ភាគ២៤ (លោកជាអ្នកណា?)

Background color
Font
Font size
Line height

<<គេជាមិត្តប្រុសរបស់ខ្ញុំលោកប៉ាអ្នកម៉ាក់!>> នាងនិយាយណែនាំទៅម៉ាក់ប៉ារបស់នាងទាំងញញឹមស្រស់តែនាងមិនបានសម្លឹងមើលមុខរបស់ជីមីននោះទេ គេគាំងនិយាយមិនចេញតែម្ដង ។
<<គេជាសង្សារកូនមែនទេ?>> ប៉ារបស់ឆេយ៉ុងក៏បានសួរបញ្ជាក់ព្រោះគិតថានាងអាចនឹងនិយាយខុស ។
<<ទេ! គេជាមិត្តប្រុសរបស់ខ្ញុំ!>> ឮហើយម្នាក់ហួសចិត្តតែម្ដង នាងចង់បានន័យថាជីមីនជាមិត្តភក្ដិប្រុសរបស់នាងតែនាងនិយាយកាត់ពេក ទើបធ្វើឱ្យគេយល់ច្រឡំបែបនេះ រួមទាំងជីមីនផងដែរ ។
<<អាបងប្អូន! ឯងមកដែរមែនទេ? ហើយ...>> មីនជេចាប់ផ្ដើមមកកូរជីមីនម្ដងទៀត មកដល់កៀកស្មាគេហើយក៏សម្លឹងឃើញជីស៊ុងទើបចង្អុលសួរនាំ ។
<<ខ្ញុំឈ្មោះយ៉ុន ជីស៊ុងជាប្អូនប្រុសបងជីមីន!>>
<<នេះ! សាច់ញាតិរបស់ខ្ញុំកាន់តែច្រើនហើយ!>>
<<បានហើយ! ខ្ញុំដឹងថាលោកសម្បូរសាច់ញាតិហើយ លោកប៉ាអ្នកម៉ាក់អាចឱ្យជីមីនមកចូលរួមជាមួយយើងបានទេ?>> នាងក៏ងាកទៅសុំការអនុញ្ញាតិពីប៉ាម៉ាក់របស់នាងសិនមុននឹងសម្រេចចិត្តឱ្យជីមីនចូលរួមដើរលេងជាមួយ ។
<<មិនអីទេ! គ្នាច្រើនក៏ល្អម្យ៉ាងដែរ!>>
<<លោកសេននិងលោកស្រី! ខ្ញុំអនុញ្ញាតទៅលេងនៅខាងនោះហើយ!>> និយាយរួចរ៉ានជូក៏បានដើរទៅលេងនៅកន្លែងជិះRoller Coster នោះបាត់ទៅ ដោយមិនភ្លេចទាញមីនជេ មកជាមួយនោះទេ ហើយនាងថែមទាំងឆ្លៀតញញឹមនិងព្រិចភ្នែកដាក់ឆេយ៉ុងទៀតផង ។
<<ម៉ាក់និងប៉ាគិតថាដើរជាមួយកូនមិនសប្បាយនោះទេ! ក្មួយជីមីនតើអាចឱ្យមីងនាំជីស៊ុងទៅដើរលេងបានទេ?>> អ្នកស្រីរ៉ូឡាមិនថាមានគំនិតអ្វីនោះទេ បានងាកមកមើលមុខប្ដីបន្តិចទើបនិយាយឡើង ។
<<អ្នកម៉ាក់!!>> ឆេយ៉ុងនិយាយឡើងទាំងហួសចិត្តនឹងម៉ាក់នាង ដែលហ៊ានបោះបង់នាងចោលទាំងបែបនេះ
<<ជីស៊ុង?>> ជីមីនងាកមើលមុខរបស់ជីស៊ុងបន្តិច រួចជីស៊ុងក៏ងក់ក្បាលបានន័យថាគេយល់ព្រមហើយ ។

<<តោះបង! ជីស៊ុងមើលទៅឆ្លាតខ្លាំងណាស់!>> លោកសេននិងអ្នកស្រីរ៉ូឡានិយាយបណ្ដើរសរសើរជីស៊ុងបណ្ដើររួមទាំងលោកសេនក៏មើលទៅចូលចិត្តជីស៊ុងផងដែរ ។
<<ជីមីន! ពួកគេទៅហើយ!>> ឆេយ៉ុងហាក់ធ្វើអ្វីមិនត្រូវនោះទេ និយាយក៏មិនសម មើលទៅនាងពិតជាតានតឹងណាស់ ។
<<ទៅជិះកន្ត្រកទេ?>>
<<អឺ...មិនអីទេ!>> នាងក៏យល់ព្រមទាំងធ្វើខ្លួនមិនសម ព្រោះនាងមានអារម្មណ៍ថានៅពេលនៅជាមួយគេតែពីរនាក់ នាងដូចជាមានអារម្មណ៍ចម្លែកខ្លាំងណាស់ បេះដូងក៏លោតញាប់ អៀនក៏អៀន ។ ក្រោយមកពួកគេទាំងពីរក៏បានឡើងជិះកន្រ្តងវិលយ៉ាងធំ ដើម្បីមើលទេសភាព តែថាពេលព្រឹកបែបនេះមិនសូវមានអ្វីស្អាតប៉ុន្មានទេ បានត្រឹមតែមើលអគារខ្ពស់ក្នុងក្រុងប៉ុណ្ណោះ ។
<<អ្នកនាងមើលទៅដូចមិនសមជាម្ចាស់ហាងផ្កាសោះ>> សុខៗជីមីនក៏និយាយពាក្យនេះឡើង ធ្វើឱ្យឆេយ៉ុងគាំងតែម្ដង ហើយនាងក៏កំពុងតែគិតផងដែរ ថានាងគួរប្រាប់គេឬក៏អត់?
<<នាងមិនប្រាប់ក៏មិនអីដែរ! ខ្ញុំមិនខឹងទេ! ចាត់ទុកថាខ្ញុំជាអ្នកខុសចុះដែលមិនអាចធ្វើឱ្យនាងទុកចិត្តបានគ្រប់គ្រាន់!>> គេនិយយាទាំងញញឹមតិចៗធ្វើឱ្យឆេយ៉ុងចាប់ផ្ដើមនិយាយការពិតប្រាប់គេតែម្ដងទៅ ។
<<អត់ទេ! ខ្ញុំទុកចិត្តលោក! ខ្ញុំគ្រាន់តែគិតថាបើខ្ញុំប្រាប់លោកទៅ លោកនឹងមិនហ៊ានទុកខ្ញុំជាមិត្តទៀតទេ!>>
<<ខ្ញុំមិនដែលទុកនាងជាមិត្តស្រាប់ទៅហើយ!>> ពាក្យនេះធ្វើឱ្យឆេយ៉ុងអន់ចិត្តស្ដូកតែម្ដង ។
<<ខ្ញុំសុំទោស!>>
<<ហេតុអីនាងត្រូវសុំទោស?>> ឆេយ៉ុងមិនតបក៏បានងាកមុខចេញ មើលទៅទេសភាពខាងក្រៅកន្រ្តកដែលវិលយឺតៗ
<<ខ្ញុំស្រឡាញ់នាង!>> ឆេយ៉ុងបើកភ្នែកធំៗសម្លឹងមើលកំលោះម្នាក់ដែលបានសារភាពស្នេហ៍ដាក់នាង ទាំងដែលគេកំពុងញញឹមយ៉ាងស្រស់មកកាន់នាង តែនាងនៅតែស្ងាត់មិនតប ។
<<ខ្ញុំស្រឡាញ់នាង! នាងអាចកែប្រែមនុស្សដែលអាក្រក់ដូចជាខ្ញុំបាន ដូច្នេះមិនថានាងជាអ្នកណាក៏ខ្ញុំនៅតែស្រឡាញ់នាង!>> ពាក្យសម្ដីដ៏ផ្អែមល្ហែមរបស់ជីមីនបានធ្វើឱ្យចិត្តរបស់ឆេយ៉ុងរំជួលយ៉ាងខ្លាំង បូករួមនឹងទេសភាពដែលពួកគេស្ថិតនៅលើអាកាសទៀត ធ្វើឱ្យឆេយ៉ុងនាងក៏បានយល់ព្រមពេលនោះទៅ ។
<<ខ្ញុំទុកចិត្តលោក!>> នាងញញឹមហើយចាប់ដៃរបស់គេជាប់ ទាំងក្នុងចិត្តរបស់នាងដឹងច្បាស់ណាស់ថាជីមីននឹងមិនធ្វើឱ្យនាងខកចិត្តនោះទេ ។
+++
រាប់ភ្លេច! ថ្ងៃបើកការប្រជុំដើម្បីរាក់ទាក់ជាមួយម្ចាស់ភាគហ៊ុនថ្មីក៏បានមកដល់ ឆេយ៉ុងនាងសប្បាយចិត្តយ៉ាងខ្លាំង សោយសារភាគហ៊ុនរបស់យ៉ុងសុីកពេលនេះមានម្ចាស់ថ្មីហើយ ដូច្នេះវានឹងមិនមានឈ្មោះអាសោចទៀតទេ ។
~ក្រាក!~។ សម្លេងបើកទ្វារបានបន្លឺឡើង បុរសវ័យក្មេងម្នាក់បានបោះជំហានចូលមកយឺតៗ នៅពេលដែលគ្រប់គ្នាបានឃើញមុខរបស់គេគឺមានតែពាក្យសរសើរមិនដាច់ពីមាត់ដោយសារគេសង្ហារ និងវ័យក្មេងតែមានសមត្ថភាពអាចក្លាយជាម្ចាស់ភាគហ៊ុនដ៏ច្រើននេះបាន ប៉ុន្តែមនុស្សដែលកាន់តែភ្ញាក់ផ្អើលនោះគឺជាឆេយ៉ុង ។
(ជុងវូ?) នាងនិយាយនៅក្នុងចិត្ត ព្រោះអីនៅក្នុងការប្រជុំនាងមិនអាចយករឿងផ្ទាល់ខ្លួនមកលាយលំជាមួយរឿងការងារក្រុមហ៊ុនបានទេ ។
<<សួស្ដី! នាយិកាវ័យក្មេង>> ជុងវូដើរមករាដៃរាក់ទាក់ជាមួយឆេយ៉ុងទាំងញញឹមស្រស់ ខុសពីឆេយ៉ុងដែលកំពុងឆ្ងល់ ។
<<សួ...សួស្ដី!>>
<<សូមលោកអញ្ជើញអង្គុយ!>> មីនជេឃើញឆេយ៉ុងបែបនេះក៏ដឹងភ្លាម ព្រោះគេក៏ធ្លាប់បានជួបជុងវូពីមុនមកដែរ តែគេមិនដឹងទេថាជុងវូជាអ្នកមានថ្នាក់នេះ បើមើលទៅមុខរបស់ឆេយ៉ុង នាងប្រហែលជាមិនដឹងដូចគ្នា ។
<<សួស្ដី! អ្នកគ្រប់គ្នា ខ្ញុំឈ្មោះខ្វុន ជុងវូជាម្ចាស់ភាគហ៊ុនថ្មីរបស់ក្រុមហ៊ុនបេលី!>> ឮបែបនេះហើយដូហាដែលកំពុងអង្គុយក្នុងប្រជុំដែរនោះ ក៏ទះដៃឡើង ធ្វើឱ្យគ្រប់គ្នាក៏ទះតាម ។
<<មើលទៅលោកពិតជាវ័យក្មេងណាស់! តើលោកអាចក្លាយជាម្ចាស់ភាគហ៊ុនដ៏ច្រើនបែបនេះដោយរបៀបម៉េច?>> ឆេយ៉ុងសួរឡើងដោយសំណួរដែលនាងចោទសួរជុងវូនោះជាសំណួរដែលគ្រប់គ្នាចង់ដឹងបំផុត ។
<<និយាយឱ្យត្រង់ទៅគឺខ្ញុំមានមនុស្សម្នាក់ដែលជួយជ្រំជ្រែងខ្ញុំ! ហើយខ្ញុំក៏ចង់ដឹងច្បាស់ពីវិស័យទីផ្សារនេះឱ្យកាន់តែច្បាស់ផងដែរ>>
<<លោកពិតជាមនុស្សឆ្លាតមែន!>> គ្រប់គ្នាទះដៃសរសើរគេមិនដាច់ពីមាត់ តែអ្នកដែលញញឹមជាប់មិនងាយឈប់នោះបែរជាដូហាទៅវិញ ។ ក្រោយការប្រជុំចប់ គ្រប់គ្នាក៏បានចាកចេញនៅសលតែជុងវូនិងឆេយ៉ុងដែលមានរឿងចង់និយាយជាមួយគ្នា ។
<<តើលោកជាអ្នកណា?>>


You are reading the story above: TeenFic.Net