នៅក្នុងវេលាដែលមនុស្សម្នាជាច្រើនទាំងប្រុសទាំងស្រីកំពុងតែរូតរះបំពេញកិច្ចការងាររបស់ពួកគេរៀងខ្លួននៅក្នុងផ្ទះមួយដ៏ធំស្គឹមស្គៃយ៉ាងមមាញឹកនោះ ក៏ត្រូវបញ្ឈប់សកម្មភាពនាំគ្នាលត់ជង្គង់ចុះភ្លាមៗ ព្រោះពេលនេះក៏មានលេចនូវអវត្តមានរបស់បុរសវ័យ27ឆ្នាំម្នាក់ ពាក់អាវ ពណ៌ស្លាទុំ ចងក្បិន ដែលធ្វើអំពីក្រណាត់សូត្រល្អប្រណិត នៅ អបសងខាងបុរសម្នាក់នោះក៏មានអ្នកបម្រើប្រុសពីរនាក់នៅសងខាងចាំអបដំណើរផងដែរ គេម្នាក់នោះហើយដែលត្រូវជាម្ចាស់ផ្ទះដ៏ធំស្គឹមស្គៃមួយនេះ ហើយក៏ត្រូវជាម្ចាស់របស់ ពួកអ្នកបម្រើនៅក្នុងផ្ទះនេះទាំងមូលផងដែរ អ្នកបម្រើនៅក្នុងផ្ទះនេះទាំងមូលគឺពិតជាខ្លាចនឹងគោរពចំពោះបុរស់ម្នាក់នេះខ្លាំងណាស់ ព្រោះបុរសម្នាក់នេះជាមនុស្ស ឈាមត្រជាក់ ហើយក៏ ឃោឃៅ បំផុត បើស្រឡាញ់គឺស្រឡាញ់ខ្លាំងណាស់ តែបើស្អប់វិញ គេអាចយកកាំបិតមកអារក ម្នាក់នោះសម្លាប់ភ្លាមៗដោយមិននិយាយអ្វីទាំងអស់ ។ បុរសម្នាក់នោះគេមានឈ្មោះថា Gemini Norawit
« ពួកឯងមានដឹងទេថា ហ្វូតបាត់ទៅណា ?? » ជេម ឈានជំហានមួយៗមុននឹងដើរទៅអង្គុយលើតុកណ្ដាលផ្ទះហើយស្រែកសម្លុតពួកអ្នកបម្រើខ្លាំងៗ
« បាទ!!ជំរាបលោកម្ចាស់ អម្បិញមិញនេះខ្ញុំបានឃើញអាហ្វូតវានៅទីនេះទេលោកម្ចាស់ តែឥឡូវខ្ញុំក៏មិនដឹងថាវាទៅណាដូចគ្នាទានប្រោស » អ្នកបម្រើប្រុសម្នាក់បានលុតជង្គង់ក្រាបវាសន្សឹមៗមកសំពះជំរាបទៅកាន់ ជេម
« ពុទ្ធោ ហឺយយ!!! ពួកឯងអស់នេះចិញ្ចឹមបំបង់បាយមែន !! » ថូផ្ការដែលនៅជិតដៃរបស់ជេមនោះក៏បានបែបខ្ទិចខ្ទីព្រោះត្រូវជេមបោកអម្បិញមិញនេះ
ចំណែកហ្វូតវិញមកពីណាក៏មិនដឹកបានក្រាបលបៗចូលមកក្នុងផ្ទះវាទៅជិតអ្នកបម្រើស្រីម្នាក់ហើយក៏សួរទាំងឆ្ងល់ថាកើតរឿងអ្វីចំពោះលោកម្ចាស់ជេមបានជាធ្វើអោយលោកខឹងខ្លាំងបែបនេះ ។ អ្នកបម្រើស្រីម្នាក់នោះកាលណាដែលបានឃើញហ្វូតចូលមកហើយក៏ឆាប់ប្រាប់ពីរឿងដែលលោកម្ចាស់ជេមបានសួររករូបគេភ្លាមៗ ÷
« តើឯងមកពីណាហាស់ហ្វូត ដឹងទេលោកម្ចាស់គាត់បានសួរសួរឯងតែគ្មានអ្នកណាដឹងថាឯងទៅណាទើបគាត់ខឹងបែបនេះ ឯងមកក៏ល្អហើយឆាប់ទៅសំពះជំរាបលោកម្ចាស់ទៅ ប្រយ័ត្នតែត្រូវស៊ីផ្ដៅយើងមិនដឹងជាជួយឯងយ៉ាងម៉េចទេ » អ្នកបម្រើស្រីម្នាក់ខ្សឹបប្រាប់ហ្វូតតិចៗល្មមតែអោយហ្វូតលឺបានយ៉ាងច្បាស់ ។ ហ្វូតនៅពេលដែលបានលឺអ្នកបម្រើស្រីនិយាយបែបនេះហើយក៏ក្រាបវាទៅរកលោកម្ចាស់ជេមភ្លាមៗទាំងភ័យញ័រ
« ជំរាបលោកម្ចាស់!! នោះអាហ្វូតគេបានមកហើយបាទទានប្រុស » អ្នកបម្រើប្រុសម្នាក់បានជំរាបលោកម្ចាស់ជេមនៅពេលដែលឃើញហ្វូតក្រាបវាមកដល់ជិតខ្លួនហើយ
« ឯងទើបតែមកពីណាហាស់ហ្វូត?? » ជេមបានស្រែកសួរហ្វូតខ្លាំងៗដែលធ្វើអោយហ្វូតភ័យខ្លាចជាខ្លាំង
« បាទលោកម្ចាស់!!មុននេះបន្ដិចខ្ញុំថាទៅបេះផ្កាឈូកនៅកំពង់ទឹកដើម្បីយកមកលំអរផ្ទះបន្ថែមទៀត តែសំណាងមិនល្អខ្ញុំក៏ត្រូវរអិលជើងធ្លាក់ចូលទៅក្នុងទឹកទៅ បែបនេះហើយបានជាហេតុអោយខ្ញុំទៅផ្លាស់សម្លៀកបំពាក់ ដែលទទឹកនោះចេញ សូមមេត្តាលើកលែងទោសអោយខ្ញុំបាទផង » ហ្វូតងើយមុខមើលជេមបន្តិចមុននឹងអោនក្រាបសំពះជេមយ៉ាងញញីញញ័រដូចកូនសត្វធ្លាក់ទឹក
ព្រួស....... ភ្លាមៗនោះជេមបានបោះក្រណាត់ពណ៌ឈាមជ្រូកមួយដែលប្រឡាក់សុទ្ធតែផះនោះទៅចំកណ្ដាលមុខរបស់ហ្វូត រួចហើយក៏និយាយស្រែកគំហ៊កអោយហ្វូតខ្លាំងៗ
« ឯងមើលទៅនេះជាស្អី!! » អ្នកដែលជាបាវកាលណាបានលឺចៅហ្វាយរបស់ខ្លួនសួរបែបនេះហើយក៏ទាញយកកូនក្រណាត់ពណ៌ឈាមជ្រូកនោះមកមើលទាំងឆ្ងល់ព្រោះគេមិនបានដឹងរឿងអ្វីសោះឡើយ
« ជំរាបលោកម្ចាស់!!លោកម្ចាស់កំពុងតែគិតខុសអ្វីមួយលើខ្ញុំហើយបាទ » ហ្វូតនិយាយតបទៅជេមទាំងសម្លេងញ័រទទ្រើក
« ឯងចង់មានន័យថាឯងមិនបានធ្វើចឹងហ៎!!ចុះហេតុអ្វីក្រណាត់មួយនេះវានៅក្នុងបន្ទប់របស់ឯង !! » ជេមរឹតតែខឹងហ្វូតមួយកម្រិតទៀត ព្រោះកាលពីយប់ម្សិលគេបានរកឃើញថា ក្រណាត់សូត្រដែលលោកម្ចាស់ជេមបានប្រទានអោយទៅ អ្នកនាងកេសរ នោះត្រូវបានឆេះដាច់មួយកំណាត់ តែពេលព្រឹកឡើងបែជាឃើញវានៅក្នុងបន្ទប់របស់ហ្វូតទៅវិញ
«លោកម្ចាស់!!សូមលោកមេត្តាផងរឿងក្រណាត់សូត្រមួយនោះខ្ញុំពិតជាមិនបានដឹងរឿងអ្វីពិតមែន ខ្ញុំដឹងយ៉ាងច្បាស់ថាអ្នកនាងកេសរមិនពេញចិត្តនឹងខ្ញុំហើយតែងតែប្រើនិងធ្វើបាបខ្ញុំ តែខ្ញុំគ្មានកូនចិត្តខឹងនឹងអ្នកនាងកេសរសូម្បីបន្ទិចទេ ហើយក៏វាគ្មានហេតុផលអ្វីអោយខ្ញុំទៅដុតក្រណាត់មួយនោះដែរបាទ ម្យ៉ាងទៀតយប់មិញនេះខ្ញុំនៅធ្វើការជាមួយពួកបងៗស្ទើរតែពេញមួយយប់ទៅហើយបើលោកម្ចាស់មិនជឿខ្ញុំទេបងៗអាចធ្វើជាសាក្សីក្នុងរឿងនេះបាន» អ្នកបម្រើនៅក្នុងផ្ទះទាំងមូលក៏នាំគ្នាស្ងាត់ជ្រាបគ្មានអ្នកណាហ៊ានហើបមាត់សូម្បីមួយម៉ាត់ជួយការពារហ្វូតឡើយ
« ចឹងឯងក៏កំពុងតែមានន័យថាយើងចោទប្រកាន់ឯងបែបនឹងហ៎ !! »
« មិនមែនទេៗៗ!!លោកម្ចាស់ » ហ្វូតងើបមុខមកក្រវីក្បាលតតាត់
« ឆាយ !!ដាំ !! ឆាប់យកហ្វូតទៅវៃ10 ផ្ដៅទៅ កុំអោយថ្ងៃក្រោយចេះតែហ៊ានបែបនេះទៀត » ជេមមិនបានស្ដាប់ហេតុផលអ្វីពីហ្វូតបន្តិចទាល់តែសោះ ក៏បញ្ជាអ្នកបម្រើអោយយកហ្វូតទៅវៃទៅ កាលណាហ្វូតប្រឹងនិយាយប្រកែកតវ៉ាហើយនៅតែម្ចាស់របស់ខ្លួនមិនព្រមជឿនោះក៏មានតែបណ្ដោយខ្លួនទទួលទោសទាំងដែលខ្លួនមិនបានប្រព្រឹត្តិទៅ
បន្ទាប់ពីហ្វូតត្រូវបានទទួលទោសដោយវៃ10ផ្ដៅចំពោះកំហុសដែលខ្លួនមិនបានធ្វើហើយ ខ្លួនប្រាណរបស់គេឈឺអស់សព្វទាំងកាយ ព្រោះគេត្រឹមតែជាក្មេងប្រុសទន់ខ្សោយម្នាក់ប៉ុណ្ណោះ ចំណែកខ្នងវិញក៏មានបែកឈាមតិចៗផងដែរ ហ្វូតមិនដឹងថាត្រូវធ្វើអ្វីទៀតក៏បានត្រឹមតែយំឈឺចុកចាប់តែប៉ុណ្ណោះ ហ្វូតកំពុងតែអង្គុយយំសុខៗក៏មានអ្នកបម្រើប្រុសម្នាក់បានមកហៅហ្វូត
« អាហ្វូត !! លោកម្ចាស់ហៅអោយឯងទៅជួបនៅក្នុងបន្ទប់របស់គាត់ » ប្រាប់រួចអ្នកបម្រើប្រុសម្នាក់នោះក៏បានដើរចេញទៅធ្វើការងាររបស់ខ្លួនបាត់ទៅ ដោយទុកអោយហ្វូតដើរសម្ដៅទៅលើផ្ទះរបស់លោកហ្លួងទាំងដំណើរខ្សោះៗតែម្នាក់ឯង
លុះហ្វូតបានដើរទៅដល់មុខបន្ទប់របស់ជេមហើយក៏គោះទ្វាតិចៗ
« ចូលមក!! » សម្លេងរបស់ជេមស្រែកប្រាប់ពីក្នុងបន្ទប់អោយអ្នកនៅខាងក្រៅចូល
« បាទទានប្រោស !! » ហ្វូតឆ្លើយហើយក៏បើកទ្វារបន្ទប់ក្រាបចូលទៅសំពះជេម
« ងើបឡើងមក !! នេះថ្នាំ យកទៅលាបរបួសទៅ ហើយកុំអោយកើតរឿងបែបនេះឡើងម្ដងទៀត » ជេមងាកមុខមករកហ្វូតព្រមជាមួយដៃហុចថង់ថ្នាំអោយហ្វូត
« អរព្រះគុណទានម្ចាស់ !! » ហ្វូតទទួលដៃពីព្រមទាំងលើកដៃសំពះជេម មុននឹងអោនចុះចាកចេញពីក្នុងបន្ទប់ហ្លួងជេមវិញ
ហ្វូតកំពង់តែដើរតាមផ្លូវនៅសួនច្បាខាងក្រោយផ្ទះហ្លួងសុខៗក៏មានសម្លេងស្រួយស្រេះដូចសារិកាបានស្រែកហៅរូបគេអោយឈប់
« អាចង្រៃហ្វូតត្រូវស៊ីប៉ុន្មានរំពាត់ហើយនៅតែមិនរៀងចាលទៀតហ៌ ?? សម្លេងនោះគឺជាម្លេងរបស់អ្នកនាងកេសជាមនុស្សតែម្នាក់ដែលជាដើមហេតុធ្វើអោយហ្វូតត្រូវរំពាត់ទាំងព្រឹកនោះឯង
ហ្វូតគ្រាន់តែបែក្រោយហើយឃើញនូវអវត្តមានរបស់អ្នកនាងកេសភ្លាមក៏ប្រញ៉ាប់លត់ជង្គង់សំពះតាមទម្លាប់របស់អ្នកបម្រើគ្រប់គ្នាដែលធ្វើ
« អ្នកនាង !! ចំពោះរឿងមួយនោះខ្ញុំពិតជាមិនបានធ្វើពិតមែន ខ្ញុំមិនដឹងទេថាក្រណាត់នោះវាមកនៅក្នុងបន្ទបើរបស់ខ្ញុំបានយ៉ាងដូចម្ដេច សូមអ្នកនាងមេត្តាដល់រូបខ្ញុំផងបាទ » ហ្វូតក្រាបសំពះអ្នកនាងកេសហើយក៏ងើយមុខមកនិយាយបកស្រាយបន្តិចមុននឹងអោនមុខចុះទៅវិញ
« អឺ!!! យើងដឹងហើយ ជៀសផ្លូវ » អ្នកនាងកេស និយាយតបជាមួយហ្វូតដោយសម្លេងធ្ងន់ហើយក៏ក្រវៀសជើងទាន់ហ្វូតអោយចេញពីផ្លូវរបស់ខ្លួន ហើយក៏ដើរទៅមុខដោយអបជាមួយហ្វូងអ្នកបម្រើហែហមតែក៏គ្មានអ្នកណាម្នាក់មកខ្វល់ពីហ្វូតដែលត្រូវអ្នកនាងកេសទាត់នោះឡើយ ។
___________
ចប់ EP1 - វណ្ណៈស្នេហ៍
You are reading the story above: TeenFic.Net