មិនមែនព្រោះស្រឡាញ់ តែនាងធ្វើព្រោះនាងជាប្រពន្ធល្អ
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី១២
ជម្លោះរវាងពួកគេនៅតែបន្ត ខណៈមាល៍លីននៅមើលទៅដូចជាធម្មតាពេលនិយាយរកស្វាមី អ្នកដែលជាស្វាមីឯណោះក៏បែរជាតឹងសរសៃករដាក់នាងខ្លាំងយកតែមែនទែន ដល់ថ្នាក់ហ្វាន៍លីងដែលនៅឈរស្ដាប់នោះនាងដឹងថាស្ថានការណ៍មិនស្រួលនិងប្រញាប់ចូលទៅជម្រាបម៉ាដាមភ្លាម។
(នាងក្អេងក្អាងណាស់មាល៍លីន..)
"ម៉ាដាម! ប៉ុណ្ណឹងបានហើយណាម៉ាដាម លោកម្ចាស់អាចនឹងខឹងខ្លាំងជាងនេះណា៎" ហ្វាន៍លីងនាងក៏មិនចង់កាត់ប្រសាសន៍ចៅហ្វាយប្រុសស្រីដែរ ក៏ប៉ុន្តែនាងមិនអាចអោបដៃឈរមើលម៉ាដាមនាងត្រូវលោកម្ចាស់ដាក់ពិន័យទៀតនោះទេ។
"គ្រប់យ៉ាងនឹងមិនអីទេលីង ខ្ញុំអាចរ៉ាប់រងស្ថានការណ៍នេះបាន នាងទៅរកមើលឯកសារសំខាន់ៗទៀតមក ខ្ញុំចង់មើលបន្តទៀត"
"ក៏ប៉ុន្តែ.."
"ស្ដាប់ខ្ញុំណា៎លីង! ទៅឲ្យឆាប់ឡើង" មាល៍លីនបញ្ចប់ភាពអេះអុញរបស់ហ្វាន៍លីងដោយការទម្លាក់ដៃម្ខាងកាន់ស្មានាង ស្រីតូចយើងទោះជាចិត្តមិនចង់ក៏ដោយ តែបើចៅហ្វាយចេញបញ្ជាបែបនេះហើយ នាងក៏មានតែធ្វើតាម។
"ក៏បានម៉ាដាម"
ហ្វាន៍លីងក៏អោនក្បាលគោរពមាល៍លីនបន្តិច រួចប្រញាប់នាំខ្លួនចូលហួសទៅកាន់បន្ទប់ផ្ទុកឯកសារជាច្រើននៅក្បែរនោះ មាល៍លីនក៏ងក់ក្បាលតិចៗ រួចទើបងាកមកចាប់អារម្មណ៍សំឡេងចច្រែតរបស់អ្នកនៅខ្សែម្ខាងទៀតឯណោះ នាងក៏លើកយកទូរសព្ទ័មកដាក់លើតុរួចបើកSpeakerសំឡេងឲ្យលឺច្បាស់ៗមិនពិបាកកាន់ផ្ទប់និងត្រចៀក។
(នេះនាងមិនលឺយើងនិយាយជាមួយទេហ្អេស៎?)
"អូនលឺតើលោកប្ដី" មាត់និយាយឆ្លើយតប ដៃក៏បើកឯកសារទាក់ទងនិងពួកជនខុសច្បាប់និងបង្កអំពើអាណាធិបតេយ្យនៅទីនោះ ស្រីតូចជ្រឹមចិញ្ចើមព្រោះតែនាងពិបាកនិងទទួលយកពីប្រវត្តិរូបពួកទាំងនោះពេក។
(លោកម្ចាស់ទៅបំពេញការងារចុះ ខ្ញុំមិនបង្ករឿងអីឲ្យអ្នកណាលំបាកទៀតនោះទេ ថែរក្សាសុខភាពខ្លួនឯង ព្រោះខ្ញុំមិនដឹងថាអាចខលទៅលេងលោកម្ចាស់ ឲ្យលោកម្ចាស់ស្ដីបន្ទោសបែបនេះទៀតរឺក៏អត់ទេ..)
សម្ដីនិយាយរបស់មាល៍លីននាំឲ្យអ្នកដែលអង្គុយលើគ្រែយ៉ាងស្ងៀមស្ងាត់នោះភ្ញាក់ ជុងហ្គុកក៏ទម្លាក់ទូរសព្ទ័ចុះរួចចងចិញ្ចើមមិនទម្លាក់តែម្ដង មុននេះគេកំពុងតែស្ដាប់ពាក្យស្អីហ្នឹង?
"ចម្លែកណាស់..."
"ហេតុអីក៏នាងផ្ដែផ្ដាំធ្វើមើលតែយើងលែងបានឃើញមុខនាងទៀត..រឺមួយក៏.." គិតរឿងមួយនោះភ្លាម ជុងហ្គុកក៏មិនបង្អង់ប្រញាប់លើកទូរសព្ទ័ឡើងរួចចុចខលហៅកូនចៅភ្លាម មួយសន្ទុះក្រោយកូនចៅគេពីរនាក់ក៏ចូលមកដល់។
ក្រាក!
ត្រឡប់មកកាន់ភូមិគ្រឹះឯណេះវិញ មាល៍លីនក៏អង្គុយកត់ត្រានិងកត់ចំណាំទីតាំងដែលអាចយកជាការបានរួចពង្រាយវិញពេញលើក្ដារខៀនដែលហ្វាន៍លីងបានយកមក។ នាងដៅចំណុចច្បាស់ៗរបស់ជនសង្ស័យនីមួយៗ អាណិតតែជំនួយការនាង ហ្វាន៍លីងឯណោះទេ មើលសឹងតែកាច់ករក៏នាងមើលមិនយល់ដែរ។
"យប់នេះ ឯងទៅយកអាវអ្នកបម្រើដែលចាស់ៗ4-5កំផ្លេមកលីង.."
"នេះម៉ាដាមពិតជាចង់ទៅពិតមែនហ្អេស៎?" លឺបញ្ជាដែលខុសប្លែកហ្វាន៍លីងនាងក៏មានការងឿងឆ្ងល់មិនស្ទើរដែរទើបនាងសួរ មាល៍លីនក៏ងាកមើលទៅនាងរួចងក់ក្បាលទាំងមិនរុញរាសោះ។
"លោកម្ចាស់គិតថាយើងជាមនុស្សឥតប្រយោជន៍ ដូច្នេះយើងក៏នឹងបញ្ជាក់ប្រាប់គាត់ ថាគាត់គិតខុសហើយ.."
"ម៉ាដាមមិនមែនធ្វើនេះព្រោះស្រឡាញ់លោកម្ចាស់ទេហ្អេស៎?" លឺហ្វាន៍លីងនិយាយឃ្លាទាំងនោះមាល៍លីនក៏អស់សំណើច នាងក៏បែរទៅកាន់ស្មាកូនចៅរួចក្រវីក្បាលតិចៗ។
"អត់ទេ! ខ្ញុំធ្វើព្រោះខ្ញុំជាប្រពន្ធល្អ"
ក្រាក!
"ម៉ាដាម! នេះម៉ាដាមមិនបានកើតអីទេហ្អេស៎? ម៉ាដាមមានត្រូវត្រង់ណាទេ?" កំពុងតែនិយាយគ្នាសុខៗក៏មានអ្នកទម្លុះទ្វារចូលមក នាំយកទាំងភាពតក់ស្លុតលើមុខពួកគេមកទៀត មាល៍លីនក៏នៅស្ងៀមរួចងាកមើលទៅពួកគេ។
"នេះមិនទៅការពារលោកម្ចាស់ទេហ្អេស៎?"
"លោកម្ចាស់បញ្ជាឲ្យពួកខ្ញុំមកមើលម៉ាដាម លោកថាម៉ាដាមគិតខ្លី.." ប្រយោគដែលគួរតែធ្វើឲ្យមាល៍លីនរំភើបនឹងទឹកចិត្តស្វាមី តែនាងក៏បែរជាសើចតិចៗរួចក្រីក្បាលវិញ។
(នេះគេបារម្ភខ្លាចយើងស្លាប់ដែរហ្អេស៎?)
#រាត្រីសួស្ដី
You are reading the story above: TeenFic.Net