<<អ្នកនាងឆេយ៉ុង!!!!>> ព្រឹកមិនទាន់មីនជេក៏បានស្រែកដាស់ឆេយ៉ុងឡើងថ្លង់ពេញផ្ទះតែម្ដង ។
<<មីនជេ! បងស្រែកអីក៏ស្រែកម្ល៉េះ?>> រ៉ានជូដែលកំពុងរៀបចំម្ហូបអាហារពេលព្រឹកសម្រាប់អ្នកនាងឆេយ៉ុង ។
<<ថ្ងៃនេះអ្នកនាងត្រូវទៅបង្ហាញខ្លួននៅក្រុមហ៊ុនហើយ!>> គេមិនខ្វល់នឹងសម្ដីរបស់រ៉ានជូនោះទេ តែគេក៏បានស្រែកកាន់តែឮដើម្បីដាស់ហៅឆេយ៉ុង ។
<<ហេតុអីក៏លោកស្រែកម្ល៉េះ?>> ឆេយ៉ុងដែលបានដើរចេញពីបន្ទប់របស់នាងទាំងតែងខ្លួនស្អាតបាតទៅហើយ បានន័យថានាងត្រៀមខ្លួនរួចទៅហើយ ការស្លៀកពាក់របស់នាងគឺពិតជាស្អាតមែនទែនសម្លៀកបំពាក់សាមញ្ញធម្មតាតែមានភាពជាអ្នកដឹងនាំ ។
<<អ្នកនាង! ចូលទៅអង្គុយចាំសិនទៅ ម្ហូបមិនទាន់រួចរាល់នោះទេ!>>
<<និយាយអ៊ីចឹង! រ៉ានជូតើឯងត្រូវជាសង្សាររបស់មីនជេមែនទេ?>>
<<ទេ!អត់ទេ! ហេតុអីក៏អ្នកនាងគិតបែបនេះ?>> រ៉ានជូសួរឆេយ៉ុងទាំងគាំងមិនដឹងនិយាយបែបណាសម!
<<ស្លាប់ហើយអ្នកនាង! នេះអ្នកនាងគិតថាខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់យករ៉ានជូធ្វើជាសង្សារមែនទេ?>> មីនជេនិយាយទាំងទឹកមុខអន់ចិត្ត អន់ចិត្តដែលឆេយ៉ុងគិតបែបនេះមកលើគេ!
<<បើអ៊ីចឹង! អ្នកទាំងពីរត្រូវជាអ្វីនឹងគ្នា?>> ឃើញពីរនាក់នេះធ្វើឬកពារដូចពិបាកទទួលយកគ្នាពេក នាងក៏សម្រេចចិត្តសួរឱ្យដាច់ស្រេចតែម្ដង ។
<<នាងគឺជាកូនស្រីពូរបស់ខ្ញុំ! បើទោះជាមិនមែនក៏ខ្ញុំមិនយកនាងដែរ!>> គេនិយាយទាំងធ្វើមាត់ដាក់រ៉ានជូ
<<ហឹស!បងគិតថាបងនឹងស្អាតខ្លាំងណាស់ទៅឬ?>> រ៉ានជូវិញក៏មិនណយដែរក៏បាន-ត-មាត់វិញហើយក៏បង្កើតបានទិដ្ឋភាពឆ្មាខាំជ្រូកតែម្ដងទៅ!
<<អរ!ដូច្នេះអ្នកទាំងពីរជាបងប្អូនជីដូនមួយនឹងគ្នា! ឥឡូវបានហើយខ្ញុំឃ្លានណាស់>> ឃើញមានសង្រ្គាមពាក្យសម្ដីសាហាវពេកឆេយ៉ុងក៏ធ្វើជាតឿនរ៉ានជូថាឃ្លានដើម្បីឱ្យនាងបញ្ឈប់សង្រ្គាម នឹងទៅរៀបចណអាហារពេលព្រឹករបស់នាង ។
+++
ស្របពេលនេះឆេយ៉ុងនិងមីនជេកំពុងដើរចូលទៅក្នុងផ្សារទំនើបបេលី ដែលជាផ្សារទំនើបដែលស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសារនាង នាងបានដើរសម្ដៅទៅរកជណ្ដើរយន្តដើម្បីឡើងទៅជាទីប្រាំបីដែលជាក្រុមហ៊ុនឬកន្លែងធ្វើការតែម្ដង ប៉ុន្តែមុននឹងទៅនាងក៏ឆ្លៀតចូលជាន់ទីពីរដើម្បីរកមើលជីមីននៅឯហាងដែលគេធ្វើការផងដែរ ។
<<អ្នកនាងចូលចិត្តអាម្នាក់នោះមែនទេ?>> នៅពេលឆេយ៉ុងកំពុងសម្លឹងរកមើលជីមីនដោយមិនឃើញវត្តមានរបស់គេសោះ មីនជេក៏សួរឡើង ។
<<អត់ទេ! ហើយនិយាយអ៊ីចឹងគេឈ្មោះថាជីមីន!>> នាងឆ្លើយយ៉ាងធម្មតាមើលទោនាងមិនដូចជាមនុស្សកុហកនោះទេ ប្រហែលនាងគ្រាន់តែចាវ់អារម្មណ៍លើគេ តែមិនបានចូលចិត្តក្នុងន័យស្នេហាទេ ។
<<អ៊ីយ៉ា! អ្នកនាងស្គាល់ឈ្មោះអាម្នាក់នឹងដោយរបៀបណា?>> គេក៏រកទំនុកបង្អាប់នាងទៀត ។
<<យប់មិញ! ខ្ញុំទៅញុាំអីនៅហាងស្រាដែកបើកថ្មី គេធ្វើការនៅទីនោះ!>>
<<ម៉េចក៏អ្នកនាងមិនហៅខ្ញុំផង?>> ឮបែបនេះមីនជេក៏សួរទាំងភ្ញាក់ផ្អើលដូចជាគេមិនដឹងសោះថានាងបានចេញក្រៅបៅពេលយប់ ។
<<ហៅលោកយ៉ាងម៉េច! នៅពេលនោះលោកមិនដឹងជាត្រូវថ្នាំស្អីទេ ដេកដូចមនុស្សមិនរស់អ៊ីចឹង!>> នាងនិយាយទាំងសម្លក់សម្លឹងទៅកាន់គេ ដេកគេហៅមិនងើបខ្លួនឯងសោះមកចង់ថាគេ ។
<<អរ! ត្រូវហើយយប់មិញខ្ញុំមាអារម្មណ៍ថាហត់ណាស់ក៏ដេកលក់ទៅ! ហិហិ សុំទោសផងអ្នកនាង!>> គេក៏ និយាយបណ្ដើរសើចបណ្ដើរទាំងមិនសូវសម ។
<<បានហើយ! ពួកយើងឆាប់ទៅ!>> ដោយរកមើលជីមីនយូរពេកនៅតែមិនឃើញបែបនេះ ឆេយ៉ុងក៏សម្រេចចិត្តចាកចេញតែម្ដងទៅដោយមិនបានសួរនាំងអ្វីជាមួយថៅកែនោះទេ ។
+++
ងាកមកមើលជីវិតរស់នៅប្រចាំថ្ងៃរបស់ជីមីននៅឯផ្ទះដ៏តូចចង្អៀតស្ថិតក្នុងអគារចាស់នេះបន្តិចវិញម្ដង ដោយថ្ងៃនេះគេមិនបានទៅធ្វើការនៅភោជនីយដ្ឋានទេទោះបីជាគេទៅក៏ថៅកែដេញមកវិញដដែលនឹង ព្រោះរបួសរបស់គេមិនទាន់ជានៅឡើយ ។ ជីមីនគេក៏បានទៅរៀចំធ្វើម្ហូបដើម្បីហូបសម្រាប់ពីព្រឹកព្រោះមិនដឹងថាគួរចេញទៅណានោះទេ នៅពេលដែលគេរៀបចំម្ហូបអាហាររួចគេក៏បានមកអង្គុយញុាំតែម្នាក់ឯងឯកា តែសុខៗគេក៏នឹកឃើញទៅយកថ្នាំដែលឆេយ៉ុងបានទិញឱ្យគេជាច្រើនមកលាបរបួសឡើងវិញ នឹងបិទបង់តុក្កតាឡើងវិញដោយខ្លួនឯង តែអ្វីដែលសំខាន់នោះបង់ដែលគេរើសយកមកបិទនោះគឺដូចបង់ដែលឆេយ៉ុងរើសអ៊ីចឹង ។
<<តើនាងជាមនុស្សគួរឱ្យទុកចិត្តបានដែរទេ?>> បិទបង់រួចគេក៏សួរទៅកាន់ខ្លួនឯង ហើយក៏មិនប្រាកដចំពោះចម្លើយប៉ុន្មានដែរ ព្រោះគេស្គាល់នាងក្នុងរយៈពេលខ្លីណាស់ ។
+++
~ក្រាក~
<<សួស្ដីនាយិកា!>> មនុស្សគ្រប់គ្នាក៏បានឡើងឈរគោរពចំពោះឆេយ៉ុងដែលទើបតែចូលមកក្នុងបន្ទប់ប្រជុំយ៉ាងជឿជាក់ ។
<<គ្រាប់គ្នាសូមអង្គុយចុះ! ខ្ញុំឆេយ៉ុងជាCEOរបស់ផ្សារទំនើបបេលីនៅក្នុងប្រទេសកូរ៉េ!>> ឆេយ៉ុងក៏បានណែនាំខ្លួនបន្តិចទៅកាន់ម្ចាស់ភាគហ៊ុននិងបុគ្គលិកនៅទីនេះដើម្បីឱ្យបានស្គាល់គ្នា ។
<<អ្នកទាំងអស់គ្នាមានអ្វីចង់និយាយទេ?>> មីនជេដែលជាជំនួយការរបស់ឆេយ៉ុងក៏សួរឡើងទៅកាន់គ្រប់គ្នាដែលនៅក្នុងការប្រជុំនេះរួមមានម្ចាស់ភាគហ៊ុនធំម្នាក់ និងសមាជិករបស់ក្រុមហ៊ុនជាច្រើននាក់ ។
<<ខ្ញុំមានរឿងចង់និយាយ! តើលោកសេនគិតបែបណាបានជាឱ្យកូនស្រីមកគ្រប់គ្រងបែបនេះ!?>> បាង យ៉ុងសុីកជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនបេលីនេះ បាននិយាយមើលងាយសមត្ថភាពឆេយ៉ុងមិនធម្មតាទាំងដែលមិនទាន់បានស្គាល់ឬដឹងពីនាងច្បាស់នៅឡើយទេ ។
<<លោកបាង! តើលោកនិយាយមកចង់បានន័យថាយ៉ាងម៉េចដែរ? លោកចង់ថាខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់មែនទេ?>> និយាយបែបធម្មតាទៅកាន់យ៉ុងសុីករួមទាំងញញឹមថែមទៀត នៅក្នុងការប្រជុំឆេវឆាវមិនបានទេ ។
<<ខ្ញុំខ្លាច! ខ្លាចថាផ្សារទំនើបនេះនឹងមិនដើរទៅមុខ!>> ជ្រុលពេកហើយអ៊ំ!
<<អ្នកនាង! តើគួរធ្វើបែបណាទៅ? គាត់ជាម្ចាស់ភាគហ៊ុនធំណា!>> មីនជេសួរទៅនាងទាំងបារម្ភព្រោះពេលនេះនាងប៉ះរបស់ពិតហើយ ។
<<មិនអីទេ! ខ្ញុំអាចចាត់ការបាន!>> នាងក៏និយាយដើម្បីកុំឱ្យមីនជេបារម្ភពេក ។
<<យ៉ាងម៉េចទៅហើយ?>> ឃើញឆេយ៉ុងនិងមីនជេខ្សឹបខ្សាវគ្នាពេក លោកយ៉ុងសុីកក៏និយាយកាត់សង្វាក់ ។
<<ខ្ញុំកើតនិងរស់នៅបរទេសហើយស្ថិតក្នុងគ្រួសារអ្នកជំនួញទៀតផង! តើលោកគិតថាលោកប៉ារបស់ខ្ញុំមិនបានបញ្ចូនខ្ញុំទៅសាលារៀនឬក៏រៀនគ្រប់គ្រងខាងមុខជំនួញទេឬ? ទាំងដែលខ្ញុំជាកូនស្រីតែម្នាក់គត់របស់គាត់?>> មួយប្រយោគនេះរបស់ឆេយ៉ុងធ្វើឱ្យគ្រប់គ្នាស្ងាត់មាត់ជ្រៀបតែម្ដង ព្រោះពាក្យសម្ដីរបស់នាងវាមានហេតុផលគ្រប់គ្រាន់ ណាមួយនាងក៏និយាយត្រូវទៀតផង លោកយ៉ុងសុីកវិញឮហើយក៏ធ្វើមុខមិនសូវជាសមប៉ុន្មាននោះទេ ។
<<បានហើយ! រំសាយការប្រជុំ!>>