EP2 (......)

Background color
Font
Font size
Line height


      ដោយអ្នកនាងកេសនឹងពួកអ្នកបម្រើរបស់អ្នកនាងបានចេញទៅអស់ហើយនោះហ្វូតក៏បានរើសថង់ថ្នាំដែលបានរបូតចេញពីដៃរបស់គេនៅពេលដែលអ្នកនាងកេសទាន់នោះមកវិញ

    ហ្វូតគ្រាន់តែចាប់កាន់បានថង់ថ្នាំហើយក៏ព្យាយាមក្រោកឈរឡើង ព្រោះស្នាមដែលត្រូវផ្ដៅក៏ឈឺខ្លាំងហើយណាមួយត្រូវអ្នកនាងកេសទាន់អោយដួលថែមមួយតង់ទៀតក៏រឹតតែឈឺទ្វេទៅហើយ

    ដោយមួយព្រឹកនេះគេហាក់បីដូចជាជួបបញ្ហារច្រើនពេកហើយ មិនអាចទប់ទល់ខ្លួនបានតទៅទៀតហ្វូតក៏បានដួលព្រួសតែម្នាក់ឯងនៅក្នុងសួនច្បានោះទៅ

  - មួយសន្ទុះធំក្រោយមក

ហ្វូតបានបើកភ្នែករបស់គេតិចៗ ហើយក៏ចាប់ផ្ដើមមានអារម្មណ៍ថាឆ្ងល់ព្រោះអីពេលនេះគេមាននៅក្នុងបន្ទប់មួយយ៉ាងប្រណិត មិនមែនដូចជាបន្ទប់អ្នកបម្រើដសែនចាស់ទ្រុឌទ្រោមរបស់គេនោះទេ

« ហ្វូត!!ដឹងខ្លួនវិញហើយហ៌ នេះទឹកឆាប់ផឹកទៅ » ភ្លាមៗនោះក៏មានសម្លេងយ៉ាងស្រទន់បាននិយាយមកកាន់ហ្វូត ដែលកំពុងតែព្យាយាមងើបមកទាំងធីងធោង

« អ្នកនាង កាន់យ៉ា សូមអ្នកនាងអភ័យទោសដល់រូបខ្ញុំបាទផង ខ្ញុំពិតជាធ្វើអោយអ្នកនាងពិបាកហើយ » ហ្វូតគ្រាន់តែបានឃើញអវត្តមានរបស់អ្នកនាងកាន់យ៉ាដែលត្រូវជាប្អូនស្រីបង្កើតរបស់លោកហ្លួងជេមភ្លាមក៏ប្រញ៉ាប់ស្ទុះពីលើគ្រែមកក្រាបទៅនឹងរនាបផ្ទះភ្លាមៗ

« ងើបឡើងមកហ្វូតនេះយើងយកទឹកមកអោយ ! !ប្រញ៉ាប់ផឹកវាទៅ » អ្នកនាងកាន់យ៉ាបានបន្ទន់ជង្គង់ទៅក្បែហ្វូតបន្តិចមុននឹងហុចទឹកទៅអោយហ្វូត

« បាទ!! អរគុណហើយអ្នកនាង » ហ្វូតលើកដៃសំពះរួចក៏ទទួលទឹកពីអ្នកនាងកាន់យ៉ា យកមកក្រេបតិចៗ

« សម្រាកនៅក្នុងបន្ទប់របស់យើងសិនហើយ ចាំយើងលាបថ្នាំខ្នងអោយ »

« ដូចជាមិនសមទេអ្នកនាង ខ្ញុំ ឋាន: ត្រឹមអ្នកបំរើម្នាក់ប៉ុណ្ណោះ មិនអាចអោយអ្នកនាងមក លាបថ្នាំអោយខ្ញុំបានឡើយ »

« មិនអីទេ ! ឋានៈខុសគ្នាវាយ៉ាងម៉េច ឯងក៏ជាមនុស្សយើងក៏ជាមនុស្សដូចឯងដែរ ហេតុអ្វីក៏ធ្វើមិនបាន កុំជជេសពេកណា បែខ្នងមកយើងយកថ្នាំមកលាបអោយ »

« គឺ!!មិនសមទេអ្នកនាង » ហ្វូតសំពះអ្នកនាងកាន់យ៉ាមុននឹងឆ្លើយបដិសេធនឹងសំណើររបស់អ្នកនាង

« យើងយល់អារម្មណ៍របស់ហ្វូតណា .... បងគីត បងវ៉ាន់ បងមកនេះបន្តិចមក » អ្នកនាងកាន់យ៉ានិយាយជាមួយហ្វូតហើយទើបស្រែកហៅអ្នកបំរើរបស់ខ្លួននៅខាងក្រៅបន្ទប់អោយចូលមក

« មានអ្វីអោយខ្ញុំជួយមែនទេអ្នកនាងម្ចាស់ ?? » បងគីត និងបង វ៉ាន់ និយាយព្រមគ្នា

« បងយកថ្នាំនោះទៅបុកហើយលាបរបួសអោយហ្វូតទៅ » អ្នកនាងកាន់យ៉ាហុចថ្នាំអោយបងភីត

       បន្ទាប់ពីលាបថ្នាំអោយហ្វូតរួចរាល់អស់ហើយអ្នកនាងកាន់យ៉ាក៏បានជួនដំណើរហ្វូតមកដល់បន្ទប់រនស់គេផងដែរ ទោះហ្វូតប្រឹងប្រកែកក៏មិនអាចហាមអ្នកនាងកាន់យ៉ាបានដែរ

« អរគុណអ្នកនាងម្ដងទៀតសម្រាប់រឿងព្រឹកមិញ........ហើយក៏បង្អែមនៅក្នុងដៃនេះផងដែរ»ហ្វូតសម្លឹងមុខអ្នកនាងកាន់យ៉ាដោយកែវភ្នែកស្រទន់ហើយក៏លើកយកកញ្ចប់បង្អែមរំដោយស្លឹកឈូកមកដាក់ជិតមុខរបស់ខ្លួនហើយក៏ញញឹមយ៉ាងស្រស់ទៅកាន់អ្នកនាងកាន់យ៉ា

«...........» អ្នកនាងកាន់យ៉ាមិនតបបានត្រឹមញញឹមដាក់ហ្វូតវិញហើយក៏ដើរបែក្រោយទៅជាមួយបងភីតនិងបងវ៉ាន់ទៅផ្ទះធំរបស់ខ្លួនបាត់ទៅ

     ចំណែកហ្វូតវិញញញឹមបានតែបន្តិចក៏បានផ្ដើមទម្លាក់ទឹកមុខវិញនៅពេលដែលបានចូលមកដល់ក្នុងបន្ទប់ដ៏សែនចាស់ទ្រុឌទ្រោមរបស់ខ្លួនហើយ

    អ្នកបំរើនៅក្នុងផ្ទះលោកហ្លួងជេមទាំងអស់គឺមានបន្ទប់ផ្ទាល់ខ្លួនទាំងអស់ , គ្រាន់តែអ្នកបំរើទាំងអស់នៅក្នុងផ្ទះមួយដែលបានច្រើនបន្ទប់ហើយ ចែកគ្នាម្នាក់មួយបន្ទប់ ផ្ទះរបស់អ្នកបំរើនៅក៏មិនសូវជាមាន សម្ព័ន្ធ ភាពល្អស្អាតដូចផ្ទះធំរបស់លោកហ្លួងដែរ, បើហ្វូតវិញរាងខុសប្លែកពីគេ ព្រោះត្រូវមកនៅក្នុងបន្ទប់មួយដែលដាច់ឆ្ងាយពីគេ ហើយក៏ចាស់ជាងគេផងដែរ ។

     បើចំពោះអ្នកបំរើស្រីឬក៏ប្រុសដែលដើរតាមបំរើម្ចាស់របស់ខ្លួនជាប់នោះក៏ត្រូវដេកនៅក្នុងបន្ទប់ជាមួយម្ចាា់របស់ខ្លួនគ្រាន់តែត្រូវដេកនៅលើរនាបផ្ទាល់តែប៉ុណ្ណោះ

   កាត់មកដល់អ្នកនាងកាន់យ៉ាដែលកំពុងតែដើរតាមផ្លូវសុខៗក៏ជួបនឹងអ្នកនាងកេស

« កាន់យ៉ា ប្អូនស្រីលោកហ្លួង បានលង់ស្នេហ៍ ក្មេងបំរើក្នុងផ្ទះ ហួយលែដល់ណាខ្មាស់គេដល់នឹង ឯងថាទេ ពេ ពីម » អ្នកនាងកេស និយាយដោយសម្លេងសើចចំអកហើយក៏ សើចសួរបញ្ជាក់ទៅកាន់អ្នកបំរើរបស់ខ្លួន ចំពោះអ្នកបំរើវិញក៏បានត្រឹមតែឆ្លើយចា៎ៗហើយអោនមុខចុះតែប៉ុណ្ណោះ

« ប្រយ័ត្នមាត់របស់នាងបន្តិចទៅ ក្រែងល៌ថា មាត់អាចនិយាយបានដល់ស្អែកណា យើងបារម្ភ » អ្នកនាងកាន់យ៉ាសម្លឹងមុខអ្នកនាងកេសចំៗ

« យ៉ាងម៉េចហើយ អាហ្វូតវាមានថ្អូញប្រាប់អ្នកនាងកាន់យ៉ា រឿងត្រូវលោកហ្លួងវៃព្រឹកមិញដែរទេ ជាអ្នកបំរើតែថ្លើមធំមិនចេះប្រមាណខ្លួន » អ្នកនាងកេសនិយាយចប់ក៏ដើរបំបុកស្មាអ្នកនាងកាន់យ៉ាពេញមួយទំហឹង

« យើងគិតថានាងវិញទេដែលមិនចេះប្រមាណខ្លួន បើឳពុករបស់នាងមិនមែនជាសម្លាញ់ចាស់របស់លោកឳពុកយើង ហើយឳពុករបស់នាងមិនបានមកផ្ញើរនាងជាមួយគ្រួសារយើងមុនពេលដែលលោកបានស្លាប់ទៅ ម្លេះពេលនេះនាងមិនដឹងរសាត់អណ្ដែតដល់ណាទេ ចំពោះរឿងហ្វូតវិញនាងនិយាយមានរអៀសមាត់ដែរទេ?? » អ្នកនាងកាន់យ៉ានិយាយដោយមានទំនុកចិត្ត ដែលធ្វើអោយអ្នកដែលបំរុងនឹងដើរចេញនោះមកងាកមករកអ្នកនាងវិញ

« យ៉ាងម៉េច?? តើអោយខ្ញុំរអៀសខ្លួនយ៉ាងម៉េចទៅអ្នកនាងកាន់យ៉ា » អ្នកនាងកេសសម្លឹងមុខអ្នកនាងកាន់យ៉ាព្រមជាមួយកំហឹង

« រឿងក្រណាត់ក្រហមមួយនោះ យើងឃើញដោយផ្ទាល់ភ្នែកថានាងគឺជាអ្នកដុត ហើយក៏យកទៅដាក់ក្នុងបន្ទប់របស់ហ្វូត បើយើងយកទៅប្រាប់បងរបស់យើង នាងគិតទៅថាល្បែងមួយនេះវាសប្បាយលេងប៉ុន្នា »អ្នកនាងកាន់យ៉ាសើចចុងមាត់បន្តិចហើយក៏ដើរចេញបាត់ទៅដោយទុកអោយអ្នកដែរកំពុងតែត្រូវបានគេនិយាយស៊កសៀតនោះឈរទន្រ្ទាំដីស្រែកខ្លាំងៗដូចមនុស្សមិនប្រក្រតី

_____________________

               ចប់EP2 - វណ្ណៈស្នេហ៍


You are reading the story above: TeenFic.Net