតាមក្រោយ>> ឃើញបុរសនោះមកឈរនៅនឹងមុខរបស់នាងបែបនេះ នាងក៏បានដេញមីនជេទៅមុនដើម្បីងាយស្រួលដោះស្រាយជាមួយបុរសនោះ ។
<<ហេតុអ្វីបានជាលោកនៅទីនេះ?>> ឆេយ៉ុងក៏តបទៅគេវិញទាំងមុខមិនចង់មើល សម្ដីមិនចង់ត ។
<<បងឮលោកពូប្រាប់ថាអូនមកកូរ៉េ! បងក៏តាមមកទីនេះដែរ>>
<<លោកប៉ាប្រាប់លោកថាខ្ញុំនៅទីនេះមែនទេ?>>
<<អូនកុំខឹងគាត់អី! បងមកនេះគឺបងចង់មកបកស្រាយរឿងគ្រប់យ៉ាងប្រាប់អូន!>>
<<ខ្ញុំមិនចង់ស្ដាប់! ព្រោះខ្ញុំបានឃើញច្បាស់ហើយ!>> និយាយហើយក៏ប្រុងដើរចេញ ។

<<ឈប់សិន! តើអូនអាចទុកពេលឱ្យបងមួយនាទីបានទេ?>> គេក៏ចាំដៃរបស់នាងជាប់រួចក៏និយាយអង្វរនាង ។
<<មិនអាច! សូម្បីមួយវិនាទី>> និយាយចប់នាងក៏បានក្រលាស់ដៃរបស់គេចេញ រួចក៏បន្តដំណើរទៅមុខទៀតទាំងទឹកភ្នែកព្រោះមិញនេះនាងខំទប់ខ្លាំងណាស់ និយាយចឹងភ្លេចប្រាប់បុរសអម្បាញ់មិញមានឈ្មោះថាផាក សេហូជាសង្សារចាស់របស់អ្នកនាងឆេយ៉ុង ។
+++
~

ទឹង~
<<សួស្ដី! តើ...នាងទៀតហើយឬ?>> ជីមីនដែលកំពុងតែធ្វើការនោះបានឮកណ្ដឹងហាងរោទិ៍ គេក៏បានងាកទៅរកដើម្បីទទួលភ្ញៀវ តែគ្រាន់តែឃើញមុខភ្ញៀវហើយ គេអស់វាចាតែម្ដងព្រោះថាឃើញញឹកពេក ។
<<យ៉ាងម៉េច? ធុញខ្ញុំមែនទេ?>> នាងក៏បានដើរទៅអង្គុយនៅតុមួយដែលនៅក្បែរកន្លែងជីមីនធ្វើការ ។
<<ប្រហែលហើយ!>> គេក៏តបវិញទាំងទឹកមុខមើលទៅដូចជាធុញណាស់អ៊ីចឹង?
<<មិនអីទេ! តែលោកឃើញខ្ញុំរាល់ថ្ងៃលោកលែងធុញហើយ!>> នាងនិយាយទាំងអស់សំណើចតិចៗ តែពេលដែលនាងបានមកទីនេះរាល់ថ្ងៃទៅគេប្រាកដជាលែងធុញនឹងនាងហើយ គិតទៅឆេយ៉ុងពិតជាឆ្លាតមែន ។
<<យកដូចម្សិលមិញមែនទេ?>> ខ្ជិលតប-ត-ជាមួយឆេយ៉ុងច្រើន គេក៏សួរចង់ដឹងថានាងចង់ញុាំអ្វីឬក៏ដូចម្សិលមិញ ។
<<យកវីស្គីបានហើយ!>> ឮការកម្មង់ហើយជីមីនក៏មិនបាននិយាយស្ដីអ្វីទៀតដែរ គេក៏បានទៅរៀបចំវីស្គីសម្រាប់ឆេយ៉ុង តែមុននឹងទោគេក៏ឆ្លៀតសួរបន្តិចផងដែរ ។
<<ភ្នែករបស់នាងកើតអី? ម៉េចក៏ហើមម្ល៉េះ?>>
<<អ៎?ភ្នែក! ភ្នែកខ្ញុំមែនទេ?>> នាងក៏និយាយទាំងរដាក់រដុបមើលទៅដូចជាមិនចង់និយាយពីរឿងភ្នែកនឹងប៉ុន្មានទេ ។
<<..............>> ឃើញនាងសួរគេវិញបែបនេះគេមិនឆ្លើយនោះទេ បានត្រឹមតែសម្លឹងមើលមុខរបស់នាងទាំងស្មើរធេង ។

<<ខ្ញុំគេងជ្រុល! ទើបតែភ្ញាក់នោះទេ!>> ឮចម្លើយហើយគេក៏បានដើរចូលទៅខាងក្នុងដើម្បីរៀបចំវីស្គីឱ្យឆេយ៉ុងបាត់ទៅ ។ នៅក្នុងហាងស្រាដ៏ស្ងប់ស្ងាត់ព្រោះមិនទាន់មានភ្ញៀវណាម្នាក់មកនោះទេឬក៏អាចមកពីពួកគេខ្លាចនូវរឿងរ៉ាវដែលបានកើតឡើងម្សិលមិញក៏ថាបាន តែភ្លាមនោះកណ្ដឹងហាងក៏បានរោទ៍ឡើង ។
~ទឹង~
<<មីនជេ? លោកមករកស្អី?>> ឆេយ៉ុងសួរទៅកាន់មីនជេទាំងភ្ញាក់ផ្អើលដែលសុខៗឃើញគេមកបែបនេះ ។
<<សួស្ដី! តើត្រូវការអ្វីដែរ?>> បន្ទាប់ពីបានឮកណ្ដឹងហាងរោទិ៍ហើយជីមីនក៏បានដើរចេញមកទទួលភ្ញៀវនៅខាងក្រៅបន្តិច ។
<<អូ!នេះជាអាដេកពេទ្យមែនទេ?>> ខ្វះឈ្មោះហៅខ្លាំងមែនមីនជេ?
<<ខ្ញុំឈ្មោះយ៉ុន ជីមីន!>> គ្រាន់តែឮមីនជេនិយាយពីរឿងដេកពេទ្យគេក៏មានអារម្មណ៍ថាប្រហែលៗតែពេលឃើញមីនជេមកអង្គុយតុជាមួយឆេយ៉ុងបែបនេះទៀត គេក៏ចាំបានភ្លាមតែម្ដង!
<<ឯងត្រកូលយ៉ុនមែនទេ?ឯងជាកូនប្រពន្ធចុងប៉ាយើងមែនទេ?>> គេនិយាយទាំងភ្ញាក់ផ្អើលនឹងជីមីនដែលកំពុងធ្វើមុខចម្លែកៗជាមួយមីនជេ ។
<<មីនជេ!លោកនិយាយស្អីនឹង?>> ឆេយ៉ុងឮហើយគាំងនឹងមីនជេជំនួយការរបស់ខ្លួនខ្លាំងមែនទែន ពិនរកនឹកពាក្យនិយាយដល់ក!
<<ត្រកូលនឹងប្រើបានតែគ្រួសារលោក?>> ឆ្លើយចម្លើយដ៏មានន័យហើយក៏បានដើរចូលទៅខាងក្នុងវិញតែម្ដង ខ្ជិលនិយាយជាមួយមីនជេច្រើន ។
<<ហឹសហា!>> ឆេយ៉ុងវិញក៏បានសើចពេញទំហឹងតែម្ដង ព្រោះពេញចិត្តនឹងសម្ដីដ៏មានន័យរបស់ជីមីនខ្លាំងៗ
<<អ្នកនាងឈប់សើចខ្ញុំទៅ! ក្រែងអម្បាញ់មិញអ្នកនាងយំមិនចឹង? ហេតុអីពេលនេះក៏សើចបានវិញហើយ?>> ពាក្យមួយឃ្លានេះធ្វើឱ្យឆេយ៉ុងស្ងាត់សំណើចតែម្ដង ព្រោះមុននឹងមកទីនេះនាងបានយំយ៉ាងខ្លាំងដោយសារនាងនៅមានចិត្តស្រឡាញ់សេហូនៅឡើយ ។
<<ខ្ញុំមិនមែនគិតតែយំក្នុងម្ភៃបួនម៉ោងឯណា?>>
<<អ្នកនាងនិយាយត្រូវ! តែថាម៉េចក៏អ្នកនាងចូលចិត្តមកជួបអាម្នាក់នោះម្ល៉េះ?>> សុខៗគេក៏នឹកឃើញឆ្ងល់តែម្ដង ដោយសារតែឆេយ៉ុងចូលចិត្តមករកជីមីនណាស់ មិនដឹងថាដោយសារអ្វីនោះទេ ។
<<ដោយសារតែគេធ្វើឱ្យខ្ញុំមិននឹកដល់គេម្នាក់នោះ!>>


You are reading the story above: TeenFic.Net