ព្រឹកថ្ងៃថ្មី
ថ្ងៃនេះថេយ៉ុងមករៀនទាំងមុខស្មើរថេងគ្មានញញឹមសូម្បីបន្តិចចំណែកភ្នែកវិញក៏រាងហើយព្រោះយប់មិញគេយំច្រើនណាស់ បែបនេះហើយទើបថ្ងៃនេះថេយ៉ុងមករៀនដោយពាក់មួកមកតាម ថេយ៉ុងកំពុងដើរតម្រុងទៅថ្នាក់តែYeong Naក៏ដើរមកស្ទាក់ពីមុខម្តងទៀត
« អូហូ ! នេះឬKim Taehyung » Yeong Na មិនដឹងថានាងដើរចេញពីកន្លែងណាទេដើរមកស្ទាក់ពីមុខថេយ៉ុងតែម្តង
« នាងចង់យ៉ាងមិចនិយាយមក ? » ថ្ងៃនេះថេយ៉ុងមិនបានដើរគេចផ្លូវចេញអ្វីទេតែគេបែរជាសួរសំណួរទៅវិញ
« គ្មានចង់យ៉ាងមិចទេ គ្រាន់តែចង់មកសើចអោយអ្នកខ្លះរឿងម្សិលមិញ ហឹស » Yeong Na នាងបានរំលឹករឿងម្សិលមិញមកវិញទាំងសើចតិចៗ
« អររ ចង់សើចរឿងនិងមែនទេ ? យើងប្រាប់ណាម្សិលមិញនេះនាងសម្តែងបានល្អណាស់ » ថេយ៉ុងមិនខ្លាចបែរជានិយាយទៅវិញទាំងទះដាច់ ផាច់ៗ
« យ៉ាងណាក៏ដោយសម្តែងរបស់យើងធ្វើអោយឯងចាញ់យើងទៅបានហើយ » Yeong Na នាងតបទៅវិញទាំងមិនខ្លាចនិងថេយ៉ុងសូម្បីបន្តិច
« ហឹស ! ម្សិលមិញនាងថាខ្ញុំច្រាននាងមែនទេ ? នាងចង់សម្តែងណាស់មែនទេ ? បាន ! យើងនិងសម្តែងជាមួយនាង ! ហើយត្រូវចាំណា គីម ថេយ៉ុងនេះមិនដែលស្គាល់ទេពាក្យថាចាញ់ » ថេយ៉ុងដើរទៅជិតនាងហើយក៏និយាយឡើងបន្តាប់ពីនិយាយអស់ហើយគេក៏ដើរចេញទៅទាំងបុកស្មើររបស់Yeong na ធ្វើអោយនាងដួលភ្លាមៗតែម្តង ថេយ៉ុងបុកYeong na មិនតិចទេ គេមិនដែលវ៉ៃឬប៉ះពាល់មនុស្សស្រីម្តងណាទេតែថ្ងៃនេះគេហ៊ានបុកស្មើររបស់Yeong na ខ្លាំងតែម្តង លើកនេះគេមិនបានលេងសើចទេ លើកនេះYeong naគេនិងចាត់ការហើយមិនខ្វល់ថាស្រីឬប្រុសទេ
« អាយយ ! គីម ថេយ៉ុង » ពេលថេយ៉ុងចេញទៅបាត់នាងក៏ស្រែកឡើងតែម្តងព្រោះតែគ្មានអ្នកណាហ៊ានមកបុកគេបែបនេះទេ ម្សិលមិញគេធ្វើដួលមិនឈឺតែថ្ងៃនេះថេយ៉ុងបុកគេមិនតិចទេ
ម៉ោងរៀន ៚៚
ថ្ងៃនេះសិស្សក្នុងថ្នាក់ត្រូវរៀនជាក្រុមមួយៗតាមដែលគ្រូបានចែកអោយ
« អូនញាំអីទេបងទិញអោយណា ? » Yoongi គេក៏បានបណ្តើរមនុស្សស្រីម្នាក់មកនៅនិងមុខក្រុមរៀនរបស់គេ
« អត់ទេអូនមិនញាំទេ » girl ក៏បានឆ្លើយទៅវិញទាំងអោបដៃរបស់យ៉ុនហ្គីជាហេតុធ្វើអោយជីមីមចាប់ផ្តើមមើលមុខ២អ្នកគេ
« អូនចង់ទៅណាទេបងជូនទៅ ? » Yoongi ក៏សួរឡើងម្តងទៀតទាំងអង្អែលក្បាលស្រីម្នាក់និង
« អូនចង់ទៅណាទេបងជូនទៅ » ជីមីនពេលដែលឃើញពីរអ្នកគដញ៉ែគ្នាបែបនេះគេទ្រាំមិនបានក៏និយាយតាមយ៉ុនហ្គីទាំងសម្លេងម្ញែកៗ ( ល្បៀបឌឺអីចឹងហា )
« ... » Yoongi ពេលដែលលឺបែបនេះហើយគេក៏បែរទៅមើលមុខរបស់ជីមីនបន្តិចទើបបែរមកវិញ
« អូន ... » យ៉ុនហ្គីនបម្រុងនិងសួរទៅស្រីម្នាក់នោះទៀតទៅហើយតែជីមីនក៏ស្រែកអោយ
« នែ ! កន្លែងនេះកន្លែងរៀនណាមិនមែនកន្លែងញ៉ែគ្នាទេ » ជីមីនក៏ស្រែកទៅ២អ្នកគេទាំងមុខស្អុយ
« ទាំងទងនិងឯងមែនទេ ? » យ៉ុនហ្គីក៏សួរទៅជីមីនវិញទាំងចងចិញ្ចើម
« មិនទាក់ទងទេ តែវាថ្លង់ទុកអោយគេរៀនខ្លះផង » ជីមីនក៏តបទៅវិញទាំងសម្លក់ពីរអ្នកគេជាពិសេសគឺស្រីម្នាក់ឈរជិតYoongiនិងឯង
« យើងនិយាយតាយើងទេ គ្មានពាក់ព័ន្ធនិងឯងទេ យើងមិនបានពាក់ព័ន្ធនិងឯងទេដូច្នេះកុំមករញ៉េរញ៉ៃយើង » Yoongiក៏តបទៅវិញមួយឃ្លា
« ខ្ញុំមិនចង់រញ៉េរញ៉ៃនិងលោកទេតែវាថ្លង់កន្លែងនេះមិនមែនកន្លែងញ៉ែគ្នាទេ » ជីមីនក៏ញែតៗទៅវិញដាក់Yoongi
« យើងចង់ញ៉ែគ្នានៅទីកន្លែងនិងយ៉ាងមិច ? » Yoongi ក៏តបទៅវិញទាំងញាក់ចិញ្ចើមឌឺគេ
« បើលោកនៅញ៉ែគ្នានៅទីនេះខ្ញុំចេញពីកន្លែងនេះ » ជីមីននិយាយហើយគេក៏រៀបសៀវភៅរបស់គេហើយក៏ដើរចេញទាំងមុខស្អុយ
« មាត់ថាស្រឡាញ់គេតែទៅមានស្រី សំណាងហើយខ្ញុំមិនបានលង់ស្រឡាញ់លោកនោះ » ជីមីនដើរចេញពីកន្លែងនិងហើយគេក៏ដលររអ៊ូម្នាក់ឯងរហូត
Back taekook
ថ្ងៃនេះគេមិនបានរៀនគួរជាមួយក្រុមរបស់គេទេ តែគេបែរជាឡើងមកអង្គុយនៅលើអគារចាស់ដើម្បីស្រូបយកខ្យល់អាកាសទៅវិញ ប៉ុន្មានថ្ងៃនេះគេស្មុគស្មាញខ្លាំងណាស់ ម្សិលមិញពេលទៅដល់ផ្ទះក៏ត្រូវម៉ាក់របស់គេស្តីអោយហើយក៏ត្រូវវ៉ៃព្រោះតែរឿងរៀនរបស់គេនិងហើយ ព្រោះម្សិលមិញសាលាបានខលទៅផ្ទះរបស់គេ ដូច្នេះហើយទើបថេយ៉ុងឡើងមកអគារចាស់អង្គុយលេង តែមិនមែនអង្គុយលេងទទេរទេ គឺគេបានយំ
« ហេតុអីក៏ឡើងមកអង្គុយនៅទីនេះ ? ហេតុអីមិនរៀន ? » ជុងហ្គុកដែលឡើងមកខាងលើនេះក៏ឃើញថេយ៉ុងនៅអង្គុយបែបនេះគេក៏ដើរទៅពីក្រោយថេយ៉ុង
« ... » ពេលដែលឮសំឡេងស្រដៀងនិងជុងហ្គុកបែបនេះគេក៏បែរទៅក្រោយក៏ឃើញថាជាជុងហ្គុកមែនទើបគេដើរចេញពីជុងហ្គុកព្រោះមិនចង់អោយជុងហ្គុកឃើញគេសភាបបែបនេះទេ
« ហេតុអីក៏ដើរចេញពីខ្ញុំបែបនេះ ? ខ្ញុំត្រូវការនិយាយជាមួយថេយ៍បន្តិច ? » ជុងហ្គុកក៏បានចាប់ដៃថេយ៉ុងមុនមិនអោយថេយ៍ទៅបាន
« និយាយរឿងអី ? » ថេយ៉ុងក៏តបទៅវិញទាំងមិនមើលមុខរបស់គេ
« ថេយ៉ុងទៅសុំទោស Yeong Na ទៅ » បឹប ! គ្រាន់តែលឺបែបនេះភ្លាមថេយ៉ុងក៏ងើយសម្លឹងមើលមុខគេភ្លាម
« នេះចង់អោយខ្ញុំទៅសុំទោសគេមែនទេ ? » ថេយ៉ុងក៏សួរទៅវិញទាំងមើលមុខរបស់គេចំៗ
« មែនហើយថេយ៍ធ្វើខុសថេយ៍សុំទោសគេទៅ » ជុងហ្គុកតបទៅវិញទាំងសម្លឹងមុខថេយ៉ុងដូចគ្នា
« ខ្ញុំគ្មានថ្ងៃទៅសុំទោសគេទេ » ថេយ៉ុងក្រវៀសដៃជុងហ្គុកចេញហើយគេក៏ស្រែកទៅអោយជុងហ្គុក
« តែថេយ៍ធ្វើខុសគឺត្រូវសុំទោសណា » ជុងហ្គុក
« នេះស្រឡាញ់គេដល់ថ្នាក់និងមែនទេ ? » ថេយ៉ុងក៏សួរទៅគេម្តងទៀតទាំងប្រឹងទប់ទឹកភ្នែកមិនអោយស្រក់
សុំទោសចំពោះអក្ខុរាវិរុទ្ធផងណា
សរសេរដោយ : Eunbi
To be continue...
You are reading the story above: TeenFic.Net