ep:1[ ការចាប់កំណើតជាថ្មី ]

Background color
Font
Font size
Line height

ep:1 [ ការចាប់កំណើតជាថ្មី ]

ស្ថិតនៅក្នុងឆ្នាំ2023 ជាបរិបទសង្គមកាន់តែអភិវឌ្ឍន៍ទៅ នៅក្នុងប្រទេសកូរ៉េខាងត្បូងក៏មានការជឿនលឿនគ្រប់វិស័យ ប្រជាជននៅទីនេាះភាគច្រើនមានជីវភាពសមរម្យអាចរស់នៅបានដោយមានភាពងាយស្រួល ។

" គីម ស៑ាវចាន់ គីម ជីមីន~~~"

សម្លេងស្រែកសន្ធឹករបស់នាយកម្លេាះតូច គីម ថេយ៉ុង ដែលត្រូវជាកូនច្បងនៅក្នុងត្រកូលគីម រូបរាងតូចច្រឡឹង សាច់សដូចជាកូនង៉ែត ថ្ពាល់ប៉ោងៗក្រហមព្រឿងៗគួរអោយចង់ខាំ កំពុងតែពាក់អៀមធ្វើម្ហូបព័ណ៌ផ្កាឈូក ដៃកាន់វែកឆា ស្រែកហៅឈ្មោះអ្នកដែលត្រូវជាប្អូនកំហូចទាំងពីរបស់ខ្លួនយ៉ាងខ្លាំង ។
" ពួកឯងឆាប់មកអោយលឿន "

បន្តិចមកអ្នកជាប្អូនកំហូចក៏ដើរចុះពីលើជណ្តើរដើរទៅជិតថេយ៉ុងដែលកំពុងតែគ្រហឹមគួរអោយខ្លាច។

" យ៉ាងមិចព្រមចុះមកហើយ ហេស~~~លោកប្អូនសម្លាញ់"ថេយ៉ុងនិយាយច្រត់ចង្កេះសួរញ៉ែតៗ

" បើមិន ចុះមកមិចបើបងស្រែកចង់ផ្ទុះផ្ទះយ៉ាងនេះ"

"យ៉ា~~~ស៑ាវចាន់ ឯងហ៑ាន តម៉ាត់នឹងបង? "
" ឆឹស~~~អ្នកណាប្រើអោយបងពូកែរឿងធ្វើអី " ជីមីននិយាយធ្វើមិនដឹង

" ឃើញទេៗ ពួកឯងធំដុះស្លាបហើយ ហ៑ានតមាត់នឹងបង " ថេយ៉ុងនិយាយធ្វើចង់យំ
" ឯណាៗ ចាន់អោយយើងមើលតិចមើល មិចមិនឃើញស្លាប" ជីមីនធ្វើជាបង្វែរមើលខ្លួនចាន់ទៅវិញទៅមករកស្លាប ។

" ពួកឯងត្រៀម "
ទ្រាំមិនបានថេយ៉ុងស្រែកមួយវ៉ាសដោយការខឹងនឹងពាក្យឌឺដង ដេញវាយពួកគេរត់ទៅវិញទៅមកនៅក្នុងផ្ទះ ។

មែនហើយនៅក្នុងផ្ទះនេះគឺមានតែពួកគេទាំងបីរតែប៉ុណ្ណេាះ ប៉ាម៉ាក់របស់ពួកគេស្លាប់ចោលពួកគេតាំងពី២ឆ្នាំមុន ថេយ៉ុងក៏ទទួលបន្ទុកធ្វើជាអាណាព្យាបាលប្អូនទាំងពីសព្វថ្ងៃអាយុ20ឆ្នាំ ការងារក្នុងក្រុមហ៑ុនតូចមួយ។

"មកនេះអាប្អូនកំហូច"
"អូយៗ~អូយៗ បងប្រុសឈឺ អូយ"
ថេយ៉ុងចាប់មួលត្រចៀកប្អូនកំហូចទាំងពីរ យកទៅតុអាហារវិញ ។

" អឺ អោយដឹងបើដឹងចឹង កុំពិនអាខាងឌឺដងពេក"
" អូយដឹងហើយ មួលនេាះមួល" ចាន់អង្អែរត្រចៀក
" តែថា បងមិនទៅធ្វើការទេហី ងៃនឹង " ជីមីនងាកនិយាយ

" ទៅលូវហើយ ពួកឯងញុាំបាយទៅអាងទៅរៀន យើងទៅធ្វើការហើយ "
"បាទ/បាទ "
"ហឹម~~~"

និយាយរួចថេយ៉ុងដោះអៀមចេញ យកកាបូបស្ពាយចំហៀងខ្មៅ ពាក់ស្បែកជើងមុននឹងចាកចេញ។

"បងទៅហើយ បងវិញចាំបងទិញអីផ្ញើរ"
"បាទ"

នៅលើដងវិថីផ្លូវសារធារណះទីក្រុងកូរ៉េ កម្លេាះតូច គីមថេយ៉ុង ដើរបណ្តើរដៃចុចទូរស័ព្ទលេងបណ្តើរ។

{▪រឿងនិទាន កាលពីព្រៃនាយមានគ្រួសារអភិជន មានសមាជិក៣នាក់ ក្រោយពីផ្តល់កំណើតដល់កូនដែលជាត្រកូលរួច អ្នកជាម្តាយបានស្លាប់ កូននេាះត្រូវបានដាក់ឈ្មេាះថា សុីនដឺរេឡា លុះក្រោយមកឳពុករបស់នាងបានរៀបការថ្មី ម្តាយចុងព្រមទាំងមានកូនស្រី២នាក់ ដល់ឳពុកស្លាប់ សុីនដេរេឡាបានក្លាយជាអ្នកបម្រើនៅក្នុងវិមាន រងការធ្វើបាបជាខ្លាំង រហូតដល់នាងបានជួបព្រះអង្គម្ចាស់នៅក្នុងនគរ ជីវិតសុីនដឺរេឡាក៏ផ្លាស់ប្តូរ ព្រះអង្គដាក់ទោសពីរអ្នកម្តាយកូនចុងនេាះ បន្ទាប់មកសុីនដឺរេឡាចាប់ពីពេលនឹងរស់នៅជាមួយព្រះអង្គម្ចាស់ដោយក្តីរីករាយ }

" ស្អី ! ឆឹស គួរអោយទ្រលាន់ តែក៏ច្រណែនសុីដឺរេឡារស់នៅដូចជាព្រះនាងមានស្វាមីសង្ហារ មិនដូចខ្ញុំដែររស់នៅធ្វើការត្រុកៗ បើសិនជាអាចខ្ញុំក៏សុំអោយក្លាយជាសុីនដឺរេឡាជំនួសវិញ ហិ ហិ ! ហឺយ~~~ឯងឈប់រវើរវាយទៅវាមាននៅតែក្នុងរឿងព្រេងនិទានតែប៉ុណ្ណេាះ ប្រញាប់ទៅធ្វើការវិញ "

ត្អូញអស់ចិត្តថេយ៉ុងដើរបន្តដៃកាន់ទូរស័ព្ទ ដល់ផ្លូវស្តុបឆ្លងថ្នល់ រវល់តែមើលទូរស័ព្ទ

តឺតៗ~~~

" អាយ~~~~~"

បាំង¤
ឈាមហូរសាយពីរាយកាយថេយ៉ុងបិទភ្នែកម្តងបន្តិចៗ ភាពមើលឃើញចុងក្រោយគឺមនុស្សកំពុងតែរោមគេ មានអ្នកខ្លះcallហៅឡានពេទ្យមក ។

" ចង្រៃអើយ~~~បើមានជាតិក្រោយមែនសូមស្បថលែងមើលទូរស័ព្ទឆ្លងថ្នល់ទៀតហើយ ចាន់ ~ជីមីន ~~~"

ត្របកភ្នែកបានបិទ ខ្យល់ដង្ហើមលែងដក ចរន្តឈាមលែងដើរ ចង្វាក់បេះដូងឈប់លោត រាងកាយថេយ៉ុងលែងមានព្រលឹង ។

តឹងៗ~~~~
《 តើអ្នកព្រមទទួលយកការចាប់កំណើតថ្មីទេ?》

(សារលោតពីក្នុងទូរស័ព្ទ)

ភាពងងឹតលំហរអាកាស ថេយ៉ុងបើកភ្នែកឃើញតែភាពងងឹតនឹងជាអ្វីមិនដឹង រាងជាប្រអប់

《 តើអ្នកព្រមទទួលយកការចាប់កំណើតថ្មីទេ?》

[ យល់ព្រម ] [ មិនយល់ព្រម ]
(សូមជ្រើសរើសក្នុងរយះពេល5នាទី)

" ស្អី ឆុយ ! មានរឿងអីហ្នឹង "
(សូមជ្រើសរើសក្នុងរយះពេល4នាទី)

" អេស លឿនមេស ចាប់កំណើតស្អី ? "

(សូមជ្រើសរើសក្នុងរយះពេល3នាទី)

[ ‼❌ព្រមាន! បើសិនជាមិនរើសក្នុងរយះពេល 3នាទីទៀតលោកអ្នកនឹងស្លាប់ ភ្លាមៗ ]

(សូមជ្រើសរើសក្នុងរយះពេល2នាទី)
" យ៉ាងណាក៏គ្រាន់ជាងស្លាប់ដែរ មិចៗទៅ "
ពឹប¤
[ យល់ព្រម ]
《 សូមអបអរលោកអ្នកបានទទួលយកការចាប់កំណើតថ្មី 》

[ ចាប់កំណើតនៅក្នុងប្រលោមលោក ]
[ ជីវិតពិត]
[ បុរាណ ]
(សូមជ្រើសរើសក្នុងរយះពេល5នាទី)
" គួរយកមួយណា ហុី! ~~~' ជីវិតពិត បុរាណ "
(សូមជ្រើសរើសក្នុងរយះពេល4នាទី)

ថេយ៉ុងខាំក្រចកដៃ ខួរក្បាលខំប្រឹងគិត
" យកមួយនេះចុះ "
ពឹប¤

[ ចាប់កំណើតនៅក្នុងប្រលោមលោក ]
《 សូមអបអរ សូមជ្រើសរើសពិភព 》
[ ព្រះនាងមច្ឆា ]
[ ជីវិតនាងបដាចារ ]
[ សុីនដឺរេឡា]

(សូមជ្រើសរើសក្នុងរយះពេល5នាទី)
" ហាសហាស~~~ ជីវិតនាងបដាចារ ឡូយមេសអាស្អីគេនេះ យករឿងអស្ចារ្យមកដាក់ដែរ យករឿងនេះ☺ ប៉ងយូរហើយ "

ពឹប¤
[ សុីនដឺរេឡា ]
《 សូមត្រៀមខ្លួនលោកអ្នកនឹងត្រូវបញ្ជូនទៅពិភពសុីនដឺរេឡាក្នុងរយះពេល 4នាទី 》
3
2
1
0
ថេយ៉ុងបិទភ្នែកនិយាយក្នុងចិត្តជាលើកចុងក្រោយ
" សុំទោសប្អូនបង លាសិនហើយរស់នៅអោយបានសុខ "
*Game start*

{ រឿង សុីនដឺរេឡាសម័យថ្មី }

" ហឹម~~~ រំខាន មេស "
មនុស្សដែលគេងនៅលើគ្រែ ពត់ពែនខ្លួនរំខានដោយពន្លឺព្រះអាទិត្យតាមមាត់បង្អួត បូកផ្សំសម្លេងចាប ជិបចុប* ។

ភ្ញាក់ភ្លាមថេយ៉ុងស្ទុះអង្គុយយ៉ាងត្រង់ខ្លួន ភ្នែកសម្លឹងមើលទិដ្ឋភាពនៅជុំវិញខ្លួនយ៉ាងចំហមាត់បើកភ្នែកធំៗ ។
" ហាក! នេះជាការពិត ហេស យើងកាយជាសុីនដឺរេឡា "
ភ្នែកក៏ប្រញាប់សម្លឹងមើលដៃនឹងសក់ខ្លួន មុននឹងរេរ ស្ទុះឆ្លុះកញ្ចក់រាងទ្រវែងមួយ ។

ភ្នែកធំៗព័ណ៌ផ្ទៃមេឃថ្លាយ៉ាងស្រស់ស្អាត ទម្រង់មុខវីតូចច្រមិចប្រៀបដូចតុក្តា សក់ព័ណ៌មាសវែងរំសាយត្រឹមចង្កេះ ស្បែកសរលោងប្រៀបដូចជាព្រិល។
" wow ស្អាតណាស់ តែអេជាស្រី "
ថេយ៉ុងចង់ភ័យខ្លួនប្រញាប់ស្ទាបទ្រូងទាំងពីរ ចង់ដឹងថាក្លាយជាស្រីរឺអត់ ។

" ho my ព្រះ! "
_____________________________________


You are reading the story above: TeenFic.Net