រឿងដដែលៗកើតឡើងស្ទើរតែរាល់ថ្ងៃមិនថាថ្ងៃណាក៏ដោយ ជុងហ្គុក នៅតែធ្វើការយ៉ាងមមាញឹករវល់គ្មានពេលឈប់សម្រាកលុះពេលនោះឡើយ។ មានពេលខ្លះក៏ប្រាប់ថាគង់តែមកចួប តែបាត់មិនឃើញស្រមោលឈឹង ឯពេលខ្លះទៀត គេបានប្រាប់ថារវល់ការងារខ្លាំងរហូតដល់មួយខែពេញមិនបានមកជួបភរិយាទៀតក៏មានដែរ។
ថេយ៉ុង ទ្រាំរង់ចាំ អស់ចិត្ត អស់ចង់ ទើបគិតថានិងទៅរកនាយដល់ក្រុមហ៊ុនតែម្តង ដើម្បីឱ្យបានមើលឃើញផ្ទាល់ជាក់និងក្រសែភ្នែកទាំងគូរបស់ខ្លួនតែម្តង។
នៅពេលមកដល់ក្រុមហ៊ុន Clothing Company បន្ទប់ការិយាល័យជាន់ទី ៤១ រួចមកហើយ។
ថេយ៉ុង បែរជាឈរស្ងៀមទ្រឹងញ័រស្មាទទ្រើកសម្លឹងមើលស្វាមី អង្គុយសំណេះសំណាលជាមួយមនុស្សស្រីពីម្នាក់ទៅម្នាក់ទៀត ហើយថែមទាំងញញិមញញែមចំពោះគ្នាខុសប្លែកពីគេដែលដេកស្រក់ទឹកភ្នែកស្ទើររាល់រាត្រីយំចុកផ្សារក្រហាយដើមទ្រូងព្រោះភាពនឹករំឭក ចំណែកឯអ្នកដែលប្រកាន់ភ្ជាប់ពាក្យថានឹកមកកាន់ខ្លួននោះ បែរជាកំពុងសោយសុខសប្បាយចិត្តពុំមានអារម្មណ៍ខ្វល់ខ្វាយពីសុខទុក្ខភរិយាដែលខ្លួនបាន ស្ម័គ្រចិត្ត ស្ម័គ្រកាយ រួមរស់ជាមួយគ្នាយ៉ាងច្បាស់លាស់នោះទេ។
ទង្វើបែបនេះ ស្ថិតក្នុងពេលនេះ គ្រប់យ៉ាងបានធ្វើឱ្យកម្លាំងនិងថាមពលទាំងអស់ក្នុងខ្លួន ថេយ៉ុង សឹងតែគ្មានទៅហើយ។ គេយំម្តងហើយម្តងទៀត យំយែកគគ្រូករហូតដល់ទន់ខ្លួនល្អូកព្រមទាំងខាំមាត់ទប់សូរសំឡេងខ្សឹកខ្សួរដង្ហក់ស្ទើរតែដាច់ខ្យល់ស្លាប់ ថែមទាំងអណ្តឺតអណ្តក់ បើទោះបីជាសម្រែកឈឺចាប់កំពុងតែស្រែកទ្រហោស្ទើរស្លាប់ខ្លួនក៏គេសុខចិត្តទ្រាំបាន។
“អ្នកប្រុស ថេយ៉ុង!” អីនយូ ឧទានទាំងភ្ញាក់ព្រើត កាលបើឃើញ ថេយ៉ុង ឈរសំដែងភាពសោកសៅនៅឯខាងក្រៅបន្ទប់ការិយាល័យតែម្នាក់ឯង។
“អ្នកប្រុសកើតអី? មានរឿងអីពិបាកចិត្តប្រាប់ខ្ញុំបានទេ?” នាងស្ទុះទៅចាប់ក្រសោបប្រអប់ដៃក្តៅងុំហើយរលាក់ថ្នមៗទាំងទឹកមុខបារម្ភ។
ថេយ៉ុង បានត្រឹមយំតែខ្លាំងៗហើយគ្រវីក្បាលមិនអាចនិយាយអ្វីចេញមក ក៏ព្រោះតែសម្ពាធផ្លូវអារម្មណ៍របស់គេពេលនេះក្តុកក្តួលខ្លាំងណាស់។
អីនយូ បើកភ្នែកភ្លឹះៗ ងាកទៅសម្លឹងមើលក្នុងបន្ទប់ការិយាល័យទើបឃើញថា ជុងហ្គុក កំពុងសន្ទនាការងារជាមួយមនុស្សស្រីដទៃ នៅពេលដែលពួកគេបញ្ចប់កិច្ចការងាររួចរាល់អស់ហើយ ម៉ោងក៏ដល់ពេលសម្រាកល្មមទៅហើយដែរ។
“អីនយូ..មកជួយខ្ញុំរៀបចំឯកសារបន្តិច!” ជុងហ្គុក ស្រែកដង្ហោយហៅនាងក្រមុំដែលលួចឈរលួងលោម ថេយ៉ុង កំពុងយំឥតដាច់ ឮសូរគេហៅនាងក៏មិនបាននៅយូរទើបប្រញាប់ដើរចូលទៅ បង្ហាញទឹកមុខ ប្លែកៗ ចម្លែកៗតែទោះបីជានាងព្យាយាមលាក់បាំងយ៉ាងណាក៏មិនអាចជៀសផុតពីខ្សែភ្នែកពូកែសង្កេតមើលរបស់ ជុងហ្គុក បានដែរ។
“កើតអីអ្ហេ អីនយូ?” នាងភ្ញាក់ម្តងទៀត ឮសូរគេសួរដូច្នេះទឹកមុខនាងបង្ហាញឡើងកាន់តែគួរឱ្យសង្ស័យជាងមុនបន្ថែមទៀត។
“គឺ..” ជុងហ្គុក ចងចិញ្ចើមកោងឡើង ហើយបែរជាឈរស្ងៀមរង់ចាំនាងអធិប្បាយចម្លើយ។
“យ៉ាងម៉េច?” គេបន្ទាន់សំណួរម្តងទៀត រួចសម្លឹងមើលមុខនាងតាមដោយខ្សែភ្នែករាបស្មើធេង។
“អ្នក..អ្នកប្រុស ថេយ៉ុង..មកទីនេះ!” រាងក្រាស់ស្តាប់ចប់ទម្លាក់ឯកសារចុះពីដៃភ្លាម។
“ថេយ៉ុង នៅឯណា?” ទម្ងន់សំឡេងនាំឱ្យកម្សួលក្តៅងុំខ្ជាយចេញមកយ៉ាងញាប់ញ័រ។
“នៅឯខាងក្រៅបន្ទប់ កំពុងយំខ្លាំងទៀតផង!”
ជុងហ្គុក មិនគិតគូរយូររូតរះដើរចេញទៅភ្លាមៗ ហើយក៏មិនបានប្រទះឃើញពីវត្តមានរបស់ ថេយ៉ុង សោះសូម្បីតែស្រមោលនិងសំឡេងរបស់គេក៏មិនបានឃើញដែរ តែនាយក៏មិនបានបញ្ឈប់គំនិតត្រឹមប៉ុណ្ណេះដែរ មិនសាញគំនិតយូរ រហ័សរត់ចេញទៅក្នុងល្បឿនលឿនមិនធម្មតាយ៉ាងញាប់ញ័រចិត្ត។
ថេយ៉ុង ដើរចុះតាមកាំជណ្តើរជើង មិនបានមកតាមជណ្តើរយន្តប្រអប់នោះឡើយ។ គេដើរបណ្តើរ យំបណ្តើរ ជាន់នេះខ្ពស់ខ្លាំងណាស់ ព្រោះវាជាជាន់ទី ៤១ ទម្រាំចុះបានមួយកាំៗ ត្រូវចំណាយពេលយូរខ្លាំងទៀតណាស់។
ដើរផង យំផង សភាពដូចមនុស្សខូចចិត្តធ្ងន់ធ្ងរកើតទុក្ខប៉ុនភ្នំធំពិបាកទូលរែកសម្បើមណាស់។
នៅពេលដើរផុតពីមួយជាន់ទៅមួយជាន់ទៀត គេក៏ឈប់សម្រាកហើយគេចទៅរកបន្ទប់ស្ងប់ស្ងាត់មួយចូលទៅសំងំលាក់ខ្លួន អង្គុយយំស្រែកខ្លាំងៗ ព្រមទាំងត្រកួតត្រដុសកោសប្រអប់ជើងនិងឥដ្ឋយ៉ាងឈឺផ្សារចិត្ត។
ទីង!
រូបនៅក្នុងបារ!!
រូបនៅក្នុងសណ្ឋាគារ!
រូបនៅក្នុងក្លឹប!
រូបនៅក្នុងផ្ទះមនុស្សស្រី!
រូបនៅក្នុងបន្ទប់ការិយាល័យស្និទ្ធស្នាលជាមួយមនុស្សស្រី!
ថេយ៉ុង អូសមើលរូបភាពជាច្រើនសន្លឹកដែលបានបែកធ្លាយ តាមរយៈគណនី Line របស់ ជុងហ្គុក ក្នុងទូរស័ព្ទដៃរបស់ខ្លួន ទឹកភ្នែកជាច្រើនដំណក់ចាប់ផ្តើមហូរស្រក់ស្រោចថ្ពាល់ដាបដាលរហាម អារម្មណ៍ហេលហាល ក្នុងដើមទ្រូងបែរជាឈឺចុកផ្សារពើតៗរីកបើកចំហស្ទើរគ្មានកម្លាំងកំហែងអ្វីបន្តិចណានោះសោះ ខណៈពាក្យសម្តីមួយស្រាប់តែបន្លឺសូរក្នុងខួរក្បាលរបស់គេលាន់ឮរណ្តំវិចារណញ្ញាណ÷
(ថ្ងៃនេះបងទៅមិនបានទេ ថ្ងៃស្អែកក៏ទៅមិនបានដែរ រីឯខានស្អែករឹតតែរវល់ទៀតហើយ អូនកុំរង់ចាំបងអីណា គេងសម្រាកឱ្យបានច្រើនៗទៅ ពេលចប់ការងាររួចបងប្រញាប់ត្រលប់ទៅជួបអូនវិញ!)
“ការងាររបស់លោកវាច្រើនកកកុញដល់ថ្នាក់នេះផងមែនទេហ៊ឺៗ?” ថេយ៉ុង ទួញទ្រហោយំកាន់តែខ្លាំងដល់ថ្នាក់ឱនផ្តួលខ្លួនដេកននៀលដង្ហក់ក្រាបលើឥដ្ឋពោពេញទៅដោយភាពអួលណែន។
ថេយ៉ុង ក្តាប់ដៃយ៉ាងណែន លើកគក់អស់មួយទំហឹងកម្លាំងលើទ្រូងឆ្វេង ទាំងស្រែក ទាំងឈឺ ទាំងវេទនា យំខ្លាំងយ៉ាងណាក៏មិនអាចលុបជ្រះអារម្មណ៍ដ៏ឈឺចាប់ស្រែកឮដល់កម្រិតណាក៏មិនអាចជួយកាត់បន្ថយសម្រែកបេះដូងដែលលោតត្របោកលឿនបីដូចជាសន្ធឹកព្យុះដែលចុករោយស្រពោនឈឺគ្រាំ ដូចជាត្រូវកាំបិតចាក់ប្រហាររាប់រយលានចម្រៀកទៅទៀត។
@អាផាកមីន៍
ប្រអប់ជើងស្រឡូនខ្សោះអស់កម្លាំងខ្លាំងស្ទើរដើរពុំរួច កាយតូចញញីរញញ័របីដូចជាគ្រុឌរងារខ្លាំងក៏ទម្លាក់យ៉ាងសន្សឹមៗទៅលើកៅអីមួយក្នុងបន្ទប់ស្ងប់ស្ងាត់ជ្រងុំ។
ថេយ៉ុង ឱនក្រាបក្បាលផ្ទប់នឹងតុ ព្រមទាំងលើកដៃច្បាមច្របាច់ដើមទ្រូងឈឺចុកអួលអនេក ស្របនឹងពេលភាពឈឺចាប់រើឡើងម្តងៗ បេះដូងរបស់គេទារុណវេទនាស្ទើរយកឆក់ជីវិតមួយនេះម្តងៗអស់ទៅហើយ។
(បងតូចចិត្តនិងអូនទេ?) ជុងហ្គុក ជ្រួញចិញ្ចើមហើយឈ្ងោកសម្លឹងមើលផែនមុខសោកសៅដែលរំលេចបាននូវដំណក់ទឹកសន្សើមហៀបនិងបម្រុងបង្ហូរចុះមកជាច្រើនអនេក។
(ពួកយើងគ្រាន់តែបានស្រលាញ់គ្នា ហើយរៀបការជាមួយគ្នា រស់នៅជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធ!)
(អូនមានអារម្មណ៍មិនល្អចំពោះទំនាក់ទំនងរវាងពួកយើងតើមែនទេ?) ថេយ៉ុង គ្រវីក្បាលជាថ្មីម្តងទៀត ហើយសន្សឹមឱបចង្កេះមាំទាំងសំឡេងយំខ្សឹកខ្សួរអណ្តើតអណ្តក់។
(ព្រោះអូនមិនអាចមានកូនបាន!)
ជុងហ្គុក និង ថេយ៉ុង សម្លឹងចំកែវភ្នែកគ្នាឥតធ្មេច រំពេចនោះបេះដូងអ្នកទាំងពីរស្រាប់តែលោតចលនាលឿនព្រមគ្នា។
ជុងហ្គុក ញោចមាត់ញញិមសើរៗហើយឱនឈ្ងោកទៅបឺតជញ្ជក់បបូរមាត់ញ័រចំប្រប់ថ្នាក់ថ្នមកាយតូចឱ្យឈប់សោកសៅចំពោះរឿងដែលមិនអាចកើតមានបាន។
(បងមិនដែលបង្ខំចិត្តអូនម្តងណាទេ បងយល់គ្រប់យ៉ាង សូមអូនកុំខូចចិត្តអី!)
“លោកមិនដែលបង្ខំចិត្តខ្ញុំទេ តែលោកធ្វើរឿងឱ្យខ្ញុំចាប់នៅពីក្រោយខ្នងច្រើនណាស់ ចន ជុងហ្គុក!” ថេយ៉ុង ខាំបបូរមាត់ក្បាប់ដៃគក់ភ្លៅខ្លាំងៗ បើពេលនេះអាចឈឺដល់ថ្នាក់ដាច់ខ្យល់ដង្ហើមស្លាប់ក៏ល្អដែរ។
ក្រាក!!
ទម្ងន់នៃសំឡេងទ្វារបើកឡើងញ៉ាំងឱ្យកាយតូចតម្រូវក្រោកមកឈរស្ងៀមទ្រឹងសម្លឹងមើលម្ចាស់រាងកាយខ្ពស់ស្រឡៈ ទើបតែមានមុខបង្ហាញវត្តមាន ក្នុងថ្ងៃនេះចំពោះមុខខ្លួនយ៉ាងច្បាស់ៗ។
ថេយ៉ុង បើកភ្នែកស្រឡះចែស បង្ហាញកែវភ្នែកក្រហមឆិលរួមទាំងដំណក់ទឹកភ្នែកថ្លាយ៉ង់ហូរគ្របដណ្តប់លើថ្ពាល់ម៉ដ្ឋរលោងតក់ៗចុះមកយ៉ាងរហាម។
“បងមកទីនេះធ្វើអី?” ថេយ៉ុង សួរទាំងសំឡេងអួលដើមក ហើយប្រឹងប្រមូលផ្តុំអារម្មណ៍ឈឺចាប់រក្សាទុកក្នុងទ្រូងបិទជិតស្លប់ដែលលាក់ទុកក្រោមបាតស្នាមញញិមដ៏ជូរចត់បំផុត។
“មុននេះអូនទៅក្រុមហ៊ុនរកបងមែនទេ?” ជុងហ្គុក ធ្វើជាសួរ ហើយដើរចូលទៅចាប់ឱបចង្កេះតូច ខណៈ ថេយ៉ុង ក៏ព្យាយាមរុញច្រានគេចេញអស់មួយទំហឹងកម្លាំង។
“មែន..ខ្ញុំទៅទីនោះ!” ពេលឮបែបនេះ ជុងហ្គុក ក៏ឈរស្ងៀមហាក់មិនបានបញ្ចេញអាការៈបារម្ភអ្វីបន្តិចណានោះសោះ ឫកពារបស់គេប្រែប្រួលសឹងតែទាំងស្រុង ខានជួបគ្នាយូរត្រលប់មកវិញក៏ដូចជាមនុស្សពីរផ្សេងគ្នា។
“ការងារក្នុងក្រុមហ៊ុន? មានបុគ្គលិកស្រីចេញចូលច្រើនរាប់មិនអស់ប៉ុន្មាននាក់ទៀត? ផ្នែកថ្មី ឬផ្នែកចាស់?” ថេយ៉ុង ពើងទ្រូងប្រឹងសួរ បើទោះបីជាពេលនេះបេះដូងគេកំពុងតែឈឺចាក់ដោតខ្លាំងយ៉ាងណាក៏ដោយ។
“ផ្នែកថ្មី ផ្នែកចាស់ បុគ្គលិក មានប្រុស មានស្រី មិនមែនមានតែមនុស្សស្រី តែបើមិនទុកចិត្តមកធ្វើការខ្លួនឯងមក!” ជុងហ្គុក ឆ្លើយទាំងសំឡេងមាំទាំ មុខមាត់ធ្វើដូចជារង់សម្ពាធតប់ប្រមល់ណាស់ ថែមទាំងគំហកដាក់ ថេយ៉ុង ដូចមនុស្សនឿយហត់ចំពោះការងារគ្មានពេលសម្រាកណាស់ណាអ៊ីចឹង។
“ដែលអូនដេញដោល!” កាយតូចចាប់ផ្តើមយំទួញដង្ហក់ញ័រអស់សព្វកាយកាន់តែខ្លាំង។
“វាស៊ាំត្រចៀក!” ថេយ៉ុង ទន់ខ្លួនល្អូក គេមិនទាន់សួរនាំ ជីកឫស ជីកគល់ អស់ផង អ្នកខាងណោះស៊ាំខ្លាំងចំពោះគេដល់ថ្នាក់នេះទៅហើយមែនទេ?។
“ព្រោះតែលោកស៊ាំញ៉ាំនិងខ្ញុំ ទើបលោកមិនព្រមមកអើតមើលមុខខ្ញុំស្អីបន្តិចណានោះសោះ ខ្ញុំជាប្រពន្ធលោក ខ្ញុំជាមនុស្ស មិនមែនជាដុំថ្ម ជាគល់ឈឺទេ លោកត្រូវចាំ!”
“ក៏តែងតែប្រាប់ហើយតើស..ថារវល់ការងារណាស់ បើជាមនុស្សពិតមែន ហេតុអីនិយាយស្តាប់គ្នាមិនបាន?”
“ក៏ព្រោះតែមនុស្សនិងមនុស្ស ចូលចិត្តនិយាយកុហកគ្នាហ៊ឹកៗ..មនុស្សដូចជាលោកអាចធ្វើបានគ្រប់យ៉ាង ពូកែគ្រប់យ៉ាង លោកកុហកខ្ញុំដើម្បីអ្វីរាប់ខែមកនេះ? លោកបានបង្រៀនមេរៀនដល់ខ្ញុំច្រើនណាស់ដឹងទេ?”
ជុងហ្គុក ស្ងាត់មិនរវល់តប ហើយឈរធ្មឹងៗដូចមនុស្សគ្មានអារម្មណ៍ក្នុងខ្លួនទៀតសោះ ទោះបីពេលនេះ ថេយ៉ុង យំស្រែកស្ទើរតែបែកបន្ទប់ ទឹកភ្នែកហូរស្ទើរក្លាយជាឈាម ក៏បុរសម្នាក់នោះ មិនព្រមអើពើចំពោះខ្លួនសោះឡើយ។
“ខ្ញុំរស់នៅម្នាក់ឯងយ៉ាងទម្លាប់មករាប់ខែទៅហើយ ដូច្នេះហើយបើបន្តរស់នៅទៀតក៏គ្មានបញ្ហាអ្វីទៀតដែរ!”
“បងគ្រាន់តែរវល់ជាមួយការងារ ក៏មិនបានតាំងចិត្តថានិងទុកអូនចោល..” អ្នកទាំងពីរចាប់ផ្តើម តឹងសរសៃកដាក់គ្នាទៅវិញទៅមកឥតឈប់ឈរខណៈមានម្ខាងក៏ប្រឹងយំស្ទើរតែស្លាប់ខ្លួននិងព្យាយាមស្រែកទាំងស្មាញ័រតតាត់ដាក់នាយខាងណោះ។
“ការងាររបស់លោករវល់ពីមួយខែទៅមួយខែគ្មានពេលឈប់សម្រាកខ្លះសោះតើមែនទេ? ការងារនៅផ្ទះមនុស្សស្រី ការងារនៅក្រុមហ៊ុន ការងារនៅក្លឹប នៅបារ នៅឯណាទៀត? លោកឆ្លើយទៅមើល?”
ជុងហ្គុក ភ្លឺភ្នែកដូចទើបតែលាងជម្រះភាពបិទបាំងហើយរួចរាល់ស្រេចបស់អស់គ្មានសល់ កាលបើបានដឹងថាភរិយបានដឹងអំពីទង្វើរបស់ខ្លួនគ្មានសេសសល់ចំណុចលាក់បាំងបន្តតទៅទៀតឡើយ។
“បើដឹងហើយក៏ល្អ ក៏មិនបាច់ហត់នឹងបកស្រាយ..”
ផាច់!!!!!
“ខ្ញុំក៏មិនដែលនឹកស្មានដែរ ថាលោកនិងអាចធ្វើរឿងបែបនេះទៅរួច មនុស្សបោកប្រាស់!” ថេយ៉ុង ព្រលែងកំហឹងទាំងអម្បាល់មាណបញ្ចេញមកយ៉ាងកម្រោលព្រមទាំងស្ទុះបែរទៅជាទាញកាំបិតលើតុមកកាន់ជាប់នឹងដៃដែលញ៉ាំងឱ្យកាយខ្ពស់ស្រឡៈកញ្ជ្រោលស្ទុះទៅចាប់ទាញកាំបិតគ្រវែងចោលទៅម្ខាងលឿនបីដូចជាកម្លាំងខ្យល់បក់មួយប៉ប្រិចភ្នែក។
“លែងខ្ញុំ..ហ៊ឹកៗលែង!!”
“ថេយ៉ុង ឈប់ភ្លាមណា!” ជុងហ្គុក ស្រែកអស់ហួសនិស្ស័យមនុស្សប្រុសព្រមទាំងស្រវេស្រវាចាប់កាយតូចទាញមកឱបយ៉ាងណែនណាន់ជាប់ដើមទ្រូង ទឹកមុខភ័យស្លេកស្លាំង បបូរមាត់ក្រៀមស្ងួត ក៏ទម្លាក់ផ្អឹបថើបទៅលើថ្ងាស់ស្រឡូនមួយដង្ហើម។
“ថេយ៍បងសូមទោស..បងសូមទោស!!!”
“លែងខ្ញុំ លោកមិនឮខ្ញុំនិយាយទេអ្ហេស?” ថេយ៉ុង និយាយដោយសំឡេងរឹងមាំបំផុត ហើយច្រានដើមទ្រូងធំទូលាយឱ្យខ្ជាត់ចេញឆ្ងាយពីខ្លួននិងសំដែងឫកពាឈឺចាប់ខ្លាំងបំផុតពិបាកពិពណ៌នា។
“អូនកុំធ្វើអីផ្តេសផ្តាសណា..បងដឹង..បងខុស បងសូមទោស បងសូមទោសអូន..ទុកឱកាសលើកនេះឱ្យបងកែខ្លួនតែម្តងក៏បានណា បងសន្យា ថាមិនឱ្យអូនយំ មិនឱ្យអូនខូចចិត្ត មិនឱ្យអូនឈឺចាប់ម្តងទៀតទេ!”
ជុងហ្គុក លុតជង្គង់ចុះខិតចូលទៅជិតឱបក្រសោបចង្កេះភរិយាទាំងកែវភ្នែករលីងរលោងភ័យខ្លាចថា ថេយ៉ុង អាចនឹងធ្វើអ្វីផ្តេសផ្តាសចំពោះខ្លួន។
“សន្យារបស់លោកវាជាពាក្យជ្រាំដែល..ដែលប្រុសថោកទាបភិតក្បត់ព្រាននារីទូទៅតែងតែប្រើប្រាស់ វាក៏មិនបានខុសអី សូម្បីតែបងប្រុសរបស់លោកក៏ធ្លាប់និយាយបែបនេះដាក់ខ្ញុំដែរ!”
“បងប្រុស?..បងប្រុសអ្ហេស..អូយក្បាលខ្ញុំ!”
សម្រែកដ៏ចាប់ផ្តើមស្រែកឡើងលាន់ឮទ្រហឹងអឺងកង ស្របនឹងពេលដែលរាងកាយមាំទាំបែរជាដួលខ្ពោកទៅឥដ្ឋ បញ្ចេញអាការៈឈឺចាប់ត្រង់ក្បាលព្រោះតែជំងឺចាស់ចាប់ផ្តើមរើឡើងខុសប្លែកធម្មតា។
You are reading the story above: TeenFic.Net