ភាគទី10: [ ហ្ហឹក~~~ហ្ហឹកៗ គឺលោកហើយ អាឡប់]
&ត្រឡប់ទៅ៥នាទីមុន
តឹង~~~
សម្លេងមួយនេះធ្វើអោយថេយ៉ុងភ្ញាក់ផ្អើលងើយសម្លើងមើលខាងលើ ។
[ សូមស្វាគមន៍មកកាន់ប្រព័ន្ធម្តងទៀត អតិថិជនជាទីស្រឡាញ់ ]
" ប្រ~ប្រព័ន្ធ " រាងតូចភ្ញាក់ផ្អើលនឹងប្រព័ន្ធដែលលិចឡើងនៅចំពេាះមុខ ដែលតាំងមកដល់ទីនេះមិនដែលឃើញ
[ តើអតិថិជនជាទីស្រឡាញ់ ចង់បញ្ជារទិញអ្វីទេ]
" តើ តើមានថ្នាំអីអាចជួយជីវិតបានទេ" ថេយ៉ុងសួរដោយក្តីសង្ឃឹមតិចៗ
[ មាន ]
" ចឹងតម្លៃវាយ៉ាងមិចដែរ?" ថេយ៉ុងសួរទាំងញញឹមពេលនេះខ្លួនអាចជួយបុរសជាទីស្រឡាញ់បានហើយ
តឹង~~~សារតារាតម្លៃលោតនៅចំពេាះមុខ
[ តម្លៃ 123,5677 ]
គណីទឹកប្រាក់ :0
" លុយខ្ញុំមាន0"
[ ត្រូវ ]
" លុយច្រើនចឹងខ្ញុំគ្មានទេ អាចទិញដោយវិធីផ្សេងទេ ប្រព័ន្ធ "
......................................................
( admin លាក់កន្លែងនិយាយគ្នានេះសិន )
" អរគុណហើយ ជុងគុកមានសង្ឃឹមហើយ" ថេយ៉ុងដៃកាន់ដបថ្នាំយ៉ាងសប្បាយចិត្ត រំភើប រត់ទៅកាន់រាជដំណាក់យ៉ាងលឿន។
គ្រាន់តែមកដល់រាជដំណាក់ភ្លាមថេយ៉ុងក៏ស្រងាកចិត្តភ្លាម ព្រេាះមនុស្សជាច្រើនកំពុងតែអង្គុយយំ ធ្វើអោយខ្លួនប្រញាប់ចូលទៅភ្លាម
ក្រាក~~~
" ជុងគុក~~~" ថេយ៉ុងនិយាយទាំងស្រក់ឃើញសភាពស្លេកស្លាំងមិនដូចមនុស្ស គ្មានកម្រើកគ្មាននិយាយគួរអោយសង្វេក។
" ឯងជាអ្នកណាហ៑ានមកទីនេះ "ស្តេចចនដែលនៅក្នុងបន្ទប់ស្រែកថារាងតូចយ៉ាងខ្លាំង
" ខ្ញុំ ខ្ញុំម្ចាស់មានថ្នាំព្យាបាលព្រះរាជ្យបុត្រ "
" ហួសពេលហើយ រាជបុត្រសុគតហើយ ឯង៳ចុះពេលនេះយើងគ្មានអារម្ភណ៍កាត់ទោសអ្នកណា "
" មិនពិតទេ មិនពិតទេ ទ្រង់សាកទៅណាអាចនៅមានសង្ឃឹម " សម្តីញ័រញាក់ទទួលអារម្មណ៍ មិនពិតទេ គេមិនអាចទៅណាចោលខ្លួនឡើង ។
" ឯង ! ទាហ៑ានចូលចាប់គេ "
" ទូលបង្គំថាទ្រង់គួរតែអោយគេសាកល្បង យ៉ាងណាក៏មានសង្ឃឹមខ្លះដែរ បើមិនធ្វើអ្វីសេាះទ្រង់នឹងសុគត" រាជពេទ្យជួយនិយាយអោយរាងតូច ទេាះយ៉ាងណាសាកល្បងក៏មិនខាតអីដែរ ផ្ទុយទៅវិញបើជាការពិតរាជ្យបុណ្យនឹងមានសង្ឃឹមរស់ឡើងវិញ ។
" ហឺយ~~~បើរាជពេទ្យនិយាយបែបនេះហើយឯងសាកល្បងចុះ តែបើបុត្រយើងមិនដឹងខ្លួនឡើងវិញយើងនឹងកាត់ក្បាលឯង "
" អរគុណព្រះអង្គ "
ថេយ៉ុងញញឹមរំភើបឡើងស្រក់ទឹកភ្នែកប្រញាប់ទៅក្បែរគ្រែតាបុិមុខកញ្ចាស់ដែលខ្លួនតែងតែហៅនៅក្នុងចិត្ត ក្រសោបកាយមាំដែលស្លេកស្លាំងផ្អែកក្បាលនឹងទ្រូងខ្លួន បញ្ចុកថ្នាំ ទាំងញញឹនមលាយទឹកភ្នែក រង់ចាំការដឹងខ្លួនឡើងវិញ។
10នាទី~~~
អ្វីៗគ្រប់យ៉ាងប្រែជាស្ថានការណ៍តឹងតែងដោយអ្នកជំងឺនៅមិនទាន់ដឹងខ្លួន
" ហ្ហឹក~~~ហ្ហឹកៗ តាបុិមុខកញ្ចាស់ពេណាទ្រង់ក្រោកទៅ ហ្ហឹកៗ បើទ្រង់កើតអីអោយខ្ញុំរស់នៅយ៉ាងមិច ហ្ហឹកៗ " ដល់ដំណាក់កាលនេះថេយ៉ុងចាប់ផ្តើមយំម្តងទៀត ហេតុអីនៅមិនទាន់ដឹងខ្លួនទៀត ថ្នាំរបស់ប្រព័ន្ធមិនដំណើរការទេ? រឺមួយគេពិតជាស្លាប់ គិតដល់ត្រឹមនេះសម្លេងយំកាន់តែបន្លឺឡើង
" ឯងត្រៀមប្រហារជីវិតទៅ " ស្តេចចននិយាយទាំម៉ួម៉ៅ
" ហ្ហឹក~~~ហ្ហឹកៗ ឮទេ តាបុិមុខកញ្ចាស់ បើទ្រង់មិនក្រោកទេខ្ញុំស្លាប់ហើយណា ហ្ហឹកៗ ~~~"
ថេយ៉ុងយំអង្រួនលាយមាំខ្លាំងៗ
" ហឹម~~~"
ម្រាមដៃរាងក្រាសចាប់ផ្តើមកម្រើកត្របកភ្នែកដែលបិទវាក៏បើកម្តងបន្តិចៗ អ្វីដែលឃើញមុនគេធ្វើអោយទ្រង់សប្បាយចិត្តយ៉ាងខ្លាំ
" អ្នកណាហ៑ានធ្វើអោយកូនទន្សាយតូចកំពូលហាច់របស់យើងធំ ហាស~~~" ជុងគុកនិយាយខ្សេវៗលើកដៃជូតទឹកភ្នែកលើថ្ពាល់ក្រពុំថើរៗ
" ហ្ហឹក~~~ហ្ហឹកៗ គឺលោកនឹងហើយ អាឡប់ "
ដឹក~~~
មិនត្រឹមតែជេរទេ ថេយ៉ុងនៅថែមមួយដៃចំទ្រូងជុងគុក។
______________________________________
សូមរង់ចាំភាគបន្ត.......
You are reading the story above: TeenFic.Net