ថ្ងៃថ្មី ខែថ្មី តែលោកម្ចាស់យើងនៅតែខ្មើតដដែលមិនលែង
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៤៣
"ផ្ដេសផ្ដាសពិតមែន" ជុងហ្គុកគេស្ដីបន្ទោសខ្លួនឯងដែលតែងតែធ្វើខ្លួនប្លែកៗរាល់ពេលដែលនៅក្បែរនាង គេមិនដែលមានអារម្មណ៍ត្រេកត្រអាលនឹងនរណា មិនដែលនៅឆ្ងល់គិតថាគេនោះគិតអ្វីមកលើខ្លួននោះឡើយ និយាយឲ្យចំគេជាមនុស្សដែលមិនចូលចិត្តខ្វល់ខ្វាយពីអ្វីដែលគេដទៃគិតនៅលើខ្លួននោះឡើយ តែពេលនេះវាខុសប្លែកហើយ.. គេខ្វល់ខ្វាយណាស់! ខ្វល់គិតថាតើស្រីម្នាក់នេះគិតអ្វីមកលើគេខ្លះ?
"លោកម្ចាស់!" ខណៈគេបំណងចង់ចូលទៅក្នុងបន្ទប់ សំឡេងមនុស្សម្នាក់បន្លឺពីចំហៀងបន្ទប់មក ជុងហ្គុកប្រមូលអារម្មណ៍សម្រួលទឹកមុខរួចទើបងាកទៅឃើញថាជាហ្វាន៍លីងសោះដែលកំពុងតែហៅគេនោះ។
"មានការអី?" ជុងហ្គុកពោលបែបរឹងៗដាក់អ្នកបម្រើជំនិតរបស់ប្រពន្ធតាមទម្លាប់ ហ្វាន៍លីងក៏មិនបាននិយាយអីតែខិតជើងសន្សឹមៗចូលមករកចៅហ្វាយ ប្រៀបបីដូចជាក្រែងៗចិត្ត។
"ខ្ញុំមានការចង់សួរយោបល់លោកម្ចាស់បន្តិច"
(យីស!ក្មេងម្នាក់នេះដូចជាហ៊ានដល់ហើយណ៎?)
ទោះបីជាមាត់មិននិយាយចេញមក តែក្នុងចិត្តរបស់ជុងហ្គុកក៏លោតឃ្លាប្រយោគនេះមករួចស្រេច តាំងតែពីដើមមកហ្វាន៍លីងនាងមិនដែលសូម្បីតែហ៊ានដើរមករកគេតែឯងផង កុំថាឡើយសូម្បីតែនិយាយជាមួយគេនោះ តែនេះនាងហ៊ានដល់មកសុំយោបល់គេទៀត មាល៍លីនពិតជាបង្វឹកក្មេងនេះមិនធម្មតានោះទេ។
"សួរស្អី..ក៏សួរមក" ជុងហ្គុកឆ្លើយកំបុតៗដាក់ស្រីតូច ហ្វាន៍លីងក៏ខ្ជឹបមាត់រួចងាកមើលឆ្វេងស្ដាំបន្តិច ស្រីតូចខិតមកកាន់តែជិតរួចអោនមុខចុះតិចៗ។
"តែវាជារឿងផ្ទាល់ខ្លួនខ្ញុំ-"
"អើ! ឆាប់និយាយមក" ជុងហ្គុកបម្រុងតែខឹងហ្វាន៍លីងទៅហើយ ព្រោះនាងនៅអូសបន្លាយពេលខ្លាំងពេល ហ្វាន៍លីងក៏ងក់ក្បាល លេបទឹកមាត់ផ្សើមបំពង់ករបន្តិចរួចទើបប្រុងប្រៀបប្រាប់ចៅហ្វាយនាយ។
"លោកម្ចាស់ជាអ្នកមានមុខមាត់ មានទ្រព្យសម្បត្តិ មនុស្សស្រីអ្នកមានៗណាក៏តាមស្រឡាញ់ តាមចង់បានលោកម្ចាស់ដល់ថ្នាក់ប្រគេនខ្លួនដល់កន្លែងត្រូវទេ?"
"នេះឯងនិយាយពីរឿងខ្លួនឯងរឺក៏ជេរយើងថាស្រីច្រើនហ្នឹងលីង?"
"គឺខ្ញុំចង់សួរថា..បើលោកម្ចាស់មានគ្រប់យ៉ាងបែបហ្នឹង តើលោកម្ចាស់នៅតែចាប់អារម្មណ៍នឹងមនុស្សស្រីដែលគ្មានអ្វីសោះ ស្រីដែលមិនសាកសមនឹងលោកម្ចាស់ដែរទេ?" សំនួរហ្វាន៍លីងស្ដាប់មើលទៅវាមិនដូចជារឿងអ្វីដែលល្អនោះទេ ដល់ថ្នាក់ជុងហ្គុកគេក៏ស្ងាត់មាត់រួចងាកភ្នែកមើលទៅនាងតូចដែលកំពុងតែឈរចាំស្ដាប់ចម្លើយពីមាត់គេឯណោះ ហ្វាន៍លីងនាងមើលទៅដូចជាប្រាថ្នាចង់បានចម្លើយមួយពីមាត់គេ ចម្លើយមួយដែលនាងបានគិតក្នុងចិត្តជាស្រេច ចុះបើសិនជាគេឆ្លើយខុសពីការដែលនាងរំពឹងទុកនោះ គេអាចនឹងធ្វើឲ្យនាងខូចចិត្តទេ?
៥០០ រយៈពេល៥០នាទី អេតមីនផុសមួយភាគទៀត៕
You are reading the story above: TeenFic.Net