ភាគ 24 : យើងមិនបាច់ធ្វើមិត្តភក្តិទៀតទេ ?

Background color
Font
Font size
Line height

   « នេះស្រឡាញ់គេដល់ថ្នាក់និងមែនទេ ? » ថេយ៉ុងក៏សួរទៅគេម្តងទៀតទាំងប្រឹងទប់ទឹកភ្នែកមិនអោយស្រក់

  « ខ្ញុំមិនបានស្រឡាញ់គេទេ » ជុងហ្គុកគេតបទៅវិញទាំងក្រវីក្បាលបញ្ចាក់បន្ថែមទៀត

  « មិនបានឬ ? ហេតុអ្វីក៏ចាំបាច់ហៅខ្ញុំទៅសុំទោសនាងធ្វើអី ? ហេតុអីក៏និយាយឈ្មោះនាងរហូតបែបនេះ ? ហេតុអីក៏បង្ខំខ្ញុំអោយទៅសុំទោសនាងរហូតបែបនេះ ? ទាំងដែលជុងមិនទាន់និងដឹងរឿងច្បាស់ផង » ថេយ៉ុងក៏តបទៅវិញទាំងសម្លឹងមុខរបស់គេចំ មិនដឹងថាពេលនេះគេមានអារម្មណ៍យ៉ាងមិចទេ នេះមនុស្សប្រុសម្នាក់នេះមិនយល់អារម្មណ៍គេខ្លះទេឬយ៉ាងមិច ?

« ប៉ុន្តែថេយ៍ធ្វើខុសណាគួរដឹងខ្លួនណា » ជុងហ្គុកក៏បានតបទៅវិញទាំងមិនយល់អារម្មណ៍អ្នកខាងនោះសូម្បីបន្តិចសោះ

« នេះឬដែលជុងថាមិនបានស្រឡាញ់នាង ? » ពេលដែលជុងហ្គុកនៅតែចោទគេរហូតបែបនេះគេមានអារម្មណ៍ថាអន់ចិត្តខ្លាំងណាស់ ហើយអាទឹកភ្នែកនេះមិនដឹងជាវាកើតស្អីទេទើបតែចង់ហូរមកបែបនេះ

« ខ្ញុំពិតជាមិនបានស្រឡាញ់នាងមែន ? តែទោះជាខ្ញុំស្រឡាញ់នាងឬក៏អត់ក៏វាគ្មានពាក់ព័ន្ធនិងថេយ៍ដែល ? » ជុងហ្គុកគេក៏ច្រលំមាត់ស្រែកអោយថេយ៉ុងម្តងទៀតហើយ

« បាន ! មិនពាក់ព័ន្ធទេចឹងហើយចាប់ពីថ្ងៃនិងទៅពួកយើងមិនបាច់ធ្វើមិត្តភក្តិទៀតទេ » ពេលដែលជុងហ្គុកស្រែកអោយខ្លួនបែបនេះហើយថេយ៉ុងមិនទុកគេក៏ស្រែកទៅអោយជុងហ្គុកវិញរួចគេក៏ដើរចេញទៅទាំងទឹកភ្នែកបាត់ទៅ

« ឈប់សិនថេយ៍ ! » ជុងហ្គុកស្រែកហៅថេយ៉ុងមិនទាន់និងចប់ថេយ៉ុងក៏ចេញទៅបាត់តែម្តង ទើបគេប្រញាប់រត់ទៅតាមតែម្តង

ក្នុងថ្នាក់ ៚៚

ថេយ៉ុងប្រញាប់ដើរចូលមកក្នុងយ៉ាងលឿនតាមដែលអាចធ្វើបាន ចូលដល់កន្លែងខ្លួនហើយគេក៏រៀបចំសៀវភៅនិងរបស់របរគេទៅអង្គុយទុកខាងក្រោយវិញ គេមិនអង្គុយជាមួយជុងហ្គុកទៀតទេ ព្រោះពេលនេះពួកគេមិនមែនមិត្តភក្តិនិងគ្នាទៀតទេ

« ថេយ៍ ឈប់សិន ! » ជុងហ្គុកដើរមកហើយគេក៏ចាប់ដៃថេយ៉ុងជាប់មិនអោយថេយ៍រើរបស់របរបានទៀត សំណាងហើយពេលនេះក្នុងថ្នាក់គ្មានមនុស្សមានតែ២អ្នកគេទេ

« លែង ! » ថេយ៉ុងក្រវាសដៃជុងហ្គុកចេញហើយគេក៏រៀបរបស់របរបន្ត

« ហេតុអីក៏ថេយ៍និយាយថាពួកយើងឈប់ធ្វើមិត្តនិងគ្នាបែបនេះ ? » ជុងហ្គុកក៏បានចាប់ដៃថេយ៉ុងម្តងទៀត

« ទៅរកស្រីរបស់លោកទៅ កុំមកពាក់ព័ន្ធនិងគ្នាទៀត » លើកនេះថេយ៉ុងមិនបានក្រវៀសដៃទឹតែគេបែរជាសម្លឹងមុខរបស់ជុងហ្គុកទៅវិញ

« កុំចូលចិត្តបង្វែររឿងបែបនេះតើបានទេ? » ជុងហ្គុកក៏បាននិយាយជាមួយគេទាំងសម្តីទន់

« ចេញទៅ » ថេយ៉ុងនិយាយហើយគេក៏បានក្រវៀសដៃរបស់ជុងហ្គុកម្តងទៀត

« កុំខឹងនិងខ្ញុំបានទេ ? » ជុងហ្គុកក៏បានសុំទៅគេម្តងទៀត

« ... » ស្ងាត់ ! ថេយ៉ុងមិនបានឆ្លើយទេ

« ខឹងខ្ញុំរឿងដែលខ្ញុំហៅថេយ៍ទៅសុំទោសគេមែនទេ ? » ជុងហ្គុកសួរទៅថេយ៉ុងទាំងមុខស្មើរ

« មែនហើយ ដឹងខ្លួនហើយមែនទេ ? » ថេយ៉ុងក៏បែរមកមើលមុខរបស់ជុងហ្គុក

« ថេយ៍ខុស ថេយ៍សុំទោសមានអីត្រូវខុសឬ ? » ជុងហ្គុកក៏បានសួរទៅថេយ៉ុងទាំងមុខស្មើរ

« នេះនៅចោទខ្ញុំទៀតមែនទេ ? មានបានស្តាប់ហេតុផលខ្ញុំទេ ? មានយល់អារម្មណ៍របស់ខ្ញុំទេ ? » លើកនេះថេយ៉ុងមិនបាននិយាយធម្មតាជាមួយគេទេតែលើកនេះថេយ៉ុងស្រែកអោយគេតែម្តង

« ហេតុផល ? ហេតុផលអីទៅ ? ខ្ញុំឃើញផ្ទាល់និងភ្នែករបស់ខ្ញុំហើយ » ជុងហ្គុកក៏បានប្រកែកទៅវិញ

« បាន ! បើជុងថាឃើញនិងភ្នែកបែបនេះហើយ ហៅខ្ញុំទៅសុំទោសខ្ញុំមិនទៅទេ » ថេយ៉ុងមិនចង់បកស្រាយអោយទៀតទេព្រោះជុងហ្គុកនេះជាមនុស្សមិនស្តាប់ហេតុផលស្រាប់ហើយ ជឿតែខ្លួនឯងទេ

« បានហើយ បើថេយ៍មិនទៅសុំទោសក៏បានដែល យ៉ាងហោចណារឿងនិងក៏គ្មានពាក់ព័ន្ធនិងខ្ញុំដែល តែខ្ញុំគ្រាន់តែចង់អោយថេយ៍ចេះធ្វើចេះទទួលតែប៉ុននិង » ជុងហ្គុកនិយាយហើយគេក៏ដើរចេញទៅបាត់ទៅ

« មានយល់អារម្មណ៍ខ្ញុំខ្លះទេ ? មានស្តាប់ហេតុផលខ្ញុំទេ » ពេលជុងហ្គុកចេញទៅបាត់ថេយ៉ុងក៏បង្ហូរទឹកភ្នែកមកតែម្តង ប៉ុន្តែពាក្យដែលគេនិយាយនេះគឺជុងហ្គុកគេបានស្តាប់លឺណាព្រោះជុងហ្គុកពេលដែលគេចេញទៅគេមិនបានទៅណាទេគេនៅឈរមុខថ្នាក់និងហើយ

« ស្រឡាញ់នាងដល់ថ្នាក់និងផងឬ ? » ថេយ៉ុងនិយាយទាំងសម្រូតខ្លួនអង្គុយចុះ ពេលដែលគិតរួចរាល់អស់ហើយគេក៏ងើបឡើងមកយកកាតាបទៅអង្គុយខាងក្រោយ

ម៉ោងរៀន ៚៚

ពេលនេះសិស្សក្នុងថ្នាក់ក៏បាននាំគ្នាចូលថ្នាក់អស់ហើយ ជុងហ្គុកក៏បានអង្គុយមុខតែម្នាក់ឯង ថេយ៉ុងគេក៏អង្គុយខាងក្រោយទាំងសម្លឹងមកជុងហ្គុករហូត ជុងហ្គុកគេដូចគ្នាគេតែងតែបែរទៅខាងក្រោយដើម្បីមើលទៅថេយ៉ុង

« នែ ! ហេតុអីថេយ៉ុងដូរកន្លែងបែបននេះ ? » vin និងbin ពួកគេមើលពីរអ្នកនេះយូរហើយ ឃើញពីរអ្នកគេនេះបែរទៅមើលគ្នារហូតបែបនេះតែមិនដែលសម្លឹងគ្នាចំទេ ម្នាក់បែរទៅឯម្នាក់ទៀតក៏ធ្វើជាមើលអ្វីផ្សេង

« យើងក៏មិនដឹងដូចគ្នាចាំចេញលេងសាកទៅសួរលោកបង » bin ក៏បានឆ្លើយទៅvinទាំងភ្នែកកំពុងមើល២អ្នកគេនៅឡើយ

ចេញលេង ៚៚

ចេញលេងភ្លាមពីរអ្នកគេក៏រត់មកទុមុខដើម្បីនិយាយជាមួយជុងហ្គុក

« លោកបង ! លោកបងនិងថេយ៉ុងមានរឿងអីមែនទេ ? » vin គេក៏សួរទៅជុងហ្គុកតែថាជុងហ្គុកនេះមិនបានចាប់អារម្មណ៍និងគេទេ ព្រោះមិនដឹងថាគេនេះគិតដល់ណាទេ

« លោកបង ! » ពេលដែលហៅមិនលឺបែបនេះbinក៏ស្រែកហៅតែម្តង

« ហើយវាស្អីឯង ! » ពេលដែលឮពួកគេហៅខ្លួនបែបនេះជុងហ្គុកគេក៏ប្រញាប់បែរទៅសម្លឹងពួកគេ

  « ហេតុអីថេយ៉ុងដូរកន្លែងបែបនេះ ? លោកបងធ្វើអោយថេយ៉ុងខឹងមែនទេ ? » vin ក៏សួរទៅជុងហ្គុកទាំងសម្លឹងមុខរបស់គេចំ

  « គ្មានទាក់ទងនិង២អ្នកឯងទេ ចេញទៅ » ជុងហ្គុកនិយាយហើយបម្រុងនិងងើបចេញទៅហើយតែ២អ្នកគេក៏ចាប់ជុងហ្គុកមកវិញ

  « កុំទាន់អាលទៅណាលោកបង ប្រាប់ខ្ញុំសិនមក »
  « ទៅសួរគេខ្លួនឯងទៅ » ជុងហ្គុកនិយាយហើយបម្រុងនិងទៅម្តងទៀតទៅហើយតែគិតថា២អ្នកគេអោយទៅឬ

  « បើខ្ញុំសួរបានណាខ្ញុំសួរយូរហើយមិនចាំអោយលោកបងនិយាយទេ សាកតែខ្ញុំហ៊ានទៅសួរថេយ៉ុងទៅមើលខ្ញុំនេះច្បាស់ជាត្រូវថេយ៉ុងវ៉ៃហើយ » vinក៏បានរៀបរាប់ប្រាប់ទៅជុងហ្គុកមែនហើយបើពួកគេហ៊ានតែទៅជិតថេយ៉ុងណាពួកគេច្បាស់ជាឈឺខ្លួនជាមិនខានទេ

  « យើងធុញណាស់ » ពេលដែលជុងហ្គុកបម្រុងចេញទៅបែបនេះតែពីរអ្នកគេនេះចេះតែចាប់ជាប់វិញរហូតបែបនេះគេក៏សម្រេចចិត្តអង្គុយវិញ

  « តែឈប់សិនលោកបង ! លោកបងនិងថេយ៍ឈ្លោះគ្នារឿងស្រីម្នាក់នោះមែនទេ ? » vin

រីករាយក្នុងការអាន

                          To be continue....

You are reading the story above: TeenFic.Net