ភាគ:៨៤

Background color
Font
Font size
Line height

     តាមផ្លូវ...!
  ក្នុងការធ្វើដំណើរនេះឃើញថានាងតូចហ្វាយមីអង្គុយឡើងស្ងៀមស្ងាត់មិនមាត់កនិយាយដាក់ដូម៉ារេសូម្បីតែបន្តិចសោះឡើយ។
« ហ្វាយឯងកើតអី? តាំងពីមកជូបលោកគូមីនមកឯងស្ងាត់មិនទាន់និយាយអីច្រលនដូចមុនសោះមានរឿងអីអត់សប្បាយចិត្តឬ? »
« គ្នាអត់មានអីទេគ្រាន់តែមិនចង់និយាយច្រើនដូចមុន»
« ទឹកមុខឯងមិនបានបង្ហាញប្រាប់ថាមិនអីទេណា» ដូម៉ារេនាងគ្រហឹមដូចជាខ្លារខិនដាក់ហ្វាយមីដែលមិនវាចាមកការពិតសោះចេះតែកុហករហូត។
« ហ៊ឹម...គ្នានៅមានរឿងព្រួយបារម្ភណាស់ឯងដឹងទេ? រណុកក្នុងក៏មាននៅក្រុមហ៊ុនទៀតពេលនេះវាចង់ធ្វើបែបណាចំពោះពួកយើងក៏មិនទាន់ដឹងផង? គ្នាមានអារម្មណ៍មិនស្ងប់តាំងពីមកដល់កូរ៉េមកម្លេះ» ហ្វាយមីពោលដោយភាពព្រួយបារម្ភចំពោះបញ្ហាមួយនេះខ្លាំងណាស់។ ពួកនាងបានដឹងហើយថាអ្នកណាដែលនៅពីក្រោយរឿងរ៉ាវទាំងអស់បានកើតឡើងមកលើក្រុមហ៊ុនដូម៉ារេ សាន់ហ្កូដា។
« ពុទ្ធោហ្វាយ....កុំគិតច្រើនអីណាគ្នាអាចចាត់ការពួកគេបានឯងកុំមកអង្គុយកើតទុក្ខតែម្នាក់ឯងនោះមិនមែនថាគ្នាមិនបារម្ភតែគ្នានិងនៅចាំមើលថាគេម្នាក់នោះហ៊ានធ្វើដល់កម្រិតណាទៀតទៅ? ស្រួលចាត់ការពួកវាវិញ» ដូម៉ារេទាញហ្វាយមកអោបជាប់ណែនពេញទ្រូងទាំងមូលរបស់នាងអង្អែលខ្នងហ្វាយមីថ្នមៗ។ នាងចង់អស់សំណើចណាស់ដែរពេលបានលឺសម្ដីហ្វាយមី។
« គ្នាដឹងហើយថាឯងអាចធ្វើបានគ្រាន់តែគ្នាបារម្ភពីចម្ងាយម្ដងទៀត»
« ហ៉ើយ....ទៅៗមិនអីទេ»
« អូខេ! ឈប់គិតក៏បាន»
« ចឹងបានល្អ»
     ខនដូរ...!
   ជេរីននាងនៅខនដូរម្នាក់ឯងដែលមិត្តភក្តិទាំងពីរបានចេញទៅជួបការណាត់អស់ហើយនោះ។ នាងតូចអង្គុយញាំនំមើលទូរទស្សន៍យ៉ាងទំនងហាក់មិនអជ្សុកឬធុញថប់អ្វីទាំងអស់តែម្ដងហើយ។

« ចុមអស់នំបាត់ហ៎ាស? » រវល់មើលខ្សែភាពយន្តនោះបានលាន់មាត់ឡើងមកភ្លាមក្រោយពីបានមើលទៅកញ្ចប់នំ។
« រកអីញាំទៀតក៏បានដែរ» នាងតូចក្រោកពីលើសាឡុងចូលក្នុងផ្ទះបាយរបស់ខ្លួន។នាងបលកទុឬទឹកកកឃើញមានការ៉េមមួយក៏យកវាមកញាំមើលទូរទស្សន៍បន្ត។
« ពេលណាពួកគេត្រឡប់មកវិញទៅ? ហ៊ឹម...ស្រួលបានទៅដើរផ្សារទិញអីមកទុញច្លះឥឡូវអត់ទាន់មកដល់ថែមទៀត» ជេរីនបានពោលឡើងមកតិចៗព្រោះតែនាងក៏ទន្ទឹងរង់ចាំផ្លូវពួកគេទាំងពីរនោះត្រឡប់មកវិញដូចគ្នាគ្រាន់តែមិនចង់បង្ហាញវាមកខាងក្រៅ។
    ក្រីង...!
   កណ្ដឹងដាក់នៅខាងមុខបន្ទប់ខនដូររបស់នាងបានពន្លឺឡើងមកជេរីនបើកទ្វាភ្លាមគឺមិនបានឃើញនរណម្នាក់ឡើយ។
« នេះអ្នកណាយកអីមកទុកនៅទីនេះ? » នាងតូចឃើញមានប្រអប់ការដូរមួយបានដាក់នៅចំពោះមុខបន្ទប់មួយនេះ។ ជេរីនមិនគិតច្រើនបានលើកយកប្រអប់ការដូរនោះចូលខាងក្នុងបិទទ្វាវិញស្រួលបួល។
« ម៉ារេកម្មង់អ្វីមកបានមានគេយកប្រអប់មួយនេះមក? » នាងបានដាក់ប្រអប់នោះលើតុមុខនាងអង្គុយមើលទៅវាមានការវិចខ្ចប់ល្អខ្លាំងណាស់ោះឡើងទំនងហើយខាងក្រៅពណ៌ក្រហមឆេះតែម្ដង។
«សាកបើកមើលមុនដូម៉ារេសិន» នាងល្អិតម្នាក់នេះជលញថាដូចមិនបានដាក់ឈ្មោះអីលើប្រអប់និងផងក៏បានបើកវាមើលតិចៗ។ ទឹកមុខនាងឡើងសប្បាយរីករាយជាខ្លាំង។
« ហ្អាយយ....ឈា....ឈាម...» ក្រោយពីបើកប្រអប់នោះភ្លាមនាងឡើងបោះវាចោលទៅលើការ៉ូ។ ភ្លាត់សម្លេងស្រែកមួយវ៉ាស់យ៉ាងខ្លាំងខ្លួនរបស់នាងឡើងញ័រអស់រលីងទៅហើយ។ នាងភ័យខ្លាចណាស់ដោយសារតែនៅក្នុងប្រអប់នោះមានសុទ្ធសឹងតែជាឈាមនិងមានកាបិតជាប់ឈាមនិងកូនតុក្កតាដែលមានគេយកកូនកាំបិតចាក់លើនោះមានឈាមដាបពេញហ្នឹង។ នាងត្រជាក់ចុងដៃចុងជើងទាំងអស់មុខវិញស្លេកអស់រកឈាមស្ទើមិនចង់បានឡើយ។
« អ្នក...ណា...ដែល...ធ្វើបែប..នេះ? វាគួរឲ្យ....ខ្លាចខ្លាំងណាស់...» នាងនិយាយសម្លេងញ័រអស់រលីងគ្មានសេសសល់ទេព្រោះអីនាងខ្លាច...ពិតជាខ្លាចណាស់។ ម៉្យាងនាងនៅងឿយឆ្ងល់ទៀតថាអ្នកណាដែលហ៊ានធ្វើរឿងនេះឡើងមក?
« ខ្ញុំគួរតែខលទៅប្រាប់ម៉ារេ» នាងក្រោមឈរឡើងទាំងញ័រជើងរកទូរស័ព្ទចុចខលទៅលេខរបស់ដូម៉ារេដើម្បីនិយាយគ្នារឿងមួយនេះនឹងបានឲ្យនាងឆាប់ត្រឡប់មកដល់ផ្ទះវិញ។
« លើកទៅសូមអង្វរម៉ារេ...អ្ហឹកកក...ឯងលើកមក...» ជេរីនដើរឆ្លេឆ្លាពេញបន្ទប់ដែលទាក់ទងទៅកាន់ដូម៉ារេនិងហ្វាយមីមិនបាននាងព្យាយាមខលទៅរកទាំងពីរនាក់ប៉ុន្ដែនៅមិនបានផល។
« លើកទៅៗសូមអង្វរ...អ្ហឹកកក...» នាងដាក់គូថអង្គុយលើសាឡុងចុចខលហើយខលទៀតឡើងយំចេញមកទៅហើយនាងខំចុចណាស់។ នាងតូចចង់តែស្រែកឲ្យបែកបន្ទប់មួយនេះទេថានាងពិតជាភ័យខ្លាចណាស់។
« អ្ហឹកកក....សូមលើកទៅ» នាងតូចឡើងអស់កម្លាំងមិនអចនិងចុវខលទៅបានព្រោះតែឈាមទាំងនោះវាស្ដែងៗពិតៗដាក់នៅចំពោះមុខនាងឃើញហើយក៏ស្រមៃវាចេញមកដោយញញើតខ្លបខ្លាច។
« នេះអ្នកណាចង់មកគម្រាមពួកខ្ញុំទៅបានធ្វើរឿងទាំងនេះឡើងមក? » ជេរីនខលទៅរកហ្វាយមីនិងពោលពាក្យមួយនេះឡើងមក។


You are reading the story above: TeenFic.Net