ភាគ:៨៥+៨៦+៨៧

Background color
Font
Font size
Line height

  រោងកុន....!
   ជុងគុកបានឈររ៉េរ៉នៅកន្លែងមើលកុនម្នាក់ឯងញញឹមញញែមសប្បាយរីករាយខ្លាំងណាស់ព្រោះបានមើលកុនជាមួយដូម៉ារេម្ចាស់បេះដូងរបស់គេនោះអី! ហិហិ...!
« ម៉េចក៏នាងក្រមកម្លេះ? » ជុងគុកមើលម៉ោងអស់ច្រើនសារហើយនៅមិនទាន់ឃើញនាងមកដល់ទៀតគេដើរចុះដើរឡើង។
« ហ៊ឹម...» នាយដង្ហើមធំគេឈរផងអង្គុយផងឡើងយូរ។ម៉្យាងវិញទៀតភាពយន្តគេក៏បានចាក់បញ្ចាំងមកល្មមហើយនាយមិនទាន់អាចចូលទៅមើលម្នាក់ឯងបានទៅ? បើនាយបនសន្យាមើលកុនជាមួយដូម៉ារេទៅហើយនោះ?
    រីង...រីង...!
   កំពុងតែឈរសុខៗមានអ្នកខលចូលមកក្នុងទូរស័ព្ទនាយគេក៏យកវាចេញពីក្នុងហោប៉ៅខោចុចទទួលភ្លេត។
« ជម្រាបសួរបាទ» ជុងគុកពោលឡើងមកយ៉ាងសមរម្យដាក់លេខដែលបានខលចូលមកនោះ។
( លោកជុងគុកមាននៅជាមួយដូម៉ារេនិងហ្វាយមីដែរទេ? ) សម្លេងជេរីនស្រែកសួរជុងគុកតាមទូរស័ព្ទយ៉ាងរហន់ផើតផតក្នុងចិត្តមែនទែន។
« ហ៎ាស? ដូម៉ារេនាងមិនបាននៅជាមួយខ្ញុំទេ! នេះមានរឿងអ្វីកើតឡើង? នាងសាកនិយាយឲ្យស្រួលបួលនិងខ្ញុំជាងនេះបានទេ? » ជុងគុកឡើងព្រួយបារម្ភគេគិតស្មានថានាងមិនចង់មកមើលកុនជាមួយគេនិងនិយាយប្រាប់គេឲ្យរួចពីមាត់តើឥឡូវមកលឺសម្ដីជេរីនស្រដីដូច្នេះគេឡើងបារម្ភភ្លាមៗ។
( ខ្ញុំបានខលទៅហ្វាយមីនិងដូម៉ារេអស់ជាច្រើនដងទៅហើយមិនទាន់បានដំណឹងត្រឡប់មកវិញទាល់តែសោះហើយ...អ្ហឹកកក...ខ្ញុំខ្លាចតែមានរឿងអ្វីកើតឡើងមកកាន់ពួកគេទាំងពីរណាស់)
«ចុះពួកគេទាំងពីរនឹងទៅណា? ហេតុអ្វីទាក់ទងមិនបាន? » នាយកម្លោះសួរទៅជេរីនទៀតគេភ័យខ្លាចដូចគ្នាកុំឲ្យដូចការគិតរបស់គេទៅបានហើយ។
( ពួកគេបានទៅជួបលោកគូមីនឥឡូវនេះតាំងពីពេលហ្នឹងមកខ្ញុំទាក់ទងមិនបានឡើយទើបបានជាខ្ញុំត្រូវខលមករកលោក! អូរនៅមានរឿងមួយទៀត)
« មានរឿងអីទៀត? នាងឆាប់និយាយមក» ជុងគុកចេញពីកន្លែងមើលកុននិងមករកចំណតឡានចូលមកអង្គុយក្នុងឡាននិយាយជាមួយនាងសិនមិនទាន់បើកចេញឡើយ។
( គឺថាកាលពីថ្ងៃមានគេយកប្រអប់មួយមកដាក់មុខបន្ទប់របស់ខ្ញុំបន្ទាប់មកខ្ញុំបានបើកវាមកសុទ្ធតែជាឈាមនិងមានកូនតុក្កតាមួយរួមនិងកាំបិតចាក់តុក្កតានោះទៀតខ្ញុំនៅភ័យមិនទាន់បាត់ទេសូមកុំឲ្យតែហ្វាយនិងម៉ារេកើតអីទៅបានហើយ)
« នាងស្ងប់អារម្មណ៍សិនទៅរឿងនេះទុកឲ្យខ្ញុំជាអ្នកដោះស្រាយខ្ញុំនិងតាមរកពួកគេទាំងពីរទាល់តែឃើញអ្នកនាងនៅផ្ទះកុំទាន់ចេញទៅណាអីអាចថាមានគេចង់គម្រាមអ្វីមួយដល់អ្នកទាំងអស់គ្នាណាស់អញ្ចឹងប៉ុណ្ណឹងសិនចុះ» នាយសង្ហាចុចបិទទូរស័ព្ទបាត់និងបង្វែរឡានបើកចេញពីរោងកុនទៅតាមស្វែងរកដូម៉ារេនឹងហ្វាយមីវិញ។
« សូមកុំឲ្យពួកនាងកើតអីឲ្យសោះណា» ជុងគុកគេបន់ស្រន់ក្នុងចិត្តបើកឡានចេញមកយ៉ាងលឿនសំដៅមករកក្លឹបដែលមានមិត្តភក្តិរបស់គេនៅទីនោះស្រាប់។
     ណាយន៍ក្លឹប....!
   ជុងគុកចូលមកខាងក្នុងក្លឹបយ៉ាងលឿននិងតាមស្វែងរកមិត្តភក្តិរបស់នាយដើម្បីនិយាយគ្នាឲ្យដឹងសាច់រឿង។
« ជុងគុកនៅខាងនេះ» មិត្តភក្តិរបស់គេបានបក់ដៃហៅជុងគុកឲ្យមករកកន្លែងខ្លួនកំពុងតែមានស្រីស្នេហ៍ជច្រើនបាននៅព័ន្ធជុំវិញខ្លួនរបស់កម្លោះជាមិត្តនោះ។
« ពួកនាងឆាប់ចេញឲ្យអស់ទៅ» គេស្រដីដាក់ស្រីៗទាំងនោះទាំងមុខងាប់ដាក់អ្នកមាននាមជាមិត្ត។
« ម៉េចក៏ឯងដេញស្រីរបស់យើងចេញ? »
« អាគូមីនកាលពីថ្ងៃឯងបានជួបគ្នានឹងហ្វាយមីហើយដូម៉ារេត្រូវទេ? » ជុងគុកមិនចំណាយពេលវេលាយូរបានជម្រិតសួរគូមីនយ៉ាងឆាប់រហ័សព្រោះអីជាមិត្តនិងគ្នាប្រកដជានិយាយការពិតមកហើយ។

« អឺមែនហើយ..! ចុះឯងមានរឿងអីបានមកសួរពីពួកនាង? »គូមីនលើកស្រាមកអកផឹកសួរជុងគុកទាំងទឹកមុខងឿយឆ្ងល់។
« ឯងមានដឹងទេថាពួកនាងទៅកន្លែងណាទៀតបន្ទាប់ពីនិយាយការងារជាមួយឯងរួច? » នាយកម្លោះប្រើកែវភ្នែកពិឃាតដាក់គូមីនដែលធ្វើដូចធម្មតាៗទាំងដែលគេនេះខំប្រឹងបញ្ចេញកាយវិការខឹងសម្បាផង។
« អត់ដឹងទេ! យើយចុះវាយ៉ាងម៉េច? » នាយរក្សាទឹកមុខងឿយឆ្ងល់ដដែលដាក់ជុងគុកនិងបានដាក់កែវស្រាចុះមកនិយាយជាមួយគ្នាវិញឲ្យបានដឹងរឿង។
« គឺពួកគេបានបាត់ ខ្លួនហើយទាក់ទងយ៉ាងណាក៏មិនបានដែរដូច្នេះហើយបានយើងមកសួរឯងឥឡូវក៏អត់ប្រយោជន៍ដដែល» ជុងគុកពោលឡើងដូចអស់សង្ឃឹមខ្លាំងណាស់ព្រោះអីគេមិនទាន់មានតម្រុយនិងតាមរកពួកគេពីកន្លែងណាដល់កន្លែងមួយណាមុនឡើយពេលនេះនោះ។
« ហេតុអ្វីក៏មានរឿងមួយនេះកើតឡើងមកបាន ? បើយើងទើបបាននិយាយជាមួយពួកនាងកាលពីថ្ងៃនោះ? » គូមីនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលឺសម្ដីមិត្តភក្តិខ្លួនិយាយប្រាប់ទៅ។
«យើងមិនដឹងទេឥឡូវឯងជួយឲ្យកូនចៅតាមរកពួកនាងបន្តិចមកយើងពេលនេះរកនាងពីណាមកណាមុនក៏មិនកើតដែរ»
« អឺតោះពួកយើងប្រញាប់ទៅឲ្យលឿន» គូមីនមិនរងចាំពេលយូរបានក្រោករត់ចេញពីក្នុងក្លឹបនេះយ៉ាងលឿនជាងជុងគុកទៅទៀតយ៉ាងណាក៏ពួកគេជិះឡានតាមរកពួកនាងទាំងពីរដែរមិនបានជិះផ្សេងគ្នាឡើយទុកឲ្យកូនចៅពួកគេទាំងពីរនាក់តាមស្វែងរកម្ខាងទៀតទៅចុះ។

រឿង លង់ស្នេហ៍បងធំ

ភាគ:៨៦

   ឃ្លាំងចាស់...!
   នៅខាងក្នុងមានតែភាពងងឹតឈ្លប់វាពិតជាគួរឲ្យខ្លាចខ្លាំងណាស់ពេលដែលមើលទៅជុំវិញខ្លួនឯងមានតែភាពងងឹតដូច្នេះ។ នាងតូចទាំងពីរនាក់ដែលបានស្ថិតនៅទីនេះទើបតែនឹងបើកភ្នែកឡើងមកប៉ុណ្ណោះក្រោយពីពួកនាងសន្លប់អស់ពេលមកជាយូរណាស់ទៅហើយ។ ហើយអ្នកទាំងពីរនេះគ្មាននរណាផ្សេងក្រៅពីដូម៉ារេនឹងហ្វាយមីឡើយ។
« អឹស...នេះខ្ញុំនៅទីណា? ហេតុអ្វីក៏ដៃជាប់ចំណង? អ្នកណាចាប់ខ្ញុំឬ? » នាងតូចដូម៉ារេស្រដីឡើងមកទាំងស្លន់ស្លោពេញទីតែម្ដងក្រោយពីនាងបើកភ្នែកឡើងមកឃើញភាពងងឹតពេញខ្លួននាង។ នាងរកនឹកមិនបានសោះថាខ្លួនឯងហេតុអ្វីមកដល់ទីកន្លែងមួយនេះ? នាងមិនចងចាំទេ!
« ហ្វាយ...ហ្វាយ...ឯងនៅទីនេះដែរមែនទេ? ហ្វាយមី...លឺគ្នាហៅដែរទេ? » ដូម៉ារេងាកចុះងាកឡើងទៅបានឃើញស្រមោលមនុស្សម្នាក់ដែលមានពន្លឺថ្ងៃចាំងចូលមកនោះ។ នាងឃើញស្ទង់ៗប៉ុណ្ណោះបានជាស្មានថាជាហ្វាយមីខំប្រឹងស្រែកហៅនាង។
« ដូម៉ារេ....ឯងនៅទីណា? »ហ្វាយមីឆ្លើយតបមកវិញយ៉ាងលឿនបន្ទាប់ពីបានលឺសម្លេងដូម៉ារេស្រែកហៅខ្លួននោះ។ នាងឡើងស្រវ៉េស្រវ៉ារកកន្លែងណាដែលអាចឃើញនាងតូចជាមិត្តភក្តិ។
« គ្នានៅខាងណេះតែឯងនៅទីនោះសិនទៅណា»
« គ្នាមើលឯងមិនឃើញទេ»
« មិនអីទេធ្វើអារម្មណ៍ឲ្យមូលទៅគ្នាក៏មើលទៅឯងមិនច្បាស់ដូចគ្នាអញ្ចឹងហើយនៅទីនោះសិនចុះ» នាងតូចព្យាយាមនិយាយពន្យល់ហ្វាយមីដែលនៅម្ខាងទៀតពីនាង។ ការពិតទៅនាងមើលអ្វីមិនសូវជាច្បាស់ទេប៉ុន្តែក៏ពន្យល់ប្រាប់ហ្វាយមីមួយៗព្រោះអីតាមស្ដាប់សម្លេងនាងមើលទៅដូចជាភ័យខ្លាចជាងខ្លួនទៅទៀត។ ដោយសារតែដូម៉ារេដឹងពីចរិតហ្វាយមីច្បាស់ថានាងគឺឆាប់ភ័យខ្លាចខ្លាំងណាស់។
« អ៊ឹម...» ពួកនាងនិយាយគ្នារួចរាល់អស់ហើយបានឃើញថាមានអ្នកណាម្នាក់បានបើកទ្វាឃ្លាំងមួយនេះឡើងមក។ ពន្លឺថ្ងៃបានចាំងមករកដូម៉ារេអចឲ្យនាងបានឃើញថានេះគ្រាន់តែជាផ្ទៃបន្ទប់មួយប៉ុណ្ណោះដែលគេបោទវាចោល។
« មិញនេះនិយាយគ្នាអ្វីខ្លះទៅនៀក? អូយ...! ដូចជាព្រួយបារម្ភពីគ្នាខ្លាំងណាស់...ប៉ុន្តែថាទៅវាគួរឲ្យសង្វេគទៅវិញទេ» សម្លេងមនុស្សស្រីឆ្មើងឆ្មៃបាននិយាយឡើងមកទាំងចម្អកឡកលើយទៅកាន់ដូម៉ារេ។នាងតូចផ្ទៀងស្ដាប់ណាស់ថាសម្លេងមួយនេះជានរណា? នាងហាក់ដូចជាប្រហែលៗដូចធ្លាប់លឺកន្លែងមួយណាខ្លាំងណាស់។ មនុស្សស្រីម្នាក់នោះបានដើរសំដៅមករកដូម៉ារេហើយអាចឲ្យនាងបានឃើញពីនារីម្នាក់នោះដូចគ្នាថាជាអ្នកណា?
«  គឺជានាង.....? » នាងតូចស្លុតចិត្តណាស់ដែលបានឃើញមនុស្សម្នាក់ដែលនាងសង្ស័យមកនេះវាជាការពិតនាងគិតស្មានថាវាគ្រាន់តែយល់ច្រឡំប៉ុន្តែឥឡូវនេះមិនបានច្រឡំឡើយ។
« ហ៎ាសហ៎ា...យ៉ាងម៉េចភ្ញាក់ផ្អើលខ្លាំងណាស់មែនទេ? ឃើញយើងហើយឯងខ្លាចមែន? អូរ...តែថាមនុស្សដូចជានាងនេះមិនចេះខ្លបខ្លាចអ្នកណាស្រាប់ហើយសុំទោសផងណាដែលនិយាយបែបនេះហាក់មើលងាយនេះ...» ដាយម៉ៃ យ៉ាន់ប៊ីន សើចចម្អកឡកលើយដាក់ដូម៉ារេណាស់នាងសើចសប្បាយនឹងបានដើរក្រឡឹងជុំវិញនាងរួចចាប់ចង្ការនាងតូចលើកឡើងមក។
« នាងកុំធ្វើអ្វីម៉ារេឲ្យសោះណា» ហ្វាយមីស្រែកឡើងភ្លាត់សម្លេងដាក់ដាយម៉ៃនាងចង់យំចេញមកទៅហើយ។
« ជុជុ..កុំមាត់នាងនៅតែមួយកន្លែងទៅ» អត់មិនបាននឹងដាយម៉ៃស្រែកគំហកមកនាងវិញយ៉ាងលាន់ខ្ទរពេញហ្នឹងនោះ។
« អ្នកណាដែលធ្វើឲ្យប្អូនស្រីបងខឹងទៅ?» ភ្លាមៗនោះមានមនុស្សប្រុសម្នាក់ចូលមកម្ដងទៀត មីន យ៉ុនស៊ីនដើរពីក្រោយមកដាក់ដៃលើស្មាដាយម៉ៃ។
« មានអ្នកណាទៀតក្រៅពីនាងម្នាក់នេះ? » ដាយម៉ៃចង្អុលមករកដូម៉ារេដែលអង្គុយសម្លក់មុខនាងមិនដាក់ភ្នែកនោះ។

« ស្អី? នាងចង់យ៉ាងម៉េច? ខ្ញុំបានទៅធ្វើអ្វីនាងទើបមកចងចកម្មចងពារជាមួយខ្ញុំមិនបាត់? នាងបានបន្លំអត្តសញ្ញាណខ្លួនឯងចូលធ្វើការក្នុងក្រុមហ៊ុនខ្ញុំអស់ជាច្រើនឆ្នាំឥឡូវនេះនាងបកក្បាលមកខាំខ្ញុំវិញ? ហ៎ាសហ៎ា...ពិតជាអស្ចារ្យណាស់ខ្ញុំអត់សរសើរនាងមិនចង់បាន» នាងល្អិតដូម៉ារេបានសម្លក់សម្លឹងនឹងបានប្រើសម្ដីចាក់ដោតមករកដាយម៉ៃមែននាងមិនខ្លាចញញើតនរណាម្នាក់ទេតាំងពីដើមពេលខ្លះនាងអាចភ័យខ្លាចប៉ុន្ដែជំហរនាងឥឡូវនេះមិនអាចទន់ជ្រាយបានទេ?
« នាងកុំសម្ដីខ្លាំងបន្តិចទៀតនាងអាចត្រូវស៊ីគ្រាប់សំណរផ្ទាល់ដៃរបស់យើងទៅ» ដាយម៉ៃមិនចេះខ្លាចនិងហ៊ានទទួលការពិតថាខ្លួននាងនេះប្រៀបបាននឹងក្រពើរមិលគុណខ្លាំងណាស់និយាយពិតមែន។
« នាងឯងបានត្រឹមសម្ដីទេ ដាយម៉ៃ យ៉ាន់ប៊ីន» ហ្វាយមីសម្លុតមកម្ដងព្រោះតែនាងក៏ស្គាល់ឈ្មោះនាងវិញដូចគ្នារឿងអីក៏នាងអាចដឹងពីដាយម៉ៃម្នាក់នេះដែរ។ គ្រាន់តែពេលនេះនាងមិនទាន់ចង់បង្ហាញវាមក។
« នាងស្គាល់ខ្ញុំ? ហ៊ឹស...! សង្ស័យថាបា.ស៊ើបមើលពីខ្ញុំច្បាស់ហើយ...អ៊ឹម..និយាយទៅពួកនាងឆ្លាតគ្រាន់បើដែរតើឡើងខ្ញុំអត់សរសើរមិនបានតែថាពួកនាងល្ងង់ត្រង់ដែលទទួលយកយើងទៅធ្វើការ? គិតទៅអ្នកណាដែលឆ្លាតជាង? »
« ប្អូនស្រីរបស់បងគឺឆ្លាតជាងគេបង្អង់»
« នាងឡប់សតិ! ល្មមឈប់ជឿជាក់លើខ្លួនឯងទៀតទៅខ្ញុំលឺហើយវាគួរឲ្យខ្ពើមណាស់នាងពូកែខ្លាំងយ៉ាងណាក៏នាងអាងមានបងប្រុសនៅតាមជួយពីក្រោយដែរមិនអញ្ចឹងឬ? នាងឈប់បានឈប់ទៅ» ដូម៉ារេនិយាយមកម្ដងទៀតបន្ទាប់ពី ខ្លួនសម្ងំស្ងាត់មិននិយាយតបតដាក់ពួកគេពីរនាក់បងប្អូននេះ។ នាងស្ដាប់ហើយគួរឲ្យទ្រលាន់មែនទែន។
« នាងឯង...ផាច់ៗៗ...» ដាយម៉ៃខឹងសម្ដីដូម៉ារេពេកបានប្រលែងដៃពីបងប្រុសមកទះកំភ្លៀងនាងតូចឡើងចេញឈាមតាមគែមមាត់របស់នាង។ នាងតូចមិនខ្លាចមានតែសម្លក់មកនាងបន្ថែម។
« ម៉ារេ...នាងឯងកាន់តែឆ្កួតណាស់ហេតុអ្វីក៏ទះម៉ារេ? ឯងមានបញ្ហាអ្វីបានត្រូវប្រើដៃប្រើជើងដូចជាឆ្កែឆ្កួតបែបហ្នឹង? »
« នាងឯងកុំចេះនេះជារឿងរបស់យើង! រឿងគ្រប់យ៉ាងដែលបានកើតឡើងមកវាជាកំហុសរបស់នាងម្នាក់គត់ដូម៉ារេ សាន់ហ្កូដា គឺមកពីនាង» ដាយម៉ៃកាន់តែស្រែកខ្លាំងឡើងៗទៅកែវភ្នែកឡើងក្រហមច្រាលដូចជាឈាមបង្ហាញតាមក្រខ្សែភ្មែកដែលនាងបានសម្លឹងមករកដូម៉ារេចង់ស៊ីសាច់ហុតឈាមទៅហើយ។
  
រឿង លង់ស្នេហ៍បងធំ

ភាគ:៨៧

« មកពីខ្ញុំបានដោយរបៀបណាទៅ? បើខ្ញុំទើបតែបានស្គាល់នាងនោះ? » នាងតូចមិនសុខចិត្តដែលគេមកចោទនាងទាំងដុលៗបែបនេះ? វាដូចមិនសមឡើយ! ដាយម៉ៃ នាងជានរណាឲ្យប្រាកដក៏ដូម៉ារេមិនទាន់ស្គាល់ផង? មករកថាវាជាកំហុសរបស់នាងបែបនឹង?
« មែនហើយ! នាងមានកម្មពារអ្វីជាមួយម៉ារេ? ហេតុអ្វីនាងដើរកចោទប្រកាន់គេផ្ដរសផ្ដាស? នាងរស់នៅផ្សេងម៉ារេរស់នៅផ្សេងពីគ្នាតើ? មានអ្វីពាក់ព័ន្ធគ្នាបានទៅ? នាងឈប់ឆ្កួតឡប់គិតរឿងណាដែលមិនមែនជាការពិតទៀតទៅខ្ញុំមិនជឿឡើយថាដូម៉ារេបានធ្វើអ្វីខុសទៅលើនាងបើម៉ារេនាងតែងតែនៅជាមួយខ្ញុំគ្រប់ពេលនាងល្មមឈប់ត្រឹមនេះទៅបានហើយ» ហ្វាយមីរៀបរាប់យ៉ាងវែងអន្លាយសម្លុតយ៉ាងខ្លាំងខ្លាពេញទីបំផុត។
« ហ៊ឹស! នាងគ្មានទៅដឹងរឿងស្អីទេកុំបានមកនិយាយឲ្យរួចពីមាត់នោះនាងនៅឲ្យតែស្ងៀមត្រៀមការងាប់ទៅ»
«សម្លាប់ពេលនេះក៏ខ្ញុំមិនបានខ្លាចនាងដូចគ្នាព្រោះអីច្រើនពឹងផ្អែកលើខ្លួនឯងមិនដូចជាអ្នកខ្លះបានមានគេជួយពីក្រោយ» ការឡកលើយត្រឡប់មកវិញសម្លេងតឹងសរសៃកចេះតែមានចំពោះគ្នាមិនបាត់ទៅណា។
«ហ៎ាសហ៎ា...» ដាយម៉ៃគ្មានយកចិត្តទុកដាក់លើសម្ដីហ្វាយមីទេចាត់ទុកថាវាគ្មានតម្លៃនាងងាកមកចាប់អារម្មណ៍ដូម៉ារេម្ដង។
« នាងស្ងាត់ព្រោះខ្លាចហើយ? »
« ខ្ញុំមិនចង់ជ្រលក់មាត់និយាយជាមួយឆ្កែឆ្កួតទៅវិញទេ» នាងនៅសម្លក់ដាយម៉ៃមិនដកភ្នែកទាល់តែសោះតែតិចក៏សឹងតែអត់ផង។
« ហ៊ឹស...! ដាយហ៎ាបងគិតថាបងចេញពីទីនេះហើយណាព្រោះមិនចង់នៅរំខានពេលវេលារបស់ឯងទេ» យ៉ុនស៊ីនស្រដីឡើងមកដាក់ប្អូនស្រីដែលកំពុងនិយាយគ្នាជាមួយដូម៉ារេគេជើញហើយមិនចង់នៅរំខានពេលវេលាប្អូនធ្វើបាបសត្រូវឡើយទុកឲ្យនាងធ្វើវាដោយការសប្បាយរីករាយទៅចុះគេចាំនៅជួយពីក្រោយជានិច្ច។
« ច៎ាសបង» ដាយម៉ៃងាកមកញញឹមដាក់យ៉ុនស៊ីនជាបងប្រុស។
«ហ៊ឹមពេលនេះយើងមិនទាន់ធ្វើអីនាងឯងខ្លាំងទេនៅដេកទីនេះសិនទៅយើងនៅចាំមើលភាពវេទនារបស់ឯងនៅចំពោះមុខរបស់យើងណាឯងចាំទុកទៅថាយលងនេះចាប់ចកកម្មពៀរនឹងនាងឯងរហូតទាល់តែនាងងាប់ហើយងាប់នៅក្រោមដៃរបស់យើង» នាងរុញមុខដូម៉ារេចេញទៅម្ខាងពោលឡើងដោយសេចក្ដីកំណាច។ ហេតុផលបែបណាទៀតដូម៉ារេនៅមិនទាន់ដឹងដូចគ្នាថាមកពីអ្វីឲ្យប្រាកដដែរទៅ? នាងមិនទាន់យល់ឡើយអំពីបញ្ហាមួយនេះ! និយាយទៅដាយម៉ៃមិនទាន់បានប្រាប់ពីហេតុផលផងឲ្យនងគិយថាខ្លួនឯងធ្វើអ្វីខុសធ្ងន់ធ្ងរដែរទៅ?
« យើងនឹងចាំមើលម៉្យាងយើងមិនបានធ្វើអ្វីខុសយើងមិនឲ្យឯងសម្លាប់យើងងាយស្រួលបានដែរ» នាងឆ្លើយឆ្លងដោយភាពម៉ត់ចត់ជាទីបំផុតតែម្ដងទោះបីជាឥឡូវនាងគ្មានសង្ឃឹមថារស់នៅបន្តទៀតក៏ដោយនាងនៅតែជានាងមិនចុះចាញ់។
     បើមកមើលអ្នកដែលតាមស្វែករកក្រមុំទាំងពីរនេះវិញនិយាយពីថាសែនពិបាកព្រោះតែមិនទាន់បានតម្រុយសូម្បីតែបន្តិចអំពីហ្វាយមីនិងដូម៉ារេ។

« ពួកយើងទៅតំបន់ណាទៀតទៅ? បើរកពួកនាងអស់ច្រើនម៉ោងហើយនៅមិនទាន់លេចលឺដំណឹងផង» ជុងគុកអង្គុយក្នុងឡានសួរទៅគូមីនជាមិត្តភក្តិម្នាក់របស់គេនោះនាយខំប្រឹងតាមស្វែងរកសឹងពេញទីក្រុងទាំងមូលមិនឃើញ។
« ឯងកុំទាន់អស់កម្លាំងទៅមើល? អាចថាពេលនេះពួកនាងនៅជិតៗពួកយើងក៏ថាបាន! យើងជឿថាពួកនាងមិននៅឯណាឆ្ងាយឡើយគ្រាន់តែពួកយើងរកកន្លែងមួយនោះមិនទាន់ឃើញ» គូមីនវាចាមកដូចតែនៅដដែលមិនប្រួលប្រែទៅណាផង? នៅមិនឆ្ងាយតែរកមិនឃើញ? បើរកឃើញគឺវាឃើញហើយឬ?
« ឯងនិយាយមកស្រួលណាស់ប៉ុន្ដែយើងមិនបានស្រួលជាមួយទេឯងកុំចេះតែនិយាយបានតែមាត់នោះ»
« ក្រែងពួកយើងមកជាមួយគ្នាហី? បើពិបាកក៏ពិបាកទាំងពីរនាក់ហ៎ាស? »
« អឺ...ចុះកូនចៅឯងមានផ្ដល់ដំណឹងមកយ៉ាងម៉េចខ្លះទេពេលនេះ? » ជុងគុកគេមិនទាន់ចេញឡានទៅណាគឺពួកគេបានឈប់ចតនៅកែនផ្លូវសិនប៉ុណ្ណោះដោយសារតែហត់និងធ្វើដំណើរអស់ច្រើនម៉ោងពេកបានឈប់សម្រាក។
« នៅទេ» គូមីនគ្រវីក្បាលទឹកមុខឡើងស្រពោនឃើញគេនិយាយស្រួលប៉ុន្ដែវាមិនដូចជាពេលគេឃើញនោះឡើយ។
« តោះមានតែទៅបន្តទៀតហើយ» ជុងគុកបញ្ឆេះឡាននិងបានបើកចេញពីត្រង់កន្លែងមួយនេះសំដៅទៅកន្លែងផ្សេងៗទៀត។
« ម៉ារេឯងយ៉ាងម៉េចហើយ? ថ្ពាល់នោះនៅឈឺទៀតទេ? » បន្ទាប់ពីដាយម៉ៃចាកចេញពីខាងក្នុងនេះត្រូវរងចាំអស់ពេលជាយូរបានហ្វាយមីហ៊ានមកងាកសួរសុខទុក្ខពីដូម៉ារេដែលនាងត្រូវបានដាយម៉ៃទះកំភ្លៀងនោះ។
« គ្នាអត់អីទេ! ចុះឯងមានអារម្មណ៍ភ័យខ្លាចទៀតអត់? » នាងតូចហាក់ដូចជាយល់ណាស់បានចាប់អារម្មណ៍សួរមិត្តភក្តិម្តង។
« ហិហិ...! គ្នាមិនអីស្រាប់ហើយណាឯងកុំព្រួយ»
« នៅសើចស្រួលទៀតឯងនេះ»
« អាវ...មុនពេលដែលគ្នាត្រូវស្លាប់យ៉ាងណាក៏ត្រូវសប្បាយចិត្តឲ្យបានច្រើនដូចគ្នា» ហ្វាយមីពោលដល់ត្រង់នេះរាងបន្ថយសម្លេងខ្លះ។
« អូរៗ...កុំភ័យពួកយើងប្រកដជាអាចចាកចេញពីកន្លែងមួយនេះបានជាក់ជាមិនបានឯងកុំនិយាយពាក្យថា"ស្លាប់"ដាក់នៅចំពោះមុខអីត្រូវតែនិយាយថា" ខ្ញុំអាចធ្វើបាន"ដឹងហើយឬនៅ? » ដូម៉ារេលើកទឹកចិត្តដល់ហ្វាយមីថាមិនគួរណាដែលមិត្តភក្តិម្នាក់នេះគិតមិនចេញពីពាក្យថាស្លាប់នេះសោះហើយ។
« អ៊ឹម...អរគុណពាក្យលើកទឹកចិត្តណា»
« ហ៊ឹសៗ...ធម្មតាៗទៅដូចជាឯងនឹងមិនធ្លាប់លឺ»
« អ៊ឹម...»
« គ្នាបានក្បត់សន្យាមនុស្សម្នាក់ហើយឯងមានដឹងទេ? » សុខៗដូម៉ារេនិយាយមួយប្រយោគនេះឡើងដោយភាពក្រៀមក្រំខ្លោចផ្សាក្នុងចិត្តខ្លាំងណាស់។
« ក្បត់សន្យា? ជាមួយអ្នកណា? » ហ្វាយមីលាន់មាត់បន្តិចនឹងសួរនាំមិត្ត។
« គឺជុងគុក...! គ្នាបានសន្យាថាយប់នេះទៅមើលកុនជាមួយគេឥឡូវក៏មិនបានទៅសង្ស័យថាគេខឹងគ្នាស្លាប់ហើយដែលមិនគោរពសម្ដីខ្លួនឯងដែលនិយាយទៅហើយធ្វើមិនបាន»
« ឯងមិនបានក្បត់សន្យាឡើយប៉ុន្ដែមកពីឯងមានបញ្ហាដឹងឬនៅ? »
« ប៉ុន្តែ...»
« អត់អីទេឯងមិនបានខុស» ហ្វាយមីព្យាយាមពន្យល់ដូម៉ារេមួយពាក្យៗយ៉ាងប្រកដប្រជាបំផុត។
« អូខេ!តែថាពួកយើងគួរកវិធីដែលអាចចេញពីទីនេះទៅព្រោះពេលនេះគ្មានអ្នកណានៅទេ»
« តែពួកយើងជាប់ចំណងនឹងធ្វើអីកើត? » ហ្វាយមីនិយាយមកក៏ត្រូវជាដំបូងពួកគេត្រូវរកអ្វីមកស្រាយចំណងនេះបានទើបបាន។
« ហ៊ឹម...! មែនហើយគ្នាភ្លេចគិតត្រង់កន្លែងមួយនេះទៅ...ពេលនេះបិទភ្នែកសម្ងំគេងទៅវាអាចជាមិនស្រួលសម្រាប់ពួកយើងប៉ុន្មានទេ» ដូម៉ារេប្រាប់មិត្តដោយភាពពិបាកចិត្តដូចតែគ្នាដែរនឹងហើយឥឡូវនេះចង់រកមធ្យោបាយរបៀបមួយណាក៏មិនបាន។
« គ្នាដឹងហើយឯងក៏ដូចគ្នា» ហ្វាយមី


You are reading the story above: TeenFic.Net