ep:6 [ ប្រច័ណ្ឌ ]

Background color
Font
Font size
Line height

ep6: [ ប្រច័ណ្ឌ ]

&ព្រឹកឡើង

ថេយ៉ុងភ្ញាក់តាំងពីព្រលឹម ងូតទឹកស្លៀកពាក់ញុាំបាយ រួចក៏ទៅធ្វើការតាមតួនាទីខ្លួនឯងដូចរាល់ដង។

"ហឺយ ~~~ ធ្វើមិចបាន សម្រេចកិច្ចការទៅលោកអើយ បើគ្រាន់តែយប់មិញចង់ងាប់ហើយនេាះ "
រាងតូចជូតឥដ្ឋបណ្តើររអ៑ូរបណ្តើរ

" ឯងយើងឮថា១អាទិត្យទៀតដល់ពេលពិធីជប់លៀងរើសមហេសីអោយព្រះអង្គហើយ"

" មែន ហេស"
" មែនហើយ"
" អេ ចឹងយើងមានសង្ឃឹមអត់ទេ ណ~~~"
" ឋានះឯងចឹងកុំសង្ឃឹមអី "
" អូរ~ ស្តាយណាស់ចឹង ព្រះរាជ្យបុត្រទ្រង់សង្ហារសឹងអី បើបានមកយើងមិនដឹងជាល្អប៉ុណ្ណាទេ "
" កុំស្រម៉ៃពេកនាងអើយ តេាះ ប្រញាប់ទៅធ្វើការវិញ"

ស្រីបម្រើ២នាក់និយាយគ្នាដើរកាត់មុខថេយ៉ុង រាងតូចផ្អៀងក្បាលត្រចៀកបើកធំៗ លួចស្តាប់គេនិយាយ។

" អរ ពិធីជប់លៀង~~~ ពិធីជប់លៀង នេះកុំប្រាប់ថាពិធីជប់លៀងដែលនៅក្នុងរឿងនេាះ ពេលតួឯកប្រុសជួបតួឯងស្រីលើកដំបូង ហើយតែបើតួកស្រីជាយើង ហើយយើងនៅនឹងបានតួឯកឯណាទៅជួបរាជ្យបុត្រសម្អុយនេាះទៅ " ថេយ៉ុងគិតឡើងចង់ក្រញាញ់ខួរ

( បើតួស្រីមិនជួបតួប្រុស សាច់រឿងវាទៅមិចម៉ា ស្រួលមិនស្រួលនាងកូនម្តាយចុងនេាះចូលទៅជំនួសតួស្រីសាច់រឿងដើមវាមិនចប់ហើយទេ បើឃើញឯងនៅវាំងនេះទៀតមិនបញ្ជារអោយទាហ៑ានសម្លាប់នៅនឹងកន្លែងទេ​)និយាយក្នុងចិត្ត គិតឃើញទិដ្ថភាព២នាក់នេាះបញ្ជារទាហានអូសកទៅសម្លាប់

" ឆាប់អូសកវាទៅសម្លាប់ភ្លាម "ឈរបញ្ជារកាន់ភ្លឹតបក់ទាំងញញឹមសប្បាយសមនឹងចិត្ត

ទាហាន២នាក់ក៏ចូលទៅអូសថេយ៉ុងទៅសម្លាប់

"អត់ទេ អត់ទេ"

ថេយ៍ស្រែកមួយទំហឹង គ្រវីក្បាលបណ្ដេញគំនិតទាំងអស់នេាះចេញ

" មិនបាន មិនបានទេ យើងមិនអោយវាក្លាយជាការពិតទេ ត្រូវតែរារាំង " រាងតូចនិយាយទាំងផ្តាច់ញ៉ាចិត្តត្រូវតែរារាំង

" អេស...ទំនេរណាស់ណ​ មកឈរលេង''

នាង សាលី សុខៗដើរមកពេបមាត់ដាក់រៀងតូច ចិត្តច្រណែនជាប្រុសសេាះស្អាតជាងនាងជាស្រីទៅទៀត។

" មិចហើយទំនេរណាស់ហេស...មកដើរថាអោយគេបែបនេះ" មិនអោយចាញ់រាងតូចងាកក្រោយតបតដាក់នាងអាបដកតែក្បាលមិនដឹងមកពីកន្លៀតណាសុខៗមកដើរពេបជ្រាយគេ
ឯងតាតពាស

" ឯង ឯង ហ៊ានមកថាអោយយើងបែបនេះផងនេះ ឯងមិនដឹងយើងជាអ្នកណាទេហេស "នាងក្រមុំស្រែកទន្ទាំជើង

"កញ្ចះគេដូចគ្នាសេាះកុំមកធ្វីឯងខ្លាំង"ថេយ៍អោបដៃញាក់ចិញ្ចឹមទ្រឺតៗ ឲសាលីខឹងចង់ផ្ទុះផ្សែងតាមត្រចៀក

"ឯង ឯង"

"យើង យើងយ៉ាងមិច"

"ឯង ឯង ផ្ញើរទុក្ខសិនចុះ"និយាយមិនឈ្នះនាងក្រមុំចេញដោយអាម៉ាស

"​កុំភ្លេចមកយកផង"រាងតូចបន្ទរស្រែកពីក្រោយ
"ហាសហា ឈ្លេាះមិនឈ្នះគេរត់ អឹក"

ថេយ៉ុងស្រាប់តែឈឺបេះដូងដៃខ្ទប់ដើមទ្រូងឈឺខ្ទោកៗដូចគេចាក់

"ឈឺ !ឈឺណាស់​អូយ..."ដោយសារតែឈឺបេះដូងពេក ថេយ៉ុងក៏ដួលសន្លប់បាត់បង់ស្មារតីនៅលើឥដ្ឋភ្លាមៗ។

#បន្ទប់

"អូយ "ថេយ៍ងើបពីគ្រែដៃឈ្លីក្បាលតិចៗ

"ថេយ៍"ផីត​យុ ជាមិត្តរួមបន្ទប់ថេយ៉ុង

"ផីតយុ​ ខ្ញុំមកនៅក្នុងបន្ទប់បានយ៉ាងមិច"

"គឺខ្ញំុឃើញថេយ៍ដួលសន្លប់ ទើបនាំថេយ៍មកបន្ទប់"

"អរគុណ"ថេយ៍ញញឹមស្រាលៗ

"ថេយ៍នៅឈឺទៀតទេ" ផីតយុចង់ដាក់ដៃស្ទាបថ្ងាស់ថេយ៉ុងប៉ុន្តែត្រូវរាងតូចគេចទាន់

" អរគុណហើយ "ថេយ៍តបទាំងញញឹមតិចៗជាការគួរសម

" ចឹង ខ្ញុំសូមទៅយកថ្នាំអោយថេយ៍ណា "

"បាទ "

ផីតយុ បន្ទាប់ពីបានចម្លើយរួចក៏ប្រញាប់ប្រញាល់ទៅយកថ្នាំអោយរាងតូច ។

" ហឺយ~~~នេះ ថ្នាំវាធ្វើទុកមែនទេ បើចឹងៗមិនដឹងរស់បានប៉ុន្មានថ្ងៃទៀតទេ អាថេយ៍អើយ អាថេយ៍ មិនបានទេ មិនចង់ស្លាប់ទាំងក្មេងទេ ត្រូវតែសម្រេចកិច្ចការអោយបានលឿន " ថេយ៍និយាយទាំងមុសមុត តែក៏លួចសុំទោសជុងគុកនៅក្នុងចិត្តដែរ ។

" សុំទោស "

ពេលរសៀលមកដល់ ដោយសារតែជិតដល់ថ្ងៃពិធីជប់លៀង អ្នកបម្រើទាំងអស់មមាញឹកនៅក្នុងការចាត់ចែង រៀបចំដែរ រួមទាំងមានថេយ៉ុងដែរ។

ចំណែកថេយ៉ុងវិញត្រូវរត់ចុះរត់ឡើង លើកនេះលើកនេាះហត់ឡើងចង់សន្លប់។ពេលនេះរាងតូចកំពុងតែរៀបចំតុបតែងផ្កា ។

" ចាំបងជូតញើសអោយណា ថេយ៍បែកញើសណាស់" ផីតយុ យកកន្សែងជូតញើសអោយថេយ៍
"អរគុណបងហើយ" ថេយ៍ងាកក្រោយតបទាំងញញឹម

សកម្មភាពទាំងនេាះមិនបានផុតពីក្រសែរភ្នែករាងក្រាស់ឡើង ។ជុងគុកដែលទើបមកដល់មើលសកម្មភាពទាំងនេាះទាំងមិនពេញចិត្ត

" ទំនេរណាស់ហេស~~~ បានជាមកមកញ៉ែគ្នានៅកន្លែងនេះ "សម្លេងធំនិយាយ ធ្វើអោយអ្នកបម្រើដែលនៅទីនាះភ័យមិនស្ទើររួមទាំង ថេយ៉ុងនិងផីតយុ

" ថ្វាយបង្គំ ព្រះរាជ្យបុត្រ" អ្នកទាំងអស់គ្នាក្រាបចុះ
" យ៉ាងមិចមិនឮយើងសួរទេ ហេស?"

( ហុី អារាជ្យបុត្រនឹងអីក៏ចរឹកយ៉ាប់ម្លេះ សុខៗមកញ៉ែតៗដាក់ឯង)ថេយ៉ុងនិយាយក្នុងចិត្តទាំងគ្រឺតខ្នាញ់

" ឯងមកនេះ " ជុងគុកស្រាប់តែទៅអូសដៃរាងតូចចេញពីកន្លែងនេាះ

" អាក~~~"
ផីតយុ ចង់ទៅជួយថេយ៉ុងដែរ តែក៏មិនហ៑ានវិញពេលឃើញសិ ឈរសម្លក់ ។

" អូយ~~~"
ផឹប~~~

រាងក្រាសមកដល់កន្លែងមួយទាញរាងតូចអោយផ្អឹបនឹងជញ្ជាំងដៃទាំងគូរចាប់ដៃទាំងសងខាងរាងតូចរើមិនរួច។
" អូយ~~~នែ ចង់ធ្វើស្អី"
" យ៉ាងមិច ចង់ទាក់វាណាស់ហេស~~~"

" អូយ~~~ ស្អីនឹង ខ្ញុំគ្មានទៅចង់ទាក់គេទេ" ថេយ៍ព្យាយាមប្រកែក

" យ៉ាងមិច ការពារវាមែនទេ " ជុងគុកស្រែកទាំងកំរោល ដៃបន្ងែមកម្លាំងកង្កត់ដៃរាងតូចគើងក្រហម

" ហ្ហឹក~~~ហ្ហឹក" ថេយ៉ុងយំទឹកភ្នែកម៉ក់ៗ
" ចង់យកទឹកភ្នែក ការពារអាចង្រៃនេាះមែនទេ" ជុងគុកឥលូវខឹងអើយសែនខឹង មិចអាចង្រៃមុខដូចក្របីវង្វេងបឹងនេាះ វាអស្ចារ្យស្អីបានកូនទន្សាយតូចរបស់ខ្លួនមកយំយ៉ែក ស្រែកដូចគេចាក់កយ៉ាងនេះ។

" ហ្ហឹក អាយ~~ហ្ហឹក លែងឈឺដៃ ហ្ហឹក~ៗ "ថេយ៉ុង

"...😑..." ជុងគុក
______________________________________
សូមរង់ចាំភាគបន្ត...


You are reading the story above: TeenFic.Net