ភាគទី11: [ សង្សៃតែត្រូវបែងភាគជា២ហើយ😬]
" អូយ~~~" គុកស្រែកក្រោយសុី១ដៃ
" ទ្រ ទ្រង់យ៉ាងមិចហើយខ្ញុំសូមទោស"
" មិនអីទេ អឹក~~~" ជុងគុកស្រាប់តែសន្លប់បាត់មាត់ស្ងាត់ឈឹង ។
" អឺ~~~" រាងតូចគាំងនិយាយមិនចេញ បានតែស្ញេញធ្មេញចំហចោល ។
2ថ្ងៃក្រោយមក~~~
ពេលនេះជុងគុករឹងមាំជាសាសស្បើយដោយមានការថែទាំងពីរាងតូច មកដល់ថ្ងៃនេះពួកគេអាចយល់ពីចិត្តគ្នាច្រើនហើយ ចំណែកជុងគុកនាយក៏មិនយកទោសរាងតូចក៏មិនប្រាប់ថេយ៉ុងជាអ្នករុញខ្លួនអោយរងដាវប្រាប់អ្នកផ្សេងឡើយ។
&ឧស្យាន
រាងតូចនិងរាងក្រាសពេលនេះកំពុងតែអង្គុយនៅតុក្នុងឧស្យានតែ២នាក់។
" ទ្រង់ឈប់សម្លឹងមើលខ្ញុំម្ចាស់ទៅ " ថេយ៉ុងនិយាយថ្ពាល់ក្រពុំទាំងគូរចាប់ផ្តើមក្រហមតិចៗ ព្រេាះអ្នកម្ខាងទៀតគិតតែមើលមុខខ្លួន មិនដឹងគេអៀនទេ ហាស~~~
" អៀន មែនទេ~~~" រាជបុត្រយើងឃើញចឹងចិត្តចង់ញេាះក៏ឡើងភ្លាមៗ
" អត់ទេ ខ្ញុំម្ចាស់ជាប្រុសអៀនយ៉ាងមិច "
" ហសហា~~~ ប្រាកដហើយហេសថាជាប្រុសនេាះ " រាជបុត្រអោនព្រះភ័ក្តបញ្ចេះភាពកំណាចតាមក្រសែរភ្នែកដាក់សំពាធ លើរាងតូច
" បាទ~បាទ" ថេយ៍យ៉ុងឆ្លើយញ័រមាត់តិចៗចង់យំអីតិច អ្នកណាមិនភ័យទៅលោកអើយបើសុខៗមុខក្លាយជាកាចចឹងនេាះ ណាមួយខ្លាចបែកការណ៍ដែលខ្លួនខំលាលាក់។
" ហាសហា~~~" រាងក្រាសដកមុខចេញវិញ យកដៃខ្ទប់មាត់សើចអោយកខឹក គិតទៅក្មេងនេះងាយបន្លាចណាស់ គ្រាន់តែចឹងសេាះភ័យចង់យំដែរ "
" ទ្រង់សើចអី " ថេយ៍បែកភ្នែកសំឡក់ជុងគុកថ្លែរ គេភ័យចង់ងាប់ឯងមកសើចក្អឹកៗ សំតែម៉ាជើងខ្ទប់ចិញ្ចាំងរាប់មួយ
" ហាសហា~~~មកពីមុខឯងគូរអោយចង់សើចពេកនឹងណា "
" 😒 "ថេយ៍
" ហាសហា~~~បានហើយយើងឈប់ញេាះកូនទន្សាយតូចកំពូលហាច់របស់យើហើយ"
" ហិហិ ចឹងបានល្អ តែ........" ថេយ៉ុងញញឹមធូរទ្រូងបន្តិចតែពាក្យអាកន្ទុយមិញអីគេ ! កូនទន្សាយកំពូលហាច់ 👀
" ចន ជុងគុកនេះខ្ញុំម្ចាស់ក្លាយជាកូនទន្សាយតូចកំពេលហាចរបស់ទ្រង់តាំងពីពេលណា 😡"
ថេយ៍ស្រែកញ៉ែតៗដាតៗដាក់រាងក្រាស លោកអើយខឹងដូចគ្រាប់បែកផ្ទុះ អាកូនទន្សាយតូចវាមិនអីទេ ហើយថែមអាាកំពឮូលហាច់នេះមកធ្វើអី ចង់មើលងាយមែន ខឹងអើយខឹងចង់តែយកកៅអីដេញវៃទេ
" ហាសហា~~~ ចុះអ្នកហាច់ដាក់យើងក្នុងបន្ទប់លើកមុននេាះ" ជុងគុកនៅខំប្រឹងញេាះរាងតូចបន្ថែមទៀតឃើញថារាងតូចខឹងឡើងមុខក្រហមងាំងទៅហើយ ហីយ៉ាពេលខឹងគួរអោយស្រឡាញ់យ៉ាងនេះ អ្នកណាមិនចង់ញេាះនេាះ។
" ចន ជុងគុក " កំហឹងក្តៅឡើងឡើងពពុះចង់ហ៑ាហើយ ថេយ៉ុងក្រោកស្ទុះចាប់ទាញកៅអីដេញវាឲយជុងគុកតែម្តង រាងក្រាសវិញឃើញចឹងមិនបង្អង់យូររត់ផាស់ក្រញាំ។
" ឈប់ចន ជុងគុករាជបុត្រសំអុយឈប់ភ្លាម"
"អត់ទេ អត់ឈប់ទេ "
ពួកគេទាំងពីររត់ដេញគ្នាជុំវិញឧស្យានយ៉ាងសប្បាយរីរាយ បរិយាយកាសខ្យល់ត្រជាក់ស្រស់ស្រាយ មេឃខៀវស្រឡះ ប្រាកដណាស់ការចងចាំដ៏មួយល្អនេះនឹងដកជាប់ក្នុងការចងចារចងចាំរវាងអ្នកទាំងពីជាដរាទៅ។
" ហូស~~~ហត់ណាស់ " ថេយ៉ុងដេញគុកអត់ទាន់ទេរត់ហត់ចង់ងាប់ មួយសន្ទុះមករត់លែងរួចអង្គុយនៅលើស្មៅតែម្តង។ជុងគុកក៏ឈប់រត់ដែរមកដាក់ខ្លួនអង្គុយនៅជិតរាងតូចវិញ។
" ហត់ហើយ ហ~~~"
" ហុសៗ ~~~ឃើញទេខ្ញុំម្ចាស់ហត់ចង់ងាប់ដកដង្ហើមមិនដល់គ្នាដោយសារតែទ្រង់នឹងហើយ" ថេយ៉ុងនិយាយទាំងបំប៉ោងមាត់ctecuteឃើញចង់តែចាប់ក្រញិចអោយណាណីទេ។
" ហាសហា អ្នកណាអោយកើតមកតូចញឹបៗចឹងធ្វើអី"
" ហឹស~~ទ្រង់គិតថាខ្ញុំម្ចាស់នេះចង់កើតមកចឹងណាស់ ហេស~~~"
" អូៗ ទៅៗយើងជាអ្នកខុស"
" ហិ ហិ ចឹងល្អហើយ ហើយមួយទៀតហាមទ្រង់ហៅខ្ញុំម្ចាស់កូនទន្សាយតូចកំពូលហាច់របស់ទ្រង់ទៀតអោយសេាះបើមិនចឹង....." កាយវិកាយយកដៃវះកខ្លួនឯង
" តែអេ~~~ មិនដឹងជាយើងស្តាប់ច្រឡំរឺយ៉ាងមិចទេណ~~~កូនទន្សាយយំហើយជេរយើងថា តាបុិមុខកញ្ចាស់ទៀតផង "
" អឺ~~~ខ្ញុំម្ចាស់មានការទៅមុនហើយ ក្រាបទូលា" និយាយរួចថេយ៉ុងក៏រត់ទាំងជើងខ្វៃរត់ឡើងលឿន
ដោយជុងគុកអង្គុយដដែលមើលពីចម្ងាយ ហីយ៉ា មើលកូនទន្សាយរបស់ខ្លួនចុះ ដល់ពេលគេនិយាយចំចំណុចដែរជារត់ចេញត្រុយគ្មានងាកក្រោយអីបន្តិចសេាះ ។
ថេយ៉ុងវិញឯណេះរត់គ្មានងាកក្រោយអីទេរហូតទៅបុកទ្រូងនរណាម្នាក់ឡើងដួលទៅលើអិតខ្លួនឯង
" ថេយ៍ ថេយ៍យ៉ាងមិចហើយខ្ញុំសូមទោសណា " ផីតយុស្ទុះទៅជួយថេយ៉ុងអោយក្រោកឡើងវិញពេាលពាក្យសុំទោសព្រេាះគ្មាមឮនចេតនាបុករាងតូចឡើយ។
" សុំទោសគួរជាខ្ញុំទេ ខ្ញុំដើរមិនមើលផ្លូវខ្លួនឯង"
" ឮហើយថយ៍ទើបមកពីណាខ្ញុំដើររកថេយ៍មួយថ្ងៃហើយ"
" ហើយមានរឿងអី?" ថេយ៉ុងសួរវិញទាំងឆ្ងល់
"គឺ..."
" គឺអី ? "
" គឺ គឺ..."
" ហូស~~~បើនភគឺៗទៀតខ្ញុំចេញហើយណា"
" គឺខ្ញុំសូមថេយ៍នៅជាមួយខ្ញុំថ្ងៃពិធីជប់លាងបានទេ ថ្ងៃនេាះគឺជាថ្ងៃខួបកំណើតខ្ញុំ" ផីតយុនិយាយទាំងទឹកមុខកំសត់ដាក់ថេយ៍ធ្វើអោយរាតតូចរារែក ចង់បដិសេធក៏មិនបាន ។
" ប៉ុន្តែ..."
" ណាថេយ៍ណា....."
" យល់ព្រម" អស់ជម្រើសមានតែយល់ព្រមមកពីចិត្តវាមិនដាច់ ណាមួយថ្ងៃកំណើតផងគ្នាខំអញ្ចើងម្លឹងហើយបើមិនទៅគ្នាអន់ចិត្តស្រាប់ហើយ ។
" អរុណថេយ៍" ផីតយុចាប់ដៃថេយ៍ទាំងសប្បាយចិត្ត តែកុំមើលក្នុងចិត្តថេយ៉ុង
( យប់នេាះមិនដឹងមិចម៉ាទេអញ ត្រូវជួបតាបុិសម្អុយក្នុងនាមជាសុីនដឺរេឡាតាមសាច់រឿងដើមផង ហើយលូវនេះត្រូវជួបគេម្នាក់នេះទៀត មិនដឹងយប់នេាះឮរសឲ់រឺអត់ទេ៎អញ អាថេយ៍អើញកម្មហែងក្រាសណាស់សង្សៃយប់នេាះបែងភាគជា២ហើយ😬 )
_____________________________________
សូមរង់ចាំភាគបន្ត............
You are reading the story above: TeenFic.Net