ep:24[ស្នេហ៍គ្រាដំបូងសុីក្បាលមួយថូ ]

Background color
Font
Font size
Line height

ep:24  [ស្នេហ៍គ្រាដំបូងសុីក្បាលមួយថូ ]

"ថេយ៍មានអ្នកបម្រើតែថេយ៍ជាអ្នកបម្រើដែរនឹង😵"
" មែនហើយ " ជុងគុកក៏ងក់ក្បាលយល់ស្រប
" វាមិនដែលទេ ជុងគុកបងត្រូវតែដេាះស្រាយរឿងនេះអោយអូន " ថេយ៍ពេបមាត់មិនសុខចិត្តរំអុករាងក្រាស់

" ចឹង...ថេយ៍ឡើងជាម្ចាស់ក្សត្រីរបស់បងណា" រាងក្រាសនិយាយទាំងញញឹមទាញដៃថេយ៉ុងថើបថ្នមៗពោពេញដោយការស្រឡាញ់។ បេះដូងតូចលោតញាប់ញ័រជាមួយពាក្យបុរសជាទីស្រឡាញ់ នេះគេពិតជាប្រគល់អំណាចធំនេះមកដល់ខ្លួន ?
ដំណក់ទឹកភ្នែកស្រក់ដោយភាពរំភើបហូរកាត់ផែនថ្ពាល់ក្រពុំ ដៃមាំក៏ជូតដំណក់ទឹកភ្នែកនេាះថើរទាំងញញឹម ។

" ពូកែយំម្លេះ លែងស្អាតហើយ ម្ចាស់ក្សត្រីរបស់បង"
" ជុង...ហ្ហឹកៗ ហ្ហឹក " រាងតូចក៏អោបកាយមាំដោយក្តីរំភើប ថាមិនចង់យំទេតែទឹកភ្នែកវាចេះតែហូរ

" ហ្ហឹកៗហ្ហឹក ជាតិនេះអូនពិតជាសំណាងណាស់ដែលបានស្គាល់បង ហ្ហឹកៗហ្ហឹក អូនស្រឡាញ់បង ហ្ហឹកៗ ហ្ហឹក" ថេយ៉ុងយំរៀបរាប់អោបរាងក្រាសដូចជាកូនក្មេង

" បងក៏ស្រឡាញ់អូនដែរ សឺត~~~" ថាហើយជុងគុកអោនថើបសក់ទន់ល្មើយនេាះថើរៗពោពេញដោយសេចក្តីស្រឡាញ់ ។បន្តិចក្រោយមកអ្នកទាំងពីចេញពីការអោប ថេយ៉ុងជូតទឹកភ្នែកខ្លួនឯងនិយាយទាំងសើចតិចៗ

" បងចាំទេ ជុងហិហិ កាលយើងជួបគ្នាដំបូងនៅបនល្បែងនេាះ "
" ប្រាកដជាចាំហើយ នៅសុខៗអូនមកគុបមកក្បាលមួយថូ " រាងក្រាសនិយាយទាំងស្រម៉ៃដល់រឿងនេាះ

&ត្រឡប់ទៅកាន់ការស្រម៉ៃ

#វង់ល្បែង
គ្រាន់តែដើរចូលមកភ្លាម ចង់ដាច់ផ្ងារ វាសុទ្ធតែល្បែង ក៏ដឹងនៅក្នុងចិត្តហើយ បនល្បែង 😒 ។

" ស្រាវឆ្អឹងខ្នងណាស់លោកអើយ សុទ្ធតែអ្នកញៀនល្បែង " ថេយ៉ុងលេបទឹកមាត់ក្អឹកៗមុននឹងបែរក្រោយបម្រុងនឹងដើរចេញក៏ស្រាប់តែបុកនឹងបុរសម្នាក់

" អូយ~~~~" ភ្លាត់សម្លេងស្រែករកដួល តែក៏មានដៃមាំចាប់ក្រសោបចង្កេះជាប់

" ណែលែងយើង"

ព្រួស~~~~

" អូយ~~~" គ្រាន់តែនិយាយចប់ភ្លាមដៃមាំក៏ប្រលែងពីចង្កេះតូចធ្វើអោយម្ចាស់ខ្លួនធ្លាក់ខ្ពូកស្រែកអូយនៅលើឥត ភ្នែកសំឡក់ទៅបុរសដែលនៅចំពេាះមុខពាក់អាវក្រៅដូចខ្លួនគ្រាន់តែព័ណ៌ខ្មៅ មាឌធំមានបុរស២នាក់ពាក់អាវដូចគ្នាសមសងខាង ។

" នែ ឆ្កួតទេហី ទម្លាក់មនុស្សមើលតែបេាះនំ "
សម្លេងឆ្នាស់ឆ្នើមស្រែកចាចចេញពីបបូរមាត់តូចច្រមិច គ្របដោយស្បៃព័ណ៌ខ្មៅបិទបាំំងផ្ទៃមុខ អំឡុងពេលអ្នកនៅក្នុងនេាះមើលមកកាន់រាងតូច ។

" រំខាន "
សម្លេងត្រជាក់ស្រេបហើបចេញពីបបូរមាត់រាងក្រាស់ ដើរគន្លងពីលើកាយតូចចូលទៅខាងក្នុង ។

" អាយ~~~ អាអត់មាយាទ " កំហឹងឆេះឆួលពេញទ្រូងថេយ៉ុងប្រញាប់ងើបស្រែកចាចដៀលអ្នកដែលបែរខ្នង ឃើញថូរផ្កានៅជិតនេាះក៏ស្ទុះយកទៅគប់រាងក្រាសដែលកំពុងដើរពីខាងក្រោយយ៉ាងលឿនឮសូរតែ ផាំង💥👀ចំក្បាល

" ឆឹស អោយសមមុខកុំមកធ្វើចរឹកខ្លាំងជាមួយ គីម ថេយ៉ុង "
ថេយ៉ុងនិយាយលើកសរសើរខ្លួនឯងយ៉ាងមានមោទនភាព ។

រាងមាំបែរក្រោយព្រមលើកដៃខ្ទប់នឹងក្បាល ដើរតម្រង់រករាងតូច ដែលកំពុងតែប្រែទឹកមុខជាស្លេកស្លាំងពេលឃើញបែបនេះ មានតែក្បាច់ចុងក្រោយម៉ែចែកអោយទេ គឺ រត់ ។

" រត់ហើយម៉ែអើយ~~~~"
ថេយ៉ុងឃើញបុរសពីរនាក់ប្រុងមកចាប់ខ្លួនក៏ស្ទុះរត់យ៉ាងលឿន ចេញពីទីនេាះ ។

" ចាប់យកមកអោយយើង" សម្លេងរឹងកំព្រិសនិយាយពោពេញដោយចំហាយពិឃាត ទាំងដៃនៅខ្ទប់នឹងក្បាលតែកំពុងតែហូរឈាមរហាចបាំងភាពកំណាត់នេាះ ។

&ត្រឡប់មកកាន់បច្ចុប្បន្នវិញ

" ហើយពេលនឹងអូនគិតអីបាន ជាគប់បងបែបនេះ"

" ឆឹស អ្នកណាពេលនឹងអោយបងធ្វើចរឹកឡូយដាក់អូនធ្វើអី សុីក្បាលមួយថូរសមហើយ " ថេយ៉ុងពេបមាត់ដាក់រាងក្រាស បញ្ចាក់ថាខ្លួនជាអ្នកត្រូវ

" ប៉ុន្តែអេ...អ្នកណាទៅពេលនឹងរត់លឿនដូចហេាះនេាះ" ជុងគុកនិយាយទាំងញញឹម

" បង....." ថេយ៉ុងពេលត្រូវរាងក្រាសនិយាយឌឺបែបនេះខឹងបំប៉ោងថ្ពាល់ប៉ោងៗរបស់ខ្លួនយ៉ាងគួរអោយស្រឡាញ់

" ហាសហា ខឹងហើយហេស កូនទន្សាយ សឺតៗ កុំខឹងច្រើនពេក" ឃើញមុខcuteៗចឹងរាងក្រាសក៏ក្រសោបផ្ទៃមុខតូចច្រមិចថើបក្សឺតៗ ដោយក្តីខ្នក់ខ្នាញ់

" ហិហិ រសើបណាស់ ហិហិ ឈប់ "
" សឺត~~~ក្រអូបណាស់ម្ចាស់ចិត្ត " ដកមាត់ចេញពីថ្ពាល់ក្រពុំហើយនៅឈ្លៀតនិយាយធ្វើអោយរាងតូចអៀនទៀត

" ដឹងស្អីតេស ~~~ ដឹបៗ" ថេយ៉ុងវាយទ្រូងជុងគុក
" តែថាបងវិញនេាះ ស្រឡាញ់អូនតាំងពីពេលណា ជុង "ថេយ៉ុងសួរជុងគុកដោយការចង់ដឹង

" ក៏តាំងពីឃើញមុខអូនដំបូង😊 "
" ចឹងបងស្រឡាញ់អូនដោយសារតែសម្រស់?" ថេយ៉ុងស្តាប់ឮហើយសង្កត់សម្លេងមាំ

" អត់ទេ បងស្រឡាញ់អូន"ជុងគុកប្រញាប់ប្រកែក
"តែបងថាស្រឡាញ់ពេលឃើញមុខអូន 😡 "
" ក្រែងមុខអូន គឺជាអូន ចឹងហើយបងស្រឡាញ់មុខអូនក៏ដូចជា្រឡាញ់អូនដែរ"

" ពិតមែនហើយ.....ចន ជុងគុក  " មុនដំបូងគិតសិនវាក៏សមហេតុផល ប៉ុន្តែពាក្យយើងគឺត្រូវជានិច្ចចឹងហើយដេញវាយសិន ។ ថេយ៉ុងរត់ដេញវាយជុងគុកពេញរាជដំណាក់។

ទិដ្ឋភាពដ៏រីករាយរបស់គូរស្នេហ៍ទាំងពីរ សម្លេងសើចនឹងស្នាមញញឹមដ៏មានក្តីសុខ ។

  2ម៉ោងក្រោយមក......
" ហិហិហិ រសើបណាស់ ជុងហិហិ " ថេយ៉ុងសើចឡើងរលាក់ខ្លួនព្រេាះតូវរាងក្រាស់ចាប់ថើបមុខនិងកញ្ចឹងកខ្សឺតៗមិនឈប់។

តុ តុ

កំពុងតែប្រឡែងគ្នាសុខៗក៏មានអ្នកគេាះទ្វារ
" ចូលមក " ជុងគុកស្រែប្រាប់  ឯ ថេយ៉ុងវិញក៏សម្រួលឥរិយាបថសម្រមរ្យវិញ។

ទ្វារក៏បានបើក ហ្វហ្គីនិងដាយលីងក៏ដើរចូលមក
" អរ ជាប្អូនស្រីទេហេស~~~បោកខោអាវហើយហេស" ពេលដឹងថាជាប្អូនស្រីសម្លាញ់ទាំងពីរថេយ៉ុងញញឹមឌឺដង តាមចិត្ត

" ចាស/ចាស" ដោយមិនអាចធ្វើអ្វីបានមានតែអោនមុខចុះ តែកុំមើលដៃក្តាប់ដោយកំហឹងយ៉ាងណែន។

( ហិហិ ចាំមើលធ្វើបាបអោយរាងម្តង)ថេយ៉ុងនិយាយក្នុងចិត្ត

" តើងឃ្លានទឹកហើយទៅយកអោយយើង "
"ចាស/ចាស"  ហ្វហ្គីដាយលីងទៅយកទឹកអោយថេយ៉ុងបាត់។

" អូនចង់ធ្វើអី " ជុងគុកសួរ
" កុំមាត់...បងគង់តែដឹងទេ " ថេយ៉ុងថាហើយក៏ញញឹមលាក់គំនួចក្នុងចិត្ត

   5នាទីក្រោយមកហ្វហ្គីនិងដាយលីងក៏យកទឹកដាក់ក្នុងកែវម៉ាស្អាតអោយ។

" ទឹកស្អីត្រជាក់ម្លេះ " ថេយ៉ុងផឹកបានតិចហើយក៏ស្តីអោយពីរនាក់បងប្អូន

" ប៉ុន្តែទឹកនេះវាក្តៅអ៑ុនៗតើ...." ហ្វហ្គី

" ទៅយកថ្មី "
"ប៉ុន្តែ"ហ្វហ្គី
" ចង់ជ្រុះក្បាលចេញពីរស្មាររឺយ៉ាងមិច" ថេយ៉ុងនិយាយគំរាម
"ចាស/ចាស ពួកខ្ញុំទៅហើយ" ថាហើយហ្វហ្គីនិងដាយលីងក៏ប្រញាប់ទៅយកទឹកថ្មីមកទៀតខ្លាចដាច់ក្បាល។
          _______________________
  "ថ្វើយ....ទឹកស្អីក្តៅចង់រលាកមាត់ទៅយកថ្មីមកភ្លាម"មិនត្រឹមតែនិយាយទេថេយ៉ុងនៅយកទឹកនេាះជះចំកណ្តាលមុខហ្វហ្គីទៀតផង។

" ចាស/ចាស "
       _________________________
"ទឹកស្អីសាបដូចសម្លអត់ដាក់គ្រឿង ទៅយកទៀតមក"
"ទៅយកទៀត"
"ទៅយកថ្មីទៀត"
"ទៅយកទៀត តិចដាច់ក្បាល "

     ដោយសារតែទឹកមួយកែវហ្វហ្គីនិងដាយលីងត្រូវថេយ៉ុងប្រើហត់ឡើងចង់ធ្លាក់អណ្តាត រត់ទៅវិញទៅមកឡើងចង់10ដងទៅហើយ មើលទៅមានបំណងធ្វើបាបខ្លួនច្បាស់ណាស់ប៉ុន្តែអោយធ្វើយ៉ាងមិចបើវាមានខ្នងធំចាំការពារ ឥលូវមានតែទ្រាំសិនចុះ រង់ចាំឱកាសល្អជំរះបញ្ជីយកតែម្តង។

" ហឺយ~~~ទឹកនេះបានត្រូវចិត្តយើង" ចុងក្រោយថេយ៉ុងក៏យកទឹកមួយកែវនេាះផឹកយ៉ាងសប្បាយរីករាយ សប្បាយណាស់ពេលបានធ្វើបាបបងប្អូនពីរនាក់នេាះ។

"ទៅវិញចុះ" ជុងគុកក៏បញ្ជារអោយចាកចេញនៅយូររំខានណាស់ នាយចង់នៅតែ២នាក់ថេយ៉ុង។

"ចាស/ចាស" អ្នកទាំងពីរអោនក្បាលគោរពចាកចេញ ដៃក្តាប់ដោយកំហឹងគុំនៅក្នុងចិត្ត។
       
       "  យើងនឹងសងសឹកឯងអាថេយ៉ុង"

___________________________________
               សូមរង់ចាំភាគបញ្ចប់😊


You are reading the story above: TeenFic.Net