ភាគ៣០៖បងចាប់ផ្តើមរវល់!!

Background color
Font
Font size
Line height

       ពីរថ្ងៃបន្ទាប់

       ជុងហ្គុកទទួលបានការគាស់ហៅឱ្យចូលបម្រើការងារ មុខងារថ្មី ជាប្រធានក្រុមហ៊ុននៃ Clothing Company រៀបចំដោយលោក ហ្វីឌ័រ ជាអ្នកហ្វឹកហាត់និងបង្រៀនណែនាំគេ ពីការងារទាំងមូលប្រចាំក្រុមហ៊ុនផលិតសម្លៀកបំពាក់ ឱ្យចេះគ្រប់គ្រងច្រកចេញចូលការងារ ទាំងតួនាទី ច្បាប់ ផែនការការងារ ទំនួលខុសត្រូវ ដោះស្រាយវិបត្តិ ការគ្រប់គ្រងបុគ្គលិក ពិនិត្យមើលឯកសារទូទាត់វិក្កយបត្រប្រចាំខែ គ្រប់យ៉ាង គ្រប់ផ្នែកទាំងអស់។

       នាយអង្គុយខាងក្នុងបន្ទប់បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ដ៏ទំនើប គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹមល្អប្រណីតៗ លម្អទៅដោយការឌីគ័រចម្លែកប្លែកភ្នែក នាំឱ្យមានសុកភាពនិងអាចមើលឃើញពីទេសភាពដ៏ឡូយឆាយនៃទីក្រុងសែលអ៊ូល តាមរយៈអាគារកម្ពស់ ៤១ ជាន់របស់ Clothing Company បានយ៉ាងត្រជាក់ភ្នែក។

       “យ៉ាងម៉េចដែរ បន្ទប់ការិយាល័យមួយនេះល្អដែរទេ ប៉ាទើបតែប្រាប់ឱ្យគេមករៀបចំដំឡើងកាលពីថ្មីៗនេះ!”

       “គឺល្អ..ល្អគ្រប់យ៉ាងណាប៉ា!” ជុងហ្គុក តបទាំងញ័របបូរមាត់រន្ថើន ហើយសម្លឹងមើលតុធ្វើការរបស់ខ្លួនដោយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកំព្យូទ័រម៉ាកថ្មីដែលទើបតែដាក់ដំឡើងមុននេះ។

       “ខ្ញុំសាក..សាកប្រើសិនណាប៉ា!”

       “មិនអីទេ តាមសប្បាយចុះ រៀនប្រើប្រាស់សិនក៏ល្អដែរ!!” គាត់ព្យាយាមបណ្តែរបណ្តោយឱ្យគេធ្វើអ្វីតាមចិត្តជាមុនសិន ក្រោយមកទើបចាប់ផ្តើមបង្រៀនពីមុខងារការងារដែលត្រូវបំពេញធុរៈការចាប់ផ្តើមដំបូងៗអាចនិងមានអារម្មណ៍ខុសប្លែកហើយអសកម្មបន្តិចបន្តួចប៉ុន្តែបន្ទាប់មកនៅពេលដែលគេកាន់តែព្យាយាមយល់ខិតខំរៀនសូត្រអំពីវាតទៅមុខទៀតក៏គ្មានបញ្ហាអ្វីទៀតដែរ។

       “ជុងហ្គុក!!”

       “បាទប៉ា!!” នាយសង្ហាងើបមុខចេញពីអេក្រង់កំព្យូទ័ររួចងាកបែរខ្សែភ្នែកមកសម្លឹងមើលម្ចាស់វត្តមានសមាជិកថ្មីម្នាក់ដែលឈរក្បែរដៃលោកហ្វីឌ័រ ទាំងមិនភ្លេចជ្រិមភ្នែកសំដែងការងឿងឆ្ងល់ឡើងមកបន្ថែមដែរ។

       “នេះគឺ ខារ៉ា ជាអ្នកហ្វឹកហាត់ការងារដល់កូនបន្ទាប់ពីប៉ា!” ដំបូងឡើយគេស្មានថាគាត់ជាអ្នករ៉ាប់រង់មើលការខុសត្រូវទៅលើការងាររបស់គេទាំងមូល ប៉ុន្តែក្រោយមកស្រាប់តែគាត់បន្ថែមអ្នកណែនាំមកម្នាក់ទៀតជាមនុស្សស្រីផង ថែមទាំងជាកូនស្រីម្ចាស់ក្រុមហ៊ុនដ៏ល្បីក្នុងប្រទេសកូរ៉េផងដែរ។

       “សួស្តី ខ្ញុំគឺ..គីម ខារ៉ា!”

       “បាទសួស្តី ខ្ញុំគឺ..ចនជុងហ្គុក!” ជុងហ្គុក ក្រោកឈរសំដែងការគួរសមទៅកាន់ភ្ញៀវចំណូលថ្មីដោយមិនភ្លេចងាកមកសម្លឹងមើលមុខឪពុករបស់ខ្លួនម្តងទៀត។

       “ប៉ុន្តែក្រែងប៉ាជាអ្នកធានាថានិងបង្រៀនខ្ញុំនោះអី?” លោកហ្វីឌ័រញញិមស្រាល តាមពិតគាត់ខ្លាចគេរៀនមិនបានដិតដល់ទើបចេះតែរកគ្នាម្នាក់ពីរនាក់ទៀតមកជួយបង្រៀនថែមថយគ្រឹះឱ្យនាយរៀនចេះបានជ្រៅជ្រះដើម្បីឈ្វេងយល់ពីការងារឱ្យកាន់តែយល់ច្បាស់តែប៉ុណ្ណោះ។

       “ខារ៉ា ជាមនុស្សស្រីពូកែធ្វើការងារណាស់ បើកូនបាននាងមកជួយធ្វើជាភ្នែកជាច្រមុះនោះ ការងារច្បាស់ជាដំណើរការទៅមុខប្រកបដោយភាពរលូនជាក់ជាមិនខានឡើយ!” ជុងហ្គុក សម្លឹងមុខ ខារ៉ា បានត្រឹមតែសើចញឹមៗ មិនធ្លាប់ធ្វើការជាមួយមនុស្សស្រីចេះតែមានអារម្មណ៍ថាប្លែកៗក្នុងចិត្តយ៉ាងម៉េចក៏មិនដឹង តែគេនិងព្យាយាមព្រោះត្រូវគិតគូរពីអនាគតទៅថ្ងៃមុខបន្តទៀត។

       “បាទ!” បន្ទាប់ពីសំណេះសំណាលគ្នាចប់សព្វគ្រប់រួចរាល់មកហើយភ្លាម ការងារជាច្រើនស្អេកស្កះត្រូវការបំពេញឱ្យហើយរួចរាល់ចប់សព្វគ្រប់ មិនយូរប៉ុន្មានពេលវេលាបានឈានចូលមកដល់ទីបញ្ចប់។
      
       យប់ដដែល

       ស្រទាប់ពន្លឺខាងក្នុងបន្ទប់ចាប់រលត់ទៅម្តងបន្តិចៗ ដ្បិតអំពូលភ្លើងរាត្រីដែលមានសភាពភ្លឺស្រាលបំផុតពុំធ្វើឱ្យឥទ្ធិពលពន្លឺភ្លឺខ្លាំងទាំងស្រុងគ្របដណ្តប់រះពេញផ្ទៃបន្ទប់ទាំងមូលនោះឡើយ។ ខ្យល់ត្រជាក់ធ្លាក់ចុះមកត្រសៀកព្រឺរងារញ័ររណ្តំកាយ មេឃខ្មៅស្រអាប់ខ្មួរខ្មាញ ហាក់បាត់ពន្លឺព្រះចន្ទ ទន្ទឹមនឹងវាយោដែលបក់ទៅមក ទង្គិចចុងឈើលាន់ឮសំឡេងបង្កបានទៅជាសន្សើមរលឹមគ្រាប់ធំៗទម្លាក់ខ្លួនចុះមក បុកទៅនឹងដំបូលក្បឿងលាន់ប្រាំងៗរសាត់ចូលត្រចៀកគួរឱ្យចង់សណ្តាប់។

       ជុងហ្គុក ប្រះខ្នងឡើងផុតពីលើគ្រែ ដើរចេញទៅទាញបង្អួចបិទបាំងដំណក់ទឹកភ្លៀងដែលហៀបនឹងសាចចូលមកខាងក្នុងបន្ទប់។

       “យប់នេះភ្លៀងធ្លាក់ធំសម្បើមណាស់!” កាលបើឃើញពីពន្លឺនិងសូរផ្គររន្ទៈគួរឱ្យខ្លាចទៅហើយនោះ យប់នេះច្បាស់ជាមានភ្លៀងធ្លាក់ខ្លាំងហើយបង្កឱ្យមានទឹកជន់លិចក្នុងទីក្រុងដូចឆ្នាំមុនៗទៀតជាក់ជាមិនខានឡើយ។

       “មកគេងមកជុង យប់ជ្រៅណាស់ហើយ!” ថេយ៉ុង ដង្ហោយហៅស្វាមីដោយមិនភ្លេចដាក់ខ្លួនដេកផ្ទាល់នឹងពូកខ្នើយទន់ល្មើយរង់ចាំស្វាមីមកគេងក្បែរខ្លួន ព្រមទាំងស្ងាបតាមដោយអារម្មណ៍ល្វើយខ្លាំង។

       “បាទ!” រាងខ្ពស់សង្ហារហ័សតបក្នុងសំនួនផ្អែមខ្លាំង ហើយឆាប់ដើរចូលទៅទម្លាក់ខ្លួនដេក ដោយមិនភ្លេចថើបបេះបួយរាងតូចស្រឡូនក្នុងឈុតរាត្រីពណ៌សកំពុងគេងលក់ទាំងទឹកមុខស្ញូញ។

       “យប់នេះអូនឆាប់គេងលក់ចោលបងលឿនណាស់ ដឹងទេថាបងអង្គុយបន់ឱ្យឆាប់ដល់ពេលបានចេញធ្វើការឆាប់បានមកជួបមុខអូនឱ្យបានមុនគេ!”

       “ហ៊ឺ..ថ្ងៃនេះអូនមិនសូវស្រួលខ្លួន ទើបល្វើយចង់គេងឱ្យបានលក់មុនបងទៅ!” ថេយ៉ុង បើកភ្នែកប៉ប្រិមៗស្ទើរតែមិនរួចប្រឹងលើកប្រអប់ដៃដែលទន់ល្វក់លើកឡើងឱបក្រសោបកញ្ចឹងកមាំ ត្រសុលផែនមុខត្រដុសផ្អឹបជាប់ដើមទ្រូងដ៏ធំទូលាយនាំឱ្យកម្សួលក្តៅងុំដកលាន់ឮសូរភាយៗប៉ះទៅនឹងសាច់ដើមទ្រូងគ្មានក្រណាត់បិទបាំងខ្សាវៗ។

       “បើងងុយគេង អូនគេងទៅ?”

       “ហ្អឹម!”

       “បងឱបអូនណា!”

       “អ៊ឹម!!” ថេយ៉ុង គ្រហឹមព្យាយាមសំងំដេក តែមានអារម្មណ៍ថារងារប្លែកណាស់ ប្លែករហូតដល់គេមានចិត្តរសាប់រសល់គេងពុំលក់ តែភ្នែកបើកពុំរួចទាល់តែសោះ។

       សំឡេងថ្ងូររហឹះប្រគុំលាន់ឮមិនផុតឆ្ងាយពីត្រចៀក ខ្លួនប្រាណទាំងមូលមួយនេះ ត្រូវបានគេញាំញីបឺតជញ្ជក់ស្ទើរមិនលុះពេល ពេញមួយរាត្រីធ្វើឱ្យរាងកាយគ្មានអ្វីបិទបាំងបែកញើសគឃូសឡើង បើទោះបីជាមេឃមានភ្លៀងធ្លាក់ក៏មិនអាចជួយកាត់បន្ថយសីតុណ្ហភាពកម្តៅក្នុងខ្លួនរបស់គេបានឡើយ។

       “ជុងហ្គុក បងធ្វើអីហ្នឹង?” ថេយ៉ុង ខាំបបូរមាត់ លើកដៃក្បាប់យ៉ាងណែនលើកគក់ទៅលើចង្កួយស្មាស្វាមីទាំងអារម្មណ៍ស្រេវស្រាញ។

       “អាស!” រាងតូចភ្លាត់មាត់ស្រែកថ្ងូររងុំ ម្តងនេះគេតាំងចិត្តប្រមូលស្មារតីខំប្រឹងបើកត្របក់ភ្នែកឡើងសម្លឹងមើលរាងកាយអាក្រាតដែលយោលយោកសម្រុកឥតបញ្ឈប់ចលនាចង្កេះដ៏ស្វាហាប់ពីខាងលើខ្លួនប្រាណននលគករបស់ខ្លួន ហើយខិតខំពើតពើងត្រគាកដើម្បីទទួលយកសាច់មួយកណ្តាប់មានរូបរាងមូលវែងស្រឡូនសភាពរឹងដូចជាថ្មលូនចេញចូល កាន់តែស៊ុបចង្វាក់ទៅក្នុងច្រកទន់ល្មើយយ៉ាងញាប់ស្អេក។

       “ស្វាងនៅ?” ជុងហ្គុក ប្រមូលដង្ហើមមកដកស្ទើរតែមិនដល់គ្នា រួចឈោងម្រាមដៃស្ទាបប៉ះវែកសក់ទន់ល្មើយ ថេយ៉ុង ផាត់ចេញសើរៗបន្ថែម។

       “ដេតឌីធ្វើអីអូន?” ថេយ៉ុង បង្ហើបបបូរមាត់សួរឡើងតាមដោយសំឡេងស្អករងុំ ដ្បិតឈឺបំពង់កហើយណាមួយគ្មានកម្លាំងទៀត។

       “ដេតឌីធ្វើសរសៃឱ្យអូនហ្នឹងណា!”

       “ត្រជាក់ណាស់ ជុងហ្គុក អូនរងារណាស់!”

       “បងសុំរំខានអូនបន្តិចទៀត ចាំគេងចុះ!!!”

       “អ៊ឹមហ៊ឹម..អឹសៗ!” ថេយ៉ុង ស្រែកថ្ងូរខ្លាំងៗ បិទភ្នែកទទួលយកការវាយលុករហូតដល់ឮសូរសំឡេងប៉ះសាច់លាន់ប្រគុំឡើង ខណៈការថើបដ៏រោលរាលចាប់ផ្តើមបឺតជញ្ជក់ខាំរហូតដល់ធ្វើឱ្យរាងតូចភ្ញាក់ស្វាងងងុយ។

       “ជុងហ្គុក..អូនសូមអង្វរ!!” ថេយ៉ុង ដាច់ចិត្តអង្វរករបើកភ្នែកធំៗសម្លឹងមើល ជុងហ្គុក ក្នុងសភាពស្រេកឃ្លាននិងបែកញើសហូរជោកថ្ងាស់ ទឹកមុខរបស់គេពោពេញទៅដោយភាពសុខស្រួល ចង្កេះនិងកម្លាំងដែលបុកផ្ទប់ចូលមកញ៉ាំងឱ្យស្បែកដ៏ទន់ល្មើយនៃដងខ្លួនដ៏ស្រឡូនតូចច្រឡឹងចាប់ឡើងជាំក្រហមរិចរិល ព្រមទាំងស្នាមបឺតនិងខាំគួរឱ្យកត់សម្គាល់។

       “អឹស..អ៎ស!!” ជុងហ្គុក ចាប់ផ្តើមទទួលបានការយល់ចិត្តខ្លាំងជាងមុន ទើបនាំឱ្យចិត្តដែលរោលរាលស្ទើរកកឈាម ប្រញាប់ចាប់ក្រឡាស់កាយតូចស្រឡូន ថេយ៉ុង ឱ្យបែរខ្នងច្រតដៃទប់នឹងពូក បន្ទាប់មកគេក៏ស៊កអាវុធសំដៅចូលទៅក្នុងច្រកទន់ល្មើយជាថ្មីម្តងទៀត។

       “អាស៎!!”

       “ប្តីសំឡាញ់!” ថេយ៉ុង ស្រេវស្ទើរតែស្រែកឱ្យបែកដើមទ្រូងស្លាប់ កាលបើ ជុងហ្គុក បានប្រមែប្រមូលកម្លាំងទាំងអស់ពីក្នុងខ្លួនមកប្រលែងចង្កេះគ្រលែងគ្រវី រែងពីខាងក្រោយ សម្រុកចូលមកឥតដាច់ថែមទាំងត្រដុសចុងច្រមុះថើបកកិតឈ្មុសឈ្មុលដងខ្នងដ៏ស្រឡូននិងលូកម្រាមដៃសសៀរចូលទៅចាប់ក្តិចច្បិចចុងសុដន់ប៉ុនចុងចង្កឹះច្របាច់ញក់ញីបង្កឱ្យប្រអប់ជើងទាំងគូរាងតូចញ័រទទ្រើក។

       “សឺតអើសៗ..ថេយ៉ុង!!” ភាពរឹងមាំរុំព័ទ្ធទៅដោយសរសៃរឹងកញ្ជ្រឹសបែករវាម កាន់តែលូនចេញចូលជ្រៅទៅៗខាងក្នុងខ្លួនននលគក ទម្រាំគេដាច់ចិត្តបញ្ឈប់ អ្នកដែលត្រូវគេញាំញី ចាប់ទម្លាក់ខ្លួនដេកញ័រសាច់តតាត់ ដំណក់ញើសហូរផ្សើមពូកទឹកមុខពោពេញដោយភាពនឿយហត់ក៏ដង្ហក់ផ្ទឹកៗសឹងតែដាច់ខ្យល់ស្លាប់។

       “សឺត!!!” សំឡេងថើប។

       ជុងហ្គុក ថើបញក់ញីថ្ពាល់ ថេយ៉ុង ទាំងឆ្វេងនិងស្តាំរហូតដល់អស់ចិត្ត ទើបក្រោកចេញពីរាងកាយតូចច្រឡឹងសឹមទាញភួយជួយគ្របដណ្តប់ភាពចាញ់រងារ ជួយឱបផ្តល់ភាពកក់ក្តៅឱ្យរាងតូចទទួលបានកម្តៅមួយកម្រិតបន្ថែមទៀត។
      
       ព្រឹកថ្ងៃអាទិត្យ

       ហឹម!!!

       សូរសំឡេងគ្រហឹមថ្ងូរបានបន្លឺ ខណៈរាងកាយដែលមានសភាពឈឺបីដូចជាបានបាក់ឆ្អឹងមិនដឹងជាប៉ុន្មានកំណាត់ព្យាយាមក្រោកទាំងមមៃ រួចឆ្លៀតរំពៃកែវភ្នែកក្រឡេកទៅសម្លឹងមើលបុរសក្នុងឈុតពណ៌ស អាវស ប្រឡេះឡេវស្មាបើកធំក្រអាញ ដើមទ្រូងធំទូលាយ ក្រាស់ឃ្មឹក និងដេញដោយស្នាមញញិមផ្អែមល្ហែមមួយទាំងព្រឹកព្រលឹម។

       “ប្រពន្ធបងភ្ញាក់ហើយ!” ជុងហ្គុក ទម្លាក់កែវកាហ្វេចុះប្រញាប់ប្រញាល់ ដើរចូលទៅចាប់ត្រកងរាងកាយគ្មានសម្លៀកបំពាក់ដាក់ឱ្យអង្គុយចុះលើភ្លៅមាំរបស់ខ្លួនថ្នមៗ។

       “ដេតឌី? ថ្ងៃនេះមិនទៅធ្វើការទេមែនទេ?” ថេយ៉ុង សួរឡើងទាំងស្ងាបជ្រៀបទឹកភ្នែកបន្តិច រួចឈ្ងោកទៅចាប់ប្រអប់ដៃមាំដែលរាវស្ទាបក្បាលពោះរាបស្មើរបស់ខ្លួនឱ្យព្រឺរោមបះឡើងព្រឹកព្រលឹម។

       “ថ្ងៃនេះ ជាថ្ងៃអាទិត្យ បងមានច្បាប់ឈប់សម្រាក!”

       “អ៊ីចឹងបងមានពេលនៅជាមួយអូនពេញមួយថ្ងៃហើយពិតជាល្អខ្លាំងណាស់!”

       “តែមួយរយៈនេះបងឧស្សាហ៍ឈឺក្បាលប្លែកណាស់ ឈឺស្ទើរប្រេះខួរស្លាប់ទៅហើយ!” ថេយ៉ុង សំដែងទឹកមុខបារម្ភ ដ្បិតខ្លួនបានដឹងពីអាការៈជំងឺរបស់ស្វាមីពីមុនមកទើបប្រញាប់ចាប់ក្រសោបផែនមុខសង្ហាផ្ងើយឡើង។

       “ឈឺត្រង់ណា? ឈឺខ្លាំងទេបង?”

       “ឈឺផ្នែកខាងក្រោយ..ឈឺចាប់ខ្ទោកៗ!”

       “មិនបានទេ បងត្រូវតែញាំថ្នាំសិន!” រាងតូចស្ទុះស្ទាដើរចេញទៅចាប់ទាញឃ្លុំយកមកពាក់ ហើយដើរចូលទៅបើកទូរដាក់សម្ភារៈទាញយកប្រអប់ថ្នាំចេញមក សឹមមូលគ្របចាក់គ្រាប់ថ្នាំ ដាក់បាតដៃហុចទៅឱ្យរាងក្រាស់លេបព្រមជាមួយនឹងទឹកមួយកែវបន្ថែមផងដែរ។

       “បងនៅផ្ទះគេងសម្រាកមួយថ្ងៃក៏បានដែរ កុំបង្ខំខ្លួនឯងពេកអី ចាំមានកម្លាំង សឹមធ្វើបន្តទៀតក៏បាន!”

       “បងកើតអី? តាំងតែពីឈឺសន្លប់នៅឯមន្ទីពេទ្យ រុស្ស៊ីនោះមក..បងចាំអីមិនបានសោះ!”

       “បើចាំមិនបាន..កុំព្យាយាមរកនឹកអី បងសម្រាកខ្លះទៅ!” ថេយ៉ុង ត្រលប់ខ្លួនចូលទៅរៀបចំងូតទឹកសម្អាតកាយបាត់ ជុងហ្គុក ឯណេះបានត្រឹមតែស្ងប់ស្ងាត់សម្តីច្រៀប ព្រមទាំងស្រវាទាញទូរស័ព្ទយកមកចុចសម្លឹងមើលឃើញលេខទូរស័ព្ទមួយខ្សែថ្មីទើបនឹកឃើញថាលេខមួយខ្សែនោះ ជាលេខទូរស័ព្ទរបស់ ខារ៉ា។

       “ហេឡូ! នាងមានការអី?”

       (រសៀលនេះលោកទំនេរទេ? លោកហ្វីឌ័រឱ្យអញ្ជើញលោកមកហ្វឹកហាត់ការងារបន្ថែមនៅឯខន់ដូរបស់ខ្ញុំ!)

       “ចុះកន្លែងផ្សេងទៅមិនបានអ្ហេ?”

       (ការងារទាំងស្រុងនៅទីនេះ បើផ្លាស់ប្តូរទៅកន្លែងផ្សេងខ្លាចតែលោកមិនយល់ ព្រោះគ្មានសម្ភារៈស្ពាយយកទៅបង្រៀនដល់ទីនោះ)

       “បានតើស..” ជុងហ្គុក ចុចបិទទូរស័ព្ទ ប្រញាប់ឱនមើលម៉ោងនាឡិការ ប្រហែលម៉ោង ២ រសៀលទើបមានការណាត់ជួបនៅឯខន់ដូរបស់ខារ៉ាក្នុងកិច្ចការងារតូចតាចមួយ។

       “ប្តីសំឡាញ់រសៀលនេះ..”

       “រសៀលនេះបងរវល់..ចាំថ្ងៃក្រោយណា!” ថេយ៉ុង ឈរធ្មឹង សម្លឹងមើលមុខស្វាមី រវល់អីទៀតហើយក្រែងថាថ្ងៃមិនធ្វើការមែនទេ?

       “ក្រែងបងថាទំនេរអ្ហេ?” ជុងហ្គុក ទម្លាក់ទឹកមុខចុះ រួចគ្រវីក្បាលដាក់ភរិយាមួយៗ។

       “បងភ្លេចឱ្យឈឹងទៅថាមានការងារបន្ថែមត្រូវរៀនធ្វើវា យប់បន្តិចទើបបងត្រលប់មកវិញ បើចាំបងយូរអូនគេងមុនទៅ មិនបាច់ចាំបងទេ!” ថេយ៉ុង ឈរស្ងៀមទ្រឹងខំត្រៀមរៀបចំចម្អិនអាហារពិសេស តែវត្តមានសមាជិករួមតុពុំបានឋិតនៅទីនេះផង ទោះខំធ្វើឆ្អិនក៏ឥតន័យដែរ។

       “មិនអីទេ បងទៅធ្វើការរបស់បងចុះ!”

       “ឱ្យបងសូមទោស..ចាំថ្ងៃក្រោយ យើងញាំអាហារជាមួយគ្នា!” ជុងហ្គុក ដើរចូលទៅចាប់អង្អែលថ្ពាល់ម៉ដ្ឋខៃថ្នមៗព្រមទាំងចាប់ទាញ ថេយ៉ុង មកថើបថ្ងាស់មួយខ្សឺតបន្ថែម។
      

      




















      
      
      
      
      
      


You are reading the story above: TeenFic.Net