ep:9[កំពុងស្រឡាញ់ពេលគេចាកចេញ]

Background color
Font
Font size
Line height

ភាគទី9: [កំពុងស្រឡាញ់ពេលគេចាកចេញ]

" យើងស្រឡាញ់ុថេយ៍" ជុងគុកខំប្រឹងនិយាយទាំងដង្ហើមដកមិនមិនចង់រួច ត្រដាបត្រដួសមុននឹងកែវភ្នែកបិទ ដួលទៅលើដីបាត់បង់ស្មារតី

ថេយ៉ុងគាំងនឹងមួយកន្លែង ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ទន់ជើងដួលទៅក្រសោបកាយមាំក្នុងរង្វង់ដៃយំបន្ទោសខ្លួនឯងមិនឈប់

" ហ្ហឹក~~~ ហ្ហឹកៗ សុំទោស សុំទោស ហ្ហឹក.~~ហ្ហឹកៗខ្ញុំ ~ គ្មានចេតនាទេ ហ្ហឹក~~បើទ្រង់កើត ខ្ញុំមិនលើកលែងទោសអោយខ្លួនឯងទេ ហ្ហឹក~~~ហ្ហឹកៗ" រាងតូចយំបណ្តើរសម្លឹងមើលមុខរាងក្រាស់នឹកឃើញរឿងរា៉វមុននេាះ បន្ទោសខ្លួនឯងជាខ្លាំង ហេតុអី ហេតុអីខ្លួនក្លាយជាមនុស្សអាត្មានិយមតាំងពីពេលណា? សំណួរទាំងអស់ចាក់ដោតនៅក្នុងចិត្តស្របពេលទឹកភ្នែកស្រក់កាត់ផែនថ្ពាល់មិនឈប់

ក្រុមមនុស្សអាវខ្មៅ៣នាក់ដែលនៅរស់រត់ចេញពីកន្លែងនេាះយ៉ាងលឿន។

" ហ្ហឹក~~ហ្ហឹកៗ ខ្ញុំនឹងទៅរកមនុស្សអោយជួយទ្រង់ ហ្ហឹក~~~ៗ ទ្រង់ត្រូវតែនៅចាំខ្ញុំ ហ្ហឹក~~~ក្រោកមកបន្ទោសខ្ញុំចំពេាះរឿងនេះ "

ថេយ៉ុងរត់ទាំងទឹកភ្នែកយំបន្ទរ ក្នុងចិត្តទន្ទេញវាគឺជាកំហុសខ្លួន រត់ទាំងត្រដាបត្រដួសទេាះដួលក៏នៅខំប្រឹងស្រែកឈររត់បន្ត។

&ក្នុងរាជដំណាក់

ជុងគុកបានបញ្ជូនអោយរាជពេទ្យព្យាបាលជាបន្ទាន់ នៅពេលនេះមនុស្សជ្រួលច្របល់គ្រប់គ្នា សូម្បីតែស្តេចចន មិនមហេសី។

" ហ្ហឹក~ៗ បុត្រ ហ្ហឹកៗ " ព្រះមហេសីយំជាខ្លាំងនៅក្រៅដំណាក់អំឡុងពេលរង់ចាំដំឹងពីរាជពេទ្យដែលកំពុងព្យាបាល។

" មហេសី កុំព្រួលព្រះទ័យខ្លាំងពេក បុត្រជាមនុស្សខ្លាំងគេនឹងមិនមានរឿងអ្វីឡើង " ស្តេចនិយាយលួងលោម

" តែអូន បារម្ភពីបុត្រណាស់ ហ្ហឹក~~~ហ្ហឹ អឹក* "
ដោយសារតែរន្ធត់ចិត្តខ្លាំងពេកមហេសីទន់ខ្លួនសន្លប់មានស្តេចជាអ្នកទ្រខ្លួន ។

" មហេសី មហេសី ឆាប់គ្រាមហេសីទៅដំណាក់ព្យាបាលសិនទៅ ចំណែកឯងទៅជួបយើងនៅដំណាក់" ស្តេចនិយាយសម្លឹងទៅថេយ៉ុងដែលខោអាវផ្ទៃមុខពោពេញដោយឈាម ភ្នែកក្រហមដោយការយំ។

ក្រាក~~~

" រាជពេទ្យ រាជបុត្រយ៉ាងមិចហើយ" ស្តេចចនប្រញ៉ាប់សួររាជពេទ្យទើបនឹងចេញពីបន្ទប់

" ក្រាបថ្វាយទូលព្រះអង្គ រាជបុត្រពេលនេះមានស្ថានភាពមិនល្អទេ ទ្រង់ហូរឈាមច្រើនពេក ខ្លាចក្រែងថា មិនអាចសង្គ្រេាះបាន " រាជពេទ្យចំណាស់លុតជង្គង់អោនមុខ

" ផ្តេសផ្តាស បើសិនជាបុត្រយើងកើតអ្វីឡើង ពួកលោកប្រាកដដាច់ក្បាលទាំង៧ជំទាន់" ស្តេចចនស្រែកកំហកដោយស្រែក មនុស្សជំវិញនេាះក៏ប្រញាប់លុតជង្គង់។

ចំណែកថេយ៉ុងពេលឮបែបនេះវិញបេះដូងចុកដូចគេចាក់ ទឹកភ្នែកហូរត្រឹមមួយពព្រិចភ្នែក បបូរមាត់ញ័ររន្ធចិត្តមិនអាចនិយាយបាន។

" មិនពិតទេ ទ្រង់មិនកើតអីទេ ហ្ហឹក~~~ៗ"

រាងតូចខ្ទប់ក្បាលយំដោយមិនអាចទទួលយកបាន ខួរក្បាល់ចាប់ផ្តើមនឹកពេលដែលជួបរាងក្រាសជាលើកដំបូង កន្លងមកទេាះជាជួបគ្នាក្នុងរយះពេលខ្លី រាងក្រាសចូលចិត្តញេាះខ្លួន ក្នុងចិត្តមិនយល់ក្រែងភារះកិច្ចខ្លួនត្រូវសម្លាប់មិនចឹងហេស~~~តែឥលូវនេះមិចក៏មកយំមិនចង់អោយគេស្លាប់ទៅវិញ?

" ហ្ហឹក~~ហ្ហឹកៗទ្រង់មិនអាចស្លាប់ទេ ទ្រង់មិនអាចស្លាប់ទេ បើទ្រង់ស្លាប់ខ្ញុំនឹងស្អប់ទ្រង់~~ហ្ហឹក "

ស្តេចចនពេលឮទ្រង់ក៏មិនយល់ថារាងតូចមានទំនាក់ទំនងជាមួយបុត្រទ្រង់ដែរ។

" ឯងមានទំនាក់ទំនងអីជាមួយ បុត្រយើង"

" ទូលបង្គំ ទូលបង្គំ ហ្ហឹក~~~ហ្ហឹក " ដល់ត្រឹមនេះថេយ៉ុងកាន់តែយំ មែនហើយកន្លងមកខ្លួនគ្មានទំនាក់ទំនងនឹងរាងក្រាសឡើយ អោយខ្លួនឆ្លើយប្រាប់យ៉ាងមិច

" បានហើយយើងនឹងសួរនៅពេលក្រោយ រាជពេទ្យពិតជាគ្មានវិធីមែនទេ"

" ក្រាបទូលរាជបុត្រទ្រង់ហូរឈាមច្រើនជីបចរខ្សោយ ទូលបង្គំគ្មានសមត្ថភាព សូមទ្រង់ដាក់ទោសទូលបង្គំចុះ។

" ហឺយ~~~" ស្តេចចននិយាយទាំងអស់សង្ឃឹម

" ហ្ហឹក~ហ្ហឹកៗ ~~ហ្ហឹក " ថេយ៉ុងយំជាខ្លាំងរត់ចេញពីទីនេាះយ៉ាងលឿន

" ហកហ្ហឹក ហ្ហឹក ហ្ហឹក" មកដល់កន្លែងមួយថេយ៉ុងទន់ជង្គង់យំអោបជង្គង់ចូលគ្នា។

" ហេតុអី ហេតុអីក៏ទ្រង់ដាច់ចិត្តទៅចោលខ្ញុំម្លេះ ហ្ហឹក~~~ហ្ហឹក ៗ កុំទៅចោលខ្ញុំខ្ញុំនៅមិនទាន់បានសុំទោសទ្រង់ឡើង ហ្ហឹក~~ហ្ហឹក ហ្ហឹក~~~ៗ កាលពីមុនខ្ញុំវាល្ងិតល្ងង់មើលមិនឃើញពីទង្វើទ្រង់ តែបើយល់ពេលនេះវាយ៉ាងមិច ហ្ហឹក~~~ទ្រង់មិនវិលមករកខ្ញុំទៀតឡើយ ហ្ហឹក~~ហ្ហឹក សុំអង្វរ សុំអង្វរ កុំទៅចោលខ្ញុំអី ខ្ញុំស្រឡាញ់ទ្រង់ឮទេ ចន ជុងគុក ហ្ហឹកៗ~~~"

ខ្យល់បក់រសាត់ប៉ះសក់ផាត់រសើៗ ផ្ទៃមេឃងងឹតស្រាប់តែបង្ហូរទឹកភ្លៀងដោយមិនអាណិតដល់កំលេាះតូចដែលកំពុងអង្គុយយំ ។

" ហ្ហឹក~~~ហ្ហឹកៗ មេឃកំពុងតែសើចចំអកខ្ញុំមែនទេ ចំអកដែលខ្ញុំកំពុងពេញស្រឡាញ់គេចាកចេញ ហ្ហឹក~~គេនឹងទៅចោលខ្ញុំ ហ្ហឹក~~រសាត់ដូចជាផ្សែងមើលមិនឃើញប៉ះមិនបាន ហ្ហឹក~ មមិនអាចជារាងរហូត ហ្ហឹក~~ហ្ហឹក "

តឹង~~~

សម្លេងមួយនេះធ្វើអោយថេយ៉ុងភ្ញាក់ផ្អើលងើយសម្លើងមើលខាងលើ ។

[ សូមស្វាគមន៍មកកាន់ប្រព័ន្ធម្តងទៀត អតិថិជនជាទីស្រឡាញ់ ]

" ប្រ~ប្រព័ន្ធ " រាងតូចភ្ញាក់ផ្អើលនឹងប្រព័ន្ធដែលលិចឡើងនៅចំពេាះមុខ ដែលតាំងមកដល់ទីនេះមិនដែលឃើញ

& ជុងគុក

នៅឯខាងដំណាក់ឯនេះវិញមនុស្សនាំគ្នាសោកសៅ នឹងមរណះភាពរាជបុត្រនៅខាងមុខនេះ សូម្បីតែស្តេចចនសោកសៅមិនស្ទើរឡើយ ឯមហេសីនៅតែសន្លប់ ។

" បិតា បុត្រពិតជាអសម្តភាពណាស់ដែលមិនអាចនៅជួយរាជ្យកិច្ចបិតាបាន " ជុងគុកខំប្រឹងនិយាយសម្លេងខ្សោយ

" មិនអីទេ បុត្រល្អខ្លាំងណាស់ "
" បិតាប្រាប់មាតាផងទៅ បុត្រទៅបានសុកហើយកុំព្រះកន្សែងដោយសារបុត្រអី អឹក~~~"

ភ្លាមៗជុងគុកក្អកក្អួតឈាមយ៉ាងវេតនា ចង្វាក់បេះដូងកាន់តែលោតយឺតទៅៗ

" ថេ~~~យ៉ុង "

&ថេយ៉ុង

[ តើអ្នកនឹងយល់ព្រមទិញថ្នាំបន្តជីវិតនេះទេ]
" ខ្ញុំ~~~~"

____________________________________
សូមរង់ចាំភាគបន្ត.....


You are reading the story above: TeenFic.Net