អាវភ្លៀងទេវតាក៏ការពារប្ដីកូនមិនបានដែរ ឲ្យតែគេចង់ ហិហិ
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៤១,៤២
"ក្មេងល្ងង់" កាន់តែស្ដាប់នាងនិយាយ ជុងហ្គុកគេក៏កាន់តែហួសចិត្ត កាន់តែហួសចិត្តលាយឡំនិងចង់សើចទៀតនោះគឺក្រឡេកទៅឃើញនាងល្អិតមាល៍លីននោះឈរធ្វើមុខមីងម៊ាំងហើយពាក់អាវភ្លៀងទៀតនោះ។
"មិននិយាយអី គិតតែពីសើច លោកម្ចាស់កំពុងតែសើចចំអកឲ្យខ្ញុំមែនទេ?" ខណៈដែលគេសើច មាល៍លីននាងក៏បែរជាមានអារម្មណ៍ដូចជាមិនស្រណុកចិត្ត នាងមើលទៅគេដូចជាកំពុងតែទុកនាងជាតួកំប្លែង តួដែលលេងឲ្យគេមើលដោយមិនគិតថ្លៃ បម្រើគេមិនគិតថ្ងៃល្ងាចថែមទៀត ជុងហ្គុកក៏នៅឈរស្ងៀមមិនផ្លាស់ទីទៅណា គ្រាន់តែគេប្រែទឹកមុខពីសើចកក្អឹកមកជាធម្មតាវិញប៉ុណ្ណឹង។
"ខ្ញុំទៅសម្អាតផ្ទះបន្តហើយ" មាល៍លីនកាលបើអ្នកម្ខាងទៀតមិននិយាយអ្វីតបសោះ នាងក៏ស្រវ៉ាដោះអាវភ្លៀងចេញរួចមូលវាបោះទៅម្ខាង ដើរតាំងៗចេញដូចជាអ្នកខឹងសម្បារខ្លាំងខុសពីធម្មតា។
"នែ! ស្រីម្នាក់នេះ..ងរខុសរឿង" ជុងហ្គុកហាមាត់ហៅមាល៍លីន តែក៏មិនភ្លេចលួចអស់សំណើចបន្តិចដែរ រឿងដែលនាងធ្វើមុននេះវាជាការចងចាំមួយដែលកំប្លែងជាងគេសម្រាប់គេនឹងនាង។
ជុងហ្គុកឈរអស់សំណើចមួយភ្លែត គេក៏លើកទូរសព្ទ័ឡើងរួចទាក់ទងទៅកាន់នរណាភ្លាម នាយបោះជំហានចូលទៅខាងក្នុងតាមផ្លូវដែលមាល៍លីនចូលទៅតាមមុននោះ គេមកដល់បន្ទប់ដែលមានទ្វារឈើធម្មតា តែការតុបតែងដែលនៅក្នុងនោះខុសដាច់។
ជុងហ្គុកបោះជំហានចូលមកកាន់បន្ទប់ដែលមានតែប្រពន្ធ័ទាក់ទងបែបLED អ្វីដែលពួកគេដឹកជញ្ជូនចូលមកមុននោះមិនមែនមានតែគ្រែពួកគេនោះទេ តែមានគ្រប់គ្រឿងប្រដាប់ដែលគេត្រូវការក្នុងពេលនៅស៉ើបអង្កេតពីដេនឌ្រីក៍នៅទីនោះ។ ជុងហ្គុកបោះជំហានឈានចូលទៅខណៈភ្នែកងាករ៉េមើលសកម្មភាពគ្រប់យ៉ាងនៅក្នុងភូមិតំបន់ដែលពួកគេរស់នៅនោះ ត្រឹមតែមួយរសៀលគេក៏ដើរដាក់កាំមេរ៉ាបង្កប់ស្ទើរតែគ្រប់កន្លែងទាំងអស់ ពេលនេះវាជាឱកាសតែមួយប៉ុណ្ណោះដែលគេអាចធ្វើបាន គេក៏នឹងធ្វើវាឲ្យបានល្អបំផុត។
"លោកម្ចាស់ធ្វើបែបនេះមិនខ្លាចថាដេនឌ្រីក៍គេនឹងចាប់បានទេហ្អេស៎? ខ្ញុំចង់និយាយថាផ្ទះនេះគេមានសិទ្ធិអាចចេញចូលបានជានិច្ចឲ្យតែគេចង់" ជុងហ្គុកចូលមកដល់ក៏មានសំឡេងស្រាលពីមាត់អ្នកកំពុងតែរៀបចំពូកគ្រែឯណោះ ជុងហ្គុកក៏ងាកមើលផែនខ្នងនាងរួចក្រពាត់ដៃទៅក្រោយ មុននិងបោះជំហានឈានចូលទៅរកមាល៍លីន ស្រីតូចនៅស្ងៀមមិននិយាយអី ដៃព្យាយាមកាចប្រមូលរបស់ដែលត្រូវយកបោករួចប្រញាប់គេចមុខស្វាមីភ្លាម តែនាងគិតថាអាចគេចចេញពីបុរសកំណាចម្នាក់នេះងាយៗហ្អេស៎?
"គិតចង់គេចមុខយើងអ៊ីចឹងហ្អេស៎?"
"នៅផ្ទះជាមួយគ្នាមិនប្រាកដថាត្រូវនៅជួបមុខគ្នារហូតឯណា?"
"តែនរណានៅផ្ទះជាមួយយើង យើងត្រូវជួបមុខនឹងឃើញមុខទាំងអស់ វាជាច្បាស់ វាជាបញ្ជារបស់យើង ស្ដាប់បានរឺក៏អត់មាល៍លីន?" ជុងហ្គុកនិយាយច្បាស់ៗខណៈដៃម្ខាងចាប់ដើមដៃមាល៍លីនជាប់ នាងតូចក៏មិនបាននិយាយអី រង់ចាំដល់គេអស់សេចក្ដីត្រូវនិយាយ ទើបនាងលើកវាសដៃគេចេញទាំងកម្រោលតែម្ដង។
"ចាស៎ លោកម្ចាស់ធំជាងនរណាៗទាំងអស់ លោកម្ចាស់អាចសូម្បីតែបញ្ជានឹងគ្រប់គ្រងជីវិតអ្នកគ្រប់គ្នា ខ្ញុំដឹងច្បាស់" មាល៍លីនឆ្លើយតបទៅគេដោយប្រើឃ្លាប្រយោគដាក់បន្ទុកថាគេជាមនុស្សផ្ដាច់ការ ជុងហ្គុកមិនបានតបតរថាអ្វីនឹងនាង ទុកឲ្យនាងកងសម្លៀកបំពាក់ចេញទៅបោកអស់ គេនៅឈរស្ងៀមមើលផែនខ្នងនាងរួចក៏គិតពីរឿងខ្លះ។
ក្រឡេកមើលទៅមាល៍លីនឯណោះវិញ ក្រោយពីទាស់ពាក្យទាស់សម្ដីជាមួយស្វាមីផ្ដាច់ការរួចមក ក្នុងចិត្តតឹងណែនពើតផ្សារកនិយាយអ្វីមិនត្រូវសោះ នាងកងខោអាវរបស់នាង គេនិងកូនយកមកក្រោយរួចបើកទឹកដាក់កាធុនទឹកដើម្បីបោក ស្រីតូចទម្លាក់ខោអាវចុះរួចទម្លាក់ខ្លួនអង្គុយលើកៅអីឈើតូច។
"ដឹងហើយលឺហើយថាគេជាមនុស្សផ្ដាច់ការ អាត្មានិយមបែបនួក៎ហើយ មិចក៏ឯងនៅយកសម្ដីគេមកឈឺក្បាលទៀត? ឯងប្ដេជ្ញាខ្លួនឯង និយាយខ្លួនឯង ហេតុអីក៏មិនចាំ ហ៊ើយ! នាងលីនអើយនាងលីន"
(ម៉ាដាម!)
(ម៉ាដាមហ្អេ៎..)
មាត់កំពុងត្អូញ តែត្រចៀកវាងវៃនៅតែអាចឲ្យនាងស្ដាប់សូរសម្ដីអ្នកដែលស្រែកពីក្រោយរបងផ្ទះមក មាល៍លីននាងក៏ងាកបែរមើលរួចប្រញាប់រត់ទៅបើកទ្វាររបងឲ្យអ្នកហៅនោះចូលមក។
"ហ្វាន៍លីង? នេះមកបានយ៉ាងមិច?"
"ជិះឡានក្រុង ពេលដល់ចំណតខ្ញុំក៏ដើរមក" មិនយល់សេចក្ដីមាល៍លីនសួរ ហ្វាន៍លីងនាងក៏ឆ្លើយតបមកតាមរបៀបរបបនៃការមករបស់នាងពិតមែន មាល៍លីនឈ្លីក្បាលខ្លួនឯងរួចប្រញាប់ដឹកដៃនាំស្រីតូចយើងចូលផ្ទះភ្លាម។
ក្រាក!
"ហ្អា៎? ហ្វាន៍លីង? មកបានយ៉ាងមិច?" មិនត្រឹមតែមាល៍លីនម្នាក់ដែលសួរ គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាម ចៅហ្វាយប្រុសក៏សួរនាងបែបនេះម្ដងទៀត។
"មិនបាច់ឆ្លើយទេ ឲ្យហ្វាន៍លីងសម្រាកមួយភ្លែតទៅ គ្នាមកពីឆ្ងាយណាស់" លើកនេះនាងមិនបានស្ដាប់ពាក្យនិយាយអីរបស់លោកម្ចាស់សិនទេ នាងទាញហ្វាន៍លីងឲ្យអង្គុយចុះលើកៅអីផ្ដៅដែលនៅក្បែរនោះ រួចចាក់ទឹកត្រជាក់ៗហុចមកឲ្យនាង។
"អរគុណណាស់ម៉ាដាម ហិហិ" ហ្វាន៍លីងនាងក៏ទទួលកែវពីដៃមាល៍លីនរួចលើកអកផឹកក្អឹកៗ ជុងហ្គុកឯណោះក៏មិនបានសួរអីបន្ត តែភ្នែកក៏ចោលមើលទៅភរិយាមិនក្រឡេកចេញអីបន្តិចសោះ។
"និយាយអ៊ីចឹងលីងមិនទាន់ឆ្លើយទេថាមកទីនេះធ្វើអី? ចុះបើមានគេចាប់បាននោះ? លីងអាចមានគ្រោះថ្នាក់ណា៎" មាល៍លីននាងមិនបានខ្លាចថារឿងរ៉ាវទាំងអស់បែកការណ៍ដោយសារកូនចៅជំនិតទេ តែនាងខ្លាចថាហ្វាន៍លីងនាងអាចមានគ្រោះថ្នាក់ទៅវិញទេ បើសិនជានាងមានរឿងអីមែន មាល៍លីនច្បាស់ជាបន្ទោសខ្លួនឯងរហូតដល់ថ្ងៃស្លាប់ជាមិនខាន។
"ខ្ញុំមិនអីទេម៉ាដាម! ខ្ញុំមកនេះព្រោះខ្ញុំចង់យកខេកមកជូនម៉ាដាម រីករាយថ្ងៃកំណើតណា៎" ទង្វើហ្វាន៍លីងបង្ហាញមកនាំឲ្យអ្នកដែលកំពុងតែសួរនាំនោះគាំងអណ្ដាត នាងរំភើបចិត្តបន្តិចអីបន្តិច ព្រោះនាងក៏ភ្លេចថ្ងៃកំណើតខ្លួនឯងដែរ តែហ្វាន៍លីងនាងក៏បែរជានៅចាំបាន។
រសៀលថ្ងៃដដែល
មាល៍លីននាងក៏ញញឹមញញែមជាប់មាត់ ដៃក៏ឆាចូកម្ហូបទៅមកៗដូចជាមនុស្សមានក្ដីសុខបំផុត នាងនៅឈរចម្អិនម្ហូប ខណៈហ្វាន៍លីងកំពុងតែអង្គុយលេងជាមួយដេននីនៅផ្ទះកណ្ដាលឯណោះ។
"នេះ.." សម្រឹបជើងមនុស្សម្នាក់ដើរចូលមករួចឈរទ្រឹងមុននិងហៅនាងបន្តិច មាល៍លីនក៏ងាកភ្នែកមកនិងឃើញថាជាស្វាមីផ្ដាច់ការខ្លួនសោះ ហើយគេក៏មានរបស់មួយហុចឲ្យនាង។
"បន្តោងសោរហ្អេស៎? លោកម្ចាស់ជូនខ្ញុំ?"
"យើងយកមកឲ្យដាក់សោរផ្ទះ ក្រែងវាបាត់ យកទៅ" ជុងហ្គុកចាប់ទាញដៃនាងមករួចទម្លាក់បន្តោងនោះក្នុងដៃនាងភឹបៗដូចជាមិនចង់នៅបូរបាច់ច្រើន។
"អរ៎! ខ្ញុំស្មានតែលោកម្ចាស់ទិញកាដូឲ្យខ្ញុំ ខំតែអរ៎"
"បានយើងជាប្ដី វាដូចជាកាដូពិសេសមួយហើយនាងនៅចង់បានស្អីទៀត?" ជុងហ្គុកនិយាយតែប៉ុណ្ណេះរួចគេក៏ដើរទៅបន្ទប់មាត់ មាល៍លីនឯណោះក៏អស់សំណើច រួចទាញបន្ដោងនោះមកមើល មើលយូរទៅនាងក៏ឃើញថាបន្តោងនោះមានប្រអបណេងណោងជាប់ ស្រីតូចបើកវាមើលក៏ឃើញថាវាជាខ្សែករពេជ្រ ខ្សែដែលមានឆ្លាក់ឈ្មោះនាងយ៉ាងស្រស់ស្អាត។
"គេចង់យកខ្សែករមួយខ្សែហ្នឹងមកលួងយើងហ្អេស៎?"
"គេគិតត្រូវហើយ យើងពេញចិត្តវាណាស់ ហិហិ" មាល៍លីនញញឹមជាប់មាត់រួចលើកវាមកអោបជាប់ទ្រូង កាយវិការនាងក៏ត្រូវអ្នកដើរទៅហួសមុននោះមើលមក គេក៏រួចសើចបន្តិចតែលើកដៃទះមាត់ខ្លួនឯងតិចៗ។
"មានស្អីត្រូវសើច? យើងមិនសើច មិនរំភើបអ្វីទាំងអស់"
—
មាត់រឹងណាស់បងតួ៕
រីករាយរាត្រីឆ្លងឆ្នាំថ្មីណា អេតមីនជូនក្ដីស្រឡាញ់ពីចម្ងាយទៅកាន់អ្នកអានផង។
You are reading the story above: TeenFic.Net